អត្តសញ្ញាណថ្មី ក្នុងព្រះយេស៊ូវ
ព្រមទាំងប្រដាប់ខ្លួន ដោយមនុស្សថ្មីវិញ ដែលកើតមកក្នុងសេចក្តីសុចរិត ហើយក្នុងសេចក្តីបរិសុទ្ធរបស់ផងសេចក្តីពិត តាមភាពព្រះ។ អេភេសូរ ៤:២៤ លោកគ្រីស(Chris)បានធ្វើតេស្តឈាម បន្ទាប់ពីគាត់បានធ្វើការផ្លាស់ប្តូរខួរឆ្អឹងខ្នង បានរយៈពេល៤ឆ្នាំ ដែលបានសង្រ្គោះជីវិតគាត់។ អ្នកបរិច្ចាគខួរឆ្អឹងខ្នងបានផ្តល់ឲ្យនូវខួរឆ្អឹងខ្នង ដើម្បីព្យាបាលលោកគ្រីស ដោយនាំឲ្យមានរឿងដែលគួរឲ្យភ្ញាក់ផ្អើល។ គ្រូពេទ្យបានធ្វើតេស្តឈាមលោកគ្រីសក៏បានរកឃើញថា ឌីអិនអេ នៅក្នុងឈាមរបស់លោកគ្រីស គឺជាឌីអិនអេរបស់អ្នកបរិច្ចាគ មិនមែនជាឌីអិនអេរបស់គាត់ឡើយ។ គោលដៅនៃការព្យាបាលនេះ គឺដើម្បីជំនួសឈាមខ្សោយ ដោយឈាមដែលមានសុភាពល្អរបស់អ្នកបរិច្ចាគ។ ហើយសូម្បីតែនៅក្នុងសំណាកដែលពេទ្យបានយកចេញពីថ្ពាល់ បបូរមាត់ និងអណ្តាតរបស់លោកគ្រីស ក៏មានឌីអិនអេ របស់អ្នកបរិច្ចាគផងដែរ។ គាត់បានក្លាយជាមនុស្សម្នាក់ផ្សេងទៀត ទោះគាត់នៅមានការចងចាំ រូបរាង្គខាងក្រៅ និងឌីអិនអេ ដើមខ្លះក៏ដោយ។ រឿងរបស់លោកគ្រីស បានធ្វើឲ្យខ្ញុំនឹកចាំរឿងដែលកើតឡើង ក្នុងជីវិតមនុស្សដែលបានទទួលសេចក្តីសង្រ្គោះ ពីព្រះយេស៊ូវ។ នៅពេលដែលយើងមានការផ្លាស់ប្រែខាងវិញ្ញាណ នៅខណៈពេលដែលយើងជឿព្រះយេស៊ូវ យើងក៏បានកើតជាថ្មី(២កូរិនថូស ៥:១៧)។ សំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើទៅពួកជំនុំនៅទីក្រុងអេភេសូរ បានលើកទឹកចិត្តពួកគេឲ្យបង្ហាញឲ្យអ្នកដទៃដឹងថា ពួកគេមានការផ្លាស់ប្រែនៅខាងក្នុង ដោយ “ដោះមនុស្សចាស់ ដែលតែងតែខូចទៅ” ហើយ “ប្រដាប់ខ្លួន ដោយមនុស្សថ្មីវិញ ដែលកើតមកក្នុងសេចក្តីសុចរិត ហើយក្នុងសេចក្តីបរិសុទ្ធរបស់ផងសេចក្តីពិត តាមភាពព្រះ”(អេភេសូរ ៤:២២-២៤)។ ពោលគឺញែកខ្លួនចេញថ្វាយព្រះគ្រីស្ទ។ យើងមិនត្រូវការយកសំណាក…
Read articleទ្រព្យនៅផែនដី និងទ្រព្យដ៏ពិត
ចូរប្រើទ្រព្យសម្បត្តិលោកីយ៍នេះ ឲ្យបានមិត្រសំឡាញ់ដល់ខ្លួន។ លូកា ១៦:៩ ក្រុមហ៊ុនមួយ បានឲ្យពិន្ទុ១ពាន់ ដល់អតិថិជនដែលបានទិញអាហារណាមួយមុខ ឲ្យបានចំនួន១០ ។ ពេលនោះ មានបុរសម្នាក់បានដឹងថា ផលិតផលថោកបំផុតដែលគាត់បានទិញពីក្រុមហ៊ុននេះ គឺជាស្ករសូកូឡាជាង១ម៉ឺន២ពាន់ពែង ដោយចំណាយជាសរុបអស់ ៣ពាន់ដុល្លា។ គាត់ក៏បានទទួលចំណាត់ថ្នាក់មាស ហើយគាត់ និងគ្រួសារគាត់ទទួលបាននូវការធ្វើដំណើរដោយឥតគិតថ្លៃតាមយន្តហោះរៀងរាល់ឆ្នាំ អស់មួយជីវិត។ គាត់ក៏បានបរិច្ចាគស្ករសូកូឡាជាច្រើនពែង ធ្វើជាអំណោយមនុស្សធម៌ ដែលបាននាំឲ្យគាត់រួចពន្ធចំនួន៨០០ដុល្លា។ គាត់ពិតជាឆ្លាតណាស់! ព្រះយេស៊ូវបានមានបន្ទូល អំពីរឿងប្រៀបប្រដូចមួយ ស្តីអំពីអ្នកគ្រប់គ្រងដែលមានល្បិចកលម្នាក់។ ពេលគាត់ដឹងថា ចៅហ្វាយគាត់កំពុងដេញគាត់ចោល គាត់ក៏បានកាត់បន្ថយបរិមាណទឹកប្រាក់ ដែលកូនបំណុលទាំងឡាយបានជំពាក់ចៅហ្វាយគាត់។ គាត់ដឹងថា គាត់អាចពឹងពាក់ពួកគេនៅពេលក្រោយ ដោយសារគាត់បានជួយកាត់បន្ថយបំណុលឲ្យពួកគេ។ ព្រះយេស៊ូវមិនបានសរសើរទង្វើខុសក្រមសីលធម៌របស់អ្នកគ្រប់គ្រងរូបនោះទេ តែព្រះអង្គជ្រាបថា យើងអាចរៀនសូត្រពីភាពឈ្លាសវៃរបស់គាត់។ ព្រះអង្គមានបន្ទូលថា “ចូរប្រើទ្រព្យសម្បត្តិលោកីយ៍នេះ ឲ្យបានមិត្រសំឡាញ់ដល់ខ្លួន ដើម្បីកាលណាអ្នករាល់គ្នាខាននៅ នោះនឹងមានគេទទួលអ្នករាល់គ្នា ឲ្យនៅក្នុងទីលំនៅដ៏ស្ថិតស្ថេរអស់កល្បជានិច្ចវិញ”(លូកា ១៦:៩)។ បុរសដែលបានទិញស្ករសូកូឡា បានប្រើការទិញបង្អែមដែលមានតម្លៃ១ពែង ១ពាន់រៀល ទៅជាការធ្វើដំណើរតាមយន្តហោះដោយឥតគិតថ្លៃ តែចូរយើងប្រើ “ទ្រព្យសម្បត្តិក្នុងលោកិយ” ដើម្បី “ទទួលបាននូវទ្រព្យសម្បត្តិដ៏ពិត”(ខ.១១)។ តើទ្រព្យសម្បត្តិដ៏ពិតនោះជាអ្វី? ព្រះយេស៊ូវមានបន្ទូលថា “ចូរលក់របស់ដែលអ្នករាល់គ្នាមានទាំងប៉ុន្មាន ហើយចែកឲ្យទៅជាទានចុះ…
Read articleអំណួត និងការបោកបញ្ឆោត
សេចក្តីអំនួតនៅក្នុងចិត្តឯង បានបញ្ឆោតឯងហើយ។ អូបាឌា ១:៣ មានពេលមួយខ្ញុំបានអធិស្ឋានថា ឱព្រះនៃសេចក្តីស្រឡាញ់ ទូលបង្គំសូមអរព្រះគុណសម្រាប់ការកែតម្រង់ទូលបង្គំ ដោយសុភាព ។ ហើយខ្ញុំក៏បានអធិស្ឋានបន្តទៀត ដោយពាក្យដ៏ពិបាកថា ទូលបង្គំមានចិត្តក្រអឺតក្រទម ទូលបង្គំគិតថា ទូលបង្គំអាចធ្វើអ្វីៗ ដោយខ្លួនឯង ។ ខ្ញុំបានអរសប្បាយនឹងគម្រោងដ៏ជោគជ័យ ហើយមោទនភាពនេះបានលួងលោមខ្ញុំ ឲ្យទុកចិត្តលើសមត្ថភាពខ្លួនឯង ហើយបដិសេធន៍ការដឹកនាំរបស់ព្រះ។ ទាល់តែខ្ញុំបានធ្វើគម្រោងដែលពិបាកខ្លាំង ទើបខ្ញុំដឹងថា ខ្លួនឯងមិនឆ្លាតដូចអ្វីដែលខ្ញុំបានគិតនោះទេ។ ចិត្តដែលមានអំនួតបានបោកបញ្ឆោតខ្ញុំ ឲ្យជឿថា ខ្ញុំមិនត្រូវការជំនួយរបស់ព្រះ។ នគរអេដំមជាប្រទេសដ៏មានអំណាច ដែលបានទទួលការវាលផ្ចាលពីព្រះ ដោយសារអំនួតរបស់ខ្លួន។ ទឹកដីអេដំម មានទីតាំងនៅចន្លោះតំបន់ភ្នំ ដែលហាក់ដូចជាមិនងាយរងគ្រោះ ដោយសារពួកខ្មាំងសត្រូវ(អូបាឌា ១:៣)។ អេដំមក៏ជាជាតិសាសន៍ដែលមានទ្រព្យសម្បត្តិច្រើនផងដែរ ដោយស្ថិតនៅចំណុចកណ្តាលនៃផ្លូវជំនួញជាច្រើន និងសំបូររ៉ែទង់ដែង ជាធនធានមានតម្លៃយ៉ាងខ្លាំងនៅសម័យបុរាណ។ នគរនេះមានរបស់ល្អៗជាច្រើន តែក៏មានពេញដោយអំនួតផងដែរ។ សាសន៍អេដំមបានកៀបសង្កត់រាស្ត្ររបស់ព្រះ ដោយជឿថា គ្មានខ្មាំងសត្រូវណាអាចឈ្លានពានទឹកដីខ្លួនបានឡើយ(ខ.១០-១៤)។ ប៉ុន្តែ ព្រះទ្រង់បានប្រើហោរាអូបាឌា ឲ្យទៅប្រកាសប្រាប់ពួកគេ អំពីការជំនុំជម្រះរបស់ព្រះអង្គ។ សាសន៍ដទៃនឹងលើកទ័ពមកច្បាំងនឹងពួកគេ ហើយនគរដែលធ្លាប់តែមានអំណាចនេះ នឹងមិនអាចការពារខ្លួនបាន ហើយនឹងត្រូវជួបភាពអាម៉ាស់(ខ.១-២)។ អំនួតបោកប្រាស់យើងឲ្យគិតថា យើងអាចរស់នៅតាមចិត្តរបស់យើង ដោយគ្មានព្រះ។ វាធ្វើឲ្យយើងមិនគោរពអំណាចដែលនៅពីលើយើង…
Read articleជំនួយដ៏ស្រទន់
លោកក្រឡេកមើលទៅឃើញនៅក្បាលដំណេក មាននំដុតឆ្អិនទៅលើធ្យូងភ្លើង ហើយមានទឹក១ក្អមផង នោះលោកក៏បរិភោគនំ និងទឹកនោះ រួចដេកទៅវិញ។ ១ពង្សាវតាក្សត្រ ១៩:៦ ខ្ញុំធ្លាប់បានស្តាប់អ្នកជំនួញម្នាក់រៀបរាប់ អំពីពេលដែលគាត់កំពុងរៀននៅមហាវិទ្យាល័យ។ កាលនោះ គាត់ច្រើនតែមានអារម្មណ៍ថា “គ្មានទីពំនាក់ និងអស់សង្ឃឹម” ដោយសារជំងឺធ្លាក់ទឹកចិត្ត។ គួរឲ្យស្តាយណាស់ គាត់មិនដែលបានទៅជួបគ្រូពេទ្យផ្លូវចិត្តឡើយ តែផ្ទុយទៅវិញ គាត់បានចាប់ផ្តើមរៀបផែនការដ៏គ្រោះថ្នាក់ ដោយកុម្ម៉ង់ទិញសៀវភៅ ដែលនិយាយអំពីការសម្លាប់ខ្លួន ហើយក៏បានជ្រើសរើសថ្ងៃខែ ដើម្បីធ្វើអត្តឃាត។ ព្រះទ្រង់យកព្រះទ័យទុកដាក់ ចំពោះអ្នកដែលគ្មានទីពឹង និងគ្មានសង្ឃឹម។ មានមនុស្សជាច្រើន នៅក្នុងព្រះគម្ពីរ ដែលព្រះអង្គបានជួយសង្រ្គោះ ក្នុងអំឡុងពេលដ៏ខ្មៅងងឹត។ កាលលោកយ៉ូណាសចង់ស្លាប់ ព្រះទ្រង់បានលើកទឹកចិត្តគាត់ ដោយការសន្ទនាដ៏ស្រទន់(យ៉ូណាស ៤:៣-១០)។ កាលលោកអេលីយ៉ាសូមឲ្យព្រះទ្រង់ដកជីវិតគាត់(១ពង្សាវតាក្សត្រ ១៩:៤) ព្រះអង្គក៏បានប្រទាននំប៉័ង និងទឹក ដើម្បីឲ្យគាត់មានភាពស្រស់ថ្លាឡើង(ខ.៥-៩) និងបានមានបន្ទូលយ៉ាងសុភាពមកកាន់គាត់(ខ.១១-១៣) ហើយក៏បានជួយឲ្យគាត់មើលឃើញថា គាត់មិនឯកោ ដូចដែលគាត់គិតនោះឡើយ(ខ.១៨)។ ដូចនេះ ព្រះទ្រង់ចូលមកជិតមនុស្សដែលធ្លាក់ទឹកចិត្ត ដោយជំនួយដ៏ស្រទន់។ ងាកមករឿងរបស់អ្នកជំនួញនោះវិញ។ បណ្ណាគារក៏បានជួនដំណឹងគាត់ថា គេបានដឹកសៀវភៅនោះមកឲ្យគាត់ហើយ។ តែគេបានច្រឡំអាស័យដ្ឋាន ហើយក៏បានផ្ញើសៀវភៅនោះទៅកាន់ផ្ទះឪពុកម្តាយគាត់។ ពេលដែលម្តាយគាត់ទូរស័ព្ទមកគាត់ ដោយការព្រួយបារម្ភយ៉ាងខ្លាំង គាត់ក៏បានភ្ញាក់រឭក ដោយដឹងថា…
Read articleអត្ថប្រយោជន៍នៃការនឹកចាំ
នេះគឺជាយញ្ញបូជានៃបុណ្យរំលងថ្វាយដល់ព្រះយេហូវ៉ា ដែលទ្រង់យាងរំលងផ្ទះពួកកូនចៅអ៊ីស្រាអែលនៅស្រុកអេស៊ីព្ទ។ និក្ខមនំ ១២:២៧ ខ្ញុំចូលចិត្តលេងល្បែងផ្គុំពាក្យ ជាការកម្សាន្ត ពេលទំនេរ។ នៅក្នុងការលេងវគ្គមុន មិត្តភក្តិខ្ញុំផ្គុំពាក្យចេញជាឈ្មោះខ្ញុំ។ គេបាននាំមុខខ្ញុំ នៅក្នុងការលេងល្បែងកម្សាន្តនេះ តែនៅចុងបញ្ចប់ ខ្ញុំក៏បានអស់គ្រាប់អក្សរនៅក្នុងថង់ ហើយក៏ផ្គុំបានពាក្យដែលមាន៧អក្សរ។ ការនេះមានន័យថា ល្បែងនេះបានចប់ហើយ ហើយខ្ញុំក៏បានទទួលពិន្ទុបន្ថែម៥០ទៀត ហើយក៏បានទទួលពិន្ទុពីចំនួនគ្រាប់អក្សរដែលមិត្តភក្តិខ្ញុំនៅសល់ ធ្វើឲ្យខ្ញុំផ្លាស់ប្តូរពីលេខរៀងចុងគេ ទៅជាលេខ១វិញ។ ចាប់តាំងពីពេលនោះមក ពេលណាយើងលេងល្បែងកម្សាន្តនេះ អ្នកដែលធ្លាក់មកនៅលេខរៀងចុងគេ ក៏បាននឹកចាំអំពីរបៀបដែលខ្ញុំបានឈ្នះ ហើយសង្ឃឹមថា ខ្លួនក៏អាចឈ្នះដូចខ្ញុំផងដែរ។ ការនឹកចាំ អំពីរឿងដែលបានកើតឡើង កាលពីមុន មានអំណាចលើកទឹកចិត្តយើង ហើយនាំឲ្យយើងមានសង្ឃឹម។ ពួកអ៊ីស្រាអែលបាននឹកចំាប្រវត្តិសាស្ត្ររបស់ខ្លួនផងដែរ ពេលដែលពួកគេប្រារព្ធធ្វើបុណ្យរំលង។ បុណ្យរំលងជាការរំឭកអំពីការអ្វីដែលព្រះទ្រង់បានធ្វើសម្រាប់ពួកអ៊ីស្រាអែល កាលពួកគេកំពុងទទួលរងការសង្កត់សង្កិន នៅស្រុកអេស៊ីព្ទ(និក្ខមនំ ១:៦-១៤)។ បន្ទាប់ពីពួកគេបានស្រែករកព្រះអង្គ ព្រះអង្គក៏បានរំដោះពួកគេ តាមរបៀបដ៏អស្ចារ្យ។ ព្រះអង្គបានប្រាប់ពួកគេឲ្យយកឈាមសត្វចៀមមកលាប នៅលើក្របទ្វារផ្ទះ ដើម្បីឲ្យទេវតា “រំលង” ផ្ទះរបស់ពួកគេ(១២:១២-១៣)។ កូនច្បងរបស់ពួកគេក៏បានរួចពីសេចក្តីស្លាប់ នៅពេលនោះ។ ជាច្រើនសតវត្សរ៍ក្រោយមក អ្នកជឿព្រះយេស៊ូវបានធ្វើពិធីលៀងព្រះអម្ចាស់ ជាទៀងទាត់ ដោយនឹកចាំ អំពីការលះបង់របស់ព្រះអង្គ នៅលើឈើឆ្កាង ដើម្បីរំដោះយើងឲ្យរួចពីបាប និងសេចក្តីស្លាប់(១កូរិនថូស…
Read articleទីបន្ទាល់សម្រាប់អ្នកផ្ទះ
ចូរទៅផ្ទះទៅ ហើយប្រាប់បងប្អូនឯងពីការធំទាំងម៉្លេះ ដែលព្រះអម្ចាស់បានមេត្តាប្រោសដល់ឯងវិញ។ ម៉ាកុស ៥:១៩ “គ្មានកន្លែងណាល្អដូចផ្ទះទេ។ គ្មានកន្លែងណាល្អដូចផ្ទះទេ”។ នេះជាពាក្យសម្ដី ដែលគេមិនអាចបំភ្លេចបាន ដែលតួអង្គដូរ៉ូស៊ី(Dorothy) បាននិយាយចេញមក ក្នុងរឿង គ្រូសីលនៃទីក្រុងអូហ្ស ហើយបានបង្កប់នូវរឿងដ៏មានន័យមួយ ដែលគេឃើញមាន នៅក្នុងខ្សែភាពយន្តល្បីៗជាច្រើន ដែលរាប់ចាប់តាំងពីរឿងសង្គ្រាមភពផ្កាយ ដល់រឿងស្តេចតោ។ គេបានហៅរឿងនោះថា “ការធ្វើដំណើររបស់វីរបុរស”។ និយាយឲ្យខ្លី តួអង្គដែលជាមនុស្សសាមញ្ញ កំពុងរស់នៅក្នុងជីវិតដ៏សាមញ្ញ ហើយក៏បានធ្វើដំណើរផ្សងព្រេងដ៏អស្ចារ្យ។ គាត់បានចាកចេញពីផ្ទះ ហើយធ្វើដំណើរទៅកាន់តំបន់ផ្សេង ដែលមានការល្បងល និងការលំបាកជាច្រើន ក៏ដូចជាមានអ្នកបង្រៀនគាត់ និងមនុស្សអាក្រក់ កំពុងរង់ចាំគាត់។ បើគាត់អាចឆ្លងផុតការសាកល្បង ហើយបង្ហាញចេញនូវវីរភាពរបស់គាត់ នោះនៅដំណាក់កាលចុងក្រោយ គាត់ត្រូវត្រឡប់មកផ្ទះវិញ ដោយនាំយករឿងជាច្រើនមកនិទានឲ្យគេស្តាប់ ហើយទទួលបានប្រាជ្ញា។ ដំណាក់កាលចុងក្រោយសំខាន់ណាស់។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីរឿងបុរសម្នាក់ ដែលត្រូវអារក្សចូល។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ក្នុងរឿងនោះ គឺបុរសនោះបានអង្វរព្រះយេស៊ូវ សូមឲ្យគាត់ទៅជាមួយព្រះអង្គ(ម៉ាកុស ៥:១៨)។ តែព្រះយេស៊ូវបានប្រាប់គាត់ ឲ្យត្រឡប់ទៅផ្ទះ (ខ.១៩)។ ការធ្វើដំណើររបស់បុរសម្នាក់នេះ សំខាន់នៅត្រង់ចំណុចដែលថា គាត់ត្រូវវិលត្រឡប់ទៅផ្ទះ ទៅរកអ្នកដែលស្គាល់គាត់ ដើម្បីប្រាប់គេ អំពីរឿងដ៏អស្ចារ្យនេះ។ ព្រះទ្រង់បានត្រាស់ហៅយើង…
Read article