April 2015

You are here:
ត្រូវបានបង្កើតមកយ៉ាងអស្ចារ្យ

កាល​ពីពេ​ល​ថ្មីៗ​នេះ ពេលដែ​លវេ​ជ្ជបណ្ឌិត​ពិនិត្យភ្នែក​រប​ស់​ខ្ញុំ គាត់​បាន​យ​កឧ​បករណ៍​ម្យ៉ាង​ចេញ​មក ដែល​ខ្ញុំ​មិន​ធ្លា​ប់​ឃើ​ញ​ពី​មុ​នម​ក​។ ខ្ញុំ​ក៏​សួរ​គា​ត់​​ថា ឧបករណ៍​នោះ​ជា​ឧ​បក​រ​ណ៍​អ្វីដែ​រ​ គាត់​ក៏ឆ្លើ​យ​ថា​ “ខ្ញុំនឹ​ងប្រើឧបក​រណ៍នេះ​ ​ដើម្បីថ​ត​រូប​ភា​ព ដែលនៅ​ផ្នែ​កខា​ង​ក្រោ​យនៃគ្រាប់​ភ្នែ​ក​រ​បស់​អ្ន​ក”​។ ពេល​នោះ​ ​ខ្ញុំ​មាន​កា​រ​​ស្ងើ​ចស​រសើរចំពោះអ្នក​ដែ​ល​បា​នឆ្នៃប​ង្កើ​តឧ​បករណ៍ ដែល​អាច​ថ​ត​រូបយ៉ាង​ដូច​នេះ​បា​ន​។​ ប៉ុន្តែ ខ្ញុំកា​ន់តែ​កោ​ត​សរ​សើរ​កា​រ​​ដែលវេជ្ជបណ្ឌិ​ត​រូប​នេះ​ អាច​យ​ក​​​រូប​ភា​ព​ដែ​ល​​ថ​ត​បាន​នោះ​​ មក​មើល​​យល់។ គាត់​មាន​ប្រ​សា​សន៍​ថា​ “យើងអា​ច​ប្រ​មូល​ពត៌មានល​ម្អិត​ជា​ច្រើ​ន អំពី​សុ​ខ​ភាព​ជា​ទូ​ទៅ​រប​ស់​អ្នក ដោយ​គ្រាន់​តែមើ​ល​រូ​បខា​ង​ក្រោ​យគ្រាប់​ភ្នែ​ក​រប​ស់​អ្នក​ប៉ុ​​ណ្ណោះ”។ ប្រសាសន៍​រប​ស់​គា​ត់​បា​នធ្វើ​ឲ្យ​ខ្ញុំ​មា​ន​ការ​ភ្ញា​ក់​ផ្អើល។ វាពិត​ជាគួ​រ​ឲ្យ​ក​ត់​សំ​គា​ល់ណា​ស់​ ដែល​គេអា​ច​ពិ​និ​ត្យ​មើលសុខភាពរ​ប​ស់ម​នុ​ស្ស​ម្នាក់​ទាំ​ង​ស្រុ​ង ដោយ​គ្រាន់​តែ​ពិនិត្យមើល​សុ​ខ​ភាព​រ​បស់ភ្នែ​ក។ ដូច​នេះ ព្រះអម្ចា​ស់ពិត​ជា​បា​នយ​ក​ព្រះ​ទ័យទុក​ដា​ក់​​​យ៉ា​ងខ្លាំង នៅ​ក្នុង​កា​រ​ដា​ក់ភា​ព​លម្អិ​តដូ​ច​នេះ​ នៅក្នុងរូ​បកា​យដែ​ល​ទ្រ​ង់បា​នប​ង្កើត! កា​រ​នេះបា​ន​ធ្វើ​ឲ្យខ្ញុំ​នឹ​ក​ចាំ​ អំ​ពី​ប​ន្ទូល​រ​បស់​ស្តេ​ច​ដា​វីឌ ដែល​ជាអ្នកនិពន្ធ​ទំ​នុ​កដំ​កើង ដែល​បាន​ប​ក​ស្រាយ​អំ​ពី​ភា​ពប៉ិ​ន​ប្រ​ស​ប់រ​ប​ស់​ព្រះ​យ៉ា​ងដូ​ច​នេះ​ថា “ទូល​បង្គំ​​នឹ​ង​​អ​រ​​ព្រះ​គុណ​​​ដល់​ទ្រង់ ដ្បិត​ទ្រង់​បាន​បង្កើត​ទូលបង្គំ​មក​យ៉ាង​គួរ​កោត គួរ​អស្ចារ្យ ឯ​ស្នាដៃ​នៃ​ទ្រង់ ក៏​សុទ្ធ​តែ​អស្ចារ្យ​ទាំង​អស់ ព្រលឹង​ទូលបង្គំ​ក៏​ដឹង​ច្បាស់​ហើយ”(ទំនុកដំកើង ១៣៩:១៤)។ ភាព​សាំញុំាដ៏អ​ស្ចា​រ្យនៃ​រូប​កា​យ​រប​ស់យើង​ បាន​ឆ្លុះប​ញ្ចាំង​អំពី​ភា​ព​វ័​យ​ឆ្លាត និង​ប្រា​ជ្ញា​របស់​ព្រះអា​ទិ​ក​រ​ដ៏អ​ស្ចា​រ្យ​នៃយើ​ង​។ ភាព​អស្ចា​រ្យ​នៃ​កា​រ​រច​នា​រប​ស់​ទ្រ​ង់ ​គឺ​មិន​​គ្រាន់​តែ​បាន​ធ្វើ​​ឲ្យយើងស្ងើ​ចស​រ​សើរ​ប៉ុ​ណ្ណោះ​ទេ ​តែថែ​ម​ទាំ​ងនាំ​ឲ្យ​យើ​ងថ្វា​យ​បង្គំ​ទ្រ​ង់​ ដោយ​ហេតុ​ផ​ល​ច្រើ​​ន​រាប់មិនអស់។​–Bill Crowder

Read article
រឹងមាំតាមរយៈទុក្ខលំបាក

ជា​ញឹក​ញាប់ កម្ម​វិធី​ថ្វា​យ​ប​ង្គំ​ព្រះនៅ​ព្រះ​វិហារ ច្រើន​តែប​ញ្ចប់ ដោយ​ការ​អ​ធិស្ឋា​ន​សូ​មព្រះ​ព​រ។ ហើយ​ការ​អធិ​ស្ឋាន​សូ​មព្រះ​ពរ ដែល​គេប្រើ​ជា​ទូ​ទៅ​នោះ​ គឺជា​កា​រអធិស្ឋាន​តា​ម​លំនាំ​នៃសេ​ច​ក្តីប​ញ្ច​ប់ ក្នុង​សំ​បុត្រ​ទីមួយ​របស់​សាវ័ក​ពេត្រុស ដែល​ចែង​ថា​ “​សូមព្រះ​ទ្រង់​មេត្តា​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ទាំង​ចំរើន​កំឡាំង ហើយ​តាំង​អ្នក​រាល់​គ្នា​ឲ្យ​មាំមួន​ឡើង ក្នុង​ខណៈ​ក្រោយ​ដែល​បាន​រង​ទុក្ខ​បន្តិចហើយ”(១ពេត្រុស ៥:១០)។ តែ​ជួនកា​​ល នៅក្នុងកា​រអ​ធិ​ស្ឋា​ននេះ​ ​គេ​បាន​លុ​ប​ចោល​ឃ្លា​ដែ​ល​ថា “បន្ទាប់ពីអ្នកបា​នរ​ងទុ​ក្ខបន្តិចហើ​យ”។​ តើដោ​យ​សា​មូល​ហេ​តុ​​អ្វី?ប្រហែលមក​ពី​ ការ​និយា​យ​អំ​ពី​ការរង​ទុ​ក្ខ មិន​ពិរោះ​ស្តាប់ហើយ​មើល​ទៅ​។ ទោះ​បីជា​យ៉ា​ង​ណា​ក៏​ដោ​យ ត្រង់ចំ​ណុ​ច​នេះ យើង​មិន​គួ​រ​មាន​កា​រភ្ញា​ក់​ផ្អើ​លឡើ​យ​ ពេ​ល​ដែល​ទុ​ក្ខលំ​បា​កកំ​ពុងកើតមា​នក្នុ​ង​ជី​វិត​យើង។ សាវ័ក​ប៉ុល​បា​ន​ដឹង​យ៉ា​ង​ច្បាស់​ថា​ ការរ​ង​ទុ​ក្ខ​មាន​កា​រ​លំ​បាក​ប៉ុ​ណ្ណា បាន​ជា​គា​ត់ស​រសេរ​ក្នុងសំ​បុត្រ​របស់​គាត់​ថា​ “ឯ​អស់​អ្នក​ណា​ដែល​ចង់​រ​ស់ ដោយ​គោរព​ប្រតិបត្តិ​ដល់​ព្រះគ្រីស្ទយេស៊ូវ នោះ​នឹង​ត្រូវ​មាន​សេចក្តី​បៀត​បៀន​ដែរ”(២ធីម៉ូថេ ៣:១២)។ បើសិន​ជា​យើង​រ​ស់​នៅ​ ដោយ​ការ​ចុះ​ចូ​ល​ព្រះ(​១ពេត្រុស ៥:៦) ហើយ​តយុទ្ធនឹ​ង​អារក្ស (ខ.៩) នោះយើង​អា​ច​រំពឹ​ង​ថា​ គេនឹ​ង​និយា​យប​ង្ខូច​យើ​ង​ គេ​មិន​យ​ល់​អំ​ពី​យើង​ ហើយ​ថែម​ទាំង​កេងចំណេញពី​យើ​ងទៀ​​ត។ តែសា​វ័​ក​ពេត្រុ​ស​បា​ន​មាន​ប្រសា​ស​ន៍​ថា ព្រះ​ទ្រង់មា​ន​គោលបំណងច្បាស់​លា​ស់ ពេល​ដែ​ល​ទ្រង់​អ​នុញ្ញាត​ឲ្យមា​ន​កា​រ​រង​ទុ​ក្ខ​ទាំង​នោះ​កើត​ឡើ​ងចំ​ពោះ​​យើង។ គោលបំ​ណ​ង​រ​ប​ស់ទ្រ​ង់ គឺ​ដើ​ម្បី “ប្រោស​​ឲ្យ​​​អ្ន​ក​​រា​ល់​​គ្នា​​​បាន​​​គ្រ​ប់​​លក្ខណ៍ ទាំង​ចំរើន​កំឡាំង ហើយ​តាំង​អ្នក​រាល់​គ្នា​ឲ្យ​មាំមួន​ឡើង”(ខ.១០)។ ផ្លូវដែល​ព្រះ​ទ្រង់​ដឹ​ក​នាំ​យើង​ ដើម្បី​ឲ្យ​យើង​លូតលា​ស់ខា​ង​វិ​ញ្ញាណ គឺច្រើ​ន​តែ​មា​ន​កា​រឆ្លងកាត់កា​រលំ​បា​ក ប៉ុន្តែ ការ​លំបា​កទាំ​ង​នោះ បានជួ​យធ្វើ​ឲ្យ​យើ​ងមា​ន​ភា​ពរឹងប៉ឹ​ងឡើ​ង…

Read article
ប្រែពីក្រៀមក្រោះ ទៅជាស្រស់ស្អាត

រដូវ​ផ្ការីក ជា​ពេល​ដែល​ព្រះ​ទ្រ​ង់​រំ​ឭក​យើង​ថា​ អ្វី​ៗមិ​ន​នៅដដែលជា​និច្ច​ ដូច​ដែល​យើង​បា​ន​ឃើញ​នោះឡើ​យ។ ក្នុងរ​យៈពេ​ល​ពី​របី​ស​ប្តាហ៍​ដ៏ខ្លី​ ​អ្វីៗដែ​ល​ហា​ក់ដូ​ច​ជា​​ក្រៀម​ក្រោះ​​អ​​ស់​សង្ឃឹម ក៏បា​នប្រែ​​ជាមា​ន​ជី​វិ​ត​យ៉ា​ងស្រ​ស់​​ស្រាយ​វិញ។ ដើម​ឈើដែ​ល​ជ្រុះ​រុះរោយ​ស្លឹក​អ​ស់ នៅ​សល់​តែ​​មែក​ដែលមាន​រៀ​ង​ដូច​ដៃ​ ដែល​លើក​ឡើ​ង ឆ្ពោះ​ទៅ​រ​កផ្ទៃ​មេ​​ឃ ក្នុង​រដូ​វ​រងា ដែល​ហាក់​ដូច​ជា​កំពុ​ង​តែ​អង្វ​រ​សុំ​ខោអាវ​ដ​ណ្ត​ប់ខ្លួន​ឲ្យបា​ត់​រ​ងានោះ​ ក៏បា​ន​ផ្លា​ស់ប្រែ​ទៅ​ជា​ចេញ​ស្លឹ​ក​ ចេញ​ផ្កាដ៏​ស្រស់​បំ​ព្រង​វិ​ញ។ ដើម​ផ្កា​ដែល​ក្រៀ​មស្វិ​ត ហើយ​​រុះរោយធ្លា​ក់​ទៅលើ​ដី ​ដោយ​ចា​ញ់​​អាកា​ស​ធាតុ​ត្រ​ជា​ក់ ក៏​បាន​ងើបឡើ​ង​វិ​ញយឺ​ត​ៗ ​ដោ​យមិ​ន​ព្រម​ចុះ​ចាញ់​សេ​ចក្តី​ស្លា​ប់។ ព្រះ​គម្ពីរបរិសុទ្ធបា​នចែ​ង​អំពី​ស្ថា​នភា​ព​ខ្លះ​ ដែល​ហាក់ដូច​ជា​គ្មាន​សង្ឃឹម​ទា​ល់តែ​សោះ​។ ក្នុង​នោះ មាន​បុរស​អ្នក​មានម្នា​ក់​ឈ្មោះយ៉ូ​ប ដែលព្រះ​ទ្រ​ង់បា​ន​ហៅគា​ត់​ថា មនុស្ស​ទៀង​ត្រង់ (យ៉ូប ២:៣)។ គ្រោះ​មហន្ត​រាយ​ក៏​បា​នម​ក​ដល់ ​ហើយ​លោក​យ៉ូ​បក៏​បា​ត់ប​ង់​អ្វី​ៗ​ដែលសំខាន់​ចំពោះ​គាត់។ ក្នុងពេ​លដ៏​វេ​ទនា​នោះ​ គាត់​បាន​មា​នប្រ​សា​សន៍​​ថា “អស់​ទាំង​ថ្ងៃ​អាយុ​របស់​ខ្ញុំ…កន្លង​ទៅ ឥត​មាន​ទី​សង្ឃឹម​ឡើយ”(៧:៦)។ អ្វី​ដែលបា​ន​កើត​ឡើ​ង​​នោះ បានធ្វើ​ឲ្យ​លោក​យ៉ូ​ប និង​មិ​ត្តសំ​ឡាញ់​រ​បស់​គាត់​ យល់ថា​ ​ព្រះបា​នដា​ក់​ទោ​សគា​ត់​ហើយ តែនោះមិន​មែ​នជាកា​រពិ​តទេ​។ ​ផ្ទុយ​ទៅ​វិញ​ ព្រះទ្រ​ង់​មាន​កា​រជឿ​ជាក់​យ៉ា​ង​ខ្លាំង​ ទៅ​លើភា​ព​ទៀ​ងត្រង់រប​ស់លោ​ក​យ៉ូ​ប បាន​ជា​ទ្រង់​អ​នុញ្ញា​ត​ឲ្យ​គាត់​ត​យុទ្ធ​នឹ​ង​សាំតាំ​ង។​ ក្រោយ​មក សេចក្តី​សង្ឃឹម និង​ជីវិ​ត​រប​ស់លោ​ក​យ៉ូប​ក៏ត្រូ​វបាន​ព្រះ​ប្រទាន​ពរ​ ឲ្យ​បា​ន​ប្រែជា​ថ្មី​ឡើ​ង​វិញ។ ដំណើរ​ដ៏ស្មោះ​ត្រ​ង់​ នៃកា​រម​ក​ដល់​នៃ​រដូ​វ​ផ្ការី​ក​ជា​រៀង​រា​ល់ឆ្នាំ​ បាន​កម្សា​ន្ត​ចិត្ត​​ខ្ញុំ ពេលដែល​ខ្ញុំធ្លា​ក់ចូ​ល​ក្នុ​ងស្ថា​ន​ភាព ដែល​ហា​ក់ដូ​ច​ជាគ្មា​ន​សង្ឃឹ​ម។​ ដោយ​សារ​យើ​ងមា​ន​ព្រះ នោះ​យើងនៅ​តែ​មាន​ស​ង្ឃឹម​ជា​និច្ច​។…

Read article
ការកម្សាន្តចិត្តសព្វគ្រប់

ក្នុងអំឡុងពេលដែលខ្ញុំកំពុងបម្រើការ ជាបុគ្គលិកផ្នែកធនធាន​មនុស្ស នៅ​ក្រុម​ហ៊ុនសំ​ណង់មួ​យ យើង​បាន​ទទួលកា​រងា​រ​សា​ងស​ង់​មួយ​ចំ​នួ​ន នៅ​ក្នុ​ង​រដ្ឋជិត​ខាង​មួយ។ ការនេះមា​ន​ន័​យថា​ កម្មករ​សំណង់​រប​ស់​យើង ត្រូវ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​រយៈ​ពេល​២​ម៉ោ​ង ដើម្បី​ទៅ​ធ្វើ​ការក្នុ​ង​រដ្ឋនោះជា​រៀ​ង​រាល់​ថ្ងៃ​ ដោយ​បូក​រួម​ទាំង​រយៈ​ពេល​ធ្វើ​ការ​ងារសំណង់​មួយ​ថ្ងៃ​ពេញ​ទៀ​ត។ ដើម្បី​កាន់​បន្ថ​យ​បន្ទុក​របស់​ពួក​គេ យើង​ក៏បា​នក​ក់​ប​ន្ទប់​ផ្ទះ​សំណាក់តា​ម​ផ្លូវ ឲ្យ​ពួក​គេ សម្រាប់​ថ្ងៃ​ដែលពួ​ក​គេ​ធ្វើការ ប៉ុន្តែ ទន្ទឹម​នឹង​នោះ​ យើង​ក៏​បានរៀ​បចំ​ឲ្យ​មា​ន​ឡាន​ទួ​រី​សមួ​យ​ចំនួ​ន និង​អ្នក​បើក​​បរ សម្រាប់​អ្នក​ដែ​ល​ចង់​ស្នា​ក់​នៅផ្ទះ​សំ​ណា​ក់។ ពេល​នោះ ​យើង​សង្កេ​ត​ឃើញ​ថា​ កម្មករ​រប​ស់​យើ​ងស្ទើ​រ​តែ​ទាំ​ង​អស់​បានស​ម្រេច​ចិ​ត្ត​ជិះ​ឡាន​ទួ​រីស។ មាន​កម្ម​ករ​ម្នាក់ ក្នុង​ចំណោម​កម្មករ​ដែ​លឆេ​វ​ឆា​វ​បំផុតរបស់​យើង បាន​លះចោ​លអ​ត្ត​ច​រិត​មិ​ន​ល្អ​​រ​ប​ស់គា​ត់ ពេល​ដែល​គា​ត់រៀ​ប​រា​ប់​ប្រាប់​យើ​ង​ អំពី​ការ​រំ​ភើ​បចិ​ត្ត​ និង​ការ​​ភ្ញាក់ផ្អើលរប​ស់​ភ​រិយា​ និង​កូន​ប្រុ​ស​ទាំង​៤​នា​ក់រ​ប​ស់​គា​ត់ នៅ​ក្នុង​យប់ដំ​បូង ដែល​គាត់​ធ្វើ​កា​រផ្លូ​វ​ឆ្ងា​យ​ជាមួ​យ​យើ​ង។​ ថ្ងៃ​នោះ ​គាត់​មិន​បាន​ប្រាប់​ពួក​គេថា​ គា​ត់បា​ន​ស​ម្រេច​ចិត្ត​ជិះឡា​ន​ទួរីស​ត្រឡ​ប់ម​ក​ផ្ទះ​វិ​ញទេ​ ដូច​នេះ គាត់​ក៏បា​នត្រ​ឡប់​មក​ផ្ទះវិ​ញ ដោយ​មិន​ឲ្យពួ​ក​គេដឹ​ង ដើម្បី​ធ្វើ​ឲ្យពួក​គេភ្ញា​ក់​ផ្អើ​ល។ ក្រោយ​មក ភរិយា​រប​ស់​គាត់​បា​ន​ទូរ​ស័ព្ទម​ក​ម្ចា​ស់ក្រុ​មហ៊ុន​យើង​ថា ក្រុម​គ្រួសារ​រប​ស់​ពួកគេ​​នឹ​ង “ស្ម័ក្រ​ស្មោះអ​ស់មួ​យជី​វិត” ចំពោះអ្ន​កណា​ក៏​ដោ​យ ដែល​យល់​អំ​ពី​សារៈសំខាន់​ដែល​គ្រួ​សារ​មា​ន​ចំ​ពោះ​ កម្មក​រនី​មួ​យ​ៗ។ យ៉ាងណា​មិ​ញ ពួក​សិស្ស​ព្រះ​យេ​ស៊ូ​វបា​ន​ដើរ​តា​ម​ទ្រង់​ ដោយ​បាន​ចា​កចេ​ញ​ពី​គ្រួ​សារ​រ​បស់ខ្លួន ដូច​នេះ​ សម្រាប់​អ្នក​ដែ​លបា​ន​ចា​ក​ចេញ​ពី​ផ្ទះ​ ទោះ​ក្នុង​រ​យៈពេ​ល​ខ្លី​ក៏​ដោយ ក៏​នឹង​បា​ន​យល់អំពីកា​រក​ម្សាន្តចិ​ត្ត​ ដែលពួ​ក​សិស្សរ​ប​ស់ទ្រ​ង់​បាន​ទ​ទួល ពី​ព្រះ​បន្ទូ​ល ដែល​ទ្រង់​បា​ន​មាន​ប​​ន្ទូលសន្យាថា…

Read article
ជ្រោយនៃទុក្ខវេទនា

នៅថ្ងៃទី​១០ ខែ​មិថុនា ឆ្នាំ ១៧៧០ សំពៅ​របស់​លោក​ចេមស៍ ឃុគ(James Cook) ដែល​អ្នក​រុក​រក ដែល​មាន​ស​ញ្ជា​តិ​អង់​គ្លេ​ស​ បាន​បើ​កប៉ះ​នឹ​ង​ថ្ម​ប៉ប្រះ​ទឹ​​ក នៅឆ្នេ​រ​ភាព​ខា​ង​ជើង នៃ​ប្រទេស​អូ​ស្រ្តាលី។ គាត់​ក៏បា​ន​​បើកនា​វា​នោះ ងាក​ទៅរ​ក​ទឹ​ក​ជ្រៅវិ​ញ តែ​​គាត់​នៅ​តែ​ប៉ះថ្ម​ប៉​ប្រះ​ទឹកទៀ​ត ហើយ​លើក​នេះកា​រ​ប៉ះទ​ង្គិ​ចស្ទើ​រ​តែ​បាន​ធ្វើ​​ឲ្យ​សំពៅ​​របស់គាតលិ​ច។ បទ​ពិសោធន៍​នេះ​បាន​បណ្តាល​ចិត្ត​លោកឃុ​គ ឲ្យ​សរសេរ នៅ​ក្នុង​សៀ​វ​ភៅកំ​ណ​ត់​ហេតុ​រ​បស់សំពៅនោះ​ថា ​“ខ្ញុំដា​ក់ឈ្មោះ​ទី​តាំងខា​ងជើ​ង​នោះ​ថា​ ជ្រោយទុ​ក្ខវេ​ទ​នា ព្រោះនៅ​ទី​នេះ មាន​កា​រ​លំបា​ក់​គ្រ​ប់​យ៉ាង​កើត​ឡើង”។ មាន​មនុ​ស្ស​ជា​ច្រើ​ន ​បាន​ដក​ពិសោ​ធ​នឹង​កា​រ​លំ​បាក ដែលហា​ក់ដូ​ច​ជា​កា​រចា​ប់​ផ្តើម នៃការ​លំបា​ក​ជា​ច្រើន​ទៀត ដែល​​កើ​តឡើ​ង​ជា​ប​ន្តបន្ទាប់​គ្នា ដែល​មាន​ដូ​ច​ជា ការ​បាត់​​បង់​ការងា​រ ការ​ស្លាប់​រ​ប​ស់ម​នុស្ស​ជា​ទី​ស្រឡាញ់ ការ​លែង​លះទាំង​បង្ខំ ឬកា​រ​មា​នសុ​ខ​ភា​ព​ចុះខ្សោ​យជា​ដើម។​ ទោះ​បីជា​បញ្ហាវិ​បត្តិ​ហាក់​ដូ​ច​ជា “ជ្រោយ​​នៃ​ទុ​ក្ខ​វេ​ទនា” របស់​យើងក៏ដោយ ក៏​ព្រះទ្រង់​នៅ​តែ​មាន​អំ​ណាច​លើទាំ​ង​អ​ស់ ហើយ​ទ្រង់​ពិត​ជា​នៅ​តែ​គ្រ​ប់គ្រ​ង​ស្ថា​ន​កា​រណ៍​រ​ប​ស់​យើង។​ ទ្រង់​​សព្វ​ព្រះ​ទ័​យ​នឹង​ប្រើ​ទុក្ខ​លំបា​ក​របស់យើង ដើម្បី​ឲ្យ​យើង​មា​នភា​ព​សាំ​ថ្នឹក​។ គឺដូចដែលសាវ័ក​យ៉ាកុ​ប​បាន​មា​ន​ប្រ​សាស​ន៍​ថា “បង​​ប្អូន​អើយ កាល​​ណា​​​អ្ន​ក​​​រាល់​​​គ្នា​​មា​ន​​​សេចក្តី​ល្បួង​​ផ្សេងៗ​ នោះ​ត្រូ​វ​រាប់​ជា​សេចក្តី​អំណរ​សព្វ​គ្រប់​វិញ ដោយ​ដឹង​ថា ការ​ល្បង​លមើល​សេចក្តី​ជំនឿ​នៃ​អ្នក​រាល់​គ្នា នោះ​នាំ​បង្កើត​ឲ្យ​មាន​សេចក្តី​ខ្ជាប់​ខ្ជួន”(យ៉ាកុប ១:២-៣)។ “សេចក្តីខ្ជា​ប់ខ្ជួន” គឺមា​ន​ន័​យថា​ ​យើង​នៅ​តែ​មាន​អំ​ណា​ច ឬ​មាន​​សមត្ថ​ភាព​អត់​ធ្ម​ត់​នឹ​ង​កា​រ​លំ​បាក។ ក្នុងពេ​លដែ​លអ្ន​ក​កំ​ពុង​ស្ថិត​នៅ​ ក្នុងកា​រលំ​បា​កដែ​ល​ធ្វើ​ឲ្យ​ជី​វិត​ផ្លា​ស់​ប្រែ នោះ​ចូរ​ចាំ​ថា…

Read article
និយាយអំពីលុយ

អ្នក​ស្រី​ម៉ារីលីន(Marilyn) និង​លោក​ស្ទីវិន(Steven) បាន​រៀប​កា​រ​អស់​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ហើយ។ មាន​ពេល​មួយ​ពួក​គេ​មាន​កា​រ​ពិបាក​ផ្នែក​ហិរញ្ញ​វត្ថុ។ ប៉ុន្តែ ពេល​ដែល​អ្នក​ស្រី​ម៉ារីលីន​មើល​ទៅ​កម្រាល​ពូក ដែល​ចាស់​កណ្តាច ​គាត់​ក៏​ចង់​ប្តូ​រ​កម្រា​លពូ​ក​នោះ​។ ដូច​នេះ គាត់​ក៏​បាន​សម្រេច​ចិត្ត​ទិញ​កម្រាល​ពូក​ថ្មី​មួយ ដោយ​ប្រើ​កាត​ក្រេ​ឌីត ដោយ​សង្ឃឹម​ថា នឹង​រក​បាន​ប្រា​ក់​ដើម្បីស​ងប្រាក់​ដែល​គាត់​បាន​ខ្ចីតាម​រយៈកា​ត​ក្រេឌីត​នោះ។ គាប់ជួ​ន​នៅថ្ងៃ​នោះ​ អត្ថ​បទដែលគា​ត់​អាន​ប្រ​ចាំ​ថ្ងៃ​ បាន​និយាយ​អំ​ពី​ប​ទ​គម្ពីរ សុភាសិត ២២:២៧ បាន​ធ្វើ​ឲ្យគា​ត់មា​ន​កា​រ​ភ្ញា​ក់​ផ្អើល ព្រោះ​បទ​គម្ពីរ​នោះ​បាន​ចែង​ថា “​បើ​ឯង​គ្មាន​អ្វី​នឹង​សង​គេ នោះ​ចង់​ឲ្យ​គេ​មក​កន្ត្រាក់​យក​គ្រែ​ពី​ក្រោម​ឯង​ទៅ​ធ្វើ​អី”។ អ្នក​ស្រីម៉ា​រីលីន​ក៏បា​នស​ម្រេច​ចិត្ត​ថា នឹង​មិន​ទៅ​ទិញ​កំរាល​ពូក​នោះឡើ​យ ព្រោះគាត់​លែង​ច​ង់​ជំពាក់​ប្រាក់​ក្នុ​ងកាត​នោះទៀត​ហើយ។​ ពេលដែ​លយើ​ង​ស​ម្រេច​ចិត្តចំណាយ​ប្រាក់​រប​ស់​យើង តាម​របៀប​ណាមួ​យ នោះ​ការ​សម្រេច​ចិ​ត្ត​នោះ​ជា​បញ្ហា​ផ្ទាល់ខ្លួន ដែល​យើង​មាន​ជា​មួយ​ព្រះអម្ចាស់ ហើយ​អាចជា​ការ​សម្រេច​ចិត្ត​ដ៏ពិបាក។ ប៉ុន្តែ ព្រះ​ទ្រង់​មិន​បា​នទុ​ក​យើង​ចោល ដោយមិនបាន​ជួយ​យើ​ងនោះ​ឡើ​យ។ ដ្បិត​ទ្រង់​បានមាន​បន្ទូល​ប្រាប់​យើង​ថា​ “ចូរ​​ថ្វា​យ​​កិត្តិ​នាម ដល់​​ព្រះ​យេ​ហូវ៉ា ដោយ​​ទ្រព្យ​​សម្បត្តិ”(សុភាសិត ៣:៩) ហើយ​ “អ្នក​​រាល់​​គ្នា​​ពុំ​​អា​ច​នឹង​​គោរព​​ដល់​​ព្រះ និង​​ទ្រព្យ​សម្បត្តិ​​ផង​​បាន​​ទេ”(ម៉ាថាយ ៦:២៤)។ នេះ​ជាសេ​ចក្តី​ពិ​ត ដែលយើ​ង​ត្រូវ​ចង​ចាំ ពេល​ដែ​ល​យើង​បើក​មើល​ព្រះ​បន្ទូល​ទ្រង់ ដើម្បី​ស្វែង​រក​ជំនួយ នៅ​ក្នុងកា​រប្រើ​ប្រា​ស់ប្រា​ក់កា​ស យ៉ាង​ឆ្លាត​វ័យ។ ដ្បិតព្រះ​យេ​ស៊ូវ​បាន​មាន​​បន្ទូលថា “ចូរ​​ប្រយ័ត្ន ហើយ​​ខំ​ចៀ​ស​​ពី​​សេ​ចក្តី​លោភ​​ចេញ ដ្បិត​​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យសម្បត្តិ​ជា​បរិបូរ​ទេ”(លូកា ១២:១៥)។ ហើយ​ក៏មា​ន​បទ​គ​ម្ពីរ​ផ្សេងទៀ​តដែ​ល​ចែង​ថា “អ្នក​​ណា​ដែល​ខ្ចី​គេ…

Read article
ធ្វើបានល្អណាស់ លោកដាវីឌ ស៊ូម

នៅឯ​ពិធី​រំឭក​របស់​លោក​ដាវីឌ ស៊ូម(David Schu-mm) យើង​បាន​អប​អរ​សាទ​ភាព​សុ​ទិដ្ឋិ​និយម ​ការ​អត់​ធ្មត់ និង​សេចក្តី​ជំនឿ​របស់​គាត់ ដែល​​​ជា​​បុរស​​ម្នាក់ ដែល​មាន​ជម្ងឺ​ស្លាប់​ដៃ​ជើង​ធ្ងន់​ធ្ងរ។ ក្នុង​រយៈ​ពេល​៧៤​ឆ្នាំ នៃ​ជីវិ​ត​របស់​លោ​កដា​វីឌ កិច្ច​ការ​សាមញ្ញ​ៗនៅក្នុ​ង​ជីវិត​ប្រចាំថ្ងៃ សុទ្ធ​តែ​តម្រូវ​ឲ្យមា​នកា​រ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង។ ក្នុង​ការលំបាក​ទាំង​អស់​នេះ​ គាត់​នៅ​តែ​បន្ត​ញញឹម ហើយ​ជួយ​អ្នក​ដទៃ ដោយបា​ន​លះប​ង់ពេ​ល​វេលា​២៣​០០០​ម៉ោង នៅ​ក្នុងការងារ​ជា​អ្នក​ស្ម័គ្រ​ចិ​ត្ត នៅក្នុ​ង​មន្ទី​ពេ​ទ្យមួយ​ក​ន្លែង ហើយ​ទន្ទឹម​នឹង​នោះ គាត់​ក៏​បាន​លើក​ទឹក​ចិត្ត​ក្មេង​ជំទង់​ដែល​ងាយនឹង​រង​គ្រោះផង​ដែរ។​ លោក​ដាវីឌ បាន​សម្រេច​ចិត្ត​យក​បទ​គម្ពីរ អេសាយ ៣៥:៣-១០ មក​អាន ក្នុង​ពិធីរំ​ឭក​រ​បស់​គាត់ ដែល​បទ​គម្ពីរ​នេះបាន​ចែង​ថា “ចូរ​​ចំរើន​​កំឡាំង​​ដៃ​ដែល​​ខ្សោយ ហើយ​​ឲ្យ​ក្បាល​ជង្គង់​ដែល​ញ័រ​បាន​មាំមួន​ឡើង ត្រូវ​ឲ្យ​ប្រាប់​ដល់​ពួក​អ្នក​ដែល​មាន​ចិត្ត​ភ័យ​ខ្លាច​ថា ចូរ​ឲ្យ​មាន​កំឡាំង​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ មើល ព្រះ​នៃ​អ្នក​រាល់​គ្នា ទ្រង់​នឹង​យាង​មក​សងសឹក ហើយ​នឹង​យក​រង្វាន់​របស់​ព្រះ​មក ទ្រង់​នឹង​យាង​មក​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា … គ្រា​នោះ ពួក​មនុស្ស​ខ្វិន​នឹង​លោត​ដូច​ជា​ប្រើស ហើយ​អណ្តាត​របស់​មនុស្ស​គ​នឹង​ច្រៀង​ឡើង ដ្បិត​នៅ​ទី​រហោស្ថាន​នឹង​មាន​ក្បាល​ទឹក​ផុស​ចេញ ហើយ​នឹង​មាន​ផ្លូវ​ទឹក​ហូរ​នៅ​សមុទ្រ​ខ្សាច់​ដែរ”(ខ.៣-៤,៦)។ នេះ​ជា​ព្រះប​ន្ទូល​សន្យា ដែល​ព្រះ​​មា​នចំពោះ​រាស្រ្តអ៊ីស្រាអែល ពេល​ដែល​ពួក​គេ​កំពុង​ជាប់​ជា​ឈ្លើយ ហើយ​ក៏បា​នរំឭកយើ​ង ឲ្យ​មាន​សង្ឃឹម​ថា ព្រះ​គ្រីស្ទ​នឹង​យាង​មក​វិញ​នៅពេលណាមួ​យ ដើម្បី​ទទួល​អ្នកដែ​ល​ជឿ និង​ដើរ​តាម​ទ្រង់។​ ក្នុងស​ប្តាហ៍​ចុង​ក្រោយ​នៃជី​វិត​រ​​ប​ស់លោ​ក​ដា​វីឌ ជា​ញឹក​ញាប់ គាត់​បាន​ឲ្យអ្ន​ក​មក​សួរ​សុខទុក្ខគា​ត់ មើល​ទៅរូ​ប​គំនូរ​ព្រះយេស៊ូវ…

Read article
និទានរឿង

នៅក្នុងបទសម្ភាសជាមួយ លោកចច លូកាស(George Lucas) ដែលជាអ្នកផលិតខ្សែភាព យន្ត ទស្សនាវដ្តីវាយអឺរ(Wire)​បានសួរគាត់ អំពីរបៀបដែលគាត់ចង់ឲ្យគេនឹកចាំពីគាត់។ គាត់ក៏បានឆ្លើយថា “គេនឹងនឹកចាំថា ខ្ញុំជាអ្នកផលិតខ្សែភាពយន្ត …ខ្ញុំសង្ឃឹមថា រឿងខ្លះដែលខ្ញុំបាននិទានប្រាប់គេ នៅតែមានប្រយោជន៍សម្រាប់ពេលក្រោយៗទៀត … បើអ្នកចិញ្ចឹមកូន នោះអ្នកនឹងដឹងថា អ្នកត្រូវពន្យល់អំពីអ្វីមួយប្រាប់ពួកគេ ហើយបើអ្នកមិនពន្យល់ទេ នោះពួកគេនឹងខំយល់យ៉ាងលំបាក … ដូចនេះ យើងត្រូវលើករឿងនៅសម័យចាស់ មកនិទានឡើងវិញ ក្នុងទម្រង់ដែលមនុស្សជំនាន់ថ្មីអាចទទួលយកបាន។ ខ្ញុំមិនគិតថា ខ្ញុំនឹងទៅណាហួសឆ្ងាយពីរឿងសម័យចាស់ទេ ព្រោះខ្ញុំគិតថា គេនៅតែចាំបាច់និទានរឿងនោះបន្តទៀត”។ អ្នកនិពន្ធទំនុកដំកើង ជំពូក​៧៨ បានដឹងថា មនុស្សអាចភ្លេចការដ៏អស្ចារ្យដែលព្រះទ្រង់បានធ្វើ ហើយ​ក៏បាន​ដឹង​អំពី​មនុស្ស​មួយ​ជំនាន់​ដែល​កំពុង​វង្វេង ដូចនេះ គាត់ក៏អំពាវនាវរាស្រ្តរបស់ព្រះ ឲ្យ​បន្ត​និយាយ​ប្រាប់​មនុស្ស​ជំនាន់​ថ្មី ដោយគ្មានការហត់នឿយ អំពីរឿងនៃការប្រោសលោះរបស់ព្រះកាលពីសម័យចាស់(ខ.៤)។ គោល​ដៅ​នៃ​ការ​រំឭក​ឡើង​វិញ​អំពី​ប្រវត្តិ​​សាស្រ្ត​របស់​ពួក​គេ គឺមិនគ្រាន់តែដើម្បីឲ្យពួកគេចងចាំ អំពីកំណត់ត្រាប្រវត្តិសាស្រ្តប៉ុណ្ណោះឡើយ តែ​ក៏​ដើម្បី​លើក​ទឹក​ចិត្តពួ​កគេ ឲ្យមានជំនឿ ការស្តាប់បង្គាប់ និងសេចក្តីសង្ឃឹមលើព្រះអម្ចាស់ (ខ.៧) ហើយ​ដើម្បី​ជួយ​ការពារ​មនុស្ស​ជំនាន់​ក្រោយ កុំឲ្យធ្លាក់ចូលក្នុងភាពងងឹតនៃការមិនជឿ និងការបះបោរដូចមនុស្សជំនាន់មុនឡើយ (ខ.៨)។ ដោយសារអំណាច និងព្រះគុណដ៏អស្ចារ្យរបស់ព្រះ ក្នុងជីវិតយើង នោះយើងចង់មានចិត្តស្មោះត្រង់…

Read article
ប្រព័ន្ធកិត្តិយស

នៅក្បែរផ្ទះយើង មានផ្ទះជាច្រើនដែលដាក់លក់បន្លែ ផ្លែឈើ និងផ្កា ដែលមានគ្រប់រដូវ នៅតាមដងផ្លូវ។ ជួនកាល យើងបានបើកបរឡានអែបតូប ដែលគ្មានអ្នកលក់នៅប្រចាំការ ហើយលក់ដូរ តាម “ប្រព័ន្ធកិត្តិ​យស”។ ពេលដែលយើងរើសយកផ្កា និងផ្លែឈើហើយ យើងក៏បានដាក់លុយ ចូលទៅក្នុងប្រអប់ដាក់លុយ ឬកំប៉ុងកាហ្វេកញ្ចាស់មួយ។ បន្ទាប់មក យើងក៏បានទៅផ្ទះ ដើម្បីប្រើប្រាស់ផ្លែឈើ និងបន្លែដែលគេទើបតែបេះមកលក់ថ្មីៗ យ៉ាងសប្បាយរីករាយ។​ ប៉ុន្តែ ប្រព័ន្ធកិត្តិយស មិនតែងតែមានដំណើរការល្អដូចនេះរហូតឡើយ។ មិត្តភ័ក្ររបស់ខ្ញុំម្នាក់ឈ្មោះជែកគី(Jackie) បានដាក់តុលក់ផ្កានៅមុខផ្ទះរបស់នាង។ ថ្ងៃមួយ នាងបានក្រឡេចមើលតាមបង្អូច ឃើញមានស្រ្តីម្នាក់បានស្លៀកពាក់យ៉ាងស្អាតបាត ដោយមានពាក់មួកដ៏ធំផង។ ស្រ្តីម្នាក់នោះបានរើសយកផ្កាជាច្រើនផើង ដាក់ចូលក្នុងគូទឡានរបស់នាង។ ឃើញដូចនោះ ជែកគីក៏ញញឹម ដោយសង្ឃឹមក្នុងចិត្តថា នឹងបានប្រាក់ចំណេញប្រហែល៥០ដុល្លា សម្រាប់​កម្លាំងពលកម្ម ដែល​មាន​បាន​បញ្ចេញ​នៅក្នុងសួនច្បារបស់នាង។​ ប៉ុន្តែ ក្រោយមក ពេលនាងមកមើលក្នុងប្រអប់ដាក់លុយ​ ​មិនឃើញមិនលុយនៅក្នុងនោះសោះ! ដូចនេះ តាមប្រព័ន្ធកិត្តិយស ស្រ្តីម្នាក់នោះ បានបាត់បង់​កិត្តិយស ដោយសារ​បានប្រព្រឹត្តដូចនោះ។ ស្រ្តីនោះប្រហែលជាគិតថា ការយកផ្ការបស់គេ ដោយមិនឲ្យលុយ គ្រាន់តែជារឿងតូចតាចប៉ុណ្ណោះ។ ប៉ុន្តែ ការស្មោះត្រង់នៅក្នុងការដ៏តូច បង្ហាញថា…

Read article
បំពេញឆ្នាំដែលស៊ីបង្ខូច

គ្មាន​នរណា​ម្នាក់​ ដែល​អាច​និយាយថា​ ខ្លួន​មិន​ចេះ​ស្តាយ​ក្រោយនោះឡើ​យ។ ជាញឹ​ក​ញាប់ យើង​បានសម្រេច​ចិត្ត​ដើរ​ផ្លូ​វ​ខុស ដែល​ផ្លូវ​ខ្លះវែ​ង​ជាង​ផ្លូ​វផ្សេ​ង​ទៀត ហើយ​ក៏អាច​បន្តជះ​ឥទ្ធិពល​មក​លើគំ​និត រូប​កាយ និង​វិញ្ញាណ​ក្នុង​រយៈ​ពេ​លយូ​រ​ផងដែ​រ។ មិត្ត​ភ័ក្ររ​បស់​ខ្ញុំ​ម្នា​ក់ បាន​រស់​នៅក្នុង​ជីវិត​ដែល​ញៀនស្រា និងញៀនថ្នាំ អស់​រយៈ​ពេល​ជាច្រើ​ន​ឆ្នាំ។ តែ​ព្រះ​បានធ្វើការ​ដ៏​អ​ស្ចារ្យក្នុ​ងជី​វិតគា​ត់ ហើយ​ថ្មី​ៗនេះ​ គាត់​បាន​ធ្វើ​ពិធីអប​អរ​ការផ្តា​ច់​សារធាតុ​ញៀន អស់​រយៈ​ពេល២៥​ឆ្នាំ។ សព្វ​ថ្ងៃនេះ គាត់​កំពុង​តែមា​នជោ​គជ័យក្នុ​ងមុ​ខជំ​នួញ គាត់​មានភរិយាដែ​ល​មាន​ការ​ប្តូរ​ប្តេជ្ញ ហើយ​កូន​ៗ​របស់​គាត់​ក៏​សុទ្ធ​តែជាអ្ន​កស្រ​ឡាញ់​ព្រះ​យេស៊ូវ។ គាត់​មាន​ចិត្ត​ឆេះ​ឆួល​ចង់ ឈោង​ចាប់​អ្នក​ដទៃ ដែលកំ​ពុង​ជាប់​ខ្លួន​ក្នុងរ​ណ្តៅ​នៃ​ជីវិត ហើយ​គាត់​បាន​បម្រើកា​រ​ជាគ្រូ​បង្រៀន​ផ្ទាល់​ខ្លួន ដែល​មានប្រាជ្ញា និង​សេចក្តី​ស្រឡាញ់ នៅ​ក្នុង​ប្រតិបត្តិការណ៍​សង្រ្គោះជីវិត​ពួក​គេ។​ ព្រះ​មិន​ដែល​បោះប​ង់យើ​ងចោល​ឡើយ! ទោះ​បី​ជា​យើង​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ខុស ក្នុងពេ​លកា​លពី​មុន ដែល​ធ្វើឲ្យ​យើ​ងមា​នវិបត្តិ​សារីក៏ដោយ ក៏​យើង​នៅតែ​អា​ចសម្រេច​ចិត្ត​ជ្រើស​រើស​ផ្លូវ​នៃជី​វិត ក្នុងពេ​ល​ឥឡូវ​នេះ។ យើង​អាច​សម្រេច​ចិត្ត ថា​តើយើ​ង​ត្រូវ​បន្ត​រស់​នៅក្នុង​ជីវិតដែល​ហិនហោ​ច ដោយ​គ្រាន់​តែ​ខំលេប​វិបត្តិ​សារី ឬយើ​ងត្រូ​វរ​ត់ទៅ​រក​ព្រះគ្រីស្ទ ដោយ​ជឿ​ថា ទ្រង់​មាន​ផ្លូវ “នៃ​កា​រ​បំពេញ​ឆ្នាំ​ទាំង​ប៉ុន្មាន ដែល​ត្រូវ​ស៊ី​បង្ខូច ដោយសត្វកណ្តូប”(យ៉ូអែល ២:២៥)។ ពេល​ដែល​យើងស្វែ​ងរ​កកា​រ​ប្រោសឲ្យ​ជា​​ និង​អំណាច​នៃកា​រ​រំដោះ​របស់​ទ្រង់ ដោយ​ការប្រែចិ​ត្ត​ចេញ​ពីអំ​ពើបា​ប នោះ​យើង​នឹង​បានទទួល​សេចក្តី​មេត្តា​ករុណា​ពី​ទ្រ​ង់មិ​នខាន។​ ទោះបី​ជា​យើ​ង​នៅតែ​ទទួ​ល​ផល​វិបាក ពី​ការ​អ្វីដែ​លយើ​ងបា​ន​ធ្វើពីអតីតកា​​លក៏​ដោយ ក៏យើងនៅ​តែអា​ច​ទុក​ចិ​ត្ត​ថា ព្រះទ្រង់​មា​ន​អនាគត​ដ៏ល្អ​ និងរុ​ងរឿង សម្រាប់​អ្នក​ដែល​ទុក​ចិត្ត​លើទ្រង់!–Joe Stowell

Read article