នំម៉ាណាប្រចាំថ្ងៃ legacy

You are here:
លើសពីពាក្យសម្តី

មាន​ពេល​មួយ គេ​បាន​ធ្វើ​ពិធី​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​ការ​បក​ប្រែ​ព្រះ​គម្ពីរ ទៅ​ជា​ភាសា​ក្នុង​តំបន់​នៅ​ទ្វីប​អាហ្វ្រិក។ នៅ​ពេល​នោះ គេ​ក៏​បាន​យក​ព្រះ​គម្ពីរ​នោះ​មក​បង្ហាញ ហើយ​ក៏​បាន​ជូន​ព្រះ​គម្ពីរ​មួយ​ក្បាល ដល់​មេ​ភូមិ​ប្រចាំ​តំបន់​នោះ។ គាត់​ក៏​បាន​អរ​ព្រះ​គុណ​ព្រះ​អង្គ ដោយ​លើក​ព្រះ​គម្ពីរ​ឡើង​ទៅ​លើ ហើយ​ប្រកាស​ថា “ពេល​នេះ យើង​ដឹង​ថា ព្រះ​ជា​ម្ចាស់​ក៏​ចេះ​ភាសា​របស់​យើង​ដែរ! យើង​អាច​អាន​ព្រះ​គម្ពីរ ជា​ភាសា​កំណើត​របស់​យើង​ហើយ”។ ព្រះ​វរ​បិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌ ចេះ​គ្រប់​ភាសា​ទាំង​អស់ ទោះ​ភាសា​របស់​យើង​ជា​ភាសា​អ្វី​ក៏​ដោយ។ ប៉ុន្តែ ជា​ញឹក​ញាប់ យើង​មាន​អារម្មណ៍​ថា យើង​មិន​អាច​បង្ហាញ​ចេញ​នូវ​ការ​ស្រេក​ឃ្លាន​រក​ទ្រង់ ដែល​មាន​ក្នុង​ជម្រៅ​ដ៏​ជ្រៅបំផុត​នៃ​ចិត្ត​យើង​ទេ។ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​អធិស្ឋាន ទោះ​យើង​មាន​អារម្មណ៍​យ៉ាង​ណា​ក៏​ដោយ។ គាត់​បាន​និយាយ​អំពី​លោកិយ ដែល​មាន​ពេញ​ដោយ​ទុក្ខ​វេទនា និង​អំពី​ទុក្ខ​លំបាក​របស់​យើង គឺ​ដូច​ដែល​គាត់​បានពិពណ៌នា​ថា “ដ្បិត​យើង​ដឹង​ថា ជីវិត​ទាំងឡាយ​ក៏​ថ្ងូរ ហើយ​ឈឺ​ចាប់​ជា​មួយ​គ្នា ដរាប​ដល់​គ្រា​ឥឡូវ​នេះ”(រ៉ូម ៨:២២) ហើយ​គាត់​បាន​ប្រៀប​ធៀប​ការ​នេះ ទៅ​នឹង​កិច្ចការ​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​ធ្វើជំនួស​យើង។ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា “ព្រះ​វិញ្ញាណ​ទ្រង់​ក៏​ជួយ​សេចក្តី​កំសោយ​របស់​យើង​បែប​ដូច្នោះ​ដែរ ដ្បិត​យើង​មិន​ដឹង​ជា​គួរ​អធិស្ឋាន​សូម​អ្វី​ទេ តែ​ព្រះវិញ្ញាណ​ទ្រង់​ជួយ​អង្វរ​ជំនួស​យើង ដោយ​ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន​វិញ”(ខ.២៦)។ ព្រះ​វិញ្ញាណ​របស់​ព្រះ ស្គាល់​យើង​ដល់​ជម្រៅ​ដែល​ជ្រៅ​បំផុត​របស់​ចិត្ត​យើង។ ទ្រង់​ជ្រាប​អំពី​ការ​ស្រេក​ឃ្លាន និង​ភាសា​នៃ​ចិត្ត​របស់​យើង ក៏​ដូច​ជា​ពាក្យ​ដែល​យើង​មិន​និយាយ​ចេញ​មក ហើយ​ទ្រង់​ជួយ​យើង ពេល​យើង​ទំនាក់​ទំនង​ជា​មួយព្រះ​វរបិតា។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដឹក​នាំ​យើង ឲ្យ​មាន​ការ​ផ្លាស់​ប្រែ ឲ្យ​មាន​រូប​ភាព​ដូច​ព្រះ​រាជ​បុត្រា​របស់​ព្រះ​(ខ.២៩)។ ព្រះ​វរបិតា​នៃ​យើង​ស្គាល់​ភាសា​របស់​យើង ហើយ​មាន​បន្ទូល​មក​កាន់​យើង…

Read article
ឪពុកដែលច្រៀងបំពេរកូន

មុន​ពេល​ខ្ញុំ និង​ភរិយា​របស់​ខ្ញុំ​មាន​កូន គ្មាន​នរណា​ប្រាប់​យើង​ថា ការ​ច្រៀង​ចម្រៀង​ឲ្យ​ក្មេង​ៗ​ស្តាប់ មាន​សារៈ​សំខាន់​ប៉ុណ្ណា​ទេ។ សព្វ​ថ្ងៃ​នេះ កូន​ទីមួយ​មាន​អាយុ​១០​ឆ្នាំ កូន​ទីពីរ​មាន​អាយុ​៨​ឆ្នាំ ហើយ​កូន​ទី​៣ អាយុ​៦​ឆ្នាំ។ ប៉ុន្តែ ពួក​គេ​ទាំង​បី សុទ្ធ​តែ​ពិបាក​ចូល​គេង ពី​ព្រលប់។ រៀង​រាល់​យប់ ខ្ញុំ​និង​ភរិយា​ខ្ញុំ បាន​ដាក់​វេណ​គ្នា បំពេរ​ពួក​គេ។ ពួក​គេកាន់​តែ​ឆាប់​គេង​លក់ កាន់​តែ​ល្អ។ តាំង​ពី​ដើម​មក ​ខ្ញុំ​បាន​ចំណាយ​ពេល​ជា​សរុប រាប់​រយ​ម៉ោង ច្រៀង​រហឹម​ៗ ឲ្យ​ពួក​គេ​ឆាប់​គេង​លក់។ ប៉ុន្តែ ពេល​ដែល​ខ្ញុំ​ច្រៀង​ឲ្យ​កូន​ៗ​យើង​គេង ជា​រៀង​រាល់​យប់ អ្វី​ដែល​អស្ចារ្យ​នោះ គឺ​ការ​ច្រៀង​បំពេរ​នេះ បាន​ជួយ​ឲ្យ​ខ្ញុំ​មាន​ចំណង​នៃ​សេចក្តី​ស្រឡាញ់​កាន់​តែ​ជ្រាល​ជ្រៅ ចំពោះ​ពួក​គេ លើស​ក្តី​ស្រមៃ​របស់​ខ្ញុំ។​ តើ​អ្នក​ដឹង​ទេ​ថា ព្រះ​គម្ពីរ​បាន​ពិពណ៌នា​ថា ព្រះ​វរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌ ក៏​កំពុង​តែ​ច្រៀង​បំពេរ​កូន​ៗ​របស់​ទ្រង់ផងដែរ? ពេល​ដែល​ខ្ញុំ​គិត​អំពី​ការ​ដែល​ខ្ញុំ​ច្រៀង​ឲ្យ​កូន​ខ្ញុំ​ស្តាប់ ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ការ​ដែល ព្រះ​វរបិតា​ដែលគង់​នៅ​ស្ថាន​សួគ៌ បាន​បញ្ចេញ​ព្រះ​សូរ​សៀង​ច្រៀង សម្រាប់​រាស្រ្ត​ទ្រង់។ នៅ​ចុង​បញ្ចប់​នៃ​កណ្ឌ​គម្ពីរ​សេផានា ​មាន​សេច​ក្តី​ចែង​ថា ទ្រង់​នឹង​មាន​សេចក្តី​រីក​រាយ​អរ​សប្បាយ​ចំពោះ​ឯង ទ្រង់​នឹង​សំរាក​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ក៏​នឹង​អរ​សប្បាយ​នឹង​ឯង ដោយ​សំឡេង​ច្រៀង(៣:១៧)។ កណ្ឌ​គម្ពីរ​នៃ​បទ​ទំនាយ របស់​ហោរា​សេផានា ច្រើន​តែ​ដាស់​តឿន អំពី​ការ​ជំនុំ​ជម្រះ​របស់​ព្រះ​ជា​ម្ចាស់ ដែល​នឹង​ធ្លាក់មក​លើ​អ្នក​ដែល​បដិសេធ​ទ្រង់។ ប៉ុន្តែ…

Read article
ការស្វាគមន៍ដ៏កក់ក្តៅសម្រាប់មនុស្សគ្រប់គ្នា

ក្នុង​អំឡុង​ពេល​វិស្សម​កាល កាល​ពី​ពេល​ថ្មី​ៗ​នេះ ខ្ញុំ និង​ភរិយា​ខ្ញុំ បាន​ទៅ​ទស្សនា​កន្លែង​ហ្វឹក​ហាត់​របស់​ពួក​អត្ត​ពលិក​។ ទីកន្លែង​នោះ​បាន​បើក​ចំហរ​ទ្វារ​ធំ​ៗ ហើយ​មើល​ទៅ គេ​ហាក់​ដូច​ជា​ទទួល​ស្វាគមន៍ ឲ្យ​យើង​ចូល​មើល​កន្លែង​របស់​គេ។ យើង​ក៏​បាន​ដើរ​ទស្សនា​ទី​លាន​ទាំង​ឡាយ ដោយ​ការ​ស្ញើច​សរសើរ​វាល​ស្មៅ ដែល​បាន​កាត់​តម្រឹម​បាន​ល្អ។ ពេលដែល​យើង​ហៀប​នឹង​ចាក​ចេញ​ទៅ មាន​មនុស្ស​ម្នាក់​បាន​មក​ឃាត់​ដំណើរ​យើង ហើយ​ក៏​បាន​និយាយ​ដោយ​ខ្វះ​ការ​គួរសម ចំពោះ​យើង​ថា យើង​មិន​គួរ​ចូល​មក​ក្នុង​កន្លែង​នោះ​ឡើយ។ ភ្លាម​ៗ​នោះ យើង​ក៏​បាន​នឹក​ចាំ​ថា យើង​គ្រាន់​តែ​ជាអ្នក​ខាង​ក្រៅ ហើយ​រឿង​នេះ​បាន​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ល្អ។ ក្នុង​ពេល​វិស្សម​កាល​លើក​នោះ យើង​ក៏​បាន​ទៅ​ទស្សនា​ព្រះ​វិហារ​មួយ​កន្លែង។ នៅ​ទីនោះ ក៏​មាន​ទ្វារ​បើក​ចំហរ​ដែរ ដូច​នេះ​យើង​ក៏​បាន​ដើរ​ចូល។ ទី​នោះ​ពិត​ជា​មាន​ការ​ខុស​ប្លែក​ណាស់។ មាន​មនុស្ស​ជា​ច្រើន បាន​ចេញ​មក​ស្វាគមន៍​យើង យ៉ាង​កក់​ក្តៅ ហើយ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា ទីនោះ​ដូច​ផ្ទះ​យើង​អញ្ចឹង។ យើង​ក៏​បាន​ដើរ​ចេញ ពី​កម្ម​វិធី​ថ្វាយ​បង្គំនៅ​ព្រះវិហារ​នោះ ដោយ​ដឹង​ថា គេ​បាន​ទទួល​យក និង​ស្វាគមន៍​យើង​យ៉ាង​កក់​ក្តៅ។ គួរ​ឲ្យ​ស្តាយ​ណាស់ វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ ដែល​អ្នក​ខាង​ក្រៅ​មាន​អារម្មណ៍​ថា គេ​មិន​បាន​ទទួល​ស្វាគមន៍​ខ្លួន នៅក្នុង​ព្រះ​វិហារ​ណា​មួយ។ ប៉ុន្តែ ព្រះទ្រង់​បាន​ប្រាប់​យើង ឲ្យ​មាន​ភាព​រួស​រាយ​រាក់​ទាក់ ចំពោះ​មនុស្ស​ទាំង​អស់។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា យើង​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​យើង ដូច​ខ្លួន​ឯង ដែល​មាន​ន័យ​ថា យើង​ត្រូវ​ស្វាគមន៍​ពួក​គេ ចូល​ទៅ​ក្នុង​ជីវិត និង​ព្រះវិហារ​យើង(ម៉ាថាយ ២២:៣៩)។ យ៉ាង​ណា​មិញ…

Read article
បញ្ចេញពន្លឺព្រិចៗ

បទ​ចម្រៀង​កុមារ​ជា​ភាសា​អង់​គ្លេស ដែល​មាន​ចំណង​ជើង​ថា “ដួង​ផ្កាយ​ដ៏​តូច ដែល​បញ្ចេញ​ពន្លឺ​ព្រិច​ៗ” ជា​បទ​ចម្រៀង​ដ៏​ល្បី​ល្បាញ​ដែល​ក្មេង​ៗ​ចូល​ចិត្ត​ច្រៀង។ ទំនុក​ច្រៀង​របស់​បទ​នេះ មាន​ប្រភព​ដើម នៅ​ក្នុង​បទ​កំណាព្យ ដែល​អ្នក​ស្រី​ចេន ថេយល័រ(Jane Taylor)​បាន​និពន្ធ ដែល​បាន​ពិពណ៌​នា អំពី​ភាព​អស្ចារ្យ​នៃ​ចក្រ​វាលដែល​ព្រះ​ទ្រង់​បាន​បង្កើត ដែល​នៅ​ក្នុង​នោះ មាន​ផ្កាយ “ដ៏​ខ្ពស់ នៅ​ពី​លើ​ផែន​ដី”។ បទ​កំណាព្យ​នេះ មាន​វគ្គ​មួយ​ទៀត ដែល​គេ​បាន​បោះ​ពុម្ភ​ផ្សាយ និង​មិន​ងាយ​រក​បាន ដែល​បាន​រៀប​រាប់​ថា ផ្កាយ​នោះ​បាន​ធ្វើ​ជា​អ្នក​នាំ​ផ្លូវ​អ្នក​ដំណើរ​ក្នុង​ទី​ងងឹត ដោយ​បញ្ចេញ​ពន្លឺ​ដ៏​តូច​របស់​ខ្លួន។ ក្នុង​បទ​គម្ពីរ​ភីលីព សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​អ្នក​ជឿ​ព្រះ នៅ​ទីក្រុង​ភីលីព ឲ្យ​ស្តាប់​បង្គាប់​ព្រះ​ជា​ម្ចាស់ ដើម្បី​ធ្វើ​ជា​កូន​ព្រះ​ដែល​រក​បន្ទោស​មិន​បាន … ហើយ​ភ្លឺ​នៅ​កណ្តាល​គេ ដូច​ជា​តួ​ពន្លឺ​នៅ​ក្នុង​លោក ហើយ​ផ្សាយ​ដំណឹង​ល្អ ដល់មនុស្ស​ដែល​នៅ​ក្បែរ​ពួក​គេ(២:១៥-១៦)។ យើង​ប្រហែល​ជា​ឆ្ងល់​ថា តើ​ធ្វើ​ដូច​ម្តេច ឲ្យ​យើង​អាច​បញ្ចេញ​ពន្លឺ​ភ្លឺ ដូចផ្កាយ​នៅ​លើ​មេឃ។ ជា​ញឹក​ញាប់ យើង​ច្រើន​តែ​មាន​អារម្មណ៍​ថា យើង​មាន​ចំណុច​ខ្វះខា​ត និង​ការ​ពិបាក​ជា​ច្រើន បាន​ជា​យើង​គិត​ថា “ពន្លឺ”​របស់​យើង​មិន​អាច​បញ្ចេញ​រស្មី​ភ្លឺ​ល្មម នឹង​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ឡើយ។ ប៉ុន្តែ ផ្កាយ​មិន​ដែល​ព្យាយាម​ដើរ​តួ​ជា​ផ្កាយ​ឡើយ។ ពួក​វា​គឺ​ជា​ផ្កាយ​ស្រាប់​ហើយ។ ពន្លឺ​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរក្នុង​ពិភព​លោក ហើយក៏​បាន​ធ្វើ​ឲ្យ​យើង​ផ្លាស់​ប្តូរ។ ព្រះ​ទ្រង់​ប្រទាន​ពន្លឺដល់​ពិភព​លោក(លោកុប្បត្តិ ១:៣) ហើយ​តាម​រយៈ​ព្រះ​យេស៊ូវ ព្រះទ្រង់​បាន​ប្រទាន​ពន្លឺ​ខាង​វិញ្ញាណ ចូល​ក្នុង​ជីវិត​យើង(យ៉ូហាន…

Read article
ល្អលើសពីពេលណាទាំងអស់

មាន​រឿង​មួយ​ដំណាល​ថា មាន​អ្នក​នេសាទ​ត្រី​សាំម៉ុង​មួយ​ក្រុម បាន​ជួប​ជុំ​គ្នា ក្នុង​ផ្ទះ​សំណាក់​របស់​ជន​ជាតិ​ស្កត់​ឡង់មួយ​កន្លែង បន្ទាប់​ពី​ការ​នេសាទ​ពេញ​មួយ​ថ្ងៃ។ មាន​ពួក​គេ​ម្នាក់​បាន​រៀប​រាប់ អំពី​ការ​នេសាទ​របស់​ខ្លួន ដល់​មិត្ត​ភក្តិ​ទាំង​ឡាយ ដែល​មាន​វត្ត​មាន នៅ​ទី​នោះ ដោយ​ឆ្កា​ដៃ​ឆ្កា​ជើង ហើយ​ដៃ​គាត់​ក៏​បាន​គ្រវាស​ពី​លើ​តុ​ចំ​កែវ​មួយ ប៉ើង​ទៅបុក​នឹង​ជញ្ជាំង បែក​ខ្ទេច ហើយ​ក៏​បាន​ធ្វើ​ឲ្យ​ប្រឡាក់​ជញ្ជាំង​ពណ៌​ស។ បុរស​នោះ ក៏​បាន​សុំ​ទោស​ម្ចាស់​ផ្ទះ​សំណាក់ ហើយ​ក៏​ព្រម​សង​ថ្លៃ​ខូច​ខាត ប៉ុន្តែ គាត់​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ​ នៅ​ពេល​នោះ ព្រោះ​ជញ្ចាំង​បាន​ខូច​ទៅ​ហើយ។ មាន​បុរស​ម្នាក់​ដែល​អង្គុយ​នៅ​ក្បែរ​នោះ ក៏​បាន​និយាយ​ថា “កុំ​បារម្ភ​អី”។ បុរស​នោះ​ក៏​បាន​ក្រោក​ឈរ​ឡើង ​ដក​ឧបករណ៍សម្រាប់​គូរ​គំនូរ​ចេញ​ពី​ហោប៉ៅ​ខោ​គាត់ ហើយ​ក៏​បាន​ចាប់​ផ្តើម​គួរ​រូប​ជុំវិញ​កន្លែង​ប្រឡាក់​ដ៏​អាក្រក់​នោះ។ រូប​គំនូរ​ក្បាលសត្វ​រមាំង​ដ៏​អស្ចារ្យ​ក៏​បាន​លេច​ឡើង បន្តិច​ម្តង​ៗ នៅ​លើ​ជញ្ជាំង​នោះ។ បុរស​នោះ គឺជា​លោក​ម្ចាស់ អ៊ី អេឆ លែនសៀ(E. H. Landseer) ដែល​វិចិត្រករ​រូប​សត្វ​ដែល​ឈាន​មុខ​គេ របស់​ប្រទេស​ស្កត់​ឡង់។ ស្តេច​ដាវីឌ ជា​ស្តេច​ដ៏​ល្បី​ល្បាញ​របស់​ជន​ជាតិ​អ៊ីស្រាអែល ដែល​បាន​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៥១។ ទ្រង់​បាននាំ​សេចក្តី​អាម៉ាស់ មក​លើ​ខ្លួន​ឯង និង​មក​លើ​ប្រទេស​ជាតិ​របស់​ទ្រង់ ដោយ​សារ​អំពើ​បាប​របស់​ទ្រង់។ ទ្រង់​បាន​ប្រព្រឹត្តិ​អំពើ​ផឹត​ក្បត់​ជា​មួយ​ភរិយា​របស់​មិត្ត​ភក្តិ​របស់​ទ្រង់ ហើយ​ក៏​បាន​បង្កើត​គម្រោង​សម្លាប់​គាត់ ដែល​ទង្វើរ​ទាំង​ពីរ​នេះ គឺ​សុទ្ធ​តែ​សម​នឹង​ឲ្យ​ទ្រង់​ទទួល​ទោស​ស្លាប់​ដូច​គ្នា។​ ពេល​នោះ ជីវិត​ទ្រង់​ហាក់​ដូច​ជា​ត្រូវ​បាន​បំផ្លាញ​អស់​ហើយ។ ប៉ុន្តែ…

Read article
ការឈរដោយចិត្តក្លាហាន

កាល​អ្នក​ស្រី​ថេរីសា ប្រេគេរ៉ូវ៉ា(Teresa Prekerowa) នៅ​ក្នុង​វ័យ​ជំទង់ ពួក​កង​ទ័ព​ណាហ្ស៊ី បាន​លើក​ទ័ព​ពី​ប្រទេស​អាឡឺម៉ង់ ចូល​ឈ្លាន​ពាន​ប្រទេស​ប៉ូឡូញ ដែល​ជា​ប្រទេស​កំណើត​របស់​គាត់ នៅ​ដើម​ដំបូង​នៃ​សង្គ្រាម​លោក​លើក​ទី២​។ ពេល​នោះ​ជា​ពេល​ចាប់​ផ្តើមនៃ​អំពើ​ប្រល័យ​ពូជ​សាសន៍ នៅ​ពេល​ដែល​អ្នក​ជិត​ខាង​របស់​គាត់ ដែល​ជា​ជន​ជាតិ​យូដា​(ឬ​ជ្វីប) បាន​ចាប់​ផ្តើម​បាត់​ខ្លួន ដោយ​ពួក​ណាហ្ស៊ី​បាន​ចាប់​ខ្លួន។ ដូច​នេះ អ្នក​ស្រី​ថេរីសា និង​ជន​រួម​ជាតិ​ប៉ូឡូញ​របស់​គាត់ បាន​ប្រថុយ​ជីវិត ដើម្បី​ជួយ​សង្រ្គោះ​អ្នក​ជិត​ខាង​ទាំង​នោះ ឲ្យ​រួច​ពី​តំបន់​ដែល​មាន​ការ​រើស​អើង ក្នុង​ទីក្រុង​វ៉រសរ និង​ការ​សម្លាប់​រង្គាល​របស់​ពួក​ណាហ្ស៊ី។ អ្នក​ស្រី​ថេរីសា​ក៏​បាន​ក្លាយ​ជា​អ្នក​ប្រវត្តិ​សាស្រ្ត​សង្គ្រាម និង​ប្រល័យ​ពូជ​សាសន៍ ដ៏​ឈាន​មុខ ប៉ុន្តែ គឺ​ដោយ​សារ​តែ​គាត់​មាន​ចិត្ត​ក្លាហាន នៅ​ក្នុង​ការ​តតាំង​នឹង​ជំនន់​នៃ​ការ​អាក្រក់ នោះ​គេ​ក៏​បាន​រាប់​បញ្ចូល​ឈ្មោះ​គាត់ ទៅ​ក្នុង​បញ្ជី​ឈ្មោះ​មនុស្ស​សុចរិតក្នុង​ចំណោម​ប្រជា​ជាតិ នៅ​ឯ​សារៈ​មន្ទីរ​ប្រល័យ​ពូជ​សាសន៍​យ៉ាត យ៉ាសេម ក្នុង​ទីក្រុង​យេរូសាឡិម។ យើង​ចាំ​បាច់​ត្រូវ​មាន​សេចក្តី​ក្លាហាន ដើម្បី​ឈរ​តតាំង​នឹង​ការ​អាក្រក់។ សាវ័ក​ប៉ុល​បាន​ប្រាប់​ពួក​ជំនុំ នៅ​ទីក្រុង​អេភេសូរ​ថា “ដ្បិត​យើង​រាល់​គ្នា​មិន​មែន​តយុទ្ធ​នឹង​សាច់​ឈាម​ទេ គឺ​នឹង​ពួក​គ្រប់​គ្រង ពួក​មាន​អំណាច និង​ពួក​ម្ចាស់​នៃសេ​ចក្តី​ងងឹត​នៅ​លោកីយ៍​នេះ​វិញ”(អេភេសូរ ៦:១២)។ ជា​ការ​ពិត​ណាស់ ការ​អាក្រក់​ទាំង​អស់​នេះ គឺ​លើស​ពី​លទ្ធ​ភាព​ ដែល​យើង​អាច​តតាំង​ម្នាក់​ឯង ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​ជា​ម្ចាស់​ប្រទាន​ឲ្យ​យើង នូវ​ធន​ធាន​ខាង​វិញ្ញាណ​ដ៏​ចាំ​បាច់(គឺ​គ្រឿង​សឹក​ទាំង​មូល​របស់​ព្រះ) ដើម្បី​ឲ្យ​យើង​អាច “​ឈរ​មាំមួន ទាស់​នឹង​ឧបាយកល​ទាំង​អម្បាលម៉ាន​របស់​អារក្ស”(ខ.១១)។ តើ​ការ​ឈរ​តតាំង ដោយ​ចិត្ត​ក្លាហាន អាច​រាប់​បញ្ចូល​ការ​អ្វី​ខ្លះ? គឺ​អាច​រាប់​បញ្ចូល…

Read article
ការសុំជំនួយ

មាន​ពេល​មួយ​មិត្ត​ភក្តិ​របស់​ខ្ញុំ​បាន​ផ្ញើ​អ៊ីមែល​មក​ខ្ញុំ នៅ​ពេល​យប់​ជ្រៅ។ តាម​ពិត ថ្ងៃ​នោះ ខ្ញុំ​កំពុង​តែ​ធ្វើ​ការ​ថែម​ម៉ោង ដើម្បី​ជួយ​សមាជិក​គ្រួសារ​ម្នាក់ ដែល​កំពុង​មាន​ឈឺ​ធ្ងន់។ ដូច​នេះ ខ្ញុំ​មិន​មាន​ពេល សម្រាប់​ការ​រំខាន​ក្នុង​បណ្តាញ​សង្គម​នោះ​ឡើយ។​ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ នៅ​ពេល​ព្រឹក​បន្ទាប់ ខ្ញុំ​ក៏​បាន​បើក​មើល​សារ​របស់​មិត្ត​ភក្តិ​ខ្ញុំ ហើយ​ក៏​បាន​ឃើញ​សំណួរ​របស់​គាត់។ គាត់​បាន​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​មាន​អ្វី ដែល​អាច​ឲ្យ​គាត់​ជួយ​ដែរ​ឬ​ទេ? ខ្ញុំ​ក៏​មាន​អារម្មណ៍​ខ្មាសអៀន​ ហើយ​ចង់​ឆ្លើយ​ប្រាប់​គាត់​ថា ខ្ញុំ​មិន​មាន​អ្វី ឲ្យ​គាត់​ជួយ​ទេ ពេល​នេះ។ បន្ទាប់​មក ខ្ញុំ​ក៏​បាន​ដក​ដង្ហើម​ធំ ហើយ​ក៏​បាន​កត់​សំគាល់​ឃើញថា​ ខ្ញុំ​ដូច​ជា​ធ្លាប់​ឮ​សំណួរ​ដូច​នេះ កាល​ពី​មុន​មក។ ព្រះយេស៊ូវ​ក៏​ធ្លាប់​សួរ​សំណួរ​នេះ កាល​ទ្រង់​កំពុង​បំពេញ​ព្រះ​រាជ​កិច្ច​នៅ​លើ​ផែន​ដី។ កាល​ទ្រង់​កំពុង​យាង​តាម​ផ្លូវ ទៅ​កុ្រង​យេរីខូ ទ្រង់​ក៏​បាន​ឮ​បុរស​ពិការ​ភ្នែក​ម្នាក់ ឈ្មោះ​បារទីមេ ស្រែក​ហៅ​ឲ្យ​ទ្រង់​ជួយ។​ ទ្រង់​ក៏​បាន​ឈប់ ហើយ​សួរ​គាត់ នូវ​សំណួរ​ស្រដៀង​នឹង​សំណួរ​របស់​មិត្ត​ភក្តិ​ខ្ញុំ​ថា “តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក?” (ម៉ាកុស ១០:៥១)។ សំណួរ​នេះ គឺ​គួរ​ឲ្យ​រំភើប​ចិត្ត​ណាស់។ សំណួរ​នេះ​បាន​បង្ហាញ​ថា ព្រះ​យេស៊ូវ ​ដ៏​ជា​ព្រះ​ដ៏​ប្រោស​ឲ្យ​ជា សព្វ​ព្រះ​ទ័យ​នឹង​ជួយ​យើង។ ប៉ុន្តែ ជំហាន​ដំបូង យើង​ត្រូវ​ទទួល​ស្គាល់​ថា យើង​ត្រូវ​ការ​ទ្រង់ ដែល​នេះ​ជា​ការ​បន្ទាប​ខ្លួន ដើម្បី​ទទួល​ជំនួយ​ពី​ទ្រង់។ លោក​បារទីមេ រស់​ដោយ​សារ​ការ​សុំ​ទាន។ គាត់​ទាល់​ក្រ​ឯក​កោ…

Read article
កន្ទុយឱស ដែលទ្រង់បានកញ្ឆក់ចេញពីភ្លើង

ខណៈ​ពេល​ដែល​ផ្ទះ​កំពុង​តែ​ត្រូវ​ភ្លើង​ឆាប​ឆេះ ស្រ្តី​ដែល​ជា​អ្នក​បម្រើ​ក្នុង​ផ្ទះ ក៏​បាន​ប្រញាប់​រត់​ចេញ​មក​ក្រៅ ទាំង​ភ័យ​ស្លន់​ស្លោ។ នាង​បាន​រត់ ដោយ​ស្រែក​ហៅ​ឈ្មោះ​ជែកគី(Jacky) ដែល​ជា​ក្មេង​អាយុ​៤​ឆ្នាំ។​ ប៉ុន្តែ ជែកគី​មិន​បាន​រត់​តាម​គាត់​ទេ។ មនុស្ស​ម្នាក់​ដែល​បាន​ឈរ​មើល​ហេតុការណ៍​នេះ នៅ​ក្រៅ​ផ្ទះ ក៏​មាន​ប្រតិ​កម្ម​ឆ្លើយ​តប​ភ្លាម​ៗ ដោយ​ឡើង​ឈរ​ពី​លើ​ស្មា​របស់​មិត្ត​ភក្តិ​របស់​គាត់។ គាត់​ក៏​បាន​ឈោង​ទៅ​រក​បង្អួច នៅ​ជាន់​លើ ហើយ​ក៏​បាន​ទាញ​ជែកគី​ចុះ​មក​ក្រោម ដោយ​សុវត្ថិ​ភាព។ គ្រាន់​តែ​បាន​ជួយ​សង្រ្គោះ​ជែកគី​ភ្លាម ដំបូល​ផ្ទះ​ក៏​បាន​បាក់​ចុះ​មក​ក្រោម។​ ម្តាយ​របស់​ក្មេង​តូច​ជែកគី ក៏​បាន​និយាយ​ថា ជែក​គី គឺ​ជា “កន្ទុយ​ឧស ដែល​បាន​កញ្ឆក់​យក​ចេញ​ពី​ភ្លើង​”។ តើ​អ្នក​ដឹង​ទេ​ថា ក្មេង​តូច​ដែល​ជា​កន្ទុយ​ឧស​នោះ គឺ​ជា​លោក​ចន វេសលី(ឆ្នាំ១៧០៣-១៧៩១) ដែល​ជា​បេសក​ជន ដ៏​ល្បី​ល្បាញ។ ត្រង់​ចំណុច​នេះ អ្នក​ស្រី​ស៊ូសានណា វេសលី(Susanna Wesly) ដែល​ជា​ម្តាយ​របស់​គាត់ កំពុង​តែ​ដក​ស្រង់​ពាក្យ​សម្តី​របស់​លោក​សាការី ជា​ហោរា ដែល​បាន​ផ្តល់​ឲ្យ​នូវ​ការ​បក​ស្រាយ​ដ៏​មាន​តម្លៃ អំពី​ចរិត​លក្ខណៈ​របស់​ព្រះ​ជា​ម្ចាស់។ ហោរា​សាការី​បាន​បក​ស្រាយ អំពី​ការ​បើក​សម្តែង​ដែល​ខ្លួន​បាន​ទទួល យ៉ាង​ដូច​នេះ​ថា អារក្ស​សាតាំង​បាន​ឈរ​នៅ​ខាង​ស្តាំ​លោកយេស៊ួ ដែល​ជា​សម្តេច​សង្ឃ ដើម្បី​ចោទ​ប្រកាន់​លោក(៣:១)។ នោះ​ព្រះអម្ចាស់​ក៏​បាន​ស្តី​បន្ទោស​សាតាំង​ថា តើ​លោក​យេសួរ​មិន​មែន​ជា​កន្ទុយ​ឧស ដែល​បាន​កញ្ឆក់​យក​ចេញ​ពី​ភ្លើង​ទេ​ឬ?(ខ.២)។ ព្រះ​អម្ចាស់​ក៏​បាន​ប្រាប់​លោក​យេសួរ​ថា “អញ​បាន​លើក​ចោល​អំពើ​ទុច្ចរិត​ពី​ឯង​ចេញ​ហើយ អញ​នឹង​ប្រដាប់​ខ្លួន​ឯង ដោយ​សំលៀក​បំពាក់​ដ៏​រុង​រឿង​វិញ” (ខ.៤)។​ បន្ទាប់​មក…

Read article
ស្រឡាញ់លើសខ្លួនឯង

នៅ​ក្នុង​រឿង​ប្រលោម​លោក ដែល​អ្នក​ស្រី​អេមីលី ប្រុនតេ(Emily Bronte) បាន​និពន្ធ លោក​វូធើរីង ហាយ(Wuthering Heights)  ជា​បុរស​ម្នាក់ ដែល​បាន​ដក​ស្រង់​ខគម្ពីរ​ជា​ញឹក​ញាប់ ដើម្បី​រិះ​គន់​អ្នក​ដទៃ ហើយ​គេ​ក៏​បាន​ហៅ​គាត់​ថា “ពួក​ផារិស៊ី​ដ៏​គួរ​ឲ្យ​ធុញ​ទ្រាន់ ដែល​តាំង​ខ្លួន​ជា​អ្នក​សុចរិត ដែល​ប្រើ​ព្រះ​គម្ពីរ​ក្នុង​ផ្លូវ​ខុស ដើម្បី​កោស​យកព្រះ​បន្ទូល​សន្យា​សម្រាប់​តែ​ខ្លួន​ឯង ហើយ​ថ្លែង​នូវ​ពាក្យ​បណ្តាសារ​ដាក់​អ្នក​ជិត​ខាង​របស់​ខ្លួន”។ រឿង​នេះ​អាច​នាំ​ឲ្យ​យើង​នឹក​ចាំ អំពី​មនុស្ស​ម្នាក់​ដែល​យើង​ស្គាល់។ ប៉ុន្តែ តើ​យើង​រាល់​គ្នា មាន​លក្ខណៈ​ដូច​គាត់​ដែរ​ឬ​ទេ? តើ​យើង​ងាយ​នឹង​រិះ​គន់​អ្នក​ដទៃ ចំពោះ​បរាជ័យ​របស់​ពួក​គេ តែ​ដល់​ពេល​ដែល​ខ្លួន​ឯង​បរាជ័យ យើង​ក៏​បាន​ធ្វើការ​ដោះសារ​ឬ? ក្នុង​ព្រះ​គម្ពីរ​បរិសុទ្ធ មាន​អ្នក​ខ្លះ​បាន​ធ្វើ​ផ្ទុយ​ពី​នេះ។ ពួក​គេ​សុខ​ចិត្ត​លះ​បង់​ការ​សន្យា ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​ពួក​គេ ហើយ​ថែម​ទាំង​សុខ​ចិត្ត​ត្រូវ​បណ្តា​សារ ឲ្យ​តែ​អ្នក​ដទៃ​បាន​ទទួល​សេចក្តី​សង្រ្គោះ។ សូម​យើង​ពិចារណា​អំពី​លោក​ម៉ូសេ​ចុះ។ គាត់​បាន​ទូល​ដល់​ព្រះ​ជា​ម្ចាស់​ថា គាត់​សុខ​ចិត្ត​ឲ្យ​ព្រះ​ទ្រង់​លុប​ឈ្មោះ​គាត់ ចេញ​ពី​បញ្ជី​របស់​ទ្រង់ ឲ្យ​តែ​ទ្រង់​អត់​ទោស​ឲ្យ​ពួក​អ៊ីស្រាអែល​(និក្ខមនំ ៣២:៣២)។ ពុំ​នោះ​ទេ យើង​អាច​មើល​គំរូ​របស់​សាវ័ក​ប៉ុល ដែល​សុខ​ចិត្ត ឲ្យ “ខ្លួនគាត់​ដាច់​ចេញ​ពី​ព្រះ​គ្រីស្ទ” ឲ្យ​តែ​រាស្រ្ត​របស់​ទ្រង់ ទទួល​ជឿ​ទ្រង់(រ៉ូម ៩:៣)។ ការ​តាំង​ខ្លួន​ជា​មនុស្ស​សុចរិត គឺ​ជា​រឿង​ដែល​តែង​តែ​កើត​មាន​ជា​ធម្មតា ប៉ុន្តែ ព្រះ​គម្ពីរ​បាន​ចែង​អំពី​អ្នក ដែល​បាន​ស្រឡាញ់​អ្នក​ដទៃ លើស​ខ្លួន​ឯង។ ព្រះយេស៊ូវ​បាន​ធ្វើ​ជា​គំរូ​នៃ​សេចក្តី​ស្រឡាញ់​ប្រភេទ​នេះ។ ទ្រង់​បាន​បង្រៀន​ថា “គ្មាន​អ្នក​ណា​មាន​សេចក្តី​ស្រឡាញ់​ធំ​ជាង​នេះ…

Read article
បើកបង្ហាញការអាថ៌កំបាំង

ថ្ងៃ​មួយ នៅ​ពេល​ខ្ញុំ​ត្រឡប់​មក​ពី​ធ្វើ​ការ​វិញ ខ្ញុំ​បាន​ឃើញ​ស្បែក​ជើង​កែង​មួយ​គូរ នៅ​ក្បែរ​ផ្លូវ​ឡាន។ ខ្ញុំ​គិត​ថា ខ្ញុំ​ដឹង​ច្បាស់ថា ស្បែក​ជើង​នោះ ជា​របស់​នរណា។ ដូច្នេះ ខ្ញុំ​ក៏​បាន​ដាក់​វា នៅ​ក្នុង​រោង​ដាក់​ឡាន ទុក​ឲ្យ​លីសា កូន​ស្រី​របស់​ខ្ញុំ ពេល​ដែល​នាង​ត្រឡប់​មក​ផ្ទះ ដើម្បី​មក​ទទួល​កូន​របស់​នាង។ ប៉ុន្តែ នៅ​ពេល​ខ្ញុំ​សួរ​លីសា ខ្ញុំ​ក៏​បាន​ដឹង​ថា វា​មិន​មែន​ជា​របស់​នាង​ទេ។ តាម​ការ​ពិត នៅ​ក្នុង​គ្រួសារ​របស់​យើង គ្មាន​នរណា​ម្នាក់ ថា​ស្បែក​ជើង​នោះ ជា​របស់​ខ្លួន​ទេ ដូច្នេះ ខ្ញុំ​ក៏​យក​វា ទៅ​ទុក​នៅ​កន្លែង​ដើម​វិញ។ នៅថ្ងៃ​បន្ទាប់ ស្បែក​ជើង​នោះ ក៏​បាន​បាត់​ទៅ។ នេះ​ជា​រឿង​ដ៏​អាថ៌​កំបាំង! តើ​អ្នក​ដឹង​ទេ​ថា សាវ័ក​ប៉ុល​បាន​និយាយ​អំពី​ការ​អាថ៌​កំបាំង​មួយ នៅ​ក្នុង​សំបុត្រ​របស់​គាត់? ប៉ុន្តែ ការអាថ៌​កំបាំង​ដែល​គាត់​បាន​រៀប​រាប់ គឺ​ខុស​ពី​រឿង​ស៊ើប​អង្កេត។ ​ឧទាហរណ៍ ក្នុង​បទ​គម្ពីរ អេភេសូរ ជំពូក៣ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍ អំពី​អាថ៌កំបាំង​មួយ ដែល “កាល​នៅ​អស់​ទាំង​គ្រា​ជាន់​មុន មិន​បាន​ប្រទាន​ឲ្យ​ពួក​មនុស្ស​ជាតិ​ស្គាល់​” (ខ.៥) ។​ គាត់​បាន​បក​ស្រាយ​អំពីអាថ៌​កំបាំង​នេះ​ថា កាល​ពី​អតីត​កាល ព្រះ​ជា​ម្ចាស់​បាន​បើក​សម្តែង​អង្គ​ទ្រង់ តាម​រយៈ​សាសន៍​អ៊ីស្រាអែល តែ​ឥឡូវ​នេះ​វិញ ទ្រង់បាន​បើក​សម្តែង តាម​រយៈ​ព្រះ​យេស៊ូវ​ថា…

Read article