November

You are here:
ផ្តួលរំលំជញ្ជាំង

បន្ទាប់ពីសង្រ្គាមលោកលើកទី២បានបញ្ចប់ សង្រ្គាមត្រជាក់ក៏បានចាប់ផ្តើម នៅពេលដែលប្រទេសក្នុងប្លុកសេរី និងប្រទេសក្នុងប្លុកកម្មុយនីស បានធ្វើការគំរាមកំហែងគ្នា និងប្រណាំងប្រជែងគ្នាយកអំណាច។ ជញ្ជាំងក្រុងប៊ែរឡាំង ត្រូវបានគេសាងសង់ឡើង ក្នុងខែសីហា ឆ្នាំ១៩៦១ ហើយបានឈរនៅទីនោះ អស់រយៈពេលជិត៣ទសវត្សរ៍ ជានិមិត្តរូបដ៏មានអំណាចបំផុត ដែលតំណាងឲ្យសេចក្តីសម្អប់ដ៏ក្តៅគគុក ដែលបណ្តាប្រទេសទំាងឡាយមានចំពោះគ្នា នៅសម័យនោះ។ បន្ទាប់មក នៅថ្ងៃទី៩វិច្ឆិការ ឆ្នាំ១៩៨៩ គេបានប្រកាសថា ប្រជាពលរដ្ឋទាំងឡាយ អាចធ្វើដំណើរដោយសេរី ពីភាគខាងកើត  ទៅភាគខាងលិចក្រុងប៊ែរឡាំង។  គេក៏បានវាយកំទេចរបងជញ្ជាំងនោះចោល នៅឆ្នាំបន្ទាប់។ រឿងនេះធ្វើឲ្យខ្ញុំនឹកចាំរឿងលោកយ៉ូសែប ក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលគាត់ជាកូនសំណប់របស់ឪពុក។ បងប្អូនរបស់គាត់ក៏បានស្អប់ ហើយធ្វើបាបគាត់(លោកុប្បត្តិ ៣៧-៥០)។ តែយ៉ូសែបមិនបានសង់ជញ្ជាំងនៃសេចក្តីសម្អប់ ដើម្បីចែកខ័ណ្ឌខ្លួនគាត់ និងបងប្អូនរបស់គាត់ ដែលបានលក់គាត់ ឲ្យធ្វើជាទាសករឡើយ។ ពេលដែលមានគ្រោះទុរភិក្ស បងប្អូនរបស់គាត់ក៏បានមកជួបគាត់ ដោយមិនបានមើលគាត់ស្គាល់ទេ តែយ៉ូសែបបានប្រព្រឹត្តចំពោះបងប្អូនគាត់ ដោយចិត្តសប្បុរស ហើយប្រាប់ពួកគេថា “អ្នករាល់គ្នាបានគិតធ្វើអាក្រក់ដល់ខ្ញុំ តែព្រះទ្រង់សម្រេចជាការល្អវិញ”។ គាត់ក៏កម្សាន្តចិត្តគេ ហើយនិយាយស្រទន់នឹងគេ(៥០:២០-២១) ដោយផ្សៈផ្សាទំនាក់ទំនងឡើងវិញ។ កាលពីជាង២៥ឆ្នាំមុន គេបានផ្តួលរំលំរនាំងនៃការគៀបសង្កត់ ដែលមនុស្សបានបង្កើត ក្នុងប្រទេសអាឡឺម៉ង់ ដែលនាំឲ្យមានសេរីភាព និងការជួបជុំគ្រួសារ និងមិត្តភ័ក្តិឡើងវិញ។…

Read article
ផ្លែក្រូច ឬទឹកដោះគោ?

មានពេលមួយ ខ្ញុំបានប្រាប់កូនស្រីតូចរបស់ខ្ញុំថា ផ្ទះយើង នឹងមានកូនង៉ាអាយុ៣ខែម្នាក់ មកលេង។ ពេលនោះ នាងមានការសប្បាយចិត្តណាស់។ នាងជាក្មេងដែលមានការរាក់ទាក់ ដូចនេះ នាងក៏បានឲ្យយោបលថា យើងគួរចែករំលែកអាហាររបស់យើង ជាមួយនឹងក្មេងតូចនោះ។ នាងគិតថា ក្មេងតូចនោះប្រហែលជានឹងចូលចិត្តញាំផ្លែកូ្រចដែលមានទឹកច្រើន នៅក្នុងចានគោមនៅលើតុ ក្នុងផ្ទះបាយរបស់យើង។ ខ្ញុំក៏បានពន្យល់នាងថា កូនង៉ែតអាចញាំបានតែទឹកដោះគោទេ តែពេលធំឡើង វាប្រហែលជាចូលចិត្តញាំផ្លែក្រូចដូចយើងដែរ។ យ៉ាងណាមិញ ព្រះគម្ពីរបានប្រើការបង្រៀនដែលស្រដៀងនឹងសាច់រឿងខាងលើ ដើម្បីរៀបរាប់ អំពីអាហារខាងវិញ្ញាណ ដែលគ្រីស្ទបរិស័ទត្រូវការ។ សេចក្តីពិតជាមូលដ្ឋាននៃព្រះគម្ពីរ គឺដូចជាទឹកដោះគោ ដែលជួយឲ្យអ្នកដែលទើបទទួលជឿព្រះ មានការលូតលាស់ និងចម្រើនឡើង(១ពេត្រុស ២:២-៣)។ ផ្ទុយទៅវិញ “ឯអាហាររឹង នោះសម្រាប់តែមនុស្សធំ ដែលបានបង្ហាត់ឥន្ទ្រីយ ដោយធ្លាប់ខ្លួនហើយ ដើម្បីឲ្យបានដឹងខុសត្រូវ”(ហេព្រើ ៥:១៤)។ សម្រាប់គ្រីស្ទបរិស័ទដែលបានចំណាយពេលទទួលទាន និងយល់អំពីទឹកដោះខាងវិញ្ញាណ ដែលជាសេចក្តីពិតជាមូលដ្ឋាន ពួកគេអាចចាប់ផ្តើមស្វែងយល់ អំពីសេចក្តីបង្រៀនក្នុងព្រះគម្ពីរដទៃទៀត ព្រមទាំងចាប់ផ្តើមបង្រៀនអ្នកដទៃ អំពីសេចក្តីពិតទាំងនេះផងដែរ។ អ្នកដែលមានភាពពេញវ័យខាងវិញ្ញាណ ទទួលបាននូវរង្វាន់ ដែលមានដូចជា ការដឹងខុសត្រូវ(ខ.១៤) ប្រាជ្ញាដែលគោរពប្រតិបត្តិព្រះ(១កូរិនថូស ២:៦) និងសមត្ថភាពចែកចាយសេចក្តីពិតរបស់ព្រះ ដល់អ្នកដទៃ(ហេព្រើ ៥:១២)។ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងលូតលាស់ខាងវិញ្ញាណ…

Read article
ល្អលើសជាច្រើនដង

អ្នកស្រីអេមី(Amy) បានតយុទ្ធនឹងជម្ងឺមហារីកអស់រយៈពេល៥ឆ្នាំ។ បន្ទាប់មក វេជ្ជបណ្ឌិតក៏បានប្រាប់គាត់ថា    ការព្យាបាលមិនបានទទួលជោគជ័យទេ   ហើយគាត់មានពេលតែពីរបីសប្តាហ៍ទៀតប៉ុណ្ណោះ សម្រាប់រស់នៅ។ បន្ទាប់ពីបានទទួលដំណឹងនេះ អ្នកស្រីអេមីចង់ស្វែងយល់ អំពីជីវិតអស់កល្បជានិច្ច ដែលព្រះបានធានាថា នឹងប្រទានដល់អស់អ្នកដែលជឿទ្រង់។ គាត់ក៏បានសួរគ្រូគង្វាលរបស់គាត់ថា “តើនគរស្ថានសួគ៌មានលក្ខណៈដូចម្តេចខ្លះ?” លោកគ្រូគង្វាលក៏បានសួរគាត់ អំពីរបស់អ្វីខ្លះដែលគាត់ចូលចិត្តបំផុត ក្នុងជីវិតនៅលើផែនដីនេះ។ គាត់ក៏បានជម្រាបលោកគ្រូគង្វាលថា គាត់ចូលចិត្តការដើរកម្សាន្ត និងចូលចិត្តឥន្ទធនូ ហើយក៏ចូលចិត្តមិត្តភ័ក្តិដែលចិត្តល្អ និងសម្លេងសើចរបស់ក្មេងៗ។ គាត់ក៏បានសួរលោកគ្រូគង្វាលដោយសេចក្តីស្រឡាញ់ថា “អញ្ចឹង  តើលោកគ្រូគិតថា  ខ្ញុំនឹងមានរបស់ទាំងអស់នោះ នៅស្ថានសួគ៌ឬទេ?” លោកគ្រូគង្វាលក៏បានឆ្លើយថា “ខ្ញុំជឿថា ពេលដែលអ្នកបានទៅនៅនគរស្ថានសួគ៌ ជីវិតរបស់អ្នក នឹងមានភាពស្រស់ស្អាត ហើយអស្ចារ្យ លើសពីអ្វីដែលអ្នកធ្លាប់ស្រឡាញ់ ឬបានជួបនៅក្នុងជីវិតនេះ។ សូមគិតអំពីអ្វីដែលល្អបំផុត ក្នុងជីវិតនេះ ហើយសូមគុណការទាំងនោះមួយរយ មួយពាន់ ឬមួយលានដង។ ខ្ញុំយល់ថា នគរស្ថានសួគ៌មានលក្ខណៈល្អដូចនេះឯង”។ ព្រះគម្ពីរមិនបានរៀបរាប់ជាលម្អិតថា ជីវិតនៅស្ថានសួគ៌ដ៏អស់កល្ប មានលក្ខណៈដូចម្តេចខ្លះទេ ប៉ុន្តែ ព្រះគម្ពីរពិតជាបានប្រាប់យើងថា ការបានទៅនៅជាមួយព្រះគ្រីស្ទ នៅនគរស្ថានសួគ៌គឺ “ប្រសើជាង” កាលៈទេសៈនៃជីវិតក្នុងពេលបច្ចុប្បន្ន ជាច្រើនដង(ភីលីព ១:២៣)។ “គ្រានោះនឹងគ្មានសេចក្តីបណ្តាសាទៀតឡើយ ហើយបល្ល័ង្កនៃព្រះ…

Read article
កម្លាំងរបស់សត្វសេះ

សូមយើងចំណាយពេលមួយភ្លែត ដើម្បីគិតអំពីកម្លាំង សម្រស់ និងភាពអស្ចារ្យនៃសត្វសេះ ដែលកំពុងបោលទៅមុខ។ ក្បាលរបស់វាងើយទៅលើ សក់របស់វាត្រូវខ្យល់បក់ផាត់ចុះឡើង ហើយជើងរបស់វាសហការគ្នាយ៉ាងល្អ ដើម្បីផ្តល់ឲ្យនូវល្បឿន កម្លាំង និងការបោះពួយទៅមុខ។ នេះជាឧទាហរណ៍ដ៏ប្រសើរ អំពីសត្វសេះ ដែលជាស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះ។ ព្រះទ្រង់បានបង្កើតវាមក មិនគ្រាន់តែដើម្បីឲ្យយើងស្ងើចសរសើរ និងអរសប្បាយប៉ុណ្ណោះទេ តែក៏សម្រាប់ជាជំនួយដល់មនុស្សជាតិផងដែរ(យ៉ូប ៣៩)។ ពេលដែលគេបង្វឹកវាឲ្យបានល្អ  វាអាចធ្វើជាមិត្តភ័ក្តិដ៏ក្លាហាន  ដែលអាចរួមដំណើរជាមួយយើង។ គេបានប្រើសត្វសេះដឹកទាហាន ដោយចិត្តស្មោះត្រង់ ចូលទៅក្នុងសង្រ្គាម យ៉ាងឆាប់រហ័ស(ខ.២៤) និងចេះស្តាប់បញ្ជាបានល្អផង(ខ.២៥)។ ក្នុងបទគម្ពីរយ៉ូប ជំពូក ៣៩    ព្រះទ្រង់បានប្រើស្នាព្រះហស្តរបស់ព្រះអង្គ ដើម្បីបង្រៀនលោកយ៉ូប អំពីអំណាចគ្រប់គ្រងរបស់ព្រះអង្គ តែទន្ទឹមនឹងនោះយើងក៏អាចនឹកចំាថា យើងមានតម្លៃប៉ុណ្ណា នៅក្នុងពិភពដែលព្រះបានបង្កើត។ ព្រះមិនគ្រាន់តែបានបង្កើតយើងមក ជាជីវិតដ៏ស្រស់ស្អាត ដែលមានកិច្ចការធ្វើប៉ុណ្ណោះទេ តែយើងក៏ជាស្នាព្រះហស្ត ដែលព្រះអង្គបានបង្កើតឲ្យមានរូបភាពដូចព្រះអង្គផងដែរ។ កម្លាំងរបស់សត្វសេះ គឺអស្ចារ្យណាស់ តែតម្លៃរបស់មនុស្សម្នាក់ៗ គឺអស្ចារ្យលើសស្នាព្រះហស្តទាំងអស់ដែលព្រះអង្គបានបង្កើត។ ព្រះទ្រង់បានបង្កើតយើងមក តាមរបៀបដ៏ពិសេស ដើម្បីឲ្យមានទំនាក់ទំនងជាមួយព្រះអង្គ ហើយរស់នៅជាមួយព្រះអង្គជារៀងរហូត។ ខណៈពេលដែលយើងសរសើរដំកើងព្រះ សម្រាប់ស្នាព្រះហស្តដ៏អស្ចារ្យក្នុងធម្មជាតិ យើងក៏អាចឈរស្ញែងខ្លាចព្រះអង្គ ដ្បិត “ទ្រង់បានបង្កើតយើងមកយ៉ាងគួរកោត គួរអស្ចារ្យ”(ទំនុកដំកើង…

Read article
មិនសមនឹងទទួល

មានពេលមួយ យ៉ាកុបបានដឹងថា គាត់បានអាប់ឱន ដោយសារអំពើបាប គឺខុសពីអ្នកដែលចូលចិត្តលើកដំកើងខ្លួនឯង(លោកុប្បត្តិ ៣២:១០)។  គាត់ដឹងថា គាត់មិនសក្តិសមនឹងទទួលព្រះគុណព្រះទេ។ គាត់បានបោកប្រាស់អេសាវ ដែលជាបងប្រុសគាត់ ឲ្យប្រគល់សិទ្ធិជាបងច្បងពីកំណើតមកគាត់(ជំពូក ២៧) ហើយអេសាវក៏បានស្អប់គាត់ ដោយសារការបោកប្រាស់នេះ។ ជាច្រើនឆ្នាំក្រោយមក យ៉ាកុបត្រូវទៅជួបអេសាវម្តងទៀត។ គាត់ក៏បានអធិស្ឋានថា “ទូលបង្គំមិនគួរឲ្យបានអស់ទាំងសេចក្តីសប្បុរស និងអស់ទាំងសេចក្តីស្មោះត្រង់ដែលទ្រង់បានផ្តល់មកទូលបង្គំជាអ្នកបម្រើទ្រង់ទេ… សូមទ្រង់ប្រោសឲ្យទូលបង្គំរួចពីកណ្តាប់ដៃនៃអេសាវជាបង”(៣២:១០-១១)។ ត្រង់ចំណុចនេះ  គាត់បានទទួលស្គាល់ថា  គាត់មិនសមនឹងទទួលសេចក្តីសប្បុរសរបស់ព្រះទេ តែគាត់នៅតែអធិស្ឋានសូមឲ្យព្រះអង្គប្រោសគាត់ ឲ្យរួចពីកណ្តាប់ដៃបងរបស់គាត់ ព្រោះសេចក្តីសង្ឃឹមរបស់គាត់ មិនមែនអាស្រ័យទៅលើតម្លៃរបស់គាត់នោះទេ តែផ្អែកទៅលើសេចក្តីសន្យារបស់ព្រះ ដែលព្រះអង្គបានសន្យាថា ព្រះអង្គនឹងជួយដល់អ្នក ដែលក្រាបនៅចំពោះព្រះបាទព្រះអង្គ។ ការបន្ទាបខ្លួន និងការប្រែចិត្តចេញពីអំពើបាប គឺជាគន្លឹះដែលបើកចំហរព្រះទ័យរបស់ព្រះ។ ការអធិស្ឋានដ៏អស់ពីចិត្ត   ដែលធ្វើបានល្អបំផុត   ជាការអធិស្ឋានដែលយើងលះចោលអ្វីៗគ្រប់យ៉ាង។ វាជាការទួញយំចេញពីជម្រៅចិត្តយើង ហើយក៏ចេញពីវិញ្ញាណ ដែលដឹងថា ខ្លួនមានបាបយ៉ាងធ្ងន់។ ការអធិស្ឋានដូចនេះ ត្រូវបានធ្វើឡើង ដោយអ្នកដែលដឹងថា ខ្លួនមានអំពើបាប និងភាពអាម៉ាស ប៉ុន្តែ ទន្ទឹមនឹងនោះ គាត់ក៏ដឹងថា ព្រះទ្រង់មានព្រះគុណសម្រាប់អស់មនុស្សមានបាប ដែលមិនសក្តិសមនឹងទទួលសេចក្តីមេត្តា។ ព្រះទ្រង់ស្តាប់ឮច្បាស់បំផុត ពេលដែលគេអធិស្ឋានថា “ឱព្រះអង្គអើយ សូមទ្រង់មេត្តាអត់ទោសដល់ទូលបង្គំ…

Read article
ការបានឃើញជាក់ស្តែង ឬការពិត?

មនុស្សយើងច្រើនតែគិតថា រឿងជាក់ស្តែងដែលមនុស្សបានដឹង គឺជាការពិត។ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ១៩៦០ មានការជជែកតទល់រវាងបេកជនប្រធានាធិបតីអាមេរិកពីររូប ដែលមានការចាក់ផ្សាយផ្ទាល់តាមទូរទស្សន៍។ ពេលនោះ លោកចន ខេនេឌី(John Kennedy)បានបង្ហាញនូវទឹកមុខដែលហាក់ដូចជានឹងធឹង ខណៈពេលដែលលោករីឆាត និចសិន(Richard Nixon) បានបង្ហាញនូវទឹកមុខភ័យរអើល។ ប្រជាជនជាច្រើនក៏បានឃើញរឿងនេះកើតឡើងជាក់ស្តែង ហើយក៏យល់ថា លោកខេនេឌី នឹងធ្វើជាអ្នកដឹកនាំ ដែលរឹងមាំជាងលោកនិចសិន។ ការជជែកតទុលនេះ មិនគ្រាន់តែមានឥទ្ធិពលខ្លាំងមកលើការបោះឆ្នោតនៅសម័យនោះប៉ុណ្ណោះទេ តែថែមទាំងបានកែប្រែរបៀបនៃការធ្វើនយោបាយនៅសហរដ្ឋអាមេរិកផងដែរ។ ជួនកាល រឿងជាក់ស្តែងដែលមនុស្សបានដឹង គឺជាការពិត តែមិនមែនពិតគ្រប់ពេលវេលាឡើយ ជាពិសេស ការអ្វីដែលគេបានឃើញព្រះយេស៊ូវធ្វើជាក់ស្តែង អាចជាការយល់ច្រឡំ។ ពេលដែលព្រះយេស៊ូវ និងពួកសិស្សរបស់ព្រះអង្គ កំពុងជិះទូកនេសាទដ៏តូចមួយ ឆ្លងសមុទ្រកាលីឡេ ស្រាប់តែមានខ្យល់ព្យុះបក់បោកមក ធ្វើឲ្យទូកនោះហៀបនឹងលិច។ តែពេលនោះព្រះយេស៊ូវទ្រង់ផ្ទំលក់នៅកន្សៃទូក យ៉ាងសុខសាន្ត តែពួកសាវ័កកំពុងមានការតក់ស្លត់ បានជាពួកគេដាស់ព្រះអង្គឡើង ហើយទូលថា “លោកគ្រូអើយ យើងវិនាសហើយ លោកមិនរវល់ទេឬអី?”(ម៉ាកុស ៤:៣៨) សំណួររបស់ពួកគេ គឺស្រដៀងនឹងសំណួរដែលខ្ញុំធ្លាប់សួរព្រះអង្គ កាលពីមុន។ មានពេលខ្លះ ខ្ញុំមិនឃើញព្រះអង្គធ្វើអ្វីមួយ ដើម្បីជួយដោះស្រាយបញ្ហាឲ្យទាន់ចិត្តខ្ញុំ ខ្ញុំក៏បានយល់ថា ព្រះអង្គមិនខ្វល់ពីខ្ញុំសោះ។ តែតាមពិត…

Read article
តើព្រះទ្រង់ខ្វល់ពីយើងខ្ញុំទេ?

អ្នកស្រីមីននី(Minnie) និងលោកចច លេស៊ី(George Lacy) មានសំណួរខ្លះដែលត្រូវឆ្លើយ ដែលមានដូចជា : “តើព្រះយេស៊ូវមានភាពគ្រប់គ្រាន់ សម្រាប់យើងទេ? តើទំនាក់ទំនងជាមួយព្រះគ្រីស្ទ ផ្តល់ប្រយោជន៍គ្រប់គ្រាន់ សម្រាប់ទ្រទ្រង់ជីវិតយើងឬទេ? តើព្រះអង្គមានលទ្ធភាពគ្រប់គ្រាន់ល្មមនឹងជួយឲ្យយើង មានចិត្តចង់បន្តរស់នៅឬទេ? តើព្រះអង្គខ្វល់ពីយើងទេ?” ខណៈពេលដែលអ្នកទាំងពីរកំពុងបម្រើព្រះ ជាបេសកជន ក្នុងឆ្នំា១៩០៤ កូនស្រីពៅរបស់ពួកគេក៏បានមានជម្ងឺ។ បន្ទាប់មក កូនរបស់ពួកគេទាំង៥នាក់ក៏បានស្លាប់ជាបន្តបន្ទាប់ ក្នុងរយៈពេលដ៏ខ្លី ដោយសារជម្ងឺគ្រុនក្តៅស្កាលេត ហើយគ្មានកូនណាម្នាក់នៅមានជីវិត បានឃើញឆ្នាំថ្មីទេ។ លោកចន លេសីក៏បានសរសេរសំបុត្រផ្ញើទៅកាន់គណៈកម្មការបេសកកម្ម អំពីភាពឯកកោដ៏ធ្ងន់ធ្ងរ គឺដូចដែលគាត់បានមានប្រសាសន៍ក្នុងសំបុត្រនោះថា “ជួនកាល យើងមានអារម្មណ៍ថា ទុក្ខព្រួយនេះហាក់ដូចជាលើសពីសមត្ថភាព ដែលយើងអាចទ្រាំទ្ររួច។ ប៉ុន្តែ “ព្រះអម្ចាស់ទ្រង់គង់នៅជាមួយយើង ហើយបានប្រទានជំនួយផ្លូវចិត្តដ៏អស្ចារ្យ”។  ក្នុងពេលដ៏ខ្មៅងងឹតបំផុតនោះ  ពួកគេបានដឹងថា ព្រះយេស៊ូវតែងតែគង់នៅក្បែរ ហើយព្រះអង្គមានភាពគ្រប់គ្រាន់សម្រាប់ពួកគេ។ មានមនុស្សជាច្រើនធ្លាក់ចូលក្នុងស្ថានភាពដ៏លំបាក ដែលធ្វើឲ្យពួកគេសួរខ្លួនឯងថា តើពួក គេអាចបន្តទៅមុខទៀតឬអត់។ បើសិនជាយើងធ្លាក់ខ្លួនឈឺ បើការងាររបស់យើងត្រូវបាត់បង់ បើយើងបាត់បង់មនុស្សដែលជិតស្និទ្ធនឹងយើងបំផុត តើយើងនឹងនៅតែគិតថា ទំនាក់ទំនងរបស់យើងជាមួយព្រះអម្ចាស់មានភាពគ្រប់គ្រាន់ ល្មមនឹងឲ្យយើងបន្តមមុលទៅមុខទៀតឬទេ? អ្នកនិពន្ធទំនុកដំកើងបានរំឭកយើង អំពីព្រះវត្តមាន និងភាពស្មោះត្រង់របស់ព្រះ(ទំនុកដំកើង ៣០)។ ពេលដែលគាត់មានការធ្លាក់ទឹកចិត្តយ៉ាងខ្លាំង…

Read article
ដកដៃចេញ

ខ្ញុំនៅចាំថា ខ្ញុំធ្លាប់ញាំផ្លែប៉ោមចងបន្តោកនឹងខ្សែ កាលនៅពីក្មេង ដែលនោះជាល្បែងកម្សាន្ត ដែលតម្រូវឲ្យខ្ញុំញាំផ្លែប៉ោមនោះ ដោយមិនប្រើដៃកាន់។ ការព្យាយាមខាំផ្លែប៉ោម នឹងធ្មេញ ដោយមិនប្រើដៃដូចនេះ គឺជាបទពិសោធន៍ដ៏ពិបាក។ ការនេះបានរំឭកខ្ញុំ អំពីសារៈសំខាន់នៃដៃរបស់យើង ដែលយើងប្រើញាំអាហារ ជម្រាបសួរ និងធ្វើកិច្ចការស្ទើរតែទាំងអស់ ដែលសំខាន់ចំពោះការរស់នៅរបស់យើង។ ពេលខ្ញុំអានបទគម្ពីរ ទំនុកដំកើង ៤៦:១០ ខ្ញុំមានការចាប់អារម្មណ៍ ចំពោះព្រះបន្ទូល ដែលបានប្រាប់ឲ្យខ្ញុំបង្អង់ឈប់សិន ឲ្យដឹងថា ព្រះអង្គជាព្រះ។ ក្នុងព្រះគម្ពីរដើមជាភាសាហេព្រើ ពាក្យ “បង្អង់” គឺមានន័យថា “ឈប់ប្រឹងប្រែងទៀត” ឬតាមន័យត្រង់ គឺមានន័យថា “ទម្លាក់ដៃចុះក្រោម”។ បើយើងមើលតែមួយភ្លែត បទគម្ពីរនេះហាក់ដូចជាពិបាកនឹងឲ្យយើងអនុវត្តតាម ព្រោះកាលណាយើងមានបញ្ហា យើងច្រើនតែគ្រប់គ្រងស្ថានភាព ដោយប្រើដៃយើងផ្ទាល់ ដើម្បីជាប្រយោជន៍របស់យើង។ តែក្នុងបទគម្ពីរនេះ ព្រះទ្រង់បានមានបន្ទូលឲ្យយើងដាក់ដៃចុះ ទុកឲ្យព្រះអង្គដោះស្រាយបញ្ហារបស់យើងវិញ ហើយសម្រាក ដោយទុកចិត្តថា ដំណោះស្រាយនៃបញ្ហានេះ គឺស្ថិតនៅក្នុងព្រះហស្តព្រះអង្គ។ ប៉ុន្តែ យើងអាចមានអារម្មណ៍សង្ស័យ ពេលដែលយើងដកដៃចេញ ហើយទុកឲ្យព្រះអង្គធ្វើការជំនួសយើង។ តែយើងនឹងលែងមានការសង្ស័យ ពេលដែលយើងជឿថា ព្រះទ្រង់ពិតជា “ទីពឹងជ្រក ក៏ជាកំឡាំងនៃយើង ជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន”(ខ.១)…

Read article
គំនូរកញ្ចក់

នៅរដូវស្លឹកឈើជ្រុះ   ទីក្រុងដែលខ្ញុំរស់នៅ  បានក្លាយជាកន្លែងពិពណ៌ស្នាដៃសិល្បៈ   អស់រយៈពេល៣សប្តាហ៍។ មានសិល្បៈករជិត២ពាន់នាក់ មកពីទូទាំងពិភពលោក បានមកចូលរួមការតាំងបង្ហាញស្នាដៃរបស់ខ្លួន នៅតាមហាងពិពណ៌ សារៈមន្ទីរ សណ្ឋាគារ សួនច្បារ នៅតាមផ្លូវទីក្រុង កន្លែងចតរថយន្ត ភោជ្ជនីយដ្ឋាន និងព្រះវិហារ ហើយសូម្បីតែនៅតាមមាត់ទន្លេ ក៏មានការពិពណ៌ផងដែរ។ រូបគំនូរកញ្ចក់ ស្ថិតក្នុងចំណោមស្នាដៃសិល្បៈដែលខ្ញុំចូលចិត្តជាងគេ ដែលគេបានធ្វើពីបំណែកកញ្ចក់ពណ៌តូចៗផ្គុំជារូប។ រូបគំនូរកញ្ចក់ដែលបានទទួលជ័យលាភីក្នុងឆ្នាំ២០១១ មានទំហំ២,៥ម៉ែត្រ គុណនឹង៣,៩ ម៉ែត្រ ដែលជារូបគំនូរព្រះគ្រីស្ទជាប់ឆ្កាង  ជាស្នាដៃរបស់អ្នកស្រីមីអា  តាវ៉ុនណាតទី(Mia Tavonatti)។ ពេលខ្ញុំកំពុងឈរមើលរូបគំនូរនោះ ខ្ញុំក៏បានឮសិល្បៈកររូបនេះប្រាប់ថា គាត់បានមុតដៃជាច្រើនដង ពេលគាត់យកបំណែកកញ្ចក់ ផ្គុំចេញជារូបគំនូរមួយផ្ទាំងនេះ។ ខណៈពេលដែលខ្ញុំកំពុងគយគន់រូបភាពដ៏ស្រស់ស្អាត ដែលឆ្លុះបញ្ចាំងពីហេតុការណ៍ដ៏គួរឲ្យរន្ធត់ចិត្ត នៃការជាប់ឆ្កាងរបស់ព្រះគ្រីស្ទ ខ្ញុំមិនគ្រាន់តែបានមើលឃើញរូបភាពនៃការជាប់ឆ្កាងរបស់ព្រះយេស៊ូវប៉ុណ្ណោះទេ តែថែមទាំងស្រមៃមើលឃើញរូបភាពនៃពួកជំនុំ ដែលជារូបកាយនៃព្រះគ្រីស្ទ។ នៅក្នុងបំណែកកញ្ចក់នីមួយៗ ប្រៀបបាននឹងគ្រីស្ទបរិស័ទម្នាក់ៗ ដែលព្រះគ្រីស្ទបានកែឆ្នៃឲ្យស្អាត ហើយផ្គុំចូលគ្នា ក្នុងរូបកាយព្រះអង្គ ដែលជាងរូបភាពធំមួយផ្ទាំង(អេភេសូរ ២:១៦,២១)។ សិល្បៈករម្នាក់នេះបានមុតដៃជាច្រើនដង ដោយសារបំណែកកញ្ចក់តូចៗ ដែលគាត់បានផ្គុំចូលគ្នា ដែលការនេះបានធ្វើឲ្យខ្ញុំនឹកចំា អំពីការដែលព្រះយេស៊ូវបង្ហូរព្រះលោហិត ដើម្បីឲ្យការរួបរួមគ្នា អាចកើតមានក្នុងចំណោមគ្រីស្ទបរិស័ទ។ ជាងនេះទៅទៀត រូបគំនូរកញ្ចក់នេះ…

Read article
បទចម្រៀងកំសត់

ថ្ងៃមួយ ក្នុងខែវិច្ឆិការ ឆ្នាំ១៩៦៣ លោកប្រាយអិន វីលសិន(Brian Wilson) និងម៉ៃ ឡោ(Mike Love) ដែលជាសមាជិកក្រុមចម្រៀងដឺប៊ីជ ប៊យ(the Beach Boys)  បាននិពន្ធបទចម្រៀងមួយបទ ដែលមានលក្ខណៈខុសពីបទចម្រៀងមុខៗរបស់ក្រុមនេះ ដែលច្រើនតែមានចង្វាក់លឿន។ បទចម្រៀងនោះ ជាបទសោកសង្រេង ដែលរៀបរាប់អំពីស្នេហាដែលបានបាត់បង់ទៅ។ ក្រោយមក លោកម៉ៃបានមានប្រសាសន៍ថា “ការបាត់បង់ស្នេហា គឺនាំឲ្យមានការឈឺចាប់ណាស់។ ទំនាក់ទំនងនោះមានចំណុចល្អតែនៅពេលដំបូង ដែលអ្នកទាំងពីរបានទទួលសេចក្តីស្រឡាញ់ពីគ្នា”។ ពួកគេក៏បានដាក់ចំណងជើងឲ្យបទចម្រៀងនេះថា “កម្តៅព្រះអាទិត្យ”។ តាំងពីសម័យបុរាណមក ទុក្ខព្រួយបានធើ្វជាកត្តាដែលនាំឲ្យអ្នកនិពន្ធតែងបទចម្រៀងកំសត់ៗ។ ស្តេចដាវីឌបាននិពន្ធទំនុកដំកើងជាច្រើនបទ ដែលក្នុងចំណោមនោះ ទ្រង់បានតែងទំនុកដំកើងមួយចំនួន នៅពេលដែលទ្រង់មានការបាត់បង់ដ៏ឈឺចាប់។ បទទំនុកដំកើង ជំពូក៦  មិនបានប្រាប់យើង  អំពីហេតុការណ៍ដែលបានបណ្តាលចិត្តទ្រង់ ឲ្យតែងទំនុកមួយនេះទេ តែបាននិយាយអំពីទុក្ខសោកជាច្រើន។ គឺដូចដែលទ្រង់បានរៀបរាប់ថា “ទូលបង្គំអស់កំឡាំង ដោយថ្ងូរ ដំណេកទូលបង្គំត្រូវទទឹកជោកទាល់ភ្លឺ ទឹកភ្នែកទូលបង្គំហូរស្រោចដាបគ្រែ។ ភ្នែកទូលបង្គំស្រវាំងទៅ ដោយថប់ព្រួយ ក៏ទៅជាចាស់ ដោយព្រោះពួកដែលតតាំងនឹងទូលបង្គំ”(ខ.៦-៧)។ តែទំនុកមួយនេះ មិនទាន់ចប់តែត្រឹមប៉ុណ្ណេះទេ។ ស្តេចដាវីឌស្គាល់ការឈឺចាប់ និងការបាត់បង់ តែទ្រង់ក៏ស្គាល់ការកម្សាន្តចិត្តរបស់ព្រះផងដែរ។ បានជាទ្រង់ពោលថា ព្រះអម្ចាស់បានស្តាប់ពាក្យដែលទ្រង់ទូលអង្វរហើយ…

Read article