កិច្ចការដែលយើងធ្វើថ្វាយព្រះ
អស់អ្នកណាដែលមានសេចក្តីរំជួលក្នុងចិត្ត ជាអ្នកដែលមានវិញ្ញាណបណ្តាលឲ្យថ្វាយស្ម័គ្រពីចិត្ត នោះក៏យកដង្វាយមកថ្វាយដល់ព្រះយេហូវ៉ា សំរាប់ការធ្វើត្រសាលជំនុំ។ និក្ខមនំ ៣៥:២១ ពេលដែលស្តេច យ៉ុងចូ នៃប្រទេសកូរ៉េ(ឆ្នាំ១៦៩៤ ដល់១៧៧៦) មានការពិបាកព្រះទ័យ ដោយសារអំពើពុករលួយ និងភាពហ៊ឺហារបស់ពួកមន្រ្តី ដែលកំពុងតែបំផ្លាញនគររបស់ទ្រង់ ទ្រង់ក៏បានសម្រេចព្រះទ័យធ្វើការផ្លាស់ប្តូរបញ្ហាមួយចំនួន។ ទ្រង់បានហាមមិនឲ្យគេប្រើអំបោះពណ៌មាស នៅក្នុងការប៉ាក់ក្រណាត់ ដែលជាប្រពៃណីរបស់ពួកអ្នកមាន ដែលចូលចិត្តភាពហ៊ឺហា។ មិនយូរប៉ុន្មាន ចំណេះដឹងនៃការដេរប៉ាក់ប្រភេទនេះ ក៏បានរលាតសាបសូន្យ ទៅក្នុងអតីតកាល។ នៅឆ្នាំ២០១១សាស្ត្រាចារ្យ ស៊ីម យ៉ុន-អូក (Sim Yeon-ok) ចង់ស្តាប្រពៃណីមួយនេះឡើងវិញ បន្ទាប់ពីវាបានបាត់បង់តាំងពីយូរមកហើយ។ គាត់បានសន្និដ្ឋានថា គេបានយកសន្លឹកមាសមកបិទពីលើក្រដាសធ្វើពីដើមម៉ន រួចកាត់វាឲ្យក្លាយជាសរសៃអំបោះ។ គាត់អាចធ្វើតាមវិធីសាស្រ្តនេះ ដែលនាំឲ្យទម្រង់សិល្បៈបុរាណមួយនេះរស់ឡើងវិញ។ ក្នុងកណ្ឌនិក្ខមនំ យើងឃើញថា គេបានប្រើមាស ដើម្បីសាងសង់រោងឧបោសថ ដោយរាប់បញ្ចូលទាំងការប្រើខ្សែអំបោះមាស ដើម្បីធ្វើសំលៀកបំពាក់សង្ឃ ឲ្យលោកអើរ៉ុនផងដែរ។ ពួកជាងដ៏ចំណានបាន “ផែមាសយ៉ាងស្តើងហើយកាត់ជាខ្សែ យកទៅប៉ាក់នៅសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ហើយនៅសំពត់ខ្លូតទេសយ៉ាងម៉ដ្ត នោះតាមរចនានៃជាងមានស្នាដៃ”(និក្ខមនំ ៣៩:៣)។ តើមានអ្វីកើតឡើងចំពោះស្នាដៃសិល្បៈដ៏ប្រណិតទាំងនោះ? តើក្រណាត់ទាំងនោះគ្រាន់តែបានចាស់ហើយដាច់រហែកឬ? តើពួកសត្រូវបានរឹបអូសយកទៅបាត់ឬ? តើវាបានក្លាយជារឿងអត់ប្រយោជន៍ទៅហើយមែនទេ? មិនមែនទេ!…
Read article