ហេតុអ្វីគេហៅព្រះអង្គថា ព្រះវិញ្ញាណបរិសុទ្ធ?
ហេតុអ្វីគេហៅអង្គទី៣នៃព្រះត្រៃឯកថា ព្រះវិញ្ញាណបរិសុទ្ធ? នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូមធ្វើការបកស្រាយអំពីមូលហេតុមួយ ដែលគេហៅព្រះអង្គថា ព្រះវិញ្ញាណបរិសុទ្ធ ដែលមូលហេតុនេះស្ថិតនៅក្នុងព្រះរាជកិច្ចប្រោសលោះរបស់ព្រះវិញ្ញាណ ដែលធ្វើឲ្យយើងបរិសុទ្ធ នៅក្នុងការញែកយើងជាបរិសុទ្ធ។ អត្ថបទ ហេតុអ្វីគេហៅព្រះអង្គថា ព្រះវិញ្ញាណបរិសុទ្ធ? មានមូលហេតុមួយចំនួន ដែលគេបានហៅព្រះអង្គថាព្រះវិញ្ញាណបរិសុទ្ធ តែយ៉ាងហោចណាស់ ពាក្យ “បរិសុទ្ធ” ដូចដែលគេបានប្រើសំដៅទៅលើព្រះវិញ្ញាណ គឺពិតជាបានឆ្លុះបញ្ចាំងអំពីព្រះរាជកិច្ចដ៏ជាក់លាក់មួយ ដែលព្រះអង្គបានធ្វើ ដើម្បីប្រោសលោះយើងឲ្យរួចពីបាប។ ក្នុងចំណោមព្រះត្រៃឯក ព្រះវិញ្ញាណបរិសុទ្ធ គឺជាអង្គដែលមានតួនាទីដ៏សំខាន់ នៅក្នុងការញែកយើងជាបរិសុទ្ធ និងក្នុងការជួយឲ្យយើងអាចត្រឡប់ដូចជារូបអង្គនៃព្រះរាជបុត្រា ជាព្រះគ្រីស្ទ ដែលការផ្លាស់ប្រែនេះធ្វើឲ្យយើងបរិសុទ្ធ។ ដូចនេះ ជាញឹកញាប់ ខ្ញុំបានឮគ្រីស្ទបរិស័ទសួរខ្ញុំថា “តើព្រះទ្រង់មានបំណងព្រះទ័យយ៉ាងណា សម្រាប់ជីវិតខ្ញុំ?” ពុំនោះទេ ពួកគេក៏បានសួរខ្ញុំអំពីការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ហើយខ្ញុំក៏បាននាំពួកគេបើកព្រះគម្ពីរមើល ហើយប្រាប់ពួកគេថា “សូមព្យាយាមមើលពាក្យដែលមានចែងក្នុងព្រះគម្ពីរ ហើយកុំស្តាប់តាមការលេងពាក្យ ឬការបង្រៀនប្លែកៗពីគ្រូណាមួយនោះឡើយ”។ ជាការពិតណាស់ មានពេលដែលព្រះវិញ្ញាណបរិសុទ្ធដឹកនាំមនុស្ស ពីកន្លែងមួយទៅកន្លែងមួយទៀត ទៅកាន់ទីកន្លែង និងកិច្ចការដ៏ជាក់លាក់ណាមួយ។ តែតាមការបង្រៀនក្នុងព្រះគម្ពីរ តើព្រះវិញ្ញាណបរិសុទ្ធដឹកនាំមនុស្សទៅរកអ្វី? គឺទៅរកសេចក្តីបរិសុទ្ធ។ តើព្រះអង្គមានគោលបំណងធំបំផុតយ៉ាងណាខ្លះ សម្រាប់ជីវិតអ្នក?…
Read article