October 2021

You are here:
នៅតុអាហាររបស់ស្តេច

ពេទ្យ​សត្វ​បាន​ប្រាប់​មិត្ត​ភក្តិ​ខ្ញុំ​ថា “ឆ្កែ​នេះ នឹង​មិន​ស្លាប់​ទេ តែ​ជើង​របស់​វា ត្រូវ​តែ​កាត់​ចោល”។ មិត្ត​ភក្តិ​ខ្ញុំ​បាន​យក​កូន​ឆ្កែ​អនាថា​មក​ចិញ្ចឹម បន្ទាប់​ពី​វា​ត្រូវ​ឡាន​កិន។ ពេទ្យ​សត្វ​ក៏​បាន​សួរ​គាត់​ថា “តើ​អ្នក​ជា​ម្ចាស់​របស់​វា​មែន​ទេ?” ការ​វះ​កាត់​ត្រូវ​ចំណាយ​អស់​ប្រាក់​ច្រើន ហើយ​កូន​ឆ្កែ​នោះ​ក៏​ត្រូវ​ការ​ការ​ថែ​ទាំ បន្ទាប់​ពី​វា​ជា​សះ​ស្បើយ។ មិត្ត​ភក្តិ​ខ្ញុំ​ក៏​បាន​ឆ្លើយ​ថា “ចាស ឥឡូវ​នេះ ខ្ញុំ​បាន​ក្លាយ​ជា​ម្ចាស់​វា​ហើយ”។ អំពើ​សប្បុរស​របស់​គាត់​ក៏​បាន​ផ្តល់​ឱកាស​ឲ្យ​សត្វ​ឆ្កែ​នោះ​ មាន​អនាគត ក្នុង​ផ្ទះ​ដែល​មាន​ក្តី​ស្រឡាញ់។ មភីបូសែត​បាន​ចាត់​ទុក​ខ្លួន​ឯង​ជា “ឆ្កែ​ស្លាប់​” មួយ​ក្បាល ដែលមិន​សក្តិសម​នឹង​ទទួល​ការ​ល្អ​ពី​គេ(២សាំយ៉ូអែល ៩:៨)។ ដោយសារ​ទ្រង់​ពិការ​ជើង​ទាំង​សង្ខាង ដោយ​សារ​គ្រោះ​ថ្នាក់ កាល​ពី​ក្មេង នោះ​ទ្រង់​ពឹង​ផ្អែក​លើ​ការ​ការពារ និង​ការ​ផ្គត់ផ្គង់​របស់​អ្នក​ដទៃ​(មើល ៤:៤)។ ជាង​នេះ​ទៅ​ទៀត បន្ទាប់​ពី​ស្តេច​សូល ​ជា​ព្រះ​ឰយុកោ​ទ្រង់​បាន​សុគត ទ្រង់​ប្រហែល​ជា​ខ្លាច​ស្តេច​ដាវីឌ ដែល​ជា​ស្តេច​ថ្មី បញ្ជា​គេ​ឲ្យ​សម្លាប់​សត្រូវ ឬ​អ្នក​ដែល​ប្រជែង​នឹង​រាជ​បល្ល័ង្ក​ទ្រង់ ដែល​នេះ​ជា​រឿង​កើត​ឡើង​ជា​ធម្មតា នៅ​សម័យ​នោះ។​ ប៉ុន្តែ ដោយសារ​ស្តេច​ដាវីឌ​ស្រឡាញ់​យ៉ូណាថាន ​ជា​មិត្ត​សំឡាញ់​ទ្រង់ នោះ​ទ្រង់​ក៏​បាន​ធានា​ថា មភីបូសែត​ដែល​ជា​បុត្រ​របស់​យ៉ូណាថាន នឹង​មាន​សុវត្ថិភាព និង​ទទួល​ការ​ថែរក្សា ដូច​កូន​បង្កើត​របស់​ទ្រង់​(៩:៧)។ យើង​ក៏​មិន​ខុស​ពី​មភីបូសែត​ឡើយ ព្រោះ​កាល​ពី​មុន​យើង​ជា​សត្រូវ​របស់​ព្រះ ហើយ​ត្រូវ​ស្លាប់ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​ជួយ​សង្រ្គោះ​យើង ហើយ​ប្រទាន​កន្លែង​ឲ្យ​នៅ​ជា​មួយ​ទ្រង់ ក្នុង​នគរ​ស្ថាន​សួគ៌​ជា​រៀង​រហូត។  នោះ​ជា​អត្ថន័យ​នៃ​ការ​បរិភោគ​នៅ​ពិធី​ជប់​លៀង…

Read article
ដើម្បីអ្នកដទៃ

ក្នុង​អំឡុង​ពេល​នៃ​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីត​១៩ ជន​ជាតិ​សិង្ហបុរី​ជា​ច្រើន​នាក់​នៅ​តែ​ក្នុង​ផ្ទះ ដើម្បី​ជៀស​វាង​ការ​ឆ្លង​ជំងឺ​នេះ។ ប៉ុន្តែ ខ្ញុំ​នៅ​តែ​បន្ត​ទៅ​ហែល​ទឹក​ដោយ​ចិត្ត​រីក​រាយ ដោយ​ជឿ​ថា វា​មាន​សុវត្ថិ​ភាព។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ភរិយា​របស់​ខ្ញុំ​ខ្លាច​ខ្ញុំ​ឆ្លង​ជំងឺ នៅ​អាង​ហែល​ទឹក​សាធារណៈ ហើយ​ចម្លង​ជំងឺ​នោះ​ទៅ​ម្តាយ​របស់​នាង ដែល​មាន​វ័យ​ចាស់​ជរា ដែល​ងាយ​នឹង​រង​គ្រោះ ដោយសារ​ជំងឺ​នេះ ដូច​មនុស្ស​ចាស់​ដទៃ​ទៀត។ នាង​ក៏​បាន​សុំ​ឲ្យ​ខ្ញុំ​ឈប់​ទៅ​ហែល​ទឹក​មួយ​រយៈ ដើម្បី​នាង។ ពី​ដំបូង ខ្ញុំ​ចង់​ប្រកែក​ជា​មួយ​នាង​ថា ការ​ទៅ​ហែល​ទឹក​មាន​ការ​ប្រឈម​នឹង​ការ​ឆ្លង​តិច។ បន្ទាប់​មក ខ្ញុំ​ក៏​បាន​ដឹង​ថា រឿង​នេះ​មិន​សំខាន់​ជាង​ការ​ព្រួយ​បារម្ភ​របស់​នាង​ឡើយ។ ហេតុ​អ្វី​ខ្ញុំ​នៅ​តែ​ចចេស​ទៅ​ហែល​ទឹក ដែល​ស្ទើរ​តែ​មិន​ចាំ​បាច់​ទាល់​តែ​សោះ ខណៈ​ពេល​ដែល​ការ​ទៅ​ហែល​ទឹក​នេះ បាន​ធ្វើ​ឲ្យ​នាង​មាន​ការ​ព្រួយ​បារម្ភ? ក្នុង​បទ​គម្ពីរ​រ៉ូម ជំពូក១៤ សាវ័ក​ប៉ុល​បាន​លើក​ឡើង អំពី​បញ្ហា​ដែល​អ្នក​ជឿ​ព្រះ​គ្រីស្ទ​គួរ​តែ​បរិភោគ​អាហារ​មួយ​ចំនួន ឬ​ធ្វើ​ពិធី​អ្វី​ខ្លះ។ គាត់​មាន​ការ​ព្រួយ​បារម្ភ​ថា អ្នក​ខ្លះ​បាន​បង្ខំ​អ្នក​ដទៃ ឲ្យ​ធ្វើ​តាម​ទស្សនៈ​របស់​ខ្លួន។​ សាវ័ក​ប៉ុល​បាន​រំឭក​ពួក​ជំនុំ នៅ​ទីក្រុង​រ៉ូម និង​យើង​រាល់​គ្នា​ថា អ្នក​ជឿ​ព្រះ​យេស៊ូវ អាច​មាន​ទស្សនៈ​ខុស​ៗ​គ្នា អំពី​រឿង​ផ្សេង​ៗ។ យើង​ក៏​មាន​ប្រវត្តិ​ផ្សេង​គ្នា ដែល​នាំ​ឲ្យ​យើង​មាន​អាកប្ប​កិរិយា និង​ការ​អនុវត្តន៍​ខុស​គ្នា។ គាត់​ក៏​បាន​សរសេរ​ថា “កុំ​បី​ឲ្យ​យើង​រាល់​គ្នា​និន្ទា​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ឡើយ ស៊ូ​ឲ្យ​យើង​គិត​សំរេច​ក្នុង​ចិត្ត​ដូច្នេះ​វិញ​ថា យើង​មិន​ធ្វើ​ក្បួន​ឲ្យ​បង​ប្អូន​ជំពប់​ដួល ឬ​រវាត​ចិត្ត​ចេញ​ឡើយ”(ខ.១៣)។ ព្រះ​គុណ​ព្រះ​ផ្តល់​ឲ្យ​យើង នូវ​សេរីភាព​ដ៏​អស្ចារ្យ ដែល​​ជួយ​យើង ឲ្យ​បង្ហាញ​ក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ ដល់​អ្នក​ជឿ​ដទៃ​ទៀត​ជា​ដើម។ យើង​អាច​ប្រើ​សេរីភាព​នោះ…

Read article
ត្រូវការប្រាជ្ញា

ដោយសារ​លោក​រ៉ប់(Rob) បាន​ចម្រើន​វ័យ​ធំ​ឡើង ដោយ​គ្មាន​ឪពុក គាត់​ក៏​ខក​ខាន​មិន​បាន​ទទួល​ចំណេះ​ដឹង​ជាក់​ស្តែង ដែល​ឪពុក​ទាំង​ឡាយ ច្រើន​តែ​ផ្ទេរ​ឲ្យ​កូន​ៗ​របស់​ខ្លួន​។ គាត់​មិន​ចង់​ឲ្យ​នរណា​ម្នាក់​ខ្វះ​ជំនាញ​ដ៏​ចាំ​បាច់ សម្រាប់​ការ​រស់​នៅ ដូច​នេះ គាត់​ក៏​បាន​ផលិត​វីដេអូ​អប់រំ ដាក់​យូធូប ក្នុងChannel “Dad, How Do I?” (ប្រែ​ថា លោក​ពុក តើ​ខ្ញុំ​ធ្វើ​កិច្ចការ​នេះ​ដូច​ម្តេច?)ដើម្បី​បង្ហាញ​ពី​របៀប​ធ្វើ​កិច្ចការ​ចាំ​បាច់​ជា​ច្រើន រាប់​ចាប់​តាំង​ពី​របៀប​ស្វាន​ជញ្ជាំង រហូត​ដល់​របៀប​ដូរ​កង់​ឡាន​ជា​ដើម។ ដោយ​ការ​អាណិត និង​ភាព​កក់ក្តៅ លោក​រ៉ប់​ក៏​បាន​ក្លាយ​ជា​បុគ្គល​ដ៏​ល្បី ក្នុង​យូធូប ដោយ​មាន​អ្នក subscribe រាប់​លាន​នាក់។ មនុស្ស​ជា​ច្រើន​ចង់​ឲ្យ​ឪពុក​ម្តាយ ឬ​អាណា​ព្យាបាល បង្រៀន​ខ្លួន​នូវ​ជំនាញ​ដ៏​មាន​តម្លៃ ដើម្បី​ជួយ​ពួក​គេ​ឲ្យ​អាច​ឆ្លង​កាត់​ស្ថានភាព​ដ៏​ពិបាក។ លោក​ម៉ូសេ​ក៏​ត្រូវ​ការ​ប្រាជ្ញា បន្ទាប់​ពី​គាត់ និង​ពួក​អ៊ីស្រាអែល​ភៀស​ខ្លួន ពី​ភាព​ជា​ទាសករ ចេញ​ពី​ទឹក​ដី​អេស៊ីព្ទ ហើយ​ក៏​បាន​រួម​គ្នា​ជា​ជាតិ​សាសន៍​មួយ។ លោក​យេត្រូ ដែល​ជា​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ ក៏​បាន​ឃើញ​គាត់​មាន​ការ​ហត់​នឿយ នៅ​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​របស់​ពួក​បណ្តា​ជន។ ដូច​នេះ លោក​យេត្រូ ក៏​បាន​ឲ្យ​យោបល់​ដល់​លោក​ម៉ូសេ ដើម្បី​ឲ្យ​គាត់​ចែក​រំលែក​ការ​ទទួល​ខុស​ត្រូវ​ដល់​អ្នក​ដឹកនាំ​ក្រោម​គាត់​(និក្ខមនំ ១៨:១៧-២៣)។ លោក​ម៉ូសេ​ក៏​បាន “ស្តាប់​តាម​ឪពុក​ក្មេក ហើយ​ធ្វើ​តាម​ពាក្យ​លោក​ថា​ទាំង​ប៉ុន្មាន”(ខ.២៤)។ ព្រះ​ទ្រង់​ជ្រាប​ថា យើង​រាល់​គ្នា​សុទ្ធ​តែ​ត្រូវ​ការ​ប្រាជ្ញា។ អ្នក​ខ្លះ​ប្រហែល​ជា​ព្រះ​ប្រទាន​ពរ ឲ្យ​មាន​ឪពុក​ម្តាយ ដែល​ផ្តល់​យោបល់​ប្រកប​ដោយ​ប្រាជ្ញា…

Read article
គ្មានអ្វីដែលសាមញ្ញនោះទេ

ពេល​ដែល​អ្នក​ស្រី​អានីតា(Anita) បាន​លា​ចាក​លោក ក្នុង​អាយុ​៩០​ឆ្នាំ ក្នុង​ដំណេក​របស់​គាត់ ភាព​ស្ងាត់​ស្ងៀម​នៃ​ការ​ស្លាប់​របស់​គាត់ បាន​ឆ្លុះ​បញ្ចាំង អំពី​ភាព​ស្ងាត់​ស្ងៀម​នៃ​ជីវិត​គាត់​ផង​ដែរ។ គាត់​ជា​ស្រ្តី​មេម៉ាយ​ម្នាក់ ដែល​បាន​ធ្វើ​ការ​លះ​បង់​សម្រាប់​កូន​ចៅ​របស់​គាត់ ហើយ​ក៏​បាន​ធ្វើ​ជា​មិត្ត​សំឡាញ់​របស់​យុវនារី​ជា​ច្រើន ក្នុង​ពួក​ជំនុំ។ អ្នក​ស្រី​អានីតា មិន​មាន​ឈ្មោះ​ល្បី ជា​អ្នក​មាន​ប្រាជ្ញា ឬ​មាន​ស្នាដៃ​នោះ​ទេ។ ប៉ុន្តែ ជំនឿ​ដ៏​ជ្រាល​ជ្រៅ ដែល​គាត់​មាន​ចំពោះ​ព្រះ បាន​បណ្តាល​ចិត្ត​អ្នក​ដែល​ស្គាល់​គាត់។ មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់​បាន​និយាយ​ថា “ពេល​ដែល​ខ្ញុំ​មិន​ដឹង​ថា ត្រូវ​ដោះ​ស្រាយ​បញ្ហា​ដោយ​របៀប​ណា ខ្ញុំ​មិន​បាន​រំឭក​ខ្លួន​ឯង អំពី​ពាក្យ​សម្តី​របស់​គ្រូ​អធិប្បាយ ឬ​អ្នក​និពន្ធ​ដ៏​ល្បីល្បាញ​នោះ​ទេ។ គឺ​ខ្ញុំ​គិត អំពី​ពាក្យ​អ្វី​ដែល​អ្នក​ស្រី​អានីតា​និយាយ”។ មនុស្ស​ជា​ច្រើន​មាន​លក្ខណៈ​ដូច​អ្នក​ស្រី​អានីតា ជា​មនុស្ស​សាមញ្ញ កំពុង​រស់​នៅ​ក្នុង​ជីវិត​សាមញ្ញ។ ឈ្មោះ​យើង​នឹង​មិន​ឮ​គេ​និយាយ ក្នុង​ព័ត៌មាន​នោះ​ទេ ហើយ​គេ​ក៏​នឹង​មិន​សង់​រូប​សំណាក់ ដើម្បី​ផ្តល់​កិត្តិយស​ដល់​យើង​ដែរ។ តែ​ជីវិត​ដែល​រស់​នៅ ដោយ​ជំនឿ ក្នុង​ព្រះ​យេស៊ូវ មិន​មែន​ជា​ជីវិត​ធម្មតា​ឡើយ។ បទ​គម្ពីរ​ហេព្រើរ ជំពូក​១១ បាន​និយាយ​អំពី​មនុស្ស​មួយ​ចំនួន ដោយ​មិន​បញ្ចេញ​ឈ្មោះ​ពួក​គេ (ខ.៣៥-៣៨) ។ ពួក​គេ​បាន​ដើរ តាម​ផ្លូវ​ដ៏​លំបាក​វេទនា ហើយ​ក៏​មិន​បាន​ទទួល​រង្វាន់ ក្នុង​ជីវិត​នេះ​ដែរ​(ខ.៣៩)។​  តែ​ដោយសារ​ពួក​គេ​ស្តាប់​បង្គាប់​ព្រះ នោះ​សេចក្តី​ជំនឿ​របស់​ពួក​គេ​មិន​អសារ​ឥត​ការ​ឡើយ។ ព្រះ​ទ្រង់​ប្រើ​ជីវិត​ពួក​គេ ទោះ​ពួក​គេ​មិន​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ(ខ.៤០)។ តើ​អ្នក​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត ដោយសារ​ជីវិត​អ្នក​ហាក់​ដូចជា​សាមញ្ញ​ពេក នោះ​ចូរ​ចាំ​ថា…

Read article
ជម្លោះក្នុងពេលបច្ចុប្បន្ន

ពេល​ដែល​អ្នក​ដាក់​ចំណិត​នំប៉័ង​ចូល​ក្នុង​ឧបករណ៍​ដុត​នំប៉័ង អ្នក​អាច​នឹក​ចាំ​ថា ឧបករណ៍​នេះ​គឺ​ជា​លទ្ធ​ផល នៃ​ជម្លោះ​ដ៏​ជូរចត់​មួយ នៅ​ចុង​សតវត្សរ៍​ទី​១៩។ នៅ​សម័យ​នោះ អ្នក​ច្នៃ​បង្កើត​ពីរ​នាក់ ​គឺ​លោក​ថូម៉ាស អេឌីសិន(Thomas Edison) និង​នីកូឡា ថេស្លា(Nikola Tesla) មាន​ការ​ប្រជែង​គ្នា អំពី​ប្រភេទ​នៃ​ចរន្ត​អគ្គិសនី​សម្រាប់​ការអភិវឌ្ឍន៍ គឺ​ចរន្ត​ជាប់(DC) ដែល​មាន​ដូចជា​ចរន្ត​អគ្គិសនី ចេញ​ពី​ថ្មពិល ចូល​ទៅ​ក្នុង​ពិល​ជាដើម និង​ចរន្ត​ឆ្លាស់(AC) ដែល​ចេញ​ពី​ម៉ាស៊ីន​ភ្លើង។ ទី​បំផុត គំនិត​របស់​លោក​ថែស្លា អំពី​ចរន្ត​ឆ្លាស់ បាន​ទទួល​ជោគ​ជ័យ ហើយ​ត្រូវ​បាន​គេ​យក​មក​ប្រើ​ប្រាស់ ដើម្បី​ផ្គត់​ផ្គង់​អគ្គីសនី ដល់​ផ្ទះ កន្លែង​អាជីវកម្ម និង​សហគមន៍ នៅ​ទូទាំង​ពិភព​លោក។ ចរន្ត​ឆ្លាស់ AC ក៏​មាន​ប្រសិទ្ធ​ភាព​ជាង នៅ​ក្នុង​ការ​បញ្ជូន​ចរន្ត​អគ្គីសនី ទៅ​តំបន់​ឆ្ងាយ​ៗ និង​ជា​ជម្រើស​ដែល​ឆ្លាត​វ័យ​ជាង។ ជួន​កាល យើង​ត្រូវ​ការ​ប្រាជ្ញា ខណៈ​ពេល​ដែល​យើង​ជួប​បញ្ហា​ជម្លោះ​រវាង​អ្នក​ជឿ​(មើល​រ៉ូម ១៤:១-១២)។ សាវ័ក​ប៉ុល​បាន​បង្រៀន​យើង ឲ្យ​ស្វែង​រក​ជំនួយ​ពី​ព្រះ ដើម្បី​ឲ្យ​យើង​មាន​ការ​យល់​ច្បាស់ ក្នុង​បញ្ហា​ទាំង​នោះ។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “បើ​អ្នក​រាល់​គ្នា​មាន​គំនិត​ណា​ផ្សេង​ក្នុង​ការ​អ្វី នោះ​ព្រះ​ទ្រង់​នឹង​សំដែង​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឃើញ​សេចក្តី​នេះ​ដែរ”(ភីលីព ៣:១៥)។ ក្នុង​ពីរបី​ខ​បន្ទាប់​មក​ទៀត យើង​ឃើញ​លទ្ធផល​របស់​មនុស្ស​ពីរ​នាក់ ដែល​បែក​បាក់​គ្នា ដោយសារ​ការ​ខ្វែង​គំនិត​គ្នា បាន​ជា​សាវ័ក​ប៉ុល​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​ប្រាប់​ពួក​គេ​ថា…

Read article
ការជួយគ្នាទៅវិញទៅមក

កាល​អេមបឺ(Amber) កំពុង​លេង​បាល់​បោះ ជា​មួយ​មិត្ត​ភក្តិ​ស្រី​ៗ​របស់​នាង នាង​ក៏​បាន​ដឹង​ថា សហគមន៍​របស់​នាង អាច​ទទួល​ផល​ចំណេញ ពី​ក្រុម​កីឡាករ​នារី​មួយ​ក្រុម។ ដូច​នេះ នាង​ក៏​បាន​បង្កើត​អង្គការ​មិន​រក​ប្រាក់​ចំណេញ ដើម្បី​លើក​កម្ពស់​ការ​ធ្វើ​ការ​ជា​ក្រុម និង​ជះឥទ្ធិពល​ដល់​មនុស្ស​ជំនាន់​ក្រោយ។ អ្នក​ដឹកនាំ​ក្រុម​កីឡាករ​នារី​នេះ បាន​ព្យាយាម​ជួយ​ស្រ្តី និង​ក្មេង​ស្រី​ឲ្យ​មាន​ទំនុក​ចិត្ត និង​ចរិយា​សម្បត្តិ​ល្អ​ៗ ហើយ​លើក​ទឹក​ចិត្ត​ពួក​គេ ឲ្យ​ក្លាយ​ជា​អ្នក​រួម​ចំណែក​ដ៏​មាន​ន័យ ដល់​សហគមន៍​ក្នុង​តំបន់​របស់​ពួក​គេ។ កីឡាករ​ម្នាក់ ដែល​កំពុង​បង្រៀន​ក្មេង​ស្រី​ដទៃ​ទៀត បាន​និយាយ​ថា “យើង​មាន​ការ​ទុក​ចិត្ត និង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ខ្លាំង។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​មិត្ត​រួម​ក្រុម​ចាស់​របស់​ខ្ញុំ។ យើង​បាន​ទ្រទ្រង់​គ្នា​ទៅ​វិញ​ទៅ​មក តាម​ធម្យោបាយ​ជា​ច្រើន។ ខ្ញុំ​ចង់​ឃើញ​នារី​ទាំង​នោះ​ជោគ​ជ័យ និង​លូត​លាស់”។​ ព្រះ​ទ្រង់​ក៏​សព្វ​ព្រះ​ទ័យ​ឲ្យ​រាស្រ្ត​ទ្រង់​រួបរួម​គ្នា ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ។ សាវ័ក​ប៉ុល​បាន​ជំរុញ​ពួក​ជំនុំ​នៅ​ទីក្រុង​ថែស្សាឡូនីច ឲ្យ​លើក​ទឹក​ចិត្ត និង​ស្អាង​គ្នា​ទៅ​វិញ​ទៅ​មក​(១ថែស្សាឡូនិច ៥:១១)។ ព្រះ​ទ្រង់​បាន​ដាក់​យើង​ចូល​ក្នុង​មហា​គ្រួសារ​នៃ​រាស្រ្ត​ទ្រង់ ដើម្បី​ទ្រទ្រង់​យើង ក្នុង​ការ​រស់​នៅ។ យើង​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ដើរ​តាម​ផ្លូវ​នៃ​ជីវិត ក្នុង​ព្រះ​គ្រីស្ទ។  ជួន​កាល ការ​នេះ​ប្រហែល​ជា​មាន​ន័យ​ថា យើង​ត្រូវ​ស្តាប់​គេ​រៀប​រាប់​អំពី​ទុក្ខ​លំបាក​របស់​គេ ដោយ​បំពេញ​តម្រូវការ​ជាក់​ស្តែង ឬ​និយាយ​ពាក្យ​លើក​ទឹក​ចិត្ត​ពីរ​បី​ម៉ាត់។ យើង​អាច​អបអរ​ជ័យ​ជម្នះ​របស់​ពួក​គេ ឬ​អធិស្ឋាន​សូម​កម្លាំង ក្នុង​ពេល​មាន​ទុក្ខ​លំបាក ឬ​ក៏​ជំរុញ​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​លូត​លាស់ ក្នុង​ជំនឿ។ ហើយ​យើង​តែង​តែ​អាច​ព្យាយាម​ធ្វើ​ការ​ល្អ សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក​(ខ.១៥)។ យើង​អាច​អរ​សប្បាយ​ក្នុង​ការ​ទុក​ចិត្ត និង​ស្រឡាញ់​គ្នា ខណៈ​ពេល​ដែល​យើង​រួម​គ្នា…

Read article
យាងទៅជាមួយយើង កាត់តាមជ្រលងភ្នំ

អ្នក​ស្រី​ហាណា វាលបឺហ្វូស(Hannah Wilberforce) ជា​ម្តាយ​មីង របស់​លោក​វីលៀម វាលបឺហ្វូស(William Wilberforce) ដែល​ជា​អ្នក​ដឹក​នាំ​ចលនា​លប់​បំបាត់​របប​ទាស​ភាព​នៅ​ចក្រភព​អង់គ្លេស។ កាល​គាត់​កំពុង​មាន​ជំងឺ​មិន​អាច​ងើប​ពី​គ្រែ​រួច ហើយ​ជិត​ដល់​ពេល​ស្លាប់ គាត់​ក៏​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់ ដោយ​រៀប​រាប់ អំពី​ការ​ស្លាប់​របស់​អ្នក​ជឿ​ព្រះ​យេស៊ូវ​ម្នាក់ យ៉ាង​ដូច​នេះ​ថា “បុរស​នោះ​មាន​ពរ​ណាស់ ដែល​បាន​លាចាក​លោក ចូល​ទៅ​ក្នុង​សិរីល្អ ក្នុង​ព្រះ​វត្តមាន​នៃ​ព្រះ​យេស៊ូវ ដែល​គាត់​មិន​បាន​ឃើញ តែ​គាត់​បាន​ស្រឡាញ់​ទ្រង់។ ចិត្ត​របស់​ខ្ញុំ​ហាក់​ដូច​ជា​ចង់​លោត​ឡើង ដោយ​អំណរ”។​ បន្ទាប់​មក គាត់​ក៏​បាន​ពិពណ៌នា​ អំពី​ស្ថាន​ភាព​របស់​គាត់​ថា “សម្រាប់​ខ្លួន​ខ្ញុំ​វិញ ទោះ​ស្ថានភាព​ប្រែ​ជា​ល្អ ឬ​អាក្រក់​ជាង​មុន​ក្តី ព្រះ​យេស៊ូវ​នៅ​តែ​ល្អ​ជា​និច្ច”​។​ ពាក្យ​សម្តី​របស់​នាង បាន​ធ្វើ​ឲ្យ​ខ្ញុំ គិត​ដល់​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​២៣ ដែល​ក្នុង​នោះ​ស្តេច​ដាវីឌ​បាន​សរសេរ​ថា “ទោះ​បើ​ទូលបង្គំ​ដើរ​កាត់​ច្រក​ភ្នំ​នៃ​ម្លប់​សេចក្តី​ស្លាប់​ក៏​ដោយ គង់​តែ​មិន​ខ្លាច​សេចក្តី​អាក្រក់​ណា​ឡើយ ដ្បិត​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ទូលបង្គំ ព្រនង់ ហើយ​នឹង​ដំបង​របស់​ទ្រង់​កំសាន្ត​ចិត្ត​ទូលបង្គំ”(ខ.៤)។ ការ​ពិពណ៌នា​របស់​ស្តេច​ដាវីឌ​ត្រង់​ចំណុច​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ប៉ះពាល់​ចិត្ត​យ៉ាង​ខ្លាំង។ នៅ​ដើម​ដំបូង​នៃ​ជំពូក​នេះ ទ្រង់​បាន​ថ្លែង​ថា “ព្រះយេហូវ៉ា​ទ្រង់​ជា​អ្នក​គង្វាល​ខ្ញុំ”(ខ.១) ហើយ​បន្ទាប់​មក ទ្រង់​ទូល​ដល់​ព្រះអម្ចាស់​ថា “ដ្បិត​ទ្រង់​គង់​នៅ​ជា​មួយ​ទូល​បង្គំ”(ខ.៤)។ យើង​ពិត​ជា​មាន​ការ​លើក​ទឹក​ចិត្ត​ខ្លាំង​ណាស់ ពេល​ដែល​បាន​ដឹង​ថា ព្រះ​ដ៏​មាន​គ្រប់​ចេស្តា ដែល​បាន​បង្កើត​ពិភព​លោក​ទាំង​មូល​(៩០:២) មាន​ព្រះទ័យ​អាណិត​មនុស្ស​យ៉ាង​ខ្លាំង បាន​ជា​ព្រះ​អង្គ​យាង​ទៅ​ជា​មួយ​យើង កាត់​តាម​កន្លែង​ដែល​ពិបាក​បំផុត។ ទោះ​ស្ថានភាព​យើង​ប្រែ​ជា​ល្អ…

Read article
ទោះយើងថ្វាយបង្គំនៅទីណាក៏ដោយ

ដោយសារ​ខ្ញុំ​ឈឺ​ក្បាល​ខ្លាំង ខ្ញុំ​ក៏​បាន​ខក​ខាន​មិន​បាន​ចូល​រួម​កម្មវិធី​ថ្វាយ​បង្គំ​ព្រះ ជា​មួយ​គ្រួសារ​ពួក​ជំនុំ​ក្នុង​តំបន់​របស់​ខ្ញុំ ជា​ថ្មី​ម្តង​ទៀត។ ខ្ញុំ​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង ចំពោះ​ការ​ខក​ខាន​មិន​បាន​ថ្វាយ​បង្គំ​ជា​សហគមន៍ ដូច​នេះ ខ្ញុំ​ក៏​បាន​មើល​ការ​អធិប្បាយ​ព្រះ​បន្ទូល​តាម​អនឡាញ។ ពី​ដំបូង ការ​ត្អូញត្អែរ​ក្នុង​ចិត្ត​ខ្ញុំ ធ្វើ​ឲ្យ​បទ​ពិសោធន៍​ខ្ញុំ​មាន​ភាព​ជូរ​ចត់។ សម្លេង និង​រូបភាព​វីដេអូ​មិន​ច្បាស់​នាំ​ឲ្យ​មាន​ការ​រំខាន​ដល់​ការ​មើល​ការ​អធិប្បាយ​តាម​អនឡាញ។ ប៉ុន្តែ មាន​សម្លេង​មួយ​ក្នុង​វីដេអូ ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចំា​អំពី​បទ​ទំនុក​សកល ដែល​ខ្ញុំ​ធ្លាប់​ស្គាល់។ ទឹក​ភ្នែក​ខ្ញុំ​ក៏​បាន​ហូរ​ចុះ​មក ខណៈ​ពេល​ដែល​ខ្ញុំ​ច្រៀង​ថា “សូម​ទ្រង់​បើក​ភ្នែក​ទូល​បង្គំ ឱ​ព្រះអម្ចាស់​នៃ​ចិត្ត​ទូល​បង្គំ។ គ្មាន​អ្វី​សំខាន់​ជាង​ព្រះ​អង្គ។ សូម​ឲ្យ​ទូល​បង្គំ បាន​គិត​អំពី​ព្រះ​អង្គ ទាំង​ថ្ងៃ​យប់។ ទាំង​ពេល​ដើរ ឬ​ពេល​គេង សូម​ព្រះ​វត្ត​មាន​ព្រះ​អង្គ​ធ្វើ​ជា​ពន្លឺ​ទូល​បង្គំ”។ ខ្ញុំ​ក៏​បាន​ថ្វាយ​បង្គំ​ព្រះ​អង្គ ខណៈ​ពេល​ខ្ញុំ​កំពុង​អង្គុយ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ ដោយ​ផ្តោត​ទៅ​លើ​អំណាច​នៃ​ព្រះ​វត្តមាន​ដ៏​ស្ថិតស្ថេរ​របស់​ព្រះអង្គ។​ ព្រះ​គម្ពីរ​ប៊ីប​បាន​និយាយ​បញ្ជាក់ អំពី​សារៈ​សំខាន់​នៃ​ការ​ថ្វាយ​បង្គំ​ជុំគ្នា​(ហេព្រើរ ១០:២៥) ប៉ុន្តែ យើង​ថ្វាយ​បង្គំ​ព្រះ​អង្គ មិន​មែន​តែ​នៅ​ក្នុង​អគារ​ព្រះវិហារ​ប៉ុណ្ណោះ​ឡើយ។ ក្នុង​អំឡុង​ពេល​ព្រះយេស៊ូវ​សន្ទនា​ជា​មួយ​ស្រ្តី​សាសន៍​សាម៉ារី នៅ​ក្បែរ​អណ្តូង​ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​នាង​ឈប់​មាន​ការ​យល់​ច្រឡំ អំពី​ព្រះ​មែស៊ី(យ៉ូហាន ៤:៩)។ ព្រះ​អង្គ​មិន​បាន​ថ្កោល​ទោស​នាង​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ ព្រះអង្គ​មាន​បន្ទូល​នូវ​សេចក្តី​ពិត និង​បង្ហាញ​ក្តី​ស្រឡាញ់​ដល់​នាង ខណៈ​ពេល​ដែល​នាង​កំពុង​ឈរ​នៅ​មាត់​អណ្តូង​(ខ.១០)។ ព្រះ​អង្គ​បាន​បើក​បង្ហាញ​ថា ព្រះអង្គ​ស្គាល់​កូន​ទ្រង់ ដោយ​ភាព​ជិត​ស្និទ្ធ(ខ.១៧-១៨)។ ព្រះ​អង្គ​ក៏​បាន​ប្រកាស អំពី​ភាព​ជា​ព្រះ​របស់​ព្រះ​អង្គ ហើយ​ប្រកាស​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​បណ្តាល​ចិត្ត​រាស្រ្ត​ទ្រង់​ឲ្យ​មាន​ការ​ថ្វាយ​បង្គំ​ដ៏​ពិត គឺ​មិន​មែន​ឲ្យ​ថ្វាយ​បង្គំ​ព្រះ​អង្គ…

Read article
ភាពពុកផុយក្នុងរូបកាយ

រឿង​នោះ​បាន​កើត​ឡើង ដោយ​ការ​រមាស់​ក។ ខ្ញុំ​ក៏​បាន​គិត​ថា ខ្ញុំ​ប្រហែល​មាន​បញ្ហា​សុខភាព​ហើយ។ តាម​ពិត ការ​រមាស់​ក​នោះ គឺ​ជា​រោគ​សញ្ញា​នៃ​ជំងឺ​ផ្ដាសាយ​ធំ។ វា​គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម​នៃ​ការ​ធ្វើ​ទុក្ខ​ផ្លូវ​ដង្ហើម។ ជំងឺ​ផ្តាសាយ​ធំ ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ក្អក​ខ្លាំង ហើយ​យូរ ហើយ​ក៏​បាន​ប្រែ​ក្លាយ​ជា​ជំងឺ​រលាក​សួត។​ ការ​ក្អក​ខ្លាំង​អស់​រយៈ​ពេល​៨​សប្តាហ៍ ពិត​ជា​ពិបាក​ណាស់ តែ​វា​បាន​បណ្តាល​ឲ្យ​ខ្ញុំ​បន្ទាប​ខ្លួន។ ខ្ញុំ​មិន​បាន​គិត​ថា ខ្លួន​ឯង​មាន​វ័យ​ចាស់​ទេ។ តែ​ខ្ញុំ​មាន​វ័យ​ចាស់​ល្មម​នឹង​អាច​ចាប់​ផ្តើម​គិត​ថា ខ្ញុំ​កំពុង​តែ​ឆ្ពោះ​ទៅ​រក​វ័យ​ចាស់​ហើយ។ ចំពោះ​បញ្ហា​សុខភាព​ដែល​វាយ​ប្រហារ​មក​លើ​យើង ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់ សមាជិក​ក្រុម​តូច នៅ​ព្រះវិហារ​ខ្ញុំ​បាន​ហៅ​វា​ជា​លក្ខណៈ​កំប្លែង​ថា ជំងឺ​ពុក​ផុយ។ ប៉ុន្តែ ដំណើរ​នៃ​ភាព​ពុក​ផុយ ដែល​កំពុង​កើត​មាន គឺ​គ្មាន​អ្វី​ដែល​គួរ​ឲ្យ​អស់​សំណើច​នោះ​ឡើយ។ ក្នុង​បទ​គម្ពីរ​កូរិនថូស ជំពូក​៤ សាវ័ក​ប៉ុល​បាន​សរសេរ អំពី​ភាព​ពុក​រលួយ​ខាង​វិញ្ញាណ​ផង​ដែរ។ ជំពូក​នោះ​បាន​ពិពណ៌នា អំពី​ការ​បៀតបៀន ដែល​គាត់ និង​ក្រុម​របស់​គាត់​បាន​ស៊ូទ្រាំ។ ការ​បំពេញ​បេសកកម្ម​របស់​គាត់​បាន​ជួប​ការ​លំបាក​ធ្ងន់ធ្ងរ បាន​ជា​គាត់​ទទួល​ស្គាល់​ថា “មនុស្ស​ខាង​ក្រៅ​របស់​យើង​ខ្ញុំ កំពុង​តែ​ពុករលួយ​ទៅ”។ ប៉ុន្តែ ទោះ​រូបកាយ​គាត់​មាន​ការ​ចុះ​ខ្សោយ ដោយសារ​ជំងឺ ការ​បៀតបៀន និង​ស្ថានភាព​ដ៏​ពិបាក សាវ័ក​ប៉ុល​ប្រកាន់​ខ្ជាប់​នូវ​ក្តី​សង្ឃឹម​ដ៏​ស្ថិតស្ថេរ​របស់​គាត់ បាន​ជា​គាត់​ពោល​ថា “នៅ​ខាង​ក្នុង​កំពុង​តែ​កែ​ប្រែ​ជា​ថ្មី​ឡើង​រាល់​ថ្ងៃ​ជានិច្ច​”(ខ.១៦)។ គាត់​បាន​លើក​ឡើង​ថា “សេចក្តី​ទុក្ខ​លំបាក​យ៉ាង​ស្រាល​របស់​យើង​ខ្ញុំ ដែល​នៅ​តែ​មួយ​ភ្លែត​នេះ នោះ​បង្កើត​ឲ្យ​យើង​ខ្ញុំ​មាន​សិរីល្អ​យ៉ាង​ធ្ងន់​លើស​លប់ ដ៏​នៅ​អស់​កល្ប​ជានិច្ច​វិញ”(ខ.១៧)។ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​សរសេរ​អត្ថបទ​នេះ ភាព​ពុក​ផុយ​កំពុង​កើត​មាន​ក្នុង​ទ្រូង​របស់​ខ្ញុំ…

Read article
ជំនឿដែលមានការបះបោរ

ជួន​កាល វ័យ​ជំទង់​ស្ថិត​ក្នុង​ចំណោម​រដូវ​កាល​ដ៏​ឈឺ​ចាប់​បំផុត ក្នុង​ជីវិត សម្រាប់​ឪពុក​ម្តាយ និង​កូន។ ក្នុង​ការ​ស្វែង​រក​ភាព​ឯក​រាជ្យ ឲ្យ​រួច​ផុត​ពី​ការ​គ្រប់​គ្រង​របស់​ម្តាយ​ខ្ញុំ ខ្ញុំ​បាន​បដិសេធន៍​គោល​តម្លៃ​របស់​គាត់​ដោយ​បើក​ចំហ ហើយ​ក៏​បាន​ទាស់​ប្រឆាំង​នឹង​ច្បាប់​គ្រួសារ ដោយ​ខ្ញុំ​សង្ស័យ​ថា គាត់​បាន​ដាក់​គោល​តម្លៃ និង​ច្បាប់​ទាំង​នោះ គ្រាន់​តែ​ដើម្បី​ឲ្យ​ខ្ញុំ​វេទនា​ប៉ុណ្ណោះ។ ក្រោយ​មក យើង​ក៏​មាន​ការ​យល់​ស្រប​គ្នា អំពី​រឿង​ទាំង​នោះ ប៉ុន្តែ នៅ​ពេល​នោះ ទំនាក់​ទំនង​របស់​យើង​មាន​ពេញ​ទៅ​ដោយ​ភាព​តាន​តឹង។ ម្តាយ​របស់​ខ្ញុំ​ក៏​បាន​ពោល​ទំនួញ អំពី​ការ​បដិសេធន៍​របស់​ខ្ញុំ មិន​ព្រម​ស្តាប់​តាម​ការណែនាំ​របស់​គាត់ ដែល​ប្រកប​ដោយ​ប្រាជ្ញា ដោយ​គាត់​ដឹង​ថា ការ​ណែ​នាំ​ទាំង​នោះ​នឹង​ជួយ​ខ្ញុំ ឲ្យ​ជៀស​ផុស​ពី​ការ​ឈឺ​ចាប់ ខាង​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ ដែល​មិន​ចាំ​បាច់។​ ព្រះ​ទ្រង់​ក៏​មាន​ព្រះ​ទ័យ​ដូច​នេះ សម្រាប់​កូន​ៗ​របស់​ទ្រង់ ​ជា​រាស្រ្ត​អ៊ីស្រាអែល​ផង​ដែរ។ ព្រះ​អង្គ​បាន​ប្រទាន​ប្រាជ្ញា សម្រាប់​ការ​រស់​នៅ តាម​ក្រឹត្យវិន័យ​១០​ប្រការ(ចោទិយកថា ៥:៧-២១)។ គេ​អាច​យល់​ថា ក្រឹត្យវិន័យ​ទាំង​១០​ប្រការ ជា​ច្បាប់​ដែល​គេ​ត្រូវ​អនុវត្ត​តាម ប៉ុន្តែ ព្រះ​ទ្រង់​បាន​បង្ហាញ​ព្រះ​ទ័យ​ទ្រង់ ពេល​ដែល​ព្រះ​អង្គ​មាន​បន្ទូល​ទៅ​កាន់​លោក​ម៉ូសេ​ថា ព្រះអង្គ​ឲ្យ​ពួក​គេ​កាន់​តាម​ក្រឹត្យ​វិន័យ​ទ្រង់ គឺ​ប្រយោជន៍​ឲ្យ​គេ និង​ពួក​កូន​ចៅ​គេ បាន​សប្បាយ​នៅ​ជា​រៀងរាប​ដរាប​ទៅ”(ខ.២៩)។ លោក​ម៉ូសេ​បាន​ទទួល​ស្គាល់​បំណង​ព្រះ​ទ័យ​ព្រះ បាន​ជា​គាត់​និយាយ​ថា ការ​ស្តាប់​បង្គាប់​តាម​ក្រឹត្យ​វិន័យ នឹង​នាំ​ឲ្យ​ពួក​គេ​អរសប្បាយ​នឹង​ព្រះ​វត្តមាន​របស់​ទ្រង់ ដែល​គង់​នៅ​ជាប់​ជា​មួយ ក្នុង​ទឹក​ដី​សន្យា(ខ.៣៣)។ យើង​រាល់​គ្នា​សុទ្ធ​តែ​ឆ្លង​កាត់ រដូវ​កាល​នៃ​ការ​បះ​បោរ​ទាស់​នឹង​ព្រះ ដោយ​មិន​ទុក​ចិត្ត​លើ​ការណែនាំ​របស់​ទ្រង់…

Read article