ការអស្ចារ្យតូចៗ
សាការី ៤:៦-១០ ដ្បិតតើអ្នកណាបានមើលងាយក្នុងថ្ងៃនៃការបន្តិចបន្តួចនោះ? សាការី ៤:១០ ក្នុងកម្មវិធីជួបជុំមួយ មុនថ្ងៃមង្គលការរបស់ខ្ញុំមកដល់ លោកដេវ(Dave) ជាមិត្តភក្តិរបស់យើងដែលអៀនខ្មាសច្រើន កំពុងឈរនៅកៀនជ្រុងផ្ទះ កាន់វត្ថុមូលទ្រវែងដែលមានក្រដាសវេចខ្ចប់ពីខាងក្រៅ។ នៅពេលគាត់ដល់វេនយកអំណោយរបស់គាត់មកជូនយើង គាត់ក៏បានកាន់វត្ថុនោះដើរមករកយើង។ ខ្ញុំនិងស្វាមីរបស់ខ្ញុំក៏បានបើកមើលអំណោយក្នុងកញ្ចប់ក្រដាសនោះ ហើយក៏បានឃើញបន្ទះឈើមួយសន្លឹក មានរាងមូលទ្រវែង ដែលចេញក្រយៅឈើដ៏ស្រស់ស្អាត ហើយមានអក្សរឆ្លាក់ដោយដៃពីលើថា “រឿងតូចមួយដែលព្រះអង្គធ្វើ គឺជាការអស្ចារ្យ”។ យើងក៏បានយកផ្លាកមួយនេះព្យួរនៅលើជញ្ជាំងផ្ទះយើងជាង៤៥ឆ្នាំហើយ ដោយវាបានរំឭកយើងម្តងហើយម្តងទៀតថា ព្រះអម្ចាស់នៅតែធ្វើការ នៅក្នុងរឿងតូចៗ ដែលមានដូចជា ការបង់ថ្លៃទឹកភ្លើង ការផ្គត់ផ្គង់អាហារប្រចាំថ្ងៃ និងការប្រោសឲ្យជាពីជម្ងឺផ្តាសសាយជាដើម។ រឿងតូចៗទាំងនេះ សរុបចូលគ្នាមក បង្កើតបានជាកំណត់ត្រាដែលគួរឲ្យស្ញប់ស្ញែង នៃការផ្គត់ផ្គង់របស់ព្រះអង្គ។ មានពេលមួយ លោកសេរ៉ូបាបិល ជាអភិបាលនៃទឹកដីយូដា បានទទួលព្រះរាជសារស្រដៀងនេះផងដែរ ពីព្រះអម្ចាស់ តាមរយៈហោរាសាការី ទាក់ទងនឹងការកសាងទីក្រុងយេរូសាឡិម និងព្រះវិហារឡើងវិញ។ បន្ទាប់ពីសាសន៍យូដាបានវិលត្រឡប់ពីការនិរទេស មកទីក្រុងយេរូសាឡិមវិញ រដូវកាលនៃភាពយឺតយ៉ាវក្នុងការសាងសង់ក៏បានចាប់ផ្តើម ហើយពួកគេមានការបាក់ទឹកចិត្ត។ ព្រះអម្ចាស់ក៏មានបន្ទូលប្រកាសថា “តើអ្នកណាបានមើលងាយក្នុងថ្ងៃនៃការបន្តិចបន្តួចនោះ?”(សាការី ៤:១០)។ ព្រះអង្គបានសម្រេចបំណងព្រះទ័យរបស់ព្រះអង្គ តាមរយៈយើង ហើយទោះយើងមានចំណុចខ្វះខាតយ៉ាងណាក៏ដោយ។ ព្រះអម្ចាស់ដ៏មានគ្រប់ចេស្តាបានមានបន្ទូលថា ព្រះអង្គសម្រេចបំណងព្រះទ័យមិនមែនដោយឥទ្ធិឫទ្ធិ ឬដោយអំណាចទេ គឺដោយសារវិញ្ញាណរបស់ព្រះអង្គវិញ(ខ.៦)។ ពេលណាយើងមានអារម្មណ៍បាក់ទឹកចិត្ត…
Read article