Arthur Jackson

You are here:
ការ​ហ្វឹក​ហាត់​ខាង​វិញ្ញាណ

១ធីម៉ូថេ ៤:៦-១០ ចូរ​បង្ហាត់​ខ្លួន​ខាង​ឯ​សេចក្តី​គោរព​ប្រតិបត្តិ​ដល់​ព្រះ​វិញ​។ ១ធីម៉ូថេ ៤:៧ លោក​ត្រេ(Tre) ជា​អ្នក​ហាត់​ប្រាណ​ជា​ទៀង​ទាត់ នៅ​កន្លែង​ហាត់​ប្រាណ ហើយ​បើ​យើង​គ្រាន់តែ​មើល​ឃើញ​គាត់ យើង​ក៏​អាច​ដឹង​ដែរ​។ គាត់​មាន​ស្មា​ធំ​ទូលាយ សាច់ដុំ​ក៏​ធំ ហើយ​គ្រាន់តែ​ដើមដៃ​របស់​គាត់​មាន​ទំហំ​ធំ​ជិត​ស្មើ​ភ្លៅ​របស់​ខ្ញុំ​។ ពេល​ខ្ញុំ​ឃើញ​គាត់​មាន​រាង​កាយ​រឹងមាំ​ដូច​នេះ ខ្ញុំ​មាន​ចិត្ត​ចង់ទៅ​ជជែក​ជាមួយ​គាត់​អំពី​រឿង​ខាង​វិញ្ញាណ​។ ខ្ញុំ​ក៏បាន​សួរ​គាត់​ថា តើ​ការ​ប្ដេជ្ញា​ចិត្ត​របស់​គាត់​ក្នុង​ការ​លើក​សាច់ដុំ បាន​ឆ្លុះ​បញ្ចាំង​អំពី​ទំនាក់​ទំនង​ល្អ ដែល​គាត់​មាន​ជាមួយ​ព្រះ​ដែរ​ឬ​ទេ​? យើង​មិន​បាន​ជជែក​គ្នា​ឲ្យ​បាន​ស៊ី​ជម្រៅ​ទេ នៅ​ថ្ងៃ​នោះ តែ​លោក​ត្រេ​ពិតជា​បាន​ទទួល​ស្គាល់ “ព្រះ​វត្ត​មាន​របស់​ព្រះ​នៅ​ក្នុង​ជីវិត​គាត់”។ យើង​ជជែក​គ្នា​បាន​រយៈ​ពេល​យូរ​ល្មម​នឹង​ឲ្យ​គាត់​បង្ហាញ​រូបថត​របស់​គាត់ កាល​គាត់​មាន​ទម្ងន់​ជិត២០០គីឡូ មិន​រឹងមាំ និង​មិន​មាន​សុខ​ភាព​ល្អ​។ ការ​ផ្លាស់​ប្តូរ​ក្នុង​របៀបរបប​នៃ​ការ​រស់នៅ​របស់​គាត់ បាន​នាំ​ឲ្យ​គាត់​មាន​ការ​ផ្លាស់​ប្តូរ​ខាង​រូបកាយ ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​។ ក្នុង​បទ​គម្ពីរ១ធីម៉ូថេ ៤:៦-១០ សាវ័ក​ប៉ុល​បាន​និយាយ​ផ្ដោត​ទៅលើ​ការ​ហ្វឹក​ហាក់​ខាង​រូបកាយ និង​ខាង​វិញ្ញាណ​។ គឺ​ដូច​ដែល​គាត់​បាន​បង្រៀន​ថា “ចូរ​បង្ហាត់​ខ្លួន​ខាង​ឯ​សេចក្តី​គោរព​ប្រតិបត្តិ​ដល់​ព្រះ​វិញ ដ្បិត​ការ​បង្ហាត់​ខ្លួន​ប្រាណ នោះ​មាន​ប្រយោជន៍​តែ​បន្តិច​ទេ តែ​សេចក្តី​គោរព​ប្រតិបត្តិ​ដល់​ព្រះ នោះ​ទើប​មាន​ប្រយោជន៍​គ្រប់​ជំពូក​វិញ ក៏​មាន​សេចក្តី​សន្យា​ឲ្យ​បាន​ជីវិត​នៅ​ជាន់​ឥឡូវ​នេះ ហើយ​ទៅ​ខាង​នាយ​ផង”(ខ.៧-៨)។ យើង​មិន​អាច​វាយ​តម្លៃ​ទំនាក់​ទំនង​ដែល​នរណា​ម្នាក់​មាន​ជាមួយ​ព្រះ ផ្អែក​ទៅលើ​រូប​សម្បត្តិ​ខាង​ក្រៅ​របស់​គាត់​ឡើយ​។ សុខ​ភាព​ខាង​វិញ្ញាណ​របស់​យើង គឺ​អាស្រ័យ​ទៅលើ​ចិត្ត​របស់​យើង​។ ជីវិត​ខាង​វិញ្ញាណ​របស់​យើង​ចាប់​ផ្តើម នៅពេល​ដែល​យើង​សម្រេច​ចិត្ត​ទទួល​ជឿ​ព្រះយេស៊ូវ ដែល​តាមរយៈ​ព្រះអង្គ យើង​ទទួល​បាន​ការ​អត់​ទោស​បាប​។ ចាប់​តាំងពី​ពេល​នោះ​មក យើង​ត្រូវ​ចាប់​ផ្តើម​មាន​ការ​ហ្វឹក​ហាត់​ខាង​វិញ្ញាណ​។ ការ​នេះ​គឺ​រាប់​បញ្ចូល​ការ​ចិញ្ចឹម ដោយ​សេចក្តី​ពិត​នៃ​សេចក្តី​ជំនឿ និង​ការ​បង្រៀន​ដ៏​ល្អ”(ខ.៦)…

Read article
ផ្លូវ​ខាង​វិញ្ញាណ​ដ៏​គ្រោះ​ថ្នាក់

កិច្ចការ ១៧:១៦-៣៤ តែ​មាន​មនុស្ស​ខ្លះ​ត្រូវ​ចិត្ត​ជាប់​នឹង​គាត់ ព្រម​ទាំង​ជឿ​ផង​។ កិច្ចការ ១៧:៣៤ ក្នុង​ការ​ដើរ​ហាត់​ប្រាណ​នៅពេល​ព្រឹក​មួយ​នោះ ខ្ញុំ​បាន​កត់​សំគាល់​ឃើញ​យាន​យន្ត​មួយ​គ្រឿង កំពុង​ឈប់​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ទិសដៅ​បញ្ច្រាស​។ អ្នក​បើកបរ​មិន​បាន​ដឹង​អំពី​គ្រោះ​ថ្នាក់​ដែល​អាច​កើត​មាន​ ចំពោះ​ខ្លួន​គាត់ និង​អ្នក​ដទៃ ដោយសារ​គាត់​កំពុងតែ​គេង​លក់ ហើយ​ហាក់​ដូចជា​ស្ថិត​ក្នុង​ស្ថាន​ភាព​ស្រវឹង​ផង​។ ស្ថានភាព​នៅពេល​នោះ​ហាក់​ដូចជា​មាន​គ្រោះ​ថ្នាក់​ណាស់​។ ខ្ញុំ​ត្រូវតែ​ធ្វើ​អ្វី​ម្យ៉ាង​។ បន្ទាប់ពី​ខ្ញុំ​បាន​ដាស់​គាត់​ឲ្យ​ភ្ញាក់​ដឹង​ខ្លួន​ល្មម​នឹង​អាច​ងើប​ចេញ ទៅ​អង្គុយ​នៅ​លើ​កៅ​អី​នៅ​ជាប់​កៅ​អី​តៃកុង ខ្ញុំ​ក៏បាន​ចូល​ទៅ​អង្គុយ​នៅ​លើ​កៅអី​តៃកុង ហើយក៏​បាន​បើក​បរ​ឡាន​ដឹក​គាត់​ទៅ​កន្លែង​មាន​សុវត្ថិភាព​។ មិនមែន​មានតែ​គ្រោះ​ថ្នាក់​ខាង​រូបកាយ​ទេ ដែល​យើង​អាច​ជួប​ប្រទះ​។ កាល​សាវ័ក​ប៉ុល​បាន​ឃើញ​អ្នក​ប្រាជ្ញ​ខាង​លោកិយ នៅ​ទីក្រុង​អាថែន កំពុង​ស្ថិត​នៅ​ក្នុង​គ្រោះ​ថ្នាក់​ខាង​វិញ្ញាណ ដោយសារ​ទីក្រុង​នេះ​មាន​ពេញ​ទៅ​ដោយ​រូប​ព្រះ គាត់​ក៏​មាន​ការ​រំជួល​ចិត្ត​យ៉ាង​ខ្លាំង(កិច្ចការ ១៧:‌១៦)។ ពួកគេ​កំពុង​ស្វែងរក​អត្ថន័យ​របស់​ជីវិត ដោយ​មិន​បាន​ស្គាល់​ព្រះគ្រីស្ទ បាន​ជា​គាត់​ចែក​ចាយ​ទៅ​កាន់​ពួកគេ អំពី​គោលបំណង​របស់​ព្រះ ដែល​មាននៅ​ក្នុង និង​តាមរយៈ​ព្រះយេស៊ូវ(ខ.១៨,៣០-៣១)។ ហើយ​អ្នក​ខ្លះ​ដែល​បានឮ​ការ​បង្រៀន​របស់​គាត់ ក៏​បាន​ទទួល​ជឿ​ព្រះយេស៊ូវ(ខ.៣៤)។ ការ​ស្វែងរក​អត្ថន័យ​របស់​ជីវិត ដោយ​មិន​បាន​ទទួល​ជឿ​ព្រះគ្រីស្ទ គឺ​ពិតជា​គ្រោះ​ថ្នាក់​ណាស់​។ អ្នក​ដែល​បាន​រក​ឃើញ​ការ​អត់​ទោស និង​ភាព​ពេញ​បរិបូរ​ពិត​ប្រាកដ ក្នុង​ព្រះយេស៊ូវ គឺ​បាន​ទទួល​ការ​សង្គ្រោះ ឲ្យ​រួច​ផុត​ពី​ភាព​ទាល់​ច្រក ហើយក៏​បាន​ទទួល​ព្រះរាជសារ​អំពី​ការ​ផ្សះផ្សា​ឲ្យ​ជា​នឹង​ព្រះ(២កូរិនថូស ៥:‌១៨-២១)។ ការ​ចែក​ចាយ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ ដល់​មនុស្ស​ដែល​កំពុង​វង្វេង​នឹង​ឥទ្ធិពល​របស់​លោកិយ នៅតែ​ជា​ដំណោះ​ស្រាយ​ដែល​ព្រះ​បាន​ប្រើ ដើម្បី​ទាញ​ពួកគេ​ចេញពី​ផ្លូវ​ខាង​វិញ្ញាណ​ដ៏​គ្រោះ​ថ្នាក់​។—Arthur Jackson បើ​អ្នក​មិន​បាន​ដើរ​តាម​ផ្លូវ​របស់​ព្រះយេស៊ូវ​ទេ តើ​អ្នក​កំពុង​រង់​ចាំ​អ្វី? បើ​អ្នក​បាន​ដើរ​តាម​ផ្លូវ​ព្រះអង្គ​ហើយ តើមាន​អ្វី​រា​រាំង​អ្នក​មិន​ឲ្យ​ប្រាប់​នរណា​ម្នាក់…

Read article
សារៈសំខាន់​នៃ​សុខ​ភាព​ផ្លូវ​ចិត្ត

សុភាសិត ៤:២០-២៧ ចូរ​រក្សា​ចិត្ត ដោយ​អស់ពី​ព្យាយាម ដ្បិត​អស់​ទាំង​ផល​នៃ​ជីវិត សុទ្ធតែ​ចេញពី​ក្នុង​ចិត្ត​មក​។ សុភាសិត ៤:២៣ បេះដូង​របស់​មនុស្ស គឺជា​សរីរាង្គ​ដ៏​អស្ចារ្យ​។ វា​ជា​ម៉ាស៊ីន​បូមឈាម​ទំហំ​ប៉ុន​កណ្តាប់​ដៃ​មនុស្ស មានទម្ងន់ពី២ខាំ ទៅ៤ខាំ​។ ជា​រៀង​រាល់​ថ្ងៃ វា​លោត​បាន១សែនដង ហើយបូមឈាមប្រហែល៧៥០០លីត្រ បាន​ចម្ងាយ​ប្រហែល៩៥០០០គីឡូម៉ែត្រ ក្នុង​រូបកាយ​យើង! ដោយសារ​បេះដូង​មាន​ការងារ​ធ្ងន់ៗ ជា​យុទ្ធ​សាស្រ្ត​យ៉ាង​ដូច​នេះ យើង​អាច​យល់​បាន អំពី​មូល​ហេតុ​ដែល​សុខ​ភាព​បេះដូង មាន​សារៈសំខាន់​ចំពោះ​សុខ​មាល​ភាព​នៃ​រូបកាយ​ទាំងមូល​។ វិទ្យាសាស្ត្រ​សុខាភិបាល​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ខិតខំ​បង្កើត​ទម្លាប់​ដែល​នាំ​ឲ្យ​មាន​សុខ​ភាព​ល្អ ព្រោះ​សុខ​ភាព​របស់​បេះដូង​យើង និង​គុណ​ភាព​នៃ​សុខ​ភាព​របស់​យើង​ត្រូវ​ដើរ​ទន្ទឹម​គ្នា​។ វិទ្យាសាស្ត្រ​នយោបាយ​បាន​បង្រៀន​យើង អំពី​បេះ​ដូច​នៃ​សាច់ឈាម​របស់​យើង ប៉ុន្តែ ព្រះអម្ចាស់​ក៏បាន​មាន​បន្ទូល ដោយ​សិទ្ធិ​អំណាច​លើស​នេះ​ទៀត អំពី “ចិត្ត​របស់​មនុស្ស” ដែល​ជា​ចំណុច​ស្នូល​ខាង​ផ្លូវ​ចិត្ត ខាង​អារម្មណ៍ ខាង​វិញ្ញាណ និង​ខាង​សីលធម៌ នៃ​ជីវិត​យើង​។ ដោយសារ​ចិត្ត​របស់​យើង​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង ចំពោះ​ជីវិត​របស់​យើង យើង​ត្រូវតែ​ការពារ​ចិត្ត​របស់​យើង​ឲ្យ​បាន​ល្អ​។ ដូច​មាន​សេចក្តី​ចែងថា “ចូរ​រក្សា​ចិត្ត ដោយ​អស់ពី​ព្យាយាម ដ្បិត​អស់​ទាំង​ផល​នៃ​ជីវិត សុទ្ធតែ​ចេញពី​ក្នុង​ចិត្ត​មក”(សុភាសិត ៤:២៣)។ ការ​ថែរក្សា​ចិត្ត​របស់​យើង នឹង​ជួយ​យើង​ឲ្យ​និយាយ​ស្តី​បាន​ត្រឹម​ត្រូវ(ខ.២៤) និង​ជំរុញ​យើង​ឲ្យ​ចេះ​ប្រើ​ភ្នែក​​ឲ្យ​បាន​សមរម្យ(ខ.២៥) ហើយ​ជ្រើស​រើស​យក​ផ្លូវ​ល្អ​បំផុត សម្រាប់​ឲ្យ​ជើង​យើង​ដើរ(ខ.២៧)។ ទោះ​យើង​ស្ថិត​ក្នុង​វ័យ ឬ​ដំណាក់​កាលណា​ក៏ដោយ​នៃ​ជីវិត​យើង…

Read article
ភាព​ប្រេះ​បែក​ដែល​បាន​ធ្វើ​ជា​ព្រះពរ

យ៉ាកុប ២:៣-៦ យើង​មាន​ទ្រព្យ​សម្បត្តិ​នេះ​នៅ​ក្នុង​ភាជនៈ​ដី ដើម្បី​ឲ្យ​ឥទ្ធិ​ឫទ្ធិ​លើស​លប់​បាន​មកពី​ព្រះ មិនមែន​ពី​យើង​ខ្ញុំ​ទេ​។ ២កូរិនថូស ៤:៧ លោក​គ្រូ​គង្វាល វីលៀម បារប័រ(William Barber) មាន​ខ្នងកោង ហើយ​ពេល​ទៅណាមកណា គាត់​ត្រូវ​ដើរ​កាន់​ឈើច្រត់ ប៉ុន្តែ ការងារ​ជា​អ្នក​គង្វាល​ខាង​វិញ្ញាណ​អស់​រយៈ​ពេល៦ទសវត្សរ៍ ​បង្ហាញ​ឲ្យ​យើង​ដឹង​ថា គាត់​បាន​ពឹង​ផ្អែកលើ​ព្រះអង្គ​ ធ្វើ​ជា​ប្រភព​នៃ​កម្លាំង​របស់​គាត់​។ កាលពី​ឆ្នាំ១៩៩៣ លោក​គ្រូ​គង្វាល វីលៀម បារប័រ បាន​ទៅ​ពិនិត្យ​សុខ​ភាព​រក​ឃើញថា គាត់​មាន​ជំងឺ​ឆ្អឹង​ខ្នង​ម្យ៉ាង ដែល​បណ្តាល​ឲ្យ​ឆ្អឹងកង​ខ្នង​របស់​គាត់​សង្កត់​ជាប់​គ្នា​។ មាន​ពេល​មួយ មាន​មនុស្ស​ម្នាក់​បាន​និយាយ​ប្រាប់​គាត់​ត្រង់ៗថា “លោក​គ្រូ បារប័រ លោក​គ្រូ​ចាំបាច់​ត្រូវ​ស្វែងរក​ការងារ​ផ្សេង ក្រៅពី​ការងារ​ជា​គ្រូ​គង្វាល ព្រោះ​ខ្ញុំ​គិតថា ពួក​ជំនុំ​មិន​ចង់​ឲ្យ​ជន​ពិការ ធ្វើ​ការ​ជា​គ្រូ​គង្វាល​របស់​ពួកគេ​នោះ​ទេ”។ ប៉ុន្តែ លោក​គ្រូ​បារប័រ​បាន​ជម្នះ​ពាក្យ​សម្ដី​ដ៏​ឈឺ​ចាប់​នេះ​។ ព្រះអម្ចាស់​មិន​គ្រាន់​តែ​បាន​ប្រើ​គាត់​ជា​គ្រូ​គង្វាល​ប៉ុណ្ណោះ​ទេ តែ​គាត់​ក៏បាន​ធ្វើ​ជា​គំរូ​នៃ​ការ​លើក​ទឹក​ចិត្ត​ដ៏​មាន​អំណាច និង​គួរ​ឲ្យ​គោរព សម្រាប់​មនុស្ស​ដែលគេ​មិន​ឲ្យ​តម្លៃ និង​មាន​កាយ​សម្បទា​មិន​គ្រប់​គ្រាន់​។ លោកិយ​ប្រហែល​មិន​ដឹង​ច្បាស់​ថា មនុស្ស​ត្រូវ​ប្រព្រឹត្ត​ចំពោះ​ជន​ពិការ​ដូច​ម្តេច​ទេ តែ​ព្រះអម្ចាស់​ជ្រាប​។ មនុស្ស​ដែល​ឲ្យ​តម្លៃ​មក​លើ​រូប​សម្រស់ កម្លាំង​កាយ និង​អ្វីៗ​ដែល​លុយ​អាច​ទិញ​បាន និង​ងាយ​មើល​រំលង​សេចក្តី​ល្អ ដែល​កើត​ចេញពី​ភាព​ប្រេះ​បែក​ដែល​មនុស្ស​មិន​ចង់​ជួប​។ ទាក់ទង​នឹង​បញ្ហា​នេះ កណ្ឌ​គម្ពីរ​យ៉ាកុប​បាន​ចោទ​ជា​សំណួរ​ថា “តើ​ព្រះ​មិន​បាន​រើស​ពួក​អ្នក​ក្រ​នៅ​លោកីយ៍​នេះ ដែល​ជា​អ្នក​មាន​ខាង​សេចក្តី​ជំនឿ ហើយ​ជា​អ្នក​គ្រង​មរដក​ក្នុង​នគរ…

Read article
អាវុធ​របស់​យើង​ក្នុង​សង្គ្រាម

២កូរិនថូស ១០:៣-៦ ព្រោះ​គ្រឿងសស្ត្រាវុធ​ពិជ័យសង្គ្រាម​របស់​យើង​ខ្ញុំ មិនមែន​ជា​របស់​ខាង​សាច់ឈាម​។ ២កូរិនថូស ១០:៤ មិត្ត​ភក្តិ​ថ្មី​របស់​លោក​គ្រូ​គង្វាល​បេលេយ(Bailey) បាន​ចែក​ចាយ​ដល់​លោក​គ្រូ​បេលេយ អំពី​បញ្ហា​របស់​គាត់ ដែល​មាន​ការ​បំពាន​ផ្លូវភេទ និង​ការ​ញៀន​រូប​អាស​អាភាស​។ យុវជន​ម្នាក់​នោះ​ជា​អ្នកជឿ​ព្រះយេស៊ូវ ប៉ុន្តែ គាត់​បាន​ជួប​ការ​បំពាន​ផ្លូវភេទ និង​បាន​មើល​រូប​អាស​អាភាស ក្នុង​វ័យ​ក្មេង ធ្វើ​ឲ្យ​គាត់​ជួប​បញ្ហា ដែល​គាត់​មិន​អាច​ដោះ​ស្រាយ​ដោយ​ខ្លួនឯង​បាន​។ គាត់​ក៏បាន​ធ្លាក់​ចូល​ក្នុង​ភាព​អស់​សង្ឃឹម ហើយ​ក៏​បាន​ឈោង​ទៅ​រក​ជំនួយ​។ ក្នុង​នាម​យើង​ជា​អ្នកជឿ​ព្រះគ្រីស្ទ យើង​តយុទ្ធ​នឹង​អំណាច​នៃ​សេចក្តី​អាក្រក់​ដែល​យើង​មើល​មិន​ឃើញ(២កូរិនថូស ១០:៣-៦)។ ប៉ុន្តែ ព្រះអង្គ​បាន​ប្រទាន​អាវុធ សម្រាប់​ឲ្យ​យើង​ត​យុទ្ធ​ក្នុង​សង្គ្រាម​ខាង​វិញ្ញាណ​។ ទោះជា​យ៉ាងណា​ក៏ដោយ អាវុធ​នោះ មិនមែន​ជា​អាវុធ​របស់​លោកិយ​ទេ​។ ផ្ទុយ​ទៅវិញ យើង​មាន “ឥទ្ធិ​ឫទ្ធិ​ដែល​មកពី​ព្រះ សំរាប់​នឹង​រំលំ​ទី​មាំមួន​វិញ”(ខ.៤)។ តើ​ការ​បក​ស្រាយ​នេះ​មានន័យ​ដូច​ម្តេច? “ទី​មាំមួន” ត្រូវ​បាន​គេ​សង់​ឡើង​យ៉ាង​រឹងមាំ​។ អាវុធ​ដែល​ព្រះ​នៃ​យើង​បាន​ប្រទាន គឺ​រាប់​បញ្ចូល​អាវុធ​នៃ​សេចក្តី​សុចរិត នៅ​ដៃ​ខាង​ស្តាំ​សម្រាប់​ប្រយុទ្ធ និង​នៅ​ខាង​ឆ្វេង​សម្រាប់​ការពារ(៦:៧)។ បទ​គម្ពីរ​អេភេសូរ ៦:១៣-១៨ ក៏បាន​រៀបរាប់​អំពី​អាវុធ​ជា​ច្រើន ដែល​ជួយ​ការពារ​យើង ដែល​រួម​មាន​ព្រះបន្ទូល សេចក្តី​ជំនឿ សេចក្តី​សង្គ្រោះ ការ​អធិស្ឋាន និង​ការ​ទ្រទ្រង់​របស់​អ្នក​ជឿ​ដទៃ​ទៀត​។ ពេលណា​យើង​ប្រឈម​មុខ​ដាក់​កម្លាំង​ដែល​ធំជាង និង​ខ្លាំង​ជាង​យើង ការ​ប្រើ​ប្រាស់​អាវុធ​ទាំង​នេះ​ឲ្យ​បាន​ត្រឹម​ត្រូវ អាច​ជួយ​យើង​ឲ្យ​ឈរ​មាំមួន ដោយ​មិន​ជំពប់​ដួល​។ ព្រះអម្ចាស់​ក៏​ជា​អ្នក​ប្រឹក្សា​យោបល់…

Read article
ទុក្ខ​វេទនា និង​ជំនឿ​ដ៏​ជ្រាល​ជ្រៅ

ម៉ាកុស ៥:២១-៣៤ កូន​ស្រី​អើយ សេចក្តី​ជំនឿ​នាង បាន​ជួយ​សង្គ្រោះ​នាង​ហើយ​។ ម៉ាកុស ៥:៣៤ ក្នុង​អំឡុង​ពេល​នៃ​ការ​សិក្សា​ព្រះ​គម្ពីរ ក្នុង​ពេល​ព្រឹក​ថ្ងៃ​សៅរ៍ សមាជិក​របស់​យើង​ម្នាក់​​មាន​ការ​ភ័ន្ត​ភាំង ព្រោះ​កូន​ស្រី​ជាទី​ស្រឡាញ់​របស់​គាត់​ដែល​បាន​ដើរ​ផ្លូវ​ខុស បាន​វិល​ត្រឡប់​មក​ទីក្រុង​វិញ​ហើយ ប៉ុន្តែ គាត់​មាន​អារម្មណ៍​ថា​ពិបាក ក្នុង​ការ​រស់នៅ​ជាមួយ​នាង នៅ​ក្រោម​ដំបូល​ផ្ទះ​តែមួយ ដោយសារ​អាកប្ប​កិរិយា​របស់​នាង​។ អ្នក​ចូល​រួម​ការ​សិក្សា​ព្រះ​គម្ពីរ​ម្នាក់​ទៀត មិន​មាន​សុខ​ភាព​ល្អ​ក្នុង​រូបកាយ​របស់​ខ្លួន ដោយសារ​ផល​ប៉ះ​ពាល​របស់​ជម្ងឺ​រ៉ាំរ៉ៃ និង​ការ​មាន​វ័យ​កាន់តែ​ចាស់​។ ការ​ទៅ​ជួប​គ្រូ​ពេទ្យ​ជា​ច្រើន​លើក បាន​ផ្តល់​ឲ្យ​នូវ​ភាព​ធូរ​ស្រាល​តែ​បន្តិច​បន្តួច​។ គាត់​មាន​ការ​បាក់​ទឹក​ចិត្ត​។ តែ​ដោយសារ​ការ​រៀបចំ​របស់​ព្រះ បទ​គម្ពីរ​ម៉ាកុស ជំពូក៥ ជា​បទ​គម្ពីរ​ដែល​ពួក​គេ​លើក​យក​មក​សិក្សា​ជាមួយ​គ្នា នៅ​ថ្ងៃ​នោះ​។ ហើយ​នៅពេល​ដែល​ការ​សិក្សា​បាន​បញ្ចប់ គាត់​កើត​មាន​ក្តី​សង្ឃឹម និង​ក្តី​អំណរ​យ៉ាង​ខ្លាំង​។ ក្នុង​បទ​គម្ពីរ​ម៉ាកុស ៥:២៣ លោក​យ៉ៃរ៉ូស ជា​ឪពុក​ដែល​មាន​កូន​ស្រី​កំពុង​ឈឺ​ធ្ងន់ បាន​ទូល​អង្វរ​ព្រះ​យេស៊ូវ​ថា “កូន​ស្រី​ទូល​បង្គំ​ជិត​ស្លាប់​ហើយ សូម​ទ្រង់​យាង​ទៅ​ដាក់​ព្រះ​ហស្ត​លើ​វា ឲ្យ​បានជា នោះ​វា​នឹង​រស់​វិញ”។ នៅ​តាម​ផ្លូវ​ទៅ​កាន់​ផ្ទះ​របស់​ក្មេង​ស្រី​នោះ ព្រះយេស៊ូវ​បាន​ប្រោស​ស្រ្តី​ម្នាក់ ឲ្យ​ជា​សះស្បើយ​ពី​ជំងឺ​ដ៏​រ៉ាំរ៉ៃ ដោយ​មាន​បន្ទូល​ថា “កូន​ស្រី​អើយ សេចក្តី​ជំនឿ​នាង បាន​ជួយ​សង្គ្រោះ​នាង​ហើយ”(ខ.៣៤)។ លោក​យ៉ៃរ៉ូស និង​ស្រ្តី​នោះ បាន​ទទួល​ការ​ជំរុញ​ចិត្ត​ពី​សេចក្តី​ជំនឿ ដែល​ពួកគេ​មាន​ចំពោះ​ព្រះអង្គ បានជា​ពួក​គេ​ទៅ​រក​ព្រះអង្គ ហើយ​ពួកគេ​មិន​បាន​ខក​ចិត្ត​ឡើយ​។ ប៉ុន្តែ…

Read article
ជម្នះ​ទុក្ខ​លំបាក ដោយ​សេចក្តី​ជំនឿ

ទំនុក​ដំកើង ៥៦:១-៤ តែ​វេលា​ណា​ដែល​ទូល​បង្គំ​ភ័យ នោះ​ទូល​បង្គំ​នឹង​ទុកចិត្ត​ដល់​ទ្រង់​។ ទំនុក​ដំកើង ៥៦:៣ ការ​ពិនិត្យ​សុខ​ភាព​ជា​ទៀង​ទាត់ សម្រាប់​ក្មេង​ប្រុស​អាយុ៤ឆ្នាំ​ម្នាក់ ឈ្មោះ​កាល់វីន(Calvin) បាន​បន្សល់​ទុក​ស្លាកស្នាម​មួយ​ចំនួន នៅ​លើ​រូបកាយ​គាត់​ដែលគេ​មិន​នឹក​ស្នាន​ដល់​។ ក្នុង​អំឡុង​ពេល​នៃ​ការ​ជួប​គ្រូ​ពេទ្យ គេ​បាន​ចាក់​ថ្នាំ​ឲ្យ​គាត់​ពីរបី​ម្ជុល ហើយ​គេ​ក៏​បាន​បិទ​បង់​ស្អិត​ពីលើ​កន្លែង​ចាក់​ឆ្នាំ​នោះ​។ កាល​ពួកគេ​ដល់​ពេល​​ត្រូវ​បក​បង់​ស្អិត​នៅ​ផ្ទះ កាល់វីន​ក៏បាន​បញ្ចេញ​សម្លេង​យំ ដោយ​ការ​ភ័យ​ខ្លាច​។ បុរស​ជា​ឪពុក​ក៏​បាន​ព្យាយាម​លួង​កូន​ប្រុស​គាត់ ដោយ​និយាយថា “កាល់វីន កូន​ដឹង​ហើយ​ថា ប៉ា​មិន​ដែល​ធ្វើ​ការ​អាក្រក់​មក​លើ​កូន​ទេ”។ បុរស​ជា​ឪពុក​ចង់​ឲ្យ​កូន​ប្រុស​ខ្លួន​ទុកចិត្ត​គាត់ ជាជាង​ខ្លាច​ការ​ឈឺ​ចាប់ ក្នុង​ការ​បក​បង់​ស្អិត​ចេញ​។ មិនមែន​មានតែ​ក្មេងៗ​អាយុ៤ឆ្នាំ​ទេ ដែល​មាន​ការ​ភ័យ​ខ្លាច នៅ​ចំពោះ​មុខ​នៃ​ការ​ឈឺ​ចាប់​។ ការ​វះ​កាត់ ការ​បែក​បាក់​ពី​មនុស្ស​ជាទី​ស្រឡាញ់ បញ្ហា​ផ្លូវ​ចិត្ត និង​បញ្ហា​ប្រឈម​ផ្សេង​ទៀត គឺ​សុទ្ធតែ​បណ្តាល​ឲ្យ​យើង​មាន​ការ​ភ័យ​ខ្លាច ដក​ដង្ហើម​ធំ សោក​សង្រេង និង​ត្អូញត្អែរ​។ ស្តេច​ដាវីឌ​ក៏​ធ្លាប់​ស្ថិត​ក្នុង​ពេល​ភ័យ​ខ្លាច​ជា​ច្រើន​ដង​។ មាន​ពេល​មួយ​នោះ ទ្រង់​បាន​រត់​ចូល​ទឹកដី​របស់​សាសន៍​ភីលីស្ទីន ខណៈ​ពេល​ដែល​ទ្រង់​រត់​គេច​ពី​ស្តេច​សូល​ដែល​មាន​ការ​ច្រណែន​ឈ្នានីស​។ នៅពេល​ដែល​សាសន៍​ភីលីស្ទីន​មើល​ទ្រង់​ស្គាល់ ទ្រង់​មាន​ការ​ថប់​បារម្ភ ចំពោះ​គ្រោះ​ថ្នាក់​ដែល​អាច​កើត​មាន​ចំពោះ​ទ្រង់ (មើល ១សាំយ៉ូអែល ២១:១០-១១) ទ្រង់​មាន​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ចំពោះ​ស្តេច​អ័គីស ជា​ស្តេច​ក្រុង​កាថ(ខ.១២)។ នៅពេល​ដែល​ទ្រង់​នឹក​ចាំ​អំពី​ពេល​ដ៏​ពិបាក​នោះ ទ្រង់​ក៏បាន​តែង​ជា​ទំនុក​ដំកើង​ថា “តែ​វេលា​ណា​ដែល​ទូល​បង្គំ​ភ័យ នោះ​ទូល​បង្គំ​នឹង​ទុកចិត្ត​ដល់​ទ្រង់ …គឺ​សេចក្តី​ពឹងពាក់​របស់​ទូល​បង្គំ នោះ​បាន​ទុក​នៅ​ក្នុង​ព្រះ…

Read article
ព្រះ​ទ្រង់​ជា​ជំនួយ​របស់​ខ្ញុំ

យ៉ូស្វេ ១៤:៦-១២ ខ្ញុំ​មិន​ព្រម​ខ្លាច​ឡើយ ព្រោះ​ព្រះអម្ចាស់​ទ្រង់​ជា​ជំនួយ​ខ្ញុំ តើ​មនុស្ស​នឹង​ធ្វើ​ដល់​ខ្ញុំ​ជា​យ៉ាង​ណា​បាន​។ ហេព្រើរ ១៣:៦ មិត្ត​ភក្តិ​របស់​ខ្ញុំ​ឈ្មោះ រ៉ាលេក(Raleigh) កំពុង​ឈាន​ចូលវ័យ៨៥ឆ្នាំ! ចាប់​តាំងពី​ពេល​ដែល​ខ្ញុំ​បាន​សន្ទនា​ជា​លើក​ដំបូង​ជាមួយ​គាត់ ប្រហែល៣៥ឆ្នាំ​មុន គាត់​បាន​ផ្តល់​ឲ្យ​នូវ​ការ​លើក​ទឹក​ចិត្ត​ជា​ច្រើន​សម្រាប់​ខ្ញុំ​។ នៅពេល​ដែល​គាត់​បាន​លើក​ឡើង អំពី​រឿង​នេះ នៅពេល​ថ្មីៗ​នេះ ចាប់​តាំងពី​ពេល​ដែល​គាត់​បាន​ចូល​និវត្តន៍ គាត់​បាន​បញ្ចប់​ការ​និពន្ធ​សៀវភៅ​មួយ​ក្បាល ហើយ​ចាប់​ផ្តើម​ការងារ​មួយ​ទៀត សម្រាប់​បម្រើ​ព្រះ ក្នុង​ផ្នែក​និពន្ធ​សៀវភៅ ។ ពេល​នោះ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​ណាស់ តែ​មិន​មាន​ការ​ភ្ញាក់​ផ្អើល​ទេ​។ ក្នុង​ព្រះ​គម្ពីរ កាល​លោក​កាលែប មាន​អាយុ៨៥ឆ្នាំ គាត់​ក៏​មិន​បាន​ឈប់​ធ្វើ​ការ​បម្រើ​ព្រះអង្គ​ដែរ​។ ជំនឿ និង​ភាព​ប្តូរ​ផ្តាច់​ដែល​គាត់​មាន​ចំពោះ​ព្រះអម្ចាស់ បាន​ជួយ​ទ្រទ្រង់​ជីវិត​គាត់ ក្នុង​ការ​ឆ្លង​កាត់​ការ​រស់នៅ ក្នុង​វាល​រហោស្ថាន​ជា​ច្រើន​ទសវត្សរ៍ និង​ក្នុង​សង្គ្រាម ដើម្បី​ថែរក្សា​មរតក​ដែល​ព្រះ​ទ្រង់​សន្យា​ប្រទាន​រាស្រ្ត​អ៊ីស្រាអែល​។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “សព្វថ្ងៃ​នេះ​ខ្ញុំ​នៅតែ​មាន​កំឡាំង ដូច​ក្នុង​កាលដែល​លោក​ម៉ូសេ​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅនោះ​នៅឡើយ កំឡាំង​ខ្ញុំ​ឥឡូវ​នេះ​ក៏​ដូចជា​កាលពី​ដើម​ដែរ សំរាប់​នឹង​ទៅ​ច្បាំង​ទាំង​ចេញទៅ​ហើយ​ចូល​មក​វិញ​ផង”(យ៉ូស្វេ ១៤:១១)។ តើ​គាត់​អាច​មាន​ជ័យ​ជម្នះ ដោយ​របៀបណា? លោក​កាលែប​បាន​ប្រកាស​ថា គឺ​ដោយ​ព្រះអម្ចាស់​គង់នៅ​ជាមួយ​គាត់(ខ.១២)។ ព្រះ​ទ្រង់​ជួយ​អ្នក​ដែល​ទុកចិត្ត​ព្រះអង្គ​អស់ពី​ចិត្ត ទោះ​ពួកគេ​មាន​អាយុ​ប៉ុន្មាន ស្ថិត​ក្នុង​ដំណាក់​កាលណា ឬ​កាលៈទេសៈ​មួយ​ណា ក្នុង​ជីវិត​ក៏ដោយ​។ ព្រះអម្ចាស់​បាន​បង្ហាញ​អង្គ​ទ្រង់ ឲ្យ​មនុស្ស​បាន​ឃើញ តាមរយៈ​ព្រះគ្រីស្ទ​។ កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​បាន​បណ្តាល​ចិត្ត​យើង​ឲ្យ​ជឿ​លើ​ព្រះ…

Read article
ការ​ជ្រើស​រើស​យក​ផ្លូវ​ជីវិត

សុភាសិត ១៤:៨-១២ មាន​ផ្លូវ​មួយ​ដែល​មើលទៅ​ដូចជា​ត្រឹម​ត្រូវ​ល្អ ដល់​មនុស្ស តែ​ចុង​បំផុត​នៃ​ផ្លូវ​នោះ គឺជា​សេចក្តី​ស្លាប់​វិញ​។ សុភាសិត ១៤:១២ មាន​ពេល​មួយ លោក​គ្រូ​គង្វាល​ ដាមៀន(Damian) បាន​រៀបចំ​ពេល​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ជំងឺ​ពីរ​នាក់ ដែល​ជិត​ស្លាប់​ក្នុង​មន្ទីរ​ពេទ្យ​ផ្សេង​គ្នា ហើយ​ធ្លាប់​បាន​ជ្រើស​រើស​យក​ផ្លូវ​ជីវិត​ពីរ​ខុស​គ្នា​។ អ្នក​ជំងឺ​ទីមួយ​ជា​ស្រ្តី​ដែល​ក្រុម​គ្រួសារ​ស្រឡាញ់​យ៉ាង​ខ្លាំង​។ ការ​បម្រើ​អ្នក​ដទៃ​ដោយ​មិន​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន បាន​បណ្តាល​ឲ្យ​មនុស្ស​ជា​ច្រើន​ស្រឡាញ់​គាត់​។ គ្រីស្ទបរិស័ទ​ផ្សេង​ទៀត​បាន​មក​ជួប​ជុំ​គ្នា នៅ​ជុំ​វិញ​គាត់ ដោយ​ថ្វាយបង្គំ​ព្រះ អធិស្ឋាន​ឲ្យ​គាត់ ហើយ​ក្តី​សង្ឃឹម​ក៏បាន​កើត​មាន​ពេញ​បន្ទប់​ដែល​គាត់​សម្រាក​ព្យាបាល​។ ក្នុង​មន្ទីរ​ពេទ្យ​មួយ​ទៀត សាច់​ញាតិ​របស់​សមាជិក​ពួក​ជំនុំ​របស់​លោក​គ្រូ ដាមៀម ក៏​កំពុងតែ​មាន​ជំងឺ​ជិត​ស្លាប់​ផង​ដែរ​។ បុរស​នោះ​មាន​ចិត្ត​រឹង​ទទឹង ជា​ហេតុ​នាំ​ឲ្យ​ការ​រស់នៅ​មាន​ការ​លំបាក​យ៉ាង​ខ្លាំង ហើយ​ក្រុម​គ្រួសារ​របស់​គាត់​មាន​ភាព​រញ៉េរញ៉ៃ ក្នុង​ការ​រស់នៅ ដោយសារ​ការ​សម្រេច​ចិត្ត​ខុស និង​ទង្វើ​អាក្រក់​របស់​គាត់​។ បរិយាកាស​នៃ​ជីវិត​ចុង​ក្រោយ​របស់​អ្នក​ទាំង​ពីរ បាន​ឆ្លុះ​បញ្ចាំង​អំពី​ភាព​ខុស​គ្នា​នៃ​ការ​រស់នៅ​របស់​ពួកគេ​។ អ្នក​ដែល​បាន​ខកខាន​មិន​បាន​ពិចារណា អំពី​គោលដៅ​ដែល​ពួកគេ​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក ក្នុង​ជីវិត ច្រើនតែ​ជាប់​គាំង​ជីវិត ក្នុង​កន្លែង​ដ៏​លំបាក មិន​ចង់​ឲ្យ​រស់នៅ និង​ឯកោ​។ បទ​គម្ពីរ​សុភាសិត ១៤:១២ បាន​កត់​សំគាល់​ថា “មាន​ផ្លូវ​មួយ​ដែល​មើលទៅ​ដូចជា​ត្រឹម​ត្រូវ​ល្អ ដល់​មនុស្ស តែ​ចុង​បំផុត​នៃ​ផ្លូវ​នោះ គឺជា​សេចក្តី​ស្លាប់​វិញ”។ ទោះ​យើង​ក្មេង​ឬ​ចាស់ មាន​ជំងឺ ឬ​មាន​សុខ​ភាព​ល្អ មាន​ទ្រព្យ​សម្បត្តិ​ច្រើន ឬ​ក្រី​ក្រ​ក្តី យើង​នៅតែ​មាន​ឱកាស​ពិនិត្យ​មើល​ផ្លូវ​ជីវិត​របស់​យើង​ឡើង​វិញ គឺ​មិន​ទាន់​យឺត​ពេល​ទេ​។…

Read article
ធ្វើ​ការ​ល្អ​ថ្វាយ​ព្រះអង្គ

ទីតុស ៣:៤-៨ ចូរ​រំឭក​គេ ឲ្យ​ចុះ​ចូល​នឹង​ពួក​នាម៉ឺន ហើយ​និង​ពួក​មាន​អំណាច​ទាំង​អស់ ព្រម​ទាំង​ស្តាប់​បង្គាប់ ហើយ​ប្រុង​ប្រៀប​ធ្វើ​គ្រប់​ទាំង​ការ​ល្អ​។ ទីតុស ៣:១ តាម​ធម្មតា លោកផាទ្រីក(Patrick) មិន​ដាក់លុយ​ជាប់​ខ្លួន​ច្រើន​ទេ តែ​ថ្ងៃ​មួយ គាត់​ក៏​មាន​អារម្មណ៍​ថា គាត់​គួរតែ​ដាក់លុយ៥ដុល្លា​ក្នុង​ហោប៉ៅ​គាត់ មុន​ពេល​ចាក​ចេញពី​ផ្ទះ​។ ក្នុង​អំឡុង​ពេល​អាហារ​ថ្ងៃ​ត្រង់ នៅ​សាលា​រៀន​ដែល​គាត់​ធ្វើ​ការ គាត់​ក៏​បាន​ដឹង​ថា ព្រះ​ទ្រង់​បាន​រៀបចំ​ខ្លួន​គាត់ ដើម្បី​បំពេញ​តម្រូវការ​បន្ទាន់​របស់​មនុស្ស​ម្នាក់​។ នៅពេល​អាហារ​ថ្ងៃ​ត្រង់ នៅ​កន្លែង​លក់​អាហារ គាត់​ក៏​បានឮ​គេ​និយាយ​គ្នា​ថា ក្មេង​ប្រុស​ម្នាក់​ឈ្នះ​ស្កត់ធី(Scotty) កំពុង​ត្រូវ​ការលុយ៥ដុល្លា ដើម្បី​បង់​ថ្លៃ​អាហារ ដើម្បី​ឲ្យ​អាច​ញាំ​អាហារ​ថ្ងៃ​ត្រង់​បាន​ពេញ​មួយ​សប្តាហ៍​។ សូម​យើង​ស្រមៃ​ថា លោក​ផាទ្រីក​មាន​អារម្មណ៍​យ៉ាងណា នៅពេល​ដែល​គាត់​បាន​ឲ្យ​លុយ​គាត់ ទៅ​ស្កត់ធី! ក្នុង​កណ្ឌ​គម្ពីរ​ទីតុស សាវ័ក​ប៉ុល​បាន​រំឭក​អ្នកជឿ​ព្រះ​យេស៊ូវ​ថា ពួក​គេ​បាន​សង្រ្គោះ មិនមែន​ដោយសារ​ការ​ល្អ ដែល​ពួកគេ​បាន​ធ្វើ (៣:៥) តែ​ពួកគេ​គួរតែ “ប្រុង​ប្រៀប​ធ្វើ​គ្រប់​ទាំង​ការ​ល្អ”(ខ.៨ ខ.១៤)។ ជីវិត​របស់​យើង​អាច​មាន​ពេញ​ដោយ​ការ​ជាប់​រវល់ និង​ភាព​ប្រញាប់​ប្រញាល់​។ ពេល​ខ្លះ​យើង​ប្រហែល​មាន​អារម្មណ៍​ពិបាក​ខ្លាំង​ពេក ក្នុង​ការ​ព្យាយាម​បំពេញ​តម្រូវការ​ខ្លួនឯង​។ ប៉ុន្តែ ក្នុង​នាម​យើង​ជា​អ្នកជឿ​ព្រះយេស៊ូវ យើង​ត្រូវតែ​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី “ធ្វើ​ការ​ល្អ”។ យើង​មិន​ត្រូវ​មាន​អារម្មណ៍​ពិបាក​ពេក ដោយសារ​ការ​អ្វី​ដែល​យើង​មិន​មាន ឬ​មិន​អាច​ធ្វើ​បាន តែ​ចូរ​យើង​គិត​អំពី​ការ​អ្វី​ដែល​យើង​ពិតជា​មាន និង​អាច​ធ្វើ​បាន…

Read article