និយាយអំពីលុយ

អ្នក​ស្រី​ម៉ារីលីន(Marilyn) និង​លោក​ស្ទីវិន(Steven) បាន​រៀប​កា​រ​អស់​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ហើយ។ មាន​ពេល​មួយ​ពួក​គេ​មាន​កា​រ​ពិបាក​ផ្នែក​ហិរញ្ញ​វត្ថុ។ ប៉ុន្តែ ពេល​ដែល​អ្នក​ស្រី​ម៉ារីលីន​មើល​ទៅ​កម្រាល​ពូក ដែល​ចាស់​កណ្តាច ​គាត់​ក៏​ចង់​ប្តូ​រ​កម្រា​លពូ​ក​នោះ​។ ដូច​នេះ គាត់​ក៏​បាន​សម្រេច​ចិត្ត​ទិញ​កម្រាល​ពូក​ថ្មី​មួយ ដោយ​ប្រើ​កាត​ក្រេ​ឌីត ដោយ​សង្ឃឹម​ថា នឹង​រក​បាន​ប្រា​ក់​ដើម្បីស​ងប្រាក់​ដែល​គាត់​បាន​ខ្ចីតាម​រយៈកា​ត​ក្រេឌីត​នោះ។ គាប់ជួ​ន​នៅថ្ងៃ​នោះ​ អត្ថ​បទដែលគា​ត់​អាន​ប្រ​ចាំ​ថ្ងៃ​ បាន​និយាយ​អំ​ពី​ប​ទ​គម្ពីរ សុភាសិត ២២:២៧ បាន​ធ្វើ​ឲ្យគា​ត់មា​ន​កា​រ​ភ្ញា​ក់​ផ្អើល ព្រោះ​បទ​គម្ពីរ​នោះ​បាន​ចែង​ថា “​បើ​ឯង​គ្មាន​អ្វី​នឹង​សង​គេ នោះ​ចង់​ឲ្យ​គេ​មក​កន្ត្រាក់​យក​គ្រែ​ពី​ក្រោម​ឯង​ទៅ​ធ្វើ​អី”។ អ្នក​ស្រីម៉ា​រីលីន​ក៏បា​នស​ម្រេច​ចិត្ត​ថា នឹង​មិន​ទៅ​ទិញ​កំរាល​ពូក​នោះឡើ​យ ព្រោះគាត់​លែង​ច​ង់​ជំពាក់​ប្រាក់​ក្នុ​ងកាត​នោះទៀត​ហើយ។​

ពេលដែ​លយើ​ង​ស​ម្រេច​ចិត្តចំណាយ​ប្រាក់​រប​ស់​យើង តាម​របៀប​ណាមួ​យ នោះ​ការ​សម្រេច​ចិ​ត្ត​នោះ​ជា​បញ្ហា​ផ្ទាល់ខ្លួន ដែល​យើង​មាន​ជា​មួយ​ព្រះអម្ចាស់ ហើយ​អាចជា​ការ​សម្រេច​ចិត្ត​ដ៏ពិបាក។ ប៉ុន្តែ ព្រះ​ទ្រង់​មិន​បា​នទុ​ក​យើង​ចោល ដោយមិនបាន​ជួយ​យើ​ងនោះ​ឡើ​យ។ ដ្បិត​ទ្រង់​បានមាន​បន្ទូល​ប្រាប់​យើង​ថា​ “ចូរ​​ថ្វា​យ​​កិត្តិ​នាម ដល់​​ព្រះ​យេ​ហូវ៉ា ដោយ​​ទ្រព្យ​​សម្បត្តិ”(សុភាសិត ៣:៩) ហើយ​ “អ្នក​​រាល់​​គ្នា​​ពុំ​​អា​ច​នឹង​​គោរព​​ដល់​​ព្រះ និង​​ទ្រព្យ​សម្បត្តិ​​ផង​​បាន​​ទេ”(ម៉ាថាយ ៦:២៤)។

នេះ​ជាសេ​ចក្តី​ពិ​ត ដែលយើ​ង​ត្រូវ​ចង​ចាំ ពេល​ដែ​ល​យើង​បើក​មើល​ព្រះ​បន្ទូល​ទ្រង់ ដើម្បី​ស្វែង​រក​ជំនួយ នៅ​ក្នុងកា​រប្រើ​ប្រា​ស់ប្រា​ក់កា​ស យ៉ាង​ឆ្លាត​វ័យ។ ដ្បិតព្រះ​យេ​ស៊ូវ​បាន​មាន​​បន្ទូលថា “ចូរ​​ប្រយ័ត្ន ហើយ​​ខំ​ចៀ​ស​​ពី​​សេ​ចក្តី​លោភ​​ចេញ ដ្បិត​​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យសម្បត្តិ​ជា​បរិបូរ​ទេ”(លូកា ១២:១៥)។ ហើយ​ក៏មា​ន​បទ​គ​ម្ពីរ​ផ្សេងទៀ​តដែ​ល​ចែង​ថា “អ្នក​​ណា​ដែល​ខ្ចី​គេ ជា​បា​វ​បំរើ​ដល់​អ្នក​ដែល​ឲ្យ​ខ្ចី​នោះ”(សុភាសិត ២២:៧)។ ហើយ​បទ​គម្ពីរ ១ធីម៉ូថេ ​បាន​ចែង​ថា “ចូរ​បង្គាប់​ឲ្យ​គេ​ធ្វើ​គុណ និង​ការ​ល្អ​ជា​បរិបូរ ព្រម​ទាំង​ចែក​ទាន​ដោយ​សទ្ធា ហើយ​ប្រុង​ប្រៀប​នឹង​ជួយ​គេ​ផង”(៦:១៨)។

លុយជាប​ញ្ហាដ៏​ធំ។ ព្រះដែ​លផ្គ​ត់​ផ្គង់​រា​ល់ត​ម្រូ​វ​ការ​រ​ប​ស់យើ​ង ទ្រង់​អាច​បង្ហាញ​យើង ពី​របៀប​ប្រើលុ​យ​ ដើម្បី​ថ្វា​យ​ព្រះ​កត្តិ​នាម​ដ​ល់ទ្រ​ង់។​–Dave Branon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles