អ្វីដែលមិនត្រូវសាងសង់
មានជាងសំណង់ពីរនាក់កំពុងសង់អគារមួយ។ គេក៏បានសួរថា ពួកគេកំពុងសាងសង់អ្វី? អ្នកទីមួយបានឆ្លើយថា គាត់កំពុងសង់យាន្តដ្ឋាន។ រីឯអ្នកទីពីរវិញ គាត់ប្រាប់គេថា គាត់កំពុងសង់ព្រះវិហារធំ។ ស្អែកឡើង គេឃើញមានតែជាងម្នាក់ប៉ុណ្ណោះ កំពុងរៀបឥដ្ឋ។ ពេលគេសួរគាត់ថា ជាងម្នាក់ទៀតបាត់ទៅណាហើយ គាត់ឆ្លើយថា “អូហ៍ គេបានដេញគាត់ចោលហើយ។ ព្រោះគាត់ចេះតែទទូចចង់សាងសង់ព្រះវិហារធំ ជាជាងសង់យាន្តដ្ឋាន”។ មានរឿងមួយទៀត ដែលបានកើតឡើងស្រដៀងនឹងរឿងនេះផងដែរ។ នៅការដ្ឋានសាងសង់ប៉មបាបិល នៅសម័យបុរាណ មានមនុស្សមួយក្រុមបានសម្រេចចិត្តសាងសង់ទីក្រុង និងប៉មមួយ ដែលនឹងខ្ពស់ដល់មេឃ ហើយបង្រួបបង្រួមលោកិយរបស់ពួកគេ(លោកុប្បត្តិ ១១:៤)។ ប៉ុន្តែ ព្រះទ្រង់មិនចង់ឲ្យពួកគេសម្រេចផែនការដ៏ធំរបស់ខ្លួន ដែលមានភាពអាត្មានិយម ដែលផ្អែកទៅលើគំនិតដែលយល់ថា ពួកគេនឹងបានឡើងខ្ពស់ស្មើនឹងព្រះ ហើយដោះស្រាយបញ្ហាទាំងអស់នោះឡើយ។ ដូចនេះ ទ្រង់ក៏បានយាងចុះមកបញ្ឈប់គម្រោងរបស់ពួកគេ ធ្វើឲ្យពួកគេបែកខ្ញែកគ្នា “នៅទូទំាងពិភពលោក” ហើយឲ្យពួកគេមានភាសាខុសៗគ្នា(ខ.៨-៩)។ ព្រះទ្រង់ជ្រាបថា ពួកគេមិនអាចជួយខ្លួនឯងបានឡើយ បានជាទ្រង់សព្វព្រះទ័យនឹងឲ្យពួកគេដឹងថា ទ្រង់ជាដំណោះស្រាយសម្រាប់បញ្ហារបស់ពួកគេ ហើយទ្រង់ក៏បានបើកបង្ហាញផែនការទ្រង់ ដល់ពួកគេ តាមរយៈលោកអ័ប្រាហាំ(១២:១-៣)។ តាមរយៈជំនឿរបស់លោកអ័ប្រាហាំ និងកូនចៅជំនាន់ក្រោយរបស់គាត់ ទ្រង់បានបង្ហាញលោកិយ អំពីរបៀបស្វែងរកទីក្រុងដែល “ព្រះទ្រង់ជាអ្នករចនាប្លង់ និងជាអ្នកសាងសង់”(ហេព្រើរ ១១:៨-១០)។ ជំនឿរបស់យើងមិនរីកចម្រើន ដោយសារក្តីស្រមៃ ឬដំណោះស្រាយរបស់យើងឡើយ។…
Read article