គ្រូបង្រៀនដ៏អស្ចារ្យបំផុត
មានពេលមួយ កូនស្រីខ្ញុំបានផ្តួលខ្មៅដៃរបស់នាង នៅលើតុ ហើយនិយាយថា នាងមិនយល់ទេ! នាងកំពុងតែធ្វើលំហាត់គណិតវិទ្យា ហើយខ្ញុំទើបតែចាប់ផ្តើមបង្រៀននាងនៅផ្ទះ ក្នុងសម័យកូវីត។ យើងកំពុងតែជួបបញ្ហាហើយ។ ខ្ញុំមិនអាចចាំមេរៀន ដែលខ្ញុំបានរៀនកាលពី៣៥ឆ្នាំមុន អំពីការប្តូរលេខទសភាគ ទៅជាប្រភាគ។ ខ្ញុំមិនអាចបង្រៀននាង អំពីអ្វីដែលខ្ញុំបានភ្លេចហើយនោះទេ ដូចនេះ យើងក៏បានមើលគ្រូពន្យល់ តាមអនឡាញទាំងអស់គ្នា។ ក្នុងនាមយើងជាមនុស្ស ពេលខ្លះ យើងមានការពិបាក ដោយសារការអ្វី ដែលយើងមិនស្គាល់ ឬមិនយល់។ ប៉ុន្តែ សម្រាប់ព្រះវិញ ទ្រង់ជាព្រះដែលជ្រាបអំពីអ្វីៗទាំងអស់ ឬសព្វញ្ញូញ្ញាណ។ ហោរាអេសាយបានសរសេរថា “តើអ្នកណាបានស្ទង់ព្រះវិញ្ញាណនៃព្រះយេហូវ៉ា ឬបានបង្រៀនទ្រង់ដោយខ្លួនធ្វើជាអ្នកជួយប្រឹក្សា តើទ្រង់បានប្រឹក្សានឹងអ្នកណា ហើយអ្នកណាបានពន្យល់ទ្រង់ ឬបង្រៀនទ្រង់ក្នុងផ្លូវយុត្តិធម៌ ឬឲ្យទ្រង់មានចំណេះ ឬបង្ហាញផ្លូវនៃយោបល់ដល់ទ្រង់?” (អេសាយ ៤០:១៣-១៤)។ ចម្លើយនោះគឺ គ្មាននរណាបង្រៀន ឬជួយប្រឹក្សាទ្រង់ឡើយ។ មនុស្សមានប្រាជ្ញា ព្រោះព្រះទ្រង់បានបង្កើតយើង ឲ្យមានរូបភាពដូចព្រះអង្គ។ ប្រាជ្ញារបស់យើង គឺគ្រាន់តែមិនអាចធៀបនឹងប្រាជ្ញាទ្រង់សូម្បីតែបន្តិច។ ចំណេះដឹងយើងមានកំណត់ តែព្រះទ្រង់ជ្រាប អំពីអ្វីៗទាំងអស់ តាំងពីអស់កល្បជានិច្ច រហូតដល់អស់កល្បជានិច្ច(ទំនុកដំកើង ១៤៧:៥)។ ចំណេះដឹងយើង មានការកើនឡើងជារៀងរាល់ថ្ងៃ ដោយមានជំនួយពីបច្ចេកវិទ្យា…
Read article