2015

You are here:
ឲ្យ​តែមានគ្រប់គ្រាន់

ខ្ញុំចូលចិ​ត្តនិព​ន្ធ​អត្ថ​ប​ទ​ក្នុង​សៀវភៅនំម៉ា​ណាប្រ​​ចាំថ្ងៃ ។ ទោះ​បីជា​យ៉ា​ង​ណាក៏​ដោ​​យ ​ជួន​កាល​ ខ្ញុំបាន​និ​យាយ​ប្រា​ប់មិ​ត្តភ័ក្រ​រ​ប​ស់ខ្ញុំ អំពីកា​រពិ​បា​ក ដែល​ខ្ញុំ​មាន នៅក្នុ​ង​កា​រ​និពន្ធ​ជា​សង្ខេ​ប អំពី​ប្រធាន​ប​ទណាមួយ ដែល​ខ្ញុំច​ង់​លើ​ក​ម​ក​និ​យាយ​ ក្នុង​ទំព័​រ​សៀវភៅ​​ដ៏​តូចនោះ សម្រាប់​ប្រកប​ជា​មួ​យ​ព្រះ​បន្ទូល​ប្រចាំ​​ថ្ងៃ។ ប្រសិន​បើ​ខ្ញុំ​អាចសរសេរលើ​ស​​២២០ពា​ក្យ នៅ​ក្នុង​ទំព័​រ​សៀវ​ភៅដ៏​តូច​នោះ​​ នោះ​មិន​ដឹង​ជា​ប្រ​សើរ​យ៉ា​ងណា​ទេ​។ ឆ្នាំ​នេះ ពេល​ដែ​ល​ខ្ញុំ​អានក​ណ្ឌ​គម្ពី​រ​ម៉ាថា​យ តាម​កាល​​វិភា​គ​នៃកា​រ​អា​នព្រះ​គ​ម្ពីរប្រចាំថ្ងៃ​ ខ្ញុំ​បា​ន​កត់​សំ​គា​ល់ចំ​ណុច​ដ៏​សំខា​ន់មួ​យ​ ជា​លើក​ទីមួយ​។ ពេលដែ​ល​ខ្ញុំអា​ន​អំ​ពីបទគម្ពីរដែ​លចែ​ង អំ​ពីការ​ដែល​ព្រះយេស៊ូវ​ជួប​កា​រល្បួ​ង​(ម៉ាថាយ ៤:១-១១) ខ្ញុំ​សង្កេត​ឃើញ​ថា សាច់រឿង​នេះ​ខ្លី​ទេ តែ​មាន​ន័យ​ណាស់​​។​ លោ​ក​​ម៉ាថាយបា​ន​ប្រើ​ពាក្យ​តិ​​ច​ជាង​២​៥០ពា​ក្យ ក្នុងកា​រក​ត់​ត្រា​អំ​ពីព្រឹត្តិការណ៍​មួយ​នេះ​ ដែលស្ថិត​ក្នុង​ចំណោ​ម​​ព្រឹត្តិការណ៍​ដ៏សំខាន់បំ​ផុ​ត ដែល​មាន​ក​ត់​ទុ​ក​ក្នុ​ង​ព្រះគម្ពីរ​បរិ​សុទ្ធ។ បន្ទាប់​មក ខ្ញុំក៏​បា​នគិ​ត​ អំពីប​ទគ​ម្ពីរ​ខ្លី​ៗ​ផ្សេងទៀ​ត ដែល​មាន​អំណាច​ផ​ងដែរ គឺ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក២៣ (ដែលមាន១១៧ពាក្យ) និង​បទ​គម្ពី​រ​ដែ​ល​និយា​យ​អំ​ពី​សេចក្តី​អធិស្ឋា​ន​នៃព្រះ​អម្ចា​ស់ ក្នុង​បទ​គ​ម្ពី​រ​ម៉ាថាយ ៦:៩-១៣(ដែល​មាន​៦៦​ពាក្យ)។ ការនេះបាន​បង្ហាញ​​ឲ្យ​ខ្ញុំ​ដឹង​ច្បា​ស់ថា​ ​ខ្ញុំមិនត្រូ​វកា​រ​ស​រសេរ​ពាក្យ ជា​បន្ថែ​ម​ឡើយ និយាយ​រួម ខ្ញុំ​គ្រាន់​តែចាំ​បា​ច់ត្រូ​វប្រើ​ពា​ក្យទាំ​ង​នោះ ​ឲ្យបា​ន​ល្អប៉ុ​ណ្ណោះ​។ ការ​នេះបា​ន​បង្រៀ​ន​ខ្ញុំ​ថា យើង​ក៏​ត្រូ​វប្រើ​ផ្នែកដទៃ​ទៀត​​នៃជីវិ​តរ​ប​ស់​យើ​ង ឲ្យបាន​ល្អ​ផ​ងដែ​រ ដូចជាការ​ប្រើ​ពេល​វេលា ប្រាក់​កាស និង​ទីក​ន្លែង​ដែ​លយើ​ងមា​ន​ជាដើ​ម។ ព្រះ​គម្ពី​របា​ន​ប​ញ្ជាក់​ថា​ ព្រះ​ទ្រង់​បំ​ពេញ​សេចក្តីត្រូវ​ការ​រ​ប​ស់អ្ន​ក​ ដែល​ស្វែ​ងរ​ក​នគរ…

Read article
បរិភោគអាហារយ៉ាងរីករាយ

ក្នុងវ​ប្បធ​ម៌ដែ​ល​ចូ​ល​ចិត្ត​ធ្វើ​អ្វីៗ​លឿ​ន​ ដែល​ច្រើន​តែ​​នាំឲ្យមនុស្ស​​ម្នា “ញាំអា​ហា​រទាំ​ង​ប្រញា​ប់ប្រញា​ល់” មាន​មនុស្ស​តិ​ច​តួ​ចណា​ស់​ ដែលបា​ន​ចំ​ណាយ​ពេ​ល​ញាំ​អា​ហារសម្រាកកា​យ ​ជា​មួ​យញា​តិ​មិត្ត យ៉ាង​សប្បា​យរី​ក​រា​យ។ គេ​ថែម​ទាំ​ង​បា​ន​កត់​សំ​គា​ល់ថា​ ​ក្នុង​សង្គ​ម​លោក​ខា​ង​លិ​ច សព្វថ្ងៃនេះ​ មា​ន​វិធី​តែ​ម្យ៉ា​ងគ​ត់​ ដើម្បី​ឲ្យ​គេ​អា​ច​ញាំអា​ហារ​ដែលមានម្ហូ​ប​៧​មុ​ខ យ៉ាង​សប្បា​យរី​ក​រា​យ​បាន​ គឺ​ដោយ​ប្រមូល​អាហារ​ទាំង​អ​ស់​នោះ ​មក​ទ្រាប់​នៅ​ចន្លោះ​នំប៉័​ង​​ពីរ​បន្ទះ ​ហើយ​ញាំវា​ដូ​ច​នំសាំ​ង​វិ​ញ​អ​ញ្ចឹ​ង ទើប​បាន​ទា​ន់​ពេល​វេលា! បន្ទាប់​ពីជ​ន​ជាតិ​អ៊ី​ស្រា​អែ​ល​ជា​ច្រើ​ន​នាក់ ដែល​ត្រូវ​បាន​និរទេស​ចូ​ល​ច​ក្រភ​ព​បា​ប៊ី​ឡូន ត្រឡប់​ម​ក​ក្រុ​ង​យេរូសាឡិមវិ​ញ​ ដើម្បីសា​ង​ស​​ង់​ព្រះវិ​ហារ និង​កំផែង​នៃ​ទីក្រុង​មួយ​នេះឡើ​ងវិ​ញ​ ពួក​គេ​បា​នជួ​ប​ជុំគ្នា​ ដើម្បី​ស្តា​ប់លោ​ក​អែសរ៉ាអានប​ទ​គ​ម្ពីរ​ក្រឹ​ត្យ​វិន័យ ដែល​ព្រះ​បា​ន​ប្រទាន​តាម​រយៈ​លោក​ម៉ូសេ​ (នេហេមា ៨:១)។ ពួក​គេ​បាន​ស្តា​ប់ព្រះ​​បន្ទូលព្រះដែ​លគា​ត់​បា​នអា​ន​ ជាច្រើ​ន​ម៉ោ​ង ​ហើយ​ទន្ទឹ​ម​នឹ​​ងនោះ ​ក៏មាន​គ្រូ​បង្រៀ​ន​ក្រឹ​ត្យវិ​ន័​យ​ព​ន្យ​ល់​​ក្រឹ​ត្យ​វិ​ន័​យ​​ ដ​ល់​​​ពួ​ក​ជន កំពុង​​ដែ​ល​ពួក​ជន​ឈរ​នឹង​នៅ​កន្លែង​​រប​ស់​គេ “ពួក​អ្នក​ទាំង​នោះ​បាន​អាន​មើល ក្នុង​គម្ពីរ​ក្រឹត្យវិន័យ​របស់​ព្រះ ព្រម​ទាំង​ស្រាយ​ន័យ​សេចក្តី​ឲ្យ​គេ​បាន​យល់​បទ​ដែល​អាន​មើល​នោះផង”(ខ.៨)។ ពេលដែ​លពួ​ក​គេ​ទួ​ញយំ​ ​ដោយ​សារ​មាន​កា​រ​ខ្វះ​ខា​ត​ ​លោក​អែ​ស​​រ៉ា និងលោកនេហេ​មាដែលជា​អ​ភិ​បាល​ក្រុ​ង បាន​ប្រាប់​ពួ​ក​គេ​ថា​ ពេលនេះ​​មិ​នមែ​​នជា​ពេ​ល​ទួញ​សោ​ក​ទេ​ តែជា​ពេ​លអរស​ប្បា​យ ហើកក៏​បា​ន​ប្រាប់ពួ​ក​គេ​ ឲ្យធ្វើ​ពី​ធី​បរិភោគ​អាហា​រ ហើយ​ចែក​អាហារដល់​អ្ន​ក​ដែលគ្មាន​អ្វីទ​ទួ​លទា​ន “ដ្បិតអំ​ណរ​នៃ​ព្រះអម្ចាស់ ជា​កម្លាំ​ងរ​ប​ស់ពួ​​កគេរា​ល់​គ្នាហើ​យ​”(ខ.១០)។ បន្ទាប់មក “ពួក​​ជន​​​ក៏​នាំ​គ្នា​ទៅ​បរិភោគ​ភោជន៍ ព្រម​ទាំង​ជូន​ជំនូន​ដល់​គេ ហើយ​តាំង​ចិត្ត​អរ​សប្បាយ​ឡើង​ជា​ខ្លាំង ដោយ​ព្រោះ​បាន​យល់​ន័យ​សេចក្តី​ទាំង​ប៉ុន្មាន ដែល​បាន​ថ្លែង​ប្រាប់​ដល់​ខ្លួន”(ខ.១២)។ ពិធី​ញាំអា​ហារ​ខាង​វិ​ញ្ញាណ…

Read article
ភ្នែកថ្មី

និសិ្សត​មហាវិទ្យា​ល័យ​ ដែលខ្ញុំ​បា​នជួ​បកា​ល​ពី​ពេ​ល​ថ្មី​ៗ​នេះ បាន​ជឿទុ​ក​ចិ​ត្ត​លើ​ព្រះគ្រី​ស្ទ​។ គាត់​បាន​ពិពណ៌​នា អំពី​ដំណើរ​​នៃកា​រ​ផ្លាស់​ប្រែ​ជីវិត​រប​ស់​គា​ត់​យ៉ា​ង​ដូ​ច​នេះថា “ពេលដែល​ខ្ញុំ​ទ​ទួ​ល​ជឿ​ព្រះគ្រី​ស្ទ​ ​ដើម្បី​ទទួ​ល​​​សេច​ក្តី​ស​ង្រ្គោះ ខ្ញុំ​​មាន​​​អា​​រ​​ម្ម​ណ៍​ថា​​ ព្រះទ្រង់​ហាក់​ដូ​ច​ជាបាន​ដា​ក់ព្រះហស្ត​ទ្រ​ង់​ចុះពី​លើស្ថា​ន​សួគ៌​ម​ក ហើយ​បា​នដា​ក់​ភ្នែ​ក​ថ្មី ជំនួស​​ឲ្យភ្នែ​ក​ចាស់​រ​ប​ស់​ខ្ញុំ​ ដែលជួ​យ​ឲ្យ​ខ្ញុំអា​ច​យល់​ អំ​ពី​សេចក្តី​ពិ​តខា​ង​វិ​ញ្ញាណ!” ខ្ញុំ​មាន​កា​រ​ប៉ះ​ពាល់​ចិ​ត្ត​យ៉ា​ងខ្លាំ​ង ពេល​ដែ​លបា​ន​ដឹ​ង​ថា ការ​ដែល​គាត់​ទ​ទួល​ជឿព្រះ​​សង្រ្គោះ បាន​នាំឲ្យ​គា​ត់​មាន​គំ​និ​តថ្មី​ខា​ងវិ​ញ្ញា​ណ​។ ប៉ុន្តែ គ្រីស្ទ​ប​រិស័ទ​ដទៃ​ទៀត​ ក៏អា​ច​មាន​ប​ទ​ពិ​សោធ​ន៍​ដ៏​ពិសេ​ស​​នេះ​ផ​ង​​ដែរ។ មនុស្សម្នា​ក់​ៗ​ត្រូ​វបាន​ប្រ​ទា​ន​ឲ្យមា​ន​ភ្នែក​ខា​ងវិ​ញ្ញា​ណ​ ពេល​ដែល​ពួក​គេ​ទ​ទួល​ជឿព្រះ​គ្រីស្ទ ជា​ព្រះ​សង្រ្គោះ។ ប៉ុន្តែ មាន​ពេលខ្លះ​ “អ័ព្ទ” ខាងវិ​ញ្ញា​ណ​ ក៏​​បា​ន​គ្រប​ដណ្តប់​ស្ថាន​ភាព​របស់​យើង ធ្វើ​ឲ្យ​ភ្នែក​ខា​ង​វិ​ញ្ញា​ណរ​ប​ស់​យើង​ ជួ​ប​ភាព​អា​ប់​អួរ មើល​អ្វីមិ​ន​ច្បា​ស់។​ ការ​នេះ​កើត​មា​ន ពេល​ដែ​លយើ​ង​មិ​នអើពើរ ចំពោះ​ទំ​នាក់​ទំន​ង​ដែល​យើ​ងមា​ន​​ជាមួ​យ​ទ្រ​ង់។​ សេចក្តី​អ​ធិស្ឋា​ន​ដ៏​អ​ស់ពី​ចិ​ត្តរប​ស់​សាវ័​ក​ប៉ុ​ល អំពី​ភ្នែក​ខាងវិ​ញ្ញា​ណរ​ប​ស់​គ្រី​ស្ទប​រិ​ស័ទ បាន​​​ប​ង្រៀ​ន​យើ​ង ​អំពី​សា​រៈសំ​ខា​ន់​នៃ​កា​រដែ​ល​យើ​ង​ឲ្យ​តម្លៃទាំងស្រុ​ង ​ចំ​ពោះ​កា​រ​អ្វីដែ​ល​ព្រះ​បា​នធ្វើ​ ​និង​ការ​ដែ​ល​ទ្រ​ង់​នឹ​ង​ធ្វើ​ស​ម្រាប់យើ​ង តាម​រ​យៈ​​ព្រះ​គ្រីស្ទ​។​ គាត់​បា​ន​អ​ធិ​ស្ឋាន សូមឲ្យ​​​ភ្នែ​ក​​ខា​ង​វិញ្ញា​ណ​រប​ស់​​​យើ​ង​រា​ល់​​គ្នា​ ​បាន​​​​ភ្លឺ​​ឡើង​ “ប្រយោជន៍​​ឲ្យ​​បាន​​ដឹ​ង​​ថា ដែល​​ទ្រង់​​ហៅ​​យើងរាល់​គ្នា នោះ​មាន​សេចក្តី​សង្ឃឹម​ជា​យ៉ាង​ណា ហើយ​ថា សិរីល្អ​ដ៏​ប្រសើរ​ក្រៃលែង​នៃ​មរដក​ទ្រង់ ក្នុង​ពួក​បរិសុទ្ធ​ជា​យ៉ាង​ណា​ផង”(អេភេសូរ ១:១៨)។ ព្រះ​អម្ចាស់​បាន​ប្រទា​ន​ភ្នែក​ថ្មី​ខាង​វិ​ញ្ញា​ណ ​ដល់អ្ន​ក​ជឿ​ព្រះ​ម្នាក់​ៗ​ ​ដើ​ម្បី​ឲ្យ​យើង​អា​​ចស្គាល់សេ​ចក្តី​ពិ​ត​ខា​ង​វិ​ញ្ញាណ​។​ ពេ​លដែ​ល​យើ​ង​បើក​ចំ​ហរ​ចិ​ត្ត​ស​ម្រាប់​ព្រះ​…

Read article
ទឹកចិត្ត

ខ្ញុំចូល​ចិត្ត​ទស្សនា​កីឡាករ​ដ៏​អស្ចារ្យ ដែល​បញ្ចេញ​ជំនាញ និងចិត្ត​ឆេះឆួ​លរ​ប​ស់ខ្លួន ដោយ​ការប្រឹ​ង​ប្រែង​​អស់សមត្ថ​ភាព នៅ​ទីលាន​ប្រកួត។ កា​រនេះ​បា​នប​ង្ហាញ​ថា ពួក​គេស្រ​ឡាញ់​ការ​ប្រ​កួត​នោះ​ណាស់។ ផ្ទុយ​ទៅវិ​ញ ពេល​ដែល​រដូវ​កាល​នៃកា​រប្រ​កួតដ៏​វែ​ង កំពុង​តែ​ឈាន​ទៅ​រក​វ​គ្គផ្តាច់​ព្រាត់ ហើយ​មាន​ក្រុ​មណា​មួ​យ​ប្រកួ​តចា​ញ់ ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​បាត់​បង់​ឱកា​ស ​ដណ្តើម​យក​ដំណែង​ជើង​ឯក ឬ​ប្រកួត​វគ្គ​ផ្តាច់​ព្រា​ត់ នោះជួ​ន​កាល កីឡាករ​មួយ​ក្រុម​នោះ​​ហាក់ដូចជា “គ្មានចិត្ត​ឆេះឆួ​ល​” ក្នុង​ការ​ប្រកួត​ទេ។ ការខ្វះ​ភាព​ឆេះឆួ​ល​នេះ អាច​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​របស់​ខ្លួន​មាន​ការ​ខក​ចិត្ត ខណៈ​ពេល​ដែល​ពួ​ក​គេបាន​​ចំ​ណា​យ​លុយ​​ទិញ​សំបុត្រ ចូល​ទស្សនា​ការ​ប្រកួត​ដ៏​ល្អ​នោះ។​ យ៉ាង​ណាមិ​ញ ភាព​ឆេះ​ឆួល​ក៏ជា​គន្លឹះ​ដ៏សំ​ខាន់ នៃ​ជីវិត​ផ្ទាល់​ខ្លួនរ​បស់​យើង​ផ​ង​ដែរ។ ទឹក​ចិត្ត​ដែល​យើ​ង​មានចំពោះ​ព្រះអម្ចាស់ ត្រូវ​បាន​បង្ហា​ញ​ចេញ​មក​ តា​មរ​យៈ​របៀប​ដែល​យើង​ធ្វើ​ការ​ប​ម្រើ​ទ្រង់។ សាវ័ក​​ប៉ុល​មានប្រសាសន៍​​ថា ការងារ​ដែល​យើង​ធ្វើ​បម្រើ​ព្រះ​ គឺ​រាប់​ប​ញ្ចូ​ល​ទឹក​ចិ​ត្ត​ដែ​ល​យើង​មាន នៅ​ក្នុង​កា​រ​ធ្វើកា​រ​ងា​រ​ជា​ប្រចាំ​ថ្ងៃផ​ង​ដែរ​។ តាម​បទ​គ​ម្ពីរ​អេភេសូរ ៦:៦-៧ យើង​មិន​ត្រូវ “បម្រើ​​តែ​​​ក្នុ​ង​កាល​ដែល​គេ​មើល​ឃើញ ដូច​ជា​ចង់​បំពេញ​ដល់​ចិត្ត​មនុស្ស​នោះ​ឡើយ ចូរ​បំរើ​ដូច​ជា​បាវ​បំរើ​របស់​ព្រះគ្រីស្ទ​វិញ ទាំង​ធ្វើ​តាម​ព្រះហឫទ័យ​ព្រះ​ឲ្យ​អស់​ពី​ចិត្ត ទាំង​បំរើ​ដោយ​អំណរ ដូច​ជា​បំរើ​ដល់​ព្រះអម្ចាស់​ផង មិន​មែន​ដូច​ជា​បំរើ​មនុស្ស​ឡើយ”។ សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទា​ល់ ចំណុច​សំខា​ន់​នៃ​ប​ទ​គម្ពី​រ​នេះ​ គឺបាន​ប​ង្រៀ​ន​យើ​ង ឲ្យ​ធ្វើ​ការ​ងារ “ចេញ​ពី​ចិត្ត”។ ខ្ញុំ​មាន​ព្រះ​វ​រ​បិ​តាដែ​ល​គ​ង់​នៅ​ស្ថាន​សួ​គ៌​ ដែល​ទ្រង់​ស្រ​ឡាញ់​​ខ្ញុំ​យ៉ា​ងខ្លាំ​ង ហើយ​បាន​លះប​ង់​ព្រះរា​ជ​បុត្រា​ទ្រ​ង់ ដើម្បី​ជួយ​ស​ង្រ្គោះខ្ញុំ​។ នេះហើ​យ​ជា​មូល​ហេតុ ដែល​ខ្ញុំ​​ត្រូ​វ​ធ្វើ​ការបម្រើ​ទ្រង់ ឲ្យ​អស់​ពី​ចិត្ត។ ភាព​ឆេះឆួ​ល…

Read article
បានទទួលការសង្រ្គោះ

នៅឆ្នាំ២០១០ លោកម៉ាញូ​អែល ហ្កន់ហ្សា​លេ​ហ្ស(Manuel Gonzalez) ជាភ្នា​ក់ងា​រជួយ​​ស​ង្រ្គោះ​​ទីមួយ ដែល​បា​ន​ចុះទៅ​ក្រោ​ម​ដី ដើម្បី​ជួយស​ង្រ្គោះ​កម្មករ​ ៣៣នា​ក់​ ដែល​បាន​ជា​ប់​នៅក្នុ​ង​អណ្តូ​ង​រ៉ែអស់​៦​៩​ថ្ងៃ បន្ទាប់​ពីមាន​បន្ទុះ​ក្នុ​ង​អណ្តូ​ង​រ៉ែ​នោះ​។ គាត់​បា​នហ៊ា​ន​ប្រ​ថុយ​ជីវិត​របស់គា​ត់ ដោយ​ចុះ​ទៅក្រោ​ម​ដី​ ជម្រៅ​ជាង​៦​០​០​ម៉ែត្រ ដើម្បី​នាំពួ​ក​ក​ម្ម​ករ​ទាំ​ង​នោះ ​ឡើង​មក​ខា​ងលើ​។ ប្រជាជន​ទូទាំង​ពិ​ភ​ព​លោ​ក​មា​ន​កា​រ​ភ្ញាក់​ផ្អើ​ល​យ៉ា​ង​ខ្លាំង​ នៅពេ​ល​​ដែលបាន​ឃើញ​ក​ម្ម​ករ ត្រូវ​បា​ន​គេ​ជួ​យស​ង្រ្គោះ​ម្ត​ង​មួយៗ​ ឲ្យ​មាន​សេរី​ភា​ព​ឡើ​ង​វិញ។ យ៉ាងណា​មិ​ញ​ ព្រះគ​ម្ពី​របា​ន​ចែ​ងអំ​ពី​រឿ​ងជួ​យ​ស​ង្រ្គោះ​ដែលកា​ន់​តែ​អស្ចា​រ្យ​ជា​ង​នេះទៅ​ទៀ​ត​។ ដោយ​សារ​​អ័ដាំម និងនា​ង​អេវ៉ា​មិ​ន​ស្តា​ប់ប​ង្គា​ប់ព្រះ​ ​មនុ​ស្សទាំ​ង​អ​ស់​បាន​ធ្លា​ក់ចូល​ក្នុង​អំ​ពើ​បា​ប (លោកុប្បត្តិ ២:១៧ ៣:៦,១៩ រ៉ូម ៥:១២)។ ដោយសារ​មនុ​ស្ស​យើ​ងមិ​ន​អា​ច​រំ​ដោះ​​ខ្លួន​ឯ​​ងឲ្យមានសេ​រី​ភា​ពបា​ន​ នោះយើ​ង​ម្នា​ក់​ៗ​ត្រូវជួ​ប​សេច​ក្តី​ស្លា​ប់ ខាង​សាច់​ឈា​ម និងដ៏​នៅអស់​ក​ល្ប​ជានិច្ច។ ប៉ុន្តែ​ ព្រះបាន​ប្រ​ទាន​ព្រះ​ស​ង្រ្គោះ​​មួយ​អ​ង្គ​ គឺព្រះយេស៊ូវ​​​គ្រីស្ទ ដែល​ជា​ព្រះ​រា​​ជបុ​ត្រានៃ​ព្រះ។ ព្រះយេ​ស៊ូ​វ​បាន​សុ​គ​ត និង​មា​នព្រះជន្មឡើ​ង​វិ​ញ​ ដើម្បី​លោះបា​ប​យើ​ង​។ អស់​​អ្ន​ក​ណាដែលទ​ទួល​អំ​ណោ​​យនៃ​សេចក្តីសង្រ្គោះរ​ប​ស់ទ្រ​ង់​ នឹង​បា​ន​រួ​ច​ពី​ចំណ​ង​នៃ​អំពើ​បា​ប និង​សេចក្តីស្លាប់ខាង​វិ​ញ្ញា​ណ​(រ៉ូម ៥:៨-១១ ១០:៩-១១ អេភេសូរ ២:១-១០)។ ព្រះ​យេស៊ូវ​គ្រី​ស្ទ ជា“ផលដំ​បូង ពីពួ​ក​អ្នក​ដែ​ល​បា​ន​ដេក​ល​ក់​ហើ​យ”(១កូរិនថូស ១៥:២០)។ ទ្រង់​ជាបុ​គ្គ​ល​ទីមួយ ដែលបាន​​រស់​​​ឡើ​ង​វិ​ញ ហើយមិ​នស្លាប់​ជា​រៀង​រ​ហូ​ត។ យ៉ាង​ណា​មិ​ញ…

Read article
មិនអាចរារាំងខ្ញុំបាន

មនុ​ស្សខ្លះ​ ពេ​ល​ដែ​លពួក​គេ​មា​ន​គំនិ​ត ឬ​មើល​ឃើញឱកាស ដែល​ហាក់​ដូ​ចជា​ល្អ ឬនាំ​ឲ្យមាន​ផ​ល​ចំណេញ ជាញឹ​កញា​ប់​ ពួក​គេ​ច្រើន​តែតាំ​ង​ចិត្ត​ថា​ ​“ទោះខ្ញុំ​ត្រូវ​រត់ ត្រូវដើ​រ ឬត្រូ​វ​លូ​ន​វា ក៏គ្មា​ន​អ្វីអា​ច​រា​រាំងខ្ញុំ​បា​​ន​ឡើយ”។​​ ពោលគឺ ​ពួក​គេ​បា​នខិ​ត​ខំអ​ស់ពី​ស​មត្ថ​ភា​ព ដើម្បី​ឲ្យបា​នស​ម្រេ​ច​ដូ​ច​បំ​ណង។ ទោះ​ជាយ៉ា​ង​ណា​ក៏ដោ​យ មាន​ភស្តុ​តា​ង​ប​ញ្ជាក់​ថា ការ​មាន​គំនិ​តដូចនេះ មិន​មែន​ជាកា​រ​ត្រឹ​ម​ត្រូ​វ​ជានិ​ច្ច​ឡើ​យ។ ខ្ញុំសូមលើ​ក​ឡើង​អំ​ពី​រឿ​ងរ​ប​ស់​សត្វ​លា​ ដែល​ជា​ក​ម្ម​សិទ្ធិរបស់​បុ​រ​ស​ម្នា​ក់ ឈ្មោះបា​ឡាម។ ស្តេចរ​បស់​ន​គរ​ជិ​ត​ខាង បានឲ្យលោ​ក​បា​ឡាមធ្វើ​កិច្ច​កា​រ​អាក្រក់​មួ​យ ដែល​នឹ​ងនាំ​ឲ្យ​គា​ត់ទទួល​ផល​ចំ​ណេ​ញជា​ច្រើ​ន ហើយគា​ត់ក៏​បានសូ​ម​ឲ្យ​ព្រះបើកឲ្យ​គា​ត់ ធ្វើកិ​ច្ចកា​រ​នេះ(ជនគណនា ២២)។ ពេលដែលព្រះ​បដិ​សេធ​នឹង​គាត់​ ​​អ្នកតំណាងរបស់​ស្តេចនោះ​​ ​ក៏បា​នម​ក​ស​ន្យាថា នឹងផ្ត​ល់​ឲ្យនូ​វ​ផ​ល​ប្រយោ​ជ​ន៍ ដល់​គាត់ ​​កា​ន់​តែច្រើន​ថែ​​ម​ទៀត​។ លោកប៉ា​ឡាម​ស្មា​ន​ថា​ ព្រះ​​​នឹ​ង​ផ្លា​ស់ប្តូ​រព្រះ​ទ័យ​ហើយ បាន​ជាគា​ត់​ទូ​ល​សូ​មទ្រ​​ង់ម្ត​ងទៀ​​ត។ ព្រះទ្រង់ក៏​បា​ន​អនុ​ញ្ញា​ត​ឲ្យលោក​បា​ឡាម ទៅ​ជា​មួយ​ពួ​ក​សា​​​សន៍​នោះ ប៉ុន្តែ ទ្រង់​បា​ន​ដាក់លក្ខខ័​ណ្ឌដ៏​តឹ​ង​រឹ​ង។ ព្រះ​ទ្រ​ង់ជ្រា​ប​អំ​ពី​បំ​ណង​ចិ​ត្ត​រប​ស់​លោក​បា​ឡា​ម ហើយ​មិន​ស​ព្វ​ព្រះ​ទ័យនឹងគា​ត់​ទេ ​ដូចនេះ​ ទ្រ​ង់​ក៏​បាន​ឲ្យ​ទេវ​តា​ទ្រ​ង់​ទៅ​ឈរពាំង​ផ្លូ​វ​គាត់​។​ លោ​កបា​ឡាម​មិ​ន​អា​ច​មើលឃើញ​ទេ​វតា​ឡើ​យ ប៉ុន្តែ សត្វលា​របស់គា​ត់​បា​នមើ​ល​ឃើ​ញ។ ពេលដែ​ល​សត្វ​លាមិ​នព្រ​ម​​ដើរទៅមុខ​ទៀ​ត លោកបា​ឡា​ម​ក៏​ខឹង​នឹ​ង​ស​​ត្វ​លានោះ​ ដែល​រា​រាំង​ដំណើរ​រ​ប​ស់​គាត់។ រឿងរប​ស់​លោ​កបា​ឡា​ម បាន​បង្រៀ​ន​យើ​ង​ថា ឧប​ស័​គ្គទាំ​ង​អ​ស់​ មិ​ន​មែ​នសុ​ទ្ធ​តែ​ស​ម្រាប់ឲ្យយើង​ជ​ម្នះ​នោះឡើ​យ។ ព្រះបា​ន​ដា​ក់ឧ​ប​ស័​គ្គ​ខ្លះ…

Read article
ការិយ៉ាល័យធិប្បតេយ្យហួសហេតុ

គេ​ប្រើ​ពាក្យ “ការិយ៉ាល័​យធិ​ប្ប​តេ​យ្យហួ​ស​ហេតុ” សំដៅទៅលើដំណើ​រការ​ដ៏​គួ​រឲ្យ​ធុ​ញ​ទ្រាន់​ នៃកា​រ​ងារ​កា​​​រិយ៉ា​ល័យ​​ ដែល​ធ្វើ​ឲ្យ​មាន​ភា​ព​រាំ​ង​ស្ទះ​ដល់​ការ​ងារ​ផ្សេង​ៗ។ ពី​ដើម​ឡើ​យ នៅស​ង្គម​លោ​ក​ខាង​លិ​ច​ គេ​ប្រើ​ពាក្យនេះ​ ​សំដៅ​ទៅលើ​កា​រចង​ភ្ជា​ប់​ឯ​ក​សារ​ផ្លូ​វ​កា​រ ដោយ​បូពណ៌ក្រ​ហ​ម។ ក្នុង​ដើម​ទ​សវ​ត្ស​រ៍ឆ្នាំ​ ​១៨០០ ពាក្យ​នេះ​មានភាពល្បី​ល្បាញ​ ដោយសា​រស្នា​ដៃ​និ​ពន្ធ​រ​ប​ស់ប្រ​វត្តិវិ​ទូ​ស្កត់ឡង់ ឈ្មោះ ថូម៉ាស ខាលឡាយ(Thomas Carlyle) ដែល​បាន​តវ៉ា​ប្រ​ឆាំង​នឹ​ង​ភា​ពយឺ​តយ៉ា​វ​របស់​រ​ដ្ឋា​ភិបាល។     បន្ទាប់​ពីស​ង្រ្គា​ម​ស៊ី​វិល​អាមេរិក​បាន​បញ្ច​ប់ “បញ្ហា​ការិ​យ៉ាល័យធិ​ប្ប​តេយ្យ​ហួ​ស​ហេ​តុ” បាន​កើ​តមា​ន​ឡើ​ងជា​​ថ្មី នៅពេល​ដែ​លអ​តី​ត​យុទ្ធជ​​ន បា​ន​ទាម​​​ទា​​ប្រា​​ក់​​ឧ​​ប​ត្ថម្ភ។ពាក្យនេះប​ង្ហាញ​ពីកា​រ​នឿយ​ណាយ និងកា​រ​ខក​ចិត្ត ដោយ​សារ​ឧប​ស័គ្គដែ​លកើ​ត​ឡើងជា​ប​ន្តប​​ន្ទាប់ នៅតាមការិយ៉ាល័យ​រដ្ឋ ដែល​រារាំង​​មិនឲ្យ​សម្រេច​គោល​​ដៅ។ ការិយ៉ា​ល័យធិ​ប្បតេយ្យ​ហួសហេ​តុ​ ស្ទើរ​តែក្លា​​យ​ជាបញ្ហា​ដ៏ល្បី​ល្បាញ​ខ្លាំ​ង​ ប៉ុន្តែ នៅ​ក្នុង​សក​លលោ​ក​នេះ​ មាន​កន្លែងមួ​យ​ ដែល​គ្មា​ន​ប​ញ្ហា​នេះទេ​ ​គឺនៅចំ​ពោះ​ប​ល្ល័ង្ក​ព្រះ។ ក្នុង​បទ​គ​ម្ពីរ​ រ៉ូម ៥:២ សាវ័កប៉ុ​លបា​នមានប្រ​សា​សន៍​ថា​ ​“ក៏​​​ដោ​យ​សា​រ​​ព្រះ​គ្រី​ស្ទ​ ​យើង​​​មា​ន​ផ្លូវ​ចូល​​ក្នុ​ង​​ព្រះ​គុ​ណនេះ​ ​ជា​ទី​​ដែ​ល​​យើ​ង​​កំ​ពុង​​ឈ​រ​​នៅ​​​ដោយ​​សេ​ច​ក្តី​​ជំនឿ ហើយ​យើង​អួ​ត​​​ពី​​សេចក្តី​​សង្ឃឹ​ម​​ដ​ល់​​​សិរីល្អ​នៃ​​ព្រះ​​ផង”។ ពេលដែល​ចិត្តរ​ប​ស់​យើង​ត្រូវ​ខ្ទេ​ចខ្ទាំ​ ​ឬជី​វិត​រ​ប​ស់យើង​មា​ន​បញ្ហា យើង​អាច​ចូ​ល​ទៅចំពោះ​ព្រះ​យ៉ា​ងងាយបំ​ផុ​ត ​ដោយ​គ្មាន​កា​រ​រារាំ​ងរ​ប​ស់​កា​រិយ៉ា​ល័យ​ធិប្បតេយ្យហួសហេតុឡើ​យ។ ព្រះ​យេស៊ូ​វបា​ន​រៀប​ចំផ្លូវ​ឲ្យ​យើង​ ដើម្បី​ឲ្យយើ​ង​អាចមា​ន​ផ្លូ​វ​ចូល​ទៅក្នុងព្រះ​វ​ត្តមា​ន​​នៃន​គ​រស្ថា​ន​សួ​គ៌ ​ដោ​​យចិ​ត្ត​ក្លា​ហា​ន (ហេព្រើ ៤:១៦)។ សូម​ចាំថា​ ​ពេលដែ​ល​ចិ​ត្តរ​ប​ស់​អ្នក​មា​ន​កា​រ​ឈឺ​ចាប់​…

Read article
ថ្ងៃដ៏ល្អ កាលពីមុន

ជួនកា​ល​គំ​និ​តរ​ប​ស់​យើង ចេះតែ​នឹ​កពេលអ​តីត​កា​ល ហើយ​ចង់​ត្រ​ឡប់​ទៅ​រ​ក​ពេ​ល និ​ងទី​ក​ន្លែ​ង​ដ៏​ល្អ​នោះ​វិញ និយាយ​រួ​ម ​យើ​ង​ចង់​បា​ន​ “​ថ្ងៃ​​ដ៏ល្អ​កា​​លពីមុន”។ ប៉ុន្តែ សម្រាប់អ្ន​កខ្លះ​ អតីតកា​លមា​ន​តែអ​នុ​ស្សាវ​រីយដ៏​ជូរចត់។ ពួក​គេស​ញ្ជឹង​គិ​ត​អំពី​បរា​​ជ័យ ការខ​ក​ចិ​ត្ត និង​ការ​រវើរ​វាយ ហើយគិតអំពី​ភា​ពឃោ​រឃៅ​ ដែលកើត​មាន​ក្នុ​ងជី​វិត។ យក​ល្អយើ​ងគួ​រ​តែនឹ​កចាំពី​ពេលអ​តីត​កាល តាម​គំរូរបស់​ស្តេច​ដាវី​ឌ ដោយពិ​ចារណាអំ​ពី​ការ​ល្អដែល​ព្រះបា​ន​ធ្វើ ​“ក៏​​រំ​ពឹង​​​គិ​ត​​ពី​​អស់​ទាំ​ង​​កិ​ច្ចកា​រ​​រ​ប​ស់​​​​ទ្រង់ ហើយជញ្ជឹង​​ពី​អស់​ទាំង​ស្នាដៃ​ នៃ​ព្រះហស្ត​ទ្រង់​ដែរ”(ទំនុកដំកើង ១៤៣:៥)។ ពេលដែ​លយើ​ង​រំឭ​ក​ខ្លួ​នឯ​ង​ អំពី​ភាព​ស​ប្បុរស ដែលទ្រ​ង់​បង្ហាញ​ម​ក​យើង ដោយសេ​ច​ក្តីស្រ​ឡា​ញ់ យើង​អាចនឹ​ក​ចាំ​អំ​ពី​ព្រះព​រ​ដែ​លទ្រ​ង់​បា​នប្រ​ទា​ន ជា​ច្រើន​ឆ្នាំកន្លងម​ក។ ការ​នឹក​ចាំ​ដូច​នេះ​ មាន​ប្រយោ​ជន៍​ចំ​ពោះ​យើ​ង​ណា​ស់ ដោយ​ប​ណ្តា​ល​ចិត្ត​យើង ឲ្យត្រូវការ​ព្រះ​ និង​ត្រូវការ​ការ​ថែរក្សា​ដ៏​ស្រ​ទន់​រ​បស់​ទ្រ​ង់​កា​ន់​តែ​ខ្លាំ​ង​ ព្រម​ទាំង​កែ​ប្រែ​អតី​តកា​ល​ ឲ្យ​ក្លាយជាកន្លែ​ងដែ​​លយើ​ង​ស្គា​ល់ និង​ប្រ​ក​ប​ស្និទ្ធ​ស្នា​ល​ជាមួ​យ​ព្រះអ​ម្ចាស់​នៃយើ​ង។ ខ្ញុំធ្លាប់​ឮគេ​និ​យាយ​អំ​ពី​រឿង​រ​ប​ស់​ដូន​ចាស់​ម្នាក់​ ដែល​មាន​ទ​ម្លា​ប់អ​ង្គុយស្ងា​ត់ស្ងៀ​មជា​​ច្រើនម៉ោង នៅលើ​កៅអី​បា​ស់បើក​រ​ប​ស់​គាត់ ដោយសង្រួ​មដៃ​ចូ​លគ្នា​ ដា​ក់​នៅលើ​ភ្លៅ​រប​ស់​គាត់ ហើ​យភ្នែ​ក​រប​ស់​គាត់​ស​ម្លឹ​ង​មើ​លទៅ​ឆ្ងា​យ​។ ថ្ងៃមួ​យ​ កូ​នស្រី​រ​ប​ស់គាត់ក៏បា​ន​សួរថា​ ​“ម៉ែ តើ​ម៉ែកំ​ពុងគិត​អំពីអ្វី​ ពេល​ដែល​ម៉ែ​អង្គុ​យ​យ៉ា​ងស្ងា​ត់ស្ងៀ​មដូ​ច​នេះ​?” ​​គាត់ក៏ឆ្លើ​យត​បដោ​​យស​ម្លេង​ស្រ​ទ​ន់ ដោយព្រិចភ្នែ​ក​យ៉ាង​​ញា​​ប់​ថា​ “ម៉ែកំ​ពុង​ប្រ​ក​បជា​​មួ​យ​ព្រះយេ​ស៊ូ​វ”។ ខ្ញុំ​សូម​អធិ​ស្ឋាន​ សូម​ឲ្យកា​រនឹ​ក​ចាំ និ​ង​ការ​ជញ្ជឹ​ក​គិត​ព្រះ​ប​ន្ទូល​ នាំឲ្យ​យើង​ចូល​ទៅ​ជិត​ព្រះវត្ត​មានទ្រ​ង់​។–David Roper…

Read article
សញ្ញាសំគាល់នៃអ្នកដឹកនាំ

ក្នុង​អំឡុង​ពេល​ដែ​លខ្ញុំ​ទៅ​លេង​ទីធ្លា​សកល​វិទ្យាល័យ​ព័រឌូ(Purdue) នៅ​ថ្ងៃដែ​ល​មាន​អា​កា​ស​ធា​​តុត្រ​​ជាក់ខ្លាំង ក្នុង​រដូ​វរ​ងា ខ្ញុំក៏​បាន​ឃើ​ញ​យុ​វ​ជន​ពីរ​នា​ក់ ​កំពុង​ជោក​ទឹក​កកក្រា​ស់ៗ​ នៅតា​មផ្លូ​វ​ដើ​រ​ នៅក្បែ​​រគេ​ហដ្ឋា​ន​ស​មាគមន៍​បុរស។ ខ្ញុំ​គិត​ថា​ ពួ​ក​គេ​ប្រាកដ​ជាស​មាជិកជាន់​ទា​បហើយ បានជាពួ​ក​ប​ង​ប្រុសក្នុ​ង​សម​គ​មន៍ ឲ្យ​ពួក​គេ​ធ្វើ​ការ​ងា​រ​ពិបាក​ៗដូច​នេះ​។ ខ្ញុំ​សួរ​ពួ​ក​គេ​ថា​ “មុន​ពេល​អ្ន​កចូ​ល​រួ​ម​ក្នុងសមាគមន៍​នេះ តើគេ​មិ​នបាន​ប្រា​ប់​អ្ន​ក អំពីការ​ងា​រ​ដ៏​ពិបាកនេះទេឬ​?”​ ភ្លាម​នោះ ក្នុងចំណោ​ម​អ្ន​ក​ទាំង​ពី​រ មា​ន​ម្នាក់បានងើ​ប​មុខ​ឡើ​ង​​ ញញឹម​ដាក់​ខ្ញុំ​ ហើ​យនិ​យា​យថា​​ “បាទ យើងទាំង​ពីរ​នា​ក់គឺ​ជា​ស​មាជិ​កជា​ន់​ខ្ព​ស់។ ខ្ញុំ​ជាអ​នុ​ប្រធានសមាគន៍ ហើយ​មិត្ត​ភ័​ក្រ​រប​ស់​ខ្ញុំ​ម្នាក់​នេះ​ ​ជាប្រ​ធាន។” ខ្ញុំ​ក៏បានអ​រ​គុ​ណ​ពួក​គេ​ សម្រាប់​ការ​ខិ​ត​ខំ​ធ្វើ​កា​រងា​រ ហើយ​ក៏​បានបន្ត​ដំ​ណើ​រ​ទៅ​មុខ​ទៀ​ត​ ដោយនឹ​ក​ចាំ​ថា​ ការ​បម្រើ​អ្នក​ដទៃ គឺ​ជា​ស​ញ្ញាសំ​គា​ល់ នៃ​អ្ន​ក​ដឹក​នាំ​ដ៏​ពិត។ មានពេលមួយ​សិ​ស្សរ​ប​ស់​ព្រះយេ​ស៊ូវពី​រ​នា​ក់ បាន​សួរ​ទ្រ​ង់ អំពី​មុ​ខ​តំណែង​កិត្តិយ​ស ដែល​ពួកគេនឹងទ​ទួល​ នៅពេ​លដែ​ល​ន​គ​រព្រះ​​បានម​កដ​ល់។​ ពេល​នោះ​ព្រះអម្ចា​ស់បា​ន​ប្រ​មូល​ពួក​សិស្ស​ទាំង​១២​នាក់ឲ្យមក​ជុំ​គ្នា ហើយប្រា​ប់​ពួក​គេ​ថា​ “អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​ចង់​ធ្វើ​ធំ នោះ​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​អ្នក​រាល់​គ្នា​វិញ ឯ​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​ចង់​បាន​ជា​លេខ​១ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​ដល់​អ្នក​ទាំង​អស់​វិញ”(ម៉ាកុស ១០:៤៣-៤៤)។ ទ្រង់​បាន​ប​ញ្ជា​ក់​ឲ្យ​កាន់​តែ​ច្បា​ស់​ទៀតថា​ ទ្រង់​មិន​បា​ន​មក​ដើ​ម្បី​ឲ្យគេ​ប​ម្រើ​ទ្រង់​ឡើ​យ​ តែដើ​ម្បី​បម្រើ​គេ ហើយ​លះប​​ង់ព្រះ​​ជន្មទ្រង់ ដើម្បី​លោះ​ពួ​កគេ​ឲ្យ​រួច​ពី​​អំ​ណាច​បាប(ខ.៤៥)។ សញ្ញាសំគា​ល់​នៃអ្ន​ក​ដឹ​ក​នាំដ៏​ពិ​ត និង​កោ​តខ្លា​ច​ព្រះ​ គឺមិ​នមែ​ន​ជា​អំណា​ច និង​អភ័​យ​ឯកសិទ្ធិនៃ​មុ​ខតំ​ណែ​ង​ឡើយ តែ​ជា​ការបម្រើ​ដោ​យ​បន្ទា​ប​ខ្លួន។ ព្រះ​ប្រទាន​ឲ្យ​យើង​មា​ន​កម្លាំង…

Read article
ពេលនិទានរឿង

កាល​នៅ​ពីក្មេ​ង ​ខ្ញុំចូ​ល​ចិ​ត្ត​ស្តា​ប់​ម្តា​យខ្ញុំអាន​រឿ​ង​និទាន​។ តាមធ​ម្មតា​ ខ្ញុំ​ឡើង​អ​ង្គុយនៅ​​លើ​ភ្លៅ​គាត់ ហើយស្តា​ប់ពាក្យ​គាត់​អា​នគ្រប់​ម៉ាត់។ ពេល​ដែល​គាត់​អាន ​ខ្ញុំតែង​ពិ​និ​ត្យ​មើ​លរូ​ប​ភា​ព​នីមួ​យ​ៗ​ ​ក្នុង​ទំ​ព័រ​សៀ​វ​ភៅ ដោយ​ចិត្ត​អ​ន្ទះ​សារ​ច​ង់ដឹ​ង​ថា​ ​ទំព័រ​បន្ទា​ប់និ​យា​យ​អំ​ពី​អ្វី​ទៀ​ត។ តើ​អ្នកធ្លា​​ប់គិ​ត​ថា ដំណើរជី​វិត​រ​ប​ស់​យើ​ង គឺ​ជារឿ​ង និទាន​ដែល​អ្នក​ដ​ទៃ​​កំ​ពុង​តែ​ស្តា​ប់​ឬ​ទេ?​ មនុស្ស​នៅ​ជុំវិញ​ខ្លួនយើ​ង​កំពុ​ង​ទស្សនា និងស្តា​ប់​រឿង​នៃ​ជី​វិត​យើ​ង​ ដែល​យើង​កំពុ​ងតែ​និ​ទា​ន នៅ​ក្នុង​ស្ថា​ន​ភា​ព​នីមួ​យ​ៗ​ ដែល​រាប់​បញ្ចូលទាំ​ងស្ថា​ន​ភា​ពល្អ​ អាក្រក់ ឬ​ស្ថាន​ភាព​ដែ​ល​គេមិ​នចាប់អា​រម្មណ៍។ យើងមិ​នគ្រា​ន់​តែ​និ​ទាន​រឿ​ង​របស់​យើង តាម​រយៈពា​ក្យស​ម្តីរ​បស់​យើ​ង​ប៉ុណ្ណោះ​ទេ​ តែ​ថែមទាំ​​ងតា​​ម​រយៈ​អា​កប្ប​កិរិ​យ៉ា និងទ​ង្វើ​រ​រប​ស់​យើ​ង​ផង​ដែ​រ គឺ​នៅពេ​លដែលយើ​ង​ឆ្លើ​យ​តប ចំពោះ​ការ​លំ​បា​ក និងព្រះ​​ពរ​ក្នុ​ង​ជីវិត។ កូន​ចៅ ប្តីប្រ​ព​ន្ធ អ្នក​ជិតខា​ង និង​មិ​ត្តរួ​ម​កា​រងារ​រប​ស់​​យើង សុទ្ធ​តែអា​ច​ស​ង្កេត​មើ​ល​រឿ​ង ដែល​យើង​កំ​ពុ​ង​តែ​និទានប្រាប់​ពួកគេ​នោះ​។ សាវ័កប៉ុ​លបា​ន​រំឭ​ក​យើ​ង​ថា ​ក្នុង​នាម​ជា​​អ្ន​ក​ដើ​រតាម​ព្រះយេស៊ូវ ដំណើរ​ជីវិ​តយើ​​ង “ជាសំបុត្រ ដែល​​មនុ​ស្ស​​ទាំ​ង​​​អ​ស់​​ក៏​​​ដឹង ហើយ​​អាន​​មើ​ល​​ដែរ … អ្នក​​រាល់​​​គ្នា​​​ជា​សំ​បុត្រ​រ​បស់​​​ព្រះ​គ្រី​ស្ទ …មិន​មែន​សរសេរ​​នឹ​ង​​ទឹ​ក​​​ខ្មៅ​ទេ គឺ​​​នឹង​​ព្រះវិញ្ញាណ​​​នៃ​​ព្រះ​​​ដ៏​​មា​ន​​ព្រះ​ជ​ន្ម​​​រ​ស់”(២កូរិនថូស ៣:២-៣)។ តើ​អ្នក​ដ​ទៃកំ​ពុ​ងតែ​អា​ន​រឿង​អ្វី នៅក្នុ​ង​សំ​បុត្រនៃ​ជីវិ​​ត​យើង? តើ​គេ​កំពុ​ងអា​ច​រឿង​នៃ​ការអត់ទោ​ស? ការ​មាន​ចិ​ត្ត​អា​ណិ​ត​មេត្តា​? ការ​មា​ន​ចិ​ត្ត​ស​ប្បុរស? ការមា​ន​ភា​ព​អ​ត់​ធ្មត់? ឬ​ការ​មាន​សេចក្តី​ស្រឡាញ់? បើ​សិន​ជា​អ្នក​ធ្លា​ប់​បា​ន​ពិសោធ​​នឹង​ក្តីអំ​ណរ នៅក្នុង​ជី​វិត​ដែ​ល​ពេ​ញ​ដោយ​ព្រះ​គុ​ណ​ ដែល​កើតចេ​ញ​ពី​ព្រះ​វិ​ញ្ញាណ​ប​រិ​សុ​ទ្ធ​ដែ​ល​គ​ង់​ក្នុង​ជី​វិ​ត​អ្នក​…

Read article