ពេលដែលយើងខ្សោះអស់កម្លាំង
១ពង្សាវតាក្សត្រ ១៩:១-៨ ល្មមហើយ ឱព្រះយេហូវ៉ាអើយ សូមយកព្រលឹងទូលបង្គំទៅឥឡូវចុះ ដ្បិតទូលបង្គំមិនវិសេសជាងពួកឰយុកោទូលបង្គំទេ។ ១ពង្សាវតាក្សត្រ ១៩:៤ ក្នុងខ្សែភាពយន្តមានចំណងជើងថា “ម្ចាស់របស់ចិញ្ចៀន” ដែលលោកថូលខិន(Tolkien) បាននិពន្ធ តួអង្គឈ្មោះប៊ីលបូ(Bilbo) ចាប់ផ្តើមបង្ហាញអំពីផលវិបាកនៃការដាក់ចិញ្ចៀនមួយវង់ជាប់ខ្លួន អស់រយៈពេល៦ទសវត្សរ៍។ ចិញ្ចៀននោះមានអំណាចនៃសេចក្តីងងឹត ដែលបានក្លាយជាបន្ទុកដ៏ធ្ងន់ ដែលស៊ីបំផ្លាញគាត់បន្តិចម្តងៗ។ បានជាគាត់និយាយទៅកាន់លោកហ្កន់ដហ្វ(Gandalf) ថា “ហេតុអ្វីខ្ញុំមានអារម្មណ៍ថា ខ្ញុំមានភាពស្គមស្គាំង និងហត់នឿយយ៉ាងនេះ? បើអ្នកយល់អ្វីដែលខ្ញុំកំពុងនិយាយ អ្នកនឹងបានដឹងថា ខ្ញុំមិនខុសពីដុំប័រ ដែលត្រូវគេកោសច្រើនពេក ដាក់ពីលើនំប៉័ង”។ គាត់ក៏បានសម្រេចចិត្តចាកចេញពីផ្ទះ ដើម្បីស្វែងរកកន្លែងសម្រាក នៅកន្លែងដែលមានភាពស្ងប់សុខ ដោយគ្មានញាតិមិត្តណាមករំខានគាត់។ រឿងនិទានរបស់លោកថូលខិន ត្រង់វគ្គនេះ បានធ្វើឲ្យខ្ញុំនឹកចាំអំពីទុក្ខលំបាករបស់ហោរាម្នាក់ នៅគ្រាសញ្ញាចាស់។ នៅក្នុងការរត់គេចពីការតាមសម្លាប់របស់ក្សត្រីយេសិបិល និងបន្ទាប់ពីការតយុទ្ធនឹងហោរាក្លែងក្លាយយ៉ាងហត់នឿយ ហោរាអេលីយ៉ាត្រូវការការសម្រាក លើសពេលណាទាំងអស់។ គាត់មានអារម្មណ៍ថាអស់កម្លាំង ទាំងកាយនិងចិត្ត បានជាគាត់ទូលអង្វរព្រះអម្ចាស់ថា “ល្មមហើយ ឱព្រះយេហូវ៉ាអើយ សូមយកព្រលឹងទូលបង្គំទៅឥឡូវចុះ”(១ពង្សាវតាក្សត្រ ១៩:៤)។ បន្ទាប់ពីគាត់គេងលក់ ទេវតារបស់ព្រះអម្ចាស់ក៏បានដាស់គាត់ ដើម្បីឲ្យគាត់អាចបរិភោគអាហារ និងទឹក។ គាត់ក៏បានគេងម្តងទៀត ហើយបន្ទាប់មក ក៏បានបរិភោគអាហារដែលទេវតាបានប្រទានឲ្យគាត់។ បន្ទាប់ពីគាត់មានកម្លាំងឡើងវិញ…
Read article