March 2022

You are here:
ពេលដែលស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត

ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង។ សុភាសិត ៣:៦ យើង​កំពុង​រស់​នៅ​ក្នុង​ពិភព​លោក ដែល​ផ្តល់​ឲ្យ​នូវ​ជម្រើស​ជា​ច្រើន​ប្រភេទ រាប់​ចាប់​តាំង​ពី​ក្រដាស​ជូត​មាត់ ដល់​ការ​ធានា​រ៉ាប់រង​ជីវិត។ កាល​ពី​ឆ្នាំ​២០០៤ អ្នក​ចិត្ត​សាស្រ្ត​ឈ្មោះ ប៊ែរី ស្វ៉ត(Barry Schwartz) បាន​និពន្ធ​សៀវភៅ​មួយ​ក្បាល មាន​ចំណង​ជើង​ថា ប្រតិមតិ​នៃ​ជម្រើស  ដែល​ក្នុង​នោះ គាត់​បាន​លើក​ឡើង​ថា សេរីភាព​ក្នុង​ការ​ជ្រើស​រើស មាន​សារៈសំខាន់​ចំពោះ​សុខុមាល​ភាព​របស់​យើង តែ​ជម្រើស​ច្រើន​ពេក អាច​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ពិបាក​ជ្រុល ឬ​មិន​អាច​សម្រេច​ចិត្ត។ ការ​ជ្រើស​រើស​ក្រដាស​ជូត​មាត់​ គឺ​មិន​ពិបាក​ទេ តែ​ការ​មិន​អាច​សម្រេច​ចិត្ត​អាច​ក្លាយ​ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ នៅ​ពេល​ដែល​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​មួយ ដែល​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​អនាគត​របស់​យើង។ ដូចនេះ តើ​ធ្វើ​ដូចម្តេច ឲ្យ​យើង​អាច​ជម្នះ​ការ​ស្ទាក់​ស្ទើរ​នៅ​ក្នុង​ការ​សម្រេច​ចិត្ត ហើយ​បោះ​ជំហាន​ទៅ​មុខ​ដោយ​ទំនុក​ចិត្ត ក្នុង​ការ​រស់​នៅ​ថ្វាយ​ព្រះ​យេស៊ូវ? ក្នុង​នាម​យើង​ជា​អ្នក​ជឿ​ព្រះ​គ្រីស្ទ ការ​ស្វែង​រក​ប្រាជ្ញា​ពី​ព្រះ ជួយ​ឲ្យ​យើង​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​សំខាន់​ៗបាន។ ពេល​ណា​យើង​កំពុង​ធ្វើ​ការ​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ​ក្នុង​ជីវិត ទោះ​តូច ឬ​ធំ​ក្តី ព្រះ​គម្ពីរ​បាន​បង្រៀន​យើង ឲ្យ “​ទី​ពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ”(សុភាសិត ៣:៥)។ ពេលណា​យើង​ពឹង​ផ្អែក​លើ​ការ​វិនិច្ឆ័យ​របស់​យើង យើង​អាច​មាន​ការ​ភ័ន្ត​ច្រឡំ ហើយ​ព្រួយ​បារម្ភ​ថា យើង​មិន​បាន​មើល​គ្រប់​ជ្រុង​ជ្រោយ​មុន​សម្រេច​ចិត្ត ឬ​ធ្វើ​ការ​សម្រេច​ចិត្ត​ខុស។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​ណា​យើង​មើល​ទៅ​ព្រះ ដើម្បី​ស្វែង​រក​ចម្លើយ ព្រះ​អង្គ​នឹង​តម្រង់​ផ្លូវ​យើង​(ខ.៦)។ ព្រះ​អង្គ​នឹង​ប្រទាន​យើង​នូវ​ភាព​ច្បាស់​លាស់ និង​សន្តិភាព​ក្នុង​ចិត្ត…

Read article
ការបើកបង្ហាញ និងការធានាជាថ្មី

កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្តី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្តី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះគុណ​ផង។ ភីលីព ៤:៦ កាល​ពី​ឆ្នាំ២០១៩ មនុស្ស​ជា​ច្រើន​បាន​ប្រើ​វីធី​ប្លែក​ៗ ដើម្បី​ប្រកាស​ថា កូន​របស់​ខ្លួន​ដែល​ទើប​ចាប់​កំណើត ជា​កូន​ប្រុស ឬ​កូន​ស្រី។ នៅ​ខែ​កក្កដា មាន​វីដេអូ​មួយ​បាន​បង្ហាញ​រថយន្ត​មួយ​គ្រឿង កំពុង​បញ្ចេញ​ផ្សែង​ពណ៌​ខៀវ ដើម្បី​ប្រាប់​គេ​ថា កូន​ដែល​ទើប​ចាប់​កំណើត​ជា​កូន​ប្រុស។ នៅ​ខែ​កញ្ញា មាន​យន្ត​ហោះ​ស្រោច​ជី​មួយ​គ្រឿង នៅ​រដ្ឋ​តិចសាស់ បាន​ស្រោច​ទឹក​ពណ៌​ផ្កា​ឈូក រាប់​រយ​លីត្រ ដើម្បី​ប្រកាស​ឲ្យ​គេ​ដឹង​ថា កូន​ដែល​ទើប​ចាប់​កំណើត​ជា​កូន​ស្រី។ តែ​ទន្ទឹម​នឹង​នោះ អ្នក​ផ្សេង​ទៀត​ក៏​បាន​ធ្វើ “ការ​បើក​បង្ហាញ” មួយ​ទៀត អំពី​រឿង​សំខាន់​ៗ ដែល​កំពុង​កើត​ឡើង ក្នុង​ពិភព​លោក​ដែល​ក្មេង​ៗ​ទាំង​នោះ​កំពុង​តែ​ចម្រើន​វ័យ​ធំ​ឡើង។ នៅ​ចុង​ឆ្នាំ២០១៩ វិបសាយ YouVersion បាន​បើក​បង្ហាញ​ថា ខគម្ពីរ​ដែល​គេ​បាន​គូស​ចំណាំ​ច្រើន​ជាង​គេ ក្នុង​វិបសាយ និង app ព្រះ​គម្ពីរ​របស់ YouVersion គឺ​បទ​គម្ពីរ ភីលីព ៤:៦ ដែល​បាន​ចែង​ថា “កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្តី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្តី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះគុណ​ផង”។ នេះ​ជា​ការ​បើក​បង្ហាញ​ដ៏​សំខាន់។ សព្វ​ថ្ងៃ​នេះ…

Read article
ព្រះអង្គទំនុកបម្រុងទាំងមនុស្ស និងសត្វ

ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​ទំនុក​បំរុង​ទាំង​មនុស្ស និង​សត្វ​ផង។ ទំនុកដំកើង ៣៦:៦ មីសែល ហ្គ្រិន(Michelle Grant) បាន​បង្វឹក​កូន​សត្វ​ប៊ីវើរ ឈ្មោះ ធីមប័រ(Timber) ដើម្បី​ឲ្យ​វា​អាច​វិល​ត្រឡប់​ទៅ​ព្រៃ​វិញ។ នាង​បាន​យក​វា​ទៅ​ហែល​ទឹក​នៅ​ក្នុង​បឹង​មួយ តែ​វា​ក៏​បាន​ហែល​ទឹក​មក​រក​ទូក​កាយ៉ាក​របស់​នាង​វិញ ដើម្បី​នៅ​កៀក​កិត ហើយ​យក​ច្រមុះ​មក​ត្រដុស​នឹង​ជើង​គាត់។ នៅ​ពេល​ព្រឹក​មួយ​នោះ ធីមប័រ​មិន​បាន​ត្រឡប់​មក​វិញ​ដូច​សព្វ​មួយ​ដង​ទេ។ មីសែល​បាន​រក​មើល​វា​ក្នុងបឹង​នោះ អស់​៦​ម៉ោង ហើយ​ក៏​បាន​ឈប់​រក​វា​ទៀត។ ប៉ុន្មាន​សប្តាហ៍​ក្រោយ​មក នាង​ក៏​បាន​រក​ឃើញ​ឆ្អឹង​ក្បាល​របស់​សត្វ​ប៊ីវើរ​មួយ។ នាង​ក៏​ចាប់​ផ្តើម​យំ ដោយ​សន្និដ្ឋាន​ថា នោះ​ជា​ឆ្អឹង​ក្បាល​របស់​ធីមប័រ​ហើយ។ ខ្ញុំ​អាណិត​មីសែល និង​ធីមប័រ​ណាស់។ ខ្ញុំ​បាន​ប្រាប់​ខ្លួន​ឯង​ថា “កុំ​គិត​ច្រើន​ពេក។ វា​គ្រាន់​តែ​ជា​ពពួក​សត្វ​កកេរ​ធំ​មួយ ដែល​រស់​នៅ​ក្នុង​ទឹក”។ ប៉ុន្តែ សេចក្តី​ពិត​នោះ​គឺ​ថា ខ្ញុំ​ខ្វល់​អំពី​ពួក​គេ ហើយ​ព្រះ​ទ្រង់​ក៏​អញ្ចឹង​ដែរ។ សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​ខ្ពស់​ដល់​ស្ថាន​សួគ៌ ហើយ​បន្ទាប​ចុះ​មក​ដល់​សត្វ​ដែល​តូច​ល្អិត​បំផុត ជា​ផ្នែក​មួយ​នៃ​ស្នា​ព្រះហស្ត ដែល​ព្រះ​អង្គ​បាន​ត្រាស់​ហៅ​យើង ឲ្យ​ថែរក្សា​ឲ្យ​បាន​ល្អ​(លោកុប្បត្តិ ១:២៨)។ ព្រះ​អង្គ​ទំនុក​បម្រុង ទាំង​មនុស្ស និង​សត្វ​(ទំនុកដំកើង ៣៦:៥-៦) ដោយ​ផ្គត់​ផ្គង់ “​អាហារ​ដល់​សត្វ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ដល់​កូន​ក្អែក​ដែល​យំ​ផង”(១៤៧:៩)។ ថ្ងៃ​មួយ មីសែល​កំពុង​តែ​អុំទូក​កាយ៉ាក ក្នុង​បឹង​របស់​អ្នក​ជិត​ខាង ហើយ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ឃើញ​ធីមប័រ! វា​បាន​ទៅ​រស់​នៅ​ជា​មួយ​សត្វ​ប៊ីវ័រ​មួយ​គ្រួសារ…

Read article
ជើងដែលនាំដំណឹងល្អ

អើ ល្អ​ណាស់​ហ្ន៎ គឺ​ជើង​នៃ​អ្នក​នោះ​ដែល​ដើរ​លើ​ភ្នំ ជា​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក។ អេសាយ ៥២:៧ លោក​ចន ណាស(John Nash) បាន​ទទួល​ពាន​រង្វាន់​ណូបែល​សន្តិភាព ក្នុង​វិស័យ​សេដ្ឋកិច្ច នៅ​ឆ្នាំ១៩៩៤ ដោយ​គេ​បាន​ទទួល​ស្គាល់​ការ​ត្រួស​ត្រាយ​ផ្លូវ​របស់​គាត់ ក្នុង​ផ្នែក​គណិតវិទ្យា។ ចាប់​តាំង​ពី​ពេល​នោះ​មក រូប​មន្ត​សមីការ​របស់​គាត់ ត្រូវ​បាន​ប្រើ​ប្រាស់ ដោយ​មុខ​ជំនួញ​ជា​ច្រើន នៅ​ទូទាំង​ពិភព​លោក ដោយ​ការ​យល់​ដឹង អំពី​សក្ដានុពល​នៃ​ការ​ប្រកួត​ប្រជែង។ គេ​បាន​និពន្ធ​សៀវភៅ​មួយ​ក្បាល និង​ផលិត​ខ្សែ​ភាព​យន្ត​ឯកសារ​មួយ ដើម្បី​និយាយ​អំពី​ជីវិត​របស់​គាត់ ហើយ​បាន​ចាត់​ទុក​គាត់​ជា​មនុស្ស​ដែល​មាន “គំនិត​ដ៏​ល្អ” មិន​មែន​ដោយ​សារ​ខួរ​ក្បាល​គាត់​មាន​លក្ខណៈ​ពិសេស​ខុស​គេ​នោះ​ទេ តែ​ដោយ​សារ​របៀប​ដែល​គាត់​បាន​ប្រើ​វា ជា​ប្រយោជន៍​ដល់​មនុស្ស​ជា​ច្រើន។ ហោរា​ម្នាក់ នៅ​គ្រា​សញ្ញាចាស់ ឈ្មោះ​អេសាយ បាន​ប្រើ​ពាក្យ ល្អ  ដើម្បី​ពិពណ៌នា អំពី​ជើង មិនមែន​ដោយ​សារ​សម្រស់​របស់​ជើង​នោះ​ទេ តែ​ដោយសារ​គាត់​បាន​ឃើញ​ភាព​ស្រស់​ស្អាត ក្នុង​ការ​អ្វី​ដែល​ជើង​នោះ​បាន​ធ្វើ។ គឺ​ដូច​ដែល​គាត់​បាន​ពិពណ៌នា​ថា “អើ ល្អ​ណាស់​ហ្ន៎ គឺ​ជើង​នៃ​អ្នក​នោះ​ដែល​ដើរ​លើ​ភ្នំ ជា​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក”(អេសាយ ៥២:៧)។ បន្ទាប់​ពី​ប្រជាជន​អ៊ីស្រាអែល​បាន​រស់​នៅ​ជា​ឈ្លើយ​សឹក នៅ​ក្រុង​បាប៊ីឡូន ដោយសារ​ពួក​គេ​មិន​ស្មោះ​ត្រង់​នឹង​ព្រះ អ្នក​នាំ​ព្រះ​រាជ​សារ​របស់​ព្រះ ក៏​បាន​មក​ដល់ ដោយ​ពាក្យ​លើក​ទឹក​ចិត្ត​ថា មិន​យូរ​ទេ រាស្រ្ត​របស់​ព្រះ​នឹង​បាន​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ពួក​គេ​វិញ​ហើយ “ព្រះ​អម្ចាស់​បាន​ប្រោស​លោះ​ទីក្រុង​យេរូសាឡិម​ហើយ”(ខ.៩)។ ដំណឹង​ល្អ​នោះ…

Read article
ស្ម័គ្រចិត្តរង់ចាំ

បង​ប្អូន​អើយ ចូរ​មាន​ចិត្ត​អត់ធ្មត់ ដរាប​ដល់​ព្រះអម្ចាស់​ទ្រង់​យាង​មក មើល អ្នក​ធ្វើ​ស្រែ​គេ​រង់ចាំ​ផង​វិសេស ដែល​កើត​ពី​ដី​មក ដោយ​សេចក្តី​អត់ធ្មត់ ទាល់​តែ​បាន​ភ្លៀង​ធ្លាក់​មក​ខាង​ដើម​រដូវ និង​ចុង​រដូវ​ផង។ យ៉ាកុប ៥:៧ ការ​រង់​ចាំអាច​លួច​សន្តិភាព ចេញ​ពី​ចិត្ត​យើង។ លោក​រ៉ាមេស ស៊ីតារ៉ាមែន(Ramesh Sitaraman) ជា​អ្នក​វិទ្យា​សាស្រ្ត​កំព្យូទ័រ បាន​មាន​ប្រសាសន៍​ថា មាន​បញ្ហា​មួយ​ចំនួន​បាន​បណ្តាល​ឲ្យ​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត មាន​អារម្មណ៍​នឿយ​ណាយ និង​ខឹង​ជា​ទូទៅ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​រង់​ចាំ​វិបសាយ​បើក​ចេញ​មក ក្នុង​ល្បឿន​ដ៏​សែន​យឺត។ តាម​ការ​ស្រាវ​ជ្រាវ​របស់​គាត់ បាន​ឲ្យ​ដឹង​ថា មនុស្ស​ជា​ទូទៅ​ចង់​ចំណាយ​ពេល​តែ​២​វិនាទី​ប៉ុណ្ណោះ ក្នុង​ការ​រង់​ចាំ​ឲ្យ​វីដេអូ​នៅ​អនឡាញ​លោត​ឡើង។ បន្ទាប់​ពី​រង់​ចាំ​បាន​៥​វិនាទី​ហើយ វីដេអូ​នៅ​មិន​ទាន់​លោត​ចេញ​មក​ទៀត មនុស្ស​ប្រហែល ២៥% បាន​បោះ​បង់​ចោល​ការ​រង់​ចាំ ហើយ​បន្ទាប់​ពី​រង់​ចាំ​១០​វិនាទី អ្នក​ប្រើ​ប្រាស់​ចំនួន​ពាក់​កណ្តាល​បោះ​បង់​ចោល​ការ​ព្យាយាម។ មនុស្ស​យើង​ពិត​ជា​ខ្វះ​ភាព​អត់​ធ្មត់​មែន។ លោក​យ៉ាកុប​បាន​លើក​ទឹក​ចិត្ត​អ្នក​ជឿ​ព្រះ​យេស៊ូវ កុំ​ឲ្យ​បោះបង់​ចោល​សេចក្តី​ជំនឿ ខណៈ​ពេល​ដែល​ពួកគេ​កំពុង​រង់​ចាំ​ការ​យាង​ត្រឡប់​មក​វិញ​ជា​លើក​ទី២​របស់​ព្រះអង្គ។  ការ​រង់​ចាំ​ការ​យាង​មក​វិញ​របស់​ព្រះ​យេស៊ូវ​ នឹង​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ឈរ​មាំមួន នៅ​ចំពោះ​មុខ​ការ​រង​ទុក្ខ ហើយ​ឲ្យ​ពួក​គេ​ស្រឡាញ់ និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​(យ៉ាកុប ៥:៧-១០)។ លោក​យ៉ាកុប​ក៏​បាន​ប្រើ​ឧទាហរណ៍ អំពី​កសិករ ដើម្បី​បក​ស្រាយ​អំពី​រឿង​នេះ។ លោក​យ៉ាកុប​បាន​លើក​ទឹក​ចិត្ត​អ្នក​ជឿ ឲ្យ​មាន​ចិត្ត​អត់​ធ្មត់ ក្នុង​ពេល​ដែល​មាន​ការ​បៀតបៀន រហូត​ដល់​ពេល​ដែល​ព្រះយេស៊ូវ​យាង​ត្រឡប់​មក​វិញ គឺ​ប្រៀប​ដូច​ជា​កសិករ ដែល​បាន​អត់​ធ្មត់​រង់​ចាំ “ភ្លៀង​ធ្លាក់​នៅ​ចុង​រដូវ និង​ដើម​រដូវ”(ខ.៧)…

Read article
អណ្តាតស្អិត ពេលអធិស្ឋាន

ព្រះវិញ្ញាណ​ទ្រង់​ក៏​ជួយ​សេចក្តី​កំសោយ​របស់​យើង​បែប​ដូច្នោះ​ដែរ ដ្បិត​យើង​មិន​ដឹង​ជា​គួរ​អធិស្ឋាន​សូម​អ្វី​ទេ តែ​ព្រះវិញ្ញាណ​ទ្រង់​ជួយ​អង្វរ​ជំនួស​យើង ដោយ​ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន​វិញ។ រ៉ូម ៩:២៦ ពេល​ដែល​គ្រូពេទ្យ​កំពុង​ធ្វើ​ការ​វះ​កាត់​ប្អូន​ប្រុស​ខ្ញុំ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​អំពី​គាត់។ ម្តាយ​របស់​ខ្ញុំ​បាន​ពន្យល់​ថា “ការ​ជាប់​អណ្តាត” ជា​បញ្ហា ដែល​ប្អូន​ប្រុស​ខ្ញុំ​មាន​ពី​កំណើត ហើយ​បើ​មិន​ធ្វើ​ការ​វះ​កាត់​ទេ គាត់​នឹង​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ញាំ និង​ការ​និយាយ​ស្តី។ សព្វ​ថ្ងៃ​នេះ ក្នុង​ភាសា​អង់គ្លេស គេ​ប្រើ​ពាក្យ ជាប់អណ្តាត ដើម្បី​ពិពណ៌នា អំពី​ការ​រក​ពាក្យ​និយាយ​មិន​បាន ឬ​ការ​អៀន​ខ្លាំង​ពេក និយាយ​មិន​កើត។ ជួនកាល ពេល​យើង​អធិស្ឋាន យើង​មិន​ដឹង​ថា ត្រូវ​និយាយ​អំពី​អ្វី។ អណ្តាត​យើង​ជាប់​ស្អិត ក្នុង​ភាព​កម្សោយ​ខាង​វិញ្ញាណ និង​ពាក្យ​ច្រំដែល។ អារម្មណ៍​របស់​យើង​បាន​បាញ់​ទៅ​រក​ស្ថានសួគ៌ ដោយ​ឆ្ងល់​ថា ពាក្យ​អធិស្ឋាន​របស់​យើង​នឹង​បាន​ឮ​ដល់​ព្រះ​កាណ៌​ព្រះ​ឬ​ទេ។ គំនិត​របស់​យើង​ក៏​​រេរា នៅ​តាម​ផ្លូវ​ដែល​គ្មាន​ការ​ផ្តោត​ចិត្ត។ ពេល​ដែល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ទីក្រុង​រ៉ូម នៅ​សតវត្សរ៍​ទី​១ គាត់​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ ឲ្យ​ស្វែង​រក​ជំនួយ​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ ពេល​ដែល​ពួក​គេ​ពិបាក​រក​ពាក្យ​អធិស្ឋាន។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ព្រះវិញ្ញាណ​ទ្រង់​ក៏​ជួយ​សេចក្តី​កំសោយ​របស់​យើង​បែប​ដូច្នោះ​ដែរ ដ្បិត​យើង​មិន​ដឹង​ជា​គួរ​អធិស្ឋាន​សូម​អ្វី​ទេ តែ​ព្រះវិញ្ញាណ​ទ្រង់​ជួយ​អង្វរ​ជំនួស​យើង ដោយ​ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន​វិញ”(រ៉ូម ៨:២៦)។ ពាក្យ “ជួយ” ក្នុង​ខ​នេះ គឺ​មាន​ន័យ​ថា ទទួល​បន្ទុក​ដ៏​ធ្ងន់។ ហើយ​ពាក្យ “ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន”…

Read article
ក្នុងព្រះហស្តដែលមានសុវត្ថិភាព

ទ្រង់​ជា​ទី​ពំនួន​នៃ​ទូលបង្គំ ទ្រង់​នឹង​ការពារ​ទូលបង្គំ ឲ្យ​រួច​ពី​សេចក្តី​ទុក្ខ​លំបាក។ ទំនុកដំកើង ៣២:៧ ជីវិត​របស់​លោក​ដាក មើឃី(Doug Merkey) បាន​ដាច់​ម្តង​បន្តិច​ៗ ប្រៀប​ដូច​ជា​ខ្សែ​ពួរ​ដែល​ដាច់​ម្តង​មួយ​ធ្លុង​ៗ។ លោក​គ្រូ​គង្វាល និង​ជាង​ចម្លាក់​រូប​នេះ​ក៏​បាន​សរសេរ​ថា “ម្តាយ​របស់​ខ្ញុំ​បាន​ចាញ់​ការ​តយុទ្ធ​នឹង​ជំងឺ​មហារីក ដែល​អស់​ពេល​ជា​យូរ ទំនាក់​ទំនង​ស្នេហា ដែល​ខ្ញុំ​មាន​ជា​ច្រើន​ឆ្នាំ​កំពុង​តែ​ជួប​ការ​បែក​បាក់ ហិរញ្ញ​វត្ថុ​របស់​ខ្ញុំ​ក៏​បាន​ថយ​ចុះ ការងារ​របស់​ខ្ញុំ​មាន​ពេញ​ដោយ​ភាព​មិន​ច្បាស់​លាស់…ភាព​ងងឹត​ផ្លូវ​អារម្មណ៍ និង​ខាង​វិញ្ញាណ​នៅ​ជុំវិញ​ខ្លួន និង​នៅ​ក្នុង​ខ្ញុំ ក៏​មាន​ជម្រៅ​ជ្រៅ ហើយ​ហាក់​ដូច​ជា​មិន​អាច​គេច​ចេញ​រួច”។ បញ្ហា​ចម្រុះ​ទាំង​នេះ គួប​ផ្សំ​នឹង​ការ​រស់​នៅ​ក្នុង​បន្ទប់​ក្នុង​ដំបូល​ផ្ទះ​ដ៏​ចង្អៀត គឺ​ជា​កត្តា​ដែល​នាំ​ឲ្យ​គាត់​ឆ្លាក់​រូប​ចម្លាក់​ដ៏​ល្បីល្បាញ​មួយ ដែល​មាន​ចំណង​ជើង​ថា កន្លែង​ជ្រក​កោន ។ រូប​ចម្លាក់​នោះ​បាន​ពិពណ៌នា អំពី​ព្រះហស្ត​របស់​ព្រះ​យេស៊ូវ ដែល​មាន​ស្នាម​របួស​ដែល​ដែក​គោល​បាន​ចាក់​ទម្លុះ បាន​ផ្គុំ​ផ្ងារ​ទៅ​លើ​បង្កើត​បាន​ជា​កន្លែង​ជ្រក​កោន​ដែល​មាន​សុវត្ថិភាព។ លោក​ដាក​ក៏​បាន​ពន្យល់ អំពី​ការ​រចនា​ស្នា​ដៃ​សិល្បៈ​របស់​ខ្លួន យ៉ាង​ដូច​នេះ​ថា “រូប​ចម្លាក់​នោះ គឺ​បាន​ពិពណ៌នា អំពី​ការ​ត្រាស់​ហៅ​របស់​ព្រះ​គ្រីស្ទ ឲ្យ​យើង​ចូល​ជ្រក​កោន​ក្នុង​ព្រះ​អង្គ”។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៣២ ស្តេច​ដាវីឌ​បាន​រៀប​រាប់ អំពី​ការ​ដែល​ទ្រង់​បាន​រក​ឃើញ​កន្លែង​ដែល​មាន​សុវត្ថិភាព​បំផុត គឺ​នៅ​ក្នុង​ព្រះ​អម្ចាស់។ ព្រះ​អង្គ​ប្រទាន​ការ​អត់​ទោស​បាប​មក​យើង​(ខ.១-៥) ហើយ​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​អធិស្ឋាន ក្នុង​ពេល​ដ៏​វឹកវរ(ខ.៦)។ ក្នុង​ខ.៧ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​រូប​នេះ ក៏​បាន​ប្រកាស អំពី​ជំនឿ​របស់​ខ្លួន​ថា “ទ្រង់​ជា​ទី​ពំនួន​នៃ​ទូលបង្គំ ទ្រង់​នឹង​ការពារ​ទូលបង្គំ ឲ្យ​រួច​ពី​សេចក្តី​ទុក្ខ​លំបាក…

Read article
សេចក្តីជំនឿដែលមិនចេះរង្គោះរង្គើរ

ចូរ​ប្រយ័ត្ន ហើយ​ខំ​ចៀស​ពី​សេចក្តី​លោភ​ចេញ ដ្បិត​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យសម្បត្តិ​ជា​បរិបូរ​ទេ។ លូកា ១២:១៥ លោក​ខេវិន(Kevin)​បាន​ដើរ​ចូល​ទៅ​ក្នុង​មជ្ឈ​មណ្ឌល​ថែទាំ​មនុស្ស​ចាស់​ជរា ដើម្បី​ប្រមូល​របស់ប្រើ​ប្រាស់​ជា​កម្ម​សិទ្ធិ​របស់​ឪពុក​គាត់ បន្ទាប់​ពី​ឪពុក​គាត់​បាន​លាចាក​លោក។ បុគ្គលិក​នៅ​ទីនោះ​ក៏​បាន​ប្រគល់​ប្រអប់​តូច​ៗ​ពីរ​ដល់​គាត់។ គាត់​និយាយ​ថា នៅ​ថ្ងៃ​នោះ គាត់​ដឹង​ថា ការ​មាន​ទ្រព្យ​សម្បត្តិ​បរិបូរ មិន​បាន​ធ្វើ​ឲ្យ​មនុស្ស​សប្បាយ​ចិត្ត​នោះ​ឡើយ។ លោក​ឡារី(Larry) ដែល​ជា​ឪពុក​គាត់ មិន​ចេះ​កើត​ទុក្ខ ហើយ​តែង​តែ​អាច​ញញឹម និង​លើក​ទឹក​ចិត្ត​អ្នក​ដទៃ បាន​គ្រប់​ពេល។ មូលហេតុ​ដែល​លោក​ឡារី​មាន​សុភមង្គល គឺ​មិន​មែន​ដោយ​សារ “ទ្រព្យ​សម្បត្តិ” ដែល​មិន​អាច​ដាក់​ចូល​ក្នុង​ប្រអប់​នោះ​ឡើយ តែ​ដោយសារ​សេចក្តី​ជំនឿ​ដ៏​រឹងមាំ ដែល​លោក​ឡារី​មាន​ចំពោះ​ព្រះ​យេស៊ូវ ដែល​ជា​ព្រះ​ដ៏​ប្រោស​លោះ។ ព្រះ​យេស៊ូវ​ជំរុញ​យើង​ឲ្យ “​ប្រមូល​ទ្រព្យសម្បត្តិ ទុក​សំរាប់​ខ្លួន នៅ​ឯ​ស្ថានសួគ៌​វិញ”(ម៉ាថាយ ៦:២០)។ ព្រះអង្គ​មិន​បាន​មាន​បន្ទូល​ថា យើង​មិន​អាច​មាន​ផ្ទះ ឬ​ទិញ​ឡាន ឬ​ក៏​សន្សំ​លុយ​សម្រាប់​ពេល​អនាគត ឬ​មួយ​មាន​ទ្រព្យសម្បត្តិ​ច្រើន​នោះ​ទេ។ តែ​ទ្រង់​ជំរុញ​យើង​ឲ្យ​ពិនិត្យ​មើល​ថា យើង​កំពុង​ផ្តោត​ចិត្ត​ទៅ​លើ​អ្វី​ខ្លាំង​ជាង​គេ។ តើ​លោក​ឡារី​បាន​ផ្តោត​ចិត្ត​ទៅ​លើ​អ្វី? គឺ​ផ្តោត​ចិត្ត​ទៅ​លើ​ការ​ស្រឡាញ់​ព្រះ ដោយ​ស្រឡាញ់​អ្នក​ដទៃ។ គាត់​ចូល​ចិត្ត​ទៅ​កន្លែង​ប្រជុំជន ដោយ​និយាយ​សួស្តី និង​លើក​ទឹក​ចិត្ត​អ្នក​ដែល​គាត់​បាន​ជួប។ គាត់​បាន​លើក​ទឹក​ចិត្ត​អ្នក​ដែល​កំពុង​យំ ឬ​ស្តាប់​គេ​ចែក​ចាយ​ទុក្ខ​លំបាក ឬ​អធិស្ឋាន​​ឲ្យ​ពួក​គេ​អស់​ពី​ចិត្ត។ គំនិត​របស់​គាត់​ផ្តោត​ទៅ​លើ​ការ​រស់​នៅ ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះ និង​ដើម្បី​ជា​ប្រយោជន៍​អ្នក​ដទៃ។ យើង​ប្រហែល​ជា​ចង់​សួរ​ខ្លួន​ឯង​ថា តើ​យើង​អាច​សប្បាយ​ចិត្ត ដោយសារ​មាន​ទ្រព្យសម្បត្តិ ដែល​រារាំង​យើង​…

Read article
បានទទួលការលើកទឹកចិត្តក្នុងព្រះ

ឯ​យ៉ូណាថាន ជា​បុត្រា​សូល ក៏​ចេញ​ទៅ​ឯ​ដាវីឌ​នៅ​ក្នុង​ព្រៃ ជួយ​ចំរើន​ឲ្យ​មាន​សេចក្តី​សង្ឃឹម​ក្នុង​ព្រះ​ឡើង។ ១សាំយ៉ូអែល ២៣:១៦ កាលពីឆ្នាំ១៩២៥ លោក​ឡងស្តុន យូស៍(Langston Hughes) ជា​អ្នក​និពន្ធ​សៀវភៅ​ដែល​បាន​បណ្តាល​ចិត្ត​មនុស្ស​ជា​ច្រើន។ គាត់​បាន​ធ្វើ​ការ​ជា​អ្នក​ជូត​សម្អាត​តុ​ក្នុង​ភោជនីយដ្ឋាន នៅ​សណ្ឋាគារ​មួយ។ គាត់​ក៏​បាន​ដឹង​ថា លោក​វ៉ាឆែល លីនស៊ី(Vachel Lindsey)  ​ជា​កវី​កំណាព្យ​ដែល​គាត់​បាន​កោត​សរសើរ កំពុង​ស្នាក់​នៅ​ជា​ភ្ញៀវ​នៅ​ទីនោះ។ លោក​យូស៍​ក៏​យក​កំណាព្យ​របស់​ខ្លួន ទៅ​សៀត​ចូល​តាម​ទ្វារ​បន្ទប់​របស់​លោក​លីនស៊ី ហើយ​ក្រោយ​មក លោក​លីនស៊ី​ក៏​បាន​អាន​កំណាព្យ​នោះ ជា​សាធារណៈ ដោយ​កោត​សរសើរ​គាត់ យ៉ាង​ក្លៀវក្លា។ ការ​លើក​ទឹក​ចិត្ត​របស់​លោក​លីនស៊ី ក៏​បាន​នាំ​ឲ្យ​លោក​យូស៍​ទទួល​បាន​អាហារ​រូបករណ៍​នៅ​សកលវិទ្យាល័យ ដែល​ការ​នេះ​ក៏​បាន​ជួយ​ឲ្យ​គាត់​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​ជោគ​ជ័យ នៅ​ក្នុង​អាជីព​ជា​អ្នក​និពន្ធ។ ការ​លើក​ទឹក​ចិត្ត​បន្តិច​បន្តួច អាច​នាំ​មក​នូវ​ភាព​ជោគជ័យ ជា​ពិសេស នៅ​ពេល​ដែល​ការ​លើក​ទឹក​ចិត្ត នៅ​ក្នុង​ព្រះ។ ព្រះ​គម្ពីរ​បាន​ចែង​អំពី​រឿង ដែល​ដាវីឌ កំពុង​រត់​គេច​ពី​ស្តេច​សូល ដែល​កំពុង​ព្យាយាម​សម្លាប់​គាត់។ យូណាថាន ដែល​ជា​បុត្រា​របស់​ស្តេច​សូល​ក៏​បាន​ស្វែង​រក​ដាវីឌ ហើយ​ក៏​បាន​ជួយ​ឲ្យ​គាត់​រក​ឃើញ​កម្លាំង​ក្នុង​ព្រះ។ គាត់​បាន​ប្រាប់​ដាវីឌ​ថា “​កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​ដៃ​របស់​បិតា​ខ្ញុំ​នឹង​រាវ​រក​អ្នក​មិន​ឃើញ​ទេ អ្នក​នឹង​បាន​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រាអែល”(១សាំយ៉ូអែល ២៣:១៥-១៧)។ យ៉ូណាថាន​និយាយ​ត្រូវ។ ដាវីឌ​នឹង​ក្លាយ​ជា​ស្តេច។ គន្លឹះ​ដែល​នាំ​ឲ្យ​ការ​លើក​ទឹក​ចិត្ត​របស់​យ៉ូណាថាន មាន​ប្រសិទ្ធភាព គឺ​ដោយសារ​គាត់​បាន​ប្រើ​ពាក្យ “ក្នុង​ព្រះ”(ខ.១៦)។ តាម​រយៈ​ព្រះ​យេស៊ូវ​ ព្រះ​ទ្រង់​ប្រទាន​យើង​នូវ…

Read article
ការប្រើអំណោយទានរបស់យើង

គឺ​ដោយ​ខំ​បំរើ​គ្នា​ទៅ​វិញ​ទៅ​មក តាម​អំណោយ​ទាន​ដែល​គ្រប់​គ្នា​បាន​ទទួល​មក។ ១ពេត្រុស ៤:១០ កាល​ពី​ឆ្នាំ២០១៣ តារា​ភាព​យន្ត​អង់គ្លេស ឈ្មោះ ដាវីឌ ស៊ូឈែត(David Suchet) កំពុង​តែ​ជាប់​ថត​ភាគ​ចុង​ក្រោយ នៃ​ខ្សែ​ភាពយន្ត​សម្រាប់​កម្មវិធី​ទូរទស្សន៍ ដោយ​ដើរ​តួរ​ជា​លោក​ហឺឃីលី ភយរ៉ត(Hercule Poirot) ជា​អ្នក​ស៊ើប​អង្កេត​ប៊ែលហ្សិក​ និង​ជា​មនុស្ស​ជា​ទីស្រឡាញ់ របស់​កញ្ញា អាហ្កាថា គ្រីស្ទី(Agatha Christie) ហើយ​ក៏​បាន​សម្តែង​នៅ​លើ​ឆាក​ផង​ដែរ។ ពេល​នោះ ជា​ពេល​ដែល​គាត់​មាន​ការ​សម្តែង​ជា “តួ​អង្គ​សំខាន់​បំផុត ក្នុង​ជីវិត​គាត់”។ ក្នុង​អំឡុង​ពេល​ដ៏​មមាញឹក​នោះ គាត់​ក៏​បាន​ថត​សម្លេង​អាន​ព្រះគម្ពីរ​ប៊ីប​ទាំង​មូល ពី​កណ្ឌ​លោកុប្បត្តិ ដល់​កណ្ឌ​វិវរណៈ ដែល​ជា​សរុប មាន៧៥២៧០២ពាក្យ និង​ចំណាយ​ពេល​២០០​ម៉ោង។ លោក​ស៊ូឈែត​បាន​ទទួល​ជឿ​ព្រះយេស៊ូវ បន្ទាប់​ពី​គាត់​បាន​អាន​កណ្ឌ​គម្ពីរ​រ៉ូម នៅ​ក្នុង​ព្រះគម្ពីរ​មួយ​ក្បាល ដែល​គាត់​បាន​ឃើញ នៅ​ក្នុង​បន្ទប់​សណ្ឋាគារ។ គាត់​ក៏​បាន​ហៅ​គម្រោង​នោះ​ថា ការ​សម្រេច​ក្តី​បំណង​ធំ​ដែល​គាត់​មាន ២៧​ឆ្នាំ​ហើយ។ គាត់​មាន​អារម្មណ៍​ថា គាត់​បាន​ទទួល​ការ​បណ្តាល​ចិត្ត។ គាត់​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន បាន​ជា​គាត់​មិន​បង្អង់​យូរ ហើយ​ក៏​បាន​ចាប់​ផ្តើម​ធ្វើ​ការ​បម្រើ​ព្រះ​តែ​ម្តង។ បន្ទាប់​មក គាត់​ក៏​បាន​បរិច្ចាគ​ប្រាក់​ខែ​របស់​គាត់។ ការ​ដែល​គាត់​បាន​ថត​សម្លេង​អាន​ព្រះ​គម្ពីរ ក្នុង​ពេល​ដ៏​មមាញឹក គឺ​ជា​គំរូ​ដែល​បាន​បណ្តាល​ចិត្ត​អ្នក​ដទៃ ឲ្យ​ថ្វាយ​សិរីល្អ​ដល់​ព្រះ ដោយ​ប្រើ​អំណោយ​ទាន​របស់​ខ្លួន ដើម្បី​បម្រើ​ព្រះ និង​អ្នក​ដទៃ។…

Read article