2014

You are here:
ដាំក្នុងដំណាក់នៃ ព្រះអម្ចាស់

បន្ទាប់​ពី​បាន​ធ្វើ​ការ​សម្ភាស​មនុស្ស​ចាស់ ជា​បន្ត​បន្ទាប់​ហើយ អ្ន​ក​និពន្ធ​ឈ្មោះ ដន ហ្គោល(Don Gold) បាន​បោះ​ពុម្ភ​ផ្សាយ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា រហូតដល់​ពេល​ដែល​គេច្រៀ​ងចប់: ការ​អប​អរ​សាទ​រ​ជីវិត និង​​វ័យ​​ចំណាស់ នៅ​ទ្វីប​អាមេរិក។ លោក​ហ្គោល​ស្រឡាញ់ និង​បាន​កោត​សរសើរ​ជី​ដូន​របស់​គាត់ ហើយ​ការ​នឹក​ចាំពី​ជី​ដូន​រ​បស់​គា​ត់ បាន​នាំ​ឲ្យ​គាត់ ​ទៅជួ​ប និង​រៀន​សូត្រ​ពី​ចាស់​ទុំដ​ទៃ​ទៀត។ គាត់​នៅ​ចាំ​ថា ​មាន​ពេល​មួយ ពេល​គាត់​កំពុ​ង​ធ្វើ​​ដំណើរ​​ទៅ​​សម្ភាស​​ចាស់​​ទុំ​ម្នាក់ គាត់​ក៏បា​ន​វង្វេង នៅ​តាម​ផ្លូវ​ដីហុយ តាម​ជន​បទ​នៃ​រដ្ឋ​មីសូរី។ ពេល​គាត់​បើក​ឡាន​ចូល​ក្នុង​កសិដ្ឋាន​មួយ ដើម្បី​សួរ​រក​ផ្លូវ មាន​ក្មេងជំ​ទង់​ម្នាក់​បាន​ចេញ​មក។ ពេល​វា​ឮ​គាត់​សួរ​រក​ផ្លូវ វា​ក៏​ញាក់​ស្មា រួច​តប​ថា “ខ្ញុំ​មិន​ដឹង​ទេ”។ ដូច​នេះ គាត់​ក៏​បន្ត​បើក​បរ​ទៅ​មុខ​ទៀ​ត។ ពេល​គាត់​បើក​បាន​បី​បួន​គីឡូ​ម៉ែត្រ​ទៀត គាត់​ក៏​ឈប់​ឡាន នៅ​មុខ​ផ្ទះមួ​យ នៅ​ក្នុង​កសិដ្ឋាន​។ លើក​នេះ បុរស​វ័យ​ចាស់ ដែ​ល​ជា​កសិករ​ក៏​បាន​ប្រាប់​ផ្លូវ​គាត់​ឥត​មាន​ខុស ដោយ​ទឹក​ចិត្ត​ដ៏​សប្បុរស។ នោះ​ជា​បទ​ពិសោធន៍​ដ៏ល្អ​ ដែល​បាន​បូក​បញ្ចូល​ ជា​មួយ​កា​រ​អ្វី​ដែល​គាត់កំ​ពុង​ស្វែង​រក ពេល​ដែល​ការ​នឹក​ចាំ​ពី​ជីដូន​រប​ស់​គាត់ បាន​នាំ​ឲ្យ​គាត់​ទៅ​ស្វែង​រក​មនុស្ស​ដែល​មានល​ក្ខណៈ​ដូច​ជីដូ​ន​គាត់។ និយាយ​​រួម គាត់​​កំពុ​ងស្វែ​​ងរ​​ក​​អ្ន​ក​​នាំផ្លូ​វ​គាត់ នៅ​ក្នុង​ដំណើរ​នៃ​ជីវិត​របស់​គាត់។ បើ​អ្នក​ជា​មនុស្ស​មាន​“វ័យក្មេង” សូម​ស្វែង​រក​មនុ​ស្សចា​ស់ ដែល​បាន​ពិសោធនឹ​ងសេចក្តី​ស្រឡាញ់ និង​ការ​ល្អរ​បស់​ព្រះ ពេញ​មួយ​ជីវិត​របស់​​ពួកគេ។ ពួក​គេ​មាន​ប្រាជ្ញា សម្រាប់​ចែក​ចាយ…

Read article
ពេលមានបញ្ហា

បើអ្នក​មិន​ធ្លាប់​បាន​ដឹង​អំពី​ច្បាប់​ម័រហ្វី(Murphy)ទេ ​នោះ​អ្នក​ប្រហែល​ជា​ធ្លាប់​​ពិសោធ​ នឹង​ពាក្យ​ស្លោក ដែលចែង​ថា “បញ្ហា​នឹង​កើត​ឡើង ចំពោះ​ការ​អ្វី​ដែ​ល​អាច​មាន​បញ្ហា”។ ពាក្យ​ស្លោក​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំនឹ​ក​ឃើញ​គោល​ការណ៍ ដែ​ល​ព្រះ​យេស៊ូវ​បាន​ចែក​ចាយ​ជា​មួ​យ​ពួក​សិស្ស​របស់​ទ្រង់​ ដោយ​បន្ទូល​ថា “នៅ​លោកីយ៍​​នេះ ​អ្នក​​រា​ល់​គ្នា​នឹងមាន​សេចក្តី​វេទនា​មែន”(យ៉ូហាន ១៦:៣៣)។ ត្រង់​ចំណុច​នេះ យើង​អាច​ទទួល​ស្គាល់​ថា ពាក្យ​ស្លោក​មួយ​នោះ​ពិត​ជា​បាន​និយាយ​ត្រូ​វ​មែន ព្រោះ​មិន​យូរ​មិន​ឆាប់ យើង​នឹង​ជួប​សេចក្តី​ទុក្ខ​មែន។ ពី​ដើម​ឡើយ ព្រះ​ទ្រង់​មិ​ន​បាន​រៀប​ផែន​ការ​ឲ្យ​ជីវិត​មនុស្ស​ម្នា​ក់ៗ​ជួ​បសេ​ចក្តី​ទុក្ខ​ទេ ប៉ុន្តែ ចាប់​តាំង​ពី​ពេល​ដែល​មនុស្ស​ជាតិ​ដំបូង បាន​ចាញ់​ល្បួង​របស់​អារក្ស ក្នុង​សួន​ច្បារ​អេដែន អ្វី​ៗ​គ្រ​ប់​យ៉ាង​ក្នុង​ពិភព​ផែន​ដី​នេះ ក៏​បាន​ធ្លាក់​ចូល​ទៅ​ក្នុ​ងអំ​ពើ​បាប ជា​ហេតុ​នាំ​ឲ្យ​គ្មាន​សណ្តាប់​ធ្នាប់ និង​លែង​មាន​ដំណើរ​ការ​ដូច​ធ​ម្មតា។ ជា​ការ​ពិត​ណាស់ ជីវិត​មនុស្ស​ម្នា​ក់​ៗតែ​ង​ពើ​ប​ប្រទះ​បញ្ហា។ ជា​ញឹក​ញាប់ យើង​មិន​បាន​ដឹង ឬ​ភ្លេច​ថា សន្តិ​ភាព​ពិត​ជា​អាច​កើត​មាន​នៅ​ក្នុង​ជីវិត​របស់​យើង​រាល់​គ្នាទេ។ គួ​រឲ្យ​ចាប់​អារម្មណ៍​ណាស់ ពេល​ដែល​ព្រះ​យេស៊ូវ​ដាស់​តឿន​អ្នក​ដើ​រតា​ម​ទ្រង់ អំពី​បញ្ហា​ដែល​នឹង​កើត​ឡើង ​ទន្ទឹម​នឹង​នោះ​ទ្រង់​ក៏បា​នស​ន្យាថា​ នឹង​ប្រទា​នស​ន្តិ​ភាព ​នៅ​ក្នុង​ចិត្ត​យើង​ម្នា​ក់​ៗ​ផ​ង​ដែរ។ ទ្រង់​ថែម​ទាំង​បាន​ប្រាប់​ពួក​គេ​ឲ្យ ​“សង្ឃឹម ឬ​អសប្បាយ​ឡើង ដ្បិត​ទ្រង់​បាន​ឈ្នះ​លោកិយ​ហើយ”​(ខ.៣៣)។ ដោយ​សារ​ទ្រង់​បាន​ប្រើពា​ក្យ​ បានឈ្នះ នោះ​មាន​ន័យ​ថា កា​រនេះ​បា​នស​ម្រេច តាំង​​​ពី​អតីត​កាល​រហូត​ជា​និរន្ត។ ព្រះ​យេស៊ូវ​ទ្រង់​មិន​គ្រាន់​តែ​បា​នឈ្នះលោកិយ​ដែល​ធ្លាក់​ក្នុង​អំពើបា​ប តាម​រយៈ​កា​រ​សុគត និង​ការ​មាន​ព្រះ​ជន្ម​ឡើ​ងវិ​ញ​រប​ស់ទ្រ​ង់​ប៉ុណ្ណោះ​ឡើយ តែ​ទ្រង់​ថែម​ទាំង​បាន​បន្ត​ប្រទាន​ជ័យ​ជម្នះ ទោះ​បី​ជា​យើង​ជួ​បប​ញ្ហា​ច្រើន​យ៉ា​ង​ណា​ក៏​ដោយ។ ដូច​នេះ ទោះ​បី​ជាប​ញ្ហាអា​ចកើ​ត​មាន…

Read article
ហ៊ុមព័ទ្ធដោយ ការអធិស្ឋាន

មិត្ត​ភ័ក្រ​រប​ស់ខ្ញុំ​ មាន​កូន​ស្រី​ម្នាក់​អាយុ​៩​ឆ្នាំ​ឈ្មោះ ស៊ីដ​នី(Sydnie) ដែល​កំពុង​សម្រាក​ព្យាបា​ល​នៅ​ក្នុ​ង​មន្ទីរ​ពេទ្យ ដោយ​ការ​ចាក់​ឆ្នាំគី​មី​ និង​កំពុង​ទទួល​ការ​ផ្លាស់​ខួរ​ឆ្អឹង​ខ្នង។ មាន​ពេល​មួយ ​ខ្ញុំ​បាន​យល់​សប្តិ​ឃើញ​នាង​កំពុងសម្រាក ជា​មួ​យ​ឪពុក​ម្តាយ​នាង ក្នុង​បន្ទប់​មួយ ស្ថិត​នៅ​​ផ្នែក​កណ្តាល​គេ ក្នុង​មន្ទី​ពេទ្យ។ នៅ​ជុំវិញ​បន្ទប់​នោះ មាន​បន្ទប់​ជា​ច្រើន​ទៀត ដែល​សាច់​ញាតិ និង​មិត្ត​ភ័ក្រ​របស់​ពួក​គេ​កំពុង​ស្នាក់​នៅ និង​អធិស្ឋា​ន​ឲ្យ​នាង​ឥ​តឈ​ប់​ឈរ ក្នុង​អំឡុង​ពេល​នៃកា​រ​ព្យាបាល​របស់​នាង។ ជា​ការ​ពិត​ណាស់ តាម​ន័យ​សាច់ឈា​ម ស៊ីដនី​មិន​បាន​ហ៊ុម​ព័ទ្ធ​ដោយសា​ច់ញា​តិ និង​មិត្ត​ភ័ក្រ នៅ​ក្នុង​បន្ទប់​ដែល​នៅជុំ​វិ​ញ​បន្ទ​ប់នា​ង​ឡើយ។ តែ​តាម​ន័យ​ខាង​វិញ្ញាណ ​នាង​ពិត​ជា​កំពុង​តែ​ហ៊ុម​ព័ទ្ធ ដោយ​ការអ​ធិ​ស្ឋាន និង​សេច​ក្តី​ស្រឡាញ់។ លោក​សាវ័ក​ប៉ុលក៏​មា​នសេ​ចក្តី​ប្រាថ្នា​ ចង់​ឲ្យ​ខ្លួនគា​ត់ ត្រូវ​បាន​ហុំព័ទ្ធ​ដោយ​ការអធិស្ឋាន​​ផង​ដែរ​។ នៅ​​ក្នុង​​ភាគ​​ច្រើន​នៃសំបុត្រ ដែល​គាត់​បាន​សរសេរ​ផ្ញើទៅ​ពួក​ជំនុំ គាត់​បាន​សុំ​ឲ្យ​គេនឹ​ក​ចាំ ហើយ​អធិស្ឋាន​ឲ្យ​គាត់​(២កូរិនថូស ១:១១ អេភេសូរ​៦:១៨-២០ កូឡ៉ុស ៤:២-៤ ភីលេម៉ូន ១:២២)។ គាត់​ក៏​បាន​សរសេរ​សំបុត្រ ផ្ញើទៅ​អ្នក​ជឿ​ព្រះ​នៅ​ក្រុង​រ៉ូម​ថា “តែ​បង​ប្អូន​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា… ចូរ​អ្នក​រាល់​គ្នា​ខំ​ប្រឹង​អធិស្ឋាន ដល់​ព្រះ​ជា​មួយ​នឹង​ខ្ញុំ”(រ៉ូម ១៥:៣០)។ គាត់​ដឹង​ថា បើ​គាត់​មិន​ទទួល​អំណាចពី​​ព្រះ​ទេ នោះ​ការ​ងារ​ដែល​គាត់​ធ្វើ​ថ្វាយ​ព្រះ ក៏​គ្មាន​ប្រសិទ្ធិ​ភាព​ដែរ។ ព្រះ​គម្ពី​រ​ចែង​ឲ្យ​យើង​ដឹង​ថា ព្រះ​យេស៊ូវ​ទ្រ​ង់ក៏​​បាន​អធិស្ឋាន​ឲ្យ​យើង​ផង​ដែរ​(យ៉ូហាន ១៧:២០ ហេព្រើ…

Read article
សូមគង់នៅជាមួយទូលបង្គំ

នៅក្នុង​វិស្ស័យ​កីឡា​បាល់​ទាល់ នៅ​ប្រទេស​អង់​គ្លេស ជា​រៀង​រាល់​ឆ្នាំ វគ្គ​ដែល​គេ​ចូល​ចិត្ត​ទស្សនា​បំផុត គឺ​វគ្គ​ផ្តាច់​ព្រាត់នៃ​កា​រ​ប្រកួត​​បាល់​ទា​ល់ពា​ន​រង្វាន់​ហ្វា(FA)។ គេ​សង្កេត​ឃើញ​ថា អស់​រយៈ​ពេល​ជាង​១​០០​ឆ្នាំ​កន្លង​មកនេះ ថ្ងៃ​ប្រ​កួត​នោះ មាន​ពេញ​ដោយ​ភាព​រំ​ភើប​រីក​រាយ ការ​អប​អរ​សាទរ និង​ការ​ប្រកួត​ប្រជែង។ ប៉ុន្តែ អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​បំផុត គឺ​ព្រឹត្តិ​ការណ៍​នៃការ​បើកកា​រ​ប្រកួត។ ព្រោះ​គេចា​ប់ផ្តើ​មបើ​ក​ការ​ប្រកួត ដោយ​ច្រៀង​បទ​​ប្រពៃណី ដែល​ជាទំ​នុកស​រសើរ​មានចំ​ណង​ជើងថា​ “សូម​គង់​ជា​មួយ​ទូល​បង្គំ”។ ពី​ដំបូង ខ្ញុំយ​ល់​ថា ការ​ប្រើប​ទច​ម្រៀង​ដូច​នេះ ហាក់​ដូច​ជា​ចម្លែ​ក​បន្តិ​ច។ ខ្ញុំ​ឆ្ងល់​ថា តើ​បទ​ទំនុក​សរសើរ​នោះ ​មាន​ទំនាក់​ទំនង​​អ្វី​ជា​មួយ​កីឡា​បាល់​ទាត់? ពេល​ដែល​ខ្ញុំ​គិត​អំពី​ការ​នេះ​ ខ្ញុំ​ក៏បា​ន​ដឹង​ថា យើង​ត្រូវ​ការ​ព្រះ​វត្ត​មា​ន​នៃព្រះ នៅ​ក្នុង​ការ​គ្រប់​យ៉ាង​ដែល​យើង​ធ្វើ ដូច​ជា​នៅ​ក្នុង​កីឡា ​ការ​ទិញ​ឥវ៉ាន់ ការ​ធ្វើ​ការ ការ​​ទៅរៀ​ន ឬ​ធ្វើ​អ្វី​ៗ​ផ្សេង​ទៀត។ គ្មានផ្នែ​ក​ណា​មួយ​នៃ​ជីវិត​យើង ដែល​មិន​ត្រូវ​ការ​ព្រះ​វត្ត​មាន​នៃព្រះ​ឡើយ ដូច​នេះ ការ​ប្រាថ្នា​សូម​ឲ្យ​ព្រះគ​ង់​ជា​មួយ គឺ​ពិត​ជាកា​រប្រា​ថ្នា​ដ៏សម​ហេតុ​ផល​បំផុត ដែល​យើង​​ត្រូវ​មាន។ ជា​ការ​ពិត​ណាស់ ព្រះ​វត្ត​មាន​នៃ​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌ មិន​មែន​ជា​អ្វី​ដែ​ល​យើង​ចាំបា​ច់​ត្រូវ​ទូល​អង្វ​រដ​ល់​ទ្រង់​ឡើយ ព្រោះ​ទ្រង់​បាន​សន្យា​ថា ទ្រង់​នឹង​គង់​នៅ​ជា​មួយ​យើង។ ជាក់​ស្តែង បទ​គម្ពីរ​ហេ​ព្រើ ១៣:៥​ បាន​ចែង​ថា “ដ្បិត​ទ្រង់​មា​ន​ព្រះបន្ទូល​ថា «អញ​នឹង​មិន​ចាក​ចេញ​ពី​ឯង ក៏​មិន​បោះ​បង់​ចោល​ឯង​ឡើយ»”។ ព្រះ​វត្តមា​ន​នៃព្រះ​​ មិន​គ្រាន់​តែជា​កត្តា​ដែ​លនាំ​ឲ្យយើងស្ក​ប់ចិ​ត្ត​ប៉ុណ្ណោះទេ​ ប៉ុន្តេ…

Read article
កំហុសក្លាយជាការអស្ចារ្យ

សិល្បៈ​ករ​ម្នាក់​ឈ្មោះ ចេមស៍ ហាប់ប៊ែល(James Hubbell) បាន​មានប្រ​សាស​ន៍​ថា “កំហុស គឺ​ជា​អំណោយ”។ ពេល​ណាគា​ត់​កំពុង​ធ្វើ​កិច្ច​ការអ្វីមួយ ហើយ​បាន​ធ្វើ​ខុស​នៅ​ត្រង់​ចំណុច​ណាមួ​យ នោះ​គាត់មិន​ធ្វើ​កិច្ច​ការ​នោះ​​សារ​ឡើង​វិញ​ឡើយ។ ផ្ទុយ​ទៅ​វិញ គាត់​ស្វែង​រក​វិធី​កែច្នៃ​កំ​ហុស​នោះ ឲ្យក្លា​យ​ជា​ការ​អ្វី​ដែល​ល្អ​ប្រសើរ​ជាង​។ គ្មាន​នរណា​ម្នាក់ ​អាច​ជៀស​វាង​ការ​ប្រព្រឹត្ត​ខុស​បាន​ឡើយហើយ​យើង​​គ្រប់​​គ្នា​ប្រើ​ដំណោះស្រា​យ តាម​ចំណូល​ចិត្ត​ខុស​ៗ​គ្នា។ យើង​ប្រហែ​ល​ជា​ព្យាយា​ម​លាក់​បាំង ឬ​កែកំហុស​នោះ​ឲ្យ​ត្រូវ ឬ​ក៏​សុំ​អភ័យ​​ទោស​។ ជួល​កាល បន្ទាប់​ពីយើ​ងបា​ន​ប្រព្រឹត្ត​អំពើ​បាប យើង​ក៏​បាន​ប្រើ​ដំណោះ​ស្រាយ​ដូច​នោះ​ផង​ដែរ។ ប៉ុន្តែ ព្រះ​ទ្រង់​មិន​បាន​បោះប​ង់​យើង​ចោល ហើ​យ​ឲ្យ​យើង​ធ្វើ​ឡើ​ងវិ​ញ​ឡើយ។ ផ្ទុយ​ទៅវិ​ញ ទ្រង់​បា​នប្រោះ​លោះ​យើង​ឲ្យរួ​ច​ពីបា​ប​ទាំង​នោះ ហើយ​កែយើ​ង​ឲ្យ​បាន​ល្អ​ជា​ងមុន។ សាវ័កពេត្រុស​ច្រើនតែធ្វើ ឬនិយាយអ្វី តាម​ការ​នឹកឃើញ​ភ្លាម​ៗ​។ គេ​​បាន​ហៅ​គាត់​ថា “អ្នក​រហ័សធ្វើ​ខុ​ស”។ ដោយ​​សារ​​ការ​ភ័​យ​ខ្លាច បន្ទា​ប់​ពី​ពួកសាសន៍​យូដា​​​បា​នចា​ប់​​ខ្លួ​ន​​ព្រះយេស៊ូវ គាត់​បាន​ប្រកែក​បី​ដ​ង​​ថា គាត់​មិន​ស្គាល់​ព្រះ​យេ​ស៊ូវ​ទេ! តែ​ក្រោយ​មក បន្ទា​ប់​ពី​ព្រះយេ​ស៊ូវ​មា​នព្រះ​​ជន្ម​រស់​ឡើ​ងវិ​​ញ ទ្រង់​ក៏​បាន​ឲ្យគា​ត់​ឆ្លើយ​ប​ញ្ជាក់​បីដង ថា​គាត់​ពិត​ជាស្រ​ឡា​ញ់ទ្រ​ង់​មែន​ ដូចនេះ ទ្រង់​បា​ន កែ​ប្រែ​កា​រប​ដិសេធ​ដ៏​អាម៉ាស់​របស់​លោក​ពេត្រុស ឲ្យ​ក្លាយ​ទៅ​ជា​​ឱកាស​ដ៏​អស្ចារ្យ សម្រាប់​ការ​ស្អា​ង​ឡើ​ងវិ​ញ(យ៉ូហាន ២១)។ ទោះ​បី​ជាលោ​កពេ​ត្រុ​សធ្លា​ប់​មាន​កំហុ​ស​កា​ល​ពី​មុន​ក៏ដោយ ក៏​ព្រះ​យេស៊ូវ​ទ្រង់​នៅ​តែស្អា​ង​​គាត់​ឡើង​វិញ សម្រាប់​ការ​ងារ​ប​ម្រើទ្រ​ង់ ដោយ​មាន​បន្ទូ​ល​ទៅកា​ន់គា​​ត់ថា​ “ចូ​រ​​​ឲ្យ​​ចំណី​​ដល់​​ហ្វូង​ចៀម​​ខ្ញុំ​​​ស៊ី​​ផង”(ខ.១៧)។ បើ​អ្ន​ក​បាន​ប្រ​ព្រឹត្ត​នូវ​ “កំហុស” ដ៏​ធំមួ​យ…

Read article
លោកដូរាន ក្រេយ

រឿង “រូប​ភាព​របស់​លោក​ដូរាន ក្រេយ(Dorian Gray)” ជា​ប្រភេទ​រឿង​ប្រលោម​លោក​ នៅ​សម័យ​ក្សត្រី​វិច​តូរីយ៉ា(Victoria)។ រឿង​នេះបា​នប​ក​ស្រាយអំ​ពី​ភាព​ខុស​គ្នា​រវាង​អត្ត​សញ្ញាណ​របស់​យើង ដែល​អ្នក​ដទៃ​បាន​ស្គាល់​​តែសម្បក​ក្រៅ និង​អត្តស​ញ្ញាណ​ពិ​តដែ​ល​យើង​មាន​​ នៅខា​ង​ក្នុង​។ រឿង​នេះបា​នដំ​ណា​លថា មាន​យុវជ​ន​វ័យ​ក្មេង និង​សង្ហា​ម្នាក់​ឈ្មោះ ដូរាន ក្រេយ បាន​ឲ្យ​គេគូ​រូប​រ​បស់​គា​ត់ នៅ​លើ​ផ្ទាំង​គំនូរ បន្ទាប់​មក គាត់​ក៏​ស្រាប់​តែ​មា​ន​ខ្លាចភាព​ចាស់​ជា​រា ហើយ​គាត់​ប្រាថ្នា​សូម​ឲ្យ​រូប​គំនូ​របស់គា​ត់ មា​ន​ភាព​​វ័​យ​ចំណាស់​ជំនួសគាត់​វិញ។ មិន​យូរ​ប៉ុន្មាន គាត់​ក៏​បានដូចក្តីបំ​ណង។ រូប​ដ៏​ក្មេង​វ័យ​របស់​គាត់​ក្នុង​គំនូ​នោះ ដែល​បាន​ឆ្លុះប​ញ្ចាំង​អំពី​វិញ្ញាណ​ថប់​ព្រួយ​របស់​គាត់ ក៏​បាន​ប្រែក្លា​យ​ជា​រូប​ដ៏វ័យ​ចំណាស់ ហើយ​មាន​សម្រស់​តែ​អាក្រក់​ឡើង​ៗ ដោយសារ​អំពើបា​ប​ដែល​គាត់​ប្រព្រឹត្ត​កាន់​តែ​ច្រើន​ឡើ​ង​ៗ ខណៈដែល​​សាច់​ឈាម​ពិត​របស់​គាត់​ នៅ​តែ​មាន​វ័​យក្មេ​ង​ដដែ​ល។ ដូច​នេះ គាត់​ល្អតែ​ស​ម្បក​ក្រៅ តែ​ចិត្ត​របស់​គាត់​មាន​ភាព​ពុក​រលួយ​។ ព្រះ​យេស៊ូវ​បាន​ស្តីប​ន្ទោស​ឲ្យពួ​ក​ផារិស៊ី ដែល​បា​ន​បង្ហាញចេ​​ញនូ​វភា​ពពុ​ត​ត្បុត ដែល​ស្រដៀង​នឹង​លោក​ដូរា​ន​ដែរ។ មាន​ពួក​ផារិស៊ីជា​ច្រើ​ន​ជាម​​នុស្ស​មា​នអំ​ណួត ដែល​ចូល​ចិត្ត​ធ្វើ​ឲ្យ​ពួក​បណ្តា​ជន​យល់​ថា ខ្លួនជា​អ្ន​កប្រ​តិ​បត្តិ​តាម​ជំនឿ។ ប៉ុន្តែ ពួក​គេមា​នអំ​ពើ​បាប​ ដែល​លាក់​កំបាំងជា​ច្រើន​នៅ​ខា​ង​ក្នុង។ ហេតុ​នេះ​ហើយ បាន​ជាព្រះ​យេស៊ូ​វ​ទ្រង់​ប្រ​ដូច​ពួក​គេទៅ​នឹ​ង “​ម៉ុង​ខ្មោច​ដែល​លាប​ស ឯ​ខាង​ក្រៅ ល្អ​មើល​ពិត​មែន តែ​ខាង​ក្នុង​មាន​ពេញ​ដោយ​ឆ្អឹង​ខ្មោច និង​សេចក្តី​ស្មោកគ្រោក​គ្រប់​មុខ​វិញ”(ម៉ាថាយ ២៣:២៧)។ យ៉ាង​ណាមិ​ញ អារក្ស​តែង​ល្បួង​ឲ្យយើ​ងប​ង្ហាញ​ចេ​ញ​នូវ​រូប​ភាពក្លែ​ង​ក្លាយ សម្រាប់​ឲ្យ​អ្នក​ដទៃ​មើល។ ប៉ុន្តែ ព្រះ​ទ្រង់​ជ្រាប​ចិ​ត្តរប​ស់​យើង​(១សាំយ៉ូអែល…

Read article
របស់ល្អបំផុតក្នុងជីវិត

មាន​ពាក្យ​ស្លោក​ពី​បុរាណ​មួយ បាន​ពោល​ថា “របស់​ល្អបំ​ផុត​នៅក្នុ​ង​ជីវិត គឺ​ជា​របស់​ដែល​យើង​ទទួល​ដោយ​ឥត​គិត​ថ្លៃ”។ ក្នុង​ពាក្យ​ស្លោក​នេះ ចំណុច​ជា​ច្រើន ដែល​ជា​​កា​រ​​ពិត​។ ទោះជា​យ៉ាង​ណាក៏​ដោ​យ អ្នក​ខ្លះជឿ​ថា របស់​ល្អបំ​ផុ​ត​ក្នុង​ជីវិត គឺ​ជារ​ប​ស់​ដែល​ថ្លៃ​ ឬប្រហែ​ល​​ជារបស់​ដែល​ពិ​បាក​ស្វែ​ង​រក។ ថ្មី​ៗ​នេះ ខ្ញុំ​បាន​ឃើ​ញ​ផ្លាក​ស​ញ្ញា​មួយ ដែ​ល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ញញឹម ហើយ​គិត​ពីអ​ត្ថន័​យរ​ប​ស់វា​។ នៅ​លើ​ផ្លាក​សញ្ញានោះ គេ​បាន​ស​រសេ​រ​ថា “របស់ល្អបំផុតក្នុងជីវិត មិនមែនជារបស់ឡើយ”។ នេះ​ជា​ការសរសេរ​បាន​ល្អណា​ស់! ព្រោះ​ថា ​ពេល​ដែល​យើង​ស្គាល់​តម្លៃ​នៃគ្រួ​សារ មិត្ត​ភាព និង​សេចក្តី​ជំនឿ​ហើយ នោះ​យើង​ក៏នឹ​ងបា​ន​ដឹង​ថា ការ​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត ​គឺ​ជាចំ​ណង​​​ទាក់​ទងរវាងម​នុស្ស និង​ព្រះអ​ម្ចាស់។ ស្តេច​សាឡូម៉ូន​ជាអ្នកដែលសមនឹង​​និយាយ​​អំ​ពី​​របស់​​ទ្រព្យ ព្រោះ​ទ្រង់ “មាន​ទ្រព្យសម្បត្តិ និង​ប្រាជ្ញា​លើស​ជាង​អស់​ទាំង​ស្តេច​នៅ​ផែនដី”(១ពង្សាវតាក្សត្រ ១០:២៣)។ តើ​ទ្រង់​បាន​ផ្តល់​យោបល់​អ្វី​ខ្លះ អំពី​ទ្រព្យ​សម្បត្តិ? ទ្រង់​បាន​មាន​បន្ទូល​ថា “កុំ​ឲ្យ​​នឿយ​ហត់​ដល់​ខ្លួន ដើម្បី​ឲ្យ​បាន​ជា​អ្នក​មាន​ឡើយ ក៏​កុំ​ឲ្យ​ប្រើ​ប្រាជ្ញា​ឲ្យ​បាន​មាន​ឡើង​ដែរ តើ​ចង់​ភ្ជាប់​ភ្នែក​តាម​របស់​ដែល​សោះ​សូន្យ ឬ​ដ្បិត​ទ្រព្យ​សម្បត្តិតែង​តែ​ដុះ​ស្លាប​ជា​មិន​ខាន ក៏​នឹង​ហើរ​ទៅ​លើ​មេឃបែប​ដូច​ជា​ឥន្ទ្រី” (សុភាសិត ២៣:៤-៥)។ ហើយ​ទ្រង់​លើកទឹ​កចិ​ត្តយើ​ង​ឲ្យ​ផ្ចង់​​ចិ​ត្ត​ ​​ចំពោះ​សេ​ចក្តី​​ប្រៀនប្រដៅ ហើយ​ផ្ទៀង​ត្រចៀក​ចំពោះ​ពាក្យ​ដែល​ប្រកប​ដោយ​តម្រិះ។ ដ្បិត​​នឹ​ង​មាន​រង្វាន់​ជា​មិន​ខាន ហើយ​សេចក្តី​សង្ឃឹម​របស់យើង​​នឹង​មិន​កាត់​បង់​ឡើយ(ខ.១២,១៨)។ របស់​ល្អបំ​ផុត​ក្នុង​ជីវិត គឺ​ជាទ្រ​ព្យស​ម្បត្តិ​ដ៏​នៅ​អស់​កល្បជា​និច្ច ដែល​កើត​ចេញ​ពី​សេចក្តី​ល្អ និ​ង​ព្រះ​គុណ​រប​ស់​ព្រះ ដែលមានក្នុងអង្គព្រះយេស៊ូវគ្រីស្ទ។…

Read article
បណ្តាលមកពីអ្វី?

មាន​ពេល​មួយ ទី​ធ្លាខា​ង​មុខ​ផ្ទះ​រ​បស់​ខ្ញុំបា​ន​ជួប​បញ្ហា​មួយ។ ខ្ញុំ​មិន​អាច​មើល​ដឹង​ថា​ វា​កំពុង​មាន​បញ្ហា​អ្វីទេ ប៉ុន្តែ ខ្ញុំ​ដឹង​ថា មាន​អ្វី​ម្យ៉ាង​កំពុង​បង្ករ​ឲ្យ​មាន​ការ​ខូច​ខាត​នេះ។ បន្ទាប់​ពី​បាន​តាម​ដាន​មើ​ល​យ៉ាង​ដិត​ដល់ ខ្ញុំ​ក៏​រក​ឃើញ​ថា បញ្ហានោះ​​គឺ​កំពុង​តែ​បង្ក​រ​ឡើងដោ​យព​ពួ​ក​សត្វកំពីង​ដូង។ កាល​ពីពេ​ល​កន្ល​ង​ម​ក ​​ខ្ញុំ​បា​​ន​កា​ត់​​តម្រឹម​​ស្មៅក្នុងទីធ្លា​រប​ស់ខ្ញុំ​បា​នយ៉ា​ង​ស្អាត តែ​ពពួក​សត្វ​ដែល​កំពុង​ស្រេក​ឃ្លាន​អាហារ​ទាំង​នោះ បាន​វា​ចុះឡើ​ង​ៗ​ស្វែង​រកអាហារ​ ក្នុង​រន្ធ​ក្រោម​​ទីធ្លា​នោះ​ ធ្វើ​ឲ្យខូច​ស្មៅរ​បស់​ខ្ញុំ​។ យ៉ាង​ណាមិ​ញ ពួ​ក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ធ្លាប់​ជួប​បញ្ហា ដែល​បង្ករ​ឡើង ​ដោយ​ការ​អ្វី​ដែល​គេ​បាន​ធ្វើ​ ដោយ​លាក់កំបាំង​ផង​ដែ​រ(យ៉ូស្វេ ៧)។ ពេល​ដែល​ពួក​គេ​កំពុង​ប្រឈម​មុន​នឹង​បញ្ហា​នោះ​ ពួក​គេ​មិន​អាច​មើល​ដឹង​ថា មូល​ហេតុ​ បណ្តាល​មក​​ពី​​​អ្វី​​ទេ។ មាន​ការ​អ្វី​មួ​យ ដែល​ត្រូវ​បាន​ធ្វើ​ដោយ​កំបាំង​ពី​ភ្នែ​កពួ​ក​គេ ដែល​កំពុង​បណ្តាល​ឲ្យ​មាន​ការ​ខូច​ខាត​ដ៏​ធ្ងន់​ធ្ងរ។ បញ្ហា​នោះ​​មា​​ន​ល​ក្ខណៈ​គួ​រ​​ឲ្យ​ចាប់​អារម្មណ៍ ពេល​​ដែល​​លោ​ក​​យ៉ូស្វេ​​បា​ន​បញ្ជូន​​ទ័ព​​៣ពាន់​នាក់ ចូល​វាយ​លុក​ស្រុក​អៃយ។ ទោះ​ពួក​គេមា​ន​​គ្មាន​ល្មម​នឹង​អាច​វាយ​ឈ្នះក​ងទ័​ព​ដ៏​តូច​របស់​សាសន៍​អៃយ​ក៏​ដោយ ក៏ពួ​កគេ​នៅ​តែ​ទ​ទួលបរា​ជ័យ​ដដែល។ ពួក​សាសន៍​អៃយក៏​បាន​ស្ទាក់​វាយ​ពួក​អ៊ីស្រាអែល ធ្វើឲ្យ​ពួ​កគេ​ស្លា​ប់អ​ស់​៣៦​នាក់ ហើយ​ក៏បា​នប​ណ្តេញ​ពួក​គេ​ឲ្យ​ត្រ​ឡប់​ទៅវិ​ញ។ ពេល​នោះ លោក​យ៉ូស្វេមិ​នបា​ន​ដឹង​ថា ហេតុ​អ្វី​បាន​ជា​មាន​រឿង​បែ​ប​នេះកើ​ត​ឡើងទេ។ បន្ទា​ប់ម​ក ​ព្រះ​ទ្រង់​ក៏​បាន​ព​ន្យល់​អំ​ពីបញ្ហា​លា​ក់កំ​បាំង​នោះ​ថា ​ក្នុង​ចំណោម​ទ័ព​របស់​គាត់ មានបុ​រសម្នា​ក់​ឈ្មោះ អេកាន បាន​បំពា​នព្រះ​រាជ​​បញ្ជា​ដែ​ល​បា​ន​ដា​ក់​ចេញ​យ៉ាង​ច្បាស់ ហើយ​បាន​លួច​យក “រប​ស់​ដែល​ត្រូវ​បណ្តា​សារ” ​ពីក្រុ​ង​យេ​រី​ខូម​ក(យ៉ូស្វេ ៧:១១)។ ដូច​នេះ ទាល់​តែ​ពួក​គេបា​ន​រក​ឃើ​ញ​អំពើ​បាប​ដែល​បា​នលា​ក់កំ​បាំ​ងនោះ​ ហើយ​យក​វាម​កដោះ​ស្រា​យ ទើប​ពួក​អ៊ីស្រាអែ​ល​ទទួល​បាន​ជ័យ​ជម្នះ។ អំពើ​បាប​ដែល​លាក់​កំបាំង…

Read article
ការរៀននិយាយ

លោកបណ្ឌិត ដេប រ៉យ(Deb Roy) គឺជាអ្នកស្រាវ​ជ្រាវ និង​អ្នក​វិទ្យា​សាស្រ្ត​ផ្នែក​ការ​យល់ដឹង នៅ​​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​នៃ​រដ្ឋ​ម៉ាសាឈូសេត។ គាត់​បាន​​​ថត​​​សម្លេង និង​វីដេអូ​នៃ​សកម្ម​ភាព​ជីវិត​របស់​កូន​គាត់ ចាប់​តាំង​ពី​ពេល​ដែល​វា​កើត រហូត​ដល់​ពេល​​វា​មាន​អាយុ​បី​ឆ្នាំ ដើម្បី​សិក្សា​អំពី​របៀប​ដែល​មនុស្សយើ​ង​រៀន​ភាសា។ គាត់និងភរិយារបស់គាត់បានដំឡើងម៉ាស៊ីន សម្រាប់ថតសម្លេង និង​វីដេអូ នៅ​ក្នុង​ផ្ទះរ​ប​ស់ខ្លួ​ន ហើយ​ពួក​គេ​ក៏​បាន​ថតស​ម្លេង និង​វីដេ​អូ ដែល​មាន​រយៈ​ពេល​ជាង​​២​សែនម៉ោង​ជា​សរុប។ តាម​រយៈ​ការ​ចំណាយ​ពេ​ល​ជាច្រើ​ន ដើម្បី​ប្រមូ​ល​ផ្តុំ បង្រួញ និង​កែ​សម្រួល​សម្លេង​ដែល​បាន​ថត​នោះ ​ពួក​គេក៏​អា​ច​ស្តាប់​ឮ​ទារក​របស់ពួ​ក​គេ បញ្ចេញ​សម្លេង “កាកា” ដែល​ប្រែ​ក្លា​យ​ជា​ពាក្យ​ “ទឹក” ជា​ដើម។ បើ​មាន​នរណាម្នា​ក់ច​ង់​ធ្វើ​ការ​ស្រាវ​ជ្រាវ​​ ដោយ​ថត​សម្លេង នៅ​ក្នុង​ផ្ទះរ​បស់​អ្នក តើអ្ន​ក​នឹង​ចូល​រួម​ជា​មួយ​ពួ​កគេ​ឬ​ទេ បើ​សិ​ន​​ជាអ្ន​កបា​ន​ដឹង​ថា គេ​នឹង​ថត​ពាក្យ​គ្រប់​ម៉ាត់ ហើយ​យក​មក​ធ្វើ​ការ​វិភា​គ​​នោះ? តើ​ការ​សិក្សារ​បស់​ពួក​គេនឹ​ងប​ង្ហាញ​ចេញ​នូវ​លទ្ធផល​យ៉ា​ងដូ​ច​ម្តេច​ខ្លះ? យ៉ាង​ណាមិ​ញ បទ​គម្ពីរ​សុភាសិត ជំពូក១៨ បាន​ផ្តល់​ឲ្យនូ​វ​ចម្លើយ ចំពោះ​សំណួរ​នេះ ដោយ​លើក​ឡើង​ អំពីការ​និយ​ម​ប្រើពា​ក្យ​សម្តី ដោយ​គ្មាន​ប្រាជ្ញា។ អ្នក​និពន្ធ​នៃប​ទ​គម្ពី​រ​ខាង​លើ​បាន​កត់​​សំគាល់​​ឃើ​ញ​​ថា មនុស្ស​​ល្ងី​ល្ងើ​ចូល​ចិត្ត​សម្តែង​គំនិត​របស់​ខ្លួន ជា​ជាង​ព្យាយា​ម​ស្តាប់​យោល​របស់​អ្នក​ដទៃ​ឲ្យយ​ល់(ខ.២)។ តើយើ​ង​មាន​អត្ត​ចរិត​បែប​នេះឬ​? តើ​មាន​ពេល​ខ្លះ យើង​នាំ​ឲ្យ​មាន​ជម្លោះ ដោយសារ​ពាក្យ​សម្តី​របស់​យើង​ឬ(ខ.៧) ឬ​​យើង​ចូល​ចិត្ត​និយាយ​ដោយ​ឥត​បើ​គិត ហើយ“ឆ្លើយ​មុន ដែល​បាន​ស្តាប់​រឿ​ង”?(ខ.១៣)។…

Read article
ការបើកទ្វារផ្ទះរបស់យើង​ឲ្យ​អ្នក​ដទៃ

សៀវ​ភៅ​ដែ​ល​មាន​ចំណង​ជើង​ថា “ចូរ​មាន​ជីវិត​កាន់​តែ​ប្រ​សើរឡើង​” ជា​ស្នាដៃនិ​ពន្ធ​របស់​លោក​ម៉ាក លូកាដូ(Max Lucado) ដែល​ក្នុង​នោះ​គាត់​បាន​សរសេរ​ថា “ការ​ទ​ទួល​ស្វា​គមន៍ គឺ​ជា​ការ​បើក​ទ្វារ សម្រាប់​សហគមន៍​ដទៃ​។ វា​មិ​ន​មែ​ន​ជារឿ​ង​ចៃដន្យ​ទេ ដែល​នៅ​ក្នុង​ភាសា​ឡាតាំង ពាក្យ ទទួល​ស្វាគមន៍ និង​ពាក្យមន្ទី​រពេទ្យ គឺ​ជា​​ពាក្យ​តែ​មួយ ​ព្រោះ​​ពាក្យ​​ទាំង​​ពីរ គឺ​សុទ្ធ​តែនាំ​ឲ្យ​មាន​​លទ្ធ​ផល​មួយ​ដូច​គ្នាគឺ: ការ​ប្រោស​ឲ្យ​ជា។ ការ​បើក​ទ្វា​រ​ឲ្យ​នរណា​ម្នាក់​ចូល គឺ​មិន​ខុស​ពី​ការ​​និយាយ​ប្រាប់​អ្នក​នោះ​ថា : អ្នក​សំខាន់​ចំពោះ​ខ្ញុំ និង​ចំពោះ​ព្រះ ។ អ្នក​ប្រហែល​ជា​និយាយ​ទៅកា​ន់ភ្ញៀ​វ​ថា សូម​អញ្ជើញ​ចូល​ខាងក្នុង ហើយ​ពេល​នោះ គាត់​ក៏គិ​តថា​ ខ្ញុំ​សម​នឹង​ទទួល​ការស្វាគមន៍ ។ សាវ័ក​ប៉ុល​ប្រាកដ​ជា​បាន​ស្តាប់​ឮ​ពាក្យ​ដូច​នេះ ឬ​មាន​អារម្មណ៍​បែប​នេះ​ដែរ ពេល​ដែល​លោក​អ័គីឡា និង​អ្នក​ស្រី​ព្រីស៊ីល​បាន​បើក​ចំហរ​ទ្វា​រ​ផ្ទះ​ទទួល​ស្វាគម​គាត់។ ពេល​គាត់​ធ្វើ​ដំណើរ​មក​ដល់​ទីក្រុង​កូរិន​ថូស ​គាត់​ប្រហែល​ជា​មាន​ការ​អស់​កម្លាំង ដោយសារ​ការ​ធ្វើ​ដំណើរ​ពី​ក្រុង​អាថែន។ គាត់​ក៏ប្រ​ហែល​ជា​មាន​ការ​មិន​សប្បាយ​ចិត្ត ដោយសារ​ការ​ងារ​បម្រើ​ព្រះ​នៅ​ទីនោះ​ ហាក់​ដូច​ជាមិ​ន​បាន​ជោគ​ជ័យ (កិច្ចការ ១៧:១៦-៣៤)។ ក្រោយ​មក គាត់​ក៏​បាន​សរសេរ​នៅ​ក្នុង​សំបុត្រ​ថា “ខ្ញុំ​​​ក៏​​បាន​​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ទាំង​មាន​សេចក្តី​កំសោយ​ភិតភ័យ ហើយ​ញាប់ញ័រ​ជា​ច្រើន​ដែរ”(១កូរិនថូស ២:៣)។ លោក​អ័គីឡា និង​អ្នក​ស្រីព្រីស៊ីលប្រហែល​ជាបា​នជួ​ប​សាវ័​កប៉ុ​ល នៅ​ទីផ្សារ ក្នុង​ក្រុង កូរិនថូស ហើយ​បាន​បើក​ទ្វាផ្ទះ​​ទទួ​លគា​ត់។ ពួក​គេ​ក៏បា​នផ្ត​ល់កា​រក​ម្សាន្តចិ​ត្ត​ខាងវិញ្ញា​ណដ​ល់​សាវ័ក​ប៉ុល…

Read article