2022

You are here:
សំខាន់ជាងការប្រើវិធីសាស្រ្ត

ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរដំកើង ដល់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌។ ម៉ាថាយ ៥:១៦ កាល​ជែន(Jen) នៅ​ក្មេង គ្រូ​សាលារៀន​ថ្ងៃ​អាទិត្យ​របស់​នាង បាន​បង្រៀន​សិស្ស​ឲ្យ​ចេះ​ផ្សាយ​ដំណឹងល្អ  ដែល​រាប់​បញ្ចូល​ការ​ទន្ទេញ​ខគម្ពីរ​មួយ​ចំនួន និង​រូប​មន្ត​សម្រាប់​ផ្សាយ​ដំណឹង​ល្អ។ គាត់​មាន​បំណង​ល្អ​ទេ។ នាង និង​មិត្ត​ភក្តិ​នាង​ក៏​បាន​សាក​ល្បង​ផ្សាយ​ដំណឹង​ល្អ​ដល់​មិត្ត​ភក្តិ​ម្នាក់​ទៀត តាម​វិធី​សាស្រ្ត​នេះ ដោយ​ខ្លាច​ភ្លេច​ខគម្ពីរ ឬ​ជំហាន​ដ៏​សំខាន់​ណា​មួយ ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ។ ការ​ផ្សាយ​ដំណឹងល្អ​នៅ​ពេល​ល្ងាច​នោះ មិន​បាន​បញ្ចប់​ដោយ​មាន​ការ​សន្ទនា​គ្នា​នោះ​ទេ។ វិធី​សាស្រ្ត​តែ​ម្យ៉ាង​មិន​គ្រប់​គ្រាន់​ទេ យើង​ត្រូវ​មាន​ទីបន្ទាល់​ល្អ ក្នុង​ការ​រស់​នៅ​ផង​ដែរ។ សព្វ​ថ្ងៃ​នេះ ជា​ច្រើន​ឆ្នាំ​កន្លង​មក ជែន និង​ស្វាមី​របស់​នាង​កំពុង​តែ​ធ្វើ​ជា​គំរូ​នៃ​ការ​ស្រឡាញ់​ព្រះ និង​ចែក​ចាយ​ជំនឿ សម្រាប់​កូន​ៗ​របស់​ពួក​គេ តាម​របៀប​ដែល​ងាយ​ទទួល​យក​ជាង។ ពួក​គេ​បាន​យល់​អំពី​សារៈ​សំខាន់​នៃ​ការ​បង្រៀន​កូន​អំពី​ព្រះ ព្រះ​គម្ពីរ និង​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​ជា​មួយ​ព្រះ​យេស៊ូវ តែ​ពួក​គេ​បង្រៀន​កូន​ឲ្យ​ស្គាល់​ព្រះ តាម​រយៈ​ទី​បន្ទាល់​នៃ​ការ​រស់​នៅ ដែល​ស្រឡាញ់​ព្រះ និង​ព្រះបន្ទូល​ទ្រង់​ផង​ដែរ។ ពួក​គេ​កំពុង​បង្ហាញ​អត្ថន័យ​នៃ​ការ​រស់​នៅ​ ជា “ពន្លឺ​នៃ​លោកិយ”(ម៉ាថាយ ៥:១៤) ហើយ​ឈោង​ទៅ​រក​អ្នក​ដទៃ តាម​រយៈ​សេចក្តី​សប្បុរស និង​ពាក្យ​គួរសម។ អ្នក​ស្រី​ជែន​បាន​និយាយ​ថា “យើង​មិន​អាច​ចែក​ចាយ​ព្រះ​បន្ទូល​នៃ​ជីវិត ដល់​អ្នក​ដទៃ​បាន​ទេ បើ​យើង​មិន​បាន​រស់​នៅ តាម​ព្រះ​បន្ទូល​នៃ​ជីវិត”។ តាម​រយៈ​ការ​បង្ហាញ​សេចក្តី​សប្បុរស នៅ​ក្នុង​ការ​រស់​នៅ នាង​…

Read article
សេរីភាពពិតប្រាកដ ក្នុងយុត្តិធម៌របស់ព្រះគ្រីស្ទ

តើ​ព្រះយេហូវ៉ា​សព្វ​ព្រះហឫទ័យ​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច​ម្តេច បើ​មិន​មែន​ឲ្យ​ប្រព្រឹត្ត​ដោយ​សុចរិត ឲ្យ​ស្រឡាញ់​សេចក្តី​សប្បុរស ហើយ​ឲ្យ​ដើរ​ជា​មួយ​នឹង​ព្រះ​នៃ​ខ្លួន ដោយ​សុភាព​រាបទាបប៉ុណ្ណោះ។ មីកា ៦:៨ ស្តេច​សេសារ អូគូស្ទ(ឆ្នាំ ៦៣ មុនគ.ស ដល់ ១៤នៃគ.ស) ជា​អធិរាជ​ទី១ នៃ​ចក្រភព​រ៉ូម៉ាំង បាន​សព្វ​ព្រះទ័យ​ឲ្យ​គេ​ទទួល​ស្គាល់​ថា ទ្រង់​ជា​អ្នក​គ្រប់​គ្រង​ប្រទេស​ដែល​មាន​ច្បាប់ និង​របៀប​រៀប​រយ។ ទ្រង់​បាន​កសាង​ចក្រភព​ទ្រង់ ដោយ​ប្រើ​ញើស​ឈាម​របស់​ទាសករ ការ​លើក​ទ័ព​ឈ្លាន​ពាន​ទឹក​ដី​ជិត​ខាង និង​ការ​ស៊ីសំណូក តែ​ទ្រង់​បាន​បង្កើត​ប្រព័ន្ធ​ច្បាប់​ដែល​ការពារ​សិទ្ធិ​របស់​ពលរដ្ឋ​ទ្រង់ ហើយ​ឲ្យ​គេ​សង់​រូប​ចម្លាក់ តំណាង​ឲ្យ​ភាព​យុត្តិធម៌។ ទ្រង់​ក៏​បាន​ឲ្យ​គេ​ធ្វើ​ជំរឿន ជា​ហេតុ​ដែល​នាំ​ឲ្យ​នាង​ម៉ារា និង​លោក​យ៉ូសែប ត្រូវ​ធ្វើ​ដំណើរ​ទៅ​ភូមិ​បេថ្លេហិម ជា​កន្លែង​កំណើត​របស់​ក្សត្រ ដែល​គេ​បាន​រង់​ចាំ​ជា​យូរ​មក​ហើយ ដែល​មាន​ភាព​ធំ​ប្រសើរ រហូត​ដល់​ចុង​បំផុត​នៃ​ផែនដី​(មីកា ៥:២-៤)។ ស្តេច​អូគូស្ទ និង​ពិភព​លោក​មិន​បាន​នឹក​ស្មាន​ថា មាន​ក្សត្រ​មួយ​អង្គ​ដែល​ធំ​ប្រសើរ​ជាង​ទ្រង់ ដែល​នឹង​មាន​ព្រះជន្ម និង​សុគត ដើម្បី​បង្ហាញ​ថា យុត្តិធម៌​ពិត​ប្រាកដ​មាន​លក្ខណៈ​ដូចម្តេច។ កាល​ប៉ុន្មាន​សតវត្សរ៍​មុន នៅ​សម័យ​ហោរា​មីកា រាស្រ្ត​របស់​ព្រះ បាន​ធ្លាក់​ចូល​ម្តង​ទៀត ទៅ​ក្នុង​វប្បធម៌​នៃ​ការ​ភូត​កុហក ហិង្សា និង “ទ្រព្យ​សម្បត្តិ​ទុច្ចរិត”(៦:១០-១២)។ រាស្រ្ត​ជាទី​ស្រឡាញ់​របស់​ព្រះអង្គ​ឈប់​មើល​ទៅ​ព្រះ​អង្គ។ ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​ដោយ​សុចរិត ឲ្យ​ស្រឡាញ់​សេចក្តី​សប្បុរស ហើយ​ឲ្យ​ដើរ​ជា​មួយ​នឹង​ព្រះ​នៃ​ខ្លួន ដោយ​សុភាព​រាបទាប(ខ.៨)។ ពិភព​លោក​ត្រូវ​ការ​ព្រះ…

Read article
ទោះមានចំណុចខ្វះខាតយ៉ាងណាក៏ដោយ

ចូរ​អត់​ទោស​ឲ្យ​គេ​ចុះ ដូច​ជា​ព្រះគ្រីស្ទ​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ។ កូល៉ុស ៣:១៣ គេ​បាន​ទទួល​ស្គាល់​លោក​អូលីវ័រ ក្រមវែល(Oliver Cromwell) ថា​ជា​ “អ្នក​ការពារ​ចក្រ​ភព​អង់គ្លេស”។ គាត់​ជា​មេបញ្ជាការ​កង​ទ័ព នៅ​សតវត្សរ៍​ទី​១៧។ នៅ​សម័យ​នោះ វា​ជា​រឿង​ធម្មតា​ទេ ដែល​បុគ្គល​មាន​មុខ​នាទី​សំខាន់ បាន​ឲ្យ​គេ​គូ​រូប​ឲ្យ​ខ្លួន។ ហើយ​វា​ក៏​មិន​មែន​ជា​រឿង​ចម្លែក​ដែរ ដែល​វិចិត្រករ​បាន​ព្យាយាម​គូរ​តែ​ចំណុច​ដែល​ទាក់​ទាញ​នៅ​លើ​មុខ​របស់​បុគ្គល​នោះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​ក្រមវែល មិន​ចង់​ឲ្យ​គេ​គូរ​រូប​គាត់​ជា​លក្ខណៈ​បញ្ជោរ​នោះ​ទេ។ គាត់​ក៏​បាន​ណែនាំ​វិចិត្រករ​ថា “អ្នក​ត្រូវ​តែ​គូ​រូប ឲ្យ​ដូច​លក្ខណៈ​ពិត​របស់​ខ្ញុំ គឺ​គូរ​ទាំង​ប្រជ្រុយ និង​ស្លាក​ស្នាម​ទាំង​អស់ ពុំ​នោះ​ទេ ខ្ញុំ​នឹង​មិន​បង់​លុយ​ឲ្យ​អ្នក​ឡើយ”។ គេ​ជឿ​ថា វិចិត្រករ​នោះ​ក៏​បាន​ធ្វើ​តាម​ការណែនាំ​របស់​គាត់។ រូប​គំនូរ​របស់​លោក​ក្រមវែល​ដែល​គេ​បាន​គូរ​ហើយ បាន​បង្ហាញ​ឲ្យ​គេ​ឃើញ​ប្រជ្រុយ​មួយ​ចំនួន គឺ​ខុស​ពី​មនុស្ស​ជា​ច្រើន​នៅ​សម័យ​សព្វ​ថ្ងៃ ដែល​ចូល​ចិត្ត​កែ​រូប​ខ្លួន​ឯង​ឲ្យ​ស្អាត មិន​ឲ្យ​ឃើញ​ស្នាម​ជ្រួញ ឬ​ប្រជ្រុយ មុន​នឹង​បង្ហោះ​រូប​នោះ នៅ​តាម​បណ្តាញ​សង្គម។ មនុស្ស​គួរ​តែ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក ទោះ​ពួក​គេ​មាន​កំហុស អាកប្ប​កិរិយា ឬ​បញ្ហា​ដែល​គួរ​ឲ្យ​រំខាន​ក៏​ដោយ។ ក្នុង​ករណី​ខ្លះ យើង​យល់​ឃើញ​ថា រឿង​នេះ​ពិត​ជា​ពិបាក​ធ្វើ​ណាស់។ តែ​ពេល​ណា​យើង​ខំ​ពិនិត្យ​មើល​ខាង​ក្នុង​ខ្លួន​យើង​ឲ្យ​ច្បាស់ យើង​នឹង​រក​ឃើញ​ចារិក​លក្ខណៈ​មួយ​ចំនួន ដែល​មិន​គួរ​ឲ្យ​ចូល​ចិត្ត។ យើង​អរ​ព្រះគុណ​ព្រះ ដែល​មិន​បាន​ប្រកាន់​ចំណុច​ខ្វះខាត​របស់​យើង។ ហើយ​បទ​គម្ពីរ កូល៉ុស ជំពូក​៣ បាន​បង្រៀន​យើង​ឲ្យ​ចេះ​អត់​ទោស​ឲ្យ​អ្នក​ដទៃ។ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​មាន​ចិត្ត​អត់​ធ្មត់ សប្បុរស…

Read article
ព្រះអង្គអរសប្បាយនឹងយើង ដោយសម្លេងច្រៀង

ទ្រង់​នឹង​មាន​សេចក្តី​រីករាយ​អរ​សប្បាយ​ចំពោះ​ឯង ទ្រង់​នឹង​សំរាក​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ក៏​នឹង​អរ​សប្បាយ​នឹង​ឯង ដោយ​សំឡេង​ច្រៀង។ សេផានា ៣:១៧ មាន​សួន​ច្បារ​មួយ នៅ​ក្បែរ​មាត់​ទន្លេ មាន​សភាព​ស្ងប់​ស្ងាត់​នៅ​ពេល​រសៀល​ថ្ងៃ​សៅរ៍។ អ្នក​រត់​ហាត់​ប្រាណ​បាន​ឆ្លង​កាត់​ទីនោះ អ្នក​ស្ទូច​ត្រី​បោះ​ផ្លែ​សន្ទូច​ចុះ​ឡើង សត្វ​រំពេ​កំពុង​ដណ្តើម​ត្រី​គ្នា​ស៊ី ខណៈ​ពេល​ដែល​មនុស្ស​ដែល​អង្គុយ​លេង​នៅ​ក្នុង​សួន​ច្បារ​កំពុង​ហែក​កញ្ចប់​នំ​ដំឡូង​បន្ទះ​បរិភោគ។ ខ្ញុំ​និង​ភរិយា​របស់​ខ្ញុំ​ក៏​បាន​អង្គុយ​មើល​ប្តី​ប្រពន្ធ​មួយ​គូរ។ ពួក​គេ​មាន​សម្បុរ​ខ្មៅ ប្រហែល​មាន​អាយុ​ជិត​៥០​ឆ្នាំ​ហើយ​។ ខាង​ស្រី​អង្គុយ​មើល​ភ្នែក​របស់​ខាង​ប្រុស ខណៈ​ពេល​ដែល​គាត់​ច្រៀង​ឲ្យ​នាង​ស្តាប់ នូវ​បទ​ចម្រៀង​ស្នេហា ជា​ភាសា​របស់​គាត់ ដែល​ខ្យល់​បាន​បក់​នាំ​សំនៀង​របស់​គាត់​ឲ្យ​យើង​ទាំង​ពីរ​បាន​ឮ​ផង​ដែរ។ សកម្មភាព​ដ៏​រីករាយ​នេះ បាន​នាំ​ឲ្យ​ខ្ញុំ​គិត​ដល់​កណ្ឌ​គម្ពីរ​សេផានា។ អ្នក​ប្រហែល​ជា​ឆ្ងល់​ថា ហេតុ​អ្វី? នៅ​សម័យ​ហោរា​សេផានា រាស្រ្ត​របស់​ព្រះ​បាន​ប្រែ​ជា​ពុករលួយ ដោយ​ការ​ថ្វាយ​បង្គំ​ព្រះ​ក្លែងក្លាយ(១:៤-៥) ហើយ​ពួក​ហោរា និង​ពួក​សង្ឃ​របស់​សាសន៍​អ៊ីស្រាអែល មាន​ភាព​ក្រអឺត​ក្រទម និង​បង្អាប់​ដល់​ទី​បរិសុទ្ធ(៣:៤)។ ក្នុង​កណ្ឌ​គម្ពីរ​នេះ លោក​សេផានា​ភាគ​ច្រើន ប្រកាស​អំពី​ការ​ជំនុំ​ជម្រះ​របស់​ព្រះ ដែល​មិន​គ្រាន់​តែ​ធ្លាក់​មក​លើ​ពួក​អ៊ីស្រាអែល​ប៉ុណ្ណោះ​ទេ តែ​មក​លើ​ប្រជាជាតិ​ទាំង​អស់​នៅ​លើ​ផែនដី​ផង​ដែរ(ខ.៨)។ តែ​លោក​សេផានា​ក៏​បាន​ទទួល​ការ​បើក​សម្តែង​ឲ្យ​ឃើញថា ​រាស្រ្ត​របស់​ព្រះ ដែល​ស្រឡាញ់​ព្រះ​អស់​ពី​ចិត្ត នឹង​លេច​ឡើង នៅ​ក្នុង​សម័យ​ដ៏​ខ្មៅ​ងងឹត​នោះ(ខ.៩-១៣)។ ចំពោះ​អ្នក​ទាំង​នោះ ព្រះ​ទ្រង់​ប្រៀប​ដូច​ជា​កូន​កំឡោះ ដែល​មាន​ព្រះ​ទ័យ​អរសប្បាយ ចំពោះ​កូន​ក្រមុំ​ជា​ទីស្រឡាញ់​របស់​ព្រះ​អង្គ។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ទ្រង់​នឹង​សំរាក​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ក៏​នឹង​អរ​សប្បាយ​នឹង​ឯង ដោយ​សំឡេង​ច្រៀង”(ខ.១៧)។ ព្រះ​ទ្រង់​ជា​ព្រះ​អាទិករ ព្រះ​វរបិតា អ្នក​ខ្លាំង​ពូកែ និង​ជា​ចៅក្រម។ ព្រះ​គម្ពីរ​បាន​បង្ហាញ​ថា…

Read article
ពេលដែលស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត

ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង។ សុភាសិត ៣:៦ យើង​កំពុង​រស់​នៅ​ក្នុង​ពិភព​លោក ដែល​ផ្តល់​ឲ្យ​នូវ​ជម្រើស​ជា​ច្រើន​ប្រភេទ រាប់​ចាប់​តាំង​ពី​ក្រដាស​ជូត​មាត់ ដល់​ការ​ធានា​រ៉ាប់រង​ជីវិត។ កាល​ពី​ឆ្នាំ​២០០៤ អ្នក​ចិត្ត​សាស្រ្ត​ឈ្មោះ ប៊ែរី ស្វ៉ត(Barry Schwartz) បាន​និពន្ធ​សៀវភៅ​មួយ​ក្បាល មាន​ចំណង​ជើង​ថា ប្រតិមតិ​នៃ​ជម្រើស  ដែល​ក្នុង​នោះ គាត់​បាន​លើក​ឡើង​ថា សេរីភាព​ក្នុង​ការ​ជ្រើស​រើស មាន​សារៈសំខាន់​ចំពោះ​សុខុមាល​ភាព​របស់​យើង តែ​ជម្រើស​ច្រើន​ពេក អាច​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ពិបាក​ជ្រុល ឬ​មិន​អាច​សម្រេច​ចិត្ត។ ការ​ជ្រើស​រើស​ក្រដាស​ជូត​មាត់​ គឺ​មិន​ពិបាក​ទេ តែ​ការ​មិន​អាច​សម្រេច​ចិត្ត​អាច​ក្លាយ​ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ នៅ​ពេល​ដែល​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​មួយ ដែល​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​អនាគត​របស់​យើង។ ដូចនេះ តើ​ធ្វើ​ដូចម្តេច ឲ្យ​យើង​អាច​ជម្នះ​ការ​ស្ទាក់​ស្ទើរ​នៅ​ក្នុង​ការ​សម្រេច​ចិត្ត ហើយ​បោះ​ជំហាន​ទៅ​មុខ​ដោយ​ទំនុក​ចិត្ត ក្នុង​ការ​រស់​នៅ​ថ្វាយ​ព្រះ​យេស៊ូវ? ក្នុង​នាម​យើង​ជា​អ្នក​ជឿ​ព្រះ​គ្រីស្ទ ការ​ស្វែង​រក​ប្រាជ្ញា​ពី​ព្រះ ជួយ​ឲ្យ​យើង​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​សំខាន់​ៗបាន។ ពេល​ណា​យើង​កំពុង​ធ្វើ​ការ​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ​ក្នុង​ជីវិត ទោះ​តូច ឬ​ធំ​ក្តី ព្រះ​គម្ពីរ​បាន​បង្រៀន​យើង ឲ្យ “​ទី​ពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ”(សុភាសិត ៣:៥)។ ពេលណា​យើង​ពឹង​ផ្អែក​លើ​ការ​វិនិច្ឆ័យ​របស់​យើង យើង​អាច​មាន​ការ​ភ័ន្ត​ច្រឡំ ហើយ​ព្រួយ​បារម្ភ​ថា យើង​មិន​បាន​មើល​គ្រប់​ជ្រុង​ជ្រោយ​មុន​សម្រេច​ចិត្ត ឬ​ធ្វើ​ការ​សម្រេច​ចិត្ត​ខុស។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​ណា​យើង​មើល​ទៅ​ព្រះ ដើម្បី​ស្វែង​រក​ចម្លើយ ព្រះ​អង្គ​នឹង​តម្រង់​ផ្លូវ​យើង​(ខ.៦)។ ព្រះ​អង្គ​នឹង​ប្រទាន​យើង​នូវ​ភាព​ច្បាស់​លាស់ និង​សន្តិភាព​ក្នុង​ចិត្ត…

Read article
ការបើកបង្ហាញ និងការធានាជាថ្មី

កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្តី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្តី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះគុណ​ផង។ ភីលីព ៤:៦ កាល​ពី​ឆ្នាំ២០១៩ មនុស្ស​ជា​ច្រើន​បាន​ប្រើ​វីធី​ប្លែក​ៗ ដើម្បី​ប្រកាស​ថា កូន​របស់​ខ្លួន​ដែល​ទើប​ចាប់​កំណើត ជា​កូន​ប្រុស ឬ​កូន​ស្រី។ នៅ​ខែ​កក្កដា មាន​វីដេអូ​មួយ​បាន​បង្ហាញ​រថយន្ត​មួយ​គ្រឿង កំពុង​បញ្ចេញ​ផ្សែង​ពណ៌​ខៀវ ដើម្បី​ប្រាប់​គេ​ថា កូន​ដែល​ទើប​ចាប់​កំណើត​ជា​កូន​ប្រុស។ នៅ​ខែ​កញ្ញា មាន​យន្ត​ហោះ​ស្រោច​ជី​មួយ​គ្រឿង នៅ​រដ្ឋ​តិចសាស់ បាន​ស្រោច​ទឹក​ពណ៌​ផ្កា​ឈូក រាប់​រយ​លីត្រ ដើម្បី​ប្រកាស​ឲ្យ​គេ​ដឹង​ថា កូន​ដែល​ទើប​ចាប់​កំណើត​ជា​កូន​ស្រី។ តែ​ទន្ទឹម​នឹង​នោះ អ្នក​ផ្សេង​ទៀត​ក៏​បាន​ធ្វើ “ការ​បើក​បង្ហាញ” មួយ​ទៀត អំពី​រឿង​សំខាន់​ៗ ដែល​កំពុង​កើត​ឡើង ក្នុង​ពិភព​លោក​ដែល​ក្មេង​ៗ​ទាំង​នោះ​កំពុង​តែ​ចម្រើន​វ័យ​ធំ​ឡើង។ នៅ​ចុង​ឆ្នាំ២០១៩ វិបសាយ YouVersion បាន​បើក​បង្ហាញ​ថា ខគម្ពីរ​ដែល​គេ​បាន​គូស​ចំណាំ​ច្រើន​ជាង​គេ ក្នុង​វិបសាយ និង app ព្រះ​គម្ពីរ​របស់ YouVersion គឺ​បទ​គម្ពីរ ភីលីព ៤:៦ ដែល​បាន​ចែង​ថា “កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្តី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្តី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះគុណ​ផង”។ នេះ​ជា​ការ​បើក​បង្ហាញ​ដ៏​សំខាន់។ សព្វ​ថ្ងៃ​នេះ…

Read article
ព្រះអង្គទំនុកបម្រុងទាំងមនុស្ស និងសត្វ

ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​ទំនុក​បំរុង​ទាំង​មនុស្ស និង​សត្វ​ផង។ ទំនុកដំកើង ៣៦:៦ មីសែល ហ្គ្រិន(Michelle Grant) បាន​បង្វឹក​កូន​សត្វ​ប៊ីវើរ ឈ្មោះ ធីមប័រ(Timber) ដើម្បី​ឲ្យ​វា​អាច​វិល​ត្រឡប់​ទៅ​ព្រៃ​វិញ។ នាង​បាន​យក​វា​ទៅ​ហែល​ទឹក​នៅ​ក្នុង​បឹង​មួយ តែ​វា​ក៏​បាន​ហែល​ទឹក​មក​រក​ទូក​កាយ៉ាក​របស់​នាង​វិញ ដើម្បី​នៅ​កៀក​កិត ហើយ​យក​ច្រមុះ​មក​ត្រដុស​នឹង​ជើង​គាត់។ នៅ​ពេល​ព្រឹក​មួយ​នោះ ធីមប័រ​មិន​បាន​ត្រឡប់​មក​វិញ​ដូច​សព្វ​មួយ​ដង​ទេ។ មីសែល​បាន​រក​មើល​វា​ក្នុងបឹង​នោះ អស់​៦​ម៉ោង ហើយ​ក៏​បាន​ឈប់​រក​វា​ទៀត។ ប៉ុន្មាន​សប្តាហ៍​ក្រោយ​មក នាង​ក៏​បាន​រក​ឃើញ​ឆ្អឹង​ក្បាល​របស់​សត្វ​ប៊ីវើរ​មួយ។ នាង​ក៏​ចាប់​ផ្តើម​យំ ដោយ​សន្និដ្ឋាន​ថា នោះ​ជា​ឆ្អឹង​ក្បាល​របស់​ធីមប័រ​ហើយ។ ខ្ញុំ​អាណិត​មីសែល និង​ធីមប័រ​ណាស់។ ខ្ញុំ​បាន​ប្រាប់​ខ្លួន​ឯង​ថា “កុំ​គិត​ច្រើន​ពេក។ វា​គ្រាន់​តែ​ជា​ពពួក​សត្វ​កកេរ​ធំ​មួយ ដែល​រស់​នៅ​ក្នុង​ទឹក”។ ប៉ុន្តែ សេចក្តី​ពិត​នោះ​គឺ​ថា ខ្ញុំ​ខ្វល់​អំពី​ពួក​គេ ហើយ​ព្រះ​ទ្រង់​ក៏​អញ្ចឹង​ដែរ។ សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​ខ្ពស់​ដល់​ស្ថាន​សួគ៌ ហើយ​បន្ទាប​ចុះ​មក​ដល់​សត្វ​ដែល​តូច​ល្អិត​បំផុត ជា​ផ្នែក​មួយ​នៃ​ស្នា​ព្រះហស្ត ដែល​ព្រះ​អង្គ​បាន​ត្រាស់​ហៅ​យើង ឲ្យ​ថែរក្សា​ឲ្យ​បាន​ល្អ​(លោកុប្បត្តិ ១:២៨)។ ព្រះ​អង្គ​ទំនុក​បម្រុង ទាំង​មនុស្ស និង​សត្វ​(ទំនុកដំកើង ៣៦:៥-៦) ដោយ​ផ្គត់​ផ្គង់ “​អាហារ​ដល់​សត្វ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ដល់​កូន​ក្អែក​ដែល​យំ​ផង”(១៤៧:៩)។ ថ្ងៃ​មួយ មីសែល​កំពុង​តែ​អុំទូក​កាយ៉ាក ក្នុង​បឹង​របស់​អ្នក​ជិត​ខាង ហើយ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ឃើញ​ធីមប័រ! វា​បាន​ទៅ​រស់​នៅ​ជា​មួយ​សត្វ​ប៊ីវ័រ​មួយ​គ្រួសារ…

Read article
ជើងដែលនាំដំណឹងល្អ

អើ ល្អ​ណាស់​ហ្ន៎ គឺ​ជើង​នៃ​អ្នក​នោះ​ដែល​ដើរ​លើ​ភ្នំ ជា​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក។ អេសាយ ៥២:៧ លោក​ចន ណាស(John Nash) បាន​ទទួល​ពាន​រង្វាន់​ណូបែល​សន្តិភាព ក្នុង​វិស័យ​សេដ្ឋកិច្ច នៅ​ឆ្នាំ១៩៩៤ ដោយ​គេ​បាន​ទទួល​ស្គាល់​ការ​ត្រួស​ត្រាយ​ផ្លូវ​របស់​គាត់ ក្នុង​ផ្នែក​គណិតវិទ្យា។ ចាប់​តាំង​ពី​ពេល​នោះ​មក រូប​មន្ត​សមីការ​របស់​គាត់ ត្រូវ​បាន​ប្រើ​ប្រាស់ ដោយ​មុខ​ជំនួញ​ជា​ច្រើន នៅ​ទូទាំង​ពិភព​លោក ដោយ​ការ​យល់​ដឹង អំពី​សក្ដានុពល​នៃ​ការ​ប្រកួត​ប្រជែង។ គេ​បាន​និពន្ធ​សៀវភៅ​មួយ​ក្បាល និង​ផលិត​ខ្សែ​ភាព​យន្ត​ឯកសារ​មួយ ដើម្បី​និយាយ​អំពី​ជីវិត​របស់​គាត់ ហើយ​បាន​ចាត់​ទុក​គាត់​ជា​មនុស្ស​ដែល​មាន “គំនិត​ដ៏​ល្អ” មិន​មែន​ដោយ​សារ​ខួរ​ក្បាល​គាត់​មាន​លក្ខណៈ​ពិសេស​ខុស​គេ​នោះ​ទេ តែ​ដោយ​សារ​របៀប​ដែល​គាត់​បាន​ប្រើ​វា ជា​ប្រយោជន៍​ដល់​មនុស្ស​ជា​ច្រើន។ ហោរា​ម្នាក់ នៅ​គ្រា​សញ្ញាចាស់ ឈ្មោះ​អេសាយ បាន​ប្រើ​ពាក្យ ល្អ  ដើម្បី​ពិពណ៌នា អំពី​ជើង មិនមែន​ដោយ​សារ​សម្រស់​របស់​ជើង​នោះ​ទេ តែ​ដោយសារ​គាត់​បាន​ឃើញ​ភាព​ស្រស់​ស្អាត ក្នុង​ការ​អ្វី​ដែល​ជើង​នោះ​បាន​ធ្វើ។ គឺ​ដូច​ដែល​គាត់​បាន​ពិពណ៌នា​ថា “អើ ល្អ​ណាស់​ហ្ន៎ គឺ​ជើង​នៃ​អ្នក​នោះ​ដែល​ដើរ​លើ​ភ្នំ ជា​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក”(អេសាយ ៥២:៧)។ បន្ទាប់​ពី​ប្រជាជន​អ៊ីស្រាអែល​បាន​រស់​នៅ​ជា​ឈ្លើយ​សឹក នៅ​ក្រុង​បាប៊ីឡូន ដោយសារ​ពួក​គេ​មិន​ស្មោះ​ត្រង់​នឹង​ព្រះ អ្នក​នាំ​ព្រះ​រាជ​សារ​របស់​ព្រះ ក៏​បាន​មក​ដល់ ដោយ​ពាក្យ​លើក​ទឹក​ចិត្ត​ថា មិន​យូរ​ទេ រាស្រ្ត​របស់​ព្រះ​នឹង​បាន​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ពួក​គេ​វិញ​ហើយ “ព្រះ​អម្ចាស់​បាន​ប្រោស​លោះ​ទីក្រុង​យេរូសាឡិម​ហើយ”(ខ.៩)។ ដំណឹង​ល្អ​នោះ…

Read article
ស្ម័គ្រចិត្តរង់ចាំ

បង​ប្អូន​អើយ ចូរ​មាន​ចិត្ត​អត់ធ្មត់ ដរាប​ដល់​ព្រះអម្ចាស់​ទ្រង់​យាង​មក មើល អ្នក​ធ្វើ​ស្រែ​គេ​រង់ចាំ​ផង​វិសេស ដែល​កើត​ពី​ដី​មក ដោយ​សេចក្តី​អត់ធ្មត់ ទាល់​តែ​បាន​ភ្លៀង​ធ្លាក់​មក​ខាង​ដើម​រដូវ និង​ចុង​រដូវ​ផង។ យ៉ាកុប ៥:៧ ការ​រង់​ចាំអាច​លួច​សន្តិភាព ចេញ​ពី​ចិត្ត​យើង។ លោក​រ៉ាមេស ស៊ីតារ៉ាមែន(Ramesh Sitaraman) ជា​អ្នក​វិទ្យា​សាស្រ្ត​កំព្យូទ័រ បាន​មាន​ប្រសាសន៍​ថា មាន​បញ្ហា​មួយ​ចំនួន​បាន​បណ្តាល​ឲ្យ​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត មាន​អារម្មណ៍​នឿយ​ណាយ និង​ខឹង​ជា​ទូទៅ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​រង់​ចាំ​វិបសាយ​បើក​ចេញ​មក ក្នុង​ល្បឿន​ដ៏​សែន​យឺត។ តាម​ការ​ស្រាវ​ជ្រាវ​របស់​គាត់ បាន​ឲ្យ​ដឹង​ថា មនុស្ស​ជា​ទូទៅ​ចង់​ចំណាយ​ពេល​តែ​២​វិនាទី​ប៉ុណ្ណោះ ក្នុង​ការ​រង់​ចាំ​ឲ្យ​វីដេអូ​នៅ​អនឡាញ​លោត​ឡើង។ បន្ទាប់​ពី​រង់​ចាំ​បាន​៥​វិនាទី​ហើយ វីដេអូ​នៅ​មិន​ទាន់​លោត​ចេញ​មក​ទៀត មនុស្ស​ប្រហែល ២៥% បាន​បោះ​បង់​ចោល​ការ​រង់​ចាំ ហើយ​បន្ទាប់​ពី​រង់​ចាំ​១០​វិនាទី អ្នក​ប្រើ​ប្រាស់​ចំនួន​ពាក់​កណ្តាល​បោះ​បង់​ចោល​ការ​ព្យាយាម។ មនុស្ស​យើង​ពិត​ជា​ខ្វះ​ភាព​អត់​ធ្មត់​មែន។ លោក​យ៉ាកុប​បាន​លើក​ទឹក​ចិត្ត​អ្នក​ជឿ​ព្រះ​យេស៊ូវ កុំ​ឲ្យ​បោះបង់​ចោល​សេចក្តី​ជំនឿ ខណៈ​ពេល​ដែល​ពួកគេ​កំពុង​រង់​ចាំ​ការ​យាង​ត្រឡប់​មក​វិញ​ជា​លើក​ទី២​របស់​ព្រះអង្គ។  ការ​រង់​ចាំ​ការ​យាង​មក​វិញ​របស់​ព្រះ​យេស៊ូវ​ នឹង​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ឈរ​មាំមួន នៅ​ចំពោះ​មុខ​ការ​រង​ទុក្ខ ហើយ​ឲ្យ​ពួក​គេ​ស្រឡាញ់ និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​(យ៉ាកុប ៥:៧-១០)។ លោក​យ៉ាកុប​ក៏​បាន​ប្រើ​ឧទាហរណ៍ អំពី​កសិករ ដើម្បី​បក​ស្រាយ​អំពី​រឿង​នេះ។ លោក​យ៉ាកុប​បាន​លើក​ទឹក​ចិត្ត​អ្នក​ជឿ ឲ្យ​មាន​ចិត្ត​អត់​ធ្មត់ ក្នុង​ពេល​ដែល​មាន​ការ​បៀតបៀន រហូត​ដល់​ពេល​ដែល​ព្រះយេស៊ូវ​យាង​ត្រឡប់​មក​វិញ គឺ​ប្រៀប​ដូច​ជា​កសិករ ដែល​បាន​អត់​ធ្មត់​រង់​ចាំ “ភ្លៀង​ធ្លាក់​នៅ​ចុង​រដូវ និង​ដើម​រដូវ”(ខ.៧)…

Read article
អណ្តាតស្អិត ពេលអធិស្ឋាន

ព្រះវិញ្ញាណ​ទ្រង់​ក៏​ជួយ​សេចក្តី​កំសោយ​របស់​យើង​បែប​ដូច្នោះ​ដែរ ដ្បិត​យើង​មិន​ដឹង​ជា​គួរ​អធិស្ឋាន​សូម​អ្វី​ទេ តែ​ព្រះវិញ្ញាណ​ទ្រង់​ជួយ​អង្វរ​ជំនួស​យើង ដោយ​ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន​វិញ។ រ៉ូម ៩:២៦ ពេល​ដែល​គ្រូពេទ្យ​កំពុង​ធ្វើ​ការ​វះ​កាត់​ប្អូន​ប្រុស​ខ្ញុំ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​អំពី​គាត់។ ម្តាយ​របស់​ខ្ញុំ​បាន​ពន្យល់​ថា “ការ​ជាប់​អណ្តាត” ជា​បញ្ហា ដែល​ប្អូន​ប្រុស​ខ្ញុំ​មាន​ពី​កំណើត ហើយ​បើ​មិន​ធ្វើ​ការ​វះ​កាត់​ទេ គាត់​នឹង​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ញាំ និង​ការ​និយាយ​ស្តី។ សព្វ​ថ្ងៃ​នេះ ក្នុង​ភាសា​អង់គ្លេស គេ​ប្រើ​ពាក្យ ជាប់អណ្តាត ដើម្បី​ពិពណ៌នា អំពី​ការ​រក​ពាក្យ​និយាយ​មិន​បាន ឬ​ការ​អៀន​ខ្លាំង​ពេក និយាយ​មិន​កើត។ ជួនកាល ពេល​យើង​អធិស្ឋាន យើង​មិន​ដឹង​ថា ត្រូវ​និយាយ​អំពី​អ្វី។ អណ្តាត​យើង​ជាប់​ស្អិត ក្នុង​ភាព​កម្សោយ​ខាង​វិញ្ញាណ និង​ពាក្យ​ច្រំដែល។ អារម្មណ៍​របស់​យើង​បាន​បាញ់​ទៅ​រក​ស្ថានសួគ៌ ដោយ​ឆ្ងល់​ថា ពាក្យ​អធិស្ឋាន​របស់​យើង​នឹង​បាន​ឮ​ដល់​ព្រះ​កាណ៌​ព្រះ​ឬ​ទេ។ គំនិត​របស់​យើង​ក៏​​រេរា នៅ​តាម​ផ្លូវ​ដែល​គ្មាន​ការ​ផ្តោត​ចិត្ត។ ពេល​ដែល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ទីក្រុង​រ៉ូម នៅ​សតវត្សរ៍​ទី​១ គាត់​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ ឲ្យ​ស្វែង​រក​ជំនួយ​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ ពេល​ដែល​ពួក​គេ​ពិបាក​រក​ពាក្យ​អធិស្ឋាន។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ព្រះវិញ្ញាណ​ទ្រង់​ក៏​ជួយ​សេចក្តី​កំសោយ​របស់​យើង​បែប​ដូច្នោះ​ដែរ ដ្បិត​យើង​មិន​ដឹង​ជា​គួរ​អធិស្ឋាន​សូម​អ្វី​ទេ តែ​ព្រះវិញ្ញាណ​ទ្រង់​ជួយ​អង្វរ​ជំនួស​យើង ដោយ​ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន​វិញ”(រ៉ូម ៨:២៦)។ ពាក្យ “ជួយ” ក្នុង​ខ​នេះ គឺ​មាន​ន័យ​ថា ទទួល​បន្ទុក​ដ៏​ធ្ងន់។ ហើយ​ពាក្យ “ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន”…

Read article