November

You are here:
សកម្មភាព និងលទ្ធផល

នៅ ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ១៩៧១ មាន​បុរស​ម្នាក់ដែល​គេស្គា​ល់នៅ​បច្ចុប្បន្ន​ថាជា​ ចោរ​ប្លន់​យន្ត​ហោះ​ពាណិជ្ជ​កម្ម​ឈ្មោះ ឌី ប៊ី គូព័រ ដោយ​ការ​គំរាម​បំ​ផ្ទុះយន្ត​ហោះ រហូតទា​ស់តែ​ទ​ទួល​បាន​ប្រាក់​គ្រប់​គ្រាន់។ បន្ទាប់​ពី​ចុះច​ត​ទ​ទួល​បាន​ប្រាក់គ្រ​ប់​គ្រាន់​ហើយ គាត់​ក៏​បញ្ជា​ឲ្យ​យន្ត​ហោះ​ ហោះឡើ​ងវិ​ញ។ នៅ​ពេល​ជណ្តើរ​ខាង​ក្រោយ​យន្ត​ហោះ៧​២៧ប​ន្ទាប​បន្តិច គាត់​ក៏លោត​ឆ័ត្រ​យោង​ចុះម​ក​ទាំង​យប់។ ប៉ូលិស​មិន​ដែល​ចាប់​គាត់​បាន​ទេ ហើយ​គ្មាន​អ្នក​ណាបំ​បែក​រឿង​ក្តី​នេះបា​ន​ទេ។ ទង្វើ​បែប​នេះ ​បង្ខំ​ឲ្យមា​នកា​រពង្រឹង​សន្តិសុ​ខនៅ​ព្រលាន​យន្ត ដើម្បី​ផ្តល់​ទំនុក​ចិត្ត និង​បំបា​ត់ភា​ព​ភ័យ​ខ្លាចដ​ល់​អ្នក​ដំណើរ។ អ្វី​ដែល​គាត់​បាន​ធ្វើ​ជះ​ឥទ្ធិ​ពល​ដល់​យើង​រាល់​គ្នា។ ព្រះ​គម្ពីរ​ពិព៌ណនាអំ​ពី​សកម្ម​ភាព​ពីរ​យ៉ាង ដែល​ធ្វើឲ្យ​ពិភព​លោក​មាន​ការ​ផ្លាស់​ប្រែ។ ទី​មួយ​គឺ​ជា​ជម្រើស​របស់​អ័ដាំម​ បាន​​ធ្វើ​ឲ្យ​អំ​ពើបា​ប និង​សេចក្តី​ស្លាប់​ចូល​មក​ក្នុ​ងពិ​ភ​ព​លោក ហើយ​សេច​ក្តី​ស្លាប់​រីក​រាល​ដាលដល់​មនុស្សទាំ​ង​អស់ គ្រប់​គ្នាបា​ន​ធ្វើបាប (រ៉ូម ៥:១២)។ ទី​ពីរ ផ្ទុយ​ទៅ​វិញ ដោយសារ​ព្រះយេ​ស៊ូវ​ថ្វាយ​អង្គ​ទ្រង់​ជាយញ្ញ​បូជានៅ​លើ​ឈើឆ្កា​ង ព្រះ​ជា​ម្ចាស់​បាន​លោះ​យើង​រួ​ច​ពី​បាប​ ​«ដូច្នេះ ដែល​មនុស្ស​ទាំង​អស់​ត្រូវ​ទោ​ស ដោយ​ព្រោះអំ​ពើ​រំលង​តែមួ​យ នោះ​មនុស្ស​ទាំង​អ​ស់ក៏​បា​នរា​ប់​ជាសុ​ចរិត ឲ្យ​បាន​ជីវិ​ត​វិញ ដោយសារ​អំពើ​សុច​រិត​តែ​មួយ បែប​ដូច្នោះដែ​រ» (ខ.១៨)។ ព្រះគ្រីស្ទ​បាន​លោះយើ​ង​រាល់​គ្នា​ពីអំ​ណាច​បាប ដោយ​ការ​សុគត និង​រស់​ឡើង​វិញ ដែល​គ្មាន​នរណា​ម្នាក់​អាច​ធ្វើបា​ន​ឡើយ។ ទ្រង់​បាន​លើក​លែង​ទោស​បាប និង​ផ្តល់​ជីវិត​អស់​កល្ប​ជា​និច្ច ដល់​អស់​អ្នក​ណាដែ​លទ​ទួល​ទ្រង់។ ហេតុ​ដូច្នេះ​ហើយ បាន​ជា​យើង​អាច​អរ​ព្រះ​គុណ​ព្រះអ​ង្គ​អស់​ពី​ចិត្ត​យើង ។-David McCasland

Read article
ចូរគោពមាតាបិតា

ថ្មីៗនេះ ឪពុក​ខ្ញុំ​ឈាន​ចូល​អាយុ៩​០​ឆ្នាំ​ផ្លាយ ហើយ​រូបកា​យ​ក៏ចុះ​ទ​ន់ខ្សោ​យ​ដែរ។ គាត់​អា​ចធ្វើ​ចលនា​បាន​ដោ​យប្រើ​ប្រអប់​ឈើ ប៉ុន្តែ​គាត់​ត្រូវ​ការ​មនុ​ស្សម្នាក់​ចំអិន ​ម្ហូប និង​ជួយ​កិច្ចកា​រ​ផ្សេង​ទៀត​ឲ្យ​គាត់។ បង​ប្រុស​ច្បង​របស់​ខ្ញុំឈ្មោះ​ស្ទី​វ និង​ប្រពន្ធ​គាត់​ឈ្មោះជូ​ឌី រស់​នៅ​ក្បែរ​គាត់ ដូច្នេះ ពួក​គេ​ក៏ស​ម្រេច​ចិត្ត ​រើទៅ​នៅមើល​ថែ​ទាំ​គាត់។ ដោយ​មាន​បំណង​ចង់​មើល​ថែ​ទាំ​ឪពុក​របស់​យើង ខ្ញុំនិ​ង​ប្រព​ន្ធខ្ញុំ​ត្រូវ​ជិះយន្ត​ហោះម​ក​មើល​គាត់ ដើម្បី​ទុក​ឱកាស​ឲ្យ​បង​ខ្ញុំ​និង​ប្រពន្ធ​គាត់​ចេញទៅ​​ក្រៅ​ម្តង​ម្កាល។ យើង​សប្បាយ​ចិត្ត​នឹង​ចំណាយ​ពេល​ជា​មួយ​​គាត់ ហើយ​យើង​សប្បាយ​ចិត្ត​ណាស់ ដែល​បាន​សម្រាល​បន្ទុក​បង​ប្រុស​ខ្ញុំ និង​ប្រពន្ធ​គាត់ ទោះ​បី​ជាពី​រ​បី​ថ្ងៃ​ក៏​ដោយ។ ព្រះ​គ​ម្ពីរ​ចែង​ថា៖ «ចូរ​គោរ​ព​ប្រតិ​បត្តិ​ដល់​មាតា​បិតា​ខ្លួន»(អេភេសូរ ៦:២)។ អ្នក​អត្ថា​ធិប្បាយ​ព្រះ​គម្ពីរ​សម្ពន្ធ​មេត្រី​ថ្មី​ម្នាក់​មាន​ប្រសាសន៍​ថា​ ដើម្បី​លើក​កិត្តិ​យស ​អ្នក​ណាម្នា​ក់ យើង​ត្រូ​វគោរព​អ្ន​ក​នោះ​ដោយ «សេចក្តី​គោរព ​ចិត្ត​សប្បុ​រស ​ការ​គួរ​សម និង​ការ​ស្តាប់​បង្គាប់ ដែ​ល​ជា​ចំនុច​សំខាន់​​នៃ​ជីវិត»។ ចំពោះ​កុមារ​តូច​ៗ​វិញ មាន​ន័យ​ថា​ការ​ស្តាប់ប​ង្គាប់​ឪ​ពុក​ម្តាយ។ ចំពោះ​ក្មេ​ង​ជំទង់​វិញ មាន​ន័យ​ថា ការ​គោរព​ចំពោះ​ឪពុក​ម្តាយ ទោះបី​ជាអ្ន​កគិ​ត​ថា អ្នក​ចេះ​ជាង​ពួក​គាត់​ក៏​ដោយ ចំពោះ​យុវវ័​យវិ​ញ មាន​ន័យ​ថា រាប់​បញ្ចូល​ឪពុក​ម្តាយ​ជា​ចំណែក​នៃ​ជីវិត​ពួក​គេ។ ចំពោះ​មនុស្ស ​វ័យ​កណ្តាល និង​លើស​ពីនេះ មាន​ន័យ​ថា ការ​យក​ចិត្ត​ទុក​ដាក់​ថែទាំឪពុក​ម្តាយ ពេល​ឈាន​ចូល​វ័យ​ចាស់ និង​ផ្តល់​ថ្នាំស​ង្កូវ​ដល់​គាត់។ នៅ​សប្តាហ៍​នេះ តើ​អ្នក​នឹង​គោរព​មាតា​បិតា​របស់​អ្នក​ដោយ​របៀប​ណា? ។-Dennis Fisher

Read article
ចូរធ្វើអ្វីដែលត្រឹមត្រូវ

នៅ ពេលខ្ញុំ​ធ្វើដំ​ណើរ​ចេញ​ក្រៅប្រ​ទេស ខ្ញុំ​បាន​ជួប​មេធាវី​ម្នាក់​មក​ពី​ស្រុក​កំណើត​របស់​ខ្ញុំ។ យើង​ភ្ញាក់​ផ្អើល​មែន​ទែន ដោយសារ​យើង​មានល​ក្ខណៈ​ដូច​​គ្នាច្រើន។ ក្នុង​ពេល​សន្ទនា​ជាមួ​យគា​ត់ គាត់​សួរ​ថា៖ «អ្នក​និយាយ ​ថាអ្ន​ក​ឈ្មោះ​ស្ទៀ​លវែល​មែន​ទេ? ខ្ញុំ​ឆ្លើយ​ថា៖ «ទេ ខ្ញុំ​ឈ្មោះ​ស្តូ​វែល»។ រួច​មក​គាត់​ប្រាប់​ខ្ញុំ​ថា គាត់​មាន​អតិថិ​ជន​ម្នាក់​ឈ្មោះ ស្ទៀល​វែល។ ខ្ញុំ​សួរ​ថា៖ «តើ​អាត​ស្ទៀល​វែល​នេះនៅ​ល្អ​ទេ? គាត់​ឆ្លើយ​ថា៖ «បាទ»។ លោ​ក​អាត​ស្ទៀល​វែល​ទៅថ្វា​យ​បង្គំ​នៅ​ព្រះវិហារ​ខ្ញុំ ហើយគា​ត់​ជាអ្ន​កជំ​នួញ​ដ៏​មាន​ឥទ្ធិ​ពល​មួយ​រូប​ក្នុង​សហគមន៍។ លោក​មេធាវី​ទទួ​លស្គា​ល់ថា​ គាត់​គ្មាន​អតិថិ​ជន​ដូច​លោក​អាតវែល​ទេ។ គាត់​បាន​ពន្យល់​ប្រាប់​ថា អតិ​ថិជ​ន​របស់​គាត់​ភាគ​ច្រើន ច​ង់ឲ្យ​គា​ត់​ធ្វើ​អ្វីៗ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​បាន​យ៉ាង​ឆាប់ តែ​លោក​អាត​ធ្វើ​ខុស​គេ​ខុស​ឯង នៅ​ពេល​គេសុំ​ឲ្យ​គាត់​ធ្វើអ្វី​មួ​យ គាត់​តែង​តែ​ឆ្លើយ​ថា៖ «ចូរ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូ​វចុះ»។ ពិត​ណាស់ ពាក្យ​នេះ​ធ្វើ​ឲ្យលោ​កមេធាវី​ភ្ញាក់​ខ្លួន​ព្រឺត។ ចូរ​ប​ង្កើត​ផល​ថ្វាយ​ព្រះ​គ្រីស្ទ​គ្រប់​ទាំង​បំណង​ចិត្ត និង​ការ​សម្រេច​ចិត្ត​ដោយ​មិន​គិត​ពី​លទ្ធ​ផល ដែល​ព្រះ​អម្ចាស់​បាន​ញែក​យើង​ពី​ពិភព ដែល​គិត​តែ​ពីប្រយោជន៍​ផ្ទាល់​ខ្លួន។ កាល​យើង​រស់​ក្នុងជី​វិត​មួយ​មិន​មាន​ការ​ចោទប្រ​កាន់ នោះធ្វើ​ឲ្យ​យើ​ងឆ្លុះ​​បញ្ចាំង​ភាពស្អា​ត​ស្អំ ​សេច​ក្តីស្រ​ឡាញ់ និង​ព្រះគុ​ណព្រះ​​យេស៊ូវ​គ្រីស្ទ យើង​ជា​«ពន្លឺ​បំភ្លឺ​ពិភ​ព​លោក»(ភីលីព ២:១៥)។ ដូច្នេះ បើ​អ្នក​ចង់​បំភ្លឺ​ពិភព​លោក អ្នក​គ្រា​ន់តែ «ចូ​រ​ធ្វើ​អ្វីដែ​លត្រឹ​ម​ត្រូវ»។- Joe Stowell

Read article
តើអ្នកកំសត់ទុគ៌តមែនទេ?

មិនថា​អ្នក​ប្រើ​ក្នុង​ស្ថានភាព​មួយ​ណា យើង​អាច​យកទំនុក​ដំកើង​ ៨៦:១ ដែល​ព្រះបា​ទដា​វីឌ​មាន​ព្រះបន្ទូល​ថា «ទូល​បង្គំ​ទាល់​ក្រ ហើយ​ខ្វះខា​ត»។ សូម្បី​តែអ្នក​មាន​នៅ​ក្នុង​ចំណោម​យើង​រាល់​គ្នា ក៏​យល់​ថាភា​ព​ក្រខ្សត់​នៅទី​នេះសំ​ដៅទៅ​លើអ្នក​ក្រ​ខ្សត់​ខាងវិ​ញ្ញាណ ជាង​អ្នក​ក្រ​ខ្សត់​មាស​ប្រាក់។ មហាសេ​ដ្ឋីឈ្មោះ​ រីក​ឌីវ៉ូស​តែង​តែនិ​យាយ​ថា៖ «ខ្ញុំ​ជាម​នុស្សមា​ន​បាប តែ​បាន​សង្រ្គោះដោ​យ​សា​រ​ព្រះ​គុណ​ព្រះអង្គ»។ បទ​គម្ពីរ​ទំនុក​ដំកើ​ង៨​៦​ ប្រាប់យើ​ង​ថា ជំនួយ​មក​ពីព្រះ​ជាម្ចា​ស់មិ​ន​អាច​វាស់​វែង​បា​ន​ ដោយ​បញ្ជី​កត់​ចំណូល​នោះទេ​។ បើយើ​ងទ​ទួល​ស្គាល់​ការ​នេះមែ​ន នោះ​យើង​ជា​អ្នក​កំស​ត់ទុ​រគ៌ត នោះព្រះ​ជាម្ចា​ស់នឹ​ង​មិន​ប្រទាន​របស់​មាន​តម្លៃ​មក​ឲ្យ​យើង​ទេ។ ទេ ព្រះ​ជា​ម្ចាស់​នឹង​ប្រទាន​របស់​មាន​តម្លៃ​ថែម​ទៀត​មក​យើង។ តើ​ព្រះជា​ម្ចា​ស់បា​ន​ធ្វើ​អ្វីខ្លះ​ស​ម្រាប់​មនុស្ស​កំសត់​ទុគ៌ត? ទ្រង់​នឹង​ទុក​ជីវិត​យើង ​សង្រ្គោះ​ជី​វិ​​តអ​ស់​អ្ន​​ក ដែ​​លទុ​ក​ចិត្ត​​​លើ​​ព្រះអ​​ង្គ(ខ.២) ទ្រង់​នឹ​ង​ផ្ត​ល់​ក្តីមេ​ត្តា និង​អត់​ទោស​ជា​និច្ច(ខ.៣ ខ.៥)។ ទ្រង់​នឹង​ស្តាប់​ព្រម​ទាំង​ឆ្លើយ​តប​ពាក្យ​អធិស្ឋានរ​បស់​យើង(ខ.៦-៧)។ តែ​យើង​មិន​ត្រឹម​តែ​ទទួល​ព្រះ​ពរ​ពី​ព្រះ​ជាម្ចាស់​ប៉ុណ្ណោះ​ទេ គឺ​យើង​ចេះ​ថ្វាយ​ទ្រង់ ​វិញ។ យើង​រៀន​តា​មរ​បៀប​ព្រះ​​អង្គ ដើរ​ក្នុង​សេចក្តី​ពិត គោរ​ព​កោត​ខ្លាច​ព្រះ​អង្គ សរសើរ​ព្រះ​អម្ចាស់ និង​ថ្វាយ​សិរីរុ​ងរឿ​ង​ដល់​ព្រះ​នាម​ទ្រង់ (ខ.១១-១២)។ តើអ្ន​ក​ចាត់​ទុក​ខ្លួ​នឯ​ងថាជា​ម​នុស្ស​កំសត់​ទុគ៌ត​ទេ? បើ​អញ្ចឹង​មែន យើង​សូម​ស្វាគមន៍​។ សូម​កុំឲ្យ​យើ​ងភ្លេ​ច​ពី​ព្រះ​ពរ​ខាង​វិញ្ញាណ​ណាមួ​យ ដែល​ព្រះអ​ង្គ​បាន​ប្រទាន​មក​យើង ហើយ​នឹង​ការ​ឆ្លើយ​តប​ចំ​ពោះព្រះ​ទ័យ​សប្បុរស​រប​ស់ព្រះ​អ​ង្គ​ឡើយ ។-Dave Branon

Read article
ចានចេះច្រៀង

លោក ម៉ៃឃល ហ្ល៊ីន ជា​វិចិត្រ​ករ និង​ជា​អ្នក​វិទ្យ​សាស្ត្របា​នរ​ចនា​រូប​ចាន​ចេះ​ច្រៀង​ដាក់​បង្ហាញ​ក្នុង​ការ​ប្រកួត​សិល្បៈជា​លក្ខណៈ​អន្តរ​ជាតិមួ​យ​នៅរ​ដ្ឋ​មីស៊ីគេន សហ​រដ្ឋ​អាមេ​រិក។ ចាន​នេះ​មិន​ប្រើ​អគ្គិសនី​ទេ តែមា​នរ​បស់​មួយ​ជួយ​ផ្គត់​ផ្គង់​ភ្លើង​ដល់​វា​គឺ ​ការ​សហការ។ ខណៈ​ពេល​ខ្ញុំស​ង្កេត​មើល​មនុស្ស​ព្យាយាម​ធ្វើ​ចាន​ឲ្យចេះច្រៀង​នេះ​ ខ្ញុំ​មានការ​ភ្ញាក់ផ្អើ​ល​ខ្លាំង​ណាស់ ​ព្រោះគ្មា​នន​រណា​ម្នាក់​ចំណា​យពេ​លអា​នសេ​ចក្តី​ណែ​នាំ​នោះ​ឡើយ​។ ផ្ទុយ​ទៅ​វិញ​គេគ្រា​ន់តែ​ច​ង់ស្តា​ប់ភ្លេង ហើយ​រក្សា​គំនិត​ល្អ​នេះ​ទុក​ក្នុ​ងចិត្ត​ប៉ុណ្ណោះ។ ពីរ​បី​នាទី​ក្រោយ​មក ​ពួក​គេដើ​រ​ចេ​ញទៅ​ដោ​យ​មិន​អស់​ចិត្ត​សោះ ថាតើ​មាន​អ្វី​មួយ​ធ្វើ​ឲ្យចា​ន​នេះចេះ​ច្រៀ​ង​បាន។ ខ្ញុំ​ឆ្ងល់​ណាស់ តើ​ខ្ញុំ​មាន​ការ​ធុញ​ទ្រាន់​នឹង​ជីវិត​ប៉ុន្មាន​ដង នៅ​ពេល​ដែល​ជីវិ​តខ្ញុំ​មិន​ដើរ​តាម​ការ​គិតទុ​ក​របស់​ខ្ញុំ? យើង​គិត​ថា យើង​ធ្វើ​ត្រូ​វ​ហើយ តែ​អ្វី​ៗ​មិន​ត្រូវ​ទាល់​តែសោះ​។ ផ្ទុយ​ទៅ​វិញ​យើង​មិន​ធ្វើតា​មផ្លូ​វ​របស់​ព្រះ​ជាម្ចាស់​ឡើយ គឺ​ធ្វើតា​ម​ចិត្ត​ខ្លួន​ឯង។ ចាន​ចេះច្រៀ​ង​នេះរំ​លឹក​ខ្ញុំឲ្យ​ដឹ​ងថា យើង​មិន​អាច​រំពឹ​ងថា​ជី​វិត​យើ​ងល្អ​ប្រ​សើរ​ឡើយ បើយើ​ង​មិន​ទទួល​យ​កកា​រណែនាំ​របស់​អ្នក​រច​នា​នោះ (ចោទិយកថា ៤:៤០)។ ការ​មិន​ស្តាប់​បង្គា​ប់ធ្វើ​ឲ្យ​យើង​ឃ្លាត​ឆ្ងាយ​ពី​គ្នា និង​ឃ្លាត​ចាក​ឆ្ងាយ​ពី​ព្រះ​ជា​ម្ចាស់​ទៀត​ផង។ ដើម្បី​សម្រេច​តាម​ផែន​កា​រ​នៃសេ​ចក្តី​សង្រ្គោះ​របស់​ព្រះ​អង្គ​សម្រាប់​ពិភព​លោក​នេះ(ទំនុក​ដំកើង ៦៧:២) យើង​ត្រូវ​ធ្វើ​តាម​ការណែនាំ​អំពី​ជីវិត និង​ការងា​រដោ​យស​ន្តិ​ភាព​ជា​មួយ​គ្នា។ ពេល​ណា​ជីវិត​មិន​បាន​ប្រសើរ ប្រហែល​ជា​មក​ពី​យើង​មិន​ធ្វើ​តាម​ផែនការ​របស់​ព្រះអ​ង្គ ។-Julie Ackerman Link

Read article
ចូរស្វែងរកក្តីសង្ឃឹម

ការសិក្សា​ស្រាវ​ជ្រាវ​មួយ​នៅសា​កលវិ​ទ្យា​ល័យ​ រកឃើញ​ថា ក្មេង​ជំទង់​ជ​ន​ជាតិ​អាមេរិក​ជិត១៥% មាន​អារម្មណ៍​ថា ពួកគេទំ​នង​ជា​ស្លាប់មុ​នពេ​លខួ​ប​កំណើត​៣៥ឆ្នាំ​។ ការ​ប្រមើល​មើល​បែប​ទុទិដ្ឋិនិយម​បែប​នេះ ទំនង​ជា​ផ្សាភ្ជា​ប់ទៅ​នឹ​ងអ​ត្តចរិ​ត​ធ្វេស​ប្រហែស​របស់​ពួក​គេ។ លោក​វេជ្ជ​បណ្ឌិត អាយរីស បូរ៉ូស្គី ជា​អ្នក​និពន្ធ ​ទស្សនា​វដ្តី​ជំងឺ​កុមារ​មាន​ប្រសាសន៍​ថា៖ «យុវ​ជ​ន​ទាំង​នេះ​​ប្រហែល​ជា​ប្រថុយ​ប្រថាន​នឹង​ជីវិត ព្រោះ​ពួក​គេ​អស់​សង្ឃឹម និង​គ្មាន​សេស​សល់​អ្វី​ច្រើន​ទេ»។ គ្មាន​នរណា​ម្នាក់​ស៊ាំនឹ​ងការអស់​សង្ឃឹម​ឡើយ​។ បទ​គម្ពី​រទំនុ​កដំ​កើង​សុំជំ​នួយ​ពី​ព្រះអ​ង្គម្ត​ងហើ​យ​ម្តង​ទៀត ពេល​ណាជី​វិត​ធ្លាក់​ក្នុង​ភាពង​ងឹត។ ឱ​ព្រលឹង​ខ្ញុំ​អើយ ​ហេតុ​អ្វីបា​ន​ជា​ត្រូវអ​ស់​សង្ឃឹម​ដូច្នេះ? ហេតុ​អ្វីបា​ន​ជា​ឯង​រំខា​នខ្ញុំ​ដូច្នេះ? «ចូរសង្ឃឹម​ដល់​ព្រះ​អង្គ​ចុះ ដ្បិត​អញ​នឹង​បាន​សរសើ​រដល់​ទ្រ​ង់​ទៀត » (ទំនុកដំកើង ៤២:៥)។ នៅ​ក្នុង​ការ​បោះជំ​ហាន​ដោយ​សេចក្តី​ជំនឿ អ្នក​និពន្ធ​គម្ពី​រ​ទំនុក​ដំកើង មិន​ដែល​ភ្លេច​ពី​ព្រះជាម្ចា​ស់ឡើ​យ ទ្រង់ក៏​មិ​ន​ដែល​បោះប​ង់ចោ​លយើង​ឡើយ។ លោក​ឃទីស អាល់គីស​បានស​រសេ​រថា៖ «សេចក្តី​សង្ឃឹ​ម​លើព្រះ​ជាម្ចាស់​បាន​ទទួល​​ថាមពល​តាមរ​យៈវ​ត្ត​មានព្រះ​អង្គ… និង​ទទួល​ថា​មព​លដោយ​សារ​អនា​គត​របស់​ព្រះ​ជាម្ចាស់​នៅក្នុ​ងជី​វិត​ខ្ញុំ»។ យើង​អាច​ប្រកាស​ជាមួ​យអ្ន​កនិ​ពន្ធ​គម្ពី​រទំនុក​ដំកើង​ថា៖ «យើង​នឹង​បាន​សរសើរ​ដល់ទ្រង់​ទៀត»(ខ.៥)។ អ្នក​ដើរ​តាម​ព្រះគ្រី​ស្ទ​មិន​គួរ​រា​ររែ​កក្នុ​ងកា​រស្វែ​ងរ​ក​យោបល់ពេលអ​ស់ស​ង្ឃឹម​នោះឡើ​យ។ ហើយ​កុំ​គិត​ថា ជំនឿ និង​ការ​អធិស្ឋាន​សាមញ្ញ​ពេក​មិន​អាច​ជួយ​យើង​បាន​ដែរ។ ព្រះ​ជា​ម្ចាស់​តែង​ផ្តល់​ក្តីស​ង្ឃឹម​ដល់​យើង​ជានិ​ច្ច ។-David McCasland

Read article
ការលើកលែងទោសរបស់ព្រះជាម្ចាស់

នៅ រាល់​ឆ្នាំ​ នា​ចុង​ខែ​វិច្ឆិកា ប្រធានា​ធិបតី​សហ​រដ្ឋ​អាមេរិក បាន​ចេញ​ការ​សុំទោស​ជា​សាធា​រណៈ​ក្នុងពិ​ធីអ​រព្រះ​គុ​ណ។ នៅក្នុ​ង​ពិធី​នោះ ប្រធានាធិ​បតី​មួយ​រូប​របស់​សហរដ្ឋ​អាមេរិ​កថ្លែ​ងស​ន្ទរក​ថា៖ «ភ្ញៀវ​កិត្តិយស​​របស់​យើង​នៅថ្ងៃ​នេះ ដូច​ជា​ភ័យ​បន្តិច។ គ្មាន​នរណាម្នា​ក់ប្រា​ប់​គាត់​ថា ខ្ញុំ​នឹង​លើក​ទោស​គាត់​ទេ»។ មាន់​បារាំង​ដ៏​កំសត់​មាន​ហេតុផ​លនឹ​ង​ភ័យ​ខ្លាច ព្រោះ​គេនឹ​ងយ​ក​វា​ធ្វើជា​អាហារ​ពេល​ល្ងាច​បុណ្យ​អ​រ​ព្រះ​គុណ​ថ្ងៃ​នេះ។ យើង​ក៏មិ​នខុ​សគ្នា​អ្វី​ដែរ ពេល​ណាយើ​ង​ដឹង​ថាខ្លួ​នមា​នបា​ប។​ បើសិ​ន​ជា​គ្មា​​ន​ព្រះ​ជាម្ចាស់​លើក​លែង​ទោស​ទេ នោះ​យើង​នឹង​វិនាស។ លក្ខខ​ណ្ឌ​នេះ គឺ​ជា​លទ្ធ​ផល​ផ្ទាល់​កើត​ចេញ​ពី​កំហុស​របស់​យើង​។ ព្រះ​គម្ពី​រចែ​ង​ថា៖ «ឈ្នួលរ​បស់​អំពើ​បាប​គឺ​ជាសេច​ក្តីស្លា​ប់»​(រ៉ូម ៦:២៣)។ ទោះ​ជា​យ៉ាង​ណា យើង​បាន​រួច​ពី​ទោស​មួយ​ជីវិត ដោយ​សារ​ព្រះ​បុត្រា​ព្រះ​ជាម្ចា​ស់ទ​ទួល​បាប​ជំនួ​សយើង នៅ​លើ​ឈើ​ឆ្កាង​។ អំពើបា​ប​យើង​ជាប់​ឆ្កាងជា​មួ​យព្រះ​អង្គ យើង​រ​ស់​ក្នុង​សេច​ក្តីសុ​ចរិត ដោយសារ​ស្នាម​រំពាត់​លើ​អង្គ​ទ្រង់​យើង​បាន​ជាសះ​ស្បើ​យ (១ពេត្រុស ២:២៤)។ ទី​មួយ បទ​ព្រះគម្ពីរ ​យ៉ូហាន ១:៧ ប្រាប់យើ​ងថា​ ព្រះ​លោហិត​ព្រះយេ​ស៊ូវ​បាន​សម្អាត​យើង​រួច​ពីបា​ប​ហើយ។ យើង​ដឹង​ថា ព្រះ​ជា​មា្ចស់​បាន​លើស​ទោស​យើង​​រួច​ពីបា​ប​ហើយ ពេល​យើង​ប្រកាស​ទទួល​ស្គាល់ព្រះយេ​ស៊ូវ គឺ​ជា​ព្រះអ​ម្ចាស់ ហើយ​ជឿថា​ព្រះបិ​តា​បាន​ប្រោស​​ព្រះ​យេស៊ូវឲ្យរស់​ពី​សុគត​ឡើង​វិញ (រ៉ូម ១០:៩)។ ថ្ងៃនេះ​ ចូរ​ពិចារណា​មើល ថា​តើអ្ន​ក​ត្រូវ​ឆ្លើយ​តប​ចំពោះព្រះ​ជា​ម្ចាស់​ដោ​យរបៀប​ណា ដែល​ទ្រង់​ដែល​បាន​ប្រទាន​ការ​អត់ទោ​ស​ដល់​អ្នក​ដូ​ច្នេះ ។-Jennifer Benson Schuldt

Read article
ពិភពសំបូរបែប

ក្រុ​មហ៊ុនទូ​រទស្សន៍​ខ្សែកា​បបា​នផ្ញើ​សំ​បុត្រ​អញ្ជើញ​ខ្ញុំទៅពិ​និត្យ​មើល​ប៉ុស្តិ៍​ទូរទស្ស​ន៍​ថ្មីប​ន្ថែម​ទៀត។ នៅ​ក្នុងលិ​ខិត​នោះបា​នស​រសេ​រថា ខ្ញុំត្រូ​វទា​ក់​ទង​ទៅក្រុ​ម​ហ៊ុន​ដើម្បី​ទទួ​លបា​នប្រ​អប់​ឌីជីថល​ថ្មីមួ​យ ហើយ​បាន​ពន្យល់​ខ្ញុំ​ពី​​របៀប​តម្លើង​វាថែ​ម​ទៀត។ រួច​មក​គេ​ប្រាប់​ខ្ញុំ​ថា៖ «គ្រាន់​តែអ​ង្គុយ​ចុះ ហើយ​រីក​រាយ​នឹង​ពិភព​សំបូរ​បែប​ទាំង​នោះ​ចុះ​»។ នៅ​ក្នុង​លិខិត​នោះធ្វើ​ឲ្យ​ខ្ញុំគិត​ដល់«ពិភព​សំបូរ​បែប» ដែល​គ្រីស្ទ​បរិស័ទ​មាន​ឯក​សិទ្ធិ​នឹង​ទៅ​រស់​នៅ​ទី​នោះ​។ ពេល​ដែល​ព្រះ​ជាម្ចាស់​រំដោះម​នុស្ស​ចេញ​ពីពិ​ភព​ងងឹត​នៃ​អំពើ​បាប ហើយ​នាំគេ​ម​កពិ​ភព​នៃ​ពន្លឺ​វិញ​(១ពេត្រុស ២:៩) យើង​ក៏ទ​ទួលបា​នជី​វិត​ថ្មីមួ​យ។ បទ​គម្ពីរ​រ៉ូម​៥ បា​​នប្រាប់​យើ​ងថា មាន​របស់​ជា​ច្រើន​ដែ​ល​យើង​បាន​ទទួ​ល​ពី​ព្រះ​គ្រីស្ទ​ដូ​ចជា​៖ ព្រះ​ជា​ម្ចាស់​បាន​សម្រុះ​សម្រួ​ល​យើង​ជាមួ​យ​ព្រះ​បិតា ដោយសារ​ការ​សុគត​របស់​ព្រះ​បុត្រា (ខ.១០) ហេតុដូ​ច្នេះហើ​យបា​នជា​យើង​មា​នស​ន្តិភាព​ជាមួ​យព្រះ​​ជា​ម្ចាស់​តាម​រ​យៈព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ (ខ.១)។ យើង​អាច​ចូល​ទៅ​ព្រះ​ជាម្ចា​ស់ដើ​ម្បី​ទទួល​ព្រះ​គុណ(ខ.២)។ យើង​មាន​អំណរ​ទោះ​ជា​ជួប​ទុក្ខ​លំបាក ព្រោះ​នេះ​ជា​ឱកាស​ដែល​យើង​រីក​លូត​លាស់​អត្ត​ចរិត ដោយ​ការ​ទុក​ចិត្ត​លើ​ព្រះអង្គ (ខ.៣-៤)។ លើល​ពី​នេះទៅ​ទៀ​ត ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែលព្រះ​អ​ង្គបា​ន​ប្រទាន​មក​យើង​រាល់​គ្នា នឹង​បង្ហូរ​សេចក្តី​ស្រឡាញ់រ​ប​ស់​ព្រះជា​ម្ចាស់​ឲ្យ​ពេញ​ពោរ​ក្នុង​ចិត្ត​យើង(ខ.៥) ហើយ​អំពើ​បាប​គ្មាន​អំណាច​លើប​ង​ប្អូន​ទៀត​ឡើយ(៦:១៨)។ ក្នុង​នាម​ជា​គ្រីស្ទប​រិស័​ទម្នាក់ យើង​អាច​ទទួ​លបា​នពិ​ភព​សំបូរបែ​ប​មក​ពី​ព្រះ​ជាម្ចាស់។ តើ​នៅតែ​អា​ត្មានិ​យម​ដល់​កាល​ណាទៀ​ត ចូរ​ចេះចែ​ក​ចាយ​ដល់​អ្នក​ដទៃ​ផង ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​ពិភ​ពសំបូ​របែ​បម​ក​ពី​ព្រះ​ជាម្ចា​ស់?។-Anne Cetas

Read article
ការដឹងគុណរកពាក្យថ្លែងពុំបាន

មូលហេតុ​នាំ​ឲ្យយើ​ងនិ​យាយ​ថា អរ​គុណ​ដល់​អ្នកប្រទាន​អំណោយ ព្រោះយើ​ងច​ង់​កោត​សរសើរ​ដល់​ម្ចាស់​អំណោយ។ អ្នក​និព​ន្ធជីប៊ី ស្ទន​មាន​ប្រសាសន៍ ​ថា៖«ការ​ដឹង​គុណ​ដោយ​ស្ងៀមស្ងាត់​មិន​មាន​តម្លៃ​ឡើយ»។ ពេល​កូន​យើង​នៅតូ​ច​នៅឡើ​យ ជា​រឿយ​ៗ​យើ​ង​ត្រូវតែ​រំលឹក​ពួក​គេ កុំ​ឲ្យ​មើល​មុខ មើល​ជើង ឬ​និយាយ​ពាក្យ​ពិបាក​យល់​ជំនួស​ឲ្យ​ពាក្យ«អរគុណ»​នោះឡើ​យ។ ក្រោយពេ​ល​យើង​រៀប​ការ​បាន​ច្រើន​ឆ្នាំម​ក ខ្ញុំ​និង​ប្តី​ខ្ញុំ​នៅ​តែ​រៀន​និយាយ​ពាក្យ​អរគុណដ​ល់​គ្នាទៅ​វិ​ញទៅ​មក ព្រោះ​វា​សំខាន់​ណាស់។ ពេល​ណាយើ​ង​មាន​ចិត្ត​ចង់​កោត​សរសើរ​អ្វី​មួយ យើង​ព្យាយា​មនិ​យា​យចេ​ញ​មក ទោះ​បី​ជាយើ​ង​បាន​និយា​យ​ដដែ​លនេះ​ញឹក​ញាប់​ក៏ដោ​យ។ លោក​វីលៀម អា​កធួ វត មាន​ប្រសាសន៍​ថា៖«ការ​ដឹង​គុណ​ដោយ​អា​រម្មណ៍ ​ហើយ​មិន​បាន​ប​ញ្ចេញ​មក ប្រៀប​បី​ដូច​បា​នខ្ច​ប់​កាដូ តែ​មិន​បាន​ជូន​ដល់​អ្នក​ណា​ម្នាក់​»។ ការ​សម្តែង​កា​រដឹ​ង​គុណ​ពិត​ជាមា​នសំខាន់ណាស់ស​ម្រាប់​ទំនាក់ទំន​ងរ​ប​ស់​មនុស្ស ហើយ​រឹត​តែ​ពិសេស​ទៅទៀ​ត​គឺ​ជា​មួយ​ព្រះ​ជាម្ចាស់​នៃ​យើង។ កាល​ណា​យើង​រំលឹក​ទៅ​ដល់​ព្រះ​ពរ​រាប់​មិន​អស់ ដែល​ទ្រង់​បាន​ប្រទាន​មក​យើង តើ​យើ​ង​បាន​អរ​ព្រះ​គុណ​ព្រះអ​ង្គហើ​យឬ​នៅ​? កាល​ណាយើ​ងគិ​ត​ដល់​អំណោយ​ដ៏​ពិសេស ដែល​ព្រះអ​ង្គបា​នសុ​គត និង ​រស់​ឡើង​វិញ​​អត់​ទោស​បាប​យើង តើ​ដួង​ចិ​ត្តយើង​ពោរពេញ​ដោ​យកា​រកោត​សរសើរ និង​អរ​ព្រះ​គុ​ណ​ទ្រង់​ទេ? (រ៉ូម ៦:២៣, ២កូរិនថូស ៩:១៥)។ សូម​នឹក​ចាំប​ទគ​ម្ពីរ​ទំនុក​ដំកើង ១០៧:១ ក្នុង​ចិត្ត​អ្នក​រាល់​ថ្ងៃ៖ «សូម​អរ​ព្រះគុ​ណ​ដល់​ព្រះយេហូវ៉ា ដ្បិ​ត​ទ្រង់​ល្អ» ។-Cindy Hess Kasper

Read article
ស្នាដៃឯក

ពេ​លថ្មី​ៗ​នេះ ខ្ញុំ​បាន​ឃើញ​ឯកសារ​មួយ​ស្តី​អំពី​វិធី​ផលិត​ព្យាណូរ​បស់លោ​កស្តេ​នវ៉េ ឯកសារ​នោះ​បង្ហាញ​ថា គាត់​គូស​វាស​យ៉ាង​ផ្ចិត​ផ្ចង់ ដើម្បី​ផលិត​ឧបករណ៍​ដ៏ប្រណិត​មួយ​ឡើង។ តាំង​ពីកា​ត់​ជ្រៀក​​​ឈើ​​រហូ​តដ​ល់​ព្យាណូ​លេច​រូប​រាង​ឡើ​ង ដាក់​ក្នុង​បន្ទប់​តាំង​ប​ង្ហាញ ទាម​ទារ​ជំនាញ និង​ការ​ច្នៃ​ប្រឌិត​ប៉ិន​ប្រសប់​មិន​អាច​កាត់​ថ្លៃ​បាន។ ការ​ចំណាយ​ពេ​ល​មួយ​ឆ្នាំ​ផលិត​ចប់​រួច​រាល់​ហើយ តន្ត្រី​ករ​​ក៏​យក​ព្យាណូ​មក​លេង នោះ​គេ​ក៏​លាន់​មា​ត់សរសើរ​ពី​សម្លេង​ដ៏​ពិរោះ ដែល​កុំព្យូទ័​រមិ​នអា​ច​ធ្វើបា​នឡើ​យ។ អាថ៌​កំបាំង​ក្នុង​ការ​ផលិត​របស់​ឲ្យ​បា​នល្អ ទាម​ទារ​អ្នក​ផលិត​មាន​ស្នាដៃ​ឯ​ក​។ ពេល​គេស​ង់រោ​ងឧ​បោសថ យើង​ឃើញ​ថា ​ព្រះជា​ម្ចាស់​ក៏​ឲ្យត​ម្លៃទៅ​លើ​ស្នា​ដៃដែ​រ។ ទ្រង់​បាន​រើស​ជាង​មាន​ស្នាដៃ​ឈ្មោះ​បេ​តសាលាល ដោយ​មាន​ព្រះប​ន្ទូល​ថា៖ «ហើយ​អញ​បាន​បំពេ​ញគា​ត់ដោ​យព្រះ​វិញ្ញាណ​នៃ​ព្រះ ឲ្យ​មាន​គំនិត​វាងវៃ មាន​យោបល់ មាន​ចំណេះចេះធ្វើ​កា​រ​គ្រប់មុខ​ទាំង​អស់ ឲ្យ​បា​នប្រ​សប់​នឹ​ងបង្កើត​អស់​ទាំង​កា​រ ​គឺ​ឲ្យចេះ​កា​រខា​ង​គ្រឿងមាស ប្រាក់ ហើយ​នឹង​លង្ហិន ចេះ​ច្នៃត្បូ​ង​សម្រា​ប់​ដាំ ចេះឆ្លា​​ក់​ឈើ និង​ការ​គ្រប់​មុខ​ទាំង​អស់​ផង» (និក្ខំមនំ ៣១:៣-៥)។ សព្វ​ថ្ងៃនេះ​ ព្រះ​ជា​ម្ចាស់​គង់​នៅ​ក្នុង​ចិ​ត្តអ្ន​ក​ជឿ​គ្រប់​រូប។ ព្រះ​ជា​ម្ចាស់​មិន​បាន​ឈប់​ត្រា​ស់ហៅ​ជា​ង​​មាន​ស្នាដៃ​នោះទេ​។ ឥឡូវ​នេះ អ្ន​កជឿ​ម្នា​ក់​ៗជា​«ស្នាដៃ​ដែលទ្រ​ង់​បង្កើត​ក្នុង​ព្រះគ្រី​ស្ទ​យេស៊ូវ» (អេភេសូរ ២:១០)។ ព្រះ​វិញ្ញាណប​រិសុ​ទ្ធជា​មេ​ជា​ងដ៏​ចំ​ណាន ដែល​ច្នៃ​អត្ត​ច​រិត​របស់យើ​ង ឲ្យ​បាន​ដូច​ជា​ព្រះយេស៊ូ​វ (រ៉ូម ៨:២៨-២៩)។ កាល​ណាស្នា​ដៃយើ​ង​លេច​ចេញ​ជារូ​បរា​ង​ឡើង នោះយើ​ងនឹ​ង​ដឹង​ថា អាថ៌​កំបាំ​ង​នៃកា​រផលិត​របស់​ល្អ​គឺ​ចេញ​​មក​ពី​ស្នាដៃ​ឯក។-Dennis Fisher

Read article