David H. Roper

You are here:
មាន“ត្រី”ហែល​មក​​ហើយ

ជាច្រើនឆ្នាំកន្លងទៅ ខ្ញុំនិងកូនប្រុសរបស់ខ្ញុំ បានសម្រាកលំហែរកាយជាមួយគ្នា ដោយមានការជិះកាណូត និងស្ទូចត្រី ក្នុងទន្លេម៉ាឌីសិន ក្នុងរដ្ឋមុនតាណា ដោយមានអ្នកនាំស្ទូចត្រីពីរនាក់ ដែលបើកកាណូតឲ្យយើង។ អ្នកនាំស្ទូចត្រី ដែលខ្ញុំបានជ្រើសរើស ជាអ្នកនេសាទ ដែលបានរស់នៅលើទឹកទន្លេពេញមួយជីវិត ហើយដឹងថា នៅទីណាមានត្រីត្រោតធំៗ។ គាត់ជាមនុស្សស្ងៀមស្ងាត់ ដែលមិនសូវនិយាយអ្វីច្រើនទេ ក្នុងពេលដែលគាត់នៅជាមួយយើង តែពាក្យសម្តីដ៏តិចតួចរបស់គាត់ បានធ្វើឲ្យដំណើរកម្សាន្តរបស់ខ្ញុំប្រកបដោយក្តីរីករាយ។ យើងក៏បានស្ទូចត្រី  ដោយប្រើនុយសិប្បនិម្មិត ក្នុងទឹកដែលមានរលក។ ភ្នែកខ្ញុំមើលមិនច្បាស់ដូចពីមុនទេ ហើយខ្ញុំចេះតែភ្លេចលើកផ្លែសន្ទូច ជាច្រើនដង។ អ្នកនាំស្ទូចត្រី គាត់ក៏មានវិញ្ញាណអត់ធ្មត់ផងដែរ ហើយគាត់បាននិយាយខ្សិបៗប្រាប់ខ្ញុំ ពេលគាត់ដឹងថា មានត្រីត្រោតមួយក្បាលកំពុងឡើងមកស៊ីនុយខ្ញុំហើយ។ ពេលខ្ញុំឮសម្លេងស៊ីញ៉ូរបស់គាត់ ខ្ញុំក៏បានលើកសន្ទូច ហើយជាប់បានត្រីត្រោតមួយក្បាល។ ជាញឹកញាប់ ខ្ញុំបានគិត អំពីអ្នកនាំស្ទូចត្រីរូបនោះ និងអំពីការដែលព្រះយេស៊ូវប្រកាស ដល់ពួកសាវ័កដែលជាអ្នកនេសាទត្រីថា “ពីនេះទៅមុខ អ្នកនឹងនេសាទមនុស្សវិញ”(លូកា ៥:១០)។ មានមនុស្សជាច្រើននៅជុំវិញយើងកំពុងស្វែងរករបស់អ្វីមួយ ដែលវិញ្ញាណរបស់ពួកគេកំពុងស្រេកឃ្លាន ដោយមិនដឹងថា របស់នោះជាអ្វីទេ ដូចនេះ ជារៀងរាល់ថ្ងៃ មានឱកាសធំៗជាច្រើន កំពុងរង់ចាំឲ្យយើងបង្ហាញសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ  និងថ្លែងប្រាប់គេ អំពីក្តីសង្ឃឹមដែលយើងមានក្នុងព្រះគ្រីស្ទ ដែលនោះជាអ្វីដែលមនុស្សទំាងអស់កំពុងត្រូវការ។ បើមិនប្រយ័ត្នទេ យើងអាចបាត់ឱកាសទាំងនោះ។…

Read article
មិនសមនឹងទទួល

មានពេលមួយ យ៉ាកុបបានដឹងថា គាត់បានអាប់ឱន ដោយសារអំពើបាប គឺខុសពីអ្នកដែលចូលចិត្តលើកដំកើងខ្លួនឯង(លោកុប្បត្តិ ៣២:១០)។  គាត់ដឹងថា គាត់មិនសក្តិសមនឹងទទួលព្រះគុណព្រះទេ។ គាត់បានបោកប្រាស់អេសាវ ដែលជាបងប្រុសគាត់ ឲ្យប្រគល់សិទ្ធិជាបងច្បងពីកំណើតមកគាត់(ជំពូក ២៧) ហើយអេសាវក៏បានស្អប់គាត់ ដោយសារការបោកប្រាស់នេះ។ ជាច្រើនឆ្នាំក្រោយមក យ៉ាកុបត្រូវទៅជួបអេសាវម្តងទៀត។ គាត់ក៏បានអធិស្ឋានថា “ទូលបង្គំមិនគួរឲ្យបានអស់ទាំងសេចក្តីសប្បុរស និងអស់ទាំងសេចក្តីស្មោះត្រង់ដែលទ្រង់បានផ្តល់មកទូលបង្គំជាអ្នកបម្រើទ្រង់ទេ… សូមទ្រង់ប្រោសឲ្យទូលបង្គំរួចពីកណ្តាប់ដៃនៃអេសាវជាបង”(៣២:១០-១១)។ ត្រង់ចំណុចនេះ  គាត់បានទទួលស្គាល់ថា  គាត់មិនសមនឹងទទួលសេចក្តីសប្បុរសរបស់ព្រះទេ តែគាត់នៅតែអធិស្ឋានសូមឲ្យព្រះអង្គប្រោសគាត់ ឲ្យរួចពីកណ្តាប់ដៃបងរបស់គាត់ ព្រោះសេចក្តីសង្ឃឹមរបស់គាត់ មិនមែនអាស្រ័យទៅលើតម្លៃរបស់គាត់នោះទេ តែផ្អែកទៅលើសេចក្តីសន្យារបស់ព្រះ ដែលព្រះអង្គបានសន្យាថា ព្រះអង្គនឹងជួយដល់អ្នក ដែលក្រាបនៅចំពោះព្រះបាទព្រះអង្គ។ ការបន្ទាបខ្លួន និងការប្រែចិត្តចេញពីអំពើបាប គឺជាគន្លឹះដែលបើកចំហរព្រះទ័យរបស់ព្រះ។ ការអធិស្ឋានដ៏អស់ពីចិត្ត   ដែលធ្វើបានល្អបំផុត   ជាការអធិស្ឋានដែលយើងលះចោលអ្វីៗគ្រប់យ៉ាង។ វាជាការទួញយំចេញពីជម្រៅចិត្តយើង ហើយក៏ចេញពីវិញ្ញាណ ដែលដឹងថា ខ្លួនមានបាបយ៉ាងធ្ងន់។ ការអធិស្ឋានដូចនេះ ត្រូវបានធ្វើឡើង ដោយអ្នកដែលដឹងថា ខ្លួនមានអំពើបាប និងភាពអាម៉ាស ប៉ុន្តែ ទន្ទឹមនឹងនោះ គាត់ក៏ដឹងថា ព្រះទ្រង់មានព្រះគុណសម្រាប់អស់មនុស្សមានបាប ដែលមិនសក្តិសមនឹងទទួលសេចក្តីមេត្តា។ ព្រះទ្រង់ស្តាប់ឮច្បាស់បំផុត ពេលដែលគេអធិស្ឋានថា “ឱព្រះអង្គអើយ សូមទ្រង់មេត្តាអត់ទោសដល់ទូលបង្គំ…

Read article
ព្រះទ្រង់ជ្រាប

ស្វាមីខ្ញុំមានមិត្តភ័ក្តិម្នាក់ ដែលកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជម្ងឺបាត់ការចងចាំ។ ពេលគិលានុបដ្ឋាយិកាចូលមកពិនិត្យសុខភាពគាត់ គាត់ក៏បានលើកដៃជាសញ្ញា ឲ្យនាងផ្អាក់ការពិនិត្យសុខភាពគាត់បន្តិចសិន។ គាត់ក៏ប្រាប់នាងថា គាត់ចង់ណែនាំនាងឲ្យស្គាល់មិត្តល្អបំផុតរបស់គាត់ គឺអ្នកដែលបានស្រឡាញ់គាត់យ៉ាងខ្លាំង។ ដោយសារនៅទីនោះ មិនឃើញមានអ្នកផ្សេងទៀត  គិលានុបដ្ឋាយិការូបនោះ គិតថា គាត់កំពុងរវើរវាយហើយ។ ប៉ុន្តែ បន្ទាប់មក នាងក៏បានដឹងថា  គាត់កំពុងនិយាយអំពីព្រះយេស៊ូវទេ។ នាងមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង តែនាងត្រូវប្រញាប់ទៅមើលថែរអ្នកជម្ងឺដទៃទៀត។ តែពេលនាងត្រឡប់មកវិញ ភាពងងឹតនៃការបាត់ការចងចាំក៏បានចូលមករកគាត់ម្តងទៀត បានជាគាត់មានការវង្វេងវង្វាន់សារជាថ្មី។ ទោះបីជាបុរសម្នាក់នេះ បានធ្លាក់ចូលក្នុងភាពងងឹតនៃជម្ងឺបាត់ការចងចាំក៏ដោយ ក៏គាត់នៅតែដឹងថា ព្រះអម្ចាស់ជាមិត្តសំឡាញ់ដ៏ល្អបំផុតរបស់គាត់។  ព្រះទ្រង់គង់នៅក្នុងជម្រៅដ៏ជ្រៅបំផុត នៃវិញ្ញាណរបស់យើង។  ព្រះអង្គអាចចាក់ទំលុះចិត្តដែលងងឹតបំផុត ហើយផ្តល់ការធានាថា ព្រះអង្គនៅតែមើលថែរយើង ដោយសុភាព និងដោយក្តីស្រឡាញ់។  ជាការពិតណាស់  ភាពងងឹតមិនអាចលាក់ខ្លួន ពីព្រះអង្គបានឡើយ(ទំនុកដំកើង ១៣៩:១២)។ យើងមិនដឹងថា អនាគតយើង និងអ្នកជាទីស្រឡាញ់របស់យើង នឹងទៅជាយ៉ាងណាទេ។ យើងក៏អាចធ្លាក់ចូលទៅក្នុងភាពងងឹតនៃជម្ងឺផ្លូវចិត្ត ជម្ងឺវង្វេងវង្វាន់ ឬបាត់ការចងចាំ នៅពេលដែលយើងមានវ័យចាស់។ ប៉ុន្តែ ទោះបីជាយើងមានបញ្ហានោះក៏ដោយ ក៏ព្រះហស្តព្រះអម្ចាស់ នៅតែដឹកនាំយើង  ហើយព្រះហស្តស្តាំព្រះអង្គ  នៅតែកាន់យើងជាប់(ខ.១០)។  យើងមិនអាចគេចចេញពីសេចក្តីស្រឡាញ់ និងការមើលថែររបស់ព្រះអង្គបានឡើយ។-David Roper

Read article
ឈប់គិតពីពួកគេតទៅទៀត

ពេល​ដែល​ខ្ញុំ​ទើ​ប​តែ​ទ​ទួល​ជឿ​ព្រះ​ ​ខ្ញុំនៅមា​ន​កា​រ​ភ័យ​ខ្លា​ច​ជា​ច្រើន។ ខ្ញុំ​ខ្លាច​ពេ​ល​ដែល​ព្រះ​យេស៊ូវយា​ង​មក​វិ​ញ   ព្រះអ​ង្គនឹ​ង​បើ​ក​បង្ហាញ​ឲ្យគេ​គ្រ​ប់​គ្នា​   ឃើញ​អំពើ​បាប​ទាំង​អ​ស់ដែ​ល​ខ្ញុំបា​នប្រ​ព្រឹត្ត។  ប៉ុន្តែ  សព្វ​ថ្ងៃ ខ្ញុំ​ដឹង​ថា​  ព្រះ​​អង្គ​បា​ន​សម្រេ​ច​ព្រះទ័​យ​មិ​ននឹ​ក​ចាំ​អំពើ​បាប​ណាមួ​យ ​របស់​ខ្ញុំ​ទៀ​ត​ទេ​។ ព្រះអ​ង្គបា​ន​ក​ប់អំ​ពើ​បាប​រ​ប​ស់ខ្ញុំ​ នៅក្នុ​ងបាទ​សមុទ្រ​ដ៏​ជ្រៅ ​ហើយនឹ​ង​មិ​នបើកកកាយ យ​​កម​ក​ពិនិ​ត្យសើរើ​ឡើង​វិ​ញ​ឡើយ។ អ្នក​ស្រីអេមី ខាម៉ៃឃល(Amy Carmichael) បានស​រ​សេ​រ​នៅក្នុ​ង​សៀ​វ​ភៅរ​ប​ស់​គា​ត់​ថា “កាល​ពីពីរ​បីថ្ងៃ​មុន​ ខ្ញុំបា​ន​សញ្ជឹ​ងគិ​ត​ អំពីអ​តីត​កា​ល ដោយ​ទុក្ខ​ព្រួយ​ក្នុ​ងចិ​ត្ត​ ដោយសា​រខ្ញុំ​មា​ន​អំ​ពើបា​ប និង​កំហុ​ស​ជាច្រើ​ន​រា​ប់​មិន​អស់។ ខ្ញុំក៏​បា​ន​អា​នប​ទគ​ម្ពីរ អេសាយ ជំពូក៤៣ ហើយក្នុងខ.២៤ និង២៥ ខ្ញុំក៏​បាន​ដឹ​ង​ខ្លួ​ន​ថា​ “ព្រះអង្គ​បា​នផ្ទុ​ក​អំពើបា​ប​រ​ប​ស់​ខ្ញុំ ​ហើយព្រះ​អ​ង្គ​​នេះ​​​ហើយ ​ជា​​​អ្ន​ក​​ដែល​លុប​អំពើ​រំលង​របស់ខ្ញុំ​ចេញ ដោយ​យល់​ដល់​ព្រះអង្គទ្រង់ ហើយព្រះអង្គមិន​នឹក​ចាំ​អំពើ​បាប​របស់ខ្ញុំ​ទៀត​ឡើយ”។ ជា​ការ​ពិ​ត​ណា​ស់ ពេល​ព្រះ​អម្ចា​ស់​យើ​ង​ទ្រង់​យា​ង​ម​ក​​វិញ ព្រះ​​អង្គ “នឹងយ​ក​​អ​ស់​​ទាំង​អំពើ​លា​ក់​កំ​បាំង ដែល​​ធ្វើ​នៅ​​ទី​ងងឹត មក​ដាក់​នៅ​ទី​ភ្លឺ​វិញ ហើយ​និង​បើក​សំដែង ឲ្យ​ឃើញ​អស់​ទាំង​គំនិត ក្នុង​ចិត្ត​របស់​មនុស្ស​ផង នោះ​គ្រប់​គ្នា​នឹង​បាន​សេចក្តី​សរសើរ​ពី​ព្រះ​រៀង​ខ្លួន”(១កូរិនថូស ៤:៥)។ នៅ​ថ្ងៃនោះ ​ភ្លើង​​នឹ​ង​សាក​មើល​ការ​ដែល​ម្នាក់​ៗ​ ធ្វើឲ្យ​ដឹង​ជា​យ៉ាង​ណា ហើយយើងនឹង​បានរង្វាន់ ឬ​មាន​ការ​ខូចខាត តែយើង​ដែល​ជា​អ្ន​ក​ជឿ​ព្រះ​ នឹងមិនទទួ​លកា​រជំ​នុំជ​ម្រះ ស​ម្រា​ប់អំ​ពើបា​បរ​បស់​យើ​ងឡើ​យ​(៣:១១-១៥)។ ព្រះ​ទ្រង់​​ជ្រា​ប​ថា…

Read article
អ្វីដែលយើងត្រូវដឹង

ពេល​ដែល​លោក​ហ្វ័រនែន​ដូ អរតេហ្កា(Fernando Ortega) ច្រៀង​បទ  “ខ្ញុំ​មក​ថ្វាយខ្លួន”​  (​​ក្នុង​សៀវភៅ​ចម្រៀង​ទំនុកដំកើង លេខ ២០១) គេ​អាច​ឮ​ស​ម្លេង​លោក​ប៊ីលលី ក្រាហាំ(Billy Graham) ច្រៀង​អម​ពី​ក្រោ​យ។   លោកប​ណ្ឌិ​តក្រា​ហាំ​បា​នរំ​ឭ​កអំ​ពី​ជម្ងឺ   ដែល​គាត់​មាន​កា​ល​ពី​មុន។​ កាល​នោះ គា​ត់គិ​តថា​ ​គាត់នឹ​ង​ត្រូ​វ​ស្លាប់​ដោ​យ​សា​រជ​ម្ងឺនោះ​។  ពេ​លដែ​ល​គាត់​រំ​ឭក​អំ​ពី​អតីត​កាល​ គាត់​ក៏​បា​ន​ដឹ​ងថា គា​ត់ជា​ម​នុ​ស្ស​មាន​បាប​ខ្លាំ​ង​ណាស់ ហើយ​គាត់​ក៏​ដឹ​ងផ​ង​ដែ​រ​ថា គាត់​ត្រូវ​ការ​ការអត់​ទោស​បា​ប​របស់​ព្រះ​ខ្លាំ​ង​ប៉ុណ្ណា​ ជារៀ​ងរា​ល់​ថ្ងៃ។​ ត្រង់​ចំណុច​នេះ លោក​ប៊ីលលី ក្រាហាំច​ង់ឲ្យ​​យើង​ឈ​ប់​គិតថា យើង​អាច​រ​ស់​នៅ​ ដោយ​គ្មា​ន​ព្រះ។​ យើង​ប្រហែល​ជា​គិត​ថា​ យើង​គ្មាន​ប​ញ្ហាអ្វី​ទេ​ ប៉ុ​ន្តែ យើង​ត្រូវ​ដឹង​ថា យើង​ជាកូ​ន​រ​បស់​ព្រះ​ ដែល​ព្រះអ​ង្គ​បាន​ស្រឡា​ញ់យ៉ា​ង​ក្រៃលែង(​យ៉ូហាន ៣:១៦)។ ជំហាន​ទីមួយ ដើម្បី​ក្លាយ​ជា​​គ្រីស្ទ​ប​រិស័ទដ៏​ពិ​ត ក្នុង​នាម​ជា​អ្នក​ដើ​រ​តា​មព្រះ​គ្រី​ស្ទ​ គឺ​យើង​ត្រូវ​ឈ​ប់កុ​ហក់​ខ្លួ​នឯ​ង​ថា​ យើង​អាចក្លា​យ​ជា​មនុ​ស្សល្អ​ ​ដោយ​ពឹង​អាង​ស​មត្ថ​ភា​ពខ្លួ​ន​ឯ​ង ហើយ​ត្រូវ​ទូល​សូម​ឲ្យ​ព្រះអ​ង្គ​កែប្រែ​យើ​ង​ ឲ្យ​ក្លាយ​ជា​ម​នុស្ស​ល្អ​ តាមបំ​ណង​ព្រះទ័យ​ព្រះអ​ង្គ។ យើង​នឹង​បរាជ័យ បើ​យើង​ប្រឹងធ្វើជាមនុស្សល្អដោយ​ពឹង​អា​ងខ្លួនឯង តែ​ព្រះ​អង្គ​អា​ច​ជួ​យឲ្យ​យើ​ង​លូ​តលា​ស់​ ហើយកែ​ប្រែ​ជីវិ​ត​យើង​បា​ន។​​ ព្រះទ្រង់​ស្មោះត្រ​ង់ ដូច​នេះ ព្រះអ​ង្គនឹ​ង​កែ​ប្រែជី​វិត​យើង​ ឲ្យ​ត្រូវ​តា​ម​ពេល​វេ​លា និង​តាម​ផែន​ការ​រ​បស់​ព្រះអង្គ​។ លោក​ចន ញូតុន(John…

Read article
មធ្យោបាយ​ដ៏​តូច នៅកន្លែងដ៏តូច

ខ្ញុំបាន​ជួប​មនុ​ស្សជា​ច្រើន ដែល​ធ្វើកា​រប​ម្រើព្រះ​ ដោយ​គិតថា​ ខ្លួន​ហាក់​ដូច​ជាកំ​ពុង​ធ្វើការ​បម្រើ​ព្រះ នៅក​ន្លែង​តូច​តា​ច តាម​មធ្យោបាយ​ដ៏​​ស្តួច​ស្តើង។ ពួកគេ​ច្រើ​នតែ​បា​ក់ទឹ​កចិ​ត្ត ដោយសារ​ភាព​ឯក​កោ​ នៅ​ពេល​ដែល​ពួក​គេមា​នអារម្មណ៍​ថា កិច្ច​ការ​បម្រើ​របស់​ពួក​គេ​មិន​សំខាន់​ចំពោះ​អ្នក​ដទៃ​។ ពេល​ខ្ញុំ​ឮ​ពួក​គេ​និយា​យដូ​ច​នេះ ខ្ញុំ​ក៏​បាន​នឹក​ចាំ​អំ​ពីតួ​អ​ង្គ​ទេវ​តា នៅ​ក្នុង​សៀវភៅ​រឿង​របស់​លោក ស៊ី អែស លូអីស(C. S. Lewis) ដែលមា​នចំ​ណ​ងជើ​ង​ថា​ ក្នុង​ពិ​ភព​ដ៏ស្ងា​ត់​ស្ងៀម ។ តួ​អង្គ​​ទេវតានោះមានប​ន្ទូ​ល​ដល់​គេ​​ថា “ប្រជាជ​នរ​បស់​ខ្ញុំ​មា​នច្បា​ប់​មួ​យ ដែល​ហាម​ពួក​គេ​មិ​ន​ឲ្យនិ​យាយ​អំពី​ទំហំ ឬតួរ​លេខ​ប្រាប់​អ្នក​ឡើយ … ព្រោះ​ការ​នេះបា​ន​ធ្វើ​ឲ្យ​អ្ន​កគិតថា ខ្លួន​​ធំ​លើស​​អ្វីៗ​​ដែល​ពិ​ត​ជាមា​ន​ភាព​អ​ស្ចា​រ្យ”។​ ជួន​កាល នៅក្នុ​ងវ​ប្បធម៌​របស់​មនុស្ស គេយ​ល់ថា​ អ្វី​ដែល​មាន​ទំហំកា​ន់តែ​ធំ​​គឺ​កាន់​តែ​អ​ស្ចារ្យ បាន​សេ​ច​ក្តីថា​ ​ទំហំ​គឺ​ជា​ខ្នា​ត​រង្វាស់​នៃជោគជ័យ​។​​ ​ត្រង់​ចំណុចនេះ​ ទាល់​តែ​ម​នុស្ស​ដែល​មា​ន​ភាព​រឹ​ង​មាំ ​ទើប​អាច​ជម្នះ​វប្ប​ធម៌​នេះបា​ន ជាពិ​សេ​ស បើ​សិន​ជា​ពួក​គេ​កំពុង​ធ្វើ​ការ​បម្រើ នៅក​ន្លែង​ដ៏​តូ​ច។ ប៉ុន្តែ យើង​មិន​ត្រូវ​ “មើល​រំលង​ការ​អ្វី ​ដែលពិ​ត​ជាអ​ស្ចារ្យ​”​ឡើយ។ មិន​មែន​មា​នន័​យ​ថា​ តួរ​លេខ​មិន​សំខាន់​នោះទេ​(​ជា​ក់ស្តែង ពួកសា​វ័ក​ក៏បា​ន​រា​ប់​ចំនួ​នម​នុស្ស​ដែល​ពួកគេ​​បាន​នាំ​ឲ្យ​ជឿព្រះផង​ដែ​រ​, មើល​កិច្ចការ ២:៤១)។ តួរ​លេខ​របស់​ពួក​គេ ឆ្លុះប​ញ្ចាំង​អំពី​ម​នុស្ស​ដែល​កំពុ​ង​រស់​នៅ​ ​ដែលត្រូ​វកា​រ​សេចក្តី​សង្រ្គោះដ៏អ​ស់​កល្ប​ជា​និច្ច។ ​យើង​គួរ​តែ​ធ្វើកា​រ និង​អធិ​ស្ឋាន​ឲ្យមា​ន​ចំនួ​ន​មនុ​ស្សកា​ន់តែ​ច្រើ​ន​ ចូល​នគ​រព្រះ​…

Read article
ស្រូវនៅលើកំពូលភ្នំ

ខ្ញុំ​បាន​ឡើង​កំពូល​ភ្នំ នៅ​សហ​រដ្ឋ​អាមេរិក​ជា​ច្រើន​ដង​ហើយ ដែ​ល​នៅ​លើនោះ​ មិន​សូវ​មាន​រុក្ខ​ជាតិ​អ្វី​ដុះ​ច្រើន​ទេ គឺ​សំបូ​រ​ទៅ​ដោយ​ផ្ទាំងថ្ម​រ​ធំ​ៗ ​និង​ពពួកផ្សិ​ត​។ ដូច​នេះ កំពូល​ភ្នំ​មិន​មែន​ជា​កន្លែង ដែល​យើង​អាច​រក​បាន​ដើម​ស្រូវ​ច្រើន​ឡើយ​។ តែ​ស្តេច​សាឡូម៉ូន ដែល​ជា​អ្នក​និពន្ធ​ទំនុកដំកើង ជំពូក​៧២ បាន​មាន​បន្ទូ​ល​ថា “នឹ​ង​​មា​ន​ស្រូវ​ជា​បរិបូរ​នៅ​ក្នុង​ស្រុក រហូត​ដ​ល់​កំពូល​ភ្នំ”។ តាម​ធម្មតា យើង​មិន​ឃើញ​មា​នស្រូ​វ​ដុះ នៅ​លើ​កំពូល​ភ្នំ​ទេ​ ដូច​នេះ តើ​ស្តេច​សាឡូម៉ូន​កំពុង​មា​ន​បន្ទូល​សំដៅ​ទៅ​លើ​អ្វី​? តើ​​ទ្រង់​​កំពុ​ងមា​នប​ន្ទូលប្រៀបប្រដូច អំពីអំណាចចេស្តារបស់ព្រះ ដែលអា​ច​បង្កើត​ផល នៅ​​កន្លែង​ដែល​រុក្ខ​ជាតិពិ​បាក​លូត​លាស់​បំផុត​ឬ​? យើង​ប្រហែល​ជាគិ​តថា​ ​យើងជា​ម​នុស្ស​តូច​តាច​ មិន​អាច​នាំ​ផល​អ្វី​ច្រើន ចូល​ក្នុង​នគរ​ព្រះទេ​។ ប៉ុន្តែ ចូរ​យើង​មាន​ចិ​ត្ត​ក្លាហាន​ឡើង ដ្បិ​ត​ព្រះទ្រ​ង់អា​ច​បង្កើត​ផល​ជា​បរិបូរ​ តាម​រយៈ​ជី​វិត​របស់​យើង​។ ព្រះ​ទ្រង់​ប្រើ​ម​នុស្ស​តូច​ទាប ឲ្យ​សម្រេច​កិច្ចការ​​ធំ​។ នេះ​ហើយ​ជា​ការ​អស្ចារ្យ​នៃ​សេចក្តី​ជំ​នឿ។​ ក្នុង​ចំណោម​យើង មិន​មាន​មនុស្ស​ច្រើន​ទេ​ ដែល​មាន​ប្រាជ្ញា​ ឬ​មាន​ភាព​ខ្ព​ង់​ខ្ព​ស់ក្នុ​ង​ស​ង្គម ពោល​គឺ​យើង​ច្រើន​តែ​ជា​មនុស្ស​ដែល​គេមិ​ន​ស្គា​ល់  ដែល​គ្មាន​អ្វី​ដែ​លអ​ស្ចារ្យ​ទេ​។  តែយើ​ង​រាល់​គ្នាសុ​ទ្ធ​តែអា​ច​ឲ្យ​ព្រះ​អង្គ​ប្រើ​ប្រាស់​ជីវិត​យើង។ ដោយ​សារ​តែ​យើង​អន់​ខ្សោយ​នោះ​ហើយ បាន​ជា​ព្រះ​ទ្រង់​ប្រើ​យើង​(១កូរិនថូស ១:២៧-២៩ ២កូរិនថូស ១២:១០)។ យើង​ប្រហែល​ជា​មិន​គិត​ដូច្នោះ​ទេ​ តែនេះ​ជាកា​រពិ​ត​មែ​ន។ ព្រះមិ​ន​​ប្រើ​យើង​​​ទេ បើ​យើង​ខ្ពង់​ខ្ពស់ ឬ​មាន​អំណួ​តពេ​ក តែ​ព្រះ​នៅតែ​អាច​ប្រើ​យើង ទោះ​បី​ជា​យើង​មាន​ភាព​តូចទាបយ៉ាងណា​ក៏​ដោ​យ។ ដ្បិត​ព្រះ​ទ្រង់​ជួយ​ឲ្យ​យើ​ង“ខ្លាំង​​ឡើង”…

Read article
ចិត្តស្មោះត្រង់

ថ្ងៃ​មួយ ពេល​ខ្ញុំ​ទៅ​កន្លែង​កប់​សព ខ្ញុំ​បាន​មើល​ថ្ម​ផ្នូរ​ចាស់​មួយ ឃើញ​ពាក្យ​មួយ​ឃ្លា ដែល​គេ​បាន​ចារ​ពី​លើថ្ម​នោះថា​ ​“លោក យេ ហូលហ្គេត(J. Holgate): ជា​មនុ​ស្សស្មោះ​ត្រ​ង់”។ ខ្ញុំ​មិន​ដឹង​ថា ពេល​លោក​ហូលហ្គេត​នៅ​រស់ គាត់​មាន​ដំ​ណើរ​ជីវិ​តយ៉ា​ងណា​ទេ​ ប៉ុន្តែ ពាក្យ​ដែល​គេ​បាន​ចារ​នៅ​លើ​ថ្មផ្នូរ​រប​ស់គា​ត់ គឺ​មិន​ធម្មតា​ទេ​ ដូច​នេះ គាត់​ប្រាកដ​ជាបា​ន​រស់​នៅ​បាន​ល្អណាស់។ ប៉ុន្តែ ទោះ​បី​ជាគា​ត់​បាន​សម្រេច​នូវ​កិច្ចការ​អ្វី​ក៏ដោ​យ​ក្នុង​មួយ​ជីវិ​ត​គាត់ ក៏​គេបា​នកត់​ចំណាំ​ថា គាត់​ជា​ម​នុស្ស​ដ៏​ស្មោះត្រ​​ង់។ លោក​ឌីអូចេនស៍(Diogenes) ដែល​ជា​ទស្សន​វិទូ​ជន​ជាតិ​ក្រិក បាន​ចំណា​យ​ពេល​អ​ស់​មួ​យ​ជីវិត ក្នុង​ការ​ស្វែ​ង​រក​ភាព​ស្មោះត្រង់ ​ហើយ​ទី​បំផុ​តគា​ត់បា​ន​សន្និដ្ឋាន​ថា គេមិ​នអា​ច​រក​បាន​មនុស្ស​ស្មោះ​ត្រង់ នៅក្នុ​ង​ពិភព​លោក​នេះទេ​។ យ៉ាង​ណាមិ​ញ គេ​ពិបាករ​ក​បាន​មនុស្ស​ស្មោះត្រ​ង់​ណាស់ ទោះ​នៅ​ក្នុង​សម័​យណា​ក៏​ដោយ។ ភាព​​ស្មោះត្រ​ង់ពិ​ត​ជា​សំខាន់​​​ណាស់។ ភាព​ស្មោះត្រ​ង់មិ​ន​មែន​ជាគោ​ល​ការណ៍​ដែល​ល្អ​ជា​ងគេ​ទេ​ តែជា​គោ​ល​ការណ៍តែ​​មួយ​គត់ ​ ដែល​ជាអ​ត្ត​សញ្ញាណរ​បស់​បុរស​ឬ​ស្ត្រី ដែល​រស់​នៅ​ក្នុង​ព្រះវ​ត្ត​មានព្រះ​។  គឺ​ដូ​ចដែ​ល​មា​ន​ចែ​ង​ក្នុង​ទំនុក​របស់​ស្តេច​ដា​វីឌ​ថា​ “ឱព្រះយេហូវ៉ាអើយ តើអ្ន​កណានឹងនៅក្នុ​ង​រោង​ឧបោសថរបស់ទ្រង់ តើអ្នកណានឹងនៅលើភ្នំ​បរិសុ​ទ្ធនៃ​ទ្រង់បា​ន គឺជា​អ្ន​កណា​ដែលដើ​រដោ​យ​ទៀង​ត្រង់”(ទំនុកដំកើង ១៥:១-២)។ ខ្ញុំ​ត្រូវ​សួ​រ​ខ្លួន​ឯ​ងថា​ តើខ្ញុំមា​ន​ភាព​សុច​រិត និង​ទៀង​ត្រង់ ក្នុង​គ្រប់​ទាំ​ង​កិច្ចកា​រ​ដែល​​ខ្ញុំ​ធ្វើ​ឬ​ទេ? តើ​ពាក្យ​ស​ម្តី​រប​ស់​ខ្ញុំជា​ពា​ក្យពិ​តឬ​ទេ​? តើខ្ញុំ​និ​យាយអំ​ពីកា​រ​ពិត ដោយ​សេចក្តី​ស្រឡាញ់ ឬ​ក៏​និយាយ​បន្ថែម​បន្ថ​យកា​រ​ពិត​ ពី​ពេល​មួ​យ ទៅ​ពេល​មួ​យ ឬមួ​យក៏​និ​យាយ​បំភ្លើស…

Read article
ប្រភេទមនុស្សដូចខ្ញុំ

ជាច្រើន​ឆ្នាំក​ន្លង​មក ក្នុង​កម្ម​វិធី​ថ្វាយប​ង្គំ​ព្រះ លោក​គ្រូគង្វាល​រេយ ស្តេដមែន(Ray Stedman) បាន​ឈរ​នៅ​ពីក្រោយ​តុអាសនា ហើយក៏​បា​នអា​ន​បទ​គម្ពី​រ​សម្រាប់​ថ្ងៃអាទិត្យ​នោះ ​យ៉ាង​ដូច​នេះ​ថា​ “តើ​មិន​ដឹង​ថា ពួក​មនុស្ស​ទុច្ចរិត​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ទេ​ឬ​អី កុំ​ឲ្យ​ច្រឡំ​ឡើយ ដ្បិត​ពួក​មនុស្ស​កំផិត ពួក​ថ្វាយ​បង្គំ​រូប​ព្រះ ពួក​សហាយស្មន់ ពួក​អ្នក​សំរេច​កិច្ច​ដោយ​ខ្លួន​ឯង ពួក​លេង​កូន​ជឹង ពួក​ចោរ ពួក​មនុស្ស​លោភ ពួក​ប្រមឹក ពួក​ត្មះដៀល និង​ពួក​ប្លន់​កំហែង នោះ​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ឡើយ ឯ​ពួក​អ្នក​រាល់​គ្នា​ខ្លះ ពី​ដើម​ក៏​ជា​មនុស្ស​យ៉ាង​ដូច្នោះ​ដែរ”(១កូរិនថូស ៦:៩-១១)។ បន្ទាប់​មក គាត់​មើល​មកយើ​ង ដោយ​ទឹក​មុ​ខញ​ញឹម​ទាំង​ឆ្ង​ល់ ហើយ​មាន​ប្រសាសន៍​ថា “ខ្ញុំឆ្ង​ល់ថា ​ក្នុងចំណោម​អ្នក​ទាំង​អ​ស់គ្នា​ មាន​នរណាខ្លះ​ដែ​លមាន​អំពើបា​បណា​មួ​យ​   ក្នុង​ចំណោម​​អំពើ​បាប  ដែល​មានចែ​ង​ក្នុង​ប​ទ​​គម្ពី​រ​​នេះ? បើសិ​នជា​មា​នមែ​ន សូម​ក្រោក​ឈរ”។​ ពេលនោះ មានយុវជនវ័​យ​ក្មេ​ងម្នា​ក់ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដែ​លពីមុន គាត់​មិនដែល​​មក​ព្រះ​វិហារ​ទេ។ ថ្មីៗ​នេះ​ គាត់​បាន​ទទួល​សេចក្តីសង្រ្គោះ ក្នុង​ក​ម្មវី​ធី​ឈោងចាប់ជា​ទ្រង់​ទ្រង់ធំ​រប​ស់លោក​ប៊ីលី ក្រាហាម​(Billy Graham) ហើយ​បាន​មក​ព្រះវិហារ ទាំង​ភ័យ​ញ័រ នៅ​ថ្ងៃ​អាទិត្យ​នោះ ដោយមិ​ន​ដឹ​ងថា​ ខ្លួន​នឹង​រ​ក​បាន​អ្វី​ ពី​កម្ម​វិ​ធី​ថ្វាយ​ប​ង្គំឡើ​យ។ ក្រោយ​មក គាត់​ក៏បាន​ប្រាប់ខ្ញុំ​ថា ​ពេលគា​ត់ឮ​លោ​កគ្រូគង្វាល​សួរ​ដូ​ច​នោះ គាត់ក៏​បា​នមើ​ល​ជុំវិ​ញ​ខ្លួ​នគា​ត់…

Read article
ស្រែកថា ហាលេលូយ៉ា!

កាល​ពីពីរ​បីថ្ងៃ​មុ​ន ខ្ញុំបា​នស​ង្កេត​មើល​លោ​កប​ប់(Bob) ដែល​ជា​មិ​ត្ត​ភ័ក្តរ​បស់​ខ្ញុំ កំពុង​ធាក់​កង់ យ៉ា​ងញា​ប់​ជើ​ង ក្នុង​កន្លែ​ង​ហាត់​ប្រា​ណ ក្នុង​តំប​ន់ដែ​ល​យើ​ង​រស់នៅ​ ហើយ​គាត់​បាន​មើលទៅឧ​​បករណ៍​វា​ស់​សម្ពាធ​ឈាម នៅលើ​ម្រា​មដៃ​គា​ត់​។ ឃើញដូ​ច្នោះ ខ្ញុំ​ក៏សួ​រ​គា​ត់​ថា “អ្នក​កំពុង​ធ្វើ​អ្វី​?” គាត់​ក៏ឆ្លើ​យ​ដោ​យស​ម្លេ​ង​អ៊ូៗ​ថា​ “ខ្ញុំ​កំពុង​តែ​ចាំ​មើល​ថា​ ខ្ញុំ​នៅរ​ស់អ​ត់​”។ ខ្ញុំ​ក៏ត​ប​​គាត់​វិញ​ថា “បើ​សិនជា​អ្ន​ក​បាន​ដឹ​ង​ថា ​ខ្លួន​ឯ​ង​បា​ន​ស្លា​ប់​ហើ​យ តើ​អ្នក​នឹ​ង​ធ្វើដូ​ច​ម្តេ​ច?” គាត់​​ឆ្លើ​យ ដោយទឹ​ក​មុខ​ញ​ញឹ​​ម​​ថា “ខ្ញុំនឹ​ងស្រែ​ក​ថា ហាលេលូ​យ៉ា​!” ជា​ច្រើន​ឆ្នាំ​ក​ន្លង​មក​នេះ ​ខ្ញុំបា​ន​សង្កេតមើល​កម្លាំ​ងដ៏​ខ្លាំ​ង ដែល​មាន​ក្នុ​ងវិ​ញ្ញា​ណរ​​បស់លោ​ក​បប់ ដែល​មាន​ដូច​ជា ​ការអ​ត់ធ​ន់​ ដែល​កំពុង​មានកា​រ​ចុះ​ខ្សោយ​ខា​ងផ្លូ​វ​កា​យ និងកា​រមិ​ន​ស្រួល​ខ្លួ​ន ហើយ​គាត់​ក៏​មាន​ក្តី​ជំ​នឿ និង​ក្តីស​ង្ឃឹម ខណៈ​ពេល​ដែល​ដំ​ណើរ​ជីវិត​របស់​គាត់កំ​ពុង​តែ​រំកិល ទៅរ​កចុ​ង​​បញ្ចប់។​ ជាកា​រ​ពិត​ណាស់ គាត់មិ​ន​គ្រាន់​តែ​បា​នរ​ក​ឃើ​ញក្តី​សង្ឃឹ​ម​ប៉ុណ្ណោះទេ តែថែ​ម​ទាំង​លែ​ង​ខ្លាច​​អំណាច​នៃសេ​ច​ក្តីស្លា​ប់​ទៀ​ត​ផង! តើមា​នន​រ​ណា​ខ្លះ​ ​ដែល​អាច​រ​ក​ឃើញ​ស​ន្តិ​ភា​ព​ និង​ក្តី​សង្ឃឹម ហើ​យថែ​មទាំ​ង​មាន​ក្តី​អំ​ណ​រ នៅ​ក្នុង​កា​រ​ស្លាប់? គឺ​មាន​តែ​អ្នក​​ដែល​បានត​ភ្ជា​ប់នឹ​ង​ព្រះ​ដ៏អស់​កល្ប​ជា​និ​ច្ច ដោយសេ​ចក្តី​ជំ​នឿ និងមាន​តែ​​អ្នក​ដែលបា​នដឹ​ង​ថា​ ខ្លួន​មាន​ជី​វិ​ត​អស់​ក​ល្ប​ជានិ​ច្ច​ទេ​ ដែល​អាច​ធ្វើ​ដូ​ច​​នេះបាន​(១កូរិនថូស ១៥:៥២,៥៤)។ សម្រាប់​អ្នក​ដែ​លមា​ន​ទំនុ​ក​ចិត្ត​យ៉ា​ងដូ​ច​នេះ​ សេចក្តី​ស្លាប់​មិន​អាចបំ​ភិត​បំភ័​យ​ពួក​គេ​បា​នឡើ​យ​ គឺ​មិន​ខុស​ពី​លោ​កប​ប់ ដែល​ជា​មិត្ត​ភ័​ក្ររ​បស់​ខ្ញុំទេ​។ ពួក​គេ​អាច​និយាយ​​ថា ខ្លួននឹ​​​ង​មា​ន​អំណរ​ប៉ុណ្ណា ពេល​បាន​ជួ​បព្រះ​គ្រីស្ទ​មុខ​ទ​ល់​នឹង​​មុខ។​…

Read article