មិនត្រូវបានបោះបង់ចោល
ជាច្រើនឆ្នាំកន្លងទៅ ពេលដែលខ្ញុំ និងស្វាមីរបស់ខ្ញុំទៅធ្វើដំណើរកម្សាន្ត នៅសារមន្ទីរខ្យល់ និងអវកាសស្ម៊ីតសូនៀន ក្នុងរដ្ឋវាស៊ីនតុន ឌីស៊ី យើងបានកត់សំគាល់ឃើញថា មានរទេះរុញកូនក្មេងមួយកំពុងរំគិលទៅមុខ ដោយខ្លួនឯង ដោយគ្មាននរណាម្នាក់នៅក្បែរនោះសោះ។ យើងក៏សន្និដ្ឋានថា ប្រាកដជាមានឪពុកម្តាយដែលបានទុករទេះរុញនោះចោលហើយ ដោយសារវាសំពីងសំពោងពេក ហើយពួកគេប្រាកដជាកំពុងពរកូនរបស់ខ្លួនហើយ។ តែ ពេលដែលយើងដើរទៅជិតវា ទើបយើងឃើញមានកូនង៉ាកំពុងដេកនៅក្នុងនោះ។ តើឪពុកម្តាយក្មេង … បងប្អូនរបស់វា …ឬអ្នកមើលថែរក្មេងនោះ នៅឯណា? យើងក៏ខំរកមើលមួយសន្ទុះធំ ហើយក៏បានហៅមន្ត្រីសារមន្ទីមក។ ពេលនោះ មិនឃើញមាននរណាម្នាក់ មកយកក្មេងដ៏ថ្លៃវិសេសនោះសោះ! យើងក៏បានឃើញវាជាលើកចុងក្រោយ នៅពេលដែលគេរុញរទេះនោះ ទៅកន្លែងដែលមានសុវត្តិភាព។ បទពិសោធន៍ដែលខ្ញុំមាននៅពេលនោះ បានធ្វើឲ្យខ្ញុំគិតអំពីអារម្មណ៍របស់មនុស្សយើង ពេលដែលគេបោះបង់យើងចោល។ ជាការពិតណាស់ យើងមានអារម្មណ៍ដែលពិបាករកថ្លែងមិនបាន ពេលដែលគ្មាននរណាម្នាក់ យកចិត្តទុកដាក់ចំពោះយើង។ វាពិតជាអារម្មណ៍ឈឺចាប់ជាទីបំផុត។ ប៉ុន្តែ ទោះបីជាមនុស្សអាចបោះបង់យើងចោលក៏ដោយ ក៏យើងនៅតែអាចទុកចិត្តថា សេចក្តីស្រឡាញ់ និងព្រះវត្តមានរបស់ព្រះ នៅតែមានសម្រាប់យើងជានិច្ច។ ព្រះអម្ចាស់បានសន្យាថា ទ្រង់នឹងមិនចាកចេញពីយើងឡើយ(ចោទិយកថា ៣១:៨)។ ទ្រង់នឹងគង់នៅជាមួយយើង ទោះយើងទៅដល់ទីណាក៏ដោយ “គឺគង់នៅជាមួយជានិច្ច រហូតដល់បំផុតកល្ប” (ម៉ាថាយ ២៨:២០)។ ព្រះអម្ចាស់ទ្រង់មិនចេះភ្លេចការប្តេជ្ញាចិត្ត…
Read article