May

You are here:
អ្នកដែលព្រះសព្វព្រះទ័យ

ក្នុង​ពីធី​រៀប​អភិសេក​នៃ​​ព្រះ​អង្គ​ម្ចាស់​វីលៀម(William) ជា​មួយ​កញ្ញា​ខេត មីឌលតុន(Kate Middleton) នៅ​ឯ​ព្រះ​វិហារ​វេស មីនស្ទ័រ អាប៊ី(Westminster Abbey) លោក​អភិបាល​ព្រះ​វិហារប្រចាំ​នៅ​ទីក្រុង​ឡុង បាន​ចាប់​ផ្តើម​ថ្លែង​សន្ទ​រក​ថា ដោយ​ដក​ស្រង់​សម្តី​របស់​សង់ ខេធ័រ​រីន នៃ​ក្រុង​សេណា​(St. Catherine of Siena) ថា “ចូរ​ធ្វើ​ជា​បុគ្គល​ម្នាក់​ដែល​ព្រះ​អម្ចាស់​សព្វ​ព្រះ​ទ័យ នោះ​អ្នក​នឹង​ធ្វើ​ឱ្យ​លោកិយ​នេះ​ឆេះ”។ មាន​មនុស្ស​ជា​ច្រើន ដែល​បាន​ទស្សនា​តាម​ទូរទស្សន៍ បាន​ប៉ះ​ពា​ល់​ចិត្ត​យ៉ាង​ខ្លាំង ខណៈ​ពេល​ដែល​លោក​អភិបាល​បាន​និយាយ​ប្រកាស់​ថា អ្នក​ទាំង​ពីរ​បាន​សម្រេច​ចិត្ត​“រៀប​អភិសេក នៅ​ក្នុង​អធិបតី​ភាព​នៃ​ព្រះ​ដ៏សប្បុរស ដែល​ទ្រង់​បាន​ស្រឡាញ់​មនុស្ស​លោក​ដល់​ម៉្លេះ បាន​ជា​ទ្រង់​លះ​បង់​ព្រះ​ជន្ម សម្រាប់​យើង​រាល់​គ្នា ដោយ​​ព្រះ​នាម​​ថា ព្រះ​យេស៊ូវ​គ្រីស្ទ”។ បន្ទាប់​មក​លោក​​ក៏​បាន​លើក​ទឹក​ចិត្ត​គូរ​ស្វាមី​ភរិយា​មួយ​គូរ​នេះ ឲ្យ​ដេញ​តាម​សេច​ក្តី​ស្រឡាញ់ ដែល​មាន​ព្រំដែន​ហួស​សេចក្តី​ស្រឡាញ់ ដែល​​ពួក​គេ​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ទៅ​ទៀត​។ ប្អូន​ប្រុស​របស់​កូន​ក្រមុំក៏​បា​ន​អាន​បទ​គម្ពី​រ​រ៉ូម ជំពូក​១២ ដែល​បាន​ចែង​ថា “ដូច្នេះ​បង​ប្អូន​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ដោយ​សេចក្តី​មេត្តា​ករុណា​នៃ​ព្រះ ឱ្យ​បាន​ថ្វាយ​រូប​កាយ​ទុក​ជា​យញ្ញ​បូជា​រស់ ហើយ​បរិសុទ្ឋ ដែល​គាប់​ព្រះ​ហឫ​ទ័យ​ដល់​ព្រះ ជា​ការ​គោរព​នៃ​អ្នក​រាល់​គ្នា ដែល​មាន​ទំនង។ កុំ​ឲ្យ​​ត្រាប់​តាម​សម័យ​នេះ​ឡើយ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ផ្លាស់​ប្រែ​វិញ ដោយ​គំនិត​បាន​កែរ​ជា​ថ្មីឡើ​ង ដើម្បី​នឹង​អាច​លមើល​ឲ្យ​​បា​ន​​ស្គាល់​បំណង​ព្រះ​ហឫ​ទ័យ​របស់​ព្រះ ដែល​ល្អ ​ស្រួល​ទទួល ហើយ​គ្រប់​លក្ខណ៍​ផង”(ខ.១-២)។ ការ​​រៀ​ប​អភិសេក​នៃ​ខ្សែ​រាជ្យ​វង្ស​នេះ បាន​រំឭ​ក​យើង​គ្រប់​គ្នា ទាំង​អ្នក​នៅ​លីវ ក៏​ដូច​ជា​អ្នក​ដែល​បាន​រៀប​កា​រ​ហើយ…

Read article
ការជួបជុំគ្នា

ក្នុង​អំ​ឡុងពេ​ល​បម្រើ​កា​រ​ ជាអ្ន​ក​ផ្សាយព្រះ​បន្ទូលក្នុ​ង​ជួរទ័ព នៅ​បន្ទាយ​ YMCA ក្នុង​ប្រទេស​អេស៊ីព្ទ លោក​អូសវល ឆេមប័រ(Oswald Chambers ឆ្នាំ១៩១៥-១៩១៧)គាត់​បាន​​​ធ្វើ​ឲ្យ​​ប៉ះពាល់​ចិត្ត​ទាហា​ន​ជា​ច្រើន ដែល​ក្រោយមក ពួក​គេ​បាន​ព​លីជី​វិត​ក្នុ​ងស​ង្គ្រាម​លោក​លើក​ទី១​។ នៅថ្ងៃទី៦ វិច្ឆិការ ឆ្នាំ១៩១៦ លោក​ឆាម​ប័រ​បាន​កត់​ចុះក្នុង​សៀវភៅ​កំណត់​ហេតុ​ថា “យើង​ទទួល​សំបុត្រ​មួយ​ច្បាប់ ​ពី​មិត្ត​ភ័ក្ត​ម្នាក់ ដែល​ជា​ជន​ជាតិ​ញូហ្សៀឡិន។ គាត់​បានប្រាប់​​ថា លោក ធេដ ស្ត្រែក(Ted Strack)បាន​ពលីជីវិត​ហើយ។ ដូច​នេះ លោក ធេដ ស្ត្រែក​​បាន​​​ទៅ​​នៅ​ជា​មួយ​ព្រះ​យេស៊ូវ​ហើយ។” គាត់​បាន​រៀប​រាប់​ទៀ​តថា … លោក​ធេដ មាន​រូប​សម្បត្តិ និង​អត្ត​ចរិត​ល្អ និងជា​ពួ​ក​បរិសុ​ទ្ធ​ដ៏​តូច​ម្នាក់ ដែល​មាន​ចិត្ត​ក្លាហាន គួរ​ជា​ទី​រាប់​អាន។ សូម​អរគុណ​ព្រះ​អម្ចាស់ ដែល​នៅ​នឹក​ចាំពី​គា​ត់ … ពួក​គេ​កំពុង​ទៅ​ជួប​ជុំ​គ្នានៅ​នគរ​ស្ថាន​សួគ៌​ម្តង​មួយ​ៗ”។ ពេល​យើង​កំពុង​កើ​តទុ​ក្ខ​ចំពោះកា​រស្លា​ប់​របស់​អ្នក​ជា​ទីស្រ​ឡាញ់ នោះ​យើង​ត្រូវ​ប្រកាន់​ខ្ផាប់​តាម​បន្ទូល​សន្យា​របស់​ព្រះ​យេស៊ូវ អំពី​ជីវិត​អស់​កល្ប​ជានិ​ច្ច។ ក័ណ្ឌ​គម្ពី​រ​វិវរណៈ​បាន​កត់​ត្រា​ថា ព្រះ​បាន​​បើក​សម្តែង ឲ្យលោកយ៉ូហាន​ឃើញ​មនុ​ស្សមួ​យហ្វូ​ង​យ៉ាង​ធំ គេមក​​ពី​គ្រប់សាសន៍ គ្រប់​ទាំង​គ្រួសារ ហើ​យ​គ្រ​​ប់ទាំ​​ង​​ភាសា ក៏​ឈរ​នៅ​ជុំវិញ​បល័ង្ក​របស់​ព្រះ​អម្ចាស់​(៧:៩)។ បទ​គម្ពីរ​នេះ​បាន​ពិពណ៌នា​អំពី​កា​រ​ជួប​ជុំគ្នា​ដ៏មា​នអំ​ណរ​អស់​កល្ប ដែលនឹ​ងកើ​ត​មាន​ជា​ពិត ពេល​ដែល“កូ​ន​ចៀម​ដែល​នៅ​កណ្តាល​បល័ង្ក ទ្រង់​នឹង​ឃ្វាល ហើយ​នាំ​គេ​ទៅ​ដល់​រន្ឋ​ទឹក​នៃ​ជីវិត (៧:១៧)។…

Read article