ព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញហើយ!
ម៉ាថាយ ២៨:១-១០ ទ្រង់មិនគង់នៅទីនេះទេ ដ្បិតទ្រង់មានព្រះជន្មរស់ឡើងវិញហើយ ដូចជាទ្រង់បានមានព្រះបន្ទូលទុក ចូរមកមើលកន្លែងដែលទ្រង់បានផ្ទំចុះ។ ម៉ាថាយ ២៨:៦ មុនពេលលោក ឆាល ស៊ីមាន(Charles Simeon) ចូលរៀននៅសកលវិទ្យាល័យខេមប្រ៊ីជ ប្រទេសអង់គ្លេស គាត់ចូលចិត្តសត្វសេះ និងសំលៀកបំពាក់ណាស់ បានជាគាត់ចំណាយលុយជាច្រើនជារៀងរាល់ឆ្នាំ ទៅលើការស្លៀកពាក់របស់គាត់។ ប៉ុន្តែ ដោយសារសកលវិទ្យាល័យរបស់គាត់បានតម្រូវឲ្យគាត់ចូលរួមកម្មវិធីលៀងព្រះអម្ចាស់ជាទៀងទាត់ គាត់ក៏បានចាប់ផ្តើមស្វែងយល់អំពីជំនឿរបស់គាត់។ បន្ទាប់ពីគាត់បានអានសៀវភៅដែលអ្នកជឿព្រះយេស៊ូវបាននិពន្ធ គាត់ក៏មានការផ្លាស់ប្រែដ៏រំភើបរីករាយ នៅថ្ងៃអាទិត្យ ដែលគេប្រារព្ធបុណ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ។ កាលគាត់ក្រោកពីគេង នៅពេលព្រលឹម នៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៧៧៩ គាត់ក៏បានបន្លឺសម្លេងថា “ព្រះយេស៊ូវគ្រីស្ទបានមានព្រះជន្មរស់ឡើងវិញហើយ! ហាលេលូយ៉ា! ហាលេលូយ៉ា!” ខណៈពេលដែលគាត់មានការលូតលាស់ក្នុងជំនឿលើព្រះ គាត់ក៏មានចិត្តប្តូរផ្តាច់នៅក្នុងការសិក្សាព្រះគម្ពីរ អធិស្ឋាន និងចូលរួមកម្មវិធីថ្វាយបង្គំព្រះ។ នៅថ្ងៃដែលព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ការផ្លាស់ប្តូរក៏បានកើតមាន ក្នុងជីវិតរបស់ស្រ្តីពីរនាក់ ដែលបានមកដល់ផ្នូររបស់ព្រះយេស៊ូវមុនគេ។ នៅទីនោះ ពួកគេបានឃើញការរញ្ជួយដី ខណៈពេលដែលទេវតាមួយអង្គប្រមៀលថ្មចេញពីច្រកចូលក្នុងផ្នូរព្រះអង្គ។ ទេវតាក៏បានប្រាប់ពួកគេថា “កុំឲ្យភ័យអី ដ្បិតខ្ញុំដឹងហើយថា នាងរកព្រះយេស៊ូវដែលត្រូវឆ្កាង តែទ្រង់មិនគង់នៅទីនេះទេ ដ្បិតទ្រង់មានព្រះជន្មរស់ឡើងវិញហើយ ដូចជាទ្រង់បានមានព្រះបន្ទូលទុក ចូរមកមើលកន្លែងដែលទ្រង់បានផ្ទំចុះ”(ម៉ាថាយ ២៨:៥-៦)។ ពួកគេមានចិត្តត្រេកអរជាពន់ពេក…
Read article