May

You are here:
ការ​ញែក​ពេល

អ្នក​ស្រី​រីម៉ា(Rima) ជា​ជនជាតិ​ស៊ីរី ដែល​សព្វ​ថ្ងៃ​នេះ បាន​ផ្លាស់​មក​រស់​នៅ ក្នុង​ទឹក​ដី​សហ​រដ្ឋ​អាមេរិក។ នាង​បាន​ធ្វើចលនា​ដៃ និង​និយាយ​ភាសា​អង់​គ្លេស​បន្តិច​បន្តួច ដើម្បី​ពន្យល់​គ្រូ​បង្រៀន​របស់​នាង អំពី​មូល​ហេតុ​ដែល​នាង​មិន​សប្បាយ​ចិត្ត។ ទឹក​ភ្នែក​របស់​នាង​បាន​ធ្លាក់​ចុះ​ពី​លើ​ថ្ពាល់​នាង ខណៈ​ពេល​ដែល​យើង​លើក​នំគាវ​ហ្វាតាយើរ(នំ​ធ្វើ​ពីសាច់ ប្រូម៉ា និង​ស្ពៃ​ខ្មៅ) ដែល​នាង​បាន​ធ្វើ ហើយ​តម្រៀម​យ៉ាង​ស្រស់​ស្អាត​នៅ​លើ​ថាស។ បន្ទាប់​មក នាង​ក៏​បាន​និយាយ​ថា “មាន​បុរស​ម្នាក់” ហើយ​នាង​ក៏​ធ្វើ​សម្លេង​វឺត​ៗ ដោយ​ចង្អុល​ពីទ្វារ​ រហូត​មក​ដល់​បន្ទប់​ទទួលភ្ញៀវ ហើយ​ក៏​ចង្អុល​រហូត​ទៅ​ដល់ ទ្វារ​វិញ។ គ្រូ​បង្រៀន​រូប​នោះ​ក៏​បាន​កាត់​ន័យ​យល់ ហើយ​ក៏​បាន​ដឹង​ថា មនុស្ស​មួយ​ចំនួន​នៅ​ក្នុង​ពួក​ជំនុំ នៅ​តំបន់​ជិត​ខាង គួរ​តែ​មក​សួរ​សុខ​ទុក្ខ​ក្រុម​គ្រួសារ​របស់​អ្នក​ស្រី​រីម៉ា ដោយ​នាំ​អំណោយ​ខ្លះ​មក​ជា​មួយ​ផង។ ប៉ុន្តែ មាន​បុរស​ម្នាក់​ប៉ុណ្ណោះ ដែល​បាន​មក​ផ្ទះ​គាត់។ គាត់​បាន​ចូល​ក្នុង​ផ្ទះ​គាត់​ទាំង​ប្រញាប់​ប្រញាល់ រួច​ដាក់​ប្រអប់​មួយ​ចុះ។ ប្រអប់​នោះ​មាន​របស់​នៅ​ខាង​ក្នុង ហើយ​គាត់​ក៏​ទៅ​វិញ​យ៉ាង​រហ័ស។ បុរស​នោះ​មាន​ការ​រវល់​នឹង​កិច្ច​ការ​ដែល​គាត់​ត្រូវ​ទទួល​ខុស​ត្រូវ ខណៈ​ពេល​ដែល​អ្នក​ស្រី​រីម៉ា និង​គ្រួសារ​របស់​គាត់ កំពុង​តែ​មាន​ភាព​ឯក​កោ ហើយ​ចង់​បាន​ការ​រស់​នៅ​ជា​សហគមន៍ ហើយ​ចែក​រំលែក​នំគាវ​ហ្វាតាយើរ​ជា​មួយ​មិត្ត​ភក្តិ​ថ្មី​របស់​ពួក​គេ។ ព្រះ​យេស៊ូវ​ចូល​ចិត្ត​ចំណាយ​ពេល​ជា​មួយ​ជន​ទាំង​ឡាយ ដោយ​មិន​រើស​អើង។ ទ្រង់​បាន​ចូល​រួម​ក្នុង​ពិធី​ញាំ​អាហារ​ពេល​ល្ងាច និង​ចូល​ក្នុង​ហ្វូង​មនុស្ស​ដ៏​ពិបាក ហើយ​ចំណាយ​ពេល​ទំនាក់​ទំនង​ជា​មួយ​បុគ្គល​ម្នាក់​ៗ​ផង​ដែរ។ ទ្រង់​ថែម​ទាំង​បាន​ចូល​ក្នុង​ផ្ទះ​បុរស​ម្នាក់​ ដែល​មនុស្ស​ជា​ច្រើន​ស្អប់។ លោក​សាខេ ដែល​ជា​អ្នក​យក​ពន្ធ បាន​ឡើង​ដើម​ឈើ ដើម្បី​ឲ្យ​បាន​ឃើញ​ទ្រង់ ហើយ​ពេល​ព្រះយេស៊ូវ​ទត​មើល​ទៅ​គាត់ ទ្រង់​ក៏​មាន​បន្ទូល​ថា…

Read article
ការអត់ទ្រាំ ដោយសន្តិភាពក្នុងចិត្ត

ខ្ញុំ​បាន​បន្ត​ទុក​ចិត្ត​ព្រះ តាម​រយៈ​ការ​តយុទ្ធ​របស់​ខ្ញុំ ជា​មួយ​នឹង​ការ​ឈឺ​ចាប់​ដ៏​រាំរ៉ៃ ព្រោះការ​អន់​ថយ​ដ៏​សាមញ្ញ ក៏​អាច​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​កំពុង​តែ​ត្រូវ​ខ្មាំង​សត្រូវ​ វាយ​ប្រហារ​យ៉ាង​សាហាវ​មក​លើ​ខ្ញុំ។ បញ្ហា​ទី​មួយ​បាន​ចាក់​ខ្ញុំ ពី​ខាង​ស្តាំ។ បញ្ហា​ទី​២ បាន​ច្រាន​ខ្ញុំ​ពី​ខាង​ក្រោយ។ បញ្ហា​ទី​៣ បាន​ដាល់​ចំ​ច្រមុះ​ខ្ញុំ។ ក្នុង​អំឡុង​ពេល​នោះ ពេល​ដែល​កម្លាំង​របស់​ខ្ញុំ​បាន​អន់​ថយ​ទៅ ហើយ​ភាព​ធូរ​ស្បើយ​តែ​មួយ​ភ្លែត បាន​រត់​ចោល​ខ្ញុំ ខ្ញុំ​ក៏​បាន​គិត​ថា ការ​រត់​ទៅ​ពួន​ហាក់​ដូច​ជា​គំនិត​ដ៏​ល្អ។ ប៉ុន្តែ ដោយ​សារ​ខ្ញុំ​មិន​អាច​រត់​គេច​ពី​ការ​ឈឺ​ចាប់​របស់​ខ្ញុំ ឬ​ផ្លាស់​ប្តូរ​កាលៈ​ទេសៈ​របស់​ខ្ញុំ ឬ​មួយ​មិន​អើពើរ​ចំពោះ​អារម្មណ៍​របស់​ខ្លួន​ឯង​បាន ខ្ញុំ​ក៏​បាន​រៀន​ពឹង​ផ្អែក​លើ​ព្រះ​បន្តិច​ម្តង​ៗ ដោយ​ជឿ​ថា ទ្រង់​នឹង​បី​ខ្ញុំ​ឆ្លង​កាត់​បញ្ហា​ទាំង​នោះ។ ពេល​ខ្ញុំ​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត ការ​កម្សាន្ត​ចិត្ត និង​សេចក្តី​ក្លាហាន ខ្ញុំ​ក៏​បាន​មើល​បទ​ចម្រៀង របស់​អ្នក​និពន្ធ​ព្រះ​គម្ពីរ​ទំនុក​ដំកើង ដែល​បាន​នាំ​បញ្ហា​របស់​ខ្លួន ថ្វាយ​ដល់​ព្រះ។ ក្នុង​ចំណោម​បទ​គម្ពីរ​ទំនុក​ដំកើង ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ មាន​បទ​គម្ពីរ​ទំនុក​ដំកើង ដែល​និយាយ អំពី​ការ​ដែល​ស្តេច​ដាវីឌ​រត់​គេច​ពី​អាប់​សាឡំម ដែល​ជា​បុត្រា​ទ្រង់ ដែល​ចង់​ធ្វើគត់​ទ្រង់ ដើម្បី​ដណ្តើម​នគរ​ពី​ទ្រង់។ ទោះ​ស្តេច​ដាវីឌ​បាន​ពោល​ទំនួញ អំពី​ស្ថាន​ភាព​ដ៏​ឈឺ​ចាប់​នេះ​ក៏​ដោយ(ទំនុក​ដំកើង ៣:១-២) ក៏​ទ្រង់​នៅ​តែ​ទុក​ចិត្ត​ការ​ការ​ពារ​របស់​ព្រះ ហើយ​រំពឹង​ថា ទ្រង់​នឹង​ឆ្លើយ​តប​សេចក្តី​អធិ​ស្ឋាន​របស់​ទ្រង់(ខ.៣-៤)។ ស្តេច​អង្គ​នេះ​មិន​បាន​បាត់​ដំណេក ដោយ​សារ​ការ​ព្រួយ​បារម្ភ ​ឬ​ភ័យ​ខ្លាច​ការ​អ្វី​ដែល​អាច​កើត​ឡើង​នោះឡើយ ព្រោះ​ទ្រង់​ទុក​ចិត្ត​ថា ព្រះ​ទ្រង់​នឹង​ទ្រទ្រង់ ហើយ​ជួយ​សង្រ្គោះ​ទ្រង់(ខ.៥-៨)។ ជា​ញឹក​ញាប់ ការ​ឈឺ​ចាប់​ផ្លូវ​កាយ…

Read article
ទឹក​ដី​ដែល​នៅ​ឆ្ងាយ

អ្នក​ស្រី​អេមី ខាមៃឃល(Amy Carmichael ឆ្នាំ ១៨៦៧ ដល់ ១៩៥១) មាន​ឈ្មោះ​ល្បី​ល្បាញ ដោយ​សារ​ការ​ងារ​ដែល​នាង​បាន​ធ្វើ ដើម្បី​ជួយ​សង្រ្គោះ​ក្មេង​ស្រី​កំព្រា នៅ​ក្នុង​ប្រទេស​ឥណ្ឌា ហើយ​បាន​ផ្តល់​ឲ្យ​ពួក​គេ​មាន​ជីវិត​ថ្មី។ នៅ​ក្នុង​ពេល ដែល​នាង​ធ្វើ​ការងារ​ដ៏​ហត់​នឿយ​នេះ មាន​ពេល ដែល​នាង​ហៅ​ថា “ពេល​នៃ​ចក្ខុ​វិស័យ”។ នៅ​ក្នុង​សៀវភៅ​ ដែល​នាង​បាន​និពន្ធ​មាន​ចំណង​ជើង​ថា ពណ៌​មាស ដោយ​សារ​ពន្លឺ​ដួង​ច័ន្ទ នាង​បាន​សរសេរ​ថា “នៅ​ក្នុង​ថ្ងៃ ដែល​មាន​ការងារ​ដ៏​មមា​ញឹក យើង​ស្ទើរ​តែ​អាច​មើល​ឃើញ ទឹក​ដី​ដែល​នៅ​ឆ្ងាយ តែ​មួយ​ភ្លែត ហើយ​យើង​ក៏​ឈរ​នៅ​ស្ងៀម​ នៅលើ​ផ្លូវ​ថ្នល់ ដោយ​ភ្នែក និង​ចិត្ត​ផ្ចង់​ទៅ​រក​ទឹក​ដី​នោះ”។ យ៉ាង​ណា​មិញ ហោរា​អេសាយ បាន​មាន​ប្រសាសន៍ អំ​ពី​ពេល​មួយ ដែល​រាស្រ្ត​របស់​ព្រះ ដែល​បះបោរ​ទាស់​នឹង​ទ្រង់ នឹង​វិល​ត្រឡប់​មក​រក​ទ្រង់​វិញ។ គាត់​ថា​ “ភ្នែក​ឯង​នឹង​បាន​ឃើញ​មហាក្សត្រ​មាន​ទាំង​សេចក្តី​លំអ​រុងរឿង​របស់​ទ្រង់ គេ​នឹង​មើល​ទៅ​ឃើញ​ស្រុក ដល់​ទី​ឆ្ងាយ​បំផុត”(អេសាយ ៣៣:១៧)។ ដើម្បី​មើល​ឃើញ​ “ទឹក​ដី​ដ៏​ឆ្ងាយ​នោះ” យើង​ត្រូវ​អនុញ្ញាត​ឲ្យ​ព្រះ​ទ្រង់​លើក​យើង​ឡើង ឲ្យ​ខ្ពស់​ជាង​បញ្ហា ដែល​យើង​មាន ក្នុង​ពេល​បច្ចុប្បន្ន ហើយ​ទទួល​ចក្ខុ​វិស័យ ដែល​ផ្តោត​ទៅ​លើ​ភាព​អស់​កល្ប​ជា​និច្ច។ ក្នុង​អំឡុង​ពេល​ដ៏​ពិបាក ព្រះ​អម្ចាស់​ជួយ​ឲ្យ​យើង​អាច មើល​មក​ជីវិត​យើង តាម​ទស្សនៈ​របស់​ទ្រង់…

Read article
ដល់​ចំណុច​ដែល​មិន​អាច​បក​ក្រោយ​វិញ​បាន

រឿង​នោះ​មិន​សាមញ្ញ ដូច​ការ​ឆ្លង​ទន្លេ​ឡើយ។ តាម​ច្បាប់ គ្មាន​មេទ័ព​នៃ​ចក្រ​ភព​រ៉ូម៉ាំង​ណា ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ ដឹក​នាំ​ទ័ព​ដែល​ប្រដាប់​ដោយ​អាវុធ​ចូល ទៅ​ក្នុង​ទីក្រុង​រ៉ូម​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា នៅ​ពេល​ដែល​ស្តេច​ជូលា ​សេសារ(Julius Caesar)ដឹក​នាំ​កង​ពល​ទី​១៣​របស់​ទ្រង់ ឆ្លង​កាត់​ទន្លេ​រូប៊ីខុន ហើយ​ចូល​ទៅ​ក្នុង​ទឹក​ដី​អ៊ីតាលី ក្នុង​ឆ្នាំ៤៩ មុន​គ្រីស្ទ​សក​រាជ គេ​ក៏​បាន​ចាត់​ទុក​ទង្វើរ​នេះ ជា​ការ​ក្បត់​ជាតិ។ ឥទ្ធិ​ពល​នៃ​ការ​សម្រេច​ចិត្ត​របស់​ស្តេច​សេសា​នៅពេល​នោះ មិន​អាច​បក​មក​ក្រោយ​វិញ​បាន​ឡើយ ដោយ​បណ្តាល​ឲ្យ​មាន​សង្រ្គាម​ស៊ីវិល​អស់​ជា​ច្រើន​ឆ្នាំ មុន​ពេល​ដែល​មេទ័ព​ដ៏​អស្ចារ្យ​រូប​នេះ ក្លាយ​ជា​អធិ​រាជ​នៃ​ចក្រ​ភព​រ៉ូម៉ាំង។ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ​ក្នុង​ភាសា​អង់​គ្លេស គេ​បាន​ប្រើ​ពាក្យ “ឆ្លង​កាត់​ទន្លេ​រូប៊ីខុន” ក្នុង​ន័យ​ធៀប​ថា “គេ​បាន​ដល់​ចំណុច​ដែល​មិន​អាច​បក​ក្រោយ​វិញ​បាន​ទេ”។ ជួន​កាល ពាក្យ​សម្តី​ដែល​យើង​និយាយ​ជ្រុល​ហើយ មិន​ខុស​ពី​ការ​ដែល​ស្តេច​សេសារ​បាន​ឆ្លង​ទន្លេ​រូប៊ីខុស​នោះ​ឡើយ ពោល​គឺ​មិន​អាច​បក​ក្រោយ​វិញ​បាន​ទេ។ ពេល​ដែល​ពាក្យ​សម្តី​ទាំង​នោះ បាន​ចេញ​ពី​បបូរ​មាត់​យើង​ហើយ វា​អាច​ជួយ​គេ ហើយ​កម្សាន្ត​ចិត្ត​គេ ឬ​អាច​នាំ​ឲ្យ​មាន​ការ​ខូច​ខាត ដែល​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​ថា មិន​អាច​បក​ក្រោយ​វិញ​បាន ដូច​ការ​ដែល​ស្តេច​សេសារ​ដឹក​នាំ​ទ័ព​ចូល​ទីក្រុង​រ៉ូម​យ៉ាង​ដូច្នោះ​ដែរ។ លោក​យ៉ាកុប​បាន​ធ្វើ​ការ​ពិពណ៌នា​ក្នុង​ន័យ​ប្រៀបធៀប យ៉ាង​ដូច​នេះ​ថា “អណ្តាត​ក៏​ជា​ភ្លើង​ដែរ គឺ​ជា​លោកីយ៍​ដ៏​ពេញ​ដោយ​សេចក្តី​ទុច្ចរិត ជា​គ្រឿង​រាប់​បញ្ចូល​ជា​១​នឹង​អវយវៈ​ឯ​ទៀត​របស់​យើង ជា​របស់​ដែល​ធ្វើ​ឲ្យ​រូបកាយ​ទាំង​មូល​ស្មោកគ្រោក ក៏​បញ្ឆេះ​ទាំង​ផ្លូវ​ជីវិត​ផង ហើយ​ភ្លើង​ឆេះ​នោះ​មក​ពី​ស្ថាន​នរក​ដែរ”(យ៉ាកុប ៣:៦)។ ពេល​ដែល​យើង​បាន​ធ្វើ ឬ​និយាយ​អ្វី ចំពោះ​នរណា​ម្នាក់ ហើយ​ខ្លាច​ដល់​ចំណុច​ដែល​មិន​អាច​បក​ក្រោយ​វិញ​បាន យើង​អាច​សូម​ការ​អត់​ឱន​ទោស​ពី​ពួក​គេ និង​ពី​ព្រះ(ម៉ាថាយ…

Read article
ការ​ឆ្លើយ​តប ចំពោះ​ការ​ដឹក​នាំ​របស់​ព្រះ

កាល​ពី​ខែ​សីហា ឆ្នាំ២០១៥ ខ្ញុំ​បាន​ត្រៀម​ខ្លួន​ចូល​រៀន​នៅ​សកល​វិទ្យា​ល័យ ដែល​ស្ថិត​នៅ​ចម្ងាយ​ផ្លូវ​ធ្វើ​ដំណើរ​ប្រហែល​ពីរ​ម៉ោង​ពី​ផ្ទះ​ខ្ញុំ។ ពេល​នោះ ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ​ប្រហែល​ជា​មិន​ត្រឡប់​មក​រស់​នៅ​ក្នុង​ផ្ទះ​ខ្ញុំ​វិញ បន្ទាប់​ពី​ការ​បញ្ចប់​ការ​សិក្សា​ឡើយ។ ខ្ញុំ​ក៏​បាន​គិត​កាន់​តែ​ខ្លាំង។ តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​អាច​ចាក​ចេញ​ពី​ផ្ទះ ពី​គ្រួសារ និង​ពី​ពួកជំនុំ​របស់​ខ្ញុំ​កើត? ចុះ​ប្រសិន​បើ​នៅ​ពេល​ក្រោយ ព្រះ​ទ្រង់​ត្រាស​ហៅ​ខ្ញុំ​ទៅ​នៅ ក្នុង​រដ្ឋ ឬ​ប្រទេស​ផ្សេង​ទៀត តើ​ខ្ញុំ​នឹង​ធ្វើ​ដូច​ម្តេច? កាល​ពី​មុន​ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច គឺ​មិន​ខុស​ពី​លោក​ម៉ូសេ នៅ​ពេល​ដែល​ព្រះ​ទ្រង់​ត្រាស​ហៅ​គាត់​ឲ្យ ទៅ​គាល់​ស្តេច​ផារ៉ោន ដើម្បី​នាំ​រាស្រ្ត​ទ្រង់ គឺ​ពួក​អ៊ីស្រាអែល ចេញ​ពី​នគរ​អេស៊ីព្ទ(និក្ខមនំ ៣:១០)។ ខ្ញុំ​មិន​ចង់​ចាក​ចេញ​ពី​កន្លែង​ដ៏​សុខ​ស្រួល​របស់​ខ្ញុំ​ទេ។ ជា​ការ​ពិត​ណាស់ លោក​ម៉ូសេ​បាន​ស្តាប់​បង្គាប់ និង​ដើរ​តាម​ព្រះ ប៉ុន្តែ មុន​នោះ គាត់​បាន​សួរ​ទ្រង់ ហើយ​បាន​ទូល​សូម​ឲ្យ​អ្នក​ផ្សេង​ទៀត ទៅ​ជំនួស​គាត់​វិញ(ខ.១១-១៣ ៤:១៣)។ តាម​គំរូ​របស់​លោក​ម៉ូសេ យើង​អាច​ដឹង​ថា មាន​ការ​អ្វី​ខ្លះ​ដែល​យើង​មិន​គួរ​ធ្វើ ពេល​ដែល​យើង​ដឹង​ច្បាស់​ថា ព្រះ​ទ្រង់​ពិត​ជា​បាន​ត្រាស​ហៅ​យើង​មែន។ យើង​មិន​គួរ​គេច​វេស​ឡើយ ផ្ទុយ​ទៅ​វិញ យើង​អាច​ព្យាយាម​យក​គំរូ​តាម​ពួក​សាវ័ក​។ ពេល​ព្រះ​យេស៊ូវ​ត្រាស​ហៅ​ពួក​គេ ពួក​គេ​បាន​ចាក​ចេញ​ពី​អ្វី​ៗ​គ្រប់​យ៉ាង ហើយ​ក៏​បាន​ដើរ​តាម​ទ្រង់​(ម៉ាថាយ ៣:២០-២២ លូកា ៥:២៨)។ ការ​ភ័យ​ខ្លាច​តែង​តែ​កើត​មាន​ជា​ធម្មតា ប៉ុន្តែ យើង​អាច​ទុក​ចិត្ត​ផែន​ការ​របស់​ព្រះ។ ការ​នៅ​ឆ្ងាយ​ពី​ផ្ទះ នៅ​តែ​មាន​ការ​ពិបាក សូម្បី​តែ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន។…

Read article
ស្នាមអង្គុលីរបស់ព្រះ

កញ្ញា​លីហ្គុន ស្ទីវិន(Lygon Stevens) ចូល​ចិត្ត​ឡើង​ភ្នំ ជា​មួយ​បង​ប្រុស​របស់​នាង ឈ្មោះ​នីក(Nick)។ អ្នក​ទាំង​ពីរ​ជា​អ្នក​ឡើង​ភ្នំ​ដែល​មាន​បទ​ពិសោធន៍ ហើយ​ក៏​បាន​ឡើង​ដល់​កំពូល​ភ្នំ មែកឃីនលេយ(ដេណាលី) ដែល​ជា​ភ្នំ​ខ្ពស់​ជាង​គេ នៅ​តំបន់​អាមេរិក​ខាង​ជើង។ បន្ទាប់​មក ក្នុង​ខែ​មករា ឆ្នាំ​២០០៨ ពួក​គេ​បាន​ជួប​ហេតុ​ការ​ផ្ទាំង​ទឹកកករ​អឹល​ចុះពី​លើ​ភ្នំ ដែល​បាន​នាំ​ទៅ​ជា​មួយ បណ្តាល​ឲ្យ​លោក​នីក​រង​របួស ហើយ​កញ្ញា​លីហ្គុន​ក៏​បាន​បាត់​បង់​ជីវិត ក្នុង​វ័យ​២០ឆ្នំា។ ក្រោយ​មក លោក​នីក​ក៏​បាន​រក​ឃើញ​សៀវ​ភៅ​កំណត់​ហេតុ​របស់​ប្អូន​ស្រី​ខ្លួន នៅ​ក្នុង​ការ​បូប​ស្ពាយ​របស់​នាង។ ពេល​នោះ គាត់​មាន​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ដោយ​សារ​អ្វី​ដែល​នាង​បាន​សរសេរ​ក្នុង​សៀវ​ភៅ​នោះ។ សៀវ​ភៅ​នោះ មាន​ពេញ​ទៅ​ដោយ​ការ​ជញ្ជឹង​គិត​ព្រះ​បន្ទូល ការ​អធិ​ស្ឋាន និង​ការ​សរសើរ​ដំកើង​ព្រះ គឺ​ដូច​ដែល​នាង​បាន​សរសេរ​ថា “ខ្ញុំ​ជា​ស្នា​ដៃ​សីល្បៈ ដែល​ព្រះ​ទ្រង់​បាន​រចនា​មក ដោយ​មាន​ហត្ថ​លេ​ខា​របស់​ទ្រង់។ ប៉ុន្តែ ទ្រង់​មិន​មែន​ធ្វើ​តែ​ប៉ុណ្ណេះ​ឡើយ។ តាម​ពិត ទ្រង់​ទើប​តែ​ចាប់​ផ្តើម …​ ខ្ញុំ​មាន​ស្នាម​អង្គុលី​របស់​ទ្រង់ នៅ​លើ​ជីវិត​ខ្ញុំ។ ទ្រង់​មិន​បាន​បង្កើត​មនុស្ស​ម្នាក់​ទៀត ឲ្យ​ដូ​ចខ្ញុំ​ឡើយ… ​ខ្ញុំ​មាន​កិច្ច​ការ​មួយ​ដែល​ត្រូវ​ធ្វើ​ក្នុង​ជីវិត​នេះ ដែល​មាន​តែ​ខ្ញុំ​ទេ ដែល​សក្តិ​សម​នឹង​ធ្វើ​វា”។ ទោះ​កញ្ញា​លីហ្គុន មិន​មាន​ជីវិត​ខាង​សាច់​ឈាម នៅ​លើ​ផែន​ដី​នេះ​ទៀត​ក៏​ដោយ ក៏​កេរ​ដំណែល នៃ​ជីវិត និង​សៀវភៅកត់​ត្រា​របស់​នាង បាន​លើក​ទឹក​ចិត្ត ហើយ​ជំរុញ​ចិត្ត​អ្នក ដែល​នាង​បាន​ឃ្លាត​ចាក​ចេញ​ទៅ។ ដោយ​សារ​ព្រះ​ទ្រង់​បាន​បង្កើត​យើង​មក…

Read article
ការឈរនៅលើសេចក្តីសន្យា

កាល​បង​ប្រុស​របស់​មិត្ត​ភក្តិ​ខ្ញុំ នៅ​ពី​ក្មេង គាត់​បាន​ធានា​ដល់​ប្អូន​ស្រី​គាត់​ថា បើ​នាង​លោត​ចុះ​ពី​កន្លែង​ខ្ពស់​ណា​មួយ ដោយ​ប្រើ​ឆ័ត្រ នោះ​ឆ័ត្រ​នឹង​ជួយ​ឲ្យ​នាង​ធ្លាក់​ចុះ​មក​ដី​យឺត​ៗ ដោយ​សុវត្ថិ​ភាព បើ​សិន​ជា​នាង គ្រាន់​តែ “ជឿ” ប៉ុណ្ណោះ។ ដូច​នេះ នាង​ក៏​បាន​លោត​ចុះ​ពី​លើ​ដំបូល​ជម្រុក ដោយ “ជំនឿ” ហើយ​ក៏​បាន​សន្លប់​បាត់​ស្មារតី ដោយ​មានរបួស​ស្រាល នៅ​ត្រង់​ក្បាល​។ កាល​ណា​ព្រះ​ទ្រង់​សន្យា ឬ​ធានា​អ្វី​ដល់​យើង​ហើយ នោះ​អ្វី​ដែល​ទ្រង់​មាន​បន្ទូល គឺ​ជា​ការ​ពិត។ ប៉ុន្តែ យើង​ត្រូវ​ប្រាកដ​ថា យើង​កំពុង​តែ​មាន​ជំហរ​នៅ​លើ​ព្រះ​បន្ទូល​ដ៏​ពិត​របស់​ព្រះ ពេល​ដែល​យើង​ចង់​ឲ្យ​ព្រះ​បន្ទូល​សន្យា​ទ្រង់ សម្រេច​ក្នុង​ជីវិត​យើង ព្រោះ​ទាល់​តែ​យ៉ាង​ដូច្នេះ ទើប​យើង​ដឹង​ច្បាស់​ថា ព្រះ​ទ្រង់​នឹង​ធ្វើ ឬ​ប្រទាន​អ្វី​ដែល​ទ្រង់​បាន​សន្យា។ សេចក្តី​ជំនឿ​មាន​អំណាច នៅ​ពេល​ដែល​យើង​ប្រើ​វា។ សេចក្តី​ជំនឿ​យើង​មាន​ប្រយោជន៍ នៅ​ពេល​ដែល​វា​ផ្អែក​ទៅ​លើ​ព្រះបន្ទូល​សន្យា​ដ៏​ច្បាស់​លាស់ និង​មាន​ន័យ​របស់​ព្រះ។ ពុំ​នោះ​ទេ ជំនឿ​យើង​គ្រាន់​តែ​ជាការ​គិតប្រាថ្នា​ចង់បាន​ប៉ុណ្ណោះ។ សូម​យើងស្តាប់​ហេតុផលដូច​តទៅ។ ព្រះ​ទ្រង់​បាន​សន្យា​ថា “ចូរ​សូម​អ្វី​តាម​តែ​ប្រាថ្នា​ចុះ សេចក្តី​នោះ​នឹង​បាន​សំរេចដល់​អ្នករាល់​គ្នា​ជា​មិន​ខាន។ ព្រះវរបិតា​ខ្ញុំ​បាន​ដំកើង​ឡើង ដោយ​សេចក្តី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​បង្កើត​ផល​ជា​ច្រើន យ៉ាង​នោះ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សិស្ស​ខ្ញុំ​មែន”(យ៉ូហាន ១៥:៧-៨)។ ខគម្ពីរ​នេះ​មិន​មែន​ជា​ការ​សន្យា​ថា ព្រះ​ទ្រង់​នឹង​ឆ្លើយ​តប​រាល់​ការ​អធិស្ឋាន​របស់​យើង​នោះ​ឡើយ ប៉ុន្តែ តាម​ពិត ខ​គម្ពីរ​នេះ​ជា​ការ​សន្យា​ថា​ ទ្រង់​នឹង​ឆ្លើយ​តប​ ចំពោះ​រាល់​ការ​ស្រេក​ឃ្លាន​ចង់​បាន​សេចក្តី​សុច​រិត ដែល​សាវ័ក​ប៉ុល​បាន​ហៅថា…

Read article
ការនៅជាប់ព្រះបន្ទូលព្រះ

បន្ទាប់​ពី​ខ្ញុំ​បាន​ជូន​កូន​ស្រី​ខ្ញុំ ដល់​សាលា​ហើយ ខ្ញុំ​បាន​ដើរ​ជា​ច្រើន​គីឡូ​ម៉ែត្រ ត្រឡប់​មក​ផ្ទះ​វិញ។ ការ​នេះ​បាន​នាំ​ឲ្យ​ខ្ញុំ មាន​ឱកាស​ទន្ទេញ​ខគម្ពីរ​មួយ​ចំនួន ប្រសិន​បើ​ខ្ញុំ ចង់​ទន្ទេញ​ខគម្ពីរ​ទាំង​នោះ។ ពេល​ដែល​ខ្ញុំ​ចំណាយ​ពេល​ប៉ុន្មាន​នាទីនោះ ដើម្បី​រំឭក​ព្រះ​បន្ទូល​ព្រះ ក្នុង​គំនិត​ខ្ញុំ ជា​ញឹក​ញាប់ ខ្ញុំ​សង្កេត​ឃើញ​ថា ព្រះ​បន្ទូល​ទ្រង់​ច្រើន​តែ​វិល​ត្រឡប់​មក​រក​ខ្ញុំ​ទៀត នៅ​ថ្ងៃ​ដដែល​នោះ ដែល​នាំ​ឲ្យ​ខ្ញុំ​មាន​ការ​កម្សាន្ត​ចិត្ត និង​ប្រាជ្ញា។ ពេល​លោក​ម៉ូសេ​នំា​ពួក​អ៊ីស្រាអែល ឲ្យ​ត្រៀម​ខ្លួន​ចូល​ទឹក​ដី​សន្យា គាត់​បាន​ជំរុញ​ពួក​គេ ឲ្យ​នៅ​ជាប់​នឹង​ព្រះ​រាជ​បញ្ជា ​និង​ក្រឹត្យ​វិន័យ​របស់​ព្រះ​អម្ចាស់​(ចោទិយកថា ៦:១-២)។ គាត់​ចង់​ឲ្យ​ពួក​គេ​មាន​ភាព​សម្បូរ​សប្បាយ បាន​ជា​គាត់​ប្រាប់​ពួក​គេ​ថា​ ពួក​គេ​គួរ​តែ​រំឭក​ក្រឹត្យ​វិន័យ​របស់​ព្រះ នៅ​ក្នុង​គំនិត​របស់​ពួក​គេ ហើយ​បង្រៀន​កូន​ចៅ​ពួក​គេ ឲ្យ​ចេះ​ក្រឹត្យ​វិន័យ​ទ្រង់​ផង​ដែរ(ខ.៦-៧)។ គាត់​ថែម​ទាំង​បាន​ប្រាប់​ពួក​គេ ឲ្យ​សរសេរ​ក្រឹត្យ​វិន័យ​ទ្រង់​នៅ​លើ​ស្លាក ហើយ​ចងវា​នៅ​លើ​កដៃ និង​លើ​ថ្ងាស​ផង​ដែរ(ខ.៨)។ គាត់​មិន​ចង់​ឲ្យ​ពួក​គេ​ភ្លេច​ព្រះ​រាជ​បញ្ជា​របស់​ព្រះ ដែល​បាន​បង្គាប់​ពួក​គេ​ឲ្យ​រស់​នៅ ជា​រាស្រ្ត ដែល​ថ្វាយ​ព្រះ​កិត្តិ​នាម ដល់​ព្រះ​អម្ចាស់ ហើយ​អរ​សប្បាយ​នឹង​ព្រះ​ពរ​ទ្រង់។ តើ​អ្នក​ចង់​ពិចារណា​អំពី​ព្រះ​បន្ទូល​ព្រះ ដោយ​របៀប​ណា នៅ​ថ្ងៃ​នេះ? សូម​សរសេរ​ខ​គម្ពីរ យ៉ាង​ហោច​ណាស់​ឲ្យ​បាន​មួយ​ខ ហើយ​ពេល​ណា​អ្នក​លាង​ដៃ ឬ​បរិភោគ​ទឹក សូម​សូត្រ​ព្រះ​បន្ទូល​ទ្រង់ ហើយ​រំឭក​ខគម្ពីរ​នៅ​ក្នុង​គំនិត​អ្នក។ ពុំ​នោះ​ទេ ចូរ​ពិចារ​ណា​អំពី​បទ​គម្ពីរ​ដ៏​ខ្លី​មួយ ទុក​ជា​សកម្ម​ភាព​ចុង​ក្រោយ ប្រចាំ​ថ្ងៃ មុន​ពេល​ចូល​គេង។ មាន​វិធី​សាស្រ្តជា​ច្រើន​ទៀត ដើម្បី​ឲ្យ​ព្រះ​បន្ទូល​ព្រះ…

Read article
មុនពេលការចាប់ផ្តើម

“ប៉ុន្តែ បើ​ព្រះ​ទ្រង់​គ្មាន​ដើម​កំណើត និង​ទី​បញ្ចប់​ទេ ហើយ​តែង​តែ​មាន​តាំង​ពី​ដើម​មក តើ​ទ្រង់​កំពុង​ធ្វើ​អ្វី មុន​ពេល​ទ្រង់​បង្កើត​យើង​មក? តើ​ទ្រង់​ចំណាយ​ពេល​របស់​ទ្រង់ ដោយ​របៀប​ណា?” នេះ​ជា​សំណួរ ដែល​ក្មេង​ៗ សិស្ស​សាលា​រៀនថ្ងៃ​អាទិត្យ តែង​តែ​សួរ ពេល​ដែល​យើង​ជជែក​គ្នា អំពី​លក្ខណៈ​ដ៏អស់​កល្ប​របស់​ព្រះ។ ខ្ញុំ​ធ្លាប់​ឆ្លើយ​តប​ថា រឿង​នេះ​ មាន​ភាព​អាថ៌​កំបាំង​បន្តិច។ ប៉ុន្តែ ថ្មី​ៗ​នេះ ខ្ញុំ​ដឹង​ថា ព្រះ​គម្ពីរ​បាន​ប្រទាន​ឲ្យ​យើង​មាន​ចម្លើយ សម្រាប់​សំណួរ​នេះ។ ពេល​ដែល​ព្រះ​យេស៊ូវ​អធិ​ស្ឋាន ទៅ​កាន់​ព្រះ​វរបិតា​ទ្រង់ ក្នុង​បទ​គម្ពីរ​យ៉ូហាន ជំពូក​១៧ ទ្រង់​បាន​មាន​បន្ទូល​ថា “ឱ​ព្រះ​វរបិតា​អើយ … ​ទ្រង់​បាន​ស្រឡាញ់​ទូល​បង្គំ តាំង​តែ​ពី​មុន​កំណើត​លោកីយ៍​រៀង​មក”(ខ.២៤)។ នេះ​ហើយ​ជា​លក្ខណៈ​របស់​ព្រះ ដែល​បាន​បើក​បង្ហាញ​ដល់​យើង តាម​រយៈ​អង្គ​ព្រះ​យេស៊ូវ មុន​ពេល​ទ្រង់​បង្កើត​លោកិយ របស់​សព្វ​សារ​ពើ ព្រះ​ទ្រង់​ជា​ព្រះ​វរបិតា ដែល​ស្រឡាញ់​ព្រះ​រាជ​បុត្រា​ទ្រង់ តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ពេល​ដែល​ព្រះយេស៊ូវ បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ព្រះ​ទ្រង់​បាន​ចាត់​ព្រះ​វិញ្ញាណ​ទ្រង់ ឲ្យ​យាង​ចុះ​មក ដូច​ជា​សត្វ​ព្រាប ហើយ​មាន​បន្ទូល​ថា “នោះ​ជា​កូន​ស្ងួនភ្ងា​របស់​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់”(ម៉ាថាយ ៣:១៧)។ លក្ខណៈ​ចម្បង​បំផុត​នៃ​អត្ត​សញ្ញាណ​របស់​ព្រះ គឺ​សេចក្តី​ស្រឡាញ់ នៅ​ក្នុង​ការ​ទំនាក់​ទំនង​ជា​មួយ​មនុស្ស និង​ប្រទាន​នូវ​ជីវិត។ យើង​មាន​សេចក្តី​ពិត​ដែល​គួរ​ឲ្យ​ស្រឡាញ់ និង​មាន​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ដែល​បាន​និយាយ​អំពី​ព្រះ​នៃ​យើង!ការស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក…

Read article
ការផ្លាស់ប្តូរទស្សនៈ

ស្រុក​កំណើត​របស់​ខ្ញុំ បាន​ជួប​ប្រទះ​រដូវ​រងា ដែល​មាន​សភាព​ធ្ងន់​ធ្ងរ​បំផុត ក្នុង​រយៈ​ពេល​៣០​ឆ្នាំ។ ខ្ញុំ​បាន​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង នៅ​ក្នុង​ការ​ជោគ​ព្រឹល ដែល​ធ្លាក់​មិន​ចេះ​ឈប់ ជា​ហេតុ​ធ្វើ​ឲ្យ​សាច់​ដុំ​ខ្ញុំ​ឈឺ។ ពេល​នោះ​ ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា ការ​ប្រឹង​ប្រែង​របស់​ខ្ញុំ ដូច​ជា​គ្មាន​ផ្លែ​ផ្កា​អ្វី​សោះ បាន​ជា​ខ្ញុំ​បោះ​ជំហាន​ចូល​ក្នុង​ផ្ទះ​វិញ ទាំង​គោះ​ស្បែក​ជើងកវែង​ខ្លាំង​ៗ​។ ប៉ុន្តែ ពេល​ចូល​ទៅ​ដល់​ខាង​ក្នុង ខ្ញុំ​ក៏​បាន​ទទួល​ការ​ស្វាគមន៍​ពី​កម្តៅ​ភ្លើង​ក៏​កក់​ក្តៅ និង​ពី​កូន​ៗ​របស់​ខ្ញុំ ដែល​កំពុង​ជួប​ជុំ​គ្នា នៅ​ជុំវិញ​ភ្លើង​នោះ។ ខណៈ​ពេល​ដែល​ខ្ញុំ​សម្លឹង​មើល​ទៅ​ក្រៅ​ផ្ទះ តាម​មាត់​បង្អួច​ផ្ទះ​ខ្ញុំ ទស្សនៈ​ដែល​ខ្ញុំ​មាន ចំពោះ​អាកាស​ធាតុ​ក៏​បាន​ផ្លាស់​ប្តូរ​ទាំង​ស្រុង។ ខ្ញុំ​មិន​បាន​គិត​អំពី​ការ​ងារ ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ជា​បន្ថែម​ទៀតឡើយ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​គយ​គន់​សម្រស់​នៃ​មែក​ឈើ​ដែល​បាន​កក និង​មើល​ទៅ​ព្រឹល​ដែល​បាន​គ្រប​ដណ្តប់​ទេសភាព​រដូវរងា​ដែល​គ្មាន​ពណ៌។ ពេល​ខ្ញុំ​អាន​ទំនុក​ដំកើង ជំពូក​៧៣ ខ្ញុំ​បាន​ឃើញ​ការ​ពិពណ៌​នា​របស់​លោក​អេសាភ ដែល​បាន​ផ្លាស់​ប្តូរ​ពី​ការ​និយាយអំពី​ការ​លំបាក ដែល​ធ្ងន់​ធ្ងរ​ជាង​ខ្ញុំ ទៅ​រក​ការ​និយាយ​អំពី​ការ​ល្អ​វិញ។ នៅ​ដើម​ជំពូក គាត់​បាន​ពោល​ពាក្យ​ដំងូរ​អំពីដំណើរ​របស់​លោកិយ ដែល​ក្នុង​នោះ មនុស្ស​អាក្រក់​ហាក់​ដូច​ជា​បាន​ទទួល​រង្វាន់។ គាត់​មាន​ការ​សង្ស័យ អំពី​តម្លៃ​នៃ​ការ​រស់​នៅ ខុស​ពី​លោកិយ និង​ការ​រស់​នៅ​ដើម្បី​ប្រយោជន៍​អ្នក​ដទៃ(ខ.១៣)។ ប៉ុន្តែ ពេល​ដែល​គាត់​បាន​ចូល​ក្នុង​ទីបរិសុទ្ធ​របស់​ព្រះ ទស្សនៈ​គាត់​ក៏​បាន​ផ្លាស់​ប្តូរ(ខ.១៦-១៧) ដោយ​គាត់​ចាំ​ថា ព្រះ​ទ្រង់​នឹង​ជំនុះ​ជម្រះ​លោកិយ នឹង​ជម្រះ​បញ្ហា​របស់​លោកិយ យ៉ាង​ឥត​ខ្ចោះ ហើយ​ដែល​សំខាន់​ជាង​នោះ​ទៀត គឺ​គាត់​ដឹង​ថា ការ​នៅ​ជិត​ព្រះ គឺ​ជា​ការ​ដ៏គាប់​ប្រសើរ​ណាស់(ខ.២៨)។ ពេល​ដែល​យើង​មាន​ការ​ពិបាក​ចិត្ត…

Read article