សត្វឆ្កែឌីងហ្គូ
លោកហារី ធូព័រ(Harry Tupper) មានឈ្មោះល្បីនៅក្នុងរឿងព្រេងនៃការស្ទូចត្រីមួយ នៅក្នុងរដ្ឋអ៊ីដូហា ដែលជាទីកន្លែងរស់នៅរបស់ខ្ញុំ។ នៅភាគខាងកើតនៃរដ្ឋនេះ មានបឹងមួយឈ្មោះហ៊ែនរី(Henry) ដែលក្នុងបឹងនោះ មានកន្លែងមួយ ដែលគេបានដាក់ឈ្មោះ តាមឈ្មោះរបស់គាត់គឺ “ធូព័រស៍ ហូល”(Tupper’s Hole) ខ្ញុំចាំថា លោកហារីមានសមត្ថភាពដ៏កម្រ នៅក្នុងការចាប់បានត្រីត្រោតដ៏ធំ នៅក្នុងបឹងហ៊ែនរី តែខ្ញុំកាន់តែនឹងចាំអំពីសត្វឆ្កែរបស់គាត់ ឈ្មោះ ឌីងហ្គូ(Dingo)។ ឌីងហ្គូធ្លាប់អង្គុយទន្ទឹមនឹងលោកហ៊ែនរីនៅក្នុងទូករបស់គាត់ ហើយសម្លឹងមើលដោយការផ្តោតចិត្ត ពេលគាត់កំពុងស្ទូចត្រី។ ពេលអ្នកស្ទូចត្រីដ៏ចំណាស់រូប នេះ ស្ទូចបានត្រីត្រោតមួយ ឌីងហ្គូក៏ព្រុសឮៗ ទាល់គាត់បានត្រងត្រីនោះ ឡើងលើទូកហើយដោះផ្លែសន្ទូចចេញ ទើបវាឈប់ព្រុស។ ភាពក្លៀវក្លារបស់ឌីងហ្គោ បានបង្រៀនខ្ញុំឲ្យយល់ថា : យកល្អ យើងគួរតែមានចិត្តរំភើបរីករាយចំពោះការអ្វីដែលអ្នកដទៃកំពុងធ្វើ ជាជាងរំភើបរីករាយចំពោះការដែលយើងកំពុងធ្វើ។ ដូចនេះហើយ បានជាពេលដែលខ្ញុំបានអាចព្រះគម្ពីរភីលីព ២:៤ ហើយគិតដល់ឌីងហ្គូ ខ្ញុំសួរខ្លូនឯងថា : តើខ្ញុំបានចំណាយពេល ដើម្បីគិតអំពី “ប្រយោជន៍របស់អ្នកដទៃ”ឬទេ? តើចិត្តរំភើបរីករាយដែលខ្ញុំមាន ចំពោះការអ្វីដែលព្រះកំពុងធ្វើ នៅក្នុង និងតាមរយៈមិត្តភ័ក្ររបស់ខ្ញុំ មានភាពខ្លាំងក្លាដូចពេលដែលទ្រង់កំពុងធ្វើការរបស់ទ្រង់ នៅក្នុង និងតាមរយៈខ្ញុំដែរឬទេ?…
Read article