March

You are here:
សេចក្តីស្រឡាញ់ចាប់ផ្តើមពីយើងទៅ

កូនស្រីរបស់ខ្ញុំ ឈ្មោះមែលីសា(Melissa) មានទម្លាប់សរសេរកត់ត្រា ក្នុងព្រះគម្ពីររបស់នាង ជាជំនួយឲ្យនាងអនុវត្តតាមបទគម្ពីរនោះ ក្នុងការរស់នៅ។ ឧទាហរណ៍ : នៅក្នុងបទគម្ពីរម៉ាថាយ ជំពូក ៧ នាងបានគូរប្រអប់ជុំវិញខ.១ និងខ.២ ដែលចែងថា យើងមិនត្រូវថ្គោលទោសដទៃ ពីព្រោះនៅពេលដែលអ្នកធ្វើដូច្នេះ “គេនឹងវាល់ឲ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នកវាល់ឲ្យគេផង”។ នាងក៏បានសរសេរការពន្យល់នៅក្បែរខគម្ពីរនោះថា “សូមពិនិត្យមើលអ្វីដែលអ្នកកំពុងធ្វើ មុននឹងមើលទៅអ្នកដទៃ”។ មែលីសាជាក្មេងជំទង់ “ដែលចេះគិតពីអ្នកដទៃ”។ នាងបានរស់នៅ តាមព្រះបន្ទូលនៅក្នុងបទគម្ពីរ ភីលីព ២:៤។ មិត្តរួមថ្នាក់របស់នាង ឈ្មោះម៉ាត(Matt) បានស្គាល់នាង តាំងពីនៅក្មេងៗ នៅឯព្រះវិហារ រហូតដល់ថ្ងៃចុងក្រោយនៃជីវិតរបស់មែលីសា កាលរៀននៅថ្នាក់ទី១១ ពេលដែលនាងបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍។ ម៉ាតបានឡើងនិយាយនៅឯពិធីបុណ្យសពរបស់នាងថា “ខ្ញុំធ្លាប់តែឃើញមែលីសាញញឹមជានិច្ច ហើយនាងតែងតែធ្វើឲ្យអ្នកដទៃសប្បាយចិត្ត”។ មិត្តភក្តិរបស់នាង ឈ្មោះតារ៉ា(Tara) ក៏បានឡើងនិយាយនៅថ្ងៃនោះផងដែរថា “សូមអរគុណមែលីសា ដែលបានរាប់អានខ្ញុំជាមិត្តភក្តិ ទោះបីជាអ្នកដទៃមិនចិត្តល្អ និងមានភាពស្រស់ស្រាយ ដូចនាងក៏ដោយ”។ នៅថ្ងៃដែលគេហាក់ដូចជាចូលចិត្តថ្កោលទោសគ្នាទៅវិញទៅមក ដោយឥតមេត្តា យើងចាំបាច់ត្រូវនឹកចាំថា សេចក្តីស្រឡាញ់ត្រូវចាប់ផ្តើមមាន ពីខ្លួនយើងមុន។ សូមយើងនឹកចាំពាក្យរបស់សាវ័កប៉ុល ដែលបានបង្រៀនយើងថា “ឥឡូវនេះ នៅមានសេចក្តីជំនឿ…

Read article
ការស្វែងរកទីលំនៅដ៏ល្អ

ដោយផ្អែកតាមអ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យប្រ៊ីសថូលបានឲ្យដឹងថា ស្រមោចថ្មដែលរស់នៅក្នុងទ្វីបអឺរ៉ុប អាចឆ្លាតជាងមនុស្សយើង នៅក្នុងផ្នែកជ្រើសរើសទីលំនៅ។ អ្នកស្រាវជ្រាវបានរកឃើញថា ហ្វូងស្រមោចបានប្រើគ្នាវាដែលជំនាញស៊ើបការ ឲ្យពិនិត្យមើលស្ថានភាពនៃការរស់នៅរបស់ហ្វូងស្រមោច ជាប់ជានិច្ច។ អ្នកវិទ្យាសាស្រ្តមានការភ្ញាក់ផ្អើល ចំពោះជំនាញទំនាក់ទំនងជាសង្គម ដ៏ស្មុគ្រស្មាញ ដែលពួកវាបានប្រើ ដើម្បីរួមគ្នា ស្វែងរកកន្លែងរស់នៅ ដែលមានទំហំត្រឹមត្រូវ មានភាពងងឹត និងសុវត្ថិភាព ដែលចាំបាច់សម្រាប់ឲ្យមេស្រមោច និងកូនរបស់វារស់នៅ ក្នុងកន្លែងដែលល្អបំផុត។ ក្នុងសម័យលោកម៉ូសេ គ្រួសារទាំងឡាយនៃប្រជាជនអ៊ីស្រាអែលកំពុងត្រូវការកន្លែងថ្មី សម្រាប់តាំងទីលំនៅ។ ពួកគេធ្លាប់រស់នៅ ក្នុងភាពសាហាវព្រៃផ្សៃ នៅទីលានសម្រាប់ឲ្យពួកទាសកររស់នៅ ក្នុងនគរអេស៊ីព្ទ។ ហើយវាលរហោស្ថានស៊ីណាយក៏គ្មានកន្លែងណា ដែលពួកគេចង់រស់នៅដែរ។ តែពួកគេមានបញ្ហាមួយទៀត។ ពួកអ្នកស៊ើបការនៃសាសន៍អ៊ីស្រាអែលបានរាយការថា ទឹកដីសន្យាដែលព្រះកំពុងដឹកនាំពួកគេឲ្យទៅរស់នៅនោះ គឺមានសាសន៍ដទៃកំពុងកាន់កាប់ទឹកដីនោះ  ហើយដោយទីក្រុងទាំងនោះ  មានកំផែងធំ និងមានមនុស្សមាឌធំកំពុងរស់នៅ ធ្វើឲ្យពួកអ្នកស៊ើបការគិតថា ពួកអ៊ីស្រាអែលប្រៀបបាននឹងសត្វកណ្តូប(ជនគណនា ១៣:២៨,៣៣)។ ការប្រៀបធៀបប្រជាជនអ៊ីស្រាអែល ទៅនឹងសត្វកណ្តូប នៅសម័យនោះ អាចនាំឲ្យមានគ្រោះថ្នាក់  តែជួនកាល  ការប្រៀបធៀបខ្លួនឯង  ទៅនឹងសត្វល្អិត អាចមានប្រយោជន៍សម្រាប់យើង។ ស្រមោចថ្មដែលស្វែងរកសំបុក្រថ្មី បានរស់នៅតាមសុភាវគតិ ដែលព្រះអាទិករបានប្រទានឲ្យពួកគេ។ ប៉ុន្តែ យើងច្រើនតែអនុញ្ញាតឲ្យការភ័យខ្លាច រារាំងមិនឲ្យយើងដើរតាម និងទុកចិត្តព្រះ។…

Read article
មានពេលសម្រាប់គ្រប់ការទាំងអស់

ប្រសិនបើអ្នកជាខ្ញុំវិញ អ្នកប្រហែលជាមានការពិបាក នៅក្នុងការបដិសេធមិនព្រមទទួលយកការទទួលខុសត្រូវថ្មីមួយ ជាពិសេសបើសិនជាការទទួលខុសត្រូវនោះមានបុព្វហេតុដ៏ល្អ ឬជាប់ទាក់ទងដោយផ្ទាល់ នឹងការជួយអ្នកដទៃ។ យើងប្រហែលជាមានហេតុផលដ៏ល្អ នៅក្នុងការដាក់អាទិភាពរបស់យើង យ៉ាងប្រុងប្រយ័ត្ន។ ប៉ុន្តែ ជួនកាល ពេលយើងមិនយល់ព្រមទទួលកិច្ចការបន្ថែមទៀត យើងអាចមានអារម្មណ៍ថា ខ្លួនមានកំហុស ឬគិតថា យើងបានបរាជ័យ ក្នុងការរដើរ ដោយជំនឿ។ ប៉ុន្តែ តាមបទគម្ពីរសាស្តា ៣:១-៨ មនុស្សមានប្រាជ្ញាដឹងថា អ្វីៗទាំងអស់នៅក្នុងជីវិតមនុស្ស សុទ្ធតែមានរដូវកាល នៃសកម្មភាពរបស់មនុស្ស គឺមិនខុសពីរដូវកាល ដែលមាននៅក្នុងពិភពធម្មជាតិឡើយ។ គឺដូចមានសេចក្តីចែងថា “មានពេលសម្រាប់គ្រប់ទាំងអស់ គឺមានពេលសម្រាប់គ្រប់ការ ដែលនៅក្រោមមេឃ”(ខ.១)។ អ្នកខ្លះប្រហែលជាដល់ពេលរៀបអាពាហ៍ពិពាហ៍ ឬក្លាយជាឪពុកម្តាយរបស់គេជាលើកដំបូង។ ប្រហែលជា អ្នកខ្លះដល់ពេលបញ្ចប់ការសិក្សា   ហើយត្រូវចូលធ្វើការ  ខណៈពេលដែលអ្នកខ្លះទៀត ដល់ពេលចាកចេញពីការងារពេញម៉ោង ចូលទៅរកការចូលនិវត្តន៍។ នៅពេលដែលយើងធ្វើដំណើរ ពីរដូវកាលមួយ ទៅរដូវកាលមួយទៀត អាទិភាពរបស់យើងមានការផ្លាស់ប្តូរ។ យើងប្រហែលជាត្រូវបំភ្លេចអ្វីដែលយើងបានធ្វើ កាលពីអតីតកាល ហើយប្រមូលផ្តុំកម្លាំងថាមពលរបស់យើង ទៅធ្វើការអ្វីផ្សេងទៀត។ នៅពេលដែលកាលៈទេសៈ និងកាតព្វកិច្ចរបស់យើង មានការប្រែប្រួល ក្នុងការរស់នៅ យើងត្រូវដឹងថា ខ្លួនត្រូវមានការប្តេជ្ញាចិត្តដូចម្តេចខ្លះ ដោយការទទួលខុសត្រូវ និងប្រាជ្ញា…

Read article
អាវុធដែលអាចគ្រោះថ្នាក់ដល់ជីវិត

មូហាម៉ាត់ អាលី(Muhammad Ali) ដែលជាកីឡាករប្រដាល់ ដ៏ល្បីល្បាញ បានប្រើយុទ្ធវិធីមួយចំនួន ពេលប្រកួតក្នុងសង្វៀនប្រដាល់ ដើម្បីផ្តួលគូប្រកួត ហើយការចំអកឲ្យគូប្រកួត ស្ថិតក្នុងចំណោមយុទ្ធវិធីទាំងនោះឯង។ ក្នុងការប្រកួតជាមួយនឹងចច ហ្វ៊រមែន(George Foreman) នៅឆ្នាំ១៩៧៤ អាលីបានចំអកឲ្យហ្វរមែនថា “វាយខ្ញុំឲ្យខ្លាំងជាងនេះមក! បញ្ចេញក្បាច់ឲ្យអស់មក ចច។ វៃចឹង ម៉េចឈឺ។ ខ្ញុំគិតថា អ្នកឯងអន់ណាស់”។ ហ្វ៊រមែនក៏បានផ្ទុះកំហឹង ហើយវាយសម្រុកមកលើអាលីឥតសំចៃដៃ ធ្វើឲ្យខ្ជះខ្ជាយកម្លាំងជាច្រើន ហើយធ្វើឲ្យទំនុកចិត្តរបស់គាត់ចុះខ្សោយ។ យុទ្ធវិធីមួយនេះ ត្រូវបានគេយកមកប្រើតាំងពីយូរមកហើយ។ ពេលដែលហោរានេហេមាកំពុងខិតខំដឹកនាំពួកបណ្តាជនជួសជុលកំផែងក្រុងយេរូសាឡិម ថូប៊ីយ៉ាបាននិយាយចំអកឲ្យគាត់ថា សត្វឆ្កែចចក ក៏អាចរំលំកំផែងក្រុងនោះបានដែរ(នេហេមា ៤:៣)។ ត្រង់ចំណុចនេះ  ថូប៊ីយ៉ាកំពុងបំបាក់ទឹកចិត្តពួកអ្នកសាងសង់ ដោយពាក្យសម្តីដ៏ពិសពុល។ កូលីយ៉ាតក៏បានព្យាយាមធ្វើឲ្យដាវិឌបាក់ទឹកចិត្ត ដោយការចំអកឲ្យអាវុធដ៏សាមញ្ញរបស់ក្មេងម្នាក់នេះ ដែលមានតែខ្សែដង្ហក់ និងគ្រាប់គ្រួស(១សាំយ៉ូអែល ១៧:៤១-៤៤)។ ការនិយាយបំបាក់ទឹកចិត្ត អាចធ្វើជាអាវុធ ដែលនាំឲ្យគ្រោះថ្នាក់ដល់ជីវិត។ តែនេហេមាមិនព្រមបណ្តោយខ្លួនឲ្យបាក់ទឹកចិត្ត ដោយសារពាក្យចំអករបស់ថូប៊ីយ៉ា គឺមិនខុសពីការដែលដាវីឌមិនព្រមឲ្យកូលីយ៉ាតនិយាយបង្អាប់ខ្លួននោះដែរ។ ទីបំផុត នេហេមា និងដាវីឌក៏បានទទួលជ័យជម្នះដូចគ្នា ដោយផ្តោតទៅលើព្រះ និងជំនួយរបស់ទ្រង់ ជាជាងផ្តោតទៅលើស្ថានភាពដ៏ពិបាកដែលធ្វើឲ្យបាក់ទឹកចិត្ត។ នរណាក៏អាចនិយាយចំអកឲ្យយើងដែរ គឺរាប់បញ្ចូលទាំងអ្នកដែលជិតស្និតនឹងយើង។…

Read article
រៀនពីការលះបង់

ពេលថ្មីៗនេះ ខ្ញុំនឹងស្វាមីរបស់ខ្ញុំ បានទិញស្បែកជើងកវែងមួយគូ ឲ្យកូនប្រុសយើង ដែលមានអាយុពីរឆ្នាំ។ វាពិតជាសប្បាយចិត្តណាស់ បានជាវាពាក់ស្បែកជើងនោះ មិនព្រមដោះ ទាល់តែដល់ពេលចូលគេង។ ប៉ុន្តែ នៅថ្ងៃបន្ទាប់ទៀត វាក៏លែងខ្វល់ពីស្បែកជើងកវែងនោះទៀត ហើយវាក៏ងាកមកពាក់តែស្បែកជើងប៉ាត់តាចាស់របស់វាវិញ។ ស្វាមីខ្ញុំក៏បាននិយាយថា “បើសិនជាកូនយើងដឹងថា ស្បែកជើងកវែងនោះ មានតម្លៃប៉ុណ្ណា នោះមិនដឹងជាល្អយ៉ាងណាទេ”។ ស្បែកជើងកវែងនោះមានតម្លៃថ្លៃ តែក្មេងដែលនៅតូចមិនដឹងថា ឪពុកម្តាយវាត្រូវធ្វើការជាច្រើនម៉ោង ហើយក៏មិនដឹងថា ពួកគេមានប្រាក់ខែប៉ុន្មាន ហើយត្រូវបង់ពន្ធអ្វីខ្លះនោះទេ។ ហេតុនេះហើយ ក្មេងតូចៗទទួលយកអំណោយដោយអំណរ តែយើងមិនអាចរំពឹងថា ពួកគេអាចយល់ពីការលះបង់របស់ឪពុកម្តាយ ដើម្បីទិញរបស់ថ្មីឲ្យពួកគេឡើយ។ ជួនកាល ខ្ញុំក៏មានអាកប្បកិរិយ៉ា និងការគិត មិនខុសពីក្មេងតូចនោះឡើយ។ ខ្ញុំបានទទួលអំណោយជាច្រើនពីព្រះដោយអំណរ តាមក្តីមេត្តាករុណារបស់ទ្រង់ ប៉ុន្តែ តើខ្ញុំបានដឹងគុណទ្រង់ដែរឬទេ? តើខ្ញុំបានគិតអំពីការលះបង់ ដែលទ្រង់បានធ្វើសម្រាប់ខ្ញុំ ដើម្បីឲ្យខ្ញុំអាចរស់នៅក្នុងជីវិតពេញបរិបូរដែរឬទេ? ការលះបង់នោះ គឺពិតជាមានតម្លៃធំធេងណាស់ គឺថ្លៃជាង “របស់ដែលមិនស្ថិតស្ថេរ ដូចជាមាស ឬប្រាក់”។ គឺដូចដែលបទគម្ពីរ ១ពេត្រុស បានចែងយ៉ាងច្បាស់ថា ការលះបង់នេះ ត្រូវបានធ្វើឡើង ដោយ “ព្រះលោហិតដ៏វិសេសរបស់ព្រះគ្រីស្ទ ទុកដូចជាឈាមនៃកូនចៀមឥតខ្ចោះ ឥតស្លាកស្នាម”(១:១៨-១៩)។…

Read article
ព្រះទ្រង់កំពុងស្តាប់

នៅថ្ងៃ មុនពេលលោកប៊ីលី ក្រាហាំ(Billy Graham) ធ្វើបទសម្ភាស ក្នុងឆ្នាំ ១៩៨២ ក្នុងកម្មវិធីទូរទស្សន៍មានចំណងជើងថា ថ្ងៃនេះ លោកឡារី រ៉ូស(Larry Ross) ដែលជានាយកផ្នែកទំនាក់ទំនងសាធារណៈ បានស្នើសុំឲ្យលោកក្រាហាំ មានបន្ទប់មួយសម្រាប់អធិស្ឋានម្នាក់ឯង មុនពេលការសម្ភាសចាប់ផ្តើម។ ប៉ុន្តែ ពេលលោកក្រាហាំ បានមកដល់ស្ទូឌីយ៉ូ អ្នកជំនួយរបស់គាត់ក៏បានឲ្យដំណឹងលោករ៉ូសថា លោកក្រាហាំ មិនត្រូវការបន្ទប់អធិស្ឋានទេ។ គាត់ថា “លោកក្រហាំបានអធិស្ឋាន ចាប់តាំងពីពេលគាត់ក្រោកពីគេង ពេលព្រឹកនេះ គាត់បានអធិស្ឋានពេលគាត់ញាំអាហារពេលព្រឹក គាត់បានអធិស្ឋាននៅក្នុងឡាន ពេលធ្វើដំណើរមកទីនេះ ហើយគាត់ក៏ប្រហែលជានឹងអធិស្ឋានទៀត នៅក្នុងបទសម្ភាសទាំងមូល”។ ក្រោយមក លោករ៉ូសក៏បានមានប្រសាសន៍ថា “នេះជាមេរៀនដ៏ល្អ សម្រាប់ឲ្យខ្ញុំរៀនសូត្រ ក្នុងនាមខ្ញុំជាយុវជន”។ ការអធិស្ឋានឥតឈប់ឈរ មិនមែនជាព្រឹត្តិការណ៍នោះទេ តែជាវិធីទំនាក់ទំនងជាមួយព្រះ។ ទំនាក់ទំនងដ៏ជិតស្និទ្ធនេះ កើតមាន ពេលដែលរាស្រ្តរបស់ព្រះយល់ថា ការអធិស្ឋានឥតឈប់ឈរ គឺជាអ្វីដែលពួកគេត្រូវអនុវត្តជាប្រចាំ ក្នុងជីវិត។ បទគម្ពីរទំនុកដំកើង បានលើកទឹកចិត្តយើង ឲ្យចាប់ផ្តើមថ្ងៃនីមួយៗ ដោយលើកសម្លេងឡើង អធិស្ឋានដល់ព្រះអម្ចាស់(ទំនុកដំកើង ៥:៣) ដើម្បីឲ្យយើងបានសន្ទនាជាមួយទ្រង់  ពេញមួយថ្ងៃ(៥៥:១៧)  ហើយនៅចំពោះមុខការចោទប្រកាន់  និងមួលបង្កាច់…

Read article
ប្រើទឹកក្នុងដបច្រើនពេក

នៅសហរ​ដ្ឋ​អាមេ​រិក គេបា​នប្រើ​ទឹ​កប​រិសុទ្ធ​ដែល​គេ​ច្រកក្នុ​ង​ដប​ ក្នុងប​រិមាណ​ដ៏​ច្រើន​លើស​លប់ អស់​ជាច្រើ​ន​ឆ្នាំ​មកហើ​យ។ មនុស្សភា​គ​ច្រើ​ន​នៅ​ទីនោះ បាន​ទទួ​លកា​រ​ផ្គ​ត់ផ្គ​ង់​ទឹកស្អាត ដោយឥត​គិត​ថ្លៃ​ ហើយអា​ច​បើក​ក្បា​លរូប៊ីណេនៅ​ផ្ទះប្រើ​ ​ហើយអា​ច​ប្រើ​ក្បាល​រូប៊ីណេទឹកស្អាត នៅទី​សាធារណៈ សម្រា​ប់ប​រិភោគ​នៅ​ពេល​ណា​ក៏​បាន​ ប៉ុន្តែ ពួកគេ​នៅ​​តែទិ​ញទឹ​កដែ​ល​គេ​ច្រកក្នុ​ងដ​ប​លក់​នោះដ​ដែល។ ខ្ញុំមិ​នយ​ល់​ថា​ ខ្ញុំ​ត្រូវ​ចំណាយ​​លុយ ទៅលើរបស់​អ្វី​​ដែលគេ​បាន​​ផ្តល់​ឲ្យដោយឥ​ត​គិត​ថ្លៃ​នោះឡើ​យ​ ប៉ុន្តែ អ្នកខ្លះ​ជឿថា​ ផលិតផ​ល​ដែល​ពួ​កគេ​បា​នចំណា​យលុ​យ​​ទិញ មានភាព​ល្អ​ប្រសើរជា​ង​រប​ស់​ដែល​​ទទួល​បាន​ដោ​យឥ​ត​គិ​ត​ថ្លៃ។ យ៉ាងណា​មិ​ញ​ ជួន​កាល បញ្ហា​នេះ​ក៏​កើត​មា​នក្នុ​ង​ជីវិ​ត​ខាង​វិញ្ញាណផ​ង​ដែរ។​ អ្នក​ខ្លះ​មាន​កា​រ​ពិបា​ក នៅ​ក្នុង​កា​រស​ម្រេច​ចិត្តទទួល​យក​សេ​ចក្តីស​ង្រ្គោះ ដោយ​ឥត​គិ​ត​ថ្លៃ។ ពួក​គេ​ចង់​ធ្វើ​អ្វី​ម្យ៉ាង ដើម្បីឲ្យបា​នសេ​ចក្តី​សង្រ្គោះ​។ ប៉ុន្តែ គ្មាន​នរ​ណា​ម្នា​ក់​អាចប​ង់​ថ្លៃ ​ដើម្បីទ​ទួល​សេច​ក្តី​សង្រ្គោះ​ឡើ​យ ព្រោះ​គេ​ត្រូវ​បង់​ថ្លៃ​ ដោយភា​ព​ល្អ​ឥតខ្ចោះ​រ​បស់​ខ្លួ​ន តែ​គ្មាន​ន​រណាម្នា​ក់​ល្អឥ​តខ្ចោះ​ឡើយ​(ម៉ាថាយ ១៩:២១) ហើយ​មាន​តែ​ព្រះយេស៊ូវ​ទេ​   ដែល​អា​ច​ប​ង់ថ្លៃ​នោះ​បា​ន(រ៉ូម ៥:១៨)។ ព្រះ​អង្គ​បា​ន​ស​ន្យា ដល់អ​ស់​អ្នក​ដែ​ល​ស្រេក​ទឹ​កថា​ ​ព្រះអង្គ​នឹ​ង “​ឲ្យ​អ្នក​នោះ​ផឹក​ពី​រន្ធ​ទឹក​នៃ​ជីវិត​ឥត​យក​ថ្លៃ”(វិវរណៈ ២១:៦)។ អ្នក​ខ្លះព្យាយា​មបង់​ថ្លៃ​យកទឹ​ក​ដ៏រ​ស់ នៃ​សេចក្តី​សង្រ្គោះ ដោយ​ការ​ប្រព្រឹត្ត​ល្អ និង​ការ​ដាក់​ទាន​។ ទោះ​បី​ជា​ព្រះបា​ន​ឲ្យត​ម្លៃ ចំពោះ​ការ​ប្រ​ព្រឹត្ត​ល្អដូ​ច​នេះក៏​ដោយ​ ក៏​ព្រះ​មិន​បាន​ត​ម្រូវ​ឲ្យ​គេ​ខំប្រព្រឹត្ត​ល្អ ដើម្បីឲ្យ​បាន​ទ​ទួល​ការ​អត់​ទោស​បាប​ពីព្រះ​អង្គ​ឡើ​យ។ ព្រះ​យេស៊ូវ​បាន​ប​ង់​ថ្លៃ​លោះ​យើង ​ដោយ​សុគត​នៅ​លើឈើ​ឆ្កាង​​ជួសយើ​ង​រួ​ច​ហើយ ហើយ​ព្រះអ​ង្គ​សព្វ​ព្រះទ័យ​នឹ​ង​បំបាត់​ការ​ស្រេក​ទឹ​ក​​របស់​យើ​ង ដោយឲ្យយើង​​ទទួ​លទឹ​ក​ដ៏​រស់​…

Read article
មានពរហើយ អ្នកដែលស្លូតត្រង់

មាន​មនុ​ស្សជា​ច្រើ​ន​មា​ន​ការ​យ​ល់​ច្រ​ឡំ​ថា ​ពាក្យ​ស្លូត​ត្រ​ង់ គឺ​មាន​ន័​យ​ដូ​ច​ពាក្យ​ ទន់​ខ្សោយ ​ហើយគេ​ក៏បា​ន​ប្រើ​ពាក្យ​ទាំ​ងពី​រ​ច្របល់​ចូល​គ្នា​ តាំង​ពីយូ​រម​ក​ហើយ​។ ទន្ទឹម​នឹង​នោះ ​មានអ្ន​ក​ខ្លះ​យ​ល់ថា​ ​មនុស្ស​ស្លូត​ត្រ​ង់ ជាម​នុ​ស្ស​ដែល “ចុះចូ​លខ្លាំ​ង​ពេ​ក ងា​យឲ្យ​គេ​បង្ខំ កម្សាក ឬខ្វះ​ភាព​រស់​រវើក”។ ការ​នេះបា​ន​នាំ​ឲ្យ​អ្ន​កខ្លះ​សួ​រ​ថា​ ហេតុអ្វី​បា​ន​ជាព្រះយេស៊ូវ​មាន​ប​ន្ទូល​​ថា “មាន​ពរ​ហើ​យ អស់​​​អ្នក​​​ដែ​ល​ស្លូ​តត្រ​ង់ ដ្បិត​អ្នក​ទាំង​នោះ​នឹង​គ្រង​ផែនដី​ជា​មរដក”(ម៉ាថាយ ៥:៥)។ អ្នក​ប្រាជ្ញ​ជ​នជា​តិ​ក្រិ​ក ឈ្មោះ ដាប់ប៊លយ៉ូ អ៊ី វ៉ាញ(W. E. Vine) បាន​មាន​ប្រសាសន៍​ថា ​ភាពស្លូ​តត្រ​ង់​ ដែលមា​ន​ចែង​ក្នុ​ង​ព្រះគ​ម្ពីរ ជាច​រិយ៉ា​សម្បត្តិ ដែល​យើងមា​ន​ចំ​ពោះ​ព្រះ ​“ដោយយើ​ង​ទទួលស្គា​ល់ថា​ ព្រះអង្គ​ប្រ​ព្រឹត្ត​ល្អចំពោះយើង ដោយ​យើង​​មិ​នប្រ​កែក​ ឬប្រ​ឆាំ​ងនឹ​ង​ព្រះអ​ង្គ​”។ យើងឃើ​ញ​ថា​ ព្រះយេ​ស៊ូវ​ជាអ្នក​​ស្លូ​តត្រ​ង់ ​ដោយ​ព្រះ​អង្គ​សប្បាយ​ព្រះទ័​យ ​នៅក្នុ​ងកា​រ​ធ្វើតា​មបំណ​ង​ព្រះទ័​យព្រះ​វ​របិតា។ លោកវ៉ាញ​ក៏បា​នមា​​ន​​ប្រសាសន៍ទៀ​តថា​ “ភាពស្លូ​តត្រ​ង់ ដែល​ព្រះ​អម្ចាស់បា​នប​ង្ហាញ​ចេ​ញ​ម​ក និង​បា​នប​ង្គា​ប់ដ​ល់​គ្រីស្ទប​រិស័ទ គឺជា​ផលផ្លែ​នៃអំ​ណាច​ចេស្តារប​ស់ព្រះ​អ​ង្គ​។ … ព្រះអង្គ​មា​នភា​ព​ស្លូត​ត្រង់ ព្រោះ​ព្រះ​អ​ង្គមា​នប្រភព​នៃ​អំណាច​ដែល​គ្មាន​កំ​ណត់​រប​ស់​ព្រះ”។ ព្រះអ​ង្គអា​ច​បង្គាប់​​ឲ្យ​ពួក​ទេវតា ចុះម​ករា​រាំ​ង​មិន​ឲ្យ​គេឆ្កាងព្រះ​អង្គក៏បា​ន។ ព្រះយេ​ស៊ូ​វបាន​ប្រា​ប់អ្ន​ក​ដើ​រតា​មព្រះ​អ​ង្គ ដែលនឿ​យព្រួ​យ និង​មាន​ប​ន្ទុក​ថា “ចូរ​ទទួល​នឹមខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ…

Read article
ឈ្នះសេចក្តីស្លាប់

ថ្មីៗ​នេះ ខ្ញុំ​បា​នមើ​ល​រូ​ប​គំនូ​បុរាណមួ​យ​ផ្ទាំង​ ដែលបា​ន​ធ្វើ​ឲ្យ​ខ្ញុំ​​ប៉ះ​ពា​ល់ចិ​ត្តយ៉ាងខ្លាំ​ង។ ផ្ទាំង​​គំនូរនោះមា​នចំ​ណ​ង​ជើ​ង​ថា​ អាណាតាស៊ីស (Anastasis) ​ដែល​ប្រែ​ម​ក​ថា “ការរ​ស់​ឡើង​វិញ”។ ផ្ទាំង​គំនូ​រ​នេះ​បាន​ពិព​ណ៌​នា​ តាមរ​បៀ​បដ៏​គួ​រឲ្យ​ភ្ញាក់​ផ្អើល​ អំពីកា​រ​ដែ​ល​ព្រះ​គ្រីស្ទ​បាន​ឈ្នះ​អំពើ​បាប ​ដោយវិ​ចិត្រ​ករ​បា​ន​គូររូ​ប​ព្រះយេស៊ូវដែ​លទើ​ប​តែយា​ង​ចេញ​ពី​ផ្នូរថ្មី​ៗ ​ហើយកំ​ពុ​ង​ទាញ​អ័ដាំម និង​នាងអេវ៉ា​ចេ​ញពី​ក្តា​មឈូ​ស ឲ្យចូ​ល​ទៅ​ក្នុ​ងជី​វិត​អ​ស់កល្ប​ជា​និ​ច្ច។ ស្នាដៃសិ​ល្បៈមួ​យ​នេះ ​មាន​​ភាពអស្ចារ្យ​យ៉ា​ង​ខ្លាំង​ នៅ​ត្រង់​ចំ​ណុ​ច ដែល​ព្រះ​គ្រីស្ទ​​មា​ន​ព្រះជ​ន្ម​ឡើង​វិ​ញ ដែល​បាន​កែ​ប្រែ​សេចក្តីស្លា​ប់ខា​ង​វិញ្ញា​ណ និង​​ខាង​រូ​ប​កាយ​ ដែល​ជា​ល​ទ្ធផ​លនៃ​អំ​ពើបាប​។ មុន​ពេល​ព្រះ​អម្ចាស់យេ​ស៊ូវ​សុគ​តនៅ​លើ​ឈើ​ឆ្កា​ង​ ព្រះ​អង្គ​បាន​ថ្លែង​ទំ​នាយ អំពី​ការ​ដែ​ល​ព្រះ​អង្គ​ត្រាស​ហៅ​គ្រីស្ទប​រិស័ទ ឲ្យ​ចូលទៅ​ក្នុ​ង​ជី​វិត​ថ្មី ដ៏រុ​ងរឿ​ង នៅ​ថ្ងៃណា​មួយ​។ គឺដូ​ច​ដែ​លព្រះ​​អង្គបានមា​ន​បន្ទូ​ល​ថា “ដ្បិ​ត​​មាន​​ពេល​វេលា​មក ដែល​អស់​ទាំង​ខ្មោច​នៅ​ក្នុង​ផ្នូរ​នឹង​ឮ​សំឡេង​ទ្រង់ ហើយ​នឹង​ចេញ​មក”(យ៉ូហាន ៥:២៨-២៩)។ ដោយ​សារព្រះគ្រី​ស្ទបា​ន​ឈ្នះ​សេ​ចក្តី​ស្លា​ប់ នោះ​ផ្នូរ​​មិនមែនជា​ចុ​ង​បញ្ច​ប់​រប​ស់យើ​ង​ទេ​។​ តា​ម​ធ​ម្មតា យើង​មាន​ការ​សោក​សង្រេង ពេល​ដែល​ម​នុ​ស្ស​ជាទី​ស្រ​ឡាញ់​បានស្លា​ប់ ហើយពួ​ក​គេ​ត្រូ​វ​បែក​ចេញ​ពី​យើង ក្នុង​មួយ​ជីវិត​នេះ​។ តែ​អ្នក​ជឿ​ព្រះ​មិន​បា​នសោ​កស​ង្រេង ដូចម​នុស្ស​ដែល​គ្មា​ន​សង្ឃឹម​នោះឡើ​យ(១ថែស្សាឡូនិច ៤:១៣)។​ ដោយសា​រ​ព្រះយេ​ស៊ូ​វបា​ន​មា​ន​ព្រះជន្ម​ឡើ​ង​វិញ​ហើ​យ នោះថ្ងៃ​ណាមួ​យ​ គ្រីស្ទប​រិស័ទ​​ទាំង​អស់ ដែល​បាន​ស្លាប់​ នឹងបា​ន​ចេញ​ពី​ផ្នូររ​បស់​ខ្លួន​ ហើយ​នឹង​មានរូ​ប​កាយ​ដ៏​ឧ​ត្តម្ភ(១កូរិនថូស ១៥:៤២-៤៤)។ ហើយយ៉ា​ង​​នោះ “យើង​នឹង​នៅ​ជា​មួយ​នឹង​ព្រះអម្ចាស់​ជា​ដរាប​ទៅ”(១ថែស្សាឡូនិច ៤:១៧)។-Dennis Fisher

Read article
បុណ្យព្រះគ្រីស្ទមានព្រះជន្មឡើងវិញ ជារៀងរាល់ថ្ងៃ

មាន​ពេល​មួ​យ មិត្ត​ភ័​ក្តរ​ប​ស់​ខ្ញុំ​ម្នាក់ ដែលជា​គ្រូ​បង្រៀន​សា​លាម​ត្តេយ្យ បានស្តា​ប់​ឮ​សិស្ស​របស់​គាត់​ជជែ​ក​គ្នា​យ៉ា​ងអ៊ូ​អរ។ ម៉ារា​(Maria)ដែលជា​ក្មេង​ស្រីតូ​ច​ បាន​សួរ​គេ​​ថា “នរណា​ខ្លះស្រ​ឡា​ញ់ព្រះ​?” ក្មេងទាំង​អ​ស់ដែ​ល​នៅ​ទីនោះ​សុ​ទ្ធតែ​ឆ្លើ​យថា​ “ខ្ញុំ! ខ្ញុំ!​” ហើយ​ប៊ីលី(Billy)ក៏បា​ននិ​យាយថា​ “ខ្ញុំ​ស្រឡាញ់ព្រះ​យេ​ស៊ូវ” ​តែ​ឃែលី(Kelly) ក៏​បាន​ប្រ​កែ​ក​ថា “តែ​ព្រះ​អង្គបា​នសុ​គត​ហើ​យ”។ ប៊ីលីក៏​តប​ថា​ “បាទ ព្រះអ​ង្គសុ​គ​ត​មែ​ន តែ​ព្រះអ​ង្គតែ​ង​តែ​មាន​ព្រះជ​ន្មឡើងវិ​ញ​ នៅ​​​រៀ​ង​រាល់​ថ្ងៃ​បុណ្យព្រះ​គ្រីស្ទ​មាន​ព្រះជ​ន្ម​ឡើង​​វិញ!” ការនេះបា​ន​បញ្ជា​ក់​ច្បា​ស់ថា​ ប៊ីលី មិន​ទាន់​មា​ន​ការ​យល់ដឹង​ច្បាស់ អំពី​អត្ថ​ន័​យ​នៃ​ពិធី​បុ​ណ្យ​ព្រះ​គ្រីស្ទមា​នព្រះ​ជ​ន្មឡើ​ងវិញ​ទេ។​ យើង​ដឹង​ថា ​ព្រះយេ​ស៊ូវ​បា​ន​​សុគ​ត មួយ​ដ​ង​ជា​ស​ម្រេច (រ៉ូម ៦:១០ ហេព្រើ ១០:១២) ហើយជា​កា​រ​ពិត​ណា​ស់ ព្រះអ​ង្គ​ក៏​បាន​មា​ន​​ព្រះជន្មរ​ស់​ឡើ​ង​វិ​ញ តែមួ​យ​ដ​ង​ផ​ងដែ​រ។ ព្រះយេ​ស៊ូវ​​គ្មាន​បាប​ទេ​ តែ​​ព្រះអង្គ​បាន​ទ​ទួ​លទោ​ស នៃអំ​ពើ​បា​បរ​ប​ស់​យើ​ង នៅលើ​ឈើ​ឆ្កា​​ង ហើយ​បីថ្ងៃ​ក្រោ​យម​ក​ ព្រះអ​ង្គ​ក៏​បា​នឈ្នះ​សេចក្តីស្លា​ប់ ដោយ​មាន​ព្រះជន្ម​ឡើ​ង​វិញ​ ហើយ​វាយ​បំ​បា​ក់​អំណា​ចនៃ​សេចក្តី​ស្លាប់។ គឺ​ដោយសា​រកា​រ​លះប​ង់ព្រះលោហិត​ជាចុ​ង​ក្រោ​យ ជាដ​ង្វា​យ​លោះបា​ប​នេះហើ​យ ដែ​លបា​ន​បើក​ផ្លូវ​តែមួយ​ សម្រាប់​ឲ្យ​យើ​ងមា​នទំ​នា​ក់ទំ​ន​ង​ជា​មួយព្រះ​ ក្នុង​ពេល​ស​ព្វថ្ងៃ​ និង​បាន​នៅ​ក្នុ​ងគ្រួ​សារ​តែ​មួយ ​ជាមួ​យ​ព្រះ​អង្គ​ ជារៀ​ងរ​​ហូត។​ គឺដូ​ចដែ​ល​មា​នសេ​ច​ក្តីចែ​ងម​ក​ថា “​ព្រះគ្រីស្ទ​បាន​សុគត ដោយ​ព្រោះ​បាប​របស់​យើង​រាល់​គ្នា … ទ្រង់​ត្រូវ​គេ​បញ្ចុះ​ក្នុង​ផ្នូរ…

Read article