May

You are here:
នៅមានបន្ត

ព្រះគម្ពីរ​កិច្ច​ការ ជា​សៀវ​ភៅទី​៥ នៃ​ព្រះគ​ម្ពីរ​សញ្ញា​ថ្មី ដែល​បា​នក​ត់​ត្រា អំពី​ការ​ចាប់​ផ្តើម​នៃ​ពួក​ជំនុំ ​ក្រោមកា​រដឹក​នាំរ​បស់​មនុស្ស ដែល​ព្រះ​យេស៊ូវ​បាន​ជ្រើស​តាំង។​ អ្នក​ប្រាជ្ញ​ខ្លះ​បាន​យល់​ថា គេ​ក៏​អាច​ហៅ​កណ្ឌ​មួយ​នេះថា ព្រះគ​ម្ពី​រ​កិច្ចកា​រ​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ផង​ដែរ ​ព្រោះកាល​នោះ អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​ពួក​សាវ័ក​ឲ្យមា​ន​សេចក្តី​ក្លាហា​ន នៅក្នុ​ង​ការ​ឆ្លង​កាត់​ការ​លំបាក​គ្រប់យ៉ា​ង។​ មុន​ពេល​ដែល​ព្រះ​យេស៊ូវ​យាង​ឡើង​នគរ​ស្ថាន​សួគ៌​វិញ ទ្រង់​បាន​ប្រាប់​អ្នក​ដែល​ទ្រង់​បាន​ជ្រើស​តាំង​ថា “ប៉ុន្តែ កាល​​ណា​​ព្រះ​វិញ្ញាណ​​បរិសុទ្ធ​ បាន​​ម​ក​សណ្ឋិត​​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះចេស្តា ហើយ​និង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ស្រុក​យូដា និង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង”(កិច្ចការ ១:៨)។ ព្រះប​ន្ទូល​របស់ទ្រ​ង់ ត្រង់​ចំណុច​នេះ បាន​បិ​ទ​ជំពូក​មួយ នៅ​ក្នុង​រឿង​ដែល​ស្តីអំ​ពី​ព្រះរាជ​កិច្ច​របស់​ព្រះ​ លើផែ​នដី​នេះ​ ហើយ​ក៏បា​ន​បើកជំ​ពូក​ថ្មី​មួ​យ​ទៀត នៃសា​ច់​រឿង​ដែល​បន្តមក​ដល់​សព្វ​ថ្ងៃ។ យើង​ក៏មា​ន​ចំណែក​នៅក្នុ​ង​រឿង​នោះ​ផង​ដែរ។ កណ្ឌគ​ម្ពីរ​កិច្ច​ការ​ពិពណ៌នាអំ​ពី​ស្មរ​បន្ទាល់​ដ៏​ស្មោះត្រ​ង់រ​បស់​លោក​ពេត្រុស យ៉ូហាន បាណាបាស ប៉ុល ព្រម​ទាំង​នាង​តេប៊ីថា នាងលីឌា និង​មនុស្ស​ជាច្រើ​ន​ទៀត ក្នុងអំ​ឡុង​ពេល​ដើម​ដំបូងនៃ​ប្រ​វត្តិ​សាស្រ្តពួ​កជំ​នុំ។ ពួក​គេ​ជាម​នុស្ស​សាមញ្ច ដែល​បាន​ពឹង​ផ្អែក​លើ​កម្លាំង​របស់​ព្រះ ​ពេលដែ​លពួ​ក​គេផ្សា​យ​ព្រះប​ន្ទូល​ទ្រង់ និង​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់។​ ដំណើរ​រឿងនេះ បាន​បន្ត​តាមរ​យៈយើ​ងរា​ល់គ្នា​ ដែល​ជាអ្ន​ក​បម្រើ​ព្រះ​។ ពេលដែ​ល​យើង​ទុក​ចិត្ត​ព្រះ ហើយ​ស្តាប់បង្គាប់​តា​មកា​រ​ដឹក​នាំ​របស់​ទ្រង់ ដើ​ម្បីនាំ​​ឲ្យ​គេ​ស្គាល់​ព្រះយេស៊ូវ នោះ​ទ្រង់​ចារ​អំពី​យើង នៅ​ក្នុងទំព័រ​ថ្មី ​នៃរឿ​ង​នៃការ​ប្រោស​លោះរ​បស់​ទ្រង់។–David McCasland

Read article
ដឹងច្បាស់ថាបានសង្រ្គោះ

មាន​រឿង​មួយ​បា​នដំ​ណាល អំពី​ក្សត្រី​វិចតូរីយ៉ា(Victoria) នៃ​ចក្រ​ភព​អង់​គ្លេស ដែល​ព្រះ​នាង​​មាន​ការ​ប៉ះពា​ល់ចិ​ត្ត​យ៉ាង​ខ្លាំង ក្នុង​អំឡុ​ងពេ​ល​កម្ម​វីធី​ថ្វាយ​​បង្គំ​ព្រះ នៅឯ​​ព្រះវិហារ​មួយ។ ក្រោយ​មក ព្រះនា​ង​ក៏​បាន​សួរគ្រូ​បង្រៀន​ព្រះ​បន្ទូល​របស់​ទ្រង់​ថា “ក្នុង​កាល​ដែល​យើង​មាន​ជីវិត តើ​​យើ​ងពិ​ត​ជាអា​ច​មាន​ការ​ដឹង​ច្បាស់​មួយ​រយ​ភាគ​រយ​ថា ខ្លួន​នឹង​មាន​សុវត្តិភា​ព​ដ៏​នៅអស់​កល្ប​ជា​និច្ចឬទេ?​” ពេល​នោះគា​ត់មិ​នដឹ​ង​ថា ត្រូវ​ទូល​ប្រាប់​ព្រះនាង​ថា​ដូចម្តេ​ចឡើ​យ។ តែ​មាន​គ្រូ​ផ្សាយ​ដំណឹង​ល្អម្នា​ក់​ឈ្មោះ ចន ថោនស៊ែន(John Townsend) បាន​ស្តាប់​ឮ​ព្រះ​នាង​សួរ​យ៉ាងដូ​ច​នោះ ហើយ​បន្ទា​ប់​ពីគា​ត់បា​ន​អធិស្ឋាន​ជា​ច្រើនហើយ គាត់​ក៏​បាន​ផ្ញើរសំ​បុត្រ​មួយ​ច្បាប់ ថ្វាយ​ព្រះ​នាង ​ដោយស​រសេ​រថា​ “ដោយ​ដៃ​ដែល​ញ័រ ដោយ​ក្តី​ស្រឡាញ់​អស់​ពីចិត្ត និង​ដោយ​ទូល​បង្គំ​ដឹ​ងថា យើង​ពិត​ជា​អាច​ដឹង​ច្បាស់មួយរ​យភា​គ​រយ ក្នុង​ពេល​នេះ​ថា អ្នក​​ជឿ​ព្រះ​នឹង​បាន​រស់​នៅអស់ក​ល្បជា​និ​ច្ច ក្នុង​ផ្ទះ​ដែល​ព្រះ​យេស៊ូវ​បាន​យាង​ទៅ​រៀប​ចំទុ​ក​ឲ្យ នោះទូល​ប​ង្គំ​សូម​យាង​ព្រះ​ករុណា​អាន​បទ​គម្ពីរ​ ដូ​ចជា​បទគ​ម្ពីរ​យ៉ូហាន ៣:១៦ និង​រ៉ូម ១០:៩-១០”។ ពីរ​សប្តាហ៍​ក្រោយ​មក គ្រូផ្សា​យ​ដំណឹង​ល្អរូ​ប​នេះ​ក៏​បាន​ទទួល​កា​រ​ឆ្លើយ​តប​របស់​ព្រះនា​ង តាម​សំបុត្រ​ថា “… ខ្ញុំ​បានអា​នប​ទ​គម្ពីរ​ដែល​អ្នក​បាន​ផ្ញើ​ឲ្យ ដោយ​ការ​អធិ​ស្ឋាន ​និងដោយ​ប្រុង​ប្រយ័​ត្នខ្ព​ស់។ ខ្ញុំ​មាន​​ការ​ជឿជាក់ លើព្រះ​រា​ជកិ​ច្ច​ដែល​ព្រះយេ​ស៊ូវ​បាន​ធ្វើសម្រេច ​ឲ្យខ្ញុំ ហើ​យបា​ន​ទុក​ចិ​ត្ត​លើ​ព្រះគុ​ណរ​បស់​ព្រះថា​ នឹង​បាន​ជួប​អ្នក នៅ​ក្នុង​ផ្ទះ ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា “ខ្ញុំទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា” ពីខ្ញុំ​វិចតូរីយ៉ា វែលហ្វ(Victoria Guelph)។ ក្នុង​រឿង​នេះ យើងឃើ​ញថា​ លោក​ថោនស៊ែន…

Read article
ព្រះហស្តដ៏ខ្លាំងរបស់ព្រះ

មិត្ត​ភ័ក្រ​របស់​ខ្ញុំ​ម្នាក់​ ឈ្មោះ​យូអាន(Joann) មាន​សេចក្តី​ប្រាថ្នាដ៏​មុ​ត​មាំ ចង់​ក្លាយ​ជា​អ្នក​លេង​ព្យាណូ​ក្នុង​ការ​ប្រគុំ​តន្រ្តី និង​ធ្វើ​ដំណើរ​ទៅ​សម្តែ​ង​ទោល ឬ​សម្តែង​រួម​ជាមួយ​វង់​ភ្លេ​ង។ កាល​នៅ​រៀន​សកល​វិទ្យាល័យ​នាង​បាន​ជ្រើស​រើស​ជំនាញ​សម្តែង​ផ្នែក​ព្យាណូ។ ពេល​នោះ​នាង​ក៏​បាន​មាន​បញ្ហា​រលាក​សរសៃ​ពួរ​ដៃ​ខា​ង​ស្តាំរ​បស់​នាង ធ្វើ​ឲ្យ​ដៃម្ខាង​នោះ មាន​ភាព​ទន់​ខ្សោយ​ពេក បាន​ជា​នាង​មិន​អាច​សម្តែង​នូ​វ​ការ​លេង​ព្យាណូ​ជា​លក្ខណៈ​ទោល តាម​ការ​តម្រូវ​របស់​សាលា​បាន​ឡើយ។ ដូច​នេះ នាង​ក៏​បាន​បញ្ចប់​ការ​សិក្សា ដោយ​សញ្ញា​ប័ត្រ​ផ្នែក​ប្រវត្តិ​សាស្រ្ត​តន្រ្តី និង​អក្សរ​សាស្រ្ត​វិញ។ នាង​បាន​ទទួ​លព្រះ​យេស៊ូវ​ជា​ព្រះ​សង្គ្រោះ​ហើយ តែ​នាង​បាន​បះបោ​រ​ប្រឆាំ​ង​នឹង​​ទ្រង់​អស់​បី​បួន​ឆ្នាំ។ បន្ទាប់​មក ​តាម​រយៈ​ស្ថាន​ភាព​ដែល​កាន់​តែ​ពិបាក នាង​ក៏​បាន​ដឹង​ថា ​ព្រះអ​ម្ចាស់​កំពុ​ងលា​ព្រះហ​ស្ត​របស់​ទ្រង់​មក​រក​នាង ហើយ​នាង​ក៏​បា​នងា​ក​បែរ​មក​រក​ទ្រង់​វិញ។ ទីបំ​ផុត ដៃ​របស់​នាង​ក៏​មានក​ម្លាំង​ជាង​មុន ហើយ​ក្តី​ស្រមៃ​ដែល​នាង​ច​ង់ធ្វើ​ដំណើរ ទៅ​សម្តែងកា​រ​លេង​ព្យាណូ ក៏​បាន​សម្រេច​ដូច​បំណង។ នា​ងក៏​បា​ន​បាន​​និយាយ​​​ថា “ពេលនេះ​ខ្ញុំអា​ចលេ​ង​ព្យាណូដើ​ម្បី​ថ្វាយ​សិរីល្អ​ដល់ព្រះ​ មិន​មែន​ដើម្បី​រក​កេរ្តិ៍​ឈ្មោះឲ្យ​ខ្លួន​ឯ​ង​ទៀត​ឡើយ។ ទ្រង់​បាន​លា​ព្រះ​ហស្ត​ទ្រង់​មក ​ដើម្បី​ស្អាង​ជីវិត​ខាង​​វិញ្ញាណរ​បស់​ខ្ញុំ​ឡើង ហើយ​ប្រទា​ន​ឲ្យ​ដៃ​ខ្ញុំ​មាន​កម្លាំ​ងឡើ​ង ដើម្បី​ឲ្យ​ខ្ញុំ​អាច​បម្រើ​ទ្រង់ ដោយ​ប្រើ​អំណោយ​ទាន​ដែល​ទ្រង់​បាន​ប្រទាន”។ ព្រះ​អម្ចា​ស់បា​ន​សន្យា​លោក​ម៉ូសេ​ថា ទ្រង់​នឹង​លា​ព្រះហស្ត​ទ្រង់​ឡើង ដើម្បី​ជួយ​សង្រ្គោះរាស្រ្ត​អ៊ីស្រាអែ​ល ឲ្យ​រួច​ពី​ការ​ជា​ប់ចំណង នៅ​នគរ​អេស៊ីព្ទ(និក្ខមនំ ៦:៦)។ ត្រង់​ចំណុច​នេះ ​ទ្រង់នៅ​តែ​គោ​រ​ពពា​ក្យ​សន្យារបស់​ទ្រង់ ទោះបីជា​រា​ស្រ្ត​របស់​ទ្រង់​ចេះ​តែ​បះបោ​រ ហើយ​សង្ស័យ​ចំពោះទ្រ​ង់​ក៏​ដោយ(១៤:៣០-៣១)។ យ៉ាង​ណាមិ​ញ ព្រះ​ហស្ត​ដ៏​មាន​ចេស្តារ​បស់ទ្រ​ង់ ក៏​បាន​លាតម​ក ដើម្បីជួ​យយើ​ង​ផង​ដែរ។ ទោះ​បី​ជាស្ថា​នភាព​រ​បស់​យើង ទៅ​ជា​យ៉ាង​ណាក៏​ដោ​យ ក៏​យើងនៅ​​​តែអា​ចទុ​ក​ចិត្ត​ថា ទ្រង់​នឹង​សម្រេច​បំណង​ព្រះទ័​យទ្រ​ង់ សម្រា​ប់កូ​ន​ទ្រង់​ម្នាក់​ៗ។​…

Read article
លោក ឲ្យខ្ញុំសុំទោស

ពេល​ដែល​ខ្ញុំទៅ​មើល​ការ​ប្រកួត​កីឡា​មួយ ជា​មួយ​អេវីង​(Ewing) ដែល​ជា​កូន​ប្រសា​របស់​ខ្ញុំ យើង​បាន​ទស្សនា​ការ​ប្រកួត និង​មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង យ៉ាង​សប្បាយ​រីក​រាយ។ ក្នុង​ចំណោម​នោះ មាន​មនុស្ស​ម្នាក់​បាន​បង្ហាញ​អំពី​ផ្នែក​អាក្រក់ និងផ្នែ​ក​ល្អរ​បស់​មនុស្ស​ជាតិ។ បុរស​ម្នាក់​នោះ​បាន​វង្វេង​កន្លែង​អង្គុយ​របស់​ខ្លួន។ ពេល​ដែល​គាត់​កំពុង​រក​កន្លែង​អង្គុយរ​បស់​គាត់ គាត់​ក៏​បាន​ឈរ​បាំ​ង​ពី​មុខ​យើង ធ្វើ​ឲ្យ​យើង​មិន​អាច​មើល​ការ​ប្រកួត​កើត។ បុរស​ម្នាក់​ដែល​អង្គុយ​ជួរ​មុ​ខ​យើង ក៏ត្រូ​វ​គាត់​បាំង​ដែរ បាន​ជា​គាត់​ប្រាប់​បុរស​នោះថា​ “លោក​ឈរ​បាំង​ខ្ញុំ​ហើយ តើ​លោក​អាច​ទៅឈ​រ​កន្លែ​ងផ្សេង​បាន​ទេ?” បុរស​ដែល​វង្វេង​កន្លែង​អង្គុយ​នោះក៏​បា​ន​តប ដោយ​ពាក្យ​ចម្អក​ថា “យ៉ាប់​មែន”។ ពេល​ដែល​គេប្រា​ប់​គាត់​ជា​លើក​ទីពីរ គាត់​ក៏​បាន​ឆ្លើយ​តប ​ដោយ​ពាក្យ​សម្តី​កាន់​តែ​ក្តៅ​​ក្រហាយ​ជាង​មុន។​ នៅ​ទី​បញ្ចប់ ​បុរស​នោះ​ក៏បាន​ដើរ​ចេញ។ ក្រោយ​មក យើងក៏​​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែ​ល​ឃើញ​គាត់​ត្រឡប់​មក​វិញ ហើយ​ប្រាប់​បុរ​ស​ដែល​គាត់​បាន​ឈរ​បាំង​នោះថា​ “លោក ឲ្យខ្ញុំ​សុំ​ទោស​។ មុន​នោះ ខ្ញុំ​កំពុង​តែ​មិន​សប្បាយ​ចិត្ត ដោយសារ​រក​កៅ​អី​អង្គុយ​មិន​ឃើញ”។ ពួក​គេ​ក៏​បាន​ចាប់​ដៃគ្នា​ ហើយ​រឿ​ង​នេះ​ក៏​បានប​ញ្ចប់​ទៅ​យ៉ាង​ងាយ​ស្រួល។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យខ្ញុំ​គិ​ត​ថា មាន​ពេល​ខ្លះ ពេល​ដែល​យើង​កំពុង​ខិត​ខំ​ស្វែង​រក​ផ្លូវ​ដើរ ក្នុងដំ​ណើរ​ជីវិត​របស់​យើង ស្រាប់​តែ​មា​ន​អ្វី​មួយ​មក​ធ្វើឲ្យ​យើង​ខឹង ជា​ហេតុ​បណ្តាល​ឲ្យយើ​ង​ឆ្លើយ​តប​ដាក់​អ្នក​ដទៃ តាម​របៀប​ដែល​ខុស​នឹ​ង​ការ​បង្រៀន​របស់​ព្រះ​យេស៊ូវ។​ បើ​សិ​នជា​យើង​ប្រព្រឹត្ត​ដូច​នោះមែ​ន នោះ​យើង​ចាំ​បាច់​ត្រូវ​សូម​ឲ្យ​ព្រះប្រ​ទា​នឲ្យ​យើង​មាន​សេចក្តី​ក្លាហា​ន ដើម្បី​សុំ​អភ័យ​ទោស ចំពោះអ្ន​ក​ដែល​យើង​បាន​ធ្វើ​ខុស​នោះ។ ​ព្រះយេ​ស៊ូវ​បាន​បញ្ជាក់​ហើយ​ថា ការថ្វាយ​បង្គំរ​បស់​យើង គឺ​អាស្រ័យ​ទៅ​លើ​កា​រផ្សះ​ផ្សាគ្នា​នោះ​ឯង (ម៉ាថាយ ៥:២៣-២៤)។ យើង​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ ពេល​ដែល​យើង​ផ្សះផ្សាជា​មួយ​អ្នក​ដទៃ…

Read article
កុំឲ្យរបូតខ្សែស្បែកជើង

ទង្វើរ​ដែល​មនុស្ស​ម្នាក់​បាន​ធ្វើ អាច​នាំ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​ក្រុម​របស់​គាត់​ទាំង​មូ​លបា​ន។ មាន​អ្នក​កាសែតម្នា​ក់ ឈ្មោះ សេបាស្ទៀន ជុនហ្គ័រ(Sebastian Junger) បានដឹ​ង​ច្បាស់​ថា​ នេះជា​​រឿង​ពិត​មែ​ន នៅ​ពេលដែល​គាត់ រួម​ដំណើរ​ជាមួ​យទា​ហានមួ​យក​ងព​លតូ​ច ដើម្បី​យក​ពត៌មាន​ក្នុងស​មរ​ភូមិ។ កាល​នោះ លោក​ជុនហ្គ័រ​បាន​ឃើញ​ទាហាន​ម្នាក់​បាន​មក​ស្តីប​ន្ទោស​ឲ្យទា​ហាន​ម្នាក់​ទៀត ដែលខ្សែ​ស្បែ​កជើ​ង​រប​ស់ខ្លួនបា​នរ​បូតរា​យលើ​ដី​។ ការ​ស្តី​បន្ទោសនោះ​   មិន​មែន​ដោយ​សារ​ទាហាន​ម្នាក់​នោះ   មាន​ប​ញ្ហា​ស្លៀកពាក់​នោះឡើ​យ ប៉ុន្តែ គឺ​ដោយ​សារ​ការ​របូត​ខ្សែ​ស្បែកជើ​ងនោះ​ អាច​ធ្វើ​ឲ្យក​ងព​លតូ​ច​ទាំង​មូល​មាន​គ្រោះថ្នា​ក់បា​ន ជាពិ​សេស​នៅពេ​លដែ​លខ្សែ​ស្បែក​ជើង​នោះ ធ្វើ​ឲ្យគាត់​ទាក់ជើ​ងដួ​ល នៅពេ​ល​ដ៏​សំខា​ន់ណា​មួ​យ។ លោក​ជុន​ហ្គ័ក៏​បាន​ដឹង​ថា ការ​អ្វី​មួយ​ដែល​បាន​កើត​ឡើង​ចំពោះម​នុស្ស​ម្នាក់​ អាច​មាន​ផល​ប៉ះពា​ល់ដល់​មនុស្ស​រាល់គ្នា​នៅ​ក្នុ​ង​ក្រុ​មបា​ន។ ព្រះគ​ម្ពី​រក៏​បាន​ចែង​ផង​ដែរ អំពី​ការដែល​លោក​អេកាន ធ្វើឲ្យ​មា​ន​គ្រោះថ្នា​ក់​ដល់​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល ដែល​រឿង​នេះ​បាន​បង្រៀ​នយើ​ងថា​ អំពើ​បាប​របស់ម​នុស្សម្នា​ក់ មិន​​​គ្រាន់​​តែ​មានផ​លប៉ះ​ពាល់​មក​លើមនុស្សតែ​ម្នា​ក់ប៉ុ​ណ្ណោះ​​ឡើយ។ បន្ទាប់​ពី​ពួក​អ៊ីស្រាអែលទ​ទួល​បាន​ជ័យ​ជម្នះនៅ​ក្រុ​ងយេ​រីខូ ព្រះ​បានចេ​ញសេ​ចក្តី​បង្គាប់​ដ៏ជា​ក់​លាក់ អំពី​ដំណោះស្រា​យ សម្រាប់​ទីក្រុង និង​របឹប​ដែល​យក​បានពីក្រុងនោះ​(យ៉ូស្វេ ៦:១៨)។ ពួក​បណ្តាជ​ន “ត្រូវ​ប្រយ័ត្ន​តែនឹ​ងរ​បស់​ដែល​សម្រាប់​បំផ្លាញ” ហើយត្រូវ​ប្រ​មូល​មាស និង​ប្រាក់​ចូល​ទៅ​ក្នុង​ឃ្លាំងនៃ​ព្រះយេ​ហូវ៉ា (ខ.១៨-១៩)។ តែពួ​ក​គេ​មិន​បានស្តា​ប់ប​ង្គាប់​ តាមសេចក្តី​បង្គា​ប់​រប​ស់​ទ្រង់​ទេ(​៧:១)។ អ្វីដែ​ល​គួ​រឲ្យ​ចា​ប់អា​រ​ម្មណ៍នៅ​ក្នុង​រឿងនេះ គឺ​ជន​ជាតិ​អ៊ីស្រាអែល​មិនបា​នប្រ​ព្រឹត្តអំ​ពើបា​បនោះ​​ទាំង​អស់​គ្នាឡើ​យ តែមាន​តែ​លោក​អេកា​ន​ទេ​ដែល​បាន​ប្រព្រឹត្ត​នោះ។ តែដោយ​សា​រទ​ង្វើរ​បស់គាត់ បណ្តា​ជន​ទាំងអ​ស់​គ្នា​បានទ​ទួលផ​ល​​ប៉ះ​ពាល់ ហើយ​ក៏បា​នប​ង្អាប់​ដល់​ព្រះនា​មព្រះ។ ​ ក្នុង​នាម​ជា​អ្នក​ដើ​រ​តាម​ព្រះយេ​ស៊ូវ យើង​មាន​ការ​រួប​រួម​ជា​ក្រុ​ម​មួយ…

Read article
ការក្លាយទៅជា

ខ្ញុំបាន​ធំ​ធាត់ នៅ​ក្នុង​ក្រុង​តូច​មួយ។ នៅ​ទីនោះ គ្មាន​អ្នក​ល្បីឈ្មោះ​ មិន​សូវ​មាន​មនុស្ស​ធ្វើច​រាចរ​ណ៍​ទៅម​ក ហើយ​ក៏មិ​នសូ​វ​មាន​អ្វី​ធ្វើ​ដែ​រ។ ប៉ុន្តែ ខ្ញុំ​តែ​ង​តែ​អរ​ព្រះ​គុណ​ព្រះជានិ​ច្ច សម្រាប់​ការ​លូត​លាស់​របស់​ខ្ញុំ​ចាប់​ពីតូច​ដល់​ធំ ក្នុង​បរិយ៉ា​កាស​ស្ងប់​ស្ងាត់ និង​មិន​រញេរ​ញ៉ៃ។ មាន​ពេល​ល្ងាច​ថ្ងៃមួ​យ ពេល​ដែ​លខ្ញុំ​ទៅ​ចូល​​រួម​កម្ម​វិធី​ញាំអាហារ​ធុរ​កិច្ច ជាមួ​យស្វា​មីរ​បស់​ខ្ញុំ​ មិត្តភ័​ក្រ​ថ្មី​របស់​យើង​ម្នាក់ បាន​សួរ​យើង​ អំពី​​​ទីកន្លែង​រស់​នៅរ​បស់​យើង។ ពេល​ដែល​ខ្ញុំប្រាប់គាត់ គាត់​ក៏​និយាយ​ថា “អ្នក​នៅ​​កន្លែង​អញ្ចឹង តើអ្ន​ក​មិន​ខ្មាសគេ​ទេ​ឬ?​” ពេល​នោះ ខ្ញុំមិ​ន​ដឹង​ថា គាត់​កំពុង​តែ​និយាយ​លេង ឬ​យ៉ាង​ណា​ទេ ដូច​នេះ ខ្ញុំ​គ្រាន់​តែ​និយាយ​ប្រាប់គា​ត់ថា​ “ខ្ញុំ​មិន​ខ្មាស​គេ​ទេ”។ ទោះ​បី​ជាជួ​នកា​ល គេគិ​ត​ថា​ក្រុងរ​បស់​ខ្ញុំ​គ្មាន​អ្វីគួ​រ​ឲ្យ ​ចាប់​​អារម្មណ៍ ដោយសា​រវា​គ្មា​នភា​ព​ជឿន​លឿន​ដូច​​គេ ប៉ុន្តែ ​វាមិ​ន​ខ្វះរបស់ដែល​សំ​ខា​ន់ស​ម្រាប់​ជីវិ​ត​ឡើយ។ គ្រួសារ​របស់​ខ្ញុំជា​ផ្នែក​មួ​យ​នៃសហគមន៍​ពួក​ជំនុំ ដែល​ឪពុ​ក​ម្តាយ​បង្រៀន​កូន “​ទៅ​​តាម​​ដំបូន្មាន និង​​សេចក្តី​ដាស់តឿន​របស់​ព្រះអម្ចាស់​”(អេភេសូរ ៦:៤)។ ព្រះយេ​ស៊ូវ​ក៏បាន​ចម្រើ​នវ័​យធំ​ឡើ​ង នៅក្នុ​ង​ភូមិ​ណា​សារ៉ែត ដែល​ជា​ក្រុង​ដ៏​តូច​មួយ។ កាល​នោះ ​លោក​ណាថាណែល​​និ​យាយ​​ថា “តើ​មាន​​​អ្វី​​ដ៏​​ល្អ អាច​ចេញ​ពី​ណាសារ៉ែត​មក​បាន​ឬ​ទេ”(យ៉ូហាន ១:៤៦)។ ព្រះយេស៊ូ​វ​បា​នប​ញ្ជា​ក់​ថា ពិត​ណាស់ ការ​ល្អ​អាច​ចេញ​ពីណា​សារ៉ែតម​ក​​មែន។ ទោះបី​ជា​ទ្រ​ង់បា​នច​ម្រើន​វ័យ​ធំឡើង ក្នុង​កន្លែង​ដែល​គេ​មិនឲ្យតម្លៃ​ក៏ដោ​យ ក៏​ទ្រង់​ជា​អង្គ​បុគ្គល​ដែល​សំខាន់​បំផុត​ក្នុង​ប្រ​វត្ថិសា​ស្រ្តមនុស្សជា​តិ។ តាម​បទ​ពិសោធន៍​របស់​ខ្ញុំ និង​ការ​បង្រៀនរ​បស់​ព្រះគ​ម្ពីរ…

Read article
ថ្ងៃបុណ្យផ្កាធូលីព

មាន​ប្រទេស​មួយ​ចំនួន នៅទូ​ទាំង​ពិភព​លោក​បាន​ប្រារព្ធ​ថ្ងៃ​បុណ្យផ្កា​ធូ​លីព ដើម្បី​ទទួល​ស្វាគមន៍​ការ​មកដល់​នៃ​រដូវ​ផ្ការី​ក។ ពេល​ដែល​ខ្ញុំគិ​តអំ​ពី​ផ្កាធូលីព ខ្ញុំ​ច្រើន​តែគិ​តអំ​ពីប្រទេស​ហូឡង់ ប៉ុន្តែ តាម​ពិត ការ​ដាំ​ផ្កានេះ​ល​ក់ជាលើ​កដំ​បូង គឺ​ចាប់​ផ្តើម​មា​ន​នៅតំ​ប​ន់​មជ្ឈិម​បូព៌ា។ សព្វ​ថ្ងៃ ផ្កា​ធូលីព​ដែល​មាន​ពណ៌​ច្រើន​មុខ​នេះ ត្រូវបា​ន​គេ​និយមចូល​ចិត្ត​នៅ​ទូទាំង​ពិភព​លោក ដែល​ក្នុង​នោះ ​​ផ្កា​ធូលីព​មាន​ប្រហែល​១០៩​ពូជ ត្រូវ​បាន​គេ​យក​ទៅ​ដាំ នៅតា​ម​កន្លែង​ផ្សេងៗ ដូច​​ជា នៅ​តាម​សួន​ច្បារ តាម​ដង​ផ្លូវ និ​ងក្នុង​សួនច្បារក្នុ​ងប​រិវេណ​ផ្ទះ នៅ​ទូទាំង​ពិភព​លោក។​ ក្នុង​រដូវ​ភ្លៀង​កាល​ពី​ឆ្នាំទៅ​ ខ្ញុំបាន​ដាំ​មើម​ផ្កាធូលីព​មួយចំ​នួន។ ពីរ​បី​ខែ​ក្រោយ​មក មើម​ទាំង​នោះ​បាន​ដុះ​ចេញ​ជា​ផ្ការីក​មាន​ពណ៌​គួរ​ឲ្យ​គ​យគ​ន់ ដែល​បញ្ជាក់​ថា រដូវ​ផ្ការី​កបានម​កដ​ល់ហើ​យ។ ផ្កាទាំ​ង​នោះក៏​បា​ន​រំឭ​ក​ឲ្យ​ខ្ញុំ​បាន​ដឹង​ផង​ដែរ​ថា រដូ​វក្តៅ​កំពុង​តែរំ​គិល​មក ហើយ​ពេល​ដែល​រដូវក្តៅ​មក​ដល់ ខ្ញុំ​នឹង​បាន​មើល​ឃើញ​ផ្កាកា​ន់​តែ​ច្រើន ដោយ​ចិត្ត​ត្រេក​អរ។​ យ៉ាងណា​មិ​ញ ផ្កាគឺ​ជា​វត្ថុ​ដែ​លជួ​យ​រំឭក​ដ៏​អស្ចារ្យ ដែល​ធ្វើ​ឲ្យខ្ញុំ​នឹ​ក​ចាំអំ​ពី​ព្រះគុ​ណនៃ​ព្រះ ក្នុង​ជីវិត​យើង​។​ ព្រះ​អម្ចាស់​នៃ​យើង​បាន​មាន​បន្ទូលជា​​ពា​ក្យ​ប្រៀប​ប្រដូច​អំពី​ផ្កាឈូក នៅក្នុ​ង​បឹង ដើម្បី​រំឭក​យើង​អំពី​​កា​រផ្គត់​ផ្គង់​របស់​ព្រះវរបិតា​នៃ​យើង ដែល​គង់​នៅ​ស្ថាន​សួគ)។ គឺ​ដូច​ដែល​ទ្រង់បា​នមា​នប​ន្ទូល នៅ​ក្នុង​សេចក្តី​អធិប្បាយ​នៅ​លើភ្នំ​ថា​ “ចូរ​រំពឹង​គិត​តែ​ពី​ផ្កា​ឈូក​នៅ​ក្នុង​បឹង ដែល​វា​ដុះ​ជា​យ៉ាង​ដូច​ម្តេច.. តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ហ្លួង​សាឡូម៉ូន ក្នុង​គ្រា​ដែល​មាន​គ្រប់​ទាំង​សេចក្តី​រុងរឿង​របស់​ទ្រង់ នោះ​ទ្រង់​មិន​បាន​តែង​អង្គ ដូច​ជា​ផ្កា​១​នោះ​ផង … តើ​ទ្រង់​មិន​តុបតែង​ឲ្យ​អ្នក​រាល់​គ្នា លើស​ជាង​ទៅ​ទៀត​ទេ​ឬ​អី?”(ម៉ាថាយ ៦:២៨-៣០)។ ផ្កាធូ​លីព​ធ្វើ​ជា​សញ្ញា​បញ្ជាក់​អំពី​កា​រប​ញ្ចប់​នៃរ​ដូវ​រងា និង​ការ​មក​ដល់​នៃ​រដូ​វផ្កា​រី​ក…

Read article
ចាំអបអរសាទ

កាល​ខ្ញុំ​ធ្វើ​ជា​គ្រូបង្វឹក​កីឡា មាន​ពេល​មួយ កីឡាករ​ដ៏​ក្មេង​ខ្ចី​របស់​ខ្ញុំ​ម្នាក់​ត្រូវ​គេ​គប់​បាល់​ចំ​មុខ នៅ​ពេល​ដែល​គាត់​ចូល​រួម​ប្រកួត​កីឡា​វាយ​បាល់​បេសប៊ល​កុមារ ជា​លើក​ទី​មួយ។ បាល់​នោះមិ​ន​បាន​ធ្វើ​ឲ្យ​គាត់ឈឺ​ទេ​ តែ​គេ​អាច​មើល​ដឹង​ថា គាត់​កំពុង​តែ​ឈរ​ញ័រ​ខ្លួន។ បាន​ជា​គាត់​ញ័រ​ខ្លួន​ដូច​នេះ គឺដោ​យសា​រ​គាត់​ខ្លាច​បាល់​។ គាត់​​បានព្យាយាម​វាយ​កូន​បាល់​នោះ ដោយ​ចិត្ត​ក្លាហាន នៅ​ក្នុង​មួយ​វគ្គ​ហើយ មួយវ​គ្គ​ទៀត ​​ តែ​គាត់​ហាក់​ដូ​ចជា នៅ​តែមិ​ន​អាចវាយ​បាល់​ត្រូវ​ដដែល។ នៅក្នុ​ង​វគ្គ​ផ្តាច់​ព្រាត់ យើង​ក៏​បាន​អង្គុយ​មើល​ការ​ប្រកួត​ទាំង​អស់​សង្ឃឹម ព្រោះ​គ្មាន​អ្វី​ដែ​ល​គួរ​ឲ្យអ​បអ​រ​សោះ។ បន្ទាប់​មក កីឡាករ​វ័យ​ក្មេង​រូបនេះ​ក៏បា​នដើរ​ចូល​ទៅ​កន្លែ​ងវា​យ​បាល់ តាម​វេណរ​បស់​ខ្លួន។ ភ្លាម​នោះ ​គ្រប់​គ្នា​មានកា​រភ្ញា​ក់ផ្អើល​យ៉ា​ងខ្លាំ​ង ពេ​ល​ដែល​ឃើញ​គាត់​វាយ​បា​ល់ចំ​​​បា​នល្អ​! មិត្ត​រួម​ក្រុម​រប​ស់គា​ត់​នាំគ្នា​លោតកញ្ឆេង ឪពុក​ម្តា​យ និង​មិត្ត​រួម​ក្រុមរ​បស់​គាត់​ក៏បា​ននាំ​គ្នា​ស្រែ​ក​ហ៊ោ​អប​អរ ដោយ​សម្លេង​កង​រំពង​។ ទោះ​បី​ជា​ក្រុម​រប​ស់យើង មិន​បាន​ឈ្នះកា​រប្រ​កួត​ក៏ដោយ ក៏​ខ្ញុំនៅ​តែ​លោត​ចុះ​លោ​តឡើ​ង! យើងរា​ល់​គ្នា​សុទ្ធ​តែ​ស្រឡាញ់ក្មេ​ង​ម្នាក់​នេះ ហើយ​បាន​ជួយ​អប​អរ​គាត់។ ការ​នេះបាន​ធ្វើ​ឲ្យខ្ញុំ​នឹ​កស្រ​មៃថា​ ព្រះអ​ម្ចាស់​ក៏​បាន​អប​អរ​យើង ក្នុងពេ​ល​ណាមួ​យនៃ​ជី​វិ​ត​របស់​យើង​ផង​ដែរ។ ទ្រង់​ស្រឡាញ់​យើង​ខ្លាំង​ណាស់ ហើយ​ទ្រង់​សព្វ​ព្រះទ័​យ​ឲ្យយើ​ង “​យល់ … ពី​​ទទឹង បណ្តោយ ជំរៅ និង​កំ​ពស់​​​នៃ​​សេចក្តី​​ស្រឡាញ់​​នោះ ហើយ​​​ឲ្យ​​បាន​ស្គាល់​​សេចក្តី​​ស្រឡាញ់​របស់​ព្រះគ្រីស្ទ​ដ៏​រក​គិត​មិន​យល់”(អេភេសូរ ៣:១៨-១៩)។ អ្នក​ខ្លះបា​នគិ​ត​ថា ព្រះអ​ម្ចាស់​មិន​ស្រឡាញ់យើ​ងទេ​ គឺរ​ង់ចាំ​តែ​វាយ​ផ្ចាល​យើង ពេល​ដែលយើងភ្លាត់​ធ្វើ​ខុស។ ដូច​នេះ យើង​មាន​អភ័យ​ឯក​សិទ្ធិ ដើម្បី​នឹង​ប្រាប់​ពួក​គេ…

Read article
ម្សិលមិញ ថ្ងៃនេះ និងថ្ងៃស្អែក

កាល​ពី​ពេល​ថ្មី​ៗ​នេះ ខ្ញុំបា​ន​យល់​ឃើញ​ថា រូប​ថត ​និង​វត្ថុ​អនុស្សាវរីយ៍​ទាំង​អស់ នៅ​ក្នុង​ការិយ៉ា​ល័យ​របស់​ខ្ញុំ សុទ្ធ​តែ​តំណាង​ឲ្យ​ពេល​អតី​តកា​ល។ ដូច​នេះ ខ្ញុំ​ក៏​គិត​ចង់​ប្រមូល​របស់​ទាំង​នោះ​ទៅទុ​ក តែ​ទន្ទឹម​នឹង​នោះ ខ្ញុំ​ក៏​ចង់ដឹ​ង​ផង​ដែរ ថា​តើ​វត្ថុ​ដែល​រំឭក​អំ​ពី​មនុស្ស ទី​កន្លែង និង​ព្រឹត្តិ​ការណ៍​ពី​អតី​តកា​ល អាច​មាន​ប្រយោជន៍​អ្វី​ផ្សេង ក្រៅ​ពី​ជួយ​រំឭក​អំ​ពី​ពេល​អតីត​កាល​ដែល​ខ្ញុំ​ចូល​ចិត្ត​នោះ​ឬ​ក៏​​អត់។ ដើម្បី​ជៀស​វាង​ការ​ស្អិត​ជាប់​នឹង “អតីត​កាល” នៃ​ជីវិ​ត ខ្ញុំ​ចំា​បាច់ត្រូ​វ​ស្វែង​យល់​អំពី​តម្លៃ​នៃវ​ត្ថុទាំ​ង​នោះ ដែល​វា​មាន​ចំពោះពេ​លប​ច្ចុប្បន្ន និ​ងពេ​ល​អនា​គត។ ពេល​ដែល​រាស្រ្ត​របស់​ព្រះ បានឆ្ល​ង​កាត់​ទន្លេរ​យ័រ​ដាន់ ​ចូល​ទឹក​ដី​សន្យា​ហើយ ទ្រង់​បាន​បង្គាប់​លោក​យ៉ូស្វេ ដែល​ជា​​អ្ន​កដឹក​នាំ​របស់​ពួក​គេ ឲ្យ​ជ្រើស​រើ​សមនុស្ស​ប្រុស​១២នាក់ ឲ្យ​ទៅរើ​ស​ដុំ​ថ្ម​ម្នាក់​មួយ​ដុំ​ៗ នៅ​កណ្តាល​ទន្លេ​​នោះ ​ហើយ​យក​ថ្ម​ទាំង​នោះម​ក​ជំរុំ​របស់​ពួក​គេ នៅ​ពេល​យប់​នោះ(យ៉ូស្វេ ៤:១-៥)។ លោក​យ៉ូស្វេក៏​បា​ន​យក​គ្រួស​ទាំង​នោះ​មកត​ម្រៀប​ធ្វើ​ជា​ទីសំគាល់ ប្រយោជន៍​​ដ​ល់​​ថ្ងៃ​​ក្រោយ កាល​​ណា​​​កូន​ចៅ​​ពួកគេ​​សួរ​ថា “ថ្ម​ទាំង​នេះ​មាន​ន័យ​ដូច​ម្តេច?” នោះ​ពួកគេ​អាច​ប្រាប់​ អំពី​សេច​ក្តី​ស្មោះត្រង់​របស់​ព្រះ ដែល​បាន​ទប់​ទឹក​នោះ​មិន​ឲ្យហូ​រ ពេល​ដែលពួ​កគេ​ដើ​រឆ្ល​ងទ​ន្លេ​យ័រ​ដាន់(ខ.៦-៧)។ ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះគ្រី​ស្ទ វា​ជាកា​រ​ប្រសើរ​ណាស់ ដែល​យើង​មាន​វត្ថុស​ម្រាប់​រក្សា​ទុកជា​ភស្តុតា​ង ដើម្បី​បញ្ជាក់​ថា ព្រះ​បាន​ជួយ​យើង កាល​ពី​អតីកា​ល។ វត្ថុ​អនុស្សាវរីយ​ទាំង​នោះ ​បានរំ​ឭក​យើ​ង​ថា សេចក្តី​ស្មោះ​ត្រង់​រប​ស់ទ្រង់ នៅ​បន្ត​មាន​រហូត​ដល់​ពេល​សព្វ​ថ្ងៃ សម្រាប់​​អ្នក​ដើរតាម​ទ្រង់ ដោយ​ទំនុក​ចិត្ត ចូល​ទៅ​ក្នុង​ពេល​អនាគត។ “ដុំថ្ម”​របស់​យើង ក៏​អាច​ជួយ​ឲ្យអ្នក​ដទៃដឹ​ង​ថា…

Read article
រដូវកាលនៃជីវិត

កាល​ខ្ញុំ​ធ្វើ​ជា​គ្រូ​គង្វាល ខ្ញុំ​បាន​ជួយ​បម្រើ​ស្រ្តី​ជា​ម្តាយ​ជា​​ច្រើន​​នាក់។ ខ្ញុំ​ធ្លាប់​ទៅ​សួរ​សុខ​ទុក្ខ​ពួក​គេ នៅ​មន្ទី​រ​ពេទ្យ ហើយ​អរ​សប្បាយ​ជា​មួយ​ពួក​គេ សម្រាប់​កូន​តូច​របស់​ពួក​គេ ដែល​​បា​នចាប់​កំណើត​ក្នុង​ពិភព​លោក​នេះ។ ខ្ញុំ​ក៏បាន​ផ្តល់​ការ​ប្រឹក្សា​ផ្លូវ​ចិត្ត ដល់​ស្រ្តី​ជា​ម្តាយ​ដែល​មាន​ការ​ថប់​ព្រួយ ហើយ​បាន​ព្យាយាម​លើក​ពួក​គេ​ ឲ្យ​​មា​នទំ​នុក​ចិត្ត​ថា ព្រះ​កំពុង​មើល​ថែរ​កូន​ៗ​វ័យ​ជំទង់​របស់​ពួក​គេ ដែល​កំពុង​តែ​មិន​ស្តាប់​បង្គាប់។ ខ្ញុំ​ធ្លាប់​នៅជួយ​ស្រ្តី​ជា​ម្តាយ ដែល​កំពុង​មើល​ថែរ​កូន​ដែល​សម្រាក​ព្យាបាល​របួស ឬ​ជម្ងឺ ហើយ​ក៏​មាន​អារម្មណ៍​ឈឺ​ចាប់​ជា​មួយ​ពួក​គេ​ផង​ដែរ។ ហើយ​ខ្ញុំ​ក៏​បាន​ទួញ​សោក​ជា​មួយ​ពួក​គេ ពេល​ដែល​កូន​ប្រុស ឬ​កូន​ស្រី​របស់​ពួក​គេ​បាន​បាត់​បង់​ជីវិត។​ នាង​ម៉ារា ដែល​ជា​មាតា​របស់​ព្រះ​យេស៊ូវ ក៏​ធ្លាប់​ពិសោធ​នឹង​ពេល ដែល​មាន​អំណរ និង​ពេល​ដែល​មាន​ទុក្ខ​ព្រួយផ​ង​ដែរ។​ តើ​នាង​មាន​អំណរ​ប៉ុណ្ណា ពេលដែ​ល​ព្រះ​គ្រីស្ទ​បានប្រ​សូត្រម​ក​ជា​បុត្រ​តូច!​(លូកា ២:៧)។ ហើយតើនា​ង​មាន​ចិត្ត​រំភើប​ប៉ុណ្ណា នៅ​ពេល​ដែល​ពួក​គង្វាល និង​ពួក​អ្នក​ប្រាជ្ញ​ចូល​មក​ថ្វាយ​បង្គំ​ទ្រង់ (ខ.៨-២០ ម៉ាថាយ ២:១-១២)។ តើ​នាង​មាន​ការ​ពិបាក​ក្នុង​អារម្មណ៍​ប៉ុណ្ណា ពេល​ដែល​លោក​ស៊ីម្មាន​បាន​ថ្លែង​ទំនាយ​ថា ដាវ​នឹង​ចាក់​ទំលុះវិ​ញ្ញាណ​របស់​នាង​នោះ(លូកា ២:៣៥)។ ហើយ​តើ​នាង​មា​ន​ទុក្ខ​សោក​ខ្លាំង​ប៉ុណ្ណា នៅ​ពេល​ដែល​នាង​ឃើញ​ព្រះ​បុ​ត្រា​រប​ស់​នាង សុគតនៅ​លើ​ឈើ​ឆ្កាង! (យ៉ូហាន ១៩:២៥-៣០)។ ប៉ុន្តែ ក្នុងនាម​ជា​ម្តាយ​ម្នាក់ នាង​នៅ​តែ​មាន​ហេតុ​នឹង​អរ​សប្បាយ ទោះ​បី​ជា​បាន​ពើប​ប្រទះ​នឹង​ហេតុកា​រណ៍​ដ៏​រន្ធ​ត់​នោះ​ហើយ​ក៏​ដោយ ព្រោះបី​ថ្ងៃ​ក្រោ​យម​ក ទ្រង់​ក៏​បាន​មានព្រះ​ជ​ន្ម​រស់​ឡើង​វិញ ធ្វើ​ឲ្យ​នាង​​មា​នចិត្ត​អរ​សប្បាយ​យ៉ាង​ខ្លាំង។ ត្រង់​ចំណុច​នេះ ស្រ្តី​ជា​ម្តាយ ក៏​ដូច​ជា​យើង​រា​ល់​គ្នា គឺ​សុទ្ធ​តែ​ឆ្លង​កា​ត់ពេល​ដែល​មាន​អំណរ​​ដ៏​អស្ចារ្យ និង​ពេល​ដែលមា​ន​ទុក្ខ​ជា​ទម្ងន់។…

Read article