សិលាចារិករបស់ស្តេចស៊ីរូស
ក្នុងឆ្នាំ ១៨៧៩ ក្រុមបុរាណវត្ថុវិទូ បានរកឃើញវត្ថុតូចមួយ ដែលមានលក្ខណៈដ៏គួរឲ្យកត់សម្គាល់ ក្នុងតំបន់មួយ ដែលសព្វថ្ងៃ នេះគេហៅថា ប្រទេសអ៊ីរ៉ាក់(ក្នុងសម័យសញ្ញាចាស់ គេហៅថា ចក្រភពបាប៊ីឡូន)។ គេបានដាក់ឈ្មោះសិលាចារិក ដែលមានប្រវែងប្រហែល ២២សង់ទីម៉ែត្រនោះថា Cyrus Cylinder(ប្រែមកថាស៊ីឡាំង របស់ស្តេចស៊ីរូស)។ សិលាចារិកនោះបានកត់ត្រាអំពីការអ្វី ដែលស្តេចស៊ីរូស នៃចក្រភពពើរស៊ីបានធ្វើកាលពី ២៥០០ឆ្នាំមុន។ សិលាចារិកនោះបានចែងថា ស្តេចស៊ីរូសបានអនុញ្ញាតឲ្យមនុស្សមួយក្រុម វិលត្រឡប់ទៅស្រុកកំណើតរបស់ខ្លួន ដើម្បីកសាង “ទីក្រុងបរិសុទ្ធ”របស់ខ្លួនឡើងវិញ។ រឿងនេះក៏មានចែង នៅក្នុងបទគម្ពីរ អែសរ៉ា ជំពូក១ផងដែរ។ គឺដូចមានសេចក្តីចែងថា “ព្រះយេហូវ៉ាទ្រង់បណ្តាលព្រះទ័យស៊ីរូស ជាស្តេចពើស៊ី ឲ្យទ្រង់បានចេញព្រះរាជឱង្ការ ផ្សាយទៅគ្រប់ក្នុងនគរទ្រង់”(ខ.១)។ ស្តេចស៊ីរូសបានមានបន្ទូលថា ទ្រង់នឹងដោះលែងពួកឈ្លើយសឹក ក្នុងចក្រភពបាប៊ីឡូន ឲ្យវិលត្រឡប់ទៅក្រុងយេរូសាឡិមវិញ ដើម្បីកសាងស្រុកកំណើត និងសង់ព្រះវិហាររបស់ខ្លួនឡើងវិញ(ខ.២-៥)។ ប៉ុន្តែរឿងនេះ មិនទាន់ចប់តែប៉ុណ្ណេះទេ។ ដានីយ៉ែលបានសារភាពអំពើបាបរបស់គាត់ និងអំពើបាបរបស់ប្រជាជនគាត់ ហើយក៏បានទូលអង្វរសូមឲ្យព្រះទ្រង់បញ្ចប់ភាពជាឈ្លើយសឹក ក្នុងចក្រភពបាប៊ីឡូន(ដានីយ៉ែល ៩)។ ព្រះទ្រង់ក៏បានឆ្លើយតប ដោយចាត់ទេវតា ឲ្យយាងចុះមកមានបន្ទូល ទៅកាន់ដានីយ៉ែល(ខ.២១)។ ក្រោយមក ទ្រងក៏បានធ្វើការក្នុងចិត្តស្តេចស៊ីរូស ដើម្បីឲ្យទ្រង់ដោះលែងជនជាតិហេព្រើរ។(មើល…
Read article