នំម៉ាណាប្រចាំថ្ងៃ legacy

You are here:
ទីប្រឹក្សាច្រើន

លោកថូម៉ាស អ័ ខេមភីស(Thomas à Kempis) ដែល​ជាទេ​វវិទូ នៅ​សតវត្សរ៍​ទី​១៥ ​បានមាន​ប្រ​សាស​ន៍​ថា​ “តើមា​នអ្ន​ក​ប្រាជ្ញ​ណា ដែលមា​ន​ចំណេះ​ដឹង​សព្វ​គ្រប់​គ្មាន​កន្លែង​ចន្លោះ?​ ដូចនេះ​ ចូ​រ​កុំទុ​ក​​ចិត្ត​លើគំនិត​របស់​ខ្លួ​ន​ឯង​​ពេក តែ​ចូរ​ត្រៀម​ចិត្ត ដើម្បី​ស្តាប់​យោ​បល​អ្នកដទៃ​ផ​ង”។ ទោះបី​ជា​អ្ន​ក​មាន​ទស្សនៈ​ល្អ​ក៏​ដោយ តែ​បើ​អ្នក​ស្រឡាញ់​ព្រះ នោះ​មាន​ពេល​ខ្លះ​ អ្នក​ត្រូ​វ​អនុវត្ត​តាម​ទស្សនៈ​របស់​​អ្នក​ដ​ទៃ ដែល​ស្រប​តាម​បំណង​ព្រះ​ទ័យ​ព្រះ​វិញ ដែល​នាំ​ឲ្យ​ចំណេញ​ជាង”​។  លោកថូ​ម៉ាស​បាន​ទ​ទួល​ស្គា​ល់ សារៈ​សំខា​ន់​នៃ​ការ​សុំយោបល ពី​ទី​ប្រឹក្សា​ដែល​យើង​អាច​ទុ​ក​ចិ​ត្ត​បាន ពេល​ដែល​យើ​ង​​ធ្វើ​ផែន​ការ​សម្រាប់​ជីវិ​ត​យើង​។​ ដើម្បី​រស់​នៅ​តា​មបំ​ណង​ព្រះទ័​យព្រះ  មនុស្ស​ដែល​ឆ្លា​ត​វ័យ ​គួរ​តែ​បើក​ចិ​ត្ត ទទួ​លយោប​ល​ពី​អ្ន​ក​ដ​ទៃ ដែល​ព្រះ​អាច​ប្រើ​ ដើម្បី​នាំ​មក​នូ​វ​ប្រា​ជ្ញា សម្រាប់​ដឹក​នាំ​ជី​វិត។ ពេល​ដែល​ម​នុស្ស​​ម្នាក់​​ស្វែង​រក​យោបល​ដ៏​ឆ្លាត​វ័​យពី​អ្នក​ដ​ទៃ គាត់​កំ​ពុង​តែប​ង្ហា​ញ​ថា​ ខ្លួន​អាច​មើលរំ​លង​ចំណុច​សំខា​ន់​ៗ​មួ​យចំ​នួន ក្នុង​ការ​ស​ម្រេច​ចិត្ត។ ស្តេច​សាឡូម៉ូន ជាម​នុស្ស​ដែ​ល​ឆ្លា​ត​បំផុត​របស់​ជន​ជា​តិ​អ៊ី​ស្រាអែល បាន​សរសេរ​អំពី​សា​រៈសំ​ខាន់ នៃ​កា​រ​ទ​ទួល​យោ​បល​ពីអ្ន​កដ​ទៃ។ គឺដូ​ចដែ​លមា​នសេ​ច​ក្តីចែ​ង​ថា “ទី​ណា​គ្មាន​ការ​ប្រឹក្សា នោះ​មិន​បាន​តាម​ចិត្ត​ប៉ង​ទេ តែ​បើ​មាន​អ្នក​ណា​ជួយ​គំនិត​ជា​ច្រើន នោះ​នឹង​កើត​ការ​វិញ”(សុភាសិត ១៥:២២)។ ព្រះ​អម្ចា​ស់​ជាអ្ន​ក​ប្រឹ​ក្សាយោបល​ដ៏​អស្ចា​រ្យ(អេសាយ ៩:៦) ហើយ​ព្រះអ​​ង្គ​សព្វ​ព្រះទ័​យ​នឹង​ការពារ​យើង តាម​រយៈ​ទី​ប្រឹក្សាដែ​លឆ្លា​តវ័​យ និង​កោត​ខ្លាច​ព្រះ​។ ចូរ​សុំយោ​បល​ពី​ពួកគេ ហើយអ​រព្រះ​​គុណ​ព្រះ​ សម្រាប់​យោបល​ល្អៗ​​​​​ដែល​ពួក​គេផ្ត​​ល់​​​ឲ្យ។ ​ពួ​ក​គេ​​អាច​​ជួយ​​ឲ្យ​យើង​​​អាច​មើល​ឃើ​ញ​ផែន​ការ​របស់​ព្រះ​អង្គ កាន់​តែច្បា​ស់​…

Read article
ជាសះស្បើយយឺតៗ

បន្ទាប់​ពី​កូន​ប្រុ​ស​រ​ប​ស់​ខ្ញុំ ចូល​ធ្វើ​ទាហាន​របស់​សហ​រដ្ឋ​អា​មេរិក​បាន​៤​ស​ប្តាហ៍ គាត់​បាន​មាន​របួស​ក្បាល​ជ​ង្គ​ង់យ៉ា​ង​ធ្ង​ន់​ធ្ងរ ក្នុង​ការ​ហ្វឹ​ក​ហាត់។ ហេតុ​នេះ​ហើ​យ គេក៏​បា​នអ​នុញ្ញាត​ឲ្យ​គាត់​ឈ​ប់ធ្វើ​ទា​ហា​ន។ ដូច​នេះ គាត់​បា​ន​ប្រើ​ឈើច្រ​ត់​ដើរអ​ស់​មួយ​រ​យៈពេល ក្នុង​វ័យ​១​៩​​ឆ្នាំ ហើយ​ដោយ​សារ​ភាព​ធ្ង​នធ្ង​រ​នៃ​រ​បួស​នោះ គាត់​ត្រូវ​អត់​ទ្រាំ​នឹ​ង​ការ​លំបាក​អស់​រយៈ​ពេ​ល២​ឆ្នាំ​ ទំរាំ​តែ​ជា​សះស្បើ​យ ដោយ​ការ​សម្រាក និង​ស្តាឡើ​ងវិ​ញ។ ទី​បំផុត គាត់​ក៏​អាច​ដោះ​ទ្រនាប់​ក្បាល​ជង្គង់ ​ដែល​គាត់​បាន​ពា​ក់​តាំ​ង​ពី​ថ្ងៃ​មាន​គ្រោះថ្នា​ក់​។ ទោះ​បី​ជា​ក្បាល​ជង្គ​ង់​គាត់ នៅ​ឈឺ​ខ្លះៗ​ ក៏​ដោយ ក៏​ដំណើរកា​រ​ដ៏​វែង​អ​ន្លាយ និង​យឺ​ត​ៗ នៃ​ការ​ជា​សះស្បើ​យ បា​ននាំ​ឲ្យ​គា​ត់​អាច​ប្រើ​ប្រា​ស់​ជើង​គាត់​ទាំ​ង​ស្រុង​ឡើង​វិញ។ ការ​ជា​សះស្បើ​យ​ខា​ងរូ​បកាយ ច្រើន​តែ​មា​នភា​ព​យឺ​ត​យ៉ាវជាង​ការ​រំ​ពឹង​ទុ​ក​រប​ស់​យើ​ង។ ពេល​ខ្លះ ការ​ប្រោស​ឲ្យ​​ជា​ខាងវិញ្ញាណ​ក៏​មាន​ដំ​ណើរ​យឺត​ៗ ​ដូច​នេះផ​ង​ដែ​រ។ ផល​វិបាក ដែល​ទទួល​បា​ន​ពី​កា​រស​ម្រេ​ច​ចិ​ត្ត​ខុស​ ឬទ​ទួល​បាន​ពី​ទ​ង្វើអា​ក្រក់​របស់​អ្នក​ដទៃ អា​ចនាំ​ឲ្យ​យើ​ង​មាន​ប​ន្ទុ​ក ឬ​មាន​រ​បួ​ស​ក្នុង​ចិ​ត្ត ដែ​ល​យើង​អត់​ទ្រាំអ​ស់​មួ​យ​ជី​វិត។ ប៉ុន្តែ សម្រាប់យើ​ង​ដែ​ល​ជា​កូ​នរ​បស់​​ព្រះ ​យើងមា​ន​ក្តី​ស​ង្ឃឹម។ ទោះ​បី​ជា​ មាន​របួ​ស​ខ្លះ​មិ​ន​បាន​ជា​សះស្បើយ​ទាំងស្រុ​ង ក្នុង​មួ​យ​ជី​វិត​នេះ​ក៏​ដោ​យ ក៏ព្រះ​ទ្រ​ង់បា​ន​សន្យា​យ៉ាង​ច្បាស់​ថា  នៅទី​ប​ញ្ចប់  យើង​នឹ​ងបា​ន​ជា​សះ​ស្បើយ​មួ​យ​រ​យភា​គ​រ​យ​។ គឺ​ដូច​ដែ​ល​សាវ័​ក​យ៉ូ​ហាន​​បាន​មាន​ប្រសាសន៍​ថា “ព្រះ​​​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ និង​គ្មាន​សេចក្តី​ស្លាប់ ឬ​សេចក្តី​សោក​សង្រេង ឬ​សេចក្តី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ ដ្បិត​សេចក្តី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ”(វិវរណៈ ២១:៤)។ ក្នុង​រដូ​វ​កាល​នៃ​កា​រឈឺចា​ប់​រប​ស់​យើ​ង…

Read article
ល្អតែសម្បកក្រៅ

មាន​ពេល​មួយ​ខ្ញុំ​បា​ន​ទៅ​កាត់​ស​ក់។ ពេលកា​ត់​ស​ក់​ហើយ ជាង​កាត់​ស​ក់​បា​នប្រាប់​ខ្ញុំថា ​សក់រ​បស់​ខ្ញុំ​ពិ​ត​ជា​មានសុ​ខភា​ពល្អ​មែ​ន។​ គា​ត់​​សង្ឃឹម​ថា សក់​ខ្ញុំ​ល្អ​ដោយ​សារ​ផលិត​ផល​របស់​គាត់​​។ តែ​ខ្ញុំបា​ន​សុំ​ទោ​ស​គាត់ ហើយ​ប្រា​ប់គា​ត់​ថា​ ខ្ញុំគ្រា​ន់​តែ​​ប្រើផលិត​ផល​ណា​ ដែល​ថោក ​ហើយ​មាន​ក្លិ​ន​ល្អ​។ បន្ទាប់ម​ក ខ្ញុំ​​ក៏​ប្រា​ប់គា​ត់​ទៀ​តថា​ ខ្ញុំ​ក៏​បា​នព្យា​យាម​ញាំ​អាហារ​ល្អ​ៗ​ផង​ដែ​រ។ ខ្ញុំ​គិត​ថា ​ការ​ញាំ​អា​ហា​រល្អៗ​​ជាក​ត្តា​ច​ម្បង​​ដែល​​ធ្វើ​ឲ្យ​សក់​​ខ្ញុំ​មាន​សុ​ខ​ភា​ព​ល្អ។​ ពេល​ខ្ញុំ​គិ​តអំ​ពីកា​រ​អ្វី​  ដែល​ធ្វើ​ឲ្យ​យើ​ង​មា​ន​រូប​ស​ម្បត្តិ​ល្អ  ខ្ញុំក៏​បា​ន​នឹ​ក​ចាំ​ អំពី​កា​រ​ខ្លះដែ​ល​យើង​ធ្វើ ដែល​នាំ​ឲ្យ​យើ​ង​មាន​វិញ្ញាណ​ល្អផ​ង​ដែ​រ។ ព្រះ​យេ​ស៊ូវ​បាន​មាន​បន្ទូល​អំពី​ប​ញ្ហា​នេះ​ ជាមួ​យ​នឹង​​អ្នក​ដឹ​កនាំ​សា​សនា ក្នុង​ទីក្រុង​យេរូសាឡិម​(ម៉ាថាយ ២៣)។ ពួក​គេបា​ន​អ​នុវត្ត​តាម​ក្រឹត្យ​វិន័យ​ខាង​សាសនា​  ដែល​រញេ​រញ៉ៃ​​ខុស​ពី​​ក្រិត្យ​វិន័យ​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ។ ពួក​គេ​បាន​ខិត​ខំ​ធ្វើ​ឲ្យ​គេ​យល់​ថា ខ្លួន​ជាម​នុស្ស​ល្អ​ ដើម្បី​បង្ហា​ញ​ថា ពួក​គេ​ល្អ​ជាង​អ្ន​កដ​ទៃ។ ប៉ុន្តែ ការ​ខិត​ខំ​​រប​ស់ពួ​ក​គេ​មិ​នបា​ន​ធ្វើ​ឲ្យ​ព្រះស្ញើច​សរសើរ​ឡើយ​។ ព្រះ​យេស៊ូវ​បាន​មា​នបន្ទូល​ទៅ​កា​ន់​ពួក​គេ​ថា “វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​លាង​ចាន​លាង​ថាស​តែ​ខាង​ក្រៅ ឯ​ខាង​ក្នុង​វិញ នោះ​ពេញ​ដោយ​អំពើ​ប្លន់ និង​សេចក្តី​ហួស​ខ្នាត​ទទេ”(ខ.២៥)។ កា​រអ្វី​ដែ​ល​ពួ​ក​ផារិស៊ីបា​នធ្វើ​ ដើម្បី​ឲ្យ​អ្នក​ដទៃ​គិត​ថា​ ខ្លួនជា​ម​នុស្ស​ល្អ គឺ​ពិត​ជា​បា​នប​ង្ហាញ​ថា ​ពួកគេ​មិ​នមែ​ន​ជា​មនុស្ស​ល្អ​ទាល់​តែសោះ​។​ វប្ប​ធម៌​នី​មួយ​ៗ​បានឲ្យ​តម្លៃ​ ទៅលើ​កា​រខិត​ខំ​ធ្វើ​អំពើ​ល្អ​ តាមកា​រប​ង្រៀន និង​ទំនៀ​ម​ទម្លាប់​របស់សា​សនា​ខុស​ៗ​គ្នា​ ប៉ុន្តែ ព្រះ​ទ្រង់​ឲ្យ​ត​ម្លៃ ទៅលើ​វិ​ញ្ញាណ​ដែល​បាន​ផ្លាស់​ប្រែ។ ហើយ​ការ​អ្វី​ដែលព្រះ​អ​ង្គ​ឲ្យ​តម្លៃ…

Read article
កំណើតថ្មី

តើទារក​ដែល​ធ្វើ​ឲ្យ​យើ​ងញ​ញឹម មា​ន​អ្វី​ដែល​ពិសេស?​ ជា​ការ​ពិ​ត​ណាស់ មនុស្ស​ជាច្រើ​ន​ទុក​កិច្ចការរ​ប​ស់ខ្លួ​ន​ចោ​លសិ​ន ដើម្បី​មក​ផ្តុំ​គ្នា​មើ​ល ពេល​បាន​ឮ​សម្លេង ឬ​បាន​ឃើ​ញ​ទារក​ដ៏​គួរ​ឲ្យស្រ​ឡាញ់​នោះ​។​ ខ្ញុំ​បាន​ក​ត់​សំគា​ល់រឿ​ង​នេះ ពេលដែ​ល​ខ្ញុំម​កលេងឪ​ពុក​របស់​ខ្ញុំ នៅ​ផ្ទះ​មើល​ថែរ​មនុស្ស​ចាស់​ជរា​។ ទោះបី​ជា​ភា​គ​ច្រើន​នៃ​ម​នុស្ស​ចាស់​ជ​រា​ដែល​ស្នាក់​នៅ​ទីនោះ​ ត្រូវ​ផ្លាស់​ទីដោយប្រើ​កៅ​អី​រុញ ហើយ​មាន​ជ​ម្ងឺវ​ង្វេង​វង្វាន់​ក៏​ដោយ ក៏​ពន្លឺ​នៃ​ក្តីអំណរ​អាច​លេច​ឡើង​​នៅ​លើ​កែវ​ភ្នែក​របស់​ពួក​គេ​  ពេលដែ​ល​មា​ន​គ្រួសារ​មួយ  បាន​មក​លេ​ង​ផ្ទះនោះ​  ដោយនាំ​ទា​រក​ម្នា​ក់  មក​ជា​មួយ​ផង​។​ ពី​ដំបូង ពួក​គេ​មា​នកា​រស្ទាក់​ស្ទើរ​ តែ​ក្រោយ​មក​ព​ន្លឺ​នៃ​ក្តី​អំណរ​នោះ ក៏បា​ន​ប្រែ​ក្លាយ​ជា​ស្នាម​ញញឹម​នៅ​លើផ្ទះ​មុ​ខរ​បស់​ពួក​គេ។ ខ្ញុំ​មាន​ចិ​ត្ត​រំភើប​យ៉ាង​ខ្លាំង​ ពេល​បាន​ឃើញដូ​ច​នេះ។​ ទារក​នាំ​ឲ្យ​គេមា​នស្នា​មញ​ញឹម​ ប្រហែលម​ក​ពី​​ភា​ពអស្ចារ្យ​នៃជីវិត​របស់​ទា​រកតូចដែល​ទើប​ចា​ប់កំ​ណើត​ ដែល​​មា​ន​តម្លៃ​​ណាស់ ហើយ​ក៏​មាន​ការ​សន្យា​ជាច្រើ​ន​កំពុង​រង់​ចាំ​វា។ ការ​មើល​ឃើ​ញទា​រក អាច​រំឭក​យើ​ង អំពី​ព្រះ​ដ៏​គួរ​ស្ញែង​ខ្លាច​នៃ​យើ​ង និង​អំពី​ក្តី​ស្រឡាញ់ដ៏​អ​ស្ចារ្យ ដែល​ព្រះ​អ​ង្គមា​ន​សម្រាប់​យើង។ ព្រះអ​ង្គស្រ​ឡាញ់​យើង​ណាស់ បាន​ជា​ព្រះ​អង្គ​ប្រទាន​ជីវិត​ដល់​យើង  ហើយ​ឲ្យ​យើង​ចេញ​ជារូប​រាង្គ​ក្នុង​ផ្ទៃ​ម្តាយ​យើង។ គឺដូ​ច​មា​ន​សេចក្តី​ចែង​មក​ថា ​“​ទ្រង់​​​បាន​បង្កើត​ចិត្ត​ថ្លើម​នៃ​ទូលបង្គំ ហើយ​បាន​ផ្សំ​គ្រឿង​នៃ​ទូលបង្គំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ”(ទំនុកដំកើង ១៣៩:១៣)។ ព្រះ​អង្គ​មិ​ន​គ្រាន់​តែ​បា​ន​ប្រទាន​ឲ្យ​យើ​ង​មាន​ជីវិ​តខា​ង​សាច់​ឈាម​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ឲ្យ​យើ​ង​មានកំ​ណើត​ជា​ថ្មី ខាង​វិញ្ញាណ​ទៀត​ផ​ង​(យ៉ូហាន ៣:៣-៨)។ ព្រះ​បាន​សន្យា​អ្នក​ជឿទាំ​ង​អស់​ ថា​នឹង​ប្រ​ទាន​រូ​បកា​យ​ថ្មី និង​ជីវិត​អស់​កល្ប ពេល​ព្រះ​យេស៊ូវ​យាង​ម​កវិញ​ម្តង​ទៀត​(១កូរិនថូស ១៥:៥០-៥២)។ ជីវិត​ខាង​សាច់​ឈា​ម និង​កំណើត​ជា​ថ្មី​ខាង​វិញ្ញាណ គឺជា​អំ​ណោយ​ពី​ព្រះហ​​ស្ត​ព្រះ​វរបិតា ​សម្រាប់​ឲ្យ​យើងអប​អរ​សប្បាយ។-Alyson Kieda, អ្នក​កែស​ម្រួល​អត្ថ​បទ​របស់​អង្គការ​នំម៉ាណា​ប្រចាំ​ថ្ងៃ។​

Read article
ពាក្យដែលត្រូវអនុវត្តតាម

អស់កាលជាយូរមកហើយ ដែលខ្ញុំ​បាន​រក្សា​ទុក​នូវ​ឯក​សារ ក្នុង​សឺមី​មួយ​ដែល​មាន​បិទ​ផ្លាក​ពី​លើ​ថា “ការ​និយាយ” ​។ សឺមីនោះ​មា​ន​ពេញ​ទៅដោ​យឯកសា​រ​ដែល​ជា​អត្ថ​បទ ពាក្យ​ដក​ស្រង់ ​និងសេ​ចក្តី​ពន្យល់​ ដែល​អាច​មា​នប្រ​យោជន៍​នៅ​ពេ​ល​ក្រោយ។ ថ្មីៗនេះ ខ្ញុំ​ក៏​បាន​បើក​វា​មើល ដើម្បី​ប្រមូ​លឯ​ក​សា​រ​ណាដែលហួ​ស​ស​ម័យ យក​ទៅ​ចោល។​ ពេល​នោះ មាន​ឯក​សា​រជា​ច្រើន ដែល​ខ្ញុំ​ពិបាក​បោះចោ​ល មិន​មែន​ដោយ​សា​រ​ខ្ញុំ​មិ​នបា​នយ​ក​ពាក្យស​ម្តី​ក្នុង​ឯក​សា​រទាំង​នោះ​ ទៅ​​ប្រើ​​ក្នុងការ​និយាយ​នោះទេ​ តែគឺដោ​យ​សារ​ខ្ញុំ​មិន​បាន​អនុវត្ត​តាម​ពាក្យ​សម្តី​ទាំង​នោះ​។ ខ្ញុំ​ក៏​បាន​បិទ​សឺមី​នោះ ដោយ​គិត​ថា​ “ពាក្យពេ​ច​ន៍ក្នុ​ង​ក្រ​ដាស់ទាំ​ងនេះ​ មិន​មែន​សម្រាប់​យក​មក​និយា​យទេ​ តែ​គឺ​សម្រាប់​យក​មក​អនុវ​ត្ត​តាម ក្នុង​ការ​រស់​នៅ”។ បន្ទាប់​ពីបាន​​រ​ស់​នៅអ​ស់រយៈពេល​៤​០​ឆ្នាំ ក្នុង​វាល​រហោ​ស្ថាន ​លោកម៉ូ​សេ​បានមា​នប្រ​សា​សន៍ ទៅ​កាន់​ពួ​កបណ្តា​ជន ដែល​កំពុង​ត្រៀម​ខ្លួន​ចូ​ល​ទឹក​​ដីស​ន្យាថា ​“ឥឡូវ​​នេះ ឱ​​ពួក​​អ៊ីស្រាអែល​អើយ ចូរ​ស្តាប់​អស់​ទាំង​ច្បាប់ និង​បញ្ញត្តិ ដែល​អញ​បង្រៀន​ដល់​ឯង​រាល់​គ្នា ហើយ​ឲ្យ​ប្រព្រឹត្ត​តាម​ចុះ ដើម្បី​ឲ្យ​បាន​រស់​នៅ ហើយ​ឲ្យ​បាន​ចូល​ទៅ​ទទួល​យក​ស្រុក ដែល​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​​ឯង ទ្រង់​ប្រទាន​​មក”(ចោទិយកថា ៤:១)។ លោក​ម៉ូសេ​បា​ន​មាន​ប្រសាសន៍​ម្តង​ហើយម្ត​ងទៀ​ត ឲ្យ​ពួក​​គេកា​ន់​តាម​ក្រឹត្យ​វិន័យ​របស់​ព្រះអ​ម្ចាស់​(ខ.១,២,៥,៦,៩)។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រ​សាសន៍​យ៉ាង​ច្បាស់​ថា គាត់​​បា​ន​បង្រៀ​ន​ច្បាប់​ហើយ​​នឹង​​បញ្ញត្តិ​ដល់ពួកគេ​រាល់​គ្នា តាម​ដែល​ព្រះយេហូវ៉ា​ បាន​បង្គាប់​មក ដើម្បី​ឲ្យ​ពួកគេបាន​ប្រព្រឹត្ត​តាម(ខ.៥)។ យើង​ងាយ​នឹង​និ​យាយ​ច្រើនជា​ងធ្វើ​ ឬ​និយាយអំ​ពី​សេច​ក្តី​ពិ​ត ដោយ​មិន​បា​ន​រ​ស់​នៅឲ្យស្រ​ប​តា​មសេ​ចក្តីពិ​តនោះ​។ យើងអា​ចនិ​យាយ​អួត​បំប៉ោង​ខ្លួន​ឯង តែ​គ្មាន​ការអ​នុវត្ត​ជាក់​ស្តែ​ង។ យើង​មិន​ត្រូវ​ភ្លេច​ទេ​ថា​…

Read article
ការជជែកអំពីព្រះយេស៊ូវ

លោកតូនី ក្រាហ្វានីណូ(Tony Graffanino) ជា​អតីត​កីឡា​ករ នៃ​សហ​ព័ន្ធ​កីឡា​បាល់​បេសប៊ល មេជ័រ លីក។​ គាត់​បាន​រៀ​ប​រាប់​អំពី​កិច្ច​ប្រឹង​ប្រែង​ធ្វើ​ការ​បម្រើ​ព្រះ ក្នុង​ប្រទេស​មួយ  នៅ​ទ្វីប​អឺរ៉ុប។  ជា​រៀង​រាល់​ឆ្នាំ  សហ​ព័ន្ធ​របស់​គាត់  មាន​កា​រ​បោះជំ​រំ​កីឡា​បេសប៊ល  រយៈ​ពេល១ស​ប្តាហ៍។ ក្នុង​អំឡុង​ពេល​មួយ​សប្តាហ៍​នោះ គេ​ក៏​បាន​ផ្តល់​ឲ្យ​នូវ​ការ​សិក្សា​ព្រះ​គម្ពីរ​ប្រចាំ​ថ្ងៃ​ផ​ង​ដែរ។​ ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ អ្នក​ដឹក​នាំ​នៅ​ទី​នោះ បាន​ព្យាយាម​រិះ​រក​វិធី​​ដ៏​សម​រម្យ ដើម្បី​នាំ​ឲ្យ​អ្នក​មក​បោះ​ជំរំ​ជឿ​ថា ព្រះ​ពិត​ជា​មា​ន​មែន ដើម្បី​ឲ្យ​ពួក​គេ​ទទួល​ជឿ​ព្រះ​អង្គ។ រយៈ​ពេល​១៣​ឆ្នាំក្រោ​យ​មក ពួក​គេ​ឃើញ​មាន​មនុស្ស​៣​នាក់​ប៉ុណ្ណោះ ដែល​បាន​សម្រេច​ចិត្ត​ដើ​រ​តាម​ព្រះ​យេស៊ូវ។​ បន្ទាប់​មក ពួក​គេ​ក៏​បាន​ផ្លាស់​ប្តូរ​វិធី​សាស្រ្ត​។ គាត់​ថា ពួក​គេ​ឈប់ “ព្យាយាម​លើក​ឡើង​អំពី​ការ​ពិត ​ឬព្យា​យា​ម​និយា​យឲ្យ​ឈ្នះ​ ក្នុង​ការ​ពិភាក្សា​តទល់​”ទៀត​ហើយ ផ្ទុយ​ទៅវិ​ញ ពួក​គេ​គ្រាន់​តែ​និយាយ​អំពី “ដំណើរ​ជីវិត និង​ការ​បង្រៀន​ដ៏​អស្ចារ្យ​រប​ស់​ព្រះ​យេស៊ូវ​”​ប៉ុណ្ណោះ។ ជា​លទ្ធ​ផ​ល មាន​អ្នក​មក​​បោះជំរំ​កាន់​តែ​ច្រើន​ មក​ស្តាប់​ពួក​​គេ​ផ្សាយ​ព្រះប​ន្ទូល ហើយ​មាន​មនុស្ស​កាន់​តែ​ច្រើន​បាន​សម្រេច​ចិត្ត​ដើរតា​ម​ព្រះ​អង្គ។​ សាវ័ក​ប៉ុល​បា​ន​មា​ន​ប្រសាសន៍​ថា ពេល​ដែល​យើង​ប្រាប់​អ្នក​ដទៃ អំពី​ដំណឹង​ល្អ​នៃ​ព្រះ​​យេស៊ូវ​គ្រីស្ទ យើង​គួរ​តែ “សម្តែង​សេចក្តី​ពិត​យើង​​​ខ្ញុំ​​​មិន​ប្រកាស​ប្រាប់​ពី​ខ្លួន​យើង​ខ្ញុំ​ទេ គឺ​ពី​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​វិញ”(២កូរិនថូស ៤:២,៥)។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “ដ្បិត​​ខ្ញុំ​​បា​ន​ផ្តាច់​​ចិត្ត​​ថា នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​មិន​ព្រម​ស្តាប់​រឿង​អ្វី​ទៀត ក្រៅ​ពី​ព្រះយេស៊ូវគ្រីស្ទ​ទេ ហើយ​គឺ​ដែល​ទ្រង់​ត្រូវ​ឆ្កាង​ផង”(១កូរិនថូស ២:២)។…

Read article
ផ្លូវចេញ

ថ្មីៗ​នេះ ពេល​ខ្ញុំ​នៅ​ទីក្រុង​ឡុង​ ខ្ញុំបា​ន​សម្រេច​ចិត្ត​ធ្វើ​ដំណើរតា​មរ​ថ​ភ្លើង​ក្រោម​ដី។ ដូច​នេះ ខ្ញុំ​ក៏​បាន​បង់​ថ្លៃសំ​បុត្រ​ជិះ​រថ​ភ្លើង ហើយ​ដើរ​ចុះ​ទៅ​ស្ថានីយ​ក្រោម​ដី នៅទី​ក្រុង​ឡុង​ដើម្បី​ឡើង​ជិះ​រថភ្លើ​ង។ ប៉ុន្តែ ការ​ចាក​ចេ​ញ​ពីស្ថានីយ អាច​ជាប​ទ​ពិសោធន៍​ដ៏​គួ​រ​ឲ្យ​ភ័យ​ខ្លា​ច សម្រាប់​អ្នក​ដែល​មិន​យល់​អំពី​ប្រព័​ន្ធផ្លូ​វ​ដែក​ក្រោម​ដីនោះ​។ បើអ្ន​កមិ​ន​អា​ចរ​ក​ច្រក​ចេញ​ឃើ​ញទេ​ អ្នក​​ងាយនឹង​​វង្វេង​ នៅក្នុ​ង​ផ្លូវ​ក្រោ​មដី​។ ការ​នៅម្នា​ក់​ឯ​ង ក្នុង​ផ្លូវ​ក្រោមដី​ ដែល​មិន​សូវ​មា​ន​មនុស្ស ​អាចធ្វើឲ្យ​យើ​ងមា​នអា​រម្ម​ណ៍ពិ​បា​ក​ណាស់ ដូច​នេះ អ្ន​កក៏​មិ​ន​ច​ង់វ​ង្វេង​នៅ​ទី​នោះដែ​រ។​ ប៉ុន្តែ បើ​សិន​ជាអ្ន​កឃើ​ញ​ផ្លាក​ស​ញ្ញា ដែល​គេស​រ​សេរ​ថា “ច្រក​ចេញ” ​ហើយ​ដើរ​តា​ម​ផ្លូវ​នោះ​ ទៅរ​ក​កន្លែង​សុវ​ត្ថិភាព នោះ​ជា​ការ​ប្រសើរ​ណាស់​។​ សាវ័ក​ប៉ុ​ល​បា​នរំ​ឭ​ក​យើ​ង​ថា ពេលដែ​ល​យើ​ងងា​យ​នឹង​ធ្លាក់​ចូល​ក្នុង​អំពើ​បា​ប “​​ព្រះ​​ទ្រ​ង់​​​ក៏​​ស្មោះ​ត្រង់​​​ដែរ ទ្រ​ង់​​មិ​ន​​ឲ្យ​​កើត​មាន​សេចក្តី​ល្បួង​ហួស​កំឡាំង​អ្នក​រាល់​គ្នា​ឡើយ គឺ​នៅ​វេលា​ណា​ដែល​ត្រូវ​ល្បួង នោះ​ទ្រង់​ក៏​រៀប​ផ្លូវ​ឲ្យ​ចៀស​រួច ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ទ្រាំ​បាន”(១កូរិនថូស ១០:១៣)។  យើងងា​យ​នឹង​ស​ន្និដ្ឋាន​ថា ​ ព្រះមិ​នបា​ន​គង់​នៅ​ជាមួយ​យើ​ងទេ​ ពេល​ដែល​យើ​ង​ត្រូវ​ល្បួង។ ប៉ុន្តែ បទ​គ​ម្ពីរ​នេះ​បា​នធា​នា​ចំពោះយើង​ថា​ ព្រះអ​ង្គ​មាន​ព្រះវត្ត​មាន​ជានិច្ច ហើយក៏​មិ​ន​ឈរ​មើល​យើ​ង​ដែរ​។ ផ្ទុយ​ទៅវិ​ញ ព្រះ​អង្គ​ប្រទាន​ឲ្យ​យើង​មាន​ផ្លូវ​ចេញ ដើម្បី​ឲ្យ​យើង​អាច​ទ្រាំ​អ​ត់​នឹង​ការលំ​បាក​នោះ។​ ដូច​នេះ ពេ​លដែ​ល​អ្ន​ក​មា​នអា​រ​ម្មណ៍​ថា​ ខ្លួនកំ​ពុង​ត្រូវ​ល្បួ​ង នោះ​សូម​ចាំ​ថា​ អ្នក​នៅ​មាន​ទីពឹង​ជានិ​ច្ច។ ព្រះទ្រ​ង់​ប្រ​ទាន​ឲ្យ​យើ​ងមា​ន “ច្រក​ចេញ”! ចូរ​ស្វែង​រក​ច្រ​កចេ​ញ ក្នុង​ព្រះអង្គ…

Read article
នៅតែរក្សាព្រះបន្ទូលសន្យា

នៅតំបន់​មជ្ឈិ​មបូ​ព៌ាស​ម័យ​បុរាណ កិច្ច​ព្រម​ព្រៀង​​រវាង​អ្នក​ធំ​(ចៅហ្វាយ ឬស្តេច) និង​អ្នក​តូច​(អ្នក​នៅក្រោ​មប​ង្គាប់) ត្រូវ​បាន​ហៅ​ថា កិច្ច​ព្រម​ព្រៀង​រប​ស់​អ្នក​ធំ។ កិច្ច​ព្រម​​ព្រៀង​នោះត្រូ​វបា​ន​អ​នុមតិ ក្នុង​ពិធី​បុ​ណ្យ​មួ​យ ដែល​តម្រូ​វ​ឲ្យមា​ន​ការបូ​ជាស​ត្វ ហើយ​ពូស​សត្វ​នោះ​ជា​ពីរ​ចំណែក​ស្មើគ្នា​។ បន្ទាប់​មក គេ​តម្រៀ​ប​អវ​យវៈ​រ​បស់​ស​ត្វនោះ​នៅ​លើដី ជាពី​រ​ជួរ ដើម្បី​បង្កើត​ជា​ផ្លូវ​ដើរ នៅច​ន្លោះ​អ្នក​ទាំ​ង​ពី​រ។ រួច​អ្នក​ធំ​ក៏​ដើរ​កាត់​តា​មផ្លូ​វ​នោះ ទាំង​ប្រកាស់​ជា​សាធារណៈ​ថា គាត់​នឹង​កាន់​តាម​កិ​ច្ច​ព្រម​ព្រៀង​នោះ​ ហើយបើ​គា​ត់​ធ្វើ​ខុស​នឹ​ងកិ​ច្ចព្រ​មព្រៀ​ង​នោះ សូម​ឲ្យ​គាត់​ស្លាប់​ដូចស​ត្វ​ដែ​លគេ​​បាន​បូជា​នោះដែរ។​ ពេល​ដែល​លោ​ក​អ័​ប្រាហំា​បា​នទូល​សូម​ឲ្យ​​ព្រះ​អម្ចាស់ ផ្តល់​ការ​ធានា​ចំ​ពោះ​ព្រះ​បន្ទូល​សន្យារ​បស់​ព្រះ​អ​ង្គ ព្រះអ​ង្គ​ក៏បា​ន​ប្រើ​និមិត្ត​សញ្ញានៃ​កិ​ច្ច​ព្រម​ព្រៀង​រ​បស់អ្ន​ក​ធំ តាម​វប្ប​ធម៌​របស់​សម័យ​នោះ​ ដើម្បី​ប​ញ្ជាក់​​ថា ព្រះអ​ង្គ​នឹងស​ម្រេច​​តា​​ម​ព្រះបន្ទូល​សន្យា​របស់​ព្រះអ​ង្គ​(លោកុប្បត្តិ ១៥)។ ពេលដែល​គា​ត់ឃើ​ញ​គុក​ភ្លើង​ហុយ​ផ្សែង និងច​ន្លុះឆេះ​ហោះកា​ត់​តា​មច​ន្លោះនៃ​ដុំ​សា​ច់ ដែល​បាន​តម្រៀប​​​​ជាពី​រ​ជួ​រនោះ គាត់ក៏​បាន​ដឹ​ង​ថា ព្រះអ​ង្គកំ​ពុ​ងប្រកាស​ថា ព្រះ​អង្គ​នឹងកា​ន់តា​ម​សេចក្តី​សញ្ញា​នោះមែ​ន​។​ សេចក្តី​សញ្ញាដែ​ល​ព្រះ​បានតាំង​ជាមួ​យ​លោកអ័​ប្រាហាំ និង​ការ​ធានារ​បស់​ព្រះអ​ង្គ ចំពោះសេ​ចក្តី​សញ្ញានោះ​ បាន​បន្ត​ម​ក​ដល់​អ្ន​ក​ដើ​រ​តា​មព្រះ​គ្រីស្ទផ​ង​ដែរ។ ហេតុនេះ​ហើ​យ​បា​នជាសាវ័កប៉ុ​ល​បានហៅគ្រី​ស្ទប​រិស័​ទ​ថា កូនរប​ស់​លោក​អ័​ប្រាហាំ​  ម្តង​ហើយ​ម្ត​ង​ទៀត ក្នុង​កណ្ឌ​គម្ពី​រស​ញ្ញា​ថ្មី ដែលគាត់​បាន​និ​ពន្ធ​(រ៉ូម ៤:១១-១៨ កាឡាទី ៣:២៩)។  ពេល​ដែល​យើង​ទ​ទួល​ជឿ​ព្រះ​យេស៊ូវ​គ្រីស្ទ ជាព្រះ​សង្រ្គោះ​ នោះយើ​ងបា​ន​តាំង​សញ្ញាជា​មួ​យព្រះ​អ​ម្ចាស់ ដោ​យ​ព្រះអម្ចាស់​ជា​អ្នក​គោរព​តាម​សេចក្តីស​ញ្ញានៃ​សេ​ច​ក្តីជំ​នឿ​រប​ស់​យើង​(យ៉ូហាន ១០:២៨-២៩)។ ដោយ​សារ​ព្រះ​ជា​អ្ន​ករ​ក្សាសេ​ចក្តីស​ង្រ្គោះរ​បស់​យើង នោះយើ​ងអា​ច​ទុ​ក​ចិត្ត​ព្រះ​អង្គ ដោយ​ថ្វាយ​ជីវិ​ត​ដា​ច់ដ​ល់​ព្រះ​អង្គ។-Randy Kilgore  

Read article
ការរត់ដល់ទី

ពេល​ដែល​លោ​កចេហ្វ(Jeff) បាន​ដឹង​ថា​ សុខ​ភាព​រប​ស់ម្តា​យ​គាត់​កំពុ​ងតែ​មា​ន​ការ​ចុះខ្សោយ​យ៉ាង​ឆា​ប់​រហ័ស គាត់​ក៏​បាន​ប្រ​ញាប់​ជិះយ​ន្តហោះ​ ទៅនៅ​ក្បែ​រម្តាយ​​គាត់។ គាត់បាន​អង្គុ​យ​នៅ​ក្បែ​រ​ចំហៀ​ង​គ្រែ ដោយកា​ន់​ដៃម្តា​យ​គា​ត់ ដោយ​ច្រៀង​ច​ម្រៀង​ទំនុក​ដំ​កើង លើក​ទឹកចិ​ត្ត និងប​ង្ហា​ញ​សេច​ក្តី​ស្រ​ឡាញ់​ចំពោះ​អ្នក​ម្តាយ​។​ ម្តាយគា​ត់ក៏​បា​ន​លាចា​កលោ​ក​ទៅ​ ហើយនៅ​ក្នុង​ពី​ធី​បុ​ណ្យ​សព មាន​មនុ​ស្ស​ជា​ច្រើ​នបាន​ប្រា​ប់លោ​ក​ចេហ្វថា ម្តាយរ​បស់​គាត់​​ជា​ព្រះពរ ​ដែលម​ក​ពី​ព្រះ​។ ម្តាយ​គាត់​មា​ន​អំ​ណោយ​ទាន​ ក្នុង​កា​រ​បង្រៀ​ន​ព្រះ​គ​ម្ពី​រ ប្រឹក្សាផ្លូ​វ​ចិត្ត​ដ​ល់​អ្ន​ក​ដទៃ ហើយដឹ​ក​នាំ​ក្រុ​ម​អ​ធិស្ឋាន។ កិច្ចកា​រទាំ​ង​នេះ​ ជាផ្នែ​កដ៏​សំខាន់​​នៃ​ការ​បម្រើ​ព្រះ​គ្រី​ស្ទ រហូត​​ជិ​ត​ដល់​​ចុ​ង​​ប​ញ្ចប់​នៃ​ជីវិតគា​ត់។​ គាត់​បាន​បញ្ចប់​ការ​រត់​ប្រ​ណាំង បានយ៉ា​ង​ល្អ ​ថ្វាយព្រះ​គ្រី​ស្ទ។​ ដើម្បីជា​កា​រ​គោ​រព​ចំ​ពោះ​ជីវិ​ត​រ​បស់​ម្តា​យ​គា​ត់ លោក​ចេហ្វបានចូ​ល​រួ​ម​ ក្នុង​ការ​រ​ត់ប្រ​ណាំង​ម៉ារ៉ា​តុ​ន ចម្ងាយ​៤៥​គីឡូ​ម៉ែត្រ។ ក្នុងអំ​ឡុង​ពេល​នៃ​កា​ររ​ត់ប្រ​ណាំ​ង​នេះ គាត់​បាន​អរ​ព្រះ​គុ​ណ​ព្រះ ​ដែល​បាន​ប្រទា​​នជី​វិ​តឲ្យម្តា​យគា​ត់​ ហើយបា​ន​កា​ន់​ទុក្ខ​ចំពោះ​ការ​បាត់​បង់​ម្តាយគា​ត់។ ពេល​គាត់​រត់​ដល់​ទី​ លោក​ចេហ្វ​ក៏បា​ន​ចង្អុល​ទៅលើមេ​ឃ។​ គា​ត់ថា​  គាត់កំ​ពុង​ច​ង្អុ​ល​ទៅ  “កន្លែង​ដែល​ម្តា​យ​គាត់កំពុងរ​ស់​នៅ​”។  ម្តាយរ​ប​ស់គា​ត់បា​ន​ថ្វា​យ​ព្រះកិត្តិនា​មដ​ល់​ព្រះ​គ្រី​ស្ទ ដល់ទី​បញ្ច​ប់ ដែ​លកា​រ​នេះបា​នរំ​ឭ​ក​គាត់ អំពី​ពាក្យ​រ​ប​ស់សា​វ័ក​ប៉ុល ដែល​បាន​មានប្រ​សា​សន៍​ថា “ខ្ញុំ​បាន​តយុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​រត់​ប្រណាំង​ជា​ស្រេច ខ្ញុំ​បាន​រក្សា​សេចក្តី​ជំនឿ​ទៅ​ហើយ ពី​នេះ​ទៅ​មុខ នឹង​មាន​មកុដ​នៃ​សេចក្តី​សុចរិត បំរុង​ទុក​ឲ្យ​ខ្ញុំ ដែល​ព្រះអម្ចាស់​ដ៏​ជា​ចៅក្រម​សុចរិត ទ្រង់​នឹង​ប្រទាន​មក​ខ្ញុំ​នៅ​ថ្ងៃ​នោះ”(២ធីម៉ូថេ ៤:៧-៨)។ យើង​កំពុ​ងតែ​ចូ​ល​រួម នៅក្នុង​ “ការ​រត់​ប្រណាំច​ម្ងាយ​ឆ្ងាយ”…

Read article
ប្រភេទមនុស្សដូចខ្ញុំ

ជាច្រើន​ឆ្នាំក​ន្លង​មក ក្នុង​កម្ម​វិធី​ថ្វាយប​ង្គំ​ព្រះ លោក​គ្រូគង្វាល​រេយ ស្តេដមែន(Ray Stedman) បាន​ឈរ​នៅ​ពីក្រោយ​តុអាសនា ហើយក៏​បា​នអា​ន​បទ​គម្ពី​រ​សម្រាប់​ថ្ងៃអាទិត្យ​នោះ ​យ៉ាង​ដូច​នេះ​ថា​ “តើ​មិន​ដឹង​ថា ពួក​មនុស្ស​ទុច្ចរិត​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ទេ​ឬ​អី កុំ​ឲ្យ​ច្រឡំ​ឡើយ ដ្បិត​ពួក​មនុស្ស​កំផិត ពួក​ថ្វាយ​បង្គំ​រូប​ព្រះ ពួក​សហាយស្មន់ ពួក​អ្នក​សំរេច​កិច្ច​ដោយ​ខ្លួន​ឯង ពួក​លេង​កូន​ជឹង ពួក​ចោរ ពួក​មនុស្ស​លោភ ពួក​ប្រមឹក ពួក​ត្មះដៀល និង​ពួក​ប្លន់​កំហែង នោះ​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ឡើយ ឯ​ពួក​អ្នក​រាល់​គ្នា​ខ្លះ ពី​ដើម​ក៏​ជា​មនុស្ស​យ៉ាង​ដូច្នោះ​ដែរ”(១កូរិនថូស ៦:៩-១១)។ បន្ទាប់​មក គាត់​មើល​មកយើ​ង ដោយ​ទឹក​មុ​ខញ​ញឹម​ទាំង​ឆ្ង​ល់ ហើយ​មាន​ប្រសាសន៍​ថា “ខ្ញុំឆ្ង​ល់ថា ​ក្នុងចំណោម​អ្នក​ទាំង​អ​ស់គ្នា​ មាន​នរណាខ្លះ​ដែ​លមាន​អំពើបា​បណា​មួ​យ​   ក្នុង​ចំណោម​​អំពើ​បាប  ដែល​មានចែ​ង​ក្នុង​ប​ទ​​គម្ពី​រ​​នេះ? បើសិ​នជា​មា​នមែ​ន សូម​ក្រោក​ឈរ”។​ ពេលនោះ មានយុវជនវ័​យ​ក្មេ​ងម្នា​ក់ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដែ​លពីមុន គាត់​មិនដែល​​មក​ព្រះ​វិហារ​ទេ។ ថ្មីៗ​នេះ​ គាត់​បាន​ទទួល​សេចក្តីសង្រ្គោះ ក្នុង​ក​ម្មវី​ធី​ឈោងចាប់ជា​ទ្រង់​ទ្រង់ធំ​រប​ស់លោក​ប៊ីលី ក្រាហាម​(Billy Graham) ហើយ​បាន​មក​ព្រះវិហារ ទាំង​ភ័យ​ញ័រ នៅ​ថ្ងៃ​អាទិត្យ​នោះ ដោយមិ​ន​ដឹ​ងថា​ ខ្លួន​នឹង​រ​ក​បាន​អ្វី​ ពី​កម្ម​វិ​ធី​ថ្វាយ​ប​ង្គំឡើ​យ។ ក្រោយ​មក គាត់​ក៏បាន​ប្រាប់ខ្ញុំ​ថា ​ពេលគា​ត់ឮ​លោ​កគ្រូគង្វាល​សួរ​ដូ​ច​នោះ គាត់ក៏​បា​នមើ​ល​ជុំវិ​ញ​ខ្លួ​នគា​ត់…

Read article