ការជួបជុំគ្នាឡើងវិញដ៏មានអំណរ
ជាច្រើនឆ្នាំកន្លងទៅ នៅពេលកូនៗរបស់យើង នៅជាក្មេងតូចៗនៅឡើយ ។ ខ្ញុំបានជិះយន្តហោះត្រឡប់មកផ្ទះវិញ បន្ទាប់ពីបានធ្វើដំណើរបេសកកម្ម ដែលមានរយៈពេលដប់ថ្ងៃ ។ នៅសម័យនោះ គេអនុញ្ញាតិឲ្យប្រជាជនទៅទទួលស្វាគមន៍អ្នកដំណើរ នៅច្រកចេញនៃអ្នកធ្វើដំណើរ ។ បន្ទាប់ពីយន្តហោះដែលខ្ញុំជិះបានចុះចតហើយ ខ្ញុំក៏បានដើរចេញមកតាមច្រកទ្វារនោះ ហើយបានទទួលការស្វាគមន៍ពីកូនតូចៗរបស់យើង ដែលមានការអរសប្បាយយ៉ាងខ្លាំង នៅពេលបានឃើញខ្ញុំចេញមក បានជាពួកគេស្រែយំ ។ ខ្ញុំក៏សម្លឹងមើលប្រពន្ធរបស់ខ្ញុំ ឃើញនាងកំពុងស្រក់ទឹកភ្នែក ។ ខ្ញុំរកពាក្យនិយាយមិនរួច ។ អ្នកដទៃទៀត ដែលយើងមិនស្គាល់ ដែលនៅមាត់ទ្វារ ក៏ខំទប់ទឹកភ្នែកផងដែរ នៅពេលកូនៗរបស់យើងបានឱបជើងខ្ញុំ ហើយស្វាគមន៍ ដោយការយំដូចនេះ ។ នោះពិតជាឱកាសដ៏អស្ចារ្យមែន ។ ការចងចាំអំពីភាពតានតឹងនៃការស្វាគមន៍លើកនោះ បានក្លាយជាការស្តីបន្ទោសដ៏ស្រទន់ ដល់ការដាក់អទិភាព ក្នុងចិត្តរបស់ខ្ញុំ ។ លោកសាវ័កយ៉ូហានមានការអន្ទះសារ ចង់ឃើញព្រះយេស៊ូវយាងមកវិញ ហើយគាត់បានសរសេរថា “ព្រះអង្គដែលធ្វើបន្ទាល់ពីសេចក្តីទាំងនេះ ទ្រង់មានព្រះបន្ទូលថា អើ អញមកជាឆាប់ ។ អាម៉ែន ព្រះអម្ចាស់យេស៊ូវអើយ សូមយាងមក។”(វិវរណៈ ២២:២០) ក្នុងបទគម្ពីរដទៃទៀត សាវ័កប៉ុលបាននិយាយអំពីមកុដ ដែលត្រូវបានត្រៀមទុកសម្រាប់អ្នក ដែល“ចូលចិត្តនឹងដំណើរទ្រង់យាងមកវិញ”(២ធីម៉ូថេ…
Read article