September 2024

You are here:
សេចក្តី​យុត្តិ​ធម៌ និង​ព្រះគុណ​របស់​ព្រះ

ណា​ហ៊ុម ១:១-៨,១៥ ព្រះយេហូវ៉ា​ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ​ចេស្តា​យ៉ាង​ធំ ទ្រង់​មិន​លះលែង​ទោស​របស់​មនុស្ស​ឡើយ​។ ណា​ហ៊ុម ១:៣ លោក​ចន ម៉ាទីន(John Martin ឆ្នាំ ១៧៨៩-១៨៥៤) ជា​វិចិត្រករ​អង់គ្លេស ឯកទេស​ផ្នែក​គំរូ​បែប​រ៉ូមែនទិច មាន​ឈ្មោះ​ល្បី ដោយសារ​ផ្ទាំង​គំនូរ​ទេសភាព​ដែល​ពិពណ៌នា អំពី​វិនាស​កម្ម​នៃ​អារ្យ​ធម៌​ទាំងឡាយ​។ ក្នុង​ផ្ទាំង​ទស្សនីយភាព​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នេះ គេ​អាច​មើល​ឃើញ​មនុស្ស​មាន​ភាព​តក់ស្លុត ចំពោះ​ទំហំ​នៃ​សេចក្តី​ហិនវិនាស ហើយ​មិន​មាន​អំណាច​អ្វី នៅ​ក្នុង​ការ​ទប់​ស្កាត់​ការ​បំផ្លិច​បំផ្លាញ​ដែល​ត្រូវ​មកដល់​។ ក្នុង​ផ្ទាំង​គំនូរ មាន​ចំណង​ជើង​ថា ការ​ដួល​រលំ​នៃ​ទីក្រុង​នីនីវេ គាត់​បាន​បង្ហាញ​រូប​ភាព​មនុស្ស​រត់​គេច​ពី​រលក​នៃ​ការ​បំផ្លិច​បំផ្លាញ​ដែល​កំពុង​រីក​ធំឡើង នៅ​ក្រោម​ពពក​ខ្មៅ​ងងឹត ដែល​កំពុង​រមូល​ចូល​គ្នា​។ ជាង២ពាន់​ឆ្នាំ មុន​ពេល​លោក​ម៉ាទីន គូរ​រូប​មួយ​ផ្ទាំង​នេះ ហោរា​ណាហ៊ុម​បាន​ថ្លែង​ទំនាញ​អំពី​ការ​ជំនុំជម្រះ ដែល​នឹង​ធ្លាក់​មក​លើ​ទីក្រុង​នីនីវេ​។ លោក​ហោរា​បាន​ពិពណ៌នា​អំពី​ភ្នំ​ធំ​ដែល​កក្រើក និង​អស់​ទាំង​ភ្នំ​តូច​ដែល​រលាយ​ទៅ ហើយ​និង​ផែនដី​រញ្ជួយ(ណា​ហ៊ុម ១:៥) ជា​និមិត្តរូប​តំណាង​ឲ្យ​សេចក្តី​ក្រោធ​របស់​ព្រះ ដែល​ធ្លាក់​មក​លើ​មនុស្ស​ដែល​កៀប​សង្កត់​អ្នក​ដទៃ ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​។ ទោះជា​យ៉ាងណា​ក៏ដោយ ព្រះអម្ចាស់​បាន​ឆ្លើយតប​ចំពោះ​បាប​របស់​មនុស្ស តែ​មិនមែន​ដោយ​គ្មាន​ព្រះគុណ​នោះ​ឡើយ​។ ខណៈ​ពេល​ដែល​ហោរា​ណាហ៊ុម បាន​រំឭក​​រាស្រ្ត​របស់​ព្រះអង្គ ឲ្យ​នឹក​ចាំ​អំពី​ព្រះ​ចេស្តា​របស់​ព្រះអង្គ គាត់​ក៏​បាន​កត់​សំគាល់​ថា ព្រះអង្គ “យឺត​នឹង​ខ្ញាល់”(ខ.៣) ហើយក៏​ថែរក្សា​អស់អ្នក ដែល​យក​ព្រះអង្គ​ជា​ទីពឹង​ផ្អែក(ខ.៧)។ យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ពិបាក​អាន​ការ​ពិពណ៌នា អំពី​ការ​ជំនុំជម្រះ ប៉ុន្តែ ក្នុង​លោកិយ​គ្មាន​ការ​ដាក់​ទោស​មក​លើ​ការ​អាក្រក់…

Read article
រក​ឃើញ​ក្តី​អំណរ ដោយ​ប្រាជ្ញា

ទំនុក​ដំកើង ១៦ នៅ​ចំពោះ​ទ្រង់​មាន​សេចក្តី​អំណរ​ដ៏​ពោរ​ពេញ​។ ទំនុក​ដំកើង ១៦:១១ លោក ចេសិន ភ័រសូហ្វ(Jason Persoff) បាន​បម្រើ​ការ​ជា​វេជ្ជ​បណ្ឌិត នៅ​បន្ទប់​សង្គ្រោះ​បន្ទាន់ ក្នុង​មន្ទីរ​ពេទ្យ​ធំ​មួយ​កន្លែង ដែល​មាន​ការ​ប្តូរ​ផ្តាច់ នៅ​ក្នុង​ការ​សង្គ្រោះ​អ្នក​ជំងឺកូវីដ១៩​។ មាន​ពេល​មួយ គាត់​យល់​ឃើញថា ជំងឺ​នេះ​កំពុងតែ​មាន​ជោគជ័យ នៅ​ក្នុង​ការ​រាតត្បាត ទូ​ទាំង​ពិភពលោក​។ តែ​គាត់​នៅតែ​ប្រឹង​ប្រែង​អស់ពី​លទ្ធ​ភាព ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីឌ​។ ក្នុង​អំឡុង​ម៉ោង​សម្រាក គាត់​ក៏បាន​បន្ធូរ​អារម្មណ៍ ដោយ​ថតរូប​គ្រាប់​ព្រឹល​ដ៏​តូច​ល្អិត ដោយ​ពង្រីក​រូប​គ្រាប់​ព្រឹល​នីមួយៗ​មើល​។ គាត់​ក៏បាន​លាន់​មាត់​ថា វា​ពិតជា​ប្លែក និង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់​។ ប៉ុន្តែ ការ​ស្វែង​រក​ក្តី​អំណរ នៅ​ក្នុង​វត្ថុ​ដ៏​តូច​ល្អិត ដែល​មាន​ភាព​ស្រស់​ស្អាត គឺជា​ឱកាស ដើម្បី​ប្រកប​ស្និទ្ធ​ស្នាល​ជាមួយ​ព្រះអាទិករ ហើយ​ក៏​ដើម្បី​មើល​ឃើញ​លោកិយ តាម​របៀប​ដែល​មនុស្ស​តិចតួច​បាន​ចំណាយ​ពេល​កត់​សំ​គាល់​។ លោក​វេជ្ជ​បណ្ឌិត​ក៏បាន​មាន​ប្រសាសន៍​ថា “ការ​ស្វែងរក​ភាព​សប្បាយ​រីករាយ តាម​របៀប​ដ៏​ឆ្លាតវៃ​ដូច​នេះ ដើម្បី​កាត់​បន្ថយ​ស្រ្តេស និង​បង្កើត​ភាព​រឹងមាំ ពិតជា​មាន​តម្លៃ​យ៉ាង​ខ្លាំង នៅ​ក្នុង​វិជ្ជាជីវៈ​របស់​ពេទ្យ​។ ប៉ុន្តែ គាត់​បាន​ឲ្យ​យោបល់​ដល់​មនុស្ស​ជា​ទូទៅ​ថា “អ្នក​ត្រូវតែ​ដក​ដង្ហើម​។ អ្នក​ត្រូវតែ​ស្វែងរក​វិធី​សម្រាក​លម្ហែ និង​អរសប្បាយ​នឹង​ជីវិត”។ ស្តេច​ដាវីឌ​ដែល​ជា​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ក៏បាន​បង្ហាញ​ការ​យល់​ឃើញ​ដូច​នេះ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១៦ ខណៈ​ពេល​ដែល​ទ្រង់​ប្រកាស អំពី​ប្រាជ្ញា​នៃ​ការ​រក​ឃើញ​ក្តី​អំណរ ក្នុង​ព្រះ​។…

Read article
សេចក្តី​ស្រឡាញ់​របស់​ព្រះ មាន​ភាព​អត់​ធ្មត់

អេសាយ ៤២:១-៧ ទ្រង់​នឹង​មិន​ផ្តាច់​ដើម​ត្រែង​ដែល​បាក់​ទេ ក៏​មិន​លត់​ប្រឆេះ​ដែល​នៅ​ហុយ​ដែរ​។ អេសាយ ៤២:៣ គ្រួសារខ្ញុំ​​ចិញ្ចឹម​សត្វ​ឆ្មា​ព្រៃ​របស់​ប្រទេស​ន័រវេយ មាន​រោម​វែងៗ​ដ៏​គួរ​ឲ្យ​ស្រឡាញ់​មួយ​ក្បាល ឈ្មោះ​មីស្ទីក(Mystique)។ ពេល​ដែល​ខ្ញុំ​អង្អែល​ពោះ​វា និង​លេង​ជា​មួយ​វា ឬ​នៅ​ពេល​ដែល​វា​ដេក​លក់​នៅ​លើ​ភ្លៅ​ខ្ញុំ នៅពេល​ល្ងាច ជួនកាល ខ្ញុំ​មិន​នឹក​ស្មាន​សោះ​ថា វា​នៅតែ​មាន​អត្ត​ចរិត​ដូច​កាល​យើង​ជួប​វា​ពី​ដំបូង កាល​ប៉ុន្មាន​ឆ្នាំ​មុន​។ មី​ស្ទីក​ធ្លាប់​រស់នៅ​ជា​ឆ្មា​អនាថា តាម​ចិញ្ចើម​ថ្នល់ មាន​សភាព​ស្គម​ស្គាំង និង​ខ្លាច​មនុស្ស​គ្រប់​គ្នា​។ តែ​បញ្ហា​នេះ​បាន​ផ្លាស់​ប្តូរ​បន្តិចៗ ខណៈ​ពេល​ដែល​ខ្ញុំ​បាន​ដាក់​អាហារ​ឲ្យ​វា​ស៊ី​ជា​រៀង​រាល់​ថ្ងៃ​។ ថ្ងៃ​មួយ ទី​បំផុត​វា​ក៏​ព្រម​ឲ្យ​ខ្ញុំ​អង្អែល​ខ្នង​វា ហើយ​បន្ទាប់មក​ខ្ញុំ​ក៏​បាន​យក​វា​ទៅ​ចិញ្ចឹម​នៅ​ក្នុង​ផ្ទះ​។ ការ​ផ្លាស់​ប្តូរ​របស់​មី​ស្ទីក បាន​ក្រើន​រំឭក​ខ្ញុំ អំពី​ការ​ប្រោស​ឲ្យ​ជា ដែល​អាច​កើត​មាន ដោយសារ​ភាព​អត់​ធ្មត់ និង​សេចក្តី​ស្រឡាញ់​។ គឺ​បាន​រំឭក​ខ្ញុំ អំពី​ព្រះទ័យ​របស់​ព្រះ ដូច​ដែល​បាន​ពិពណ៌នា នៅ​ក្នុង​បទ​គម្ពីរ​អេសាយ ជំពូក៤២​។ បទ​គម្ពីរ​នេះ បាន​ប្រាប់​យើង អំពី​អ្នក​បម្រើ​ព្រះ​ម្នាក់ ដែល​ពេញ​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ(ខ.១) ដែល​នឹង​ធ្វើ​ការ​ដោយ​មិន​គិត​ការនឿយហត់ និង​ដោយ​ស្មោះ​ត្រង់ ដើម្បី​តាំង​សេចក្តី​យុត្តិធម៌​របស់​ព្រះ នៅ​លើ​ផែនដី(ខ.៣-៤)។ អ្នក​បម្រើ​នោះ គឺជា​ព្រះយេស៊ូវ(ម៉ាថាយ ១២:១៨-២០) បាន​នាំមក​នូវ​សេចក្តី​យុត្តិធម៌​របស់​ព្រះ មិនមែន​តាមរយៈ​អំពើ​ហិង្សា ឬ​ការ​ដណ្តើម​អំណាច​នោះ​ទេ​។ ផ្ទុយ​ទៅវិញ ព្រះអង្គ​មាន​ព្រះទ័យ​សុភាព(អេសាយ ៤២:២) ដោយ​យក​ព្រះទ័យ​ទុកដាក់…

Read article
បាន​ទទួល​ចិញ្ចឹម​ក្នុង​គ្រួសារ​ព្រះ

រ៉ូម ១១:១១-២១ ប៉ុន្តែ បើ​មែក​ខ្លះ​ត្រូវ​កាច់​ចេញ ហើយ​អ្នកឯង​ដែល​ជាដើម​អូលីវ​ព្រៃ បាន​ត្រូវ​បំបៅ​កណ្តាល​មែក​ទាំង​នោះ ទាំង​ត្រឡប់​ទៅជា​ស្រូប​ជាតិ​ឫស​នៃ​ដើម​អូលីវ​ស្រុក ជា​មួយ​នឹង​មែក​ឯទៀត​។ រ៉ូម ១១:១៧ ក្នុង​អំឡុង​ពេល​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ជា​មួយ​ប៉ា​របស់​ខ្ញុំ ទៅ​កាន់​ប្រទេស​អេក្វាឌ័រ ជា​ទឹកដី​ជាទី​ស្រឡាញ់​របស់​គាត់ កាល​ពីរបី​ឆ្នាំ​មុន យើង​ក៏បាន​ទៅ​លេង​កសិដ្ឋាន​គ្រួសារ​មួយ ជា​កន្លែង​ដែល​គាត់​ធ្លាប់​ចម្រើន​វ័យ​ធំឡើង​។ ខ្ញុំ​ក៏​បាន​កត់​សំគាល់​ឃើញ​ដើមឈើ​ចម្លែក​មួយ​ក្រុម​។ ប៉ា​របស់​ខ្ញុំ​ក៏​បាន​ពន្យល់​ថា កាល​គាត់​នៅ​ក្មេង គាត់​បាន​ឃើញ​មនុស្ស​ធំ​ផ្សាំ​មែកឈើ នៅ​លើ​ដើម​ឈើ​ហូប​ផ្លែ ដែល​មានពូជ​ដូច​គ្នា តែ​គាត់​ចូល​ចិត្ត​ធ្វើ​រឿង​ប្លែកៗ ដោយ​គាត់​កាត់​មែកឈើ ចេញ​ពី​ដើម​ឈើ​ហូប​ផ្លែ​មួយ យក​ទៅ​ផ្សាំ​នៅ​លើ​ដើម​ឈើ​ហូប​ផ្លែ​ប្រភេទ​ផ្សេង​ទៀត​។ ការ​លេងសើច​របស់​គាត់​បាន​បន្ត​កើត​មាន ដោយ​គ្មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍ រហូត​ដល់​ពេល​ដែល​ដើមឈើ​ទាំង​នោះ​ចាប់​ផ្តើម​ចេញ​ផ្លែ នៅ​តាម​មែកឈើ​ទាំង​នោះ ខុសពី​ការ​រំពឹង​គិត​របស់​អ្នក​ដទៃ​។ នៅ​ពេល​ដែល​ប៉ា​របស់​ខ្ញុំ​បក​ស្រាយ អំពី​ដំណើរ​ការ​នៃ​ការ​ផ្សាំ​មែកឈើ ខ្ញុំ​ក៏បាន​នឹក​ចាំ អំពី​អត្ថន័យ​នៃ​ការ​ដែល​ព្រះអម្ចាស់​ទទួល​ចិញ្ចឹម​យើង ក្នុង​គ្រួសារ​ព្រះអង្គ​។ សព្វថ្ងៃ​នេះ ខ្ញុំ​ដឹង​ថា ប៉ា​របស់​ខ្ញុំ​បាន​ទៅ​រស់​នៅ​ក្នុង​នគរ​ស្ថាន​សួគ៌​ហើយ ព្រោះ​ព្រះអង្គ​បាន​ទទួល​ចិញ្ចឹម​គាត់ ក្នុង​គ្រួសារ​របស់​ព្រះអង្គ ដោយសារ​ជំនឿ​ដែល​គាត់​មាន​ចំពោះ​ព្រះយេស៊ូវ​។ យើង​ក៏​អាច​មាន​ការ​ធានា​ថា យើង​នឹង​បាន​ទៅ​នៅ​នគរ​ស្ថាន​សួគ៌​ផង​ដែរ​។ សាវ័ក​ប៉ុល​បាន​ពន្យល់​អ្នកជឿ នៅ​ទីក្រុង​រ៉ូម​ថា ព្រះ​អម្ចាស់​បាន​បើក​ផ្លូវ​សម្រាប់​សាសន៍​ដទៃ ដែល​មិនមែន​ជា​សាសន៍​យូដា ឲ្យ​មាន​ការ​ផ្សះផ្សា​ឲ្យ​ពួកគេ​ជា​នឹង​ព្រះអង្គ​។ គឺ​ដូច​ដែល​គាត់​មាន​ប្រសាសន៍​ថា “បើ​មែក​ខ្លះ​ត្រូវ​កាច់​ចេញ ហើយ​អ្នកឯង​ដែល​ជាដើម​អូលីវ​ព្រៃ បាន​ត្រូវ​បំបៅ​កណ្តាល​មែក​ទាំង​នោះ ទាំង​ត្រឡប់​ទៅជា​ស្រូប​ជាតិ​ឫស​នៃ​ដើម​អូលីវ​ស្រុក ជា​មួយ​នឹង​មែក​ឯទៀត”(រ៉ូម…

Read article
បាន​សង់​ឡើង​នៅ​លើ​គ្រឹះ​របស់​ព្រះគ្រីស្ទ

១ពេត្រុស ២:៤-១០ នោះ​អ្នក​រាល់​គ្នា​ក៏បាន​ស្អាង​ឡើង ដូច​ជា​ថ្ម​រស់​ដែរ ឲ្យ​បាន​ធ្វើ​ជា​ផ្ទះ​ខាង​ឯ​វិញ្ញាណ​។ ១ពេត្រុស ២:៥ អគារ​មាន​តួនាទី​ដ៏​សំខាន់ សម្រាប់​ការ​រស់នៅ និង​ការ​ធ្វើ​ការងារ និង​សម្រាប់​គោលបំណង​ដ៏​ចាំបាច់​ជា​ច្រើន​ទៀត ទោះ​នៅ​ក្នុង​សង្គម និង​ក្នុង​សម័យ​កាល​មួយ​ណា​ក៏ដោយ​។ ប៉ុន្តែ ទោះ​អគារ​មាន​ទំហំ​តូច​ឬ​ធំ​យ៉ាងណា​ក៏ដោយ ក៏​គ្រឹះ​របស់​ពួកវា​នៅតែ​មាន​ភាព​ចាំបាច់ ហើយ​គេ​ក៏​ចង់​បាន​ជាង​សំណង់​ល្អៗ​សម្រាប់​ការសាងសង់​ផង​ដែរ ដើម្បី​ឲ្យ​គេ​អាច​ប្រើ​ប្រាស់​ពួកវា​បាន​យូរ​អង្វែង​។ ព្រះ​គម្ពីរប៊ីប​បាន​ពិពណ៌នា អំពី​អ្នកជឿ​ព្រះយេស៊ូវ ដោយ​ប្រើ​ពាក្យ​ប្រៀប​ប្រដូច​ជា​ច្រើន ដែល​ពាក្យ​ប្រៀប​ប្រដូច​នីមួយៗ​សុទ្ធតែ​បាន​ឆ្លុះ​បញ្ចាំង អំពី​អត្ត​សញ្ញាណ និង​តួនាទី​ជា​ប្រយោជន៍​រួម​។ ជាក់​ស្តែង​សាវ័ក​ប៉ុល​បាន​ហៅ​ពួក​គេ​ថា ផ្ទះ ដែល​ព្រះ​អង្គ​បាន​សង់(១កូរិនថូស ៣:៩)។ ពាក្យ​ប្រៀប​ប្រដូច​ទៅ​នឹង​សំណង់​យ៉ាង​ដូច​នេះ គឺ​បាន​ឆ្លុះ​បញ្ចាំង អំពី​ការ​រួបរួម​ជា​កម្លាំង​ខាង​វិញ្ញាណ របស់​ពួក​ស្មោះ​ត្រង់​។ ដោយឡែក ការ​ប្រៀប​ប្រដូច​ពួក​ជំនុំ​ទៅ​នឹង​អគារ ក៏​មាន​ចែង​ក្នុង​បទ​គម្ពីរ ១ពេត្រុសស ២:៥ ផងដែរ ដែល​ក្នុង​នោះ​សាវ័ក​ពេត្រុស​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​ជំនុំ​ថា “អ្នក​រាល់​គ្នា​ក៏បាន​ស្អាង​ឡើង ដូច​ជា​ថ្ម​រស់​ដែរ ឲ្យ​បាន​ធ្វើ​ជា​ផ្ទះ​ខាង​ឯ​វិញ្ញាណ”។ បន្ទាប់មក ក្នុង​ខ.៦ សាវ័ក​ពេត្រុស​ក៏បាន​ដក​ស្រង់​បទ​គម្ពីរ អេសាយ ២៨:១៦ ដែល​បាន​ចែងថា “ព្រះ​អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ​បន្ទូល​ថា មើល អញ​ដាក់ថ្ម១នៅ​ក្រុង​ស៊ីយ៉ូន ទុកជា​ជើង​ជញ្ជាំង ជា​ថ្ម​ដែល​បាន​ល្បង​ហើយ ជា​ថ្ម​ជ្រុង​ដ៏​មាន​ដំឡៃ”។ ព្រះយេស៊ូវ​ជា​គ្រឹះ​នៃ​ផ្ទះ​ខាង​វិញ្ញាណ​នោះ​ឯង​។…

Read article
មិន​នៅ​ក្នុង​ផ្នូរ​ជា​រហូត​ទេ

១កូរិនថូស ១៥:១២-២២ បើ​ព្រះគ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ នោះ​ដំណឹង​ដែល​យើង​ខ្ញុំ​ផ្សាយ​នេះ ជា​ការ​ឥត​ប្រយោជន៍​ទ​ទេ ហើយ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា ក៏​ឥត​អំពើ​ដែរ​។ ១កូរិនថូស ១៥:១៤ កាល​លោក​ចននី ខាស(Johnny Cash) ជា​អ្នក​ចម្រៀង​ជនបទ​ដ៏​ល្បី​ល្បាញ ដឹង​ខ្លួន​ថា គាត់​ជិត​ដល់​ពេល​លាចាក​លោក គាត់​បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​បន្ត​ផលិត​បទ​ចម្រៀង​ថ្មីៗ​ថែម​ទៀត​។ អាល់ប៊ុម​ចម្រៀង​ចុង​ក្រោយ​របស់​គាត់ មាន​ចំណង​ជើង​ថា ខ្ញុំ​មិន​នៅ​ក្នុង​ផ្នូរ​ជា​រៀង​រហូត​ទេ​។ គាត់​បាន​ថត​បទចម្រៀង​មួយ​អាល់ប៊ុម​នេះ ក្នុង​ខែ​ចុង​ក្រោយ​នៃ​ជីវិត​គាត់​។ គាត់​បាន​ជ្រើសរើស​បទ​ចម្រៀង​នេះ​ដូច​នេះ ផ្អែក​ទៅ​លើ​បទចម្រៀង​ទំនុក​សកល និពន្ធ​ដោយ​លោក ក្លូត អេលី(Claude Ely) ដោយ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​យល់​ឃើញ​ចុង​ក្រោយ​របស់​គាត់ ដោយ​គាត់​បាន​ច្រៀង​ថា គាត់​សង្ឃឹមថា នឹង​បាន​រស់​ឡើង​វិញ​នៅ​គ្រា​ចុង​ក្រោយ​។ សម្លេង​ដ៏​ធ្ងន់​របស់​គាត់ ទោះ​មាន​ភាព​ចុះ​ខ្សោយ​ដោយសារ​បញ្ហា​សុខ​ភាព បាន​ប្រកាស​ទីបន្ទាល់​ដ៏​មាន​អំណាច​នៃ​សេចក្តី​ជំនឿ​របស់​គាត់​។ ក្តី​សង្ឃឹម​របស់​លោក​ចននី មិន​គ្រាន់តែ​ផ្អែក​ទៅលើ​ការ​ពិត​ដែល​ថា ព្រះយេស៊ូវ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ នៅ​ព្រឹក​ថ្ងៃ​អា​ទិត្យ​ប៉ុណ្ណោះ​ទេ តែ​គាត់​ក៏​បាន​ជឿ​ផង​ដែរ​ថា ព្រះអង្គ​នឹង​ប្រោស​រូបកាយ​របស់​គាត់​ឲ្យ​រស់​ឡើង​វិញ ដូច​ដែល​ព្រះ​គម្ពីរ​បាន​ចែង​។ នេះ​ជា​សេចក្តី​ពិត​ដ៏​សំខាន់ ដែល​យើង​ត្រូវ​ធ្វើ​ការ​បញ្ជាក់​ឲ្យ​ច្បាស់ ព្រោះ​សូម្បីតែ​នៅ​ក្នុង​សម័យ​សាវ័ក​ប៉ុល មាន​មនុស្ស បដិសេធន៍​ការ​រស់​ឡើង​វិញ​ខាង​សាច់ឈាម​ផង​ដែរ​។ សាវ័ក​ប៉ុល​ក៏​បាន​ឆ្លើយតប​ដោយ​លើក​ហេតុ​ផល​ថា “បើសិន​ជា​ពួក​ស្លាប់​មិន​រស់​ឡើង​វិញ​មែន នោះ​ព្រះគ្រីស្ទ​ក៏​មិន​បាន​រស់​ឡើង​វិញ​ដែរ ហើយ​បើ​ព្រះគ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ នោះ​ដំណឹង​ដែល​យើង​ខ្ញុំ​ផ្សាយ​នេះ ជា​ការ​ឥត​ប្រយោជន៍​ទ​ទេ ហើយ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា ក៏​ឥត​អំពើ​ដែរ”(១កូរិនថូស…

Read article
ធ្វើ​តាម​បង្គាប់​របស់​ព្រះអង្គ

២ពង្សាវតាក្សត្រ ៥:១-៣,៩-១៤ ដូច្នេះ លោក​ក៏​ចុះ​ទៅ​មុជ​ទឹក​ក្នុង​ទន្លេ​យ័រ​ដាន់​អស់៧ដង តាម​ពាក្យ​នៃ​អ្នក​សំណប់​របស់​ព្រះ​។ ២ពង្សាវតាក្សត្រ ៥:‌១៤ នៅ​ក្នុង​តូប​លក់​អាហារ​របស់​អ្នក​ស្រី​ចូសេលីន(Jocelyn) បបរ​សរ​គឺជា​អាហារ​ដែល​លក់​ដាច់​ជាងគេ​។ គាត់​បាន​កូរ​បបរស​យ៉ាង​ប្រុង​ប្រយ័ត្ន ទាល់​តែ​បបរ​រីក​បាន​ល្អ​។ ហេតុ​នេះ​ហើយ គាត់​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់ ពេល​ដែល​ភ្ញៀវ​​មក​ញាំ​បបរ​ជា​ប្រចាំ បាន​ប្រាប់​គាត់​ថា បបរ​របស់​គាត់​មាន​រស​ជាតិ​មិន​ឆ្ងាញ់​ដូច​មុន​សោះ ហើយ​បបរ​ក៏​មិន​រីក​បាន​ល្អ​ដែរ​។ នៅ​ថ្ងៃ​នោះ ជំនួយការ​ថ្មី​របស់​អ្នក​ស្រី​ចូស៊ីលីន​ជា​អ្នក​ដាំ​បបរ ហើយក៏​បាន​ពន្យល់ អំពី​មូល​ហេតុ​ដែល​វា​មាន​រស់​ជាតិ​ខុសពី​មុន​។ គាត់​ប្រាប់​អ្នក​ស្រី​ចូស៊ីលីន​ថា គាត់​មិន​បាន​កូរ​បបរ​ឲ្យ​សព្វ​ទេ ព្រោះ​គាត់​ធ្លាប់តែ​ធ្វើ​ដូច​នេះ​នៅ​ផ្ទះ​។ គាត់​ក៏បាន​បន្ថែម​ប្រេង​ល្ង​ក្នុង​ឆ្នាំង​បបរ ដោយ​យល់​ឃើញថា វា​ជួយ​ឲ្យ​បបរ​មាន​រស​​ជាតិ​ឆ្ងាញ់​ជាង​មុន​។ ដូច​នេះ ជំនួយការ​ថ្មី​រូប​នោះ បាន​សម្រេច​ចិត្ត​មិន​ធ្វើ​តាម​ក្បួន​ដាំ​បបរ​របស់​ហាង ហើយក៏​បាន​អនុវត្ត​តាម​របៀប​របស់​គាត់​ទៅវិញ​។ នៅពេល​ខ្លះ ខ្ញុំ​ក៏​បាន​ឆ្លើយតប​ចំពោះ​ការ​បង្គាប់​របស់​ព្រះអម្ចាស់ តាម​របៀប​នេះ​ផង​ដែរ​។ ខ្ញុំ​មិន​បាន​ស្តាប់​បង្គាប់​តាម​ព្រះ​រាជ​បញ្ជា ក្នុង​ព្រះ​គម្ពីរប៊ីប​ទាំងស្រុង​ទេ ផ្ទុយ​ទៅវិញ ខ្ញុំ​អនុវត្ត​តាម​គំនិត និង​របៀប​របស់​ខ្ញុំ​។ លោក​ណាម៉ាន ជា​មេទ័ព​របស់​សាសន៍​ស៊ីរី ក៏​ហៀបនឹង​ប្រព្រឹត្ត​នូវ​កំហុស​ស្រដៀង​នេះ​ផង​ដែរ​។ កាល​ព្រះអម្ចាស់​បង្គាប់​តាមរយៈ​ហោរា​អេលីសេ ឲ្យ​គាត់​ទៅ​លាង​សម្អាត​ខ្លួន នៅ​ក្នុង​ទន្លេ​យ័រ​ដាន់ ដើម្បី​ឲ្យ​គាត់​បាន​ជា​ពី​ជំងឺ​ឃ្លង់ មេទ័ព​ដែល​មាន​អំនួត​រូប​នេះ ក៏​បាន​ខឹង​នឹង​លោក​អេលីសេ​។ គាត់​បាន​រំពឹង​ថា គាត់​នឹង​ទទួល​ការ​ប្រោស​ឲ្យ​ជា​ តែ​មិនមែន​តាម​របៀប​នេះ​ទេ ដោយ​គាត់​ជឿ​ថា ការ​យល់​ឃើញ​របស់​គាត់ មាន​ភាព​ខ្ពង់ខ្ពស់​ជាង​បង្គាប់​របស់​ព្រះ(២ពង្សាវតាក្សត្រ ៥:១១-១២)។…

Read article
កន្លែង​ធ្វើ​ការ​យក​ព្រះគ្រីស្ទ​ជាធំ

ម៉ាថាយ ៦:៩-១៣ សូម​ឲ្យ​ព្រះហឫទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែនដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ​។ ម៉ាថាយ ៦:១០ រោង​ចក្រ ក្នុង​ប្រទេស​អង់គ្លេស នៅ​សម័យ​ក្សត្រី​វិចតូរីយ៉ា គឺ​ជា​ទីកន្លែង​ងងឹត​។ អត្រា​នៃ​ការ​ស្លាប់​របស់​កម្មករ មាន​កំរិត​ខ្ពស់ ហើយ​ពួកគេ​ច្រើនតែ​រស់នៅ​ក្នុង​ភាព​ក្រីក្រ​។ លោក​ចច ខាដបឺរី(George Cadbury) ក៏​បាន​ចោទ​ជា​សំណួរ​ថា“តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​កម្មករ​ទាំងឡាយ មាន​ចិត្ត​ចង់​ធ្វើ​ការងារ នៅពេល​ដែល​ផ្ទះ​របស់​ពួកគេ​ស្ថិត​នៅ​ក្នុង​តំបន់​អនាធិបតេយ្យ​ដូចនេះ?” ហេតុ​នេះ​ហើយ​គាត់​ក៏​បាន​សង់​រោង​ចក្រ​ប្រភេទ​ថ្មី​មួយ សម្រាប់​ក្រុម​ហ៊ុន​ស្ករ​សូកូឡា​របស់​គាត់ ដែល​កំពុង​មាន​ការ​រីក​ដុះដាល គឺ​រោង​ចក្រ​ដែល​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​កម្មករ​របស់​គាត់​។ ជា​លទ្ធផល បុរី​បូនវីល​ក៏បាន​ចាប់​កំណើត​ឡើង ជា​ភូមិ​មួយ​ដែល​មាន​ផ្ទះ​ជាង៣០ខ្នង មាន​កន្លែង​លេង​កីឡា សួន​កុមារ សាលា​រៀន និង​ព្រះវិហារ សម្រាប់​កម្មករ​របស់​លោក​ខាដបឺរី និង​ក្រុម​គ្រួសារ​របស់​ពួកគេ​។ ពួកគេ​​ទទួល​បាន​ប្រាក់​ខែ​សមរម្យ ហើយ​ទទួល​បាន​ការ​ថែទាំ​សុខ​ភាព ដែល​ទាំង​អស់​នេះ​បាន​កើត​ឡើង ដោយសារ​លោក​ខាដបឺរី​មាន​ជំនឿ​លើ​ព្រះគ្រីស្ទ​។ ព្រះយេស៊ូវ​បាន​បង្រៀន​យើង​ឲ្យ​អធិស្ឋាន សូម​ឲ្យ​ព្រះហឫទ័យ​ព្រះ​បាន​សម្រេច “នៅ​ផែនដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ” (ម៉ាថាយ ៦:១០)។ ការ​អធិស្ឋាន​នេះ​អាច​ជួយ​យើង ឲ្យ​នឹកស្រមៃ​ចង់​បាន​កន្លែង​ធ្វើ​ការ ដែល​មាន​លក្ខណៈ​យ៉ាង​ណាមួយ នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ ដែល​នៅ​កន្លែង​នោះ យើង​នឹង​ទទួល​បាន “អាហារ​ប្រចាំ​ថ្ងៃ” ជា​កម្រៃ ហើយ ព្រះ​អង្គ​អត់​ទោស​ឲ្យ​យើង(ខ.១១-១២)។ បើសិន​យើង​ជា​ចៅហ្វាយ​នាយ នោះ​គឺ​មានន័យថា យើង​ត្រូវ​ផ្តល់​ឲ្យ​បុគ្គលិក​យើង​នូវ​ប្រាក់​កំរៃ​ដែល​សម​រម្យ(៤:១)។…

Read article
ជំនួយ​ដល់​ការ​ចងចាំ

សុភាសិត ១៣-១៥ និង ២កូរិនថូស ៥ និក្ខមនំ ២០:៨-១១ ចូរ​ឲ្យ​នឹក​ចាំ​ពី​ថ្ងៃឈប់​សំរាក ដើម្បី​ញែក​ថ្ងៃ​នោះ​ចេញ​ជា​បរិសុទ្ធ​។ និក្ខមនំ ២០:៨ តើ​អ្នក​ធ្លាប់​ចែក​ចាយ​រឿង​មួយ ឲ្យ​គេ​ស្តាប់ ហើយក៏​បាន​ជាប់​គាំង​ពាក់​កណ្តាល​ទី ដោយសារ​អ្នក​មិន​អាច​ចាំ​ឈ្មោះ​មនុស្ស ឬ​កាល​បរិច្ឆេទ​ណាមួយ​ ក្នុង​សាច់​រឿង​ទេ។ ជា​ញឹក​ញាប់ យើង​ច្រើនតែ​គិតថា ការ​ចងចាំ​របស់​យើង​មាន​ការ​ចុះ​ខ្សោយ ពេល​ដែល​យើង​មាន​វ័យ​កាន់តែ​ចាស់​។ ប៉ុន្តែ ការ​សិក្សា​របស់​អ្នក​វិទ្យាសាស្ត្រ​កាលពី​ពេល​ថ្មីៗ​នេះ មិន​បាន​គាំទ្រ​ទស្សនៈ​មួយ​នេះ​ទៀត​ទេ​។ តាម​ពិត ពួកគេ​បាន​លើក​ឡើង​ថា ការ​ចងចាំ​របស់​យើង​មិន​បាន​បាត់​ទៅណា​ទេ តែ​យើង​គ្រាន់តែ​មាន​ការ​អន់ថយ នៅ​ក្នុង​សមត្ថភាព​នៃ​ការ​ទាញ​យក​ការ​ចងចាំ​ទាំង​នោះ​មក​ប្រើ​ឡើង​វិញ​។ បើសិន​ជា​គ្មាន​ការ​រំឭក​តាម​បែប​ណាមួយ ជា​ទៀង​ទាត់​ទេ នោះ​យើង​កាន់តែ​ពិបាក​ទាញ​យក​ការ​ចងចាំ​របស់​យើង​មក​ប្រើ​ឡើង​វិញ​។ វិធី​មួយ ក្នុង​ចំណោម​វិធី​ដែល​អាច​ជួយ​ឲ្យ​យើង​ទាញ​យក​ការ​ចងចាំ គឺ​ត្រូវ​រៀប​កាល​វិភាគ​ធ្វើស​កម្ម​ភាព​ជា​ទៀង​ទាត់ ឬ​ធ្វើ​ការ​រំឭក​ឡើង​វិញ​នូវ​ការ​រឿង​មួយ​ចំនួន​។ ព្រះអាទិករ​នៃ​យើង​បាន​ជ្រាប់​អំពី​រឿង​នេះ ហេតុ​នេះ​ហើយ បានជា​ព្រះអង្គ​បាន​បង្គាប់​កូនចៅ​អ៊ីស្រាអែល ឲ្យ​ញែក​ពេល​មួយ​ថ្ងៃ ក្នុង​មួយ​សប្តាហ៍ ដើម្បី​ថ្វាយបង្គំ និង​សម្រាក​។ ក្រៅពី​ការ​សម្រាក​ខាង​រូបកាយ ក្នុង​ពេល​ដ៏​ខ្លី​នោះ យើង​ក៏​មាន​ឱកាស​ហ្វឹក​ហាត់​ខាង​ផ្លូវ​ចិត្ត​ផង​ដែរ ដោយ​នឹក​ចាំ​ថា “ដ្បិត​ក្នុង៦ថ្ងៃ​ព្រះយេហូវ៉ា​ទ្រង់​បាន​ធ្វើ​ផ្ទៃ​មេឃ ផែនដី ហើយ​នឹង​សមុទ្រ ព្រម​ទាំង​របស់​សព្វ​សារពើ​នៅ​ស្ថាន​ទាំង​នោះ​ដែរ រួច​ដល់​ថ្ងៃទី៧ ទ្រង់​ឈប់​សំរាក”(និក្ខមនំ ២០:១១)។ ការ​អនុវត្តន៍​ដូច​នេះ…

Read article
ពណ៌​ដែល​ជា​តំណាង​ឲ្យ​ក្តី​សង្ឃឹម

លោកុប្បត្តិ ៩:១១-១៧ អញ​នឹង​នឹក​ចាំ​ពី​សេចក្តី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​ឯង​រាល់​គ្នា ហើយ​នឹង​អស់​ទាំង​សត្វ​គ្រប់​ពូជ​ដែរ​។ លោកុប្បត្តិ ៩:១៥ កាលពី​ថ្ងៃទី១១ ខែ​កញ្ញា ឆ្នាំ២០២៣ នៅពេល​ដែលគេ​កំពុង​ប្រារព្ធខួបទី២២ឆ្នាំ នៃ​ការ​វាយ​ប្រហារ​មក​លើ​សហរដ្ឋ​អាមេរិក ដោយ​អំពើ​ភេរវកម្ម មាន​ឥន្ទធនូ​ពីរ​ជាន់​បាន​លេច​ឡើង បង្កើត​បាន​ផ្ទាំង​ទស្សនី​ភាព​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល នៅ​លើមេឃ នៅ​ទីក្រុង​ញូយ៉ក​។ ទីក្រុង​នេះ​ជាទី​តាំង​របស់​អតីត​អគារ​ភ្លោះ​ដែល​បាន​ដួល​រលំ ហើយ​បាន​ទទួលរង​ការខូចខាត​ធ្ងន់ធ្ងរ​ជាងគេ ក្នុង​ការ​វាយ​ប្រហារ​ដោយ​ភេរវកម្ម នៅ​កន្លែង​ផ្សេង​គ្នា​ក្នុង​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​នោះ​។ ជាង២ទសវត្សរ៍​ក្រោយមក មនុស្ស​ជា​ច្រើន​ដែល​បាន​ឃើញ​ឥន្ទធនូ​ពីរ​ជាន់​លេច​ឡើង នៅ​ថ្ងៃ​នោះ បាន​នឹក​គិត​អំពី​សេចក្តី​សង្ឃឹម និង​ការ​ប្រោស​ឲ្យ​ជា​។ វីដេអូ​ដែល​គេ​ថត​បាន​ទិដ្ឋភាព​នៅពេល​នោះ បាន​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា ឥន្ទធនូ​នោះ​ហាក់​ដូច​ជា​លេច​ចេញ​ពី​ទីតាំង​របស់​អតីត​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ពិភពលោក​។ ឥន្ទធនូ​នៅ​លើមេឃ​បាន​រំឭក​យើង អំពី​ការ​ធានា​អំពី​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះ តាំងពី​សម័យ​លោក​ណូអេ​មក​។ នៅ​ក្រោយ​ពេល​ដែល​ព្រះអម្ចាស់​បាន​កាត់​ទោស​មក​លើ​បាប ដែល​បណ្តាល​ឲ្យ​មាន​សេចក្តី​ហិន​វិនាស​ហួស​ក្តី​ស្រមៃ ព្រះអង្គ​ក៏បាន​ដាក់​ឥន្ទធនូ​នៅ​លើមេឃ ឲ្យ​គេ​អាច​មើល​ឃើញ ជា​ការ​ក្រើន​រំឭក​អំពី​សេចក្តី​សញ្ញា​ដ៏​អស់​កល្ប រវាង​ព្រះអង្គ និង​ជីវិត​ទាំង​អស់​នៅ​លើ​ផែនដី(លោកុប្បត្តិ ៩:១៦)។ បន្ទាប់ពី​ភ្លៀង​បាន​ធ្លាក់៤០ថ្ងៃ ដែល​បណ្តាល​ឲ្យ​មាន​ទឹកជន់​លិច​ផែនដី​អស់​ជា​ច្រើន​ឆ្នាំ(៧:១៧-២៤) គេ​គ្រាន់តែ​អាច​ស្រមៃ​ថា ឥន្ទធនូ​ដែល​ជា​ដំណាង​ឲ្យ​ការ​តាំង​សញ្ញា​នោះ បាន​នាំមក​នូវ​ការ​ស្វាគមន៍​ដែល​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​ប៉ុណ្ណា ចំពោះ​លោក​ណូអេ និង​ក្រុម​គ្រួសារ​គាត់(៩:១២-១៣)។ វា​ជា​ការ​រំឭក​អំពី​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះ ដែល​បាន​សន្យា​ថា ព្រះអង្គ​នឹង​មិន​បំផ្លាញ​ភព​ផែនដី​ទាំងមូល ដោយ​ទឹក​ជំនន់​ទៀត​ទេ(ខ.១១)។ ពេលណា​យើង​ប្រឈម​មុខ​ដាក់​ពេល​ដ៏​ងងឹត និង​ការ​បាត់បង់​ដ៏​សោកសៅ ទោះ​ដោយសារ​គ្រោះ​ធម្មជាតិ…

Read article