November 2013

You are here:
លក្ខណៈពិសេសរបស់គ្រួសារ

មា​នបទ​ចម្រៀង​មួយ​បទ​ច្រៀង​នៅថ្នា​ក់​ព្រះ​បន្ទូលតាំង​ពីយូ​រ​ណាស់​ហើយ តែ​ធ្វើឲ្យ​ខ្ញុំ​នៅ​តែនឹ​ក​ឃើញ​។ បទ​ចម្រៀង​នោះធ្វើ​ប​ន្ទាល់​ពីព្រះព​រ​របស់​ព្រះ​យេស៊ូវ​ចំពោះ​អ្នក​ផ្សះ​ផ្សាគេ​ «ខ្ញុំមា​ន​សេចក្តី​សុខ​សាន្ត ដែល​លើស​ពីការ​យ​ល់​ដឹង​ដល់​ជ​ម្រៅចិ​ត្ត​ខ្ញុំ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោ​យ នៅ​ក្នុង​ប​ទចម្រៀង​នេះហា​ក់បី​ដូ​ច​ជាបា​ត់អ្វី​មួ​យ។ សេច​ក្តីសុ​ខសាន្ត​រ​បស់​ព្រះ​ជាម្ចា​ស់ជា​អំ​ណោយ​ទាន ធ្វើ​ឲ្យ​យើង​មានអំ​ណរ​ក្នុង​ចិត្ត ​កាល​ណាយើ​ងជា​ប់​ក្នុង​វត្ត​មាន​ព្រះអ​ង្គ (យ៉ូហាន ១៤:២៧​​១៦:៣៣)។ តែ​ព្រះអ​ង្គ​មិន​ចង់​ឲ្យ​យើ​ងទុក​សេចក្តី​សុខ​សាន្ត​នោះស​ម្រាប់​តែ​ខ្លួន​ឯ​ងទេ។ សេច​ក្តីសុ​ខ​សាន្ត​គឺ​ជា​អំណោយ​មក​ពី​ព្រះជាម្ចា​ស់ស​ម្រាប់​ចែក​ជូន​ដល់​មនុស្ស​នៅ​ជុំវិ​ញ​យើង។ ក្នុង​នាម​យើ​ងជា​គ្រីស្ទ​បរិស័ទ យើង​គួរ​តែ​បង្ហាញទំ​នាក់ទំ​នង និង​លក្ខណៈ​ពិសេស​ទៅ​ដល់​មជ្ឈ​ដ្ឋាន​ក្រុម​ជំនុំ​របស់​យើង។ នៅក្នុ​ងសេ​ចក្តី​អធិប្បាយ​នៅ​លើ​ភ្នំ ព្រះ​យេស៊ូ​វ​មាន​ព្រះប​ន្ទូល​ថា៖ «មាន​ពរ​ហើយ អស់​អ្នក​ដែ​ល​ផ្សះផ្សា​គេ » (ម៉ាថាយ ៥:៩) មាន​ន័យ​ថា យើង​ត្រូវ​តែ​មាន​បំណ​ងក្នុ​ង​ការ​នាំសេ​ចក្តី​សុខ​សាន្ត​ដល់​ទំនាក់​ទំនងរ​ប​ស់យើ​ង។ ចាប់​តាំង​ពី​យើង​ឆាប់​បង្ក​បញ្ហា ផ្ទុយ​ពី​មនុស្ស​នាំ​ការ​ផ្សះផ្សា​ នេះ​ជា​មេរៀន​សំខាន់ស​ម្រាប់​អ្នក​ហើយ។ តើ​អ្នក​ត្រូវ​នាំ​ការ​ផ្សះផ្សា​ដោ​យរ​បៀប​ណា? អ្នក​នាំកា​រ​ផ្សះផ្សា​គឺ​ជា​មនុស្ស​ទាំង​ឡាយ​ណា ដែល​បែរ​ឲ្យគេទះ​ម្ខា​ង​ទៀត(ខ.៣៩) ទៅ​២យោជន៍​ជា​មួយ​គេ (ខ.៤១) ស្រឡាញ់​ខ្មាំង​សត្រូវ ព្រម​ទាំង​ទូល​អង្វ​រ​ព្រះជា​ម្ចាស់​ប្រទាន​ពរ​ដល់​អ្នក​ដែល​បៀត​បៀ​នពួ​ក​គេ (ខ.៤៤)។ ហេតុ​អ្វីបា​ន​ជាយើ​ង​ត្រូវ​ធ្វើ​ដូ​ច្នេះ? ព្រោះព្រះ​ជាម្ចា​ស់ជា​អ្ន​ក​ផ្សះផ្សា​ កាល​ណា​យើង​ផ្សះផ្សា​គេ​ នោះ​យើង​ក្លាយ​ជា​បុត្រព្រះ​ជា​ម្ចាស់ (ខ.៩)។ ការ​ផ្សះផ្សា​គឺ​ជា​លក្ខណៈ​ពិសេស​របស់​គ្រួសារ​យើង ។-Joe Stowell

Read article
ព្រះជាម្ចាស់សម្អាតដំណាក់ព្រះអង្គ

ព្រះ​ជា​ម្ចាស់​សម្អាត​ដំណាក់​ព្រះ​អង្គ​នៅ​រដូវ​ស្លឹក​ឈើជ្រុះស​ប្តាហ៍​នេះ។ ព្រះអ​ង្គបញ្ជាខ្យ​ល់​បក់​កាត់​តាម​ផ្ទះ​អ្នក​ជិត​ខាង​យើង ធ្វើ​ឲ្យដើ​ម​ឈើរ​ង្គើ និង​ញ័រដើម​ជ្រុះស្លឹ​ក​ងាប់។ ពេល​ខ្យល់​បក់​រួច​ហើយ ខ្ញុំ​ត្រូវ​តែ​បោស​សម្អា​ត​វាចេ​ញ។ នៅ​ក្នុង​ជីវិ​តខ្ញុំ​ផ្ទាល់ ជួន​កាលព្រះ​ជា​មា្ចស់​ធ្វើ​ការ​ស្រដៀង​គ្នា​នេះដែ​រ។ ព្រះអង្គ​បញ្ជូន ឬ​អនុញ្ញាត​ឲ្យ​ព្យុះ​ភ្លៀង​កើត​ឡើង​ដើម្បី​ជម្រុះ​ខ្នែង ឬ​ស្លឹក​ងាប់​ចេញ។ ខ្ញុំ​មិន​ចង់​ជម្រុះវា​ចេ​ញ​ទេ ព្រោះខ្ញុំ​គិ​ត​ថា ​វាមិ​ន​ទាស់​អី​ផង តែ​តាម​ពិត​ទៅ វាលែ​ង​បង្កើត​ផ​ល​ផ្លែទៀ​ត​ហើយ។ ជា​ទូទៅ​វា​ជា​រឿង​រ៉ាវ​មិ​នល្អ ដូច​ជា​ទម្លាប់​អាក្រក់ ធ្វើ​ឲ្យ​ខ្ញុំមា​ន​ចិត្ត​រឹង​រូស ​ដែល​ជា​ឧបសគ្គ​រាំង​ស្ទះកា​រ​រីក​ចម្រើន​ថ្មី​ៗ។ ព្យាការីយ៉ូណាសក្នុ​ង​គម្ពី​រស​ម្ពន្ធ​មេត្រី​ចាស់ ​រក​ឃើញ​ថា​អ្វីៗ​កើត​ឡើ​ងដោ​យសា​​រ​តែ​យើង​មិន​ព្រម​ជម្រុះ​ចរិត​រឹង​រូស​ចោល។ ដោយសារ​តែ​គាត់​ស្អប់អ្ន​ក​ក្រុង​នីនីវេ ​ជាង​ស្រឡាញ់ព្រះ​ជា​ម្ចាស់ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ព្រះ​អង្គ​ធ្វើឲ្យ​មា​នព្យុះ​បោកបក់ម​ក​លើទូ​កគា​ត់​ជិះ ហើយ​ត្រី​ធំ​លេប​គាត់​ចូល​ក្នុង​ពោះបី​ថ្ងៃ​​(យ៉ូណាស ១:៤,១៧)។ ទោះ​ជា​យ៉ាងនេះ​ក្តី ព្រះ​ជាម្ចា​ស់​បាន​ទុក​ជីវិ​ត​គាត់ ហើយ​ផ្តល់​ឱកាស​ឲ្យគា​ត់​ជាលើ​កទី​ពីរ​ទៅ​ប្រកាស​ដំណឹ​ងល្អ​នៅទីក្រុងនោះ​ (២:១០ ៣:១-៣)។ មែក​ណាមិ​ន​បង្កើត​ផល​ប្រៀប​បាននឹ​ង​អត្ត​ចរិតរឹងរូ​ស ដែល​ព្រះ​ជាម្ចា​ស់ច​ង់​ឲ្យខ្ញុំ​ជ​ម្រុះចោ​ល។ នៅ​ក្នុង​សំបុត្រ​លោក​ប៉ុល​សរសេរ​ទៅ​កាន់​ទីក្រុង​អេភេសូរ មាន​ដូច​ជា​សេចក្តីជូរ​ល្វីង ក្តៅ​ក្រហាយ កំហឹង ឡូឡា ជេរ​ប្រមាថ និង​គ្រប់ទាំង​សេចក្តី​អាក្រក់(៤:៣១)។ នៅ​ពេល​ព្រះ​ជាម្ចា​ស់អ​ង្រួន​ការ​ទាំង​នោះ យើង​ត្រូវ​ជម្រុះ​វា​ចោល​ទៅ។-Julie Ackerman Link

Read article
និយាយពីរភាសា

តើ វា​អាច​ទៅរួ​ច​ទេ នៅ​ក្នុ​ង​សង្គម​មួយ​ដែល​​កើនឡើង​ផ្ទុយ​គ្នា ពី​ដំណឹង​ល្អ គឺ​កា​រប្រកាស​ដំណឹង​ល្អជាមួ​​យអ្ន​ក​ដែល​មិន​ចេះចែ​ក​ចាយ​ជំនឿរ​បស់​ខ្លួន? មាន​វិធី​មួយ​ទាក់​ទង​ជា​មួយ​ម​នុស្ស​ដែល​មិនធ្លាប់​ឮ​ដំណឹង​ល្អ​គឺ​ធ្វើយ៉ា​ងម៉េ​ច​បន្ស៊ី​នឹង​វប្បធម៌​របស់ពួ​ក​គេ ​តាម​លក្ខណៈ​ភាសាពី​រ។ យើង​ទាក់​ទង​តាម​របៀប​នេះ មាន​ភាព​ងាយ​ស្រួល​ជាង។ ដូច​ជា​យើង​ត្រូវ​ចេះ​ភ្លេង ពិភាក្សា​អំពី​ភ្លេង កុន កីឡា និង​ទូរទស្សន៍​ជា​ដើម ឧទាហរណ៍​ទាំង​នេះគឺ​ជាឱកាស​ចាប់​ផ្តើម​ទំនាក់​ទំន​ងជា​មួយ​ពួ​ក​គេ។ ប្រសិន​បើ​​​អ្ន​កស្រុកឮ​យើងនិ​យាយ​ភាសារ​បស់ពួ​ក​គេ ដោយ​មិន​មាក់​ងាយ ឬ​ចំអ​ក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នោះទេ​​​​ វា​ជា​ឱកាស​បើក​ទ្វារ​ឲ្យ​យើង​ចែ​កចា​យ​ដំណឹង​ល្អរ​ប​ស់​ព្រះគ្រីស្ទ ដែល​គ្មាន​ទីប​ញ្ចប់។ លោក​ប៉ុល​បាន​បង្ហាញគំរូ​នេះ តាម​រយៈ​គម្ពីរកិច្ចការ​១​៧។ នៅ​ពេល​លោក​ប៉ុល​ចុះ​ទៅ​អ៊ើរីយ៉ូស ក្នុង​ក្រុងអាថែន គាត់បា​នប្រ​កាស​យ៉ាង​មុត​មាំ ជាពិ​សេស​ទៅ​កាន់​អ្នក​មិន​ជឿ ដោយ​ដក​ស្រង់​សម្តី​កវី​និពន្ធ​ក្រិក​យោង​ទៅ​លើ​គុណត​ម្លៃខា​ងវិ​ញ្ញាណ ដែល​ពួក​គេ​អាចទំ​នាក់ទំ​នង​បាន។ លោក​ប៉ូល​មាន​ប្រសាស​ន៍ថា៖ «ដ្បិត​គឺ​ដោយសា​រ​ទ្រង់​ហើយ ដែល​យើង​រាល់​គ្នាបា​នរស់ កំរើក ​ហើយ​មាន​នៅ​ផង ដូ​ចជា​ពួ​កលើ​កកំ​ណាព្យ​ខ្លះ​រប​ស់អ្ន​ករា​ល់គ្នា ​បាននិ​យាយ​ដែរ​ថា​មនុ​ស្ស​យើង​ជាពូជ​​ព្រះ​ដែរ» (កិច្ចការ ១៧:២៨)។ ដូច​ជាលោ​កប៉ុល​បាន​លើក​ឡើងអំពី​ការ​ស្គាល់​វប្បធម៌​របស់​ពួក​គេ ដែល​យើង​អា​ចប​ញ្ជ្រាប​ដំណឹង​ល្អតា​មរ​យៈវ​ប្ប​ធម៌​ពួកគេ​បាន​ដោយ​ងាយ។ តើ​លោក​អ្នក​កំ​ពុង​តែនាំ​ដំណឹង​ល្អដ​ល់អ្ន​ក​ជិត​ខាង ឬក៏​ជាអ្ន​កបម្រើ​ដំណឹង​ល្អ? សូម​ព្យាយា​មធ្វើ​ជា​អ្នកនិ​យាយ​ពីរ​ភាសា។-Bill Crowder

Read article
មិត្តសំឡាញ់ជួបគ្នាតាមផ្លូវ

ខ្ញុំ ចូ​ល​ចិត្ត​ដើរ​តាម​ផ្លូវ​ផ្សេង​ៗ​ពីគ្នា​ ព្រោះ​ថា​មាន​ទេស​ភាព និង​សម្រស់​ធម្ម​ជាតិ​នៅ​ជុំវិញ។ ខ្ញុំ​តែង​តែ​រំលឹក​ខ្លួន​ឯ​ងថា​ ផ្លូវ​ទាំង​នេះ​ជានិ​មិត្ត​សញ្ញានៃ​ដំ​ណើរ​ជីវិត​ខាង​វិញ្ញាណ បើ​គេមើ​ល​ទៅដំ​ណើរ​ជីវិ​តធម្មតា​របស់​គ្រីស្ទ​បរិស័ទ ដើររួ​ម​ជាមួ​យ​ព្រះយេ​ស៊ូវ ដែល​ជា​មិត្ត​សំឡាញ់ និង​អ្នក​នាំ​ផ្លូវ ។ ទ្រង់​យាង​កាត់​ទឹ​កដី​ប៉ាឡេស្ទីន​ពី​ម្ខាង​ទៅ​ម្ខាង​ទៀត រួច​នាំពួ​កសិ​ស្សស្រែ​ក​ប្រកា​ស​ថា៖ «ចូ​រ​មក​តា​ម​ខ្ញុំ»(ម៉ាថាយ ៤:១៩)។ ដំណើរ​ជីវិត​មិន​មែន​សុ​ទ្ធតែ ស្រួលរ​ហូត​នោះ​ទេ។ ជួន​កាល​ក៏​ចង់​បោះប​ង់ចោ​ល​ស្រួល​ជាង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ប៉ុន្តែ​ពេល​ពិបាក​ដោះស្រាយ យើង​អាច​សម្រាក​យក​កម្លំាំ​ងចាំ​ទៅមុ​ខទៀត។ នៅ​ក្នុង Pilgrim’s ​Progress លោក​ចន ប៊ុនយ៉ាន បាន​ពិ​ពណ៌នា​ថា ដើម​ឈើ​នៅលើ​ភ្នំ​ជាក​ន្លែង​ដែល​គ្រីស្ទ​បរិស័ទ​ឈប់​ដក​ដង្ហើម មុន​ពេល​បន្ត​ដំណើរ​​ទៀត។ តម្រារ​បស់គា​ត់ស​ម្រាលប​ន្ទុក និង ​រំលឹក​អំពី​វត្ត​មាន​ព្រះ​អម្ចាស់ និង​ព្រះចេ​ស្តារ​បស់​ព្រះអង្គ​ស្ថិត​ស្ថេរ​នៅ​ជា​ដរាប។ ពេល​មាន​ខ្យល់​ដក​ដង្ហើ​មស្រួល​ហើយ ​គាត់​អាច​បន្ត​ដំណើរ​បាន​ទៀត។ មាន​តែព្រះ​អម្ចាស់​ទេ ដែល​ដឹង​ថា​នាំ​យក​ទៅ​ណា តែ​ព្រះជា​ម្ចាស់បា​ន​អះអា​ងថា​ «ខ្ញុំ​នៅជា​មួ​យអ្ន​ក​រាល់​គ្នាជា​ដរា​បត​ទៅ» (ម៉ាថាយ ២៨-២០)។ នេះ​មិ​នមែ​នជា​កា​រប្រៀ​បធៀប ឬ​អួត​ពី​​ពា​ក្យ​ពេចន៍​នោះឡើ​យ។ ទ្រង់​ពិត​ជា​មិត្ត​ដ៏ល្អ​មែ​ន។ គ្មា​នម៉ោ​ង​ណាមួ​យ ដែល​មិន​ត្រូ​វកា​រវត្ត​មាន​ព្រះ​អង្គ​ឡើយ សូ​ម្បីតែ​រ​ត់​លើសមួ​យម៉ា​យ​ក៏មិ​ន​អាច​អត់​ទ្រង់​ឡើយ។ យើងដឹ​ងថា​ ទ្រង់​គង់​ជា​មួយ​យើង​ធ្វើឲ្យពន្លឺ​ជីវិ​ត​បំភ្លឺឡើ​ង ។-David Roper

Read article
ចូរប្រយ័ត្ន!

ពេលភ្នាក់​ងារ​រដ្ឋាភិ​បាល​ហ្វឹក​ហ្វឺន​បុគ្គ​លិ​កធនាគារ ឲ្យចេះ​កំ​ណត់​ប្រាក់​ក្លែង​ក្លាយ នោះ​ពួក​គេអា​ចប​ញ្ជាក់​ថា​ប្រាក់​ណាក្លែ​ង​ក្លាយ ប្រាក់​ណាពិ​តប្រា​កដ។ ដើម្បី​លុប​បំបា​ត់កា​រ​ក្លែង​បន្លំ​ក្រដាស​ប្រាក់​ ពួក​គេ​ត្រូវ​ស្វែងរ​កភា​ពខុ​ស​គ្នារវា​ង​ក្រដាស​ប្រាក់​​ពិតប្រាកដ និង​ក្រដាស​ប្រាក់​ក្លែង​ក្លាយ គឺ​ពួក​គេមិ​នស្វែ​ង​រក​លក្ខណៈ​ស្រដៀង​គ្នា​នោះឡើ​យ។ នៅក្នុ​ងប​ទ​គម្ពី​រ​១​យ៉ូហាន ២ លោកយ៉ូ​ហាន​ជួយ​អ្នក​ជឿ​ឲ្យចេះ​កា​រពា​រខ្លួ​ន​ពី​ពួក​បោក​ប​ញ្ឆោត ដោយ​បង្ហា​ញ​គំរូ​របស់​គ្រូប​ង្រៀន និង​គ្រីស្ទ​បរិ​ស័​ទក្លែ​ង​ក្លាយ។ មាន​សញ្ញា​សម្គាល់​មួ​យនៅ​សម័​យចុង​ក្រោយ​នេះ គឺ​ពួក​ប្រឆាំ​ងព្រះ​គ្រី​ស្ទ​(១យ៉ូហាន ២:១៨)។ ពួកប្រ​ឆាំង​ព្រះ​គ្រីស្ទ គឺ​អស់​អ្នក​ណាដែ​ល​ប្រកា​សថា​ មាន​ប្ញទ្ធានុភា​ព និង ​សិទ្ធិ​អំណាច​រប​ស់​ព្រះជា​ម្ចាស់ តែ​តាម​ពិត​ពួ​កគេ​មិន​មាន​ទេ ​ឬក៏​អស់​អ្ន​ក​ណាដែ​លបដិសេធ និង​ប្រឆាំង​ព្រះគ្រី​ស្ទ និង ​សេចក្តី​បង្រៀន​រប​ស់ព្រះ​គ្រី​ស្ទ។ លោក​យ៉ូហាន​បាន​បង្ហាញ​សញ្ញា​សម្គាល់​៣យ៉ាង​របស់​គ្រូ​ក្លែង​ក្លាយ ដែល​គ្រប់​គ្រង​ដោយ​វិញ្ញាណ​អាក្រក់ និង​ពួក​ប្រឆាំង​ព្រះគ្រី​ស្ទ៖ ពួក​គេ​មិន​មែន​ជា​គ្នា​យើង​ទេ(ខ.១៩) ពួក​គេប​ដិសេធ​មិន​ទទួល​ស្គាល់​ព្រះ​គ្រីស្ទ (ខ.២២) ពួក​គេបោ​កប​ញ្ឆោត​អ្នក​ជឿចេញ​ពី​ព្រះយេ​ស៊ូវ(ខ.២៦)។ លោក​យ៉ូហាន​លើក​ទឹក​ចិត្ត​អ្នក​ជឿ​ឲ្យ​ចេះកា​រពារ​ខ្លួន​ប្រឆាំង​នឹង​វិញ្ញាណនៃ​ពួ​កប្រ​ឆាំង​ព្រះគ្រី​ស្ទ ដោយពឹ​ង​ផ្អែក​លើ​វត្ត​មាន​ព្រះវិ​ញ្ញាណប​រិសុទ្ធ ស្គាល់​សេចក្តី​ពិត និង​នៅ​ជាប់​នៅ​ជាមួ​យព្រះ​យេ​ស៊ូវ។ យើង​អាច​ការពា​រខ្លួ​នពី​កំហុស និង​ការ​ភាន់​ច្រឡំ​ទាំង​ឡាយ ស្វែង​យល់​កំហុស ​របស់​យើង​ដោយសេ​ចក្តី​ពិត គឺ​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ។-Marvin Williams

Read article
អាហាររបស់កូនក្មេង

តើ អ្នក​ធ្លាប់​ភ្លក្សអា​ហា​ររបស់​កូន​ក្មេង​ទេ? ខ្ញុំ​ធ្លាប់ វាមាន​រស​ជាតិ​សាប។ ដោយសារ​កូន​ក្មេង​ទើប​កើតម​ក​គ្មាន​ធ្មេញ គ្មាន​អាហារ​ណា​ផ្សេង​ទៀត​សម្រាប់ក្មេ​ង​ឡើយ។ កូន​ក្មេង​មិន​អាច​បរិភោគ​សាច់​បាន​ទេ! គួរ​ឲ្យសោ​កស្តា​យណា​ស់ ដែល​គ្រីស្ទ​បរិស័ទ​មួយ​ចំនួន​ស្កប់​ចិ​ត្តនឹ​ងអា​ហារ​ទន់​ខាង​វិញ្ញាណ។ ពួក​គេ​សប្បាយ​ចិត្ត​នឹ​ងរៀ​នអំពី​បឋម​សិក្សា​នៃសេ​ចក្តី​ពិត ហើយ​មិន​ចង់​រៀន​អ្វី​លើស​ពីមូ​លដ្ឋា​នគ្រឹះ​នៃ​ដំ​ណឹង​ល្អឡើ​យ (ហេព្រើរ ៦:១-២)។ ដោយសារ​តែមិ​ន​ចង់​រៀន​ឲ្យ​ស៊ីជ​ម្រៅ​អំ​ពីសេ​ចក្តី​ពិត និង​បទ​គម្ពី​រផ្សេ​ង​ទៀត ជា​ហេ​តុធ្វើ​ឲ្យ​ពួ​កគេ​មិន​បាន​យល់​ព្រះប​ន្ទូល​នៃ​សេចក្តី​សុចរិត និង​ជំនឿ​ដ៏​ត្រឹម​ត្រូវ​ឡើយ(៥:១៣)។ ពួក​គេ​ជឿព្រះ​អង្គយូ​រ​ឆ្នាំហើ​យ តែស​មត្ថ​ភាព​ខាង​វិ​ញ្ញាណរ​ប​ស់ពួ​កគេមិ​នបា​ន​អភិវឌ្ឍ​សោះ ព្រោះ​ពួក​គេ​នៅតែ​ជា​កូ​ន​ខ្ចី។ កាល​ណាកុ​មារ​រីក​លូត​លាស់ខាង​រូ​បកាយ ​ពួក​គេរៀ​ន​បរិភោគអា​ហារ​រឹង ដែល​ផ្តល់​កម្លាំង និង​ជីវិត។ ដូចគ្នា​នេះ​ដែរ អ្នក​ជឿ​ព្រះអ​ង្គគ្រ​ប់រូ​ប​គួរ​តែប​រិភោគអាហារ​​រឹងៗខាងវិញ្ញាណ។ បើអ្នកខកខានមិនបានបរិភោគអាហាររឹងៗ អ្នក​នឹង​ទន់​ខ្សោយ ហើយ​ក៏​មិន​រីក​លូត​លាស់​ឡើយ។ អ្នក​អាច​ប៉ាន់​ប្រមាណ​អាយុ​រប​ស់បុ​គ្គ​លណាម្នា​ក់បា​ន ដោយ​សារ​តែ​សម្លឹង​មើល​រាង​កាយ​ពួក​គេ។ អាយុ​កាល​ខាង​វិញ្ញាណ​នឹង​សម្តែង​ចេញ​មក​ក្រៅ​តាម​រយៈ​សម​ត្ថភា​ព ញែក​ការ​ល្អចេ​ញ​ពីកា​រអា​ក្រក់ នៅក្នុ​ងជី​វិត​រស់​នៅប្រ​ចាំ​ថ្ងៃ។ តើ​អ្នក​មា​ន​សមត្ថ​ភាព​ស្វែង​យល់​ខាង​វិញ្ញាណ​ហើយ​ឬ​នៅ? ឬ​ក៏​អ្ន​កនៅ​តែត្រូ​វការ​អាហារ​ទន់​ៗ​ខាង​វិញ្ញាណ​នៅឡើ​យ?។-C.P. Hia

Read article
រឿងសោកសង្រេងតាំងពីដើមដល់ចប់

ក្រុងយេរូសាឡឹម​ហ៊ុំព័​ទ្ធ​ជុំវិ​ញដោ​យអ​ណ្តាត​ភ្លើង រួច​ព្យាការី​យេរេមា​ទួញ​យំសោ​ក។ ទំនាយ​របស់​គាត់​ថ្លែង​ពី​កា​រ​ជំនុំ​ជម្រះ​រប​ស់ព្រះជា​ម្ចាស់ ដែល​មនុស្ស​ភាគ​ច្រើន​មិន​បាន​យក​ចិត្ត​ទុ​កដា​ក់។ ឥឡូវនេះ ទំនាយ​រ​បស់លោ​ក​បាន​សម្រេ​ចហើយ។ កណ្ឌ​គម្ពី​របរិទេវ​ដ៏ខ្លីនេះ​ បាន​កត់​ត្រានូ​វសោ​ក​សង្រេង​អំពី​ការ​បំផ្លាញ​ក្រុង​យេរូ​សាឡឹម។ លោក​យេរេមា​បាន​សរសេរ​កណ្ឌគ​ម្ពី​រ​នេះ ដោយប្រើ​អក្ស​រហេព្រើរ​ចំនួន​ប្រហែល​២២​ប៉ុណ្ណោះ គឺ​ជា​វិធី​សាស្រ្តមួ​យ​ដែល​ធ្វើឲ្យ​អ្នក​អាន ងាយ​ចង​ចាំ​សា​ច់​រឿ​ងនេះ។ ទោះជា​យ៉ាង​ណា​ក៏ដោ​យ វិធី​សាស្រ្ត​នេះមិ​នបា​ន​បង្រួ​ញ​ទុក្ខ​សោក​រប​ស់គាត់​ឡើ​យ។ លោក​បា​នចំ​ណា​យពេល​សញ្ជឹង​គិត និង​ឆ្លុះប​ញ្ចាំង​អំពី​ខ្លួ​ន​គាត់ ដូច​ជា​សរសេរ​ពី​ការ​ឈឺ​ចាប់​របស់​គាត់។ អ្នក​អាច​គិត​ថា លោក​កំពុ​ងតែ​រៀ​ន​រ​ង​ទុក្ខលំបាក​ពី​ដើម​រហូត​ដល់ច​ប់។ នៅ​ចំក​ណ្តាល​ទុក្ខ​វេទនា​នោះ គាត់បា​នទ​ទួល​ការ​សម្រាល​ទុក្ខ​មក​ពី​ព្រះជាម្ចា​ស់។ ដោយកា​រ​រំលឹក​អំពី​អធិបតេយ្យ​ភាព និងការ​ល្អរ​ប​ស់​ព្រះ​ជា​ម្ចាស់​បាន​ផ្តល់​ក្តី​សង្ឃឹម ដែល​គាត់​ត្រូវ​ប្រឈម​មុខ​នៅ​ពេល​អនា​គត។ «ដ្បិត​ព្រះ​អម្ចាស់ ទ្រង់​មិន​បោះប​ង់​ចោល​នៅ​ជាដ​រា​បទេ​ តែ​ទោះបើ​ទ្រ​ង់​ធ្វើ​ទុក្ខ​ក៏ដោ​យ គង់​តែ​ទ្រង់​នឹង​អាណិត​មេត្តា ដោយ​សេច​ក្តី​សប្បុរ​សដ៏​ប​រិបូរ​របស់​ទ្រង់​ដែរ»(បរិទេវ ៣:៣១-៣២)។ បើអ្ន​ក​ឆ្លង​កាត់ប​ទពិ​សោធន៍​ឈឺចា​ប់​ណាមួ​យ​នៅពេ​ល​ថ្មីៗ​នេះ ចូ​រប្រើ​ប្រាស់​ពេលវេលា​ឈឺចា​ប់រ​បស់អ្នក​ ឆ្លុះ​បញ្ចាំ​ងពី​កា​រល្អ​របស់​ព្រះជា​ម្ចាស់​វិញ។ រួ​ចម​ក អ្ន​កនឹ​ងទទួ​ល​បា​ន​បទ​ពិសោធន៍​នៃ​ការ​សម្រាល​ទុក្ខ និង​ក្តីសង្ឃឹមនា​ពេល​អនាគត។-Dennis Fisher

Read article
ចូរបង្ហាញថា អ្នកជានរណា

ពេល ខ្ញុំ​រង់​​ចាំ​ទទួល​ការ​ពិនិត្យ​សុខភាព​នៅ​មន្ទីរ​ពេទ្យ​មួយ ខ្ញុំឃើ​ញ​ស្លាក​សញ្ញា​មួយ​នៅលើ​ជ​ញ្ជាំង​បង្ហាញ​ពីកា​រសុ​គត​របស់​ព្រះ​គ្រី​ស្ទ។ ក្រោយ​មក​គ្រូពេទ្យ​បាន​សួរ​សំនួរ​ខ្ញុំជា​ច្រើនតា​មរ​បៀប រដ្ឋ​បាលរួ​ម​មាន៖ «តើ​អ្នក​ចង់​ដឹង​ពី​ព្រះជា​ម្ចាស់​ទេ​? ព្រោះ​ខ្ញុំត្រូ​វទៅ​ប្រា​ប់លោ​កគ្រូ​ខ្ញុំ​ឲ្យ​ដឹ​ង»។ ខ្ញុំ​ឆ្លើយ​តប​ថា៖​«ខ្ញុំ​អរ​គុណ​ច្រើន​ណាស់ តែ​ខ្ញុំគិ​ត​ថាសំ​នួ​រដូ​ចជាមិ​នសូ​វ​សម​នឹង​ស្ថាន​ភា​ព​បច្ចុប្បន្ន»។ អ្នក​សួរ​ឆ្លើយ​តប​ដោយ​ញញឹ​មវិ​ញ​ថា​៖ «មន្ទីរ​ពេទ្យ​យើង​អនុវត្ត​តាម​ជំនឿ​លើព្រះ​ជាម្ចាស់ ព្រោះ​វា​ជាចំ​ណែក​នៃ​បេសកកម្ម​របស់​យើង»។ ខ្ញុំ​ចា​ប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​បុគ្គលិក​មន្ទីរ​ពេទ្យ ដែល​មិន​ខ្លាច​ប្រកាស​ថាខ្លួន​គេ​ជាន​រណាក្នុ​ងចំ​ណោម​អ្នក​មិន​ជឿ និង​មនុស្សទូទៅ​។​ លោក​ពេត្រុ​សបា​នលើ​កទឹ​ក​ចិ​ត្តក្រុម​អ្នក​ជឿនៅសត​វ​ត្សទី​១ ​ដែល​បាន​បែក​ខ្ញែកគ្នាដោ​យកា​រ​បៀត​បៀន ​ហើយ​កំពុង​តែ​រស់​នៅ​ក្នុងភា​ព​ភ័យ​ខ្លាច​ថា មិន​ថាព្រះ​ពរ ​និង​​ការ​ឈឺចា​ប់សុ​ទ្ធ​តែ​ដើម្បី​ប្រយោជន៍​ព្រះ​ជា​ម្ចាស់​ទាំងអស់​​។ «តែ​ទោះ​បីអ្ន​ក​រង​ទុក្ខ​លំបា​កព្រោះ​តែកា​រ​ល្អក៏​ដោយ​ នោះព្រះ​ជាម្ចាស់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក។ ដូច្នេះ កុំ​ព្រួយ​បារ​ម្ភ​ឡើយ ផ្ទុយ​ទៅ​វិញ អ្នក​ត្រូវ​ថ្វាយបង្គំ​ព្រះ​គ្រីស្ទ​ជាម្ចា​ស់លើជី​វិត​អ្នក​វិញ​ប្រសើរ​ជាង។ ហើយ​បើមា​នអ្ន​កណា​សួរនាំអ្ន​កអំពីជី​វិត​រស់នៅ​ជា​គ្រី​ស្ទប​រិស័ទ ចូ​រត្រៀម​ខ្លួន​ពន្យល់​គេ​ចុះ » (១ពេត្រុស ៣:១៤-១៥ )។ ដូច​ជាស្រ្តី​ម្នា​ក់នៅ​ម​ន្ទីរ​ពេទ្យ ហ៊ានប្រ​កាស​អំពី​គោល​ជំនឿ។ ដូច្នេះ យើងក៏​អា​ច​ធ្វើ​បាន​ដែរ។ ​ប្រសិន​បើ​គេរិះ​គ​ន់ ឬ​មើល​ងាយ​យើង​ដោយ​សារ​យើ​ងជឿព្រះ​គ្រីស្ទ យើង​គួរ​ឆ្លើយ​តប​ទៅ​គេវិ​ញ​ដោយ​ចិត្ត​សុភាព និង​​ការ​គោរព។ យើង​មិន​គួរ​ខ្លាច​ក្នុ​ងការ​បង្ហា​ញខ្លួ​ន​ថា ជា​អ្នក​ជឿព្រះ​អង្គ​ឡើយ​។-David McCasland ​

Read article
ផ្លូវនាំទៅរកព្រះពរ

លោករ៉ូប៊ីន និង​លោក​ស្ទីវ មាន​ព័ន្ធ​កិច្ច​ផ្តល់​ការ​ប្រឹក្សា​យោ​បល ដែល​ពួក​គាត់​រក​ប្រាក់ចំ​ណូល​បាន​តិច​តួច។ ពេល​ថ្មី​ៗ​នេះ មាន​គ្រួសារ​មួយ​ជួប​វិបត្តិ​គ្រួសារ បង្ខំ​ឲ្យពួ​ក​គាត់​ត្រូវ​ធ្វើ​ដំណើរ​តាម​រថ​យន្ត​ទាំង​ទៅ​ទាំង​មក​សរុប​ជាង​៥០០០​ម៉ាយ។ បន្ទាប់​ពីបា​នដោះ​ស្រា​យប​ញ្ហារួ​ច​ហើយ ពួក​គេ​ក៏​ត្រឡប់​មក​ផ្ទះវិ​ញ។ ពេល​បើក​បាន​២០០​០​ម៉ាយ រថ​យន្ត​ក៏ចា​ប់​ផ្តើម​មាន​ឮស​ម្លេង​ខុស​ពីធ​ម្មតា​នៅ​ត្រង់​ម៉ាស៊ីន។ ជាង​ឡាន​ក៏ឆែ​ក​មើល ហើយ​ប្រាប់​គាត់​ថា៖ «ធ្វើ​វា​រួច​ហើយ តែអ្នក​ត្រូវ​តែ​ទិ​ញម៉ាស៊ី​នថ្មី​​មក​ផ្លាស់»។ ពួកគេ​គ្មា​នល​ទ្ធភាព​ទិញ​ម៉ាស៊ីន​ថ្មី​ទេ ដូច្នេះ​ក៏​បង្ខំ​ចិត្ត​បើក​រថយ​ន្ត​មក​ផ្ទះ​វិញ។ ក្នុង​ពេល​បី​ថ្ងៃ គម្រប​ប្រេង​ម៉ាស៊ីន​ក៏​បាត់ ។ ពួក​គេអ​ធិស្ឋា​នទៅ​រ​ក​ព្រះ​អង្គ។ ក្រោយ​មក​ពួក​គេ​ដើរ​យឺត​ៗ​តា​មផ្លូ​វចូ​ល​ផ្ទះ។ ស្រាប់​តែ​ពួក​គេ​បា​នឮ​រថយន្ត​បេសក​ជន ដែល​ជួយ​ប្រជាជ​ន​នៅ​ទីនោះ។ ពួក​គេ​​មាន​ការ​អស្ចារ្យ​ក្នុង​ចិត្ត​ជាខ្លាំ​ងដោ​យសា​រ គេ​ប្តូរ​ម៉ាស៊ីន​ថ្មី​ឲ្យ​ដោយ​មិន​គិត​លុយ។ បើសិ​ន​លោក​ស្ទីវ​ត្រូវ​ជួស​ជុល​រថយន្ត​របស់​គាត់​នៅតា​មផ្លូ​វ​វិញ គាត់​នឹង​ចំណាយ​លុយ​រាប់​ពាន់​ផោន ដែលគាត់​គ្មាន​លទ្ធ​ភាព​សោះ។ នៅ​ក្នុង​គម្ពីរ​និក្ខ​មនំ​១៥ ពេល​ជន​ជាតិ​អ៊ីស្រាអែ​លនៅ​វាល​​រហោ​ស្ថាន មាន​ពេល​មួយ​នោះពួ​កគេ​អ​ត់ទឹ​ក​ប្រើ​ប្រាស់​៣​ថ្ងៃ ហើយ​មិន​ដឹង​ទៅ​រក​ទីណា។ ប៉ុន្តែ​ព្រះជា​ម្ចាស់​ជ្រាប​ពី​បញ្ហា​នេះ។ ចម្លើយ​រង​ចាំ​ពួក​គេ​នៅ​ម៉ារ៉ា (ខ.២៥) និង អេលីម (ខ.២៧)។ ចូរ​ចង​ចាំថា​ ព្រះ​ជាមា្ចស់​មិន​ត្រឹម​តែ​ផ្គត់​ផ្គង់​ទឹក​តាម​តម្រូវ​ការ​ប៉ុណ្ណោះ​ទេ តែ​ព្រះ​អង្គ​ឲ្យ​គេ​បាន​សម្រាក​ទៀត​ផង។ មិន​ថាស្ថា​នភាព​អ្នក​លំបាក​លំបិន​ប៉ុណ្ណា​ យើង​ជឿទុ​ក​ចិត្ត​ថា ព្រះ​អង្គនៅ​តែ​ដឹ​ក​នាំ​យើង។ ព្រះអ​ង្គជ្រា​ប​ថា យើង​ពិត​ជាត្រូ​វ​ការ​អ្វី ហើយ​ទៅ​រក​នៅ​កន្លែ​ង​ណា។-Dave Branon

Read article
សុវត្ថិភាពដ៏ពិតប្រាកដ

កំឡុង​ពេល​សង្រ្គាម​ត្រជាក់ ជា​សម័យ​កាល​ចលា​ចល​រវាង​មហា​អំណាច​ធំ​ៗ​ពីរ​នៅ​លើ​ពិភព​លោក​ នា​ពាក់ក​ណ្តាល​សតវត្ស​ទី​២០ គឺ​មនុស្ស​ភាគ​ច្រើន​រស់​នៅ​ក្រោម​ការ​គំរាម​កំហែង​របស់​អាវុធ​នុយ​ក្លេ​អ៊ែរ។ វា​ធ្វើ​​ឲ្យ​ខ្ញុំ​នឹក​ឃើញដ​ល់វិ​បត្តិ​មីស៊ីល​របស់​ប្រទេស​គុយ​បា នា​ឆ្នាំ​១៩៦២ យើង​គ្រប់​គ្នា​គិត​ថា អ្វី​ៗ​នឹង​ត្រូវ​រលាយ​សាបសូ​ន្យ។ពេល​នោះ​ខ្ញុំ​ទើប​តែឈាន​ចូល​អាយុ១​១​ឆ្នាំ​ប៉ុណ្ណោះ។ អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចង​ចាំជាង​គេ នោះ​គឺ​កា​រ​ជ្រួ​ល​ច្របល់​នៅ​សាលា​រៀន។ ពេល​ណា​ឮ​សម្លេង​កណ្តឹង​​រោទិ៍ យើង​ត្រូវ​ក្រា​ប​ក្រោ​ម​តុ ការពារ​ខ្លួន​ពី​គ្រាប់​បែក​អាតូមិក។ បើ​ខ្ញុំ​ក្រឡេក​មើល​ក្រោយ​វិញ វា​សរ​បញ្ជាក់​ថា គ្មាន​អ្វី​មួយ​អាច​ជួយ​សង្រ្គោះ​ខ្ញុំ​ពី​វាល​ពិឃាត​នៃ​អាវុធ​នុយ​ក្លេអ៊ែរ​ទេ។ វា​ធ្វើ​ឲ្យ​ខ្ញុំ​យល់​ច្រឡំអំ​ពី​សុវត្ថិភាព​ដ៏​ពិត​ប្រាកដ។ ទោះបី​ជាពេល​នេះ យើង​មិន​បានទទួល​ការ​គំរាម​ដូច​ជា​ពេល​នោះ​ក្តី តែ​ការ​ភ័យ​ខ្លាច​នៅ​តែ​មាន ភាគ​ច្រើន​យើង​មាន​ការ​ភ័យ​ខ្លាច​ខាង​វិញ្ញាណ​​ទៅ​វិញ។ បទគម្ពីរ​អេ​ភេសូរ ៦:១២ រំលឹក​យើង​ថា «ដ្បិត​យើង​រាល់​គ្នា​មិន​មែន​តយុទ្ធ​នឹង​សាច់​ឈាម​ទេ គឺ​នឹង​ពួក​គ្រ​ប់គ្​រង ពួក​មាន​អំណាច និង​ពួក​ម្ចាស់នៃ​សេ​ចក្តី​ងងឹត​នៅ​លោកីយនេះ​វិញ ហើយទា​ស់នឹ​ង​អំណាច​អាក្រក់​ខាង​វិញ្ញាណ នៅ​ស្ថាន​ដ៏​ខ្ពស់​ដែរ»។ វា​ពិត​ជា​បច្ចា​មិត្ត​ដ៏​ខ្លាំង​ក្លា​មែន តែ​ព្រះ​ជាម្ចាស់​នៃ​យើង​នឹង​ការពារយើ​ងដោ​យសេ​ចក្តី​ស្រឡាញ់(រ៉ូម ៨:៣៥​, ៣៨-៣៩ ) ហើយ​អាវ​ក្រោះ​ជា​ប្រភព​ធនធាន​ខាង​វិញ្ញាណ​(អេភេសូរ ៦:១៣-១៧)។ ចំា​មើល​ថាតើ​ បាន​លទ្ធ​ផល​យ៉ាង​ណា​ដែរ។ ពេល​យើង​តយុទ្ធ​ជាមួ​យស​ត្រូ​វ​បែប​នេះ «គឺ​ក្នុង​សេចក្តី​ទាំង​នោះ យើង​ខ្ញុំ​វិសេស​លើស​ជាង​អ្នក​ដែល​មាន​ជ័យ​ជំនះទៅទៀ​ត ដោយ​សារ​​​ព្រះ​អង្គ​ដែលទ្រង់​ស្រឡាញ់​យើង»(រ៉ូម៨:៣៧)។ ព្រះ​បិតា​គង់​នៅ​ស្ថាន​សួគ៌​នឹង​ប្រទាន​ក្តី​សុខ​សាន្ត​ដ៏​ពិត​ដ​ល់យើង។-Bill Crowder

Read article