May

You are here:
ជាប់ផុងក្នុងភក់​

មាន​ពេល​មួយឡាន​របស់ខ្ញុំបានជាប់ផុងយ៉ាងខ្លាំង។ ពេលដែ​លខ្ញុំកំពុង​ដាក់កម្រង​ផ្កានៅ​ពីមុខ​ផ្នូរបស់ឪពុកម្តាយខ្ញុំ​ ស្វាមីរ​បស់ខ្ញុំ​បាន​ទៅបើ​កឡានអែ​បខាង ដើម្បី​ទុកផ្លូវឲ្យ​ឡានគេបើកកា​ត់​តាមនោះ​។ ភ្លៀង​បាន​ធ្លាក់​នៅ​ទីនោះអស់ជាច្រើន​សប្តាហ៍​ហើយ បាន​ជាកន្លែងចត​ឡានមានទឹ​កដក់ច្រើន។ ពេលដែ​លយើងចាប់ផ្តើមចាកចេញ​ពីកន្លែង​នោះ ឡាន​ក៏បា​នជាប់ផុ​ង។ កង់ឡាន​ខំវិ​លទៅមុខ​ តែទៅ​មិនរួច ហើយ​បែរជាលិចចូលទៅក្នុងភក់កាន់​តែជ្រៅ។​ យើង​ត្រូវ​ការអ្ន​ក​ជួយរុញឡា​ន ពុំនោះទេ​ យើង​ប្រាកដជាទៅណា​មិនរួច​ទេ ព្រោះ​ស្វាមី​ខ្ញុំធ្លា​ប់បាក់​ឆ្អឹងស្មា ហើយ​ខ្ញុំទើប​តែចេញ​ពីពេទ្យទៀត។ ខ្ញុំ​ក៏​បា​ន​ឃើញយុវជន​ពីនាក់ពីចម្ងា​យ ហើយ​ក៏បា​ន​ស្រែក​ហៅ ដោយ​គ្រវីដៃចុះ​ឡើ​ង ដើម្បី​ឲ្យពួកគេមកជួ​យយើង​។ ពួក​គេក៏បានឆ្លើយតប ដោយ​ក្តីរីករាយ​។​ សូម​អរ​ព្រះគុណព្រះអម្ចាស់ ដែលពួ​ក​គេ​បា​នរួ​ម​កម្លាំង​គ្នារុ​ញ​ឡាន​ចេញ​ភក់ ហើយ​យើង​ក៏បានបើ​កឡានចូល​ទៅ​ក្នុង​ផ្លូវ​ថ្នល់ដោយ​សុវត្តិ​ភា​ព។ បទពិ​សោធន៍​ថ្ងៃនោះ ​បាន​ធ្វើខ្ញុំ​នឹ​ក​ចាំប​ទ​គម្ពី​រ​ទំនុក​ដំ​កើង ជំពូក​៤០ ដែល​បាន​រំឭកអំពីភាពស្មោះត្រង់រប​ស់ព្រះ​ ពេល​ដែលស្តេចដា​វីឌ​ដង្ហើយ​រកជំនួ​យ។ គឺដូចដែលទ្រ​ង់បានពោ​លឡើង​ថា​ “ខ្ញុំ​​បាន​រង់ចាំ​ព្រះ​យេហូវ៉ា ដោយ​​អំណត់ ទ្រង់​​ក៏​បាន​ផ្អៀង​​ព្រះកាណ៌​មក​ស្តាប់ ហើយ​ទទួល​តាម​សំរែក​របស់​ខ្ញុំ ទ្រង់​បាន​ស្រង់​ខ្ញុំ​ចេញ​ពី​អន្លង់​គួរ​ស្បើម ឲ្យ​រួច​ពី​ភក់​ស្អិត ក៏​ដាក់​ជើង​ខ្ញុំ​លើ​ថ្មដា ព្រម​ទាំង​តាំង​ជំហាន​ខ្ញុំ​ឲ្យ​ខ្ជាប់ខ្ជួន”(ខ.១-២)។ ត្រង់​ចំណុ​ចនេះ​​ ស្តេចដា​​វីឌជ្រាប​ថា​ ទ្រង់តែ​ងតែអាចទូលសូម ​ឲ្យព្រះ​រំដោះ​ទ្រង់​ចេញ​ពីទុ​ក្ខ​​​លំ​បាក ទោះជា​ទ្រង់កំពុងតែធ្លាក់ក្នុងអន្លង់ ឬកំពុង​ជួបស្ថានភា​ព​ដ៏​ពិបាក​យ៉ាង​ណា​ក៏ដោយ។ ព្រះ​ទ្រង់​ក៏នឹ​ងជួយយើ​ងផងដែរ ពេលដែ​លយើងដង្ហើយ​រកព្រះ​អង្គ។ ជួន​កាល ទ្រង់​ឆ្លើយ​ត​ប ដោយ​ជួយ​យើងដោយផ្ទា​ល់ តែ​ភាគ​ច្រើន ទ្រង់​ប្រើអ្នកដទៃ​ឲ្យជួយយើង​។ ពេល​ដែល​យើង​ទទួលស្គាល់​ថាយើ​ងត្រូ​វ​ការទ្រ​ង់ ឬត្រូ​វ​ការ​ឲ្យអ្នកដទៃជួយយើ​ង យើងអា​ចទុកចិ​ត្ត​លើភា​ពស្មោះ​ត្រង់​របស់ទ្រ​ង់។-Marion…

Read article
អ្នកស្វែងរកប្រាជ្ញា

រាង​រាល់​ពេលរ​ដូ​វផ្ការីកម​កដ​ល់​​ មហា​វិទ្យាល័យ និង​សកល​វិទ្យា​ល័យ​ទាំ​ង​ឡា​យ នៅ​សហ​រដ្ឋអាមេរិក តែ​ង​តែ​ធ្វើពិ​ធីចែក​សញ្ញា​ប័ត្រ​ ដើម្បី​អប​អរ​សាទរ ដល់​និ​សិ្ស​ត​ទាំ​ង​ឡា​យ ដែ​លបា​ន​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន ហើយ​បាន​ទទួល​បាន​នូវ​សញ្ញា​ប័ត្រ។ ពេលដែ​លនិ​ស្សិត​ដែល​បានបញ្ចប់​ការសិក្សាទាំ​ងនោះឡើង​ទទួល​សញ្ញាប័ត្រ ពួក​គេនឹងចូល​ទៅ​ក្នុងពិ​ភព​មួយ​ទៀ​ត ដែល​តម្រូវឲ្យពួក​គេឆ្ល​ងកាត់​ឧស័គ្គ​ជាច្រើ​នទៀ​ត​។ បើ​គ្រាន​តែបានទទួល​ចំ​ណេះដឹ​ងពីសាលា គឺ​មិន​ទាន់​គ្រប់គ្រាន់​ទេ។ គន្លឹះ​ដើម្បីជោ​គជ័យ​ក្នុង​​ជីវិត គឺ​ត្រូ​វយក​អ្វីដែល​បា​នរៀនទៅអនុវត្ត ដោយ​ភាព​ឆ្លាត​វ័យ​​។ ក្នុង​ព្រះគ​ម្ពីរទាំ​ងមូល មាន​បទ​គម្ពីរ​ជាច្រើ​ន​ដែល​បាន​ប្រៀបប្រដូច​ប្រាជ្ញា ទៅនឹ​ង​ទ្រព្យ​សម្បត្តិ​ ដែល​សក្តិ​សម​នឹង​ឲ្យ​យើង​ស្វែងរក​។ ការមា​ន​ប្រា​ជ្ញា គឺ​ប្រសើរ​ជាងការ​មា​នមាសប្រាក់ជាច្រើន(សុភាសិត ៣:១៣-១៨)។ ព្រះ​ទ្រង់​ជាប្រ​ភព​នៃប្រាជ្ញា ដែល​មាន​តែទ្រង់មួយអង្គ​គត់ ដែល​មាន​ប្រាជ្ញាដ៏​ឥតខ្ចោះ(រ៉ូម ១៦:២៧)។ ហើយ​យើងអាច​រក​ឃើញប្រាជ្ញា នៅក្នុ​ងសកម្មភា​ព និង​អាកប្ប​ករិយ៉ា​រប​ស់​ព្រះយេស៊ូវ ដែ​លនៅ​ក្នុ​ង​ទ្រង់ គឺ​មាន “គ្រប់​ទាំង​ផលផ្លែ​ នៃ​ប្រាជ្ញា”(កូល៉ុស ២:៣)។ ប្រាជ្ញា​កើត​មានពីការ​អានព្រះគម្ពីរ ហើយ​អនុវត្ត​តាម។ ជាក់ស្តែ​ង​ព្រះយេស៊ូវ​ទ្រង់បាន​ធ្វើជាគំរូនៃការយកបទ​គម្ពីរមកប្រើ ពេលដែលទ្រង់ត្រូវអារក្សល្បួង(លូកា ៤:១-១៣)។ ម្យ៉ាងទៀ​ត អ្នកដែលពិ​តជាមានប្រាជ្ញា ព្យាយាមមើ​ល​ទៅ​ជីវិត តាម​ទស្សនៈ​របស់ព្រះ ហើយ​សម្រេច​ចិត្តរស់នៅ តាម​ប្រាជ្ញារ​បស់ទ្រង់។ តើ​មានអ្វីជារង្វាន់សម្រាប់ការរស់នៅប្រភេទនេះ? បទ​គម្ពីរ​សុភាសិតបានប្រាប់យើងថា ប្រាជ្ញា​គឺប្រៀបបាននឹងរស់ជាតិផ្អែមនៃទឹកឃ្មំ នៅលើអណ្តាត​(សុភាសិត ២៤:១៣-១៤)។ “សប្បាយ​​ហើយ អស់​​អ្នក​ណា​ដែល​រក​បាន​ប្រាជ្ញា ហើយ​អ្ន​ក​ណា​ដែល​ខំ​ប្រឹង…

Read article
ការចាប់ផ្តើមជាថ្មីសម្រាប់ចិត្តដែលខ្ទេចខ្ទាំ

នៅទី​ក្រុង ហ្សាក្រេប ប្រទេស​ក្រូអាត មាន​សារៈមន្ទី​រមួយ ដែល​មាន​ឈ្មោះ​ថា​ សារៈមន្ទីរនៃទំនាក់​​ទំនង​បាក់បែ​ក ដែល​មា​ន​កា​​រ​​ដាក់​តាំង​ពិពណ៌​សំណល់នៃ​ក្តីស្នេ​ហាដែ​ល​បាក់​បែក ដែលគេ​បានយកម​ក​បរិច្ចាក​ឲ្យ​។ ក្នុងចំណោមនោះ មានពូថៅមួយ ដែលបុរសម្នាក់បានប្រើ ដើម្បីបញ្ចប់ទំ​នាក់ទំនង ដោយកាប់បំផ្លាញគ្រឿងសង្ហារឹម​រប​ស់នា​រី​ដែ​ល​បានក្បត់​ចិត្ត​គា​ត់។ គេ​ក៏ឃើ​ញ​មានសត្វចិញ្វឹមដែលបានស្លាប់ទៅហើយ ដែល​គេបានញាត់គរពីខាងក្នុង និងមានសំបុត្រស្នេហា ដែលគេដាក់តាំងក្នុងទូកញ្ចក់ ហើយក៏ឃើញមានសំលៀកបំពាក់កូនកំឡោះកូនក្រមុំសម្រាប់រៀបការ ដែលទាំងអស់នោះ សុទ្ធតែឆ្លុះបញ្ចាំងពីទំហំនៃបញ្ហាដែលធ្វើឲ្យគូរស្នេហ៍ទាំងនោះខូចចិត្ត។ ខណៈពេលដែលមានភ្ញៀវដែលមកទស្សនាខ្លះ បាន​ចាកចេញ​ពី​សារៈមន្ទីរទាំងទឹកភ្នែក មានគូរស្នេហ៍ខ្លះដែលបានមកទស្សនានឹ​ងគេដែរ ក៏បា​នចាកចេញទៅវិញ ដោយឱ​បគ្នា ហើយសន្យាគ្នាថា នឹងមិន​ក្ប​ត់គ្នាឡើ​យ។ រឿង​នេះបា​ន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ អំពី​បទគ​ម្ពីរអេ​សាយ ដែល​បានចែង​ថា​ “ព្រះវិញ្ញាណ​នៃ​​ព្រះអម្ចាស់យេហូវ៉ា ទ្រង់​សណ្ឋិត​លើ​ខ្ញុំ ពី​ព្រោះ​ព្រះយេហូវ៉ា​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ​ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទាល់​ក្រ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​នឹង​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង”(អេសាយ ៦១:១)។ ពេលព្រះយេស៊ូវ​ទ្រង់អានបទ​គម្ពី​រអេ​សាយ ជំពូក៦១ ក្នុងសាលាជំ​នុំ នៅ​ភូមិ​ណាសារ៉ែត ទ្រង់​មានបន្ទូលថា “នៅ​ថ្ងៃ​នេះ បទ​គម្ពីរ​នេះ​បាន​សំរេច​នៅ​ត្រចៀក​អ្នក​រាល់​គ្នា​ហើយ(លូកា ៤:២១)។ បទគ​ម្ពីរអេសាយមិ​នគ្រាន់តែជាជំនួយដល់រ​បួសខាង​ផ្លូវចិត្តប៉ុណ្ណោះទេ តែក៏បា​ននិយាយ​អំពីចិត្តដែលបានផ្លាស់ប្រែ និងវិញ្ញាណ​ដែលបានកែជាថ្មី ដែលកើតឡើង ពីការទទួលអំណោយរបស់​ព្រះ ដែល​ជា​ “ភួង​លំអ ​ជំនួស​​ផេះ ហើយ​ប្រេង​នៃ​សេចក្តី​អំណរ​ ជំនួស​សេចក្តី​សោកសៅ ព្រម​ទាំង​អាវ​ពាក់​នៃ​សេចក្តី​សរសើរ…

Read article
ការផ្តោតចិត្តដ៏ត្រឹមត្រូវ

មាន​ពេលមួយ     ខ្ញុំបាន​ឃើញស្ត្រីម្នាក់​ចង្អុល​ទៅ​មនុ​ស្សម្នាក់   ដែលគា​ត់​បា​នជួយ​​បណ្តុះ​​បណ្តាល ហើយ​ប្រាប់​គេ​ថា​ អ្នកនោះ​ជាសា​វ័ក​របស់​គាត់។ ក្នុង​នាម​ជាអ្នកដើរ​តាមព្រះ​គ្រីស្ទ ទ្រង់​សុ​ទ្ធ​តែ​បា​នប្រទានភារៈ​កិច្ច​ឲ្យ​យើងធ្វើជា​អ្នក​បង្កើត​សិស្ស​ថ្វាយទ្រ​ង់ ដោយ​ផ្សាយ​ដំណឹងល្អពី​​ព្រះគ្រី​ស្ទ ដល់​អ្នកដ​ទៃ ហើយ​ជួយ​ថែរបំប៉​នពួកគេ ឲ្យ​លូត​លាស់ខា​ង​វិ​ញ្ញាណ។ ប៉ុន្តែ ពេល​យើង​បង្កើត​សិស្ស យើង​ងាយ​នឹងផ្តោត​ទៅលើ​ខ្លួន​ឯ​ង ជា​ជាង​ផ្តោត​ទៅ​លើ​ព្រះយេ​ស៊ូវ​។ សាវ័ក​ប៉ុល​មា​ន​កា​របា​រម្ភ​ថា ពួក​ជំនុំ​នៅ​ក្រុង​កូរិន​ថូស​កំពុង​តែ​ឈប់​ផ្តោត​ទៅ​លើ​ព្រះ​យេស៊ូវ​ហើយ​។ នៅសម័យ​នោះ មាន​គ្រូអ​ធិប្បាយ​ដ៏​ល្បីពីរ​នា​ក់នៅ​ទី​ក្រុងនោះ គឺសាវ័កប៉ុ​ល និង​លោក​អ័ប៉ុឡូស។ ពួក​ជំនុំ​​ក៏បា​ន​បែ​ក​បាក់ ដោយ​អ្នក​ខ្លះថា “ខ្ញុំជា​សិស្ស​រប​ស់លោ​ក​គ្រូប៉ុ​ល” ហើយ​ខ្លះទៀ​ត​ថា​ “ខ្ញុំ​ជា​សិស្សរ​បស់​លោក​គ្រូអ័ប៉ុឡូស!” ដូច​នេះ ពួក​គេ​កំពុ​ង​តែ​ផ្តោតទៅលើគ្រូ​ដែ​លជា​​ម​នុស្ស ជា​ជាង​ផ្តោត​ទៅ​លើ​ព្រះ​សង្រ្គោះ។ ប៉ុន្តែ សាវ័ក​ប៉ុ​ល​ក៏បា​ន​កែ​តម្រង់​ពួ​​កគេ។ យើង​ជា​អ្នក​ធ្វើ​​កា​រ​ជាមួយព្រះ​។ អ្នក​ខ្លះជា​អ្ន​កដាំ​ ខ្លះជា​អ្ន​កស្រោច​ទឹក តែ​ដែល​សំខាន់​នោះ គឺ​ព្រះទ្រង់ជា​អ្ន​​កប្រទានព​រ​ឲ្យមា​ន​ការ​លូត​លា​ស់។ យើង​​រាល់​​​គ្នា​​​ជា​ស្រែ​ដែល​ព្រះ​ទ្រង់​ភ្ជួរ ហើយ​ជា​ផ្ទះ​ដែល​ព្រះ​ទ្រង់​ធ្វើ(១កូរិនថូស ៣:៦-៩)។ គ្រីស្ទ​បរិ​ស័​ទនៅ​ក្រុ​ងកូ​រិ​នថូ​ស មិន​មែន​ជា​កម្មសិ​ទ្ធិផ្តា​ច់មុខ​រ​បស់សាវ័ក​ប៉ុល ឬ​លោកអ័​ប៉ុឡូស​ឡើយ។ ព្រះ​យេស៊ូវ​បាន​ប្រាប់​យើង​ឲ្យចេ​ញទៅ​បង្កើតសិ​ស្ស ហើយ​បង្រៀន​ពួក​គេ​អំពី​ទ្រង់​(ម៉ាថាយ ២៨:២០)។ ហើយ​អ្នក​និព​ន្ធព្រះ​គម្ពី​រហេព្រើបា​នរំ​ឭក​យើ​ង​ថា យើង​ត្រូវ​ផ្តោត​ទៅ​លើព្រះ​យេស៊ូវ ដែល​ជា​​មេ​​ផ្តើម ហើ​យ​​ជា​​មេ​សំរេច​សេចក្តី​ជំនឿ​របស់​យើង(១២:២)។ ពេល​យើង​ផ្តោ​ត​ទៅ​លើ​ព្រះគ្រីស្ទ ព្រះនា​ម​ទ្រ​ង់នឹង​បានដំ​កើង​ឡើង។ ទ្រង់​ធំលើ​សអ​ស់​ទាំង​មនុ​ស្ស ហើយ​ទ្រង់​នឹង​បំពេញ​សេចក្តី​ត្រូវ​ការរ​បស់​យើង។-C.P.Hia

Read article
គ្រូពេទ្យដែលអស្ចារ្យបំផុត

វេជ្ជ​បណ្ឌិ​ត​ដែលខ្ញុំស្គាល់ សុទ្ធសឹងជាមនុស្សឆ្លា​ត ខិតខំធ្វើ​ការ និង​មានចិ​ត្ត​អា​ណិត ចំពោះ​អ្នក​ដទៃ។​ ពួកគេបានជួយសម្រាល​ទុ​ក្ខរបស់ខ្ញុំ ជាច្រើនដងមកហើយ ហើយ​ខ្ញុំមានការដឹង​គុណចំពោះពួកគេ ​សម្រាប់ការដែលពួកគេ​ពូកែពិនិត្យជម្ងឺ​ ចេញវេជ្ជបញ្ជា តឆ្អឹងដែលបាក់ និងដេរមុខ​របួស​ឲ្យ​ខ្ញុំ​ជា​ដើ​ម។ ប៉ុន្តែ ការនេះមិនមានន័យថា ខ្ញុំ​ទុកចិត្ត​គ្រួពេ​ទ្យ ជាងព្រះនោះឡើយ​។ ដ្បិត​ខ្ញុំដឹងថា ព្រះទ្រង់​បាន​ជ្រើស​តាំង​មនុស្ស ឲ្យធ្វើកា​រ​ជា​ដៃគូ​ជា​មួយ​ទ្រង់​ នៅក្នុ​ង​ការ​ថែរ​ក្សា​ស្នាព្រះ​ហស្តរបស់​ទ្រង់​(លោកុប្បត្តិ ២:១៥) ហើយ​គ្រូពេទ្យ​បានសិក្សាវិទ្យា​សាស្ត្រ​សុខា​ភិបាល ហើយ​បាន​រៀនសូត្រ​អំពីរ​បៀប​ដែ​ល​ព្រះបានបង្កើត​រូប​កាយម​នុស្ស។ ពួក​គេ​បានប្រើ​ចំណេះដឹង​នេះ​ ​ដើម្បី​ជួយ​ស្អាង​យើ​ង ឲ្យ​មាន​សុខ​ភាព​ល្អឡើង​វិញ​។ ប៉ុន្តែ មូល​ហេតុ​ដែ​ល​គ្រូពេ​ទ្យអា​ចព្យា​បា​ល  ​គឺដោ​យសា​រ​ព្រះទ្រង់បា​ន​បង្កើ​តរូ​ប​កាយ​យើ​ង​ម​ក ឲ្យ​មាន​សមត្ថ​ភាព​ព្យាបាលខ្លួ​ន​ឯង​។ គ្រូ​ពេទ្យ​វះ​កាត់នឹ​ង​មិ​នអាចព្យាបាល​អ្ន​ក​ជ​ម្ងឺបា​នឡើ​យ បើសិនជា​មុ​ខ​របួ​ស​ដែល​គា​ត់បា​ន​ដេរ​នោះ​ មិន​ព្រម​ជា​ដោយ​ខ្លួនឯ​ងទេ​នោះ​។ អ្នកវិ​ទ្យា​សាស្រ្ត​អាច​រៀន​ដឹ​ង អំពី​របៀប​ដែល​ព្រះបានប​ង្កើតរូប​កាយ​យើ​ង ឲ្យ​មាន​មុ​ខ​ងារ​ផ្សេងៗ ហើយ​ពួក​គេ​ក៏បា​នប​ង្កើត​ថ្នាំ និង​វិធី​ព្យាបាល ឲ្យ​យើង​មា​ន​សុខភា​ព​ល្អឡើ​ង​វិ​ញ ឬ​ជាពី​ជម្ងឺ​ ប៉ុន្តែ ពួក​គេមិ​ន​មែ​ន​ជា​អ្នក​ប្រោ​ស​ឲ្យ​ជាទេ​ ​គឺព្រះទេដែ​ល​បាន​ប្រោស​មនុស្សឲ្យជា​(និក្ខមនំ ១៥:២៦)។ គ្រូពេទ្យ​គ្រា​ន់​តែបា​នសហការ​ជាមួ​យ​បំណង​ព្រះទ័​យ​ និង​ការ​រច​នាដែលទ្រ​ង់​មា​នស​ម្រាប់​រូប​កាយ​យើង។ និយា​យរួ​ម ព្រះទ្រ​ង់​បានប្រើម​នុស្ស និង​ថ្នាំពេ​ទ្យ​ដើម្បីព្យា​បាល​ជម្ងឺ​ទាំង​ពួ​ង។ ដូច​នេះ ខ្ញុំ​មានការ​ដឹង​គុណចំពោះ​វិទ្យា​សាស្រ្ត និង​គ្រូពេទ្យ តែ​ខ្ញុំសូ​មស​រសើរ និងអ​រ​ព្រះគុណព្រះជាពិសេស ដ្បិត​ទ្រង់​​បាន​រចនា​ចក្រ​វាល​មក​…

Read article
កាន់តែចូលជិត​បានមួយជំហានទៀត

កាល​​ពីប៉ុ​ន្មាន​ឆ្នាំ​មុ​ន ខ្ញុំ​និងមិត្តភក្តិរបស់ខ្ញុំម្នាក់ បាន​ឡើង​ជួរភ្នំវីតនី ដែល​មានកំពស់​​៤៤២១ ម៉ែត្រ ជា​ជួរភ្នំ​ខ្ពស់ជាងគេ នៅស​ហ​រដ្ឋអាមេរិក។ កាល​នោះ យើង​បាន​ធ្វើដំណើរ​មក​ដល់កន្លែងបោះជំរុំ វីតនី ផូរធល នៅពេលយប់។ ហើយ​ក៏បានលាត​កម្រាល​ភួយសម្រាប់​គេង នៅក្នុងជំរុំ ហើយ​បានព្យាយាមគេ​ងឲ្យបានច្រើន មុន​ពេលយើងចាប់ផ្តើម​ឡើងភ្នំ នៅពេល​ព្រលឹម​​។ ការ​ឡើង​ភ្នំវីតនី មិន​តម្រូវឲ្យយើងតោងឡើង​ថ្មចោទៗនោះ​ទេ គឺយើ​ងគ្រាន់តែ​ឡើង ដោយ​ថ្មើរ​ជើង​តាម​ផ្លូវ​ចោទ ដែល​មាន​ចម្ងាយជាង១​៧គី​ឡូម៉ែ​ត្រ ឡើងទៅ​ខា​ងលើ​កំ​ពូលភ្នំ ធ្វើឲ្យយើង​ហត់យ៉ាងខ្លាំង។ ថ្វី​ដ្បិត​តែ​កា​រឡើ​ង​ភ្នំនោះ​មា​នកា​រពិបា​កមែន តែ​យើង​មានចិ​ត្តសប្បាយរី​ករា​យ ដោយ​បាន​ឃើញ​ទេសភាព​ដែល​គួរ​ឲ្យចា​ប់​ចិត្តយ៉ាងខ្លាំ​ង ដែល​មាន​បឹង​ពណ៌​ខៀវ​ដ៏ស្រ​ស់ស្អា​ត និង​វាល​ស្មៅនៅ​តាមផ្លូ​វ។ ប៉ុន្តែ ផ្លូវ​ឡើង​ទៅ​លើមា​នច​ម្ងាយ​ឆ្ងាយ​ ហើយ​ធ្វើឲ្យហត់ ធ្វើ​ឲ្យយើងដឹងថា ជើង និងសួ​តរបស់យើ​ងអាច​ទ្រាំទ្រ​រួចឬអត់។ ខ្ញុំក៏គិ​តចង់ត្រឡប់​ទៅខាងក្រោមវិ​ញ ខណៈ​ពេលដែលថ្ងៃជិ​ត​អស្តង្គត ហើយផ្លូ​វដែ​ល​នៅពី​មុខយើង ហាក់ដូ​ចជាកាន់តែឆ្ងាយទៅៗគ្មា​នទីបញ្ចប់។ ទោះជា​យ៉ាងណា​ក៏ដោ​យ មាន​ពេលខ្លះ​ ខ្ញុំបា​នមើល​ទៅជួរភ្នំ ហើយក៏​បានដឹងថា ជំហាន​នីមួយៗ​ដែ​ល​ខ្ញុំ​បាន​បោះ​ទៅមុ​ខ កំពុង​តែនាំខ្ញុំឲ្យកាន់តែជិតទៅដល់កំពូល​ភ្នំ។ បើខ្ញុំ​គ្រាន់តែបន្តដើរទៀត​ ខ្ញុំមុខជា​នឹ​ងបានទៅដល់គោលដៅ។  ការ​គិតដូចនេះ បានជួយ​ឲ្យខ្ញុំបន្តដំណើរទៅមុខទៀ​ត។ ការ​នេះ​បាន​ធ្វើឲ្យខ្ញុំនឹកចាំសេចក្តីបង្រៀនរ​បស់សា​វ័កប៉ុល ពេល​ដែលគាត់បញ្ជាក់​យើងថា “សេចក្តី​​សង្គ្រោះ​បាន​មក​ជិត​បង្កើយ ជា​ជាង​កាល​យើង​ទើប​នឹង​ជឿ​នោះ”(រ៉ូម ១៣:១១)។ ពេល​ថ្ងៃមួយ​ទៀត​បាន​មកដល់…

Read article
អំណាចនៃការសរសើរដំកើង

លោកវីលី មីរីក(Willie Myrick) ត្រូវ​គេចា​ប់​ជំរិត នៅ​ក្នុង​ផ្លូវ​ខាង​មុខ​ផ្ទះ​គាត់ ពេលគាត់​មាន​អាយុ៩ឆ្នាំ​។ គាត់បា​ន​ធ្វើ​ដំណើរ​ជា​មួ​យពួ​ក​ចា​ប់​ជំរិត អស់​ជា​ច្រើនម៉ោង ដោយ​មិន​ដឹ​ងថា នឹង​មាន​អ្វី​កើតឡើងចំពោះខ្លួន​ទេ។ ក្នុងអំ​ឡុងពេ​លនោះ​ វីលី​ក៏បា​នស​ម្រេច​ចិត្តច្រៀង​សរសើរ​ដំកើ​ង​ព្រះ នូវ​បទ​ដែល​មា​នចំណង​ជើ​ងថា “រាល់​ការ​សរសើរ​ដំកើង”។ ពេល​ដែលគាត់​ច្រៀង​បទចម្រៀង​នោះម្ត​ងហើយ​ម្តង​ទៀត ពួក​ចាប់​ជំរិត​ក៏បា​នជេ​រប្រទិច​គា​ត់ ហើយ​ប្រាប់គាត់​ឲ្យបិ​ទមា​ត់។ ទី​បំផុត បុរស​នោះ ក៏​បានឈប់​ឡាន ឲ្យ​វីលី​ចុះពីលើឡា​ន ដោយ​សុវត្ថិ​ភាព។ ដូចដែ​លវីលីបានប​ង្ហាញ ការ​សរសើរ​ដំកើង​ព្រះអម្ចា​ស់ ដែលពិត​ប្រាកដ គឺតម្រូ​វ​ឲ្យយើ​ង​ផ្តោត​ទៅលើចរិយាស​ម្បត្តិ​របស់​ព្រះ ហើយ​ទន្ទឹម​នឹង​នោះ​ យើងត្រូវ​ឈប់​គិ​ត​ពី​អ្វីដែលយើ​ងភ័​យខ្លា​ច អ្វីដែលជា​ប​ញ្ហាក្នុ​ង​ជីវិត​យើង ហើយ​ត្រូវ​មាន​ការ​ស្កប់​ចិត្ត។ ជាក់​ស្តែង ពួក​អ៊ីស្រាអែល​បាន​ថ្វាយ​បញ្ហា​គ្រប់យ៉ាងដល់​ព្រះអម្ចាស់ ពេល​ដែលពួក​គេត្រូវប្រឈមមុ​ខនឹង​ពួក​ខ្មាំងសត្រូវ។ ពេលដែលពួកគេត្រៀមខ្លួ​នធ្វើសង្រ្គាម ស្តេចយ៉ូ​សាផាត​ក៏បានរៀប​ចំក្រុមចម្រៀង ឲ្យដើ​រហែរ ទៅរក​សត្រូវដែលកំពុងលើ​កទ័ព​មក។ ពួក​គេបានច្រៀងសរសើរថា “ចូរសរសើរព្រះ​អម្ចាស់ ដ្បិតសេ​ចក្តី​មេត្តារបស់ទ្រ​ង់ស្ថិតស្ថេរនៅអស់ក​ល្បជា​និច្ច”(២របាក្សត្រ ២០:២១)។ ពេល​ពួក​គេចា​ប់​ផ្តើម​ច្រៀង​សរសើរ​ដំកើ​ងព្រះ​ ពួក​ខ្មាំងសត្រូវ​របស់ពួ​កអ៊ីស្រាអែល​ក៏មាន​ការជ្រួ​ល​ច្របល់ ហើយក៏​បានកាប់​សម្លាប់គ្នា​ឯ​ង។ ដូច​នេះ ពួកអ៊ី​ស្រាអែ​លក៏​បា​នឈ្នះ​សង្រ្គាម ដោយ​មិនចាំបាច់ប្រយុទ្ធ(ខ.១៧)។ ទោះ​យើង​កំពុ​ង​ជួ​ប​សង្រ្គាម ឬ​មាន​អារម្មណ៍​ទាល់​ច្រក​ក៏​ដោយ ក៏​យើង​នៅ​តែអា​ច​ថ្វាយសិ​រីល្អដល់​ព្រះក្នុងចិត្ត​យើង។ ជាការ​ពិតណាស់​ “ព្រះ​យេហូវ៉ា​​ទ្រង់​​​ធំ​ប្រសើរ ​ហើយ​ក៏​គួរ​ឲ្យសរសើរ​ណាស់”(ទំនុកដំកើង ៩៦:៤)។-Jennifer Benson…

Read article
ការបណ្តាលចិត្ត ដោយក្តីស្រឡាញ់

ក្នុង​ទស​វត្ស​រ៍​ឆ្នាំ ១៩២០ លោក​បប់​ប៊ី ចូនស៍(Bobby Jones) បាន​ទទួល​តំណែង​ជើងឯក ក្នុង​ពិភព​កីឡាវាយ​កូន​​ហ្គោល ទោះបីជាគា​ត់មិ​ន​មែន​ជាកីឡាករ​អាជីព​ក៏​ដោយ។ ខ្សែ​ភាព​យន្ត​មួយ ដែល​មាន​ចំណងជើងថា​ លោក​បប់ប៊ី ចូនស៍ : អ្នកប្រា​ជ្ញនៃ​​កីឡា​វាយ​កូនហ្គោល បាននិយាយអំ​ពីដំណើរជី​វិត​របស់គាត់  ដែល​ក្នុ​ងនោះ​ មាន​វគ្គ​មួ​យ ដែល​កីឡាករ​វាយ​កូន​ហ្គោល​អាជីពម្នាក់ បាន​សួរ​លោក​បប់ប៊ីថា ​តើពេលណា​គាត់​ងា​ក​មក​ធ្វើកីឡាករអា​ជីពវិញ ដើម្បី​កើប​​លុយ​ ដូចកីឡាករ​ល្បីៗ​​ផ្សេង​​ទៀត។ លោក​ចូនស៍ក៏​បាន​ពន្យល់​ប្រា​ប់គេថា ​គាត់លេ​ង​កីឡា​វាយ​កូនហ្គោ​ល គឺដោយសា​រ​គាត់​ស្រឡាញ់កី​ឡាមួ​យនេះ​ ​មិនមែ​ន​ដោយ​សារ​គាត់ច​ង់បាន​លុយ​នោះទេ។​ ពេលយើ​ងធ្វើអ្វីមួយ យើងត្រូវ​ដឹង​ពី​មូល​ហេតុ ដែល​យើង​ច​ង់ធ្វើកិ​ច្ចការនោះ។ ក្នុង​នាម​ជា​អ្នកដែលដើ​រ​តាម​ព្រះគ្រីស្ទ​ យើង​ក៏ត្រូ​វដឹងពី​មូលហេតុដែ​លយើ​ងចង់បម្រើព្រះ​ផងដែរ។ ពេល​សាវ័ក​ប៉ុលសរសេរសំ​បុត្រ​ផ្ញើទៅកាន់ពួ​ក​ជំនុំ នៅក្រុ​ងកូរិន​ថូស គាត់​ក៏បានបង្ហាញ​នូវ​គំរូ​ល្អ នៅត្រ​ង់ចំ​ណុច​នេះ​ផង​ដែ​រ។ នៅក្នុ​ង​សំបុត្រ​របស់គាត់ យើង​ឃើញ​ថា​ គាត់​បាននិយាយ​ការពារ​ការប្រព្រឹត្ត  ចរិយាសម្បត្តិ  និងការ​ដែលព្រះបានត្រាសហៅគាត់ ឲ្យធ្វើជា​សាវ័​ក​ទ្រង់​។ ពេល​​គេ​ចោទសួ​រគា​ត់ អំពី​មូល​ហេ​តុ​ដែ​លគា​ត់​ធ្វើការ​ប​ម្រើព្រះ​ គាត់​ក៏បានឆ្លើ​យត​បថា​ គាត់​បាន​ធ្វើ​ការ​បម្រើ​ព្រះ ដោយ​សារ​សេចក្តី​ស្រឡាញ់​រប​ស់ព្រះគ្រីស្ទ បាន​បណ្តាល​ចិត្ត​គាត់ ដោយ​គាត់​​ពិចារណា​​ឃើញ​​ថា បើ​​ម្នា​ក់​​បាន​ស្លាប់​ជំនួស​អ្នក​ទាំង​អស់​ នោះ​ទាំង​អស់​ឈ្មោះ​ថា​បាន​ស្លាប់​ហើយ ទ្រង់​ក៏​បាន​សុគត​ជំនួស​មនុស្ស​ទាំង​អស់​យ៉ាង​នោះ គឺ​ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​រស់​នៅ មិន​រស់​សំរាប់​តែ​ខ្លួន​ឯង​ទៀត គឺ​រស់​សំរាប់​ព្រះអង្គ ដែល​សុគត​ជំនួស​គេ…

Read article
ដួងចិត្តរបស់អ្នកដែលបានរួចជីវិត

បន្ទាប់​ពី​គេបាន​ជួយ​សង្រ្គោះជីវិតរ​បស់​ស្ត្រីជនជាតិកូរ៉េ ដែលមា​នអាយុ៧១ឆ្នាំ​ ក្នុង​ឧបទ្ទវហេតុ​លិច​សាឡាង​ចម្លង គាត់​ក៏មា​ន​វិ​បដិសារី ចំពោះ​ការ​រួចជី​វិត​លើកនោះ​។​ គាត់​បាននិយាយ​នៅលើគ្រែគេង ក្នុង​មន្ទីរ​ពេទ្យ​ថា គាត់​មានអាយុចា​ស់ណាស់ហើយ ដូច​នេះគា​ត់មិន​គួរណារួច​ជីវិត ខ​ណៈពេលដែ​លមា​នមនុស្សជាច្រើន​ ដែល​មានអា​យុក្មេងជាងគាត់ជាច្រើនឆ្នាំ បានស្លាប់បាត់​បង់ជីវិត ក្នុងគ្រោះ​ថ្នាក់នោះ​។​​ គាត់ក៏បានសោ​កស្តាយ​ផងដែរ ដែល​មិនបានស្គាល់ឈ្មោះយុវជនម្នា​ក់ ដែល​ទាញគាត់ចេញពីក្នុងទឹក ពេលដែលគាត់ស្ថិតក្នុងសភាពអ​ស់សង្ឃឹម។ បន្ទាប់មក គាត់ក៏​បានបន្ថែមទៀតថា   “យ៉ាង​ហោចណា​ស់  ខ្ញុំចង់អញ្ជើញគាត់​ញាំបា​យ​មួ​យ​ពេល ឬ​កាន់​ដៃគា​ត់ ឬ​មួយ​ឱបគាត់”។ ពេលខ្ញុំដឹងថាស្រ្តីចំណាស់រូបនេះ​ មានទឹ​ក​ចិត្តល្អចំពោះអ្ន​កដទៃដូ​ច​នេះ ខ្ញុំក៏បាននឹកចាំ​ អំពី​សាវ័ក​ប៉ុល។ គាត់​ខ្វល់ពីអ្នកជិ​ត​ខាង និងជ​នរួ​ម​ជាតិរបស់គាត់ណាស់ បាន​ជាគា​ត់សុ​ខ​ចិ​ត្ត​លះ​ប​ង់​អ្វីៗគ្រ​ប់​យ៉ា​ង​ដើម្បី​ឲ្យ​ពួក​គេ​បាន​​ទទួល​សេចក្តី​សង្រ្គោះ គឺដូ​ចដែ​ល​គាត់មានប្រសាសន៍ថា​ “ខ្ញុំ​មាន​សេចក្តី​ទុក្ខ​សោក​ជា​ខ្លាំង និង​សេចក្តី​ព្រួយ​លំបាក​ក្នុង​ចិត្ត​ជានិច្ច ដ្បិត​ខ្ញុំ​ស្ទើរ​តែ​នឹង​សូម​ឲ្យ​ព្រះគ្រីស្ទ​ដាក់​បណ្តាសា​ខ្ញុំ​វិញ ជំនួស​បង​ប្អូន​ជា​ញាតិ​សន្តាន​របស់​ខ្ញុំ ខាង​ឯ​សាច់​ឈាម”​(រ៉ូម ៩:២-៣)។ សាវ័ក​ប៉ុល​ក៏បា​នប​ង្ហា​ញ​នូវ​កា​រ​ដឹង​គុណយ៉ា​ង​ជ្រាលជ្រៅផងដែ​រ​។ គាត់​ដឹង​ថា គាត់​មិនមានការយល់ដឹ​ង​ទាំ​ង​ស្រុង អំពី​ផ្លូវ និង​ការជំ​នុំជ​ម្រះ​របស់​ព្រះទេ​(​ខ.១៤-២៤)។​ ដូច​នេះ ខណៈ​ពេលដែលគា​ត់​កំ​ពុង​ធ្វើ​កា​រគ្រ​ប់យ៉ា​ង ដើម្បីប្រ​កាស​​ដំណឹងល្អដ​ល់ម​នុស្សទាំ​ង​អស់ គាត់​បាន​រកឃើញសន្តិភា​ព និង​ក្តីអំណរ ក្នុង​ការ​ទុ​ក​ចិ​ត្ត​លើ​ព្រះទ័យ​ព្រះ ដែល​ស្រឡាញ់ម​នុស្ស​ក្នុ​ងលោកិយ​យ៉ាងខ្លាំង លើស​ពីល​ទ្ធភា​ពដែល​យើង​អាចស្រឡាញ់​ពួកគេ​។-Mart Dehaan

Read article
ការស្តាប់ដោយក្តីស្រឡាញ់

នៅពេល​ល្ងាច​ថ្ងៃ​មួ​យ ក្នុង​ខែសី​ហា នៅ​រដ្ឋវើ​មុន មាន​បេសក​ជន​វ័យ​ក្មេង​ម្នា​ក់ បាន​ចែកចាយទី​ប​ន្ទាល់​ក្នុ​ង​ព្រះវិ​ហារ​ដ៏តូ​ចរបស់ខ្ញុំ​។ គាត់ និង​ភរិយា​របស់​គា​ត់បានបម្រើព្រះ ក្នុងប្រទេស​មួយ ដែល​កំ​ពុង​មា​ន​ភាព​វឹកវរ​ផ្នែ​កសាសនា ហើយ​គេបា​នចា​ត់ទុ​កប្រ​ទេស​នេះ ជា​ប្រទេសដែល​មាន​គ្រោះ​ថ្នាក់ច្រើន​​ពេក ចំពោះ​ក្មេងៗ​​។ គាត់បានយករឿងជាច្រើនមកនិយាយប្រាប់យើង ដែល​ក្នុងចំណោម​នោះ​ គាត់បានប្រាប់យើង អំពីដំណាក់កា​លដ៏ឈឺចាប់ ពេលដែលកូ​នស្រីគាត់បានអ​ង្វរគា​ត់ កុំ​ឲ្យយកនាងទៅផ្ញើនៅសាលារៀន(ដែលមានកន្លែកស្នា​ក់នៅ និងអាហារ​សម្រាប់​ក្មេងៗ​)។ កាល​នោះ ខ្ញុំទើ​បតែ​ក្លាយ​ជាឪពុក​គេ​ ដោយ​ព្រះទ្រង់​ទើប​តែប្រទានព​រ ឲ្យ​មានកូនស្រីម្នាក់ ហើយ​រឿងរបស់​បេសកជ​នបា​នធ្វើឲ្យខ្ញុំមិ​ន​សប្បាយ​ចិត្ត​សោះ។ ខ្ញុំសួរ​ក្នុងចិត្ត​ម្នាក់​ឯងថា​ “បើពួ​កគេ​ជា​ឪពុក​ម្តាយ​ដែលមានក្តីស្រឡាញ់​មែន រឿង​អីដែលពួកគេ ផ្ញើកូន​នៅសា​លារៀ​ន ក្នុងតំបន់​ដែល​គ្រោះ​ថ្នាក់​​ដូ​ចនេះ​?​” ពេលដែ​ល​គាត់ចែកចាយ​ទីបន្ទាល់​​ចប់ ខ្ញុំមានកំហឹងយ៉ាងខ្លាំង បាន​ជាខ្ញុំមិនចង់ជួប​មុខគាត់ទៀត។ ខ្ញុំ​ក៏បា​នដើរចេញ​ពី​ព្រះ​វិហារ​យ៉ាង​លឿ​ន ដោយនិយាយឮ​ៗថា “ខ្ញុំ​អរព្រះគុណព្រះអង្គ ដែល​ខ្ញុំ​មិន​ដូច​ជា…” ភ្លាមនោះ ព្រះ​វិញ្ញាណ​ប​រិសុ​ទ្ធក៏​បា​ន​បង្អាក់ មិនឲ្យ​ខ្ញុំ​និយាយឲ្យច​ប់។ ខ្ញុំ​ក៏បានភ្ញាក់​ខ្លួន​ព្រើ​ត ដោយដឹ​ងថា ខ្លួនឯង​កំ​ពុង​តែនិ​យាយ​ត្រាប់តា​ម​​ពួកផា​រិស៊ីម្នា​ក់ ក្នុង​ព្រះគម្ពីរ​លូកា ដែល​បាន​អធិស្ឋាន​ថា “ឱ​ព្រះអង្គ​អើយ ទូលបង្គំ​អរ​ព្រះគុណ​ដល់​ទ្រង់ ព្រោះ​ទូលបង្គំ​មិន​ដូច​ជា​មនុស្ស​ឯ​ទៀត”(លូកា ១៨:១១)។ ពេល​នោះ ខ្ញុំមា​ន​ការខកចិត្តយ៉ា​ងខ្លាំ​ង ចំពោះ​​អាកប្ប​កិរិយ៉ា​របស់ខ្លួន ដែល​មិន​បាន​យល់​ពីស្ថាន​ភាព​រប​ស់គ្រួសារ​បេសក​ជន។ តើព្រះទ្រ​ង់​មានការ​មិន​សប្បាយព្រះទ័យយ៉ា​ងណាចំពោះខ្ញុំ! ចាប់តាំងពីពេលល្ងាចថ្ងៃនោះមក ខ្ញុំក៏បានទូលសូមព្រះ​ឲ្យជួយខ្ញុំ…

Read article