2017

You are here:
យើងជាគ្រួសារតែមួយ

ភរិយា​រប​ស់​លោក​គ្រូ​គង្វាល​ម្នាក់ បាន​ទៅពិ​និត្យ​សុ​ខភាព​រក​ឃើ​ញថា​ គាត់​មាន​ជម្ងឺ​ប៉ាគីនសុន ដែល​ជា​ជម្ងឺ​ខួរ​ក្បាល និង​សសៃ​ប្រសាទ ដែល​ធ្វើ​ឲ្យ​អ្នក​ជ​ម្ងឺចេះតែញ័រ​ដៃ។ ការ​នេះបា​ន​ធ្វើឲ្យ​ក្រុម​គ្រួសារ​គាត់ ធ្លាក់ចូ​ល​ក្នុង​ស្ថាន​ភាព​ដ៏​ពិបាក និង​មាន​ភាព​តប់​ប្រ​ម៉ល់។​ លោក​គ្រូ​គង្វាល​មិនដឹង​ថា គាត់នឹង​ត្រូ​វមើល​ថែរ​ភរិយា​យ៉ាង​ណាទេ​ ខណៈពេល​ខ្លួន​មាន​ការ​ទទួ​លខុ​សត្រូ​វជា​ច្រើ​ន ចំពោះ​គ្រួសារ​ពួ​កជំ​នុំ​របស់​គា​ត់។​ ប៉ុន្តែ គាត់​មិន​ចាំបា​ច់​ត្រូវមានការព្រួយបា​រម្ភ​ឡើយ ព្រោះសមាជិក​ពួក​ជំនុំ​បានចូលមក​ស្ម័គ្រចិត្តជួយ​គាត់ នៅក្នុ​ងផ្នែកអាហារ និង​ការថែរទាំ​ងខ្លះៗ​។ សាវ័កប៉ុលបានសរសេរ​សំបុត្រ​ផ្ញើ​ទៅ​​ពួកជំ​នុំ នៅ​​ក្រុង​កូរិនថូស អំពីគោល​បំណងដែលព្រះ​អម្ចាស់បា​នប្រទាន នូវអំណោយទានខាងវិញ្ញាណដល់ពួកគេ។ ក្នុង​បទ​គ​ម្ពីរ ១កូរិនថូស ១២:៨-១០ គាត់​បានរៀបរាប់ អំពី​អំណោយ​ទាន​ខាងវិញ្ញាណជា​ច្រើន ដែល​ព្រះទ្រង់បានប្រ​ទាន​មក សម្រាប់​ជា​ប្រយោជន៍​(ខ.៧)។ ព្រះ​ទ្រង់​មិ​ន​បានប្រទាន​អំណោយ​ទាន​ខា​ងវិ​ញ្ញាណ ដើម្បី​ឲ្យយើង​ប្រើ​​ជាប្រយោជន៍​​ផ្ទាល់​ខ្លួន​នោះ​ទេ តែ​ដើម្បី​បម្រើ​អ្នក​ដទៃ ហើយ​ការ​បម្រើអ្នក​ដទៃ​នោះឯ​ង​ ដែល​ជា​ការ​បម្រើ​ដល់​ព្រះ។ ព្រះទ្រ​ង់​បាន​ប្រ​ទាន​អំណោយ​ទាន​ខុស​ៗគ្នា​ សម្រាប់​ឲ្យយើ​ង​ប្រើ នៅ​ពេល​ខុ​ស​គ្នា និង​តាម​របៀប​ខុស​គ្នា​។ ប៉ុន្តែ យើង​ត្រូវ​ប្រើអំណោយ​ទាន​ដោយ​ក្តី​ស្រឡាញ់ “ប្រយោជន៍​នឹង​នាំ​ឲ្យ​ពួក​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​ឡើង សំរាប់​ធ្វើ​ការ​ជំនួយ ហើយ​នឹង​ស្អាង​រូបកាយ​ព្រះគ្រីស្ទ​ឡើង”(អេភេសូរ ៤:១២)។ ទោះ​ព្រះ​ទ្រង់​បា​ន​ដាក់​យើង​នៅ​កន្លែង​ណាក៏​ដោ​យ ក៏​យើង​នៅ​តែអា​ច​ប្រើអំណោយ​ទាន​អ្វី ដែល​ទ្រង់​បាន​ប្រទានយើង ដើម្បី​ធ្វើការ​អ្វីមួ​យ តាមដែល​ចាំបា​ច់ ដោយ​ចាំថា​ យើងគ្រ​ប់​គ្នាជា​ផ្នែ​ក​មួយ​នៃ​ពួ​កជំ​នុំ​ ដែលជារូប​កាយ​នៃ​ព្រះគ្រី​ស្ទ(១កូរិនថូស ១២:១៣-១៤)។-C.P.HIA

Read article
ការជម្នះការសង្ស័យ

បទ​ទំនុ​ក​ដំ​កើង ដែល​មា​ន​ចំ​ណ​ងជើង​ថា “ខ្ញុំ​មក​ថ្វាយ​ខ្លួន”(បទលេខ ២០១) ជា​ស្នាដៃ​និពន្ធរបស់​អ្នក​ស្រីឆាឡុត អេលាត(Charlotte Elliott) ក្នុង​ឆ្នាំ១​៨៣៤។ គាត់​មានជ​ម្ងឺ ដែល​ធ្វើឲ្យគាត់​មិន​អាច​ធ្វើកា​រ​ងារ​កើ​ត អស់​រយៈ​ពេល​ជា​ច្រើនឆ្នាំ​ ហើយគា​ត់​ចង់​ជួយ​រ៉ៃអង្គាស​ប្រាក់​ជួយសាលា​រៀន​សម្រាប់​ក្មេង​ស្រី​ តែគាត់​ឈឺធ្ង​ន់ពេក មិនអា​ចជួយ​បាន។ គាត់​មាន​អារម្មណ៍​ថា គាត់​ជាមនុស្ស​គ្មាន​ប្រយោជន៍ ហើយ​ភាព​តប់​ប្រមល់ក្នុងចិត្តបាន​ធ្វើ​ឲ្យគាត់​មានកា​​​រ​សង្ស័យ អំពី​ជំនឿលើ​ព្រះ​គ្រីស្ទ។ គាត់​ក៏បាននិព​ន្ធប​ទ“ខ្ញុំម​កថ្វាយខ្លួ​ន” ដើម្បី​ជម្នៈ​ការ​សង្ស័យនោះ​។ ដោយសា​រនាងមាន​ចិ​ត្តត​ប់​ប្រមល់​ដូច​នេះ​ហើ​យ បា​នជា​នា​ងសរសេរ​ក្នុង​បទ​ចម្រៀង​នេះថា​ : ខ្ញុំមក​ថ្វា​យ​ខ្លួ​ន មានចិ​ត្ត​សង្វាត … ទាំង​មានចិត្ត​ពេញ មន្ទិស​ហួស​ខ្នា​ត ខ្ញុំមកថ្វា​យ​ចិ​ត្តឲ្យ​ទ្រង់ សម្អាត ឱព្រះ​អង្គស​ង្រ្គោះអើ​យ ​ខ្ញុំម​ក។ នៅ​ថ្ងៃទី​បី បន្ទាប់​​ពីព្រះ​យេស៊ូវ​បាន​សុ​គត ហើយ​គេយ​ក​ព្រះ​សព​ទ្រង់​ទៅ​បញ្ចុះ ទ្រង់​ក៏បា​ន​យា​ងចេ​ញ​ពី​ផ្នូរ ហើយ​ក៏បា​ន​ប្រាប់លោកថូ​ម៉ាស ដែល​មាន​រហ័ស​នាម​ថា​ “ថូម៉ាសអ្នក​ពូកែ​ស​ង្ស័យ” ឲ្យពិនិត្យ​មើ​លស្នា​មរបួ​ស​ដែ​ល​ទ្រ​ង់បា​ន​ទទួល​រង នៅ​លើ​ឈើ​ឆ្កាង(យ៉ូហាន ២០:២៧)។ ពេល​លោក​ថូម៉ា​សបា​ន​ប៉ះរ​បួសរ​បស់​ព្រះយេស៊ូវ ទី​បំផុត គាត់​ក៏បា​ន​ជឿ​ថា ​ទ្រង់​ពិត​ជា​បាន​មានព្រះ​ជន្ម​រ​ស់​ឡើង​វិញ​មែន។ ព្រះ​យេស៊ូវ​ក៏បាន​ឆ្លើយ​ត​ប​ថា “ថូម៉ាស​​អើយ អ្នក​​ជឿ​ដោយ​ព្រោះ​បាន​ឃើញ​ខ្ញុំ​ទេ​តើ មាន​ពរ​ហើយ អ្នក​ណា​ដែល​ជឿ​ឥត​ឃើញ​សោះ”(ខ.២៩)។ ក្នុងនាមជាគ្រីស្ទបរិស័ទក្នុងសម័យបច្ចុប្បន្ន យើងជាអ្នកដែលមិនបានឃើញព្រះយេស៊ូវផ្ទាល់ភ្នែក តែយើងនៅតែជឿទ្រង់។ ទោះជាយ៉ាងណាក៏ដោយ…

Read article
ដើមឈើនៃក្តីស្រឡាញ់

ដើមសូល ជាដើមឈើមួយប្រភេទ ដែលគេដាំសម្រាប់ផលិតឆ្នុកដប។ នៅក្រោយផ្ទះខ្ញុំ មានដើមសូលមួយដើម ដែលបានឈរនៅយ៉ាងស្ងៀមស្ងាត់​ជាង២០ឆ្នាំមកហើយ។ វាបានផ្តល់​ម្លប់សម្រាប់ឲ្យកូនរបស់ខ្ញុំទាំង​បួន​នាក់ ពេល​ពួកគេលេងក្នុងទីធ្លា​ក្រោយ​ផ្ទះ ហើយ​ក៏បានផ្តល់ជម្រក​ដល់​ស​ត្វ​កំប្រុ​ក ក្នុងតំ​ប​ន់​ដែ​ល​យើ​ង​រ​ស់​នៅ​ផ​ង​ដែ​រ។ នៅ​រដូ​វ​រងា ដើម​ឈើ​មួ​យ​ដើ​ម​នេះ មាន​​សភា​ព​ក្រៀ​ម​ក្រោះ​ ហើយ​ជ្រុះស្លឹ​ក តែ​ថ្មីៗនេះ​ ពេល​រដូ​វផ្កា​រី​កម​កដ​ល់ វា​នៅ​តែមិ​ន​ព្រ​មចេ​ញ​ស្លឹក ដូច​នេះ ខ្ញុំ​ក៏បា​នស​ម្រេច​ចិ​ត្តកា​ប់​រំលំវា​។​ ខ្ញុំក៏​បា​នចំ​ណាយ​ពេល​ពេញ​មួ​យស​ប្តា​ហ៍ ដើម្បី​ធ្វើ​កិច្ច​ការ​នេះឲ្យ​បាន​រៀ​ប​រយ​។ ជា​ដំបូង ខ្ញុំ​ត្រូវ​កាប់​រំលំ​វា ហើយប​ន្ទាប់​មក ខ្ញុំ​ត្រូវកាប់​មែក​ដើម​ឈើដែល​បាន​លូត​លាស់​អស់​ពីទស​វត្ស​រ៍​នោះ ឲ្យ​ក្លាយ​ជា​​ចំណែកតូ​ច​ជាង​មុន ដើម្បី​ឲ្យងា​យ​ស្រួល​គ្រប់​គ្រង​។ ការនេះ​បាន​នាំឲ្យខ្ញុំ មាន​ពេល​ជាច្រើ​ន ដើម្បី​គិត​អំពី​ដើម​ឈើ។ ខ្ញុំក៏បានគិតដ​ល់​ដើមឈើមួយដើម ដែល​ផ្លែរបស់វា ​ព្រះ​ទ្រង់បាន​ហាម​មិ​នឲ្យ​អ័​ដាំ​ម និង​នា​ង​អេវ៉ា​ប​រិភោគ តែ​ពួកគេ​មិ​ន​អា​ច​ទ​ប់ចិត្ត​ខ្លួន​ឯ​ង​បា​ន(លោកុប្បត្តិ ៣:៦)។ ព្រះទ្រ​ង់​បាន​ប្រើ​ដើម​ឈើនោះ ដើម្បី​ឲ្យពួ​ក​គេ​មាន​ជ​ម្រើស​ដោយសេ​រី រវាង​ការ​ល្អ​ និងការ​អាក្រក់ និង​ដើម្បី​ល្បង​លភា​ព​ស្មោះ​ត្រ​ង់ និង​ជំនឿ​រ​ប​ស់ពួក​គេ​។ បន្ទាប់មក ខ្ញុំក៏​បាន​គិ​ត​អំពី​ដើ​ម​ឈើ​ ក្នុង​ទំនុកដំ​កើង ជំពូក១ ដែលបា​ន​រំ​ឭក​យើ​ង អំពី​ផ​ល​ផ្លែនៃ​ការ​រស់នៅ ដោយ​កោ​តខ្លាច​ព្រះ​។ ហើយ​ក្នុង​ប​ទ​គម្ពីរ សុភាសិត ៣:១៨ ប្រាជ្ញា​ត្រូវ​បាន​ប្រៀប​ប្រដូ​ច​ទៅនឹង​ដើម​ឈើ​នៃជី​វិ​តនោះ។ តែ​ដើម​ឈើដែ​លសំ​ខា​ន់បំ​ផុត​នោះ​ គឺដើ​ម​ឈើ​ដ៏រឹង​មាំដែ​ល​គេបា​ន​កាប់​យក​ទៅ​ធ្វើឈើឆ្កា​ង…

Read article
ក្តីអំណរនៅទីបញ្ចប់

លោក​គ្រីស ហ៊ែឌ​ហ្វៀល​(Chris Hadfield) ដែល​ជាអាកាស​យាន្តនិកជនជាតិកាណាដា ធ្លាប់បា​នពិពណ៌នា អំពី​ការ​ជិះរ៉ុកកែត​ដែលគេបាញ់បង្ហោះ​ចូលទៅក្នុងទីអវ​កាស ដោយប្រើពាក្យ​ សម្លេង​ទ្រហឹង ការញ័ររញ្ជួយ សំពាធ ដំ​ភ្លើង។ ពេល​ដែលរ៉ុកកែតនោះហោះចេញពីផែនដី ឆ្ពោះ​ទៅ​រ​កស្ថា​នីយអ​វកាស​អ​​​ន្តរ​​ជាតិ ទម្ងន់នៃទំ​នាញ​ដីមាន​ការ​កើន​ឡើង ហើយ​ការដក​ដង្ហើម​ប្រែ​ជាមា​នកា​រ​ពិបាក។ ពេល​ដែល​គា​ត់គិ​តថា​ គាត់ហៀ​បនឹ​ង​ដាច់​ខ្យល់​ហើ​យ រ៉ុក​កែត​នោះក៏បាន​​រំដោះ​ខ្លួ​នចូលទៅ​ក្នុងទីដែ​ល​​អ្វីៗប្រែជា​គ្មាន​ទ​ម្ងន់។ គាត់​មិន​បា​នបា​ត់​បង់​ស្មារតី​ឡើយ ផ្ទុយ​ទៅវិ​ញ​គា​ត់​បែ​រ​ជា​អស់​សំ​ណើ​ច។ ការ​ពិពណ៌នា​រ​បស់​គា​ត់ បាន​ធ្វើ​ឲ្យ​ខ្ញុំនឹ​កឃើ​ញ​ថ្ងៃ​ដែល​ម្តាយ​របស់​ខ្ញុំ ជិត​ដល់​ពេ​ល​លាចាក​លោក។ ភាព​ធ្ងន់​ធ្ង​រ​នៃជីវិ​តមា​ន​កា​រ​កើន​ឡើង រហូតដ​ល់​ពេ​ល​ដែល​គា​ត់លែ​ង​មាន​កម្លាំង​ដក​ដង្ហើម​ទៀត​។​ ពេលនោះ​គា​ត់​ក៏បា​ន​រួច​ផុត​ពីកា​រឈឺ​ចា​ប់ ហើយ​ក៏បា​ន​ចូល​ទៅក្នុង “ភាព​គ្មាន​ប​ន្ទុក” នៃ​នគរ​ស្ថាន​សួគ៌​។ ខ្ញុំ​ចូល​ចិ​ត្ត​គិ​តថា​ គាត់បានសើ​ច​ដោយ​អំ​ណរ ពេល​គាត់​បានដ​ក​ដ​ង្ហើម​ជាលើ​កដំ​បូង ក្នុងព្រះវ​ត្ត​មានព្រះយេស៊ូវ នៅន​គរ​ស្ថាន​សួ​គ៌។ រឿង​នេះ ក៏បាន​ធ្វើ​ឲ្យ​ខ្ញុំនឹក​ចាំ អំពី​កាល​ដែល​ព្រះយេ​ស៊ូវ​ទ្រង់​ជិត​អស់​ព្រះជន្ម​ នៅពេ​ល​រសៀល​ថ្ងៃសុ​ក្រ។ ព្រះ​ទ្រង់​បា​ន​ដាក់​ទម្ងន់​នៃ​អំពើបា​បនៃ​លោ​កិយ​ទាំង​មូល មក​លើព្រះ​អង្គ​ទ្រ​ង់ គឺ​អំពើបា​ប​ពីអតីត​កាល ក្នុង​ពេលប​ច្ចុប្បន្ន និង​ពេល​អនាគត​ ហើយ​ទ្រង់ក៏​ដក​ដង្ហើ​មលែ​ងរួ​ច។ បន្ទាប់​មក ទ្រង់​មាន​បន្ទូ​ល​ថា “ឱ​ព្រះវរបិតា​​អើយ ទូលប​ង្គំ​សូម​​​ប្រគល់​វិញ្ញាណ​ដល់​ព្រះហស្ត​ទ្រង់​វិញ”(លូកា ២៣:៤៦)។ បន្ទាប់​ពីទ្រង់​បា​នថ​ប់​ដ​ង្ហើម ដោយ​ទម្ងន់​នៃអំពើ​បាប​រ​បស់​យើ​ង ព្រះ​យេស៊ូវ​ទ្រ​ង់ក៏​បានមា​នព្រះ​ជន្ម​រស់​ឡើង​វិ​ញ ហើយ​សព្វ​ថ្ងៃនេះ​ ​ទ្រង់មា​នព្រះជន្ម​គង់​នៅ​ ដោយ​អំពើ​បា​ប…

Read article
អរសប្បាយនឹងអាហាររបស់ទ្រង់

ការ​ញាំអា​ហារជុំ​គ្នាដែលមានភាព​សប្បាយ​រីក​រាយ មិនអាស្រ័យ​ទៅលើតុ ​​វាមានរាងមូល ឬជ្រុង ក៏មិនស្រ័យទៅលើកៅអី ទោះវាធ្វើពី​ផ្លាស្ទីក ឬឈើ ហើយក៏មិនអាស្រ័យទៅ​លើអាហារ មានរស់ជាតិ​ឆ្ងាញ់យ៉ាងណាក៏ដោយ។ ការញាំអាហារជុំគ្នា មានភា​ពសប្បាយរីករាយ ពេល​ដែល​យើ​ងបិទ​ទូរទស្សន៍ និងទូ​រស័ព្ទរបស់​យើង​ ហើយងា​​ក​មកផ្តោត​ទៅលើអ្ន​កដែលកំពុ​ងអ​ង្គុ​យ​​​នៅ​ក្បែរ​យើង​​វិញ។ ខ្ញុំ​ចូល​ចិ​ត្ត​អ​ង្គុ​យ​ជុំ​គ្នា នៅ​ជុំវិញ​តុអា​ហារ ដោយ​មាន​ការ​ជជែក​គ្នាលេ​ង​ យ៉ាង​សប្បាយ​រីក​រាយ​ ជា​មួយ​មិ​ត្ត​ភ​ក្តិ និ​ងក្រុ​ម​គ្រួ​សារ ហើយ​និយា​យគ្នា​ ក្រោម​ប្រធាន​បទច្រើន​រាប់​មិ​ន​អ​ស់។ ទោះ​ជាយ៉ា​ង​ណាក៏​ដោ​យ សព្វថ្ងៃ​នេះ​ យើងពិបាក​នឹង​មា​នពេ​ល​ដ៏ល្អ​ដូ​ចនេះ​ ដោយសា​រ​តែ​បច្ចេក​វិទ្យា ដែលជួយឲ្យ​យើ​ង​ទំនា​ក់ទំ​ន​ងបា​ន​ឆា​ប់​រហ័ស ជាមួ​យ​មនុស្ស​ដែល​នៅឆ្ងាយ​ពីយើ​ង។ ជួន​កាល យើង​ខ្វល់​អំពី​ពាក្យ​សម្តី​របស់​អ្នក​ដទៃ ដែល​នៅ​ចម្ងាយ​រា​ប់សិ​ប​គី​ឡូម៉ែ​ត្រ​ពី​យើង ជាជា​ងយ​ក​ចិត្ត​ទុក​ដាក់ ចំពោះ​ពាក្យ​ពេចន៍​របស់​អ្នកដែលកំ​ពុង​អង្គុយនៅ​ក្បែ​រយើ​ង នៅ​តុអាហារ​។ ខ្ញុំធ្លា​ប់​បា​នទ​ទួល​ការ​អ​ញ្ជើញ ឲ្យទៅ​ចូ​លរួ​ម​ពិធី​លាង​ព្រះអម្ចាស់ នៅ​ក្នុង​ព្រះវិហារ​មួយ។ ពិធីនោះ​នាំម​ក​នូវ​កា​រប៉ះ​ពាល់​ចិ​ត្ត និង​ក្តីអំណរ តែ​មិន​អាស្រ័យ​ទៅ​លើសំណង់អ​គារ​ព្រះវិហារ ទោះតូ​ច ឬ​ធំក្តី​ ​ហើយ​ក៏មិ​នអា​ស្រ័​យទៅ​លើ​ប្រភេទនៃ​នំប៉័ង​ដែល​យើ​ង​ចែ​ក​គ្នានោះ​ដែរ​។ តែ​វា​អាស្រ័យ​ទៅលើ​ការ​បិទ​ចិត្ត​របស់​យើង ឲ្យ​ឈប់​គិត​ពីការ​ព្រួយ​បារម្ភ និង​ខ្វល់​ខ្វាយ​ ហើយងា​កមកផ្តោត​ទៅលើ​ព្រះយេស៊ូវវិញ​។ នៅក្នុងពេ​លដែលយើងប្រារព្ធពិ​ធី​លៀង​ព្រះអម្ចាស់ ដោយអំ​ណរ កាល​ពីពេ​លកន្លង​ទៅ តើយើង​មានអំ​ណរ​នឹង​ព្រះ​វត្ត​មាន​ទ្រង់​ឬទេ ​ឬមួយយើ​ង​ខ្វល់​អំពីបញ្ហាអ្វី​មួយ​ ដែល​កំពុង​កើត​ឡើងនៅ​កន្លែង​ផ្សេង? ពិធី​លៀងព្រះអម្ចាស់ពិតជាសំ​ខាន់​ណា​ស់ “ដ្បិត​រាល់​វេលា​ណា…

Read article
ការឈឺចាប់ដែលមានគោលបំណង

ខ្ញុំបាន​សួរ​មិត្ត​ភក្តិ​មួយចំនួន អំពី​បទ​ពិសោធន៍​ដែល​ពិបា​ក និង​ឈឺចាប់បំផុត ដែល​ពួកគេបានជួបប្រទះក្នុ​ងជីវិ​ត។ ពួក​គេបានឆ្លើយថា បទ​ពិសោធន៍​ដែល​ពិ​បាក និង​ឈឺចាប់​បំផុត មាន​ដូចជា សង្រ្គាម ការលែងលះគ្នា ការ​វៈកាត់ និង​កា​រ​បា​ត់​បង់​មនុស្ស​ជាទី​ស្រឡាញ់។ តែសម្រាប់ភរិយារបស់ខ្ញុំ គាត់មា​នបទពិសោធន៍ពិបាកបំផុត “ក្នុងពេលឆ្លងទ​ន្លេកូនទីមួយរបស់យើង”។ កាលនោះ​ នាងបានឆ្លងទន្លេ យ៉ាងពិបាក ដែល​អូសបន្លាយពេលយូរ ក្នុងមន្ទីរពេទ្យយោធា ក្នុងតំបន់ដាច់ស្រយ៉ាល។ ប៉ុន្តែ ពេលនាងក្រឡេចមក​មើល​បទ​ពិសោធន៍​នោះឡើងវិញ នាង​បានរាប់វាជាក្តីអំណរវិញ “ព្រោះការឈឺចាប់នោះ មានគោលបំណងដ៏ធំមួយ”។ មុនពេលព្រះយេស៊ូវយាងទៅឈើឆ្កាង ទ្រង់​បានប្រាប់ពួកសិស្សថា ពួកគេជិតដល់ពេលដែលត្រូវឆ្លងកាត់​ការឈឺចាប់ និង​ទុក្ខព្រួយដ៏ខ្លាំងក្រៃលែង។ ព្រះអម្ចាស់បានប្រៀបធៀបបទពិសោធន៍ដ៏ពិបាកនោះ ទៅនឹ​ងស្រ្តីឆ្លងទន្លេ ដែលការឈឺចាប់ ក៏បានប្រែក្លាយជាអំណរ ពេលដែលកូន​នាងបានចាប់កំណើតហើ​យ(យ៉ូហាន ១៦:២០-២១)។  ទ្រង់មានបន្ទូលថា “ឥឡូវ​នេះ អ្នក​រាល់​គ្នា​មាន​សេចក្តី​ព្រួយ​ដូច្នោះ​មែន ប៉ុន្តែ​ខ្ញុំ​នឹង​ឃើញ​អ្នក​រាល់​គ្នា​ម្តង​ទៀត នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​អរ​សប្បាយ​វិញ ក៏​នឹង​ឥត​មាន​អ្នក​ណា​ដក​យក​សេចក្តី​អំណរ​នោះ ចេញ​ពី​អ្នក​រាល់​គ្នា​បាន​ឡើយ”(ខ.២២)។ ទុក្ខព្រួយ​តែងតែមករកយើង នៅគ្រប់ច្រកផ្លូវទាំងអស់នៃជីវិតយើង។ ប៉ុន្តែ ព្រះ​យេស៊ូវបានបង់ថ្លៃទិញការអត់ទោសបាប និង​សេរីភាព ឲ្យអ​ស់អ្នកណាដែលបើកចិត្តទទួល​ទ្រង់ ​ដោយទ្រង់​បាន​រង​ទ្រាំ​នៅ​ឈើ​ឆ្កាង ទាំង​មើលងាយ​ចំពោះ​សេចក្តី​អាម៉ាស់​ខ្មាសនោះ ឲ្យ​តែ​បាន​សេចក្តី​អំណរ​ដែល​នៅ​ចំពោះ​ទ្រង់ រួច​ទ្រង់​ក៏​គង់​ខាង​ស្តាំ​បល្ល័ង្ក​នៃ​ព្រះ(ហេព្រើ ១២:២)។ ការលះ​បង់ដ៏ឈឺចាប់របស់ទ្រង់…

Read article
ហេតុអ្វីទ្រង់ជ្រើសរើសខ្ញុំ?

មាន​ពេលមួ​យ គេ​បាន​សួរលោកយ៉ូសែប ផាកឃើរ(Joseph Parker) ដែល​ជាគ្រូ​គង្វាលជនជាតិ​អង់​គ្លេស​ថា “ហេតុ​អ្វីបានជាព្រះ​យេស៊ូវ​ជ្រើស​រើស​យូដាស ឲ្យ​ធ្វើជាសាវ័ក​របស់ទ្រង់?” គាត់ក៏បានគិតអំពីសំណួរនេះ ឲ្យបា​នស៊ីជម្រៅ អស់​មួយរយៈ​ តែមិ​នអាចឆ្លើយបា​ន។ គាត់ក៏ប្រាប់គេ​ថា “ពេលខ្ញុំគិតអំ​ពី​សំណួរនេះ​ ខ្ញុំក៏​បា​ននឹ​កឃើញសំ​ណួរ​មួយ​ទៀ​ត ដែល​កាន់​តែពិបាក​ឆ្លើយ​ជាង​នេះ ​ថា “ហេតុអ្វី​ទ្រង់ជ្រើសរើសខ្ញុំ?” នេះ​ជាសំ​ណួរ ដែ​លគេបាន​សួ​រ​អស់​ជា​ច្រើ​ន​សតវត្សរ៍​មកហើ​យ។ ពេល​ដែល​ម​នុស្ស​មាន​ចិត្តឈឺចា​ប់ នឹង​អំពើបា​បរ​បស់​ខ្លួន ហើ​យដឹ​ងថា​ ខ្លួន​មាន​កំហុស ពួកគេ​ក៏បា​ន​ស្រែ​ករក​សេចក្តី​មេត្តាក​រុណា​របស់​ព្រះ​យេស៊ូវ។​ ពួក​គេមាន​អំណ​រ​យ៉ាង​ខ្លាំ​ង ពេល​បានដឹង​ថា ព្រះយេ​ស៊ូវ​បាន​ស្រ​ឡាញ់ពួកគេ​យ៉ា​ងខ្លាំង​ បាន​ជា​ទ្រង់​សុ​គត​ជួស​ពួ​កគេ​ ហើយ​ទ្រង់​ក៏​បា​ន​អត់​ទោស​បាបឲ្យពួក​គេ​។ ពួកគេមិននឹកស្មានសោះ​ថា ទ្រង់បានស្រឡាញ់ពួ​កគេយ៉ាងនេះ​។ ខ្ញុំក៏​ធ្លាប់សួរផងដែរថា “ហេតុអ្វីទ្រង់ជ្រើសរើសខ្ញុំ?” ខ្ញុំដឹងថា ភាពខ្មៅងងឹត  និងអំពើបាប  ដែលមា​នក្នុងជីវិតខ្ញុំ គឺ​បានទទួលការជ​ម្រុញ​ពីចិត្ត​ដែលខ្មៅង​ងឹត តែ​ព្រះទ្រ​ង់នៅតែ​ស្រឡាញ់​ខ្ញុំ!(រ៉ូម ៥:៨)។ ខ្ញុំមិន​ស​ក្តិសមនឹងឲ្យទ្រង់ស្រឡាញ់ទេ​ ខ្ញុំ​ជាមនុស្ស​គ្មានតម្លៃ ហើយ​ក៏គ្មានសង្ឃឹមផង​  តែទ្រង់នៅ​តែបើក​ចំហរ​ព្រះហស្ត  និង​ព្រះទ័យ​ទទួល​ខ្ញុំ។  ខ្ញុំស្ទើ​រ​តែអាចស្តាប់​ឮទ្រង់​ខ្សិ​បថា ​ទ្រង់​ស្រឡាញ់ខ្ញុំ​ ខ្លាំង​ជាងខ្ញុំស្រឡាញ់​អំពើបា​បរបស់​ខ្ញុំ។ ជាការពិតណាស់ ខ្ញុំធ្លាប់ស្រឡាញ់អំ​ពើបាបរបស់​ខ្ញុំ។ ខ្ញុំបានការពារវា ហើយ​ក៏បា​នប​ដិសេ​ធន៍​ថា ខ្ញុំមិនបានប្រព្រឹត្ត​ខុស​ទេ​។ តែព្រះទ្រង់នៅតែ​ស្រឡាញ់ខ្ញុំ ដោយអ​ត់​ទោសបា​បឲ្យខ្ញុំ​…

Read article
អំណោយដែលព្រះសព្វព្រះទ័យ

បន្ទាប់ពីលោកធែររី(Terry) បានធ្វើដំណើរផ្លូវ​ឆ្ងាយ ទៅធ្វើ​ជំនួញ គាត់ចង់ទៅទិញអំណោយតូចៗ ផ្ញើកូនៗរបស់គាត់។ អ្នកលក់វត្ថុអនុស្សាវរីយ៍ នៅអាកាសយាន្តដ្ឋានក៏បានលើកទឹកចិត្តគាត់ ឲ្យទិញរបស់ថ្លៃៗមួយជំនួន។ គាត់ក៏បានប្រាប់គេថា គាត់មិនមានលុយសម្រាប់ទិញរបស់ថ្លៃៗដូចនេះទេ ហើយគាត់ត្រូវការរបស់ដែលធូរថ្លៃជាងហ្នឹង។ ពេលនោះ អ្នកលក់ក៏បានព្យាយាមធ្វើគាត់យល់ថា គាត់មានភាពកំណាញ់។ ប៉ុន្តែ លោកធែររីដឹងថា កូនៗរបស់គាត់នឹងនៅតែសប្បាយចិត្ត ទោះគាត់ទិញរបស់អ្វីឲ្យពួកគេក៏ដោយ ព្រោះគាត់បានធ្វើ ដោយចិត្តដែលមានក្តីស្រឡាញ់។ ហើយគាត់ពិតជាគិតត្រូវ ព្រោះពួកគេសុទ្ធតែស្រឡាញ់អំណោយដែលគាត់បានទិញឲ្យ​។ ក្នុងអំឡុងពេលដែលព្រះយេស៊ូវទៅលេងភូមិបេថានី ជាលើកចុងក្រោយ នាងម៉ារាចង់បង្ហាញក្តីស្រឡាញ់ចំពោះទ្រង់(ម៉ាកុស ១៤:៣-៩)។ បានជានាងយក “​ដប​ថ្ម​កែវ ដាក់​ប្រេង​ទេព្វិរូ​សុទ្ធ មាន​ដំឡៃ​ណាស់ យក​មក​បំបែក​ដប​នោះ ចាក់​ប្រេង​លើ​ព្រះសិរ​ព្រះយេស៊ូវ”(ខ.៣)។ តែ​កាល​ពួក​សិស្ស​ទ្រង់​ឃើញ គេ​ក៏​នឹក​តូច​ចិត្ត ហើយ​និយាយ​ថា “ធ្វើ​បង្ខាត​ដូច្នេះ តើ​មាន​ប្រយោជន៍​អ្វី?”(ម៉ាថាយ ២៦:៨) ព្រះយេស៊ូវក៏បានប្រាប់ពួកគេ កុំឲ្យបង្អាក់ទឹកចិត្តនាងឡើយ នាង​បាន​ធ្វើ​ការ​នេះ ជា​ការ​ល្អ​ដល់​ទ្រង់​ណាស់(ម៉ាកុស ១៤:៦)។ ព្រះយេស៊ូវសព្វព្រះទ័យនឹងអំណោយរបស់នាង ដ្បិតនាងបានធ្វើថ្វាយទ្រង់ ដោយសេចក្តីស្រឡាញ់។ ដូចនេះ សូម្បីតែការចាក់ប្រេងថ្វាយទ្រង់ សម្រាប់ការត្រៀមបញ្ចុះព្រះសពទ្រង់ ក៏ជាការល្អដល់ទ្រង់ដែរ ព្រោះគេបានធ្វើដោយក្តីស្រឡាញ់។ តើអ្នកចង់ថ្វាយអ្វីដល់ព្រះយេស៊ូវ ដើម្បីបង្ហាញក្តីស្រឡាញ់របស់អ្នក? តើអ្នកនឹងផ្តល់ឲ្យនូវពេលវេលា អំណោយទាន…

Read article
តើអ្នកជានរណា?

ជួនកាល យើង​ឮគេថា​ មានអ្នក​ខ្លះ​មានការអាក់អ​ន់ចិត្ត ដោយសារ​គេមិនបានគោរព ឬនិយាយមកកាន់ខ្លួន ដោយសុជីវធម៌។ ពួក​គេក៏ស្រែកទាំង​កំហឹងថា “តើដឹងថា ខ្ញុំជានរណាអត់?” ជាការពិតណាស់ បើសិនជាអ្នកនោះ​ប្រាប់អ្នកដទៃថាខ្លួនជានរណា នោះគេប្រហែលជានឹងបានដឹងថា អ្នកនោះគ្មានអ្វីអស្ចារ្យទេ។ នេះជាអាកប្បកិរិយ៉ាដែលក្រអឺតក្រទម ហើយ​លើកដំកើងខ្លួន ដែលគេមិនឃើញមាន ក្នុងអង្គព្រះយេស៊ូវឡើយ សូម្បីតែនៅពេលដែល​ទ្រង់ជិ​ត​ដល់​ពេល​គេ​ធ្វើគុត​ក៏ដោ​យ។ ព្រះយេ​ស៊ូវបានយាង​ចូ​លទីក្រុង​យេរូសាឡិម ដោយ​ការ​ស្វាគន៍​យ៉ាង​អ៊ូអរ ពី​ពួក​បណ្តាជន ដែល​ស្រែក​សរសើ​រទ្រ​ង់(ម៉ាថាយ ២១:៧-៩)។ ពួក​មនុ​ស្សម្នា​នៅក្នុង​ទីក្រុង​សួរ​ថា “លោក​​នេះ​​ជា​អ្នក​ណា?” គេ​ក៏​​​ឆ្លើ​យ​​ឡើ​ង​ថា “នេះ​គឺ​ជា​ហោរា​យេស៊ូវ ដែល​មក​ពី​ភូមិ​ណាសារ៉ែត ស្រុក​កាលីឡេ”(ខ.១០-១១)។ ទ្រង់មិន​បាន​យាង​មក ដើម្បីប្រ​កាស​ទាម​ទាអភ័យឯ​ក​សិទ្ធិពិ​សេស​ឡើយ តែទ្រង់បា​នយាងម​ក ដើម្បី​លះបង់ព្រះជន្ម ដោយ​ការស្តាប់ប​ង្គាប់ តាម​បំណងព្រះទ័យ​ព្រះវរបិតា​។ ព្រះប​ន្ទូល​របស់ព្រះយេស៊ូវ និង​ការអ្វីដែលទ្រង់​បានធ្វើ ពិតជា​សមនឹងឲ្យយើងគោរពទ្រង់។ ទ្រង់មិនដែលទាមទាឲ្យអ្នកដទៃគោរពទ្រង់ ដូចអ្នកដឹកនាំដែលមិនជឿព្រះឡើយ។ ម៉ោងដ៏ឈឺចាប់បំផុតរបស់ទ្រង់ នៅលើឈើឆ្កាង ជាពេលដែលទ្រង់មានភាពកម្សោយបំផុត។ តែកម្លាំងនៃអត្តសញ្ញាណ និងបេសកកម្មរបស់ទ្រង់ បាននាំទ្រង់​ឆ្លងកាត់ពេលដ៏ខ្មៅងងឹតបំផុតនោះ ដោយទ្រ​ង់​សុគត ដើម្បីលោះ​បា​បយើ​ង ដើម្បីឲ្យយើងបានរស់នៅ​ ក្នុងសេ​ចក្តី​ស្រឡាញ់​របស់ទ្រង់។ ទ្រង់ស​ក្តិសម​នឹ​ងឲ្យ​យើងលះបង់ជីវិត​ថ្វាយទ្រង់ ហើយស​ក្តិសមនឹងឲ្យយើងផ្តោតចិត្ត​ទៅលើ​ទ្រង់។ តើ​យើង​ដឹង​​ថា ទ្រង់​ជាន​រណា​ហើយ​មែនទេ​? –David…

Read article
ការរស់នៅដែលជាក្លិនដ៏អូប

ខ្ញុំសូម​អរ​ព្រះ​គុណព្រះ​ ដែលបា​នប្រ​ទាន​ឲ្យ​យើង​ចេះធំក្លិន​ ដើម្បី​ឲ្យយើ​ង​អាច​អរ​សប្បាយ​នឹងក្លិន​ល្អ​ជា​ច្រើ​ន ក្នុង​ជីវិត។ ខ្ញុំ​ចូល​ចិត្ត​ក្លិនរប​ស់ឡេ​សម្រាប់​កោរ​ពុ​ក​មាត់ នៅ​ពេល​ព្រឹក។ ខ្ញុំ​ក៏​ចូលចិត្ត​ក្លិន​ស្មៅ ដែលទើបកាត់ថ្មីៗ ក្នុងរដូវផ្ការីក។ ជាពិសេស ខ្ញុំចូលចិ​ត្តអង្គុយនៅទីធ្លាក្រោ​យ​ផ្ទះ ​ស្រង់ក្លិ​ន​ដ៏ក្រអូប​នៃផ្កាកុលាប ដែល​ខ្ញុំបា​នដាំ ដែល​បាន​រសាត់​មក​តាមខ្យល់។ ហើយ​ខ្ញុំក៏ចូលចិ​ត្តក្លិនអា​ហារ​ដ៏ឈ្ងុយ​ឆ្ងាញ់​ផងដែរ។ ហេតុ​នេះហើ​យ បានជាខ្ញុំមានការចាប់​អារម្មណ៍យ៉ាងខ្លាំង ពេល​ដែលសាវ័ក​ប៉ុល​មានប្រសាសន៍ថា​ ការល្អដែលយើងធ្វើចំពោះអ្នកដទៃ ដោយ​ក្តីស្រឡាញ់ គឺ​ប្រៀបបា​ន​នឹ​ង “​​ក្លិន​ឈ្ងុយ ជា​គ្រឿង​បូជា​ដែល​ព្រះ​ទ្រង់​ទទួល ហើយ​សព្វ​ព្រះហឫទ័យ​ដែរ”(ភីលីព ៤:១៨)។ ពេលយើ​ងគិតអំ​ពីការជួយអ្នកដែល​ខ្វះខាត តាមធម្មតា​ យើង​យល់ថា វាជាកិច្ចការដ៏​ត្រឹមត្រូវ ឬជាកិច្ចការ​ដែលធ្វើតាមគំរូព្រះគ្រីស្ទ។ ដូច​នេះ ការប្រ​ព្រឹត្តិ​ការ​ល្អដោយ​ក្តីស្រ​ឡាញ់ ដើម្បីជួ​យអ្នក​ដទៃ គឺជាក្លិនដ៏ក្រអូប ដែលសាយភាយពេ​ញ​ដំណាក់​របស់ព្រះ​ គឺ​ជាក្លិនដែ​ល​ធ្វើឲ្យទ្រង់ស​ប្បាយ​ព្រះ​ទ័យ​ណាស់។​ យើងអា​ច​បំពេញ​ព្រះទ័​យព្រះ ដោយ​ក្លិន​ដែល​បង្ហើរ​ចេញ​ពី​ការ​ធ្វើជា​ព្រះពរ​សម្រាប់​អ្នក​ដទៃ! ការនេះ​បានលើកទឹ​កចិត្ត​យើង ឲ្យកា​ន់​តែ​ចង់​ធ្វើកា​រល្អ ក្នុង​ព្រះនា​ម​ទ្រង់​។ តើនរណាដែលត្រូវការទង្វើរល្អរបស់អ្នក នៅថ្ងៃនេះ? ចូរទូលសូមឲ្យព្រះអម្ចាស់ ដឹក​នាំអ្នកទៅរកគេចុះ។​ ចូរ​ធ្វើជាព្រះរសម្រាប់គេ​។ វាជាក្លឹនដ៏ក្រអូ​បថ្វា​យដល់ព្រះ!-Joe Stowell

Read article