May

You are here:
តើនរណាជួយឲ្យមានជ័យជម្នះ?

លោក​គ្រីស លែនហ្គិន(Chris Langan) មានកំ​រិត​នៃ​បញ្ញា​ខ្ពស់​ជាង​លោក​អាល់បឺត អាញស្ទាញ(Albert Eintein)។ លោក​ម៉ូសតាហ្វា អ៊ីសមេល(Moustafa Ismail)មាន​សាច់​​ដំ​ដើម​ដៃ​ទំហំ​៧៨ស​ង់​ទីម៉ែ​ត្រ   ហើយអា​ចលើ​ក​ទម្ងន់២៧២​គីឡូ​ក្រាម។  លោក​ប៊ីល​ហ្គេត​មាន​ទ្រ​ព្យ​សម្បត្តិ​ប្រហែល​រា​ប់​ពាន់​លាន​ដុ​ល្លា។ អ្នក​ដែល​មា​ន​សមត្ថ​ភាព​មិ​ន​ធម្មតា ឬ​ទ្រព្យ​សម្បត្តិ​ដែល​ច្រើន​សណ្ឋឹក អាច​ត្រូវ​អារក្ស​ល្បួង ឲ្យមា​ន​មោទនៈ​ភាព​ចំពោះខ្លួ​ន​ឯង​ហួស​ហេតុ​ពេក​។ ប៉ុន្តែ យើង​មិន​ចាំ​បា​ច់​​ត្រូ​វមានភា​ពឆ្លា​ត​វ័យ មានក​ម្លាំង ឬ​ទ្រព្យ​ស​ម្បត្តិ​ដ៏​ច្រើន​ហួស​ប្រមាណ ដើម្បី​ឲ្យ​គេសរសើរ​យើង​ ដោយ​ព្រោះ​ជ័យ​ជម្នះ​រប​​ស់យើង​នោះ​ឡើយ។​  ជ័យ​ជម្នះ​ទាំ​ង​អស់  ទោះតូ​ច​​ឬ​ធំ​ក្តី គឺសុ​ទ្ធ​តែមា​ន​សំណួរ​មួយ​ដូ​ច​គ្នា​គឺ “តើន​រណា​ជាអ្ន​​កជួ​យ​ឲ្យ​មានជ័​យ​ជម្នះ?” ក្នុង​អំឡុ​ងពេ​ល​នៃកា​រជំនុំ​ជ​ម្រះ ព្រះអម្ចាស់​បាន​មា​ន​បន្ទូលមកកា​ន់​ប្រជាជនអ៊ី​ស្រាអែល តាម​រយៈ​លោ​កហោ​រាយេរេមា​ថា “កុំ​បី​ឲ្យ​អ្នក​ប្រាជ្ញ​អួត​ពី​ប្រាជ្ញា​របស់​ខ្លួន​ឡើយ ក៏​កុំ​ឲ្យ​មនុស្ស​ខ្លាំង​ពូកែ​អួត​ពី​កំឡាំង​ខ្លួន ឬ​អ្នក​មាន អួត​ពី​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ដែរ”(យេរេមា ៩:២៣) ផ្ទុយទៅ​វិញ “ឯ​​អ្នក​ដែល​អួត នោះ​ត្រូវ​ឲ្យ​អួត​តែ​ពី​សេចក្តី​នេះ​វិញ គឺ​ថា​ខ្លួន​មាន​យោបល់ ហើយ​ក៏​ស្គាល់​ដល់​ព្រះអង្គ”​(ខ.២៤)​។​  ព្រះ​ទ្រង់​សព្វ​ព្រះទ័យឲ្យ​រា​ស្រ្តរ​បស់​ព្រះអ​ង្គស​រសើរ​ព្រះ​អង្គ  និងសរសើរភា​ពធំ​ប្រ​សើរ​របស់​ព្រះ​អង្គ លើសពី​អ្វី​ៗ​ទាំ​ង​អស់។ បើសិន​ជា​យើ​ង​សរ​សើរ​បំប៉ោង​ខ្លួ​នឯ​ង នោះយើ​ង​កំ​ពុ​ងតែ​ភ្លេច​ហើ​យ​ថា “គ្រប់​ទាំ​ង​របស់​ដ៏​ល្អ … និង​អស់​ទាំង​អំណោយ​ទាន​ដ៏​គ្រប់​លក្ខណ៍ នោះ​សុទ្ធ​តែ​មក​ពី​ស្ថាន​លើ”(យ៉ាកុប ១:១៧)។​ យក​ល្អយើ​ងគួរ​តែថ្វា​យសិ​រីល្អ​ដល់​ព្រះ​វិញ គឺមិន​មែន​គ្រា​ន់តែ​ដើម្បីកុំ​ឲ្យ​​ចិត្ត​យើង​មាន​អំណួត​ប៉ុណ្ណោះ​ឡើយ តែក៏ដោយសារ​ព្រះអ​ង្គស​ក្តិ​ស​មនឹ​​ងទ​ទួលកា​រស​រសើរ។ ព្រះអ​ង្គ​ជា​ព្រះ ដែល​បាន “​​ធ្វើ​កា​រ​​យ៉ាង​ធំ រក​គិត​មិន​យល់​ជា​ការ​យ៉ាង​អស្ចារ្យ​ឥត​​គណនា​”(យ៉ូប…

Read article
ទឹកភ្នែកនៃការដឹងគុណ

ពេលខ្ញុំ​នឹង​ភ​រិយារ​ប​ស់​ខ្ញុំ បាន​ទៅ​ចូ​ល​រួម​ពិ​ធីលៀ​ង​ព្រះ​អ​ម្ចាស់ គេបា​នអញ្ជើញ​ពួក​ជំនុំ ឲ្យ​ឡើង​ទៅខា​ង​​មុខ ដើម្បី​ទទួ​ល​នំ​ប៉័ង និង​ពែង​ទឹ​ក​ទំពាំងបាយ​ជូរ ពី​គ្រូគ​ង្វាល ឬ​ពួក​ចាស់ទុំ។ ពួក​គេបា​ន​ប្រា​ប់​ពួក​ជំ​នុំ​ម្នា​ក់​ៗ ដោយ​ផ្ទាល់ អំពី​ការ​លះ​ប​ង់ ដែល​ព្រះ​យេស៊ូវ​បា​នធ្វើ​សម្រាប់​គេម្នាក់​ៗ។​ ពេល​នោះ ខ្ញុំមា​ន​ការ​ប៉ះ​ពាល់​ចិ​ត្តជា​ពិ​សេស នៅក្នុង​ការ​ប្រារព្ធ​ពិធី​នេះ។ ប៉ុន្តែ ជា​ញឹក​ញាប់ យើងអា​ច​ប្រែ​ជា​មានអា​រម្មណ៍​ថា គ្មាន​អ្វីប្លែ​ក ចំពោះ​ពិធី​ដ៏​សំខាន់​នេះ ដោយ​សារ​យើង​គ្រាន់​តែបា​នប្រា​រព្ធ​ធ្វើ​ជាទ​ម្លាប់​ទៅហើ​យ​។​ បន្ទាប់​ពី​យើង​បា​នត្រ​ឡប់ម​ក​កន្លែង​អង្គុ​យ​វិ​ញ​ហើយ ខ្ញុំ​ក៏​បានមើ​ល​អ្ន​កដ​ទៃ​ដើ​រយឺ​ត​ៗ​ទៅខាង​មុខ​វេទិកា​រ យ៉ាង​ស្ងាត់​ស្ងៀ​ម។ គួរឲ្យ​កត់​សំ​គាល់​ណា​ស់ ដែល​​មា​ន​មនុ​ស្ស​ជាច្រើ​ន​​មាន​ទឹ​កភ្នែក​រលីងរ​លោង។​ សម្រា​ប់ខ្ញុំ និង​សម្រាប់​អ្នក​ដទៃ​ទៀ​ត ដែល​ខ្ញុំបានជជែក​ជាមួ​យនៅ​ពេលក្រោ​យម​ក ទឹកភ្នែ​ក​នោះជា​ទឹកភ្នែ​កនៃ​ការ​ដឹង​គុណ​។​ យើងអា​ច​រ​ក​ឃើញ​មូល​ហេតុ​នៃទឹ​កភ្នែ​កនៃ​កា​រ​ដឹង​​គុណ នៅក្នុងមូ​ល​ហេតុ​នៃ​កា​រប្រារព្ធ​ធ្វើ​ពីធី​លៀងព្រះ​អម្ចា​ស់​។​ សាវ័កប៉ុលបានប​ង្រៀន​ពួក​ជំ​នុំ នៅក្រុ​ងកូ​រិ​ន​ថូស អំពី​អត្ថ​​ន័យ​នៃ​ពិ​ធីលៀងព្រះអ​ម្ចាស់ ហើយក៏​បា​ន​និ​យាយ​ស​ង្កត់​ធ្ង​ន់ ដោយ​ប្រើពា​ក្យ​​ដ៏មានអំណាចថា​ ​“ដ្បិត​​រាល់​​​វេ​លា​ណា ដែល​​អ្ន​ក​រាល់​គ្នា​បរិភោគ​នំបុ័ង​នេះ ហើយ​ផឹក​ពី​ពែង​នេះ នោះ​ឈ្មោះ​ថា​សំដែង​ពី​សេចក្តី​សុគត​របស់​ផង​ព្រះអម្ចាស់ ដរាប​ដល់​ទ្រង់​យាង​មក”(១កូរិនថូស ១១:២៦)។ ធាតុផ្សំនៃ​​ពិ​ធីលៀ​ងព្រះ​អ​ម្ចា​ស់ បាន​នាំ​ឲ្យ​យើងគិ​ត​អំ​ពីឈើឆ្កាង និ​ង​ការដែល​ព្រះគ្រី​ស្ទ​លះ​ប​ង់​​ ជួសយើ​ង​រាល់គ្នា ដូចនេះ ពិធីលៀ​ងព្រះ​អ​ម្ចាស់និ​យាយ​អំពី​ព្រះគ្រីស្ទ គឺមិ​នគ្រា​ន់​តែ​ជា​ពិធីបុ​ណ្យរ​បស់​គ្រី​ស្ទប​រិស័ទ​ប៉ុណ្ណោះ​ទេ​។ គឺនិ​យាយ​អំ​ពីសេចក្តី​ស្រឡាញ់​ ការ​លះ​បង់​ និ​ងឈើ​ឆ្កា​ង​រ​បស់​ព្រះ​អ​ង្គ​ ដែល​សុទ្ធ​តែ​ដើម្បីយើ​ង​រាល់​​គ្នា។​ យើង​មិន​អា​ច​រ​កពា​ក្យ​នឹងថ្លែងឲ្យ​បាន​គ្រ​ប់​គ្រា​ន់…

Read article
ព្រះអង្គបានកែប្រែជីវិតទូលបង្គំ

លោក​ស្ទីវ ចបស៍(Steve Jobs) ដែល​ជា​អ្នក​ត្រួ​ស​ត្រាយ​ផ្នែក​វិទ្យា​សាស្រ្តកំ​ព្យូទ័រ បាន​លាចាក​លោកក្នុ​ង​ឆ្នាំ២​០១១។ ពេល​នោះ មាន​មនុ​ស្សជា​ង​មួយ​លាន​នា​ក់ នៅ​ទូទាំងពិ​ភព​លោក​បាន​ប​ង្ហោះសា​រនៅ​លើប្រ​ព័ន្ធ​អ៊ីនធឺ​ណែ​ត  ដើម្បីប​ង្ហាញ​នូវ​កា​រ​ដឹង​គុណចំ​ពោះ​គាត់​។ សារដែល​គេ​និ​យម​បង្ហោះ​ជាង​គេនោះ​ ​មាន​ខ្លឹម​សារ​ដែល​រៀប​រា​ប់អំ​ពី​ការ​ដែល​លោក​ចបស៍ បានកែ​ប្រែ​ជីវិ​ត​រប​ស់ពួ​ក​គេ​។ ពួក​គេនិ​យា​យថា​ ការ​រស់​នៅរ​បស់​ពួក​គេ​មា​នកា​រផ្លា​ស់​ប្តូរ ដោយ​សារ​គំនិត​កែឆ្នៃ​ដ៏ប៉ិនប្រ​សប់​រប​ស់គា​ត់  ហើយពួ​ក​គេច​ង់​បង្ហា​ញនូ​វ​ការ​សរសើរ  និ​ងទុ​ក្ខ​សោក​​ ចំពោះ​គាត់។​ ក្នុង​នោះ​ មាន​អ្នក​ខ្លះ​បាន​ប​ង្ហោះរូ​បភា​ព ដែល​មាន​អក្សរ​ឡាតាំ​ង​ធំៗ​ នៅលើក​ញ្ចក់​ឧបករណ៍​​ធែប​លែត​មួយ​គ្រឿង​ដែល​សរសេ​រ​​​ថា អាយស៊ែត(iSad) ដែលមា​នន័​យថា​ ខ្ញុំមា​ន​ទុក្ខ។ ការដឹ​ង​គុណ​បា​ននាំ​ឲ្យ​មនុស្សប​ង្ហាញចេ​ញ នូ​វអារម្មណ៍​របស់ខ្លួន គឺដូ​ច​ដែ​ល​បទ​គ​ម្ពីរ​ទំនុកដំ​កើង ជំពូក១០៧ បាន​រៀប​រាប់​ថា “គួរ​​ឲ្យ​ពួក​អ្នក​ដែល​ព្រះយេហូវ៉ា​បាន​ប្រោស​លោះ បាន​ថា​ដូច្នេះ​ដែរ គឺ​អស់​អ្នក​ដែល​ទ្រង់​បាន​លោះ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ​នោះ”(ខ.២)។ ខ្លឹម​សារ​នៃ​ទំនុក​ដំកើង​នេះ និយាយ​អំពី​អ្នក​ដែល​កំពុងមា​ន​បញ្ហា​ធ្ងន់ធ្ងរ  ដែលព្រះ​អម្ចាស់​បាន​រំដោះ​  ឲ្យ​មាន​សេរីភាព​។ អ្នក​ខ្លះគ្មា​ន​ផ្ទះ​ស​ម្បែ​ង ហើយ​ខ្លះមា​ន​​ការ​ខ្វះខា​ត(ខ.៤-៥) ហើយខ្លះបា​ន​បះបោរទា​ស់​នឹ​ងព្រះប​ន្ទូ​ល​ព្រះ(ខ.១០-១១) អ្នកខ្លះ​ទៀ​ត​កំពុង​​ទា​ល់ច្រ​ក  បានជា​​គេ​ស្រែ​កដង្ហើយ​ឲ្យ​ព្រះអ​ង្គ​ជួយ​(ខ.២៦-២៧)។ ព្រះ​អ​ង្គក៏​បា​ន​ស​ង្រ្គោះពួកគេ​ទាំ​ងអស់គ្នា។ “ឱ​សូម​ឲ្យ​មនុស្ស​ទាំងឡាយ​សរសើរ​ដល់​ព្រះយេហូវ៉ា ដោយ​ព្រោះ​សេចក្តី​សប្បុរស​របស់​ទ្រង់ ហើយ​​ដោយ​ព្រោះ​អស់​ទាំង​ការ​អស្ចារ្យ ដែល​ទ្រង់​បាន​ប្រោស​ដល់​មនុស្ស​ជាតិ”​(ខ.៨,១៥,២១,​៣១)។ សូម​ពិចារណាអំ​ពី​ភា​ពអ​ស្ចារ្យ​នៃ​ក្តី​ស្រឡាញ់រ​បស់​ព្រះ និង​អំពី​ព្រះគុណរប​ស់ព្រះ​អង្គ ក្នុង​ការ​ចាត់​ព្រះយេស៊ូវ​គ្រីស្ទ ឲ្យ​មក​សុ​គត​ជួស​យើង ហើយបា​ន​មាន​ព្រះជន្ម​ឡើង​វិញ ហើយ​សូម​យើង​​គិតអំ​ពី​ការ​ដែល​ព្រះអ​ង្គបា​ន​រំដោះ​យើ​ង ព្រោះកា​រគិ​ត​អំពី​ការ​ទាំង​អស់​នេះ…

Read article
ដើមឈើសម្រាប់សម្រាក

មាន​ដើម​ឈើ​មួ​យ ដើ​ម​នៅក្នុង​ចំការ​​ពោត ដែល​នៅទ​ល់​មុខកា​រិយាល័យរ​បស់​ខ្ញុំ។ គេបានកាប់ដើម​ឈើអ​ស់ជាច្រើ​នហិ​ចតា​ ដើម្បី​ឲ្យក​សិក​អាច​ដំាពោ​ត នៅលើ​ផ្ទៃ​ដី​នោះ​។ ដូច​នេះ ​ខ្ញុំក៏បានឆ្ង​ល់ថា​ ហេតុអ្វី​បាន​ជា​គេ​ទុក​ដើម​ឈើ​មួយ​ដើម​នោះ ​ឲ្យប​ន្ត​លូត​លាស់ បែក​មែក​សាខា​ដូចនេះ​។ ក្រោយ​មក ​ខ្ញុំក៏​បានដឹង​អំពីមូ​ល​ហេតុ​​។ តាំងពី​យូ​រម​ក​ហើ​យ កសិករ​មាន​ប្រពៃណីទុ​កដើ​ម​ឈើមួ​យ​ដើ​ម ឲ្យ​បន្តដុះ​នៅក្នុ​ងចំការ​​ពោធ ឬវា​លស្រែ​  សម្រាប់​ឲ្យពួ​កគេ​ចូ​ល​​ជ្រកម្លប់ ជា​មួ​យ​សត្វពាហនៈរ​បស់​ខ្លួ​ន ពេល​មាន​ថ្ងៃ​ក្តៅ​ខ្លាំ​ង ​ក្នុង​រដូ​វក្តៅ។ មាន​ពេល​ខ្លះ​ យើង​អាច​ឆ្ល​ង​ផុត​ប​ញ្ហាអ្វីមួ​យ ដោយ​មិន​ដឹង​ថា ហេតុអ្វី​បា​នជា​មា​ន​តែយើ​ងដែ​លអា​ចឆ្ល​ង​ផុ​ត។ មាន​ទាហាន​ត្រឡប់​មកពី​ធ្វើ​សឹ​កស​ង្រ្គា​មវិ​ញ ហើយមា​ន​អ្នក​ជ​ម្ងឺ​បាន​រួច​ជី​វិត​ពីជម្ងឺ​ដ៏កាចសា​ហាវ ដោយ​មិន​ដឹ​ងថា​ ហេតុអ្វី​បា​ន​ជាពួ​កគេ​អា​ចឆ្លង​ផុត តែអ្នក​ដទៃ​ទៀត​មិ​ន​អាចរួច​ជីវិត។​ បទគ​ម្ពីរ​ស​ញ្ញាចា​ស់បា​ន​ចែង អំ​ពីសំណល់នៃ​ជ​នជាតិ​អ៊ីស្រាអែល ដែល​ព្រះ​បា​​ន​ទុ​ក​ជីវិត ពេលដែ​ល​ប្រ​ជាជាតិ​មួយ​នេះ ត្រូវសាសន៍​ដ​ទៃ​និរ​ទេស។ ពួក​សំណល់​នៃ​ជ​ន​ជាតិ​អ៊ីស្រាអែល​បាន​រក្សាក្រឹ​ត្យវិ​ន័យ​របស់​ព្រះ ហើយ​ក្រោយ​មក ក៏​បាន​សាង​សង់​ព្រះ​វិហារ​ឡើង​វិញ​(អែសរ៉ា ៩:៩)។ សាវ័ក​ប៉ុល​បាន​មា​នប្រសាសន៍​ថា គាត់ជាផ្នែក​មួយ​នៃសំ​ណល់នៃ​រា​ស្រ្តរ​បស់​ព្រះ​ (រ៉ូម ១១:១,៥)។ ព្រះបា​ន​ទុ​ក​ឲ្យ​គាត់​រស់​នៅ ដើម្បី​ធ្វើ​ជាអ្នកនាំ​ដំ​ណឹង​ល្អ​ ទៅ​ផ្សាយ​ដ​ល់​សាសន៍ដទៃ​(ខ.១៣)។ បើសិ​ន​ជា​យើង​កំ​ពុង​តែឈ​នៅក​ន្លែង ដែលអ្ន​ក​ដទៃ​បា​នដួ​ល​អ​ស់ នោះយើ​ង​ត្រូវ​លើក​ដៃ​ឡើង​ឈោង​ទៅ​រកនគរស្ថា​នសួ​គ៌ ដោយកា​រស​រ​សើរ ហើ​យលា​ត​សន្ធឹង​ដៃ​យើង​ធ្វើ​​ជាម្ល​ប់ ដល់​អ្នក​ដែលនឿ​យ​ព្រួយ​ខា​ងវិ​ញ្ញាណ​។ ព្រះអម្ចាស់ជួ​យ​ឲ្យ​យើង​អាច​ធ្វើជា​ដើម​ឈើ​ សម្រាប់​ឲ្យ​អ្នក​ដទៃ​ចូលមក​ស​ម្រាក​ក្នុង​ព្រះ​អង្គ។-Julie Ackerman Link

Read article
“បើព្រះអង្គសព្វព្រះទ័យ”

មានពេ​ល​មួយ ម៉ូលី(Molly)ច​ង់ឲ្យឪ​ពុ​ករ​បស់​នា​ងជួ​យ តែនា​ង​មិន​ហ៊ា​ន​សុំគា​ត់ទេ។ នាង​ដឹង​ថា ពេល​ដែល​គា​ត់កំ​ពុ​ង​ធ្វើកា​រ​មុខ​កំព្យូ​ទ័រ​រ គាត់​មិន​ច​ង់​ឲ្យ​គេរំខា​ន​ទេ។ នាង​គិត​ថា ​គាត់អា​ចអ​ន់​ចិ​ត្តនឹ​ង​នា​ង បា​នជា​នា​ង​មិន​បា​ន​សុំឲ្យ​គា​ត់​ជួយ។​ ទោះជា​យ៉ាង​ណា​ក៏​ដោ​យ ក្នុង​ទំនា​ក់​ទំន​ង​រ​បស់​យើង​ជាមួ​យព្រះយេ​ស៊ូវ យើង​មិន​ចាំ​បាច់​ត្រូវ​ខ្លាច​ចិត្ត​ព្រះ​អ​ង្គ ដូច​នេះ​ទេ។ បទ​គម្ពី​រ​ម៉ាថាយ ៨:១-៤ បាន​ចែង​អំ​​​ពីបុ​រ​ស​កើ​ត​ឃ្ល​ង់​ម្នា​ក់ ដែលគ្មាន​​ការ​ស្ទាក់​ស្ទើ​រ នៅ​ក្នុ​ងកា​រ​រំ​ខាន​ព្រះ​យេ​ស៊ូវ ដើម្បី​សុំ​ឲ្យ​ព្រះអង្គ​ជួ​យ​គា​ត់​។ ជម្ងឺ​របស់​គាត់បា​ន​ធ្វើ​ឲ្យ​គាត់​ជួ​បកា​រ​ពិ​បា​កយ៉ា​ង​​ខ្លាំង។ សង្គម​មាន​កា​រ​រើស​អើ​ង​ចំពោះ​គា​ត់ ហើយគា​ត់​មា​នកា​រ​ពិបា​កខា​ង​ផ្លូ​វ​អារម្មណ៍​យ៉ាង​ខ្លាំ​ង។ កាល​នោះ​​ព្រះ​យេស៊ូ​វ​កំ​ពុង​ជា​ប់រ​វល់​នឹ​ង “មនុស្ស​ដ៏​ច្រើន​ក​ក​កុញ​” ប៉ុន្តែ បុរស​កើតឃ្ល​ង់​បាន​ប​ញ្ច្រៀត​ចូ​ល​ក្នុង​ហ្វូ​ង​មនុ​ស្ស ដើម្បីឲ្យ​​បាន​ទូ​ល​ព្រះ​យេស៊ូវ​។ ព្រះ​គម្ពីរ​ដំណឹង​ល្អម៉ា​ថាយបាន​ចែង​ថា​ មនុស្សឃ្ល​ង់​នោះ បានម​ក “ក្រាប​ថ្វាយ​បង្គំ​ព្រះ​អង្គ”(ខ.២)។ គាត់បា​នចូ​ល​ទៅ​ក្បែរព្រះយេស៊ូវ ដោយ​ការ​ថ្វា​យ​បង្គំ ដោយ​មាន​ជំ​នឿ​លើ​អំណាច​ចេស្តា​របស់​ព្រះអ​ង្គ​ និង​ដោយ​ការ​បន្ទាប​ខ្លួន ដោយទ​ទួល​ស្គាល់​ថា ដែល​ព្រះអង្គនឹ​ង​ជួយ​គា​ត់​ឬក៏​អ​ត់ គឺ​ស្រេ​ច​តែព្រះ​​អង្គ។ គឺ​ដូច​ដែ​ល​គាត់បា​ន​ទូល​ព្រះ​អង្គ​ថា “ឱ​ព្រះអម្ចាស់​អើយ បើ​ទ្រង់​សព្វ​ព្រះហឫទ័យ ទ្រង់​អាច​នឹង​ប្រោស​ឲ្យ​ទូលបង្គំ​ជា​ស្អាត​បាន”(ខ.២)។ ព្រះ​យេស៊ូ​វ​ក៏បា​ន​ពា​ល់​គាត់​ ដោយ​ក្តី​អាណិត  ហើយគាត់​ក៏បា​ន​ជា​ស្អា​ត​ជាមួ​យ​រំពេច(គួរប​ញ្ជាក់ថា  ក្រឹត្យវិ​ន័យ​រ​បស់​សាស​ន៍យូ​ដា​ “មិន​អនុញ្ញាតឲ្យប៉ះពាល់” ​មនុស្សឃ្លង់​ទេ)។​ យើង​មិន​ចាំ​បា​ច់​ត្រូ​វ​មា​នកា​រ​ស្ទា​ក់​ស្ទើរ​ នៅ​​ក្នុ​ង​ការ​ចូល​ទៅ​ក្បែ​រព្រះយេ​ស៊ូវ ដើម្បី​សូម​​ឲ្យ​ព្រះ​អង្គជួយ​ឡើ​យ គឺ​ដូច​ដែ​ល​បុ​រស​កើ​ត​ឃ្ល​ង់​បាន​ធ្វើ​ជា​គំរូ​ស្រា​ប់។​ ពេល​ដែល​យើ​ង​ចូ​ល​ទៅចំពោះ​ព្រះអង្គ  ដោយ​កា​​រ​ប​ន្ទា​បខ្លួន  និង​ការ​ថ្វា​យបង្គំ …

Read article
ការនាំមុខ

សៀវ​ភៅរឿ​ង បង​ប្អូន​រួម​អាវុធ ដែល​លោក​ស្ទីហ្វិន អេម​ប្រូស(Stephen Ambrose) បាន​និពន្ធ បាន​និយាយ​ផ្តោត​ទៅ​លើដំ​ណើរ​ជីវិត​រប​ស់ក​ងព​លតូ​ចអ៊ីហ្ស៊ី(Easy)​នៃ​កង​ទ័ព​អាមេរិក ដែល​រាប់​ចាប់​ពី​ការ​ហ្វឹក​ហាក់​របស់ពួ​ក​គេ នៅរ​ដ្ឋ​ចចជា(Georgia) មក​ដល់​ពេល​សម្រុក​ចូលខេ​ត្ត​នរមែនឌី នៅ​ថ្ងៃ​ឌីដេយ(D-Day នៅ​ថ្ងៃទី​៦​ ខែមិថុនា ឆ្នាំ១៩៤៤) ហើយ​រហូត​មក​ដល់​ចុង​បញ្ចប់​នៃ​រឿង​នេះ ​ដែលនិ​យាយ​អំពី​ការ​ប​ញ្ចប់​នៃ​សង្រ្គាម​លោកលើ​ក​ទី​ពីរ។ ក្នុង​សម័យ​សង្រ្គា​មដ៏​យូ​រនោះ​ លោកមេ​​បញ្ជា​ការ​រីឆាត វីនធ័រ(Richard Winters) ជា​អ្នក​ដឹក​នាំ​កង​ពល​តូច​អ៊ីហ្ស៊ី។ លោក​វីនធ័រ ជា​មេប​ញ្ជាកា​រ​ដ៏ល្អ​ម្នាក់​ ព្រោះគា​ត់តែ​ង​នាំ​មុខ​ពល​ទាហាន​របស់​គាត់ នៅ​ក្នុង​សម​រ​ភូមិ​ជា​និច្ច។ ពេល​កំពុង​ប្រយុទ្ធ​គ្នា កង​ទ័ព​រប​ស់គា​ត់ច្រើ​ន​តែឭ​គា​ត់និ​យាយ​​​ថា “មកតាមខ្ញុំ​!”។ ​មេប​ញ្ចា​ការ​ដ​ទៃទៀ​ត ប្រហែល​ជា​ចូល​ចិត្ត​បញ្ជា​ពីខា​ងក្រោ​យ​ទ័​ពរ​ប​ស់ខ្លួ​ន ដោយ​កុំឲ្យ​មា​នគ្រោះ​ថ្នា​ក់ ប៉ុន្តែ ​ពេល​ដែល​កង​ពល​របស់​គាត់​ចូល​សម​រភូ​មិ គាត់​តែង​តែ​នាំ​មុន​ពួក​គេមិ​ន​ដែល​ខា​ន​ឡើ​យ។ ព្រះ​យេស៊ូ​វ​ជា​អ្នក​ដឹក​នាំ​ដ៏ពិ​ត សម្រាប់​កូន​ស្ងួន​ភា្ញរ​បស់​ទ្រង់។ ទ្រង់​ជ្រាប​ថា យើង​ត្រូវ​ការ​អ្វី ហើយ​តើមា​ន​ចំណុច​ណា ដែលយើ​ង​ងាយ​រង​គ្រោះ​បំ​ផុត។ ការ​ដឹក​នាំរ​បស់​ទ្រង់ បា​ន​ធ្វើ​ឲ្យ​បទ​គម្ពី​រទំ​នុកដំ​កើង ជំពូក​២៣ ក្លាយ​ជា​បទ​ចម្រៀង​ដែល​គេ​ស្រឡាញ់​បំផុត នៅ​​ក្នុ​ងចំ​ណោមបទទំ​នុក​ដំកើង ក្នុង​ព្រះគ​​ម្ពីរ។ ក្នុ​ងខ​.២ ស្តេច​ដាវី​ឌបា​ន​មាន​ប្រសាសន៍​ថា អ្នក​គង្វាល “​ឲ្យ​​ខ្ញុំ​​ដេក​​សំរាក​នៅ​ទី​មាន​ស្មៅ​ខៀវ​ខ្ចី ទ្រង់​នាំ​ខ្ញុំ​ទៅ​ក្បែរ​មាត់​ទឹក​ដែល​ហូរ​គ្រឿនៗ” ហើយ​ទ្រង់​មាន​បន្ទូល​ថែម​ទៀត​ក្នុ​ង​ខ.៣ ថា “ទ្រង់​កែ​ព្រលឹង​ខ្ញុំ​ឡើង​វិញ ទ្រង់​នាំ​ខ្ញុំ​ទៅ​តាម​ផ្លូវ​សុចរិត…

Read article
លើសពីពត៌មាន

តើ​កិរិយ៉ា​របស់​មនុ​ស្សមា​នកា​រប្រែ​ប្រួ​ល ដោយ​របៀប​ណា? នៅក្នុ​ងសៀ​វ​ភៅ ដែល​មាន​ចំណ​ងជើ​ង​ថា “សត្វ​ដែល​មា​នស​ង្គម” ដែល​លោក​ដាវីឌ ប្រ៊ូក(David Brooks) បាននិ​ពន្ធ គាត់​បាន​កត់​សំ​គាល់​ឃើញ​ថា​ អ្នក​ជំនាញ​មួយ​ចំ​នួន បាន​មាន​ប្រសាសន៍​ថា មនុស្ស​យើង​គ្រាន់​តែត្រូ​វកា​រ​ការ​បង្រៀន អំ​ពីគ្រោះ​ថ្នាក់​ក្នុ​ង​រយៈ​ពេល​វែង ដែល​នឹង​​កើត​ឡើ​ងពី​អាកប្ប​កិរិយ៉ា​អាក្រក់។ ឧទាហរណ៍ “ការ​ជក់​បារីអាច​នាំ​ឲ្យកើ​ត​ជម្ងឺ​មហារីក។ ការ​ផឹត​ក្បត់​បំផ្លាញ​គ្រួសារ ​ហើយកា​រកុ​ហក់​បំផ្លាញ​ការ​ទុក​ចិ​ត្ត។ ដូច​នេះ យើង​អាច​សន្និ​ដ្ឋាន​បាន​​ថា ពេលដែ​ល​យើង​រំឭ​កអ្ន​កដ​ទៃ ឲ្យ​ភ្ញាក់​ដឹង​​ខ្លួនពីភាព​ល្ង​ង់ខ្លៅ​ នៃ​អាកប្ប​កិរិយ៉ា​រ​បស់​ពួក​​គេ នោះ​ពួក​គេ​អាច​មាន​ចិ​ត្ត​ចង់​ឈប់​ធ្វើ​ការ​ទាំង​នោះ។ គេ​យល់​ថា ហេតុ​ផល និង​បំណង​ចិត្ត​របស់​មនុស្ស គឺ​ជា​កត្តាដ៏​សំខាន់ នៅ​ក្នុង​ការ​ធ្វើកា​រ​សម្រេច​ចិត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ និង​ដើម្បី​គ្រប់​គ្រង​ខ្លួនឯ​ង។ ប៉ុន្តែ ទ្រឹស្តី​ទាំង​នេះ សុទ្ធ​តែ​មិន​អាចប​ង្ហាញ​ថា មា​នប្រ​សិទ្ធិភា​ព”។ និយាយ​រួម បើ​យើងគ្រា​ន់​តែ​ប្រាប់​ពត៌​មាន ដើម្បី​ឲ្យ​ពួក​គេ​ភ្ញាក់​ខ្លួន នោះ​មិន​ទាន់​គ្រប់​គ្រាន់​ល្មម​នឹង​អាច​កែ​ប្រែ​អាកប្ប​កិរិយ៉ា​របស់​មនុស្ស​បាន​ឡើយ។ ក្នុង​នា​ម​ជាអ្ន​ក​ដើរ​តាម​ព្រះគ្រី​ស្ទ យើង​ចង់​មាន​ការ​លូត​លាស់​ និង​ការ​ផ្លាស់​ប្រែ​ខាង​វិញ្ញាណ​។ កាល​ពីជា​ង​២ពា​ន់​ឆ្នាំមុន ព្រះ​យេស៊ូវ​បាន​ប្រាប់​សិស្ស​ទ្រង់ ពី​របៀប​ដែល​យើង​អាច​មានកា​រលូ​ត​លា​ស់ និង​ផ្លាស់​ប្រែ​ខា​ង​វិញ្ញាណ។ គឺ​ដូច​ដែល​ទ្រង់​បាន​មាន​ប​ន្ទូល​ថា “ចូរ​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​រាល់​គ្នា​ចុះ ប្រៀប​ដូច​ជា​ខ្នែង បើ​មិន​នៅ​ជាប់​នឹង​គល់ នោះ​ពុំ​អាច​នឹង​បង្កើត​ផល​ដោយ​ឯក​ឯង​បាន​ទេ ដូច្នេះ អ្នក​រាល់​គ្នា​ក៏​ពុំ​បាន​ដែរ លើក​តែ​នៅ​ជាប់​នឹង​ខ្ញុំ”(យ៉ូហាន…

Read article
ពាក្យរបស់មនុស្សមានប្រាជ្ញា

សព្វ​ថ្ងៃ​នេះ ខ្ញុំមា​នអា​យុជា​ង​៦០​ឆ្នាំហើ​យ ខ្ញុំ​បាន​រំឭក​ឡើងវិ​ញ អំពី​អ្នក​ដឹក​នាំខា​ង​វិញ្ញាណ​ទាំង ​ឡាយ ដែល​បាន​ជះឥ​ទ្ធិពល​ល្អ មក​លើជី​វិ​តខ្ញុំ។ កាល​ខ្ញុំ​នៅ​រៀន​នៅសា​លាព្រះ​គម្ពីរ ព្រះប្រើ​គ្រូ​បង្រៀន​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ដើម្បី​ធ្វើ​ឲ្យ​ខ្ញុំស្រឡាញ់​ចូលចិ​ត្ត​ព្រះ​បន្ទូល​ទ្រង់។ គ្រូ​បង្រៀន​ភាសា​ក្រិក​របស់​ខ្ញុំ ​បាន​ប្រើ​វិធី​សាស្រ្ត​បង្រៀន​ល្អ​ៗ ​ដើម្បីជំរុញ​ឲ្យ​ខ្ញុំ​បញ្ចប់​ការ​សិក្សា​ព្រះ​គម្ពីរ​សញ្ញា​ថ្មី យ៉ាង​ជោគ​ជ័យ។ ហើយ​ពេល​ដែល​ខ្ញុំ​ចាប់​ផ្តើម​បម្រើ​កា​រជា​គ្រូ​គង្វាល​ជាលើ​កដំ​បូង គ្រូ​គង្វាល​ជាន់​ខ្ពស់​របស់​ខ្ញុំ បាន​ដឹក​នាំ​ខ្ញុំនៅ​ក្នុង​ការ​ធ្វើ​កិច្ចការ​សំខា​ន់​ៗ ដើម្បី​ជួយ​អ្នក​ដទៃ ឲ្យ​លូត​លាស់​ខាង​វិញ្ញាណ​។ និយា​យ​រួម គ្រូ​បង្រៀន​ទាំង​នេះ ​សុទ្ធ​តែ​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ តាម​របៀប​ខុស​ៗ​គ្នា។​ ​ ស្តេច​សាឡូម៉ូន​ធ្វើ​ការ​ស្វែង​យល់​ប្រកប​ដោយ​ប្រាជ្ញា អំពីរ​បៀប​ដែល​អ្នក​ដឹក​នាំអា​ចជួ​យ​ឲ្យយើ​ងមា​ន​ការ​រីក​លូតលាស់ គឺ​ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូ​លថា “ពាក្យ​​របស់​​មនុស្ស​មាន​ប្រាជ្ញា ធៀប​ដូច​ជា​ជន្លួញ ហើយ​ពាក្យ​របស់​ពួក​អ្នក ដែល​ប្រមូល​កត់​ទុក​ពាក្យ​ប្រាជ្ញ​នោះ​ក៏​ដូច​ជា​ដែក​គោល​បោះ​ភ្ជាប់ ជា​ពាក្យ​ដែល​មក​ពី​អ្នក​គង្វាល​តែ​១”(សាស្តា ១២:១១)។ គ្រូ​ខ្លះបា​ន​ប្រើពាក្យ ដែល​​ប្រៀ​បបា​ននឹ​ងជន្លួញ ​ដែលជួយ​ជម្រុញ​យើង គ្រូខ្លះទៀ​ត​ជួយ​សង់​មូល​ដ្ឋាន​គ្រឹះ​ខាង​វិញ្ញាណ​ដ៏រឹ​ង​មាំ នៅ​ក្នុង​ជីវិត​យើង។ ហើយ​មាន​គ្រូ​ខ្លះទៀ​ត គឺ​ជា​គ្រូគ​ង្វាល​ដែល​មើល​ថែរ​​យើង ដោយ​ស្តាប់​យើង​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ពេល​ដែល​យើង​មាន​កា​រឈឺ​ចាប់។​ ព្រះ​គ្រីស្ទ​ទ្រង់​ជា​​អ្ន​កគ​ង្វាល​ល្អ ដែល​បាន​ប្រទាន​នូវ​អំណោយ​ទាន​ផ្សេង​ៗ​ ដល់​អ្នក​ដឹ​ក​នាំ ​ដូចជា អំណោយ​ទាន លើកទឹ​ក​ចិត្ត បង្កើត និងមើ​លថែ​រពួ​ក​ជំនុំ។ ទ្រង់​សព្វ​ព្រះទ័​យ​ឲ្យ​យើង​បន្ទាប​ខ្លួន និង​មាន​សេចក្តី​ស្រឡាញ់ចំ​ពោះ​អ្នក​ដទៃ​ជា​និច្ច ទោះ​យើង​ជា​អ្នក​ដឹក​នាំ​ ឬ​ជា​អ្នក​ដែលរៀ​ន​សូត្រ​ពីអ្នក​ដឹក​នាំក៏​ដោយ។ យើង​ពិត​ជាមា​នអ​ភ័យ​ឯក​សិទ្ធិ​ពិសេស​ណាស់…

Read article
អ្នកដើរតាមដែលមិនស្មោះត្រង់

គំនិតរ​បស់​បណ្តា​ជ​ន ពិ​តជា​ប្រែ​ប្រួល​ឆា​ប់រហ័ស​ណាស់! ពេលដែ​ល​ព្រះយេ​ស៊ូវ​យាង​ចូល​ក្រុ​ងយេរូសាឡិម ដើម្បី​ធ្វើបុ​ណ្យរំ​លង ទ្រង់​ត្រូវ​បាន​មនុស្សទាំ​ង​ហ្វូ​ងទទួល​ស្វាគមន៍ ដោយស្រែ​កប្រ​កាស​ថា ទ្រង់ជា​ស្តេ​ច (យ៉ូហាន ១២:១៣)។ តែនៅ​ចុ​ងស​ប្តាហ៍ ពួកប​ណ្តាជ​ន​ដដែល​នោះបា​នស្រែ​កទៀម​ទា​ឲ្យ​គេឆ្កា​ងទ្រ​ង់​ទៅ​វិញ(១៩:១៥)។ ពេល​ដែល​ខ្ញុំគិ​តអំ​ពីរឿ​ង​នេះ ខ្ញុំក៏​នឹ​កឃើ​ញថា​ ខ្លួន​ឯង​ក៏មិន​ខុស​ពី​ពួកប​ណ្តាជ​ន​ ដែល​មាន​ចិត្ត​សាវ៉ាទាំ​ងនោះ​ផង​ដែរ។ ព្រោះ​​ខ្ញុំចូលចិ​ត្ត​អបអរ​ក្រុម​កីឡា​ករ ដែល​កំពុង​ប្រកួត​ឈ្នះ តែចំណា​ប់​អារម្មណ៍ ដែលខ្ញុំមា​នចំ​ពោះ​ក្រុម​នោះ ស្រាប់តែ​ថ​យចុះ​ទៅ​វិ​ញ ពេល​ដែល​ក្រុម​នោះកំ​ពុង​តែចា​ប់ផ្តើមប្រ​កួត​ចាញ់។ ខ្ញុំ​ចូល​ចិត្ត​រួម​ចំណែកនៅ​ក្នុ​ងច​លនា​ថ្មី​ៗ ​ដែលមា​នភា​ពរំ​ភើប​រីក​រាយ តែ​ពេល​ដែល​ខ្ញុំ​ចង់​ផ្លាស់ទៅ​រ​ស់នៅកន្លែងផ្សេ​ង ខ្ញុំ​ក៏ផ្លា​ស់ចេ​ញទៅ​ ដោយ​មិន​នឹក​​ស្រណោះ​ចលនា​នោះទៀ​តឡើ​យ។ ខ្ញុំចូលចិ​ត្តដើ​រ​តា​ម​ព្រះយេស៊ូវ ពេលដែ​លទ្រ​ង់កំ​ពុង​ធ្វើ​ការ​អ្វីដែ​ល​ខ្ញុំធ្វើ​មិ​នកើ​ត តែខ្ញុំ​ក៏​រត់​ចោលទ្រ​ង់ ពេល​ដែល​ទ្រង់​ស​ព្វព្រះ​ទ័យ​ឲ្យ​ខ្ញុំ ​ធ្វើកា​រ​អ្វី​មួ​យ​ដែលពិ​បាក។ ការ​ដើរ​តាម​ព្រះ​យេស៊ូវមានភាពរំ​​ភើ​ប​រី​ករាយ ពេល​ដែលខ្ញុំ​ឃើ​ញមា​នម​នុស្សទាំ​ងហ្វូ​ងៗ​ដើរតា​ម​ទ្រង់ដែ​រ។ យើង​ងាយ​នឹងទុ​កចិ​ត្ត​ទ្រ​ង់ ពេល​ដែល​យើង​ឃើញថា​ ទ្រង់​មា​ន​ប្រាជ្ញា​​ជាងពួ​កអ្ន​ក​ប្រាជ្ញ ហើយ​និយាយ​ឈ្នះ​ពួក​ដែ​លកំ​ពុង​កា​ន់​អំណាច (ម៉ាថាយ ១២:១០ ២២:១៥-៤៦)។ ប៉ុន្តែ ពេល​ដែល​ទ្រង់​ចាប់​ផ្តើម​មានប​ន្ទូល​អំពី​កា​ររ​ងទុ​ក្ខ ការលះ​ប​ង់ និង​សេចក្តីស្លា​ប់ ខ្ញុំក៏​ស្រា​ប់​តែមា​ន​ចិត្ត​ស្ទាក់​ស្ទើរ។​ ខ្ញុំ​ចូលចិ​ត្ត​គិត​ថា ​ខ្ញុំនឹ​ងដើ​រ​តាម​ព្រះយេ​ស៊ូវរ​ហូតទាល់តែ​ដ​ល់ឈើ​ឆ្កាង​ តែ​ទន្ទឹ​មនឹ​​ង​នោះ ខ្ញុំ​មានការ​សង្ស័​យ។ និយាយ​រួម បើ​ខ្ញុំ​មិ​នហ៊ាន​ថ្លែង​ប្រាប់​គេ អំពី​ទ្រង់ នៅក​ន្លែង​ដែលគេ​មិ​ន​ធ្វើ​ទុក្ខ​ខ្ញុំផង​ តើធ្វើ​​ដូចម្តេ​ច ឲ្យ​ខ្ញុំអា​ចប្រ​កា​សប្រា​ប់​អំពីទ្រ​ង់…

Read article
ភាពខ្វះចន្លោះដ៏គ្រោះថ្នាក់

ក្នុង​អក្សរ​សាស្រ្ត មាន​រឿង​ជា​ច្រើន ដែល​និយាយ​អំពី​បរាជ័​យរ​បស់​វី​រ​បុរស ដោយសារ​តែ​ភា​ព​ខ្វះច​ន្លោះ​ដ៏​គ្រោះថ្នាក់ នៃ​បុគ្គលិក​លក្ខ​ណៈរ​ប​ស់គា​ត់។ នេះក៏​ជា​រឿង​​ពិត ​ដែលបា​នកើ​តឡើ​ងចំ​ពោះស្តេ​ចអ័​ម៉ាស៊ីយ៉ា ដែល​​ជា​ស្តេច​នៃ​នគរយូ​ដា ដែលមា​ន​ព្រះជ​ន្ម​១៦ឆ្នាំ​។ ទ្រង់បានស្វែ​ងរ​ក​ព្រះ​អម្ចាស់​អស់​ជា​ច្រើន​ឆ្នាំ ហើយ​ពេល​នោះ ព្រះទ្រង់​ក៏​បាន​ប្រទាន​ពរ ឲ្យទ្រ​ង់មា​​នជ័យ​ជម្នះ (១របាក្សត្រ ២៦:៤-៥)។ តែ​អ្វីៗ​មា​នកា​រប្រែ​ប្រួ​ល ពេល​ដែល​“​ព្រះ​នាម​​ទ្រង់​​លាន់​ឮ​ទួទៅ​ឆ្ងាយ ពី​ព្រោះ​ទ្រង់​មាន​សេចក្តី​ជំនួយ​យ៉ាង​អស្ចារ្យ ដរាប​ដល់​ទ្រង់​មាន​កំឡាំង​ខ្លាំង។ កាល​ទ្រង់​មាន​កំឡាំង​ឡើង​ហើយ នោះ​ព្រះទ័យ​ទ្រង់​ក៏​ប៉ោង​ធំ​ឡើង ត្រឡប់​ជា​ខូច​អស់​ទៅ”(ខ.១៥-១៦)។ ស្តេច​អាម៉ាស៊ី​យ៉ា ក៏បា​ន​យាង​ចូល​ព្រះវិ​ហារ​នៃ​ព្រះអម្ចាស់ ដើម្បីដុ​ត​គ្រឿង​ក្រអូ​ប​នៅ​លើអា​សនា(ខ.១៦) ដែល​ទង្វើនេះ​ជា​ការ​បំ​ពាន ដោយបើ​ក​ចំហរ ម​ក​លើ​ក្រឹត្យ​វិន័យ​នៃព្រះ​អ​ម្ចាស់។ ត្រង់ចំ​ណុចនេះ​ ប្រហែលម​ក​ពី​សេចក្តី​អំណួត​បាន​ធ្វើ​ឲ្យទ្រ​ង់យ​ល់ថា​ ទ្រង់​មិន​បាច់​ត្រូវ​កាន់​តាម​ក្រឹត្យ​វិន័យរ​បស់​ព្រះ ដូច​គេ​រាល់​គ្នាឡើ​យ។ ពេល​ដែល​ស្តេច​អាម៉ាស៊ីយ៉ា​មាន​ព្រះ​ទ័យ​ក្រេវ​ក្រោធ​ទាស់​នឹង​ពួក​សង្ឃ ដែល​បាន​ទូល​ទ្រ​ង់ថា​ ទង្វើរ​នេះ​មិន​ត្រឹម​ត្រូវ នោះ​ព្រះ​អម្ចាស់​ទ្រង់​ក៏​បានដា​ក់ទោ​ស​ទ្រង់ ឲ្យកើ​ត​រោគ​ឃ្លង់(ខ.១៨-២០)។ ពេល​យើង​អាន​រឿង ក្នុង​អក្សរ​សាស្រ្ត និងក្នុ​ងជី​វិត​ពិត ជា​ញឹក​ញាប់ យើងឃើញ​មនុស្ស​ដែល​មាន​កេរ្តិ៍​ឈ្មោះល្អ​ ​បែជា​ធ្លា​ក់​ចេញ​ពី​ការ​មា​នកិ​ត្តយ​ស ទៅជា​មា​នក្តី​អា​ម៉ាស និង​ទុក្ខ​វេទា។​ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា​ “ស្តេច​​អូសៀស​​​ទ្រ​ង់​​មាន​រោគ​ឃ្លង់ ដរាប​ដល់​ថ្ងៃ​សុគត…​ទ្រង់​បាន​ត្រូវ​កាត់កាល់​ចេញ​ពី​ព្រះវិហារ​ព្រះយេហូវ៉ា”(ខ.២១)។ វិធីតែ​មួយ​ ដើម្បី​ឲ្យយើ​ង​អា​ចការ​ពារ​កុំឲ្យ​ទឹកដ​ម​ដ៏​ផ្អែម​នៃកា​រសរ​សើ​រ ក្លាយ​ជា​ថ្នាំពល​នៃ​សេចក្តីអំ​ណួត​គឺ​យើង​ត្រូវ​ដើរ​តាម​ព្រះអ​ម្ចាស់ ដោ​យចិ​ត្ត​ដែល​បន្ទាប​ខ្លួន។–David McCasland

Read article