John Piper

You are here:
ការ​បង្គាប់​ដែល​បង្កើត​ឲ្យ​មានជីវិត

ហេតុ​នោះ​បាន​ជា​ទ្រង់​មាន​ព្រះបន្ទូល​ថា «ឯង​ដែល​ដេកលក់​អើយ ចូរ​ភ្ញាក់​ឡើង ឲ្យ​ក្រោក​ពី​ពួក​មនុស្ស​ស្លាប់​ឡើង នោះ​ព្រះគ្រីស្ទ​នឹង​ភ្លឺ​មក​លើ​ឯង»។ អេភេសូរ ៥:១៤ កាល​ព្រះយេស៊ូវ​បង្គាប់​លោក​ឡា​សា ឲ្យ​រស់​ឡើងវិញ តើ​គាត់​បាន​ស្តាប់​បង្គាប់​ព្រះអង្គនៅពេល​នោះយ៉ាងដូច​ម្តេច​ខ្លះ? បទ​គម្ពីរ​យ៉ូហាន ១១:៤៣ បាន​ចែងថា ព្រះយេស៊ូវ​ “ក៏​បន្លឺ​វាចា​ថា ឡា​សារ​អើយ ចូរ​ចេញ​មក”។ នោះ​ជា​ការ​បង្គាប់បញ្ជា​ដល់​មនុស្ស​ស្លាប់​ម្នាក់។ ខ​បន្ទាប់​ក៏បាន​ចែងថា «អ្នក​ដែល​បាន​ស្លាប់ ក៏​ចេញ​មក មាន​ទាំង​សំពត់​ស្នប​រុំ​ជាប់​នៅ​ជើងដៃ​ផង ហើយ​មាន​កន្សែង​គ្របមុខ​ដែរ ព្រះយេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា ចូរ​ស្រាយ​គាត់​ឲ្យ​ទៅចុះ»(យ៉ូហាន ១១:៤៤)។ តើ​លោក​ឡា​សាបាន​ស្តាប់​បង្គាប់​ព្រះអង្គ​យ៉ាងដូច​ម្តេច? តើ​ធ្វើ​ដូចម្តេច ឲ្យ​មនុស្ស​ស្លាប់​អាច​ធ្វើតាម​ការ​បង្គាប់ ឲ្យ​រស់​ឡើងវិញ​បាន? គេ​ហាក់​ដូចជា​អាច​ឆ្លើយ​បាន​ថា ៖ ការ​បង្គាប់​របស់​ព្រះអង្គ​មានអំណាច​បង្កើត​ឲ្យ​មាន​ជីវិត​ថ្មី។ ការ​ធ្វើ​តាម​បង្គាប់​នោះ គឺជា​ការ​ធ្វើអ្វី​ដែល​មនុស្ស​មាន​ជីវិត​អាច​ធ្វើ​បាន។ រឿង​នេះ​សំខាន់​ខ្លាំង​ណាស់។ ការ​បង្គាប់​របស់​ព្រះ “ឲ្យ​រស់​ឡើងវិញ” មាន​អំណាច ដែល​យើង​ចាំបាច់​ត្រូវ​ស្តាប់​បង្គាប់​តាម។ យើង​មិន​ស្តាប់​បង្គាប់​តាម ដោយ​បង្កើត​ជីវិត​នោះ ដោយ​ខ្លួន​ឯង​ឡើយ។ គឺ​ស្តាប់​បង្គាប់​តាម ដោយធ្វើ​អ្វី​ដែល​មនុស្ស​មានជីវិត​អាច​ធ្វើ​បាន គឺ​ដូចដែល​លោក​ឡា​សា​ដើរចេញ​ពី​ផ្នូរ​មក។ គាត់​ងើបឡើង។ គាត់​ដើរចេញ​ពី​ផ្នូរ ទៅ​រក​ព្រះយេស៊ូវ​។ ការ​បង្គាប់​របស់​ព្រះ​បង្កើត​ឲ្យ​មានជីវិត។ និយាយរួម យើង​ឆ្លើយតប ចំពោះ​ការ​បង្គាប់​នោះ ដោយអំណាច​នៃ​ការអ្វី ដែល​ការ​បង្គាប់​នោះ​បាន​បង្កើត​ឲ្យ​មាន​ឡើង។…

Read article
កូនសោ​នៃ​បទពិសោធន៍

ហើយ​ព្រះ​ទ្រង់​អាច​នឹង​ធ្វើឲ្យ​គ្រប់​ទាំង​ព្រះគុណ​បាន​ចំរើន​ដល់​អ្នករាល់គ្នា ប្រយោជន៍ឲ្យ​មាន​ទាំងអស់​គ្រប់គ្រាន់​ជានិច្ច ដើម្បីឲ្យ​បាន​ចំរើន​ឡើង ខាង​ឯ​ការ​ល្អ​គ្រប់ជំពូក។ ២កូរិនថូស ៩:៨ យើង​ដឹង​ថា ការ​មាន​ជំនឿ​ចំពោះ​ព្រះគុណ​របស់​ព្រះ​ដែល​មាន​ក្នុង​ពេល​អនាគត គឺជា​កូនសោ​នៃ​បទពិសោធន៍​របស់​យើង ដែល​នាំឲ្យ​យើង​មានចិត្ត​សប្បុរស ព្រោះ​ក្នុង​បទ​គម្ពីរ ២កូរិនថូស សាវ័ក​ប៉ុល​បាន​បង្ហាញ​ព្រះបន្ទូល​សន្យា​ដ៏​អស្ចារ្យ​យ៉ាងដូច​នេះ​ថា ៖ « ព្រះ​ទ្រង់​អាច​នឹង​ធ្វើឲ្យ​គ្រប់​ទាំង​ព្រះគុណ​បាន​ចំរើន​ដល់​អ្នករាល់គ្នា ប្រយោជន៍ឲ្យ​មាន​ទាំងអស់​គ្រប់គ្រាន់​ជានិច្ច ដើម្បីឲ្យ​បាន​ចំរើន​ឡើង ខាង​ឯ​ការ​ល្អ​គ្រប់ជំពូក»(២កូរិនថូស ៩:៨)។ អាច​និយាយ​បាន​ម្យ៉ាងទៀត​ថា បើ​អ្នក​ចង់​មាន​សេរីភាព​រួចផុត​ពី​ការ​ត្រូវការ​ប្រមូល​ទ្រព្យ​ទុក បើ​អ្នក​ចង់បាន​ព្រះគុណ​ហៀរហូរ សម្រាប់​ធ្វើការល្អ​គ្រប់ជំពូក នោះ​ចូរ​ដាក់​ជំនឿ​របស់​អ្នក មក​លើ​ព្រះគុណ​ដែលនៅតែមានសម្រាប់យើង​ចុះ។ ចូរ​ទុកចិត្ត​ព្រះបន្ទូល​ដែល​បាន​សន្យា​ថា “ព្រះ​ទ្រង់​អាច​នឹង​ធ្វើឲ្យ​គ្រប់​ទាំង​ព្រះគុណ​បាន​ចម្រើន​ដល់​អ្នករាល់គ្នា” ក្នុង​កាលៈទេសៈ​នី​មួយៗ នៅពេលអនាគត ដើម្បី​សម្រេច​គោលបំណង​មួយ​នេះ។ មុន​នេះ ខ្ញុំ​ទើបតែ​បាន​និយាយ​ថា ការ​មាន​ជំនឿ​លើ​ព្រះគុណដែលនៅតែមានសម្រាប់យើង “ជា​កូនសោ​នៃ​បទពិសោធន៍” នាំទៅរក​សេចក្តី​សប្បុរស តែ​ខ្ញុំ​មិនបាន​បដិសេធន៍​ថា យើង​ក៏​មានកូន​សោ​នៃ​ប្រវត្តិ​សាស្រ្ត​ផង​ដែរ។ យើង​មានកូន​សោ​នៃ​បទពិសោធន៍ និង​កូនសោ​នៃ​ប្រវត្តិ​សាស្រ្ត។ កាល​សាវ័ក​ប៉ុល​និយាយ​អំពី​ព្រះគុណ​ដែល​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស​បាន​ទទួល គាត់​បាន​រំឭក​ពួក​គេ អំពី​កូនសោ​នៃ​ប្រវត្តិ​សាស្រ្ត នៃ​ព្រះគុណ​យ៉ាងដូច​នេះ​ថា “ដ្បិត​អ្នករាល់គ្នា​បាន​ស្គាល់​ព្រះគុណ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់គ្នា​ហើយ ថា​ទោះ​បើ​ទ្រង់​ជា​សេដ្ឋី​ក៏ដោយ គង់តែ​ទ្រង់​បាន​ត្រឡប់ជា​ក្រ ដោយ​ព្រោះ​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​មាន​ឡើង ដោយសារ​សេចក្តី​កម្រ​របស់​ទ្រង់” (២កូរិនថូស ៨:៩)។ បើ​គ្មាន​ព្រះរាជកិច្ច​នៃ​ព្រះគុណ​ជា​ប្រវត្តិ​សាស្រ្ត​នេះ​ទេ ទ្វារ​នៃ​សេចក្តី​សប្បុរស​ដែល​លើក​ដំកើង​ព្រះគ្រីស្ទ…

Read article
មានចិត្ត​ឆេះឆួល​ចំពោះ​ព្រះ និង​សេចក្តី​ពិត

តែបើ​មាន​អ្នកខ្លះ​មិន​ជឿ នោះ​ដូចម្តេច​ទៅ សេចក្តី​ដែលគេ​មិន​ជឿ​នោះ តើ​នឹង​ធ្វើឲ្យ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះ​ទៅជា​មិនកើត​ការ​វិញ​ឬអី ទេ មិនមែន​ឡើយ សូមឲ្យ​ព្រះ​បាន​រាប់​ជា​ពិត ហើយ​គ្រប់​ទាំង​មនុស្សជា​ភូតភរ​វិញ​ចុះ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «ឲ្យ​ទ្រង់​បាន​រាប់​ជា​សុចរិត ក្នុង​កាលដែល​ទ្រង់​មាន​ព្រះបន្ទូល ហើយ​ឲ្យ​ទ្រង់​បាន​ឈ្នះ ក្នុង​កាលដែល​គេ​ជំនុំជំរះ​ទ្រង់»។ រ៉ូម ៣:៣-៤ ការដែល​យើង​ខ្វល់​អំពី​សេចក្តី​ពិត គឺជា​ការ​បង្ហាញ​ចេញ​ដោយ​ជៀស​មិន​រួច​ថា យើង​បាន​ជញ្ជឹង​គិត​អំពី​ព្រះ។ ព្រះ​ពិតជា​មាន​មែន ដូច​នេះ​ព្រះអង្គ​ជាខ្នាត​គំរូ​សម្រាប់​វាស់​ស្ទង់​អ្វី​ៗ​គ្រប់​យ៉ាង ហើយ​ការ​គិត​របស់​ព្រះអង្គ អំពី​អ្វីៗ​គ្រប់​យ៉ាង គឺជា​ខ្នាត​គំរូ​ដែល​គួរឲ្យ​យើង​គិត​តាម។ ការ​មិន​ខ្វល់​អំពី​សេចក្តី​ពិត គឺជា​ការ​មិន​ខ្វល់​អំពី​ព្រះ។ ដើម្បី​ស្រឡាញ់​ព្រះ​ដោយចិត្ត​ឆេះឆួល យើង​ត្រូវ​ស្រឡាញ់​សេចក្តី​ពិត ដោយចិត្ត​ឆេះឆួល។ ការ​ទទួលយក​ព្រះ​ធ្វើជា​ចំណុច​កណ្តាល​នៃ​ជីវិត គឺ​មានន័យថា យើង​បាន​ទទួលការ​ជំរុញចិត្ត ដោយ​សេចក្តី​ពិត នៅក្នុង​ការ​ធ្វើការ​បម្រើ​ព្រះ។ ការអ្វី​ដែល​មិន​ពិត គឺ​មិនមែន​មក​ពី​ព្រះ​នោះ​ទេ។ សូម​ចំណាយពេល​ជញ្ជឹងគិត អំពី​បទ​គម្ពីរ ដែល​បាន​ចែង​អំពី​ព្រះ និង​សេចក្តី​ពិត ដែល​មាន​ដូចតទៅ ៖ ១) ព្រះ​ទ្រង់​ជា​សេចក្តី​ពិត រ៉ូម ៣:៣-៤ (ព្រះវរបិតា) ៖ “តែបើ​មាន​អ្នកខ្លះ​មិន​ជឿ នោះ​ដូចម្តេច​ទៅ សេចក្តី​ដែលគេ​មិន​ជឿ​នោះ តើ​នឹង​ធ្វើឲ្យ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះ​ទៅជា​មិនកើត​ការ​វិញ​ឬអី ទេ មិនមែន​ឡើយ សូមឲ្យ​ព្រះ​បាន​រាប់​ជា​ពិត ហើយ​គ្រប់​ទាំង​មនុស្សជា​ភូតភរ​វិញ”។…

Read article
ការជំនុំជម្រះសម្រាប់អ្នកជឿ

នោះ​ខ្ញុំ​ឃើញ​មនុស្ស​ស្លាប់ ទាំង​អ្នកធំ ទាំង​អ្នកតូច គេ​ឈរ​នៅ​ចំពោះ​ព្រះ បញ្ជី​ក៏បាន​បើក​ឡើង ហើយ​បញ្ជី១ទៀត គឺជា​បញ្ជី​ជីវិត​បាន​បើក​ឡើង​ដែរ រួច​មនុស្ស​ស្លាប់​ទាំងអស់​ត្រូវ​ជំនុំជំរះ ពី​សេចក្តី​ដែល​កត់ទុក​ក្នុង​បញ្ជី​ទាំងនោះ តាម​អំពើ​ដែលគេ​បាន​ប្រព្រឹត្ត​រៀងខ្លួន។ វិវរណៈ ២០:១២ តើ​ការ​ជំនុំជម្រះ​ចុងក្រោយ នឹង​មាន​លក្ខណៈ​ដូចម្តេច? តើ​ព្រះ​ទ្រង់​នឹង​នឹក​ចាំ អំពី​អំពើបាប​របស់​យើង​ទេ? តើ​ព្រះអង្គ​នឹង​បើក​បង្ហាញ​ឲ្យ​គេ​ឃើញ​អំពើបាប ដែល​យើង​បាន​ប្រព្រឹត្ត​ឬទេ? សម្រាប់​សំណួរ​ទាំងនេះ លោក​អ៊ែន​ថូ​នី ហូ​គេ​ម៉ា(Anthony Hoekema) បាន​ធ្វើការ​បកស្រាយ ប្រកបដោយ​ប្រាជ្ញា​ថា “កំហុស និង​ចំណុច​ខ្វះចន្លោះ​របស់ … អ្នកជឿ … នឹង​ត្រូវ​បើក​បង្ហាញ នៅ​ថ្ងៃ​ជំនុំជម្រះ។ ប៉ុន្តែ ដែល​សំខាន់​នោះ​គឺ អំពើបាប និង​ចំណុច​ខ្វះចន្លោះ​ទាំងនោះ នឹង​ត្រូវ​បាន​បើក​សម្ដែង នៅពេល​ជំនុំជម្រះ ថា​ជា​បាប​ដែល​ព្រះ​ទ្រង់​បាន​អត់ទោស​ឲ្យហើយ គឺ​ទោសកំហុស ដែល​បាន​គ្រប​បាំង​ទាំងស្រុង ដោយ​ព្រះ​លោហិត​ព្រះយេស៊ូវ​គ្រីស្ទ”។ យើង​អាច​ធ្វើការ​ប្រៀបធៀប ដោយ​ឧបមា​ថា ៖ ព្រះ​ទ្រង់​មាន​បញ្ជី​មួយ ដែល​បាន​កត់ត្រា​អំពី​មនុស្ស​ម្នា​ក់ៗ (បញ្ជី ក្នុង​បទ​គម្ពីរ​វិវរណៈ ២០:១២)។ អ្វីៗ​ទាំងអស់​ដែល​អ្នក​បាន​ធ្វើ ឬ​និយាយ(ម៉ាថាយ ១២:៣៦) សុទ្ធតែ​បាន​កត់ទុក ដោយ​បាន​ដាក់​និទ្ទេស​រួចជាស្រេច(និទ្ទេស ពី…

Read article
រងទុក្ខ​តែ​បន្តិច

រី​ឯ​ព្រះ​ដ៏​មាន​ព្រះគុណ​សព្វគ្រប់ ដែល​ទ្រង់​បាន​ហៅ​យើង​រាល់គ្នា មក​ក្នុង​សិរីល្អ​នៃ​ទ្រង់ ដ៏​នៅ​អស់​កល្ប​ជានិច្ច ដោយ​ព្រះគ្រីស្ទយេស៊ូវ នោះ​សូមទ្រង់មេត្តាប្រោស​ឲ្យ​អ្នករាល់គ្នា​បាន​គ្រប់លក្ខណ៍ ទាំង​ចំរើន​កំឡាំង ហើយ​តាំង​អ្នករាល់គ្នា​ឲ្យ​មាំមួន​ឡើង ក្នុង​ខណៈ​ក្រោយដែល​បាន​រងទុក្ខ​បន្តិច។ ១ពេត្រុស ៥:១០ ជួនកាល ក្នុង​ពេល​ដែល​មានការ​រងទុក្ខ និង​ស្ត្រេស​ជា​ធម្មតា ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ យើង​ប្រហែលជា​សួរ​ព្រះ​ថា “ព្រះអម្ចាស់​អើយ តើ​ទូលបង្គំ​ត្រូវ​ពិបាក​យូរប៉ុណ្ណា​ទៀត? ទូលបង្គំ​មើលឃើញ​តែ​ការឈឺចាប់​ប៉ុណ្ណោះ នៅ​ថ្ងៃនេះ។ តើ​ថ្ងៃស្អែក​ទូលបង្គំ​នឹង​ជួប​រឿង​អ្វី​ទៀត? តើ​ព្រះអង្គ​នឹង​ជួយ​ទទួល​បង្គំ នៅក្នុង​ការ​រងទុក្ខ​នោះ​ដែរ​ទេ?” សំណួរ​នេះ​មាន​លក្ខណៈ​បន្ទាន់​ខ្លាំង​ណាស់ ព្រោះ​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា “អ្នកណា​ដែល​កាន់ខ្ជាប់ ដរាបដល់​ចុងបំផុត នោះ​នឹង​បាន​សង្គ្រោះ​ពិត”(ម៉ាកុស ១៣:១៣)។ យើង​មានការ​ភ័យញ័រ ពេល​យើង​គិតថា យើង​កំពុងតែ​ស្ថិត​ក្នុងចំណោម “ពួក​អ្នក ដែល​ថយ​ទៅវិញ​ឲ្យ​ត្រូវ​វិនាស”(ហេព្រើរ ១០:៣៩)។ យើង​មិន​កំពុងតែ​លេងល្បែង​នោះ​ឡើយ។ ទុក្ខ​លំបាក​ជា​ការ​គំរាមកំហែង​ដ៏​អាក្រក់ មក​លើ​ជំនឿ​ដែល​យើង​មាន ចំពោះ​ព្រះគុណ​​នៃ​អនាគត​កាល ។ ដូចនេះ វា​ជា​ការ​អស្ចារ្យ​ណាស់ ដែល​យើង​បានឮ​សាវ័ក​ពេត្រុស​សន្យា ចំពោះ​គ្រីស្ទបរិស័ទ​ដែល​កំពុង​រងទុក្ខ និង​ហត់នឿយ​ថា “រី​ឯ​ព្រះ​ដ៏​មាន​ព្រះគុណ​សព្វគ្រប់ ដែល​ទ្រង់​បាន​ហៅ​យើង​រាល់គ្នា មក​ក្នុង​សិរីល្អ​នៃ​ទ្រង់ ដ៏​នៅ​អស់​កល្ប​ជានិច្ច ដោយ​ព្រះគ្រីស្ទយេស៊ូវ នោះ​សូមទ្រង់មេត្តាប្រោស​ឲ្យ​អ្នករាល់គ្នា​បាន​គ្រប់លក្ខណ៍ ទាំង​ចំរើន​កំឡាំង ហើយ​តាំង​អ្នករាល់គ្នា​ឲ្យ​មាំមួន​ឡើង ក្នុង​ខណៈ​ក្រោយដែល​បាន​រងទុក្ខ​បន្តិច”(១ពេត្រុស ៥:១០)។…

Read article
ទទួល​នូវ​អ្វី​ដែល​អ្នក​មិន​អាច​បាត់បង់

ព្រះយេស៊ូវ​ទ្រង់ទត​ទៅ​គេ មាន​ព្រះបន្ទូល​ថា “ការនោះ​មនុស្សលោក​ធ្វើពុំកើត​ទេ តែ​ព្រះ​ទ្រង់​ធ្វើកើត ដ្បិត​ព្រះ​ទ្រង់​អាច​នឹង​ធ្វើកើត​ទាំងអស់​បាន”។ ម៉ាកុស ១០:២៧ ខាងក្រោម​នេះ ជា​មូលហេតុ​ទាំងពីរ​យ៉ាង​ដែល​ព្រះយេស៊ូវ​បាន​ប្រទាន ដើម្បីឲ្យ​យើង​ក្លាយជា​គ្រីស្ទបរិស័ទ ដែល​ឈោង​ចាប់​លោកិយ ហើយ​មានការ​ប្តូរផ្តាច់ ចំពោះ​បុព្វហេតុ​នៃ​បេសកកម្ម​ផ្សាយដំណឹង​ល្អ។ គឺ​ក្នុងនាម​ជា​អ្នក​ចេញទៅ​ផ្សាយដំណឹង​ល្អ ឬ​អ្នក​បញ្ជូន​ឲ្យ​ទៅ​ផ្សាយដំណឹង​ល្អ។ ១. ការអ្វី​ដែល​មនុស្ស​ធ្វើ​មិនកើត ​ព្រះ​ទ្រង់​ធ្វើកើត(ម៉ាកុស ១០:២៧)។ ការ​កែប្រែ​មនុស្ស​មាន​បាប​ដែល​រឹងទទឹង ឲ្យ​ក្លាយជា​គ្រីស្ទបរិស័ទ គឺជា​ការងារ​របស់​ព្រះ ហើយក៏​ស្រប​ទៅតាម​ផែនការ នៅ​ក្រោម​អធិបតេយ្យ​ភាព​របស់​ព្រះអង្គ។ យើង​មិន​ចាំបាច់​ត្រូវ​ភ័យខ្លាច ឬ​ព្រួយបារម្ភ ដោយសារ​ភាព​កម្សោយ​របស់​យើង​នោះ​ឡើយ។ ចម្បាំង​នេះ​ជា​ចម្បាំង​របស់​ព្រះអម្ចាស់ ហើយ​ព្រះអង្គ​នឹង​ប្រទាន​ជ័យជម្នះ។ ២. ព្រះគ្រីស្ទ​សន្យា​ថា នឹង​ធ្វើការ​សម្រាប់​យើង ហើយ​ព្រះអង្គ​កាន់​ខាងយើង​ខ្លាំង​ណាស់ បាន​ជា​នៅពេល​ដែល​ជីវិត​នៃ​បេសកកម្ម​របស់​យើង​បញ្ចប់ នោះ​យើង​នឹង​មិន​អាច​និយាយ​ថា យើង​បាន​លះបង់​អ្វី​សោះ​ឡើយ(ម៉ាកុស ១០:២៩-៣០)។ ពេលណា​យើង​ដើរតាម​បទបញ្ជា​របស់​ព្រះអង្គ សម្រាប់​ការ​ធ្វើ​បេសកកម្ម យើង​នឹង​រក​ឃើញថា សូម្បីតែ​ផល​ប៉ះពាល់​ដ៏​ឈឺចាប់ ដែល​យើង​បាន​ជួប ក៏​ព្រះអង្គ​បាន​ប្រើ ដើម្បី​ធ្វើឲ្យ​ស្ថានភាព​យើង មាន​ភាពល្អ​ប្រសើរ​ឡើង​ផង​ដែរ។ សុខភាព​ខាងវិញ្ញាណ ដែល​ជា​ក្តី​អំណរ​របស់​យើង មាន​ភាពល្អ​ប្រសើរ​ឡើង ១០០ដង។ ហើយ​ពេលណា​យើង​អស់ជីវិត នោះ​យើង​មិន​ស្លាប់​ទេ តែ​យើង​ទទួល​បាន​ជីវិត​អស់​កល្ប។ ដែល​ខ្ញុំ​លើកទឹកចិត្ត​ដូចនេះ​ គឺ​មិនមែន​ដើម្បី​បង្អាក់​សេចក្តី​ក្លាហាន និង​ការ​លះបង់​ដែល​អ្នកមាន​សម្រាប់​ព្រះគ្រីស្ទ​ឡើយ។…

Read article
ព្រះគុណ​ដែល​ព្រះអង្គ​បដិសេធន៍ និង​ផ្គត់ផ្គង់​ឲ្យ

ត្រូវតែ​ទ្រាំ​រងទុក្ខ​វេទនា​ជាច្រើន ទើបនឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន។ កិច្ចការ ១៤:២២ យើង​ត្រូវការ​កម្លាំង​ខាងក្នុង​វិញ្ញាណ មិនគ្រាន់​តែ​ដោយសារ​យើង​អន់ថយ​កម្លាំង ដោយសារ​ភាព​តានតឹង ឬ​ស្ត្រេស​ដែល​យើង​មាន​ជា​រៀងរាល់ថ្ងៃ​ប៉ុណ្ណោះទេ តែ​ដោយ​សារទុក្ខ​លំបាក និង​ការ​រងទុក្ខ ដែល​កើតមាន​ពី​មួយ​ពេល ទៅ​មួយ​ពេល។ ហើយ​បញ្ហា​ទាំងនេះ​ពិតជា​កើតមាន​មែន។ ទុក្ខ​លំបាក​បន្ថែម​ទម្ងន់​ពីលើ​ភាព​ខ្សោះ​ល្វើយ​ក្នុងចិត្ត ដោយ​ជៀស​មិន​រួច នៅ​តាមផ្លូវ​ឆ្ពោះទៅ​រក​នគរ​ស្ថានសួគ៌។ ពេល​ដែល​ទុក្ខ​លំបាក​កើតមាន ចិត្ត​របស់​យើង​អាច​រេរា ហើយ​ផ្លូវ​ដ៏​ចង្អៀត​ឆ្ពោះទៅ​រក​ជីវិត អាច​មើលទៅ​ហាក់ដូចជា​មានការ​ពិបាក​ពេក។ ការ​ឡើង​តាមផ្លូវ​តូច​ចង្អៀត និង​តាម​ចំណោទ​ដែល​ចោទ​ខ្លាំង ដែល​សាក​កម្លាំង​ឡាន​ចាស់​ទ្រុឌទ្រោម គឺ​មានការ​ពិបាក​គ្រប់គ្រាន់​ហើយ។ ប៉ុន្តែ តើ​យើង​ត្រូវ​ធ្វើ​ដូចម្តេច នៅពេល​ដែល​ឡាន​នោះ​ខូច? សាវ័ក​ប៉ុល​បាន​ស្រែក​រក​ព្រះ​បីដង ដោយ​សំណួរ​ដូចនេះ​ដែរ ដោយសារ​ការ​រងទុក្ខ​មួយចំនួន ក្នុង​ជីវិត​គាត់។ គាត់​បាន​ទូល​សូម​ព្រះ​ទ្រង់​ដក​បន្លា​ចេញពី​សាច់​គាត់។ តែ​ព្រះគុណ​ព្រះ មិនបាន​មក ក្នុង​ទម្រង់​ដែល​គាត់​បាន​ទូល​សូម​នោះ​ឡើយ។ ព្រះគុណ​ព្រះអង្គ​បាន​មក តាម​ទម្រង់​ផ្សេង។ គឺ​ដូចដែល​ព្រះគ្រីស្ទ​បាន​ឆ្លើយតប​គាត់​ថា “គុណ​របស់​អញ​ល្មម​ដល់​ឯង​ហើយ ដ្បិត​កំឡាំង​អញ​បាន​ពេញខ្នាត ដោយ​សេចក្តី​កំសោយ”(២កូរិនថូស ១២:៩)។ ត្រង់​ចំណុច​នេះ យើង​ឃើញថា ព្រះគុណ​បាន​ប្រទាន​មក ដោយ​ព្រះគ្រីស្ទ​ប្រទាន​កម្លាំង​ឲ្យ​គាត់ ក្នុង​ការ​រងទុក្ខ​ដែល​មិន​មាន​ភាព​ធូរស្រាល។ យើង​អាច​និយាយ​បាន​ថា ព្រះគុណ​មួយ​បាន​ប្រទាន​មក ក្នុងរង្វង់​នៃ​ព្រះគុណ​មួយទៀត ដែល​ព្រះអង្គ​បាន​បដិសេធន៍​មិន​ប្រទាន​ឲ្យ។ ហើយ​សាវ័ក​ប៉ុល​ក៏បាន​ឆ្លើយតប ដោយ​ជំនឿ ក្នុង​ភាព​គ្រប់គ្រាន់​នៃ​ព្រះគុណ​នៃ​អនាគត​កាល យ៉ាងដូច​នេះ​ថា…

Read article
ព្រះ​ទ្រង់​សព្វព្រះទ័យ​ឲ្យ​អ្នក​ចូល​មក​ជិត​ព្រះអង្គ

នោះ​ត្រូវឲ្យ​យើង​ចូល​ទៅ​ជិត​ទាំង​មានចិត្ត​ស្មោះត្រង់។ ហេព្រើរ ១០:២២ បទ​គម្ពីរ​នេះ​បាន​បង្គាប់​យើង ឲ្យ​ចូល​ទៅ​ជិត​ព្រះ។ គោលបំណង​នៃ​អ្នកនិពន្ធ​កណ្ឌ​គម្ពីរ​ហេព្រើរ គឺ​ដើម្បីឲ្យ​យើង​ចូល​ទៅ​ជិត​ព្រះ ដើម្បីឲ្យ​យើង​មាន​ការ​ប្រកប​ជាមួយ​ព្រះអង្គ និង​ដើម្បីកុំឲ្យ​យើង​រស់នៅ​ជា​គ្រីស្ទបរិស័ទ ដោយ​ដាច់​ឆ្ងាយ​ពី​ព្រះ​នោះ​ឡើយ។ ការ​ចូល​មក​ជិត​នេះ មិនមែន​ជា​សកម្ម​ភាព​ផ្លូវកាយ​នោះ​ទេ។ មិនមែន​ជា​ការ​សង់​ប៉ម​បាបិល ដោយ​ប្រើ​ស្នាដៃ​របស់​អ្នក ដើម្បីឲ្យ​ឈោង​ទៅដល់​ស្ថានសួគ៌​នោះ​ឡើយ។ វា​ក៏​មិនមែន​ជា​ការ​ចូល​ទៅ​ក្នុង​សំណង់​អគារ​ព្រះវិហារ ឬ​ដើរ​ទៅ​រក​អាសនា ដែល​នៅ​ខាងមុខ​នោះ​ដែរ។ តែ​ការ​ចូល​មក​ជិត​នោះ ជាសកម្ម​ភាព​នៃ​ចិត្ត​ដែល​យើង​មើល​មិនឃើញ។ អ្នក​អាច​ចូល​ទៅ​ជិត​ព្រះ​បាន ពេល​អ្នក​កំពុង​នៅ​នឹង​មួយ​កន្លែង ឬ​ពេល​ដែល​អ្នក​កំពុង​គេង​នៅ​លើ​គ្រែ ក្នុង​មន្ទីរពេទ្យ ឬមួយ​នៅ​លើ​យាន​ជំនិះ​ដែល​អ្នក​កំពុង​ជិះ​ទៅ​ធ្វើការ។ នេះ​ជា​ចំណុច​កណ្តាល​នៃ​ដំណឹងល្អ នេះ​ជា​អត្ថន័យ​នៃ​ព្រឹត្តិ​ការណ៍​នៅ​សួន​ច្បា​គែតសេម៉ានី និង​ថ្ងៃសុក្រ​ដ៏​ល្អ​មុន​ពេល​ព្រះអង្គ​សុគត ដែល​ក្នុង​នោះ ព្រះ​ទ្រង់​បាន​ធ្វើ​នូវ​ការដែល​គួរឲ្យ​ភ្ញាក់ផ្អើល និង​ដោយ​ការ​លះបង់​ខ្ពស់​បំផុត ដើម្បី​នាំ​យើង​ចូល​មក​ជិត​ព្រះអង្គ។ ព្រះអង្គ​បាន​ចាត់​ព្រះរាជបុត្រា​ព្រះអង្គ ឲ្យ​មក​រងទុក្ខ និង​សុគត ដើម្បីឲ្យ​យើង​ចូល​មក​ជិត​ព្រះអង្គ តាមរយៈ​ព្រះរាជបុត្រា​។ អ្វីៗ​ដែល​ព្រះអង្គ​បាន​ធ្វើ នៅក្នុង​ផែនការ​ដ៏​អស្ចារ្យ​នៃ​ការ​ប្រោស​លោះ គឺ​ដើម្បីឲ្យ​យើង​ចូល​មក​ជិត​ព្រះអង្គ។ ហើយ​ការ​ចូល​មក​ជិត​នោះ គឺ​ដើម្បីឲ្យ​យើង​មាន​អំណរ និង​ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះអង្គ។ ព្រះអង្គ​មិន​ត្រូវការ​យើង​ឡើយ។ បើ​យើង​នៅ​ឆ្ងាយ​ពី​ព្រះអង្គ ព្រះអង្គ​នៅតែ​មិន​ធ្លាក់ខ្លួន​ក្រ។ ព្រះអង្គ​មិន​ត្រូវការ​យើង ដើម្បី​សប្បាយ​ព្រះទ័យ ក្នុង​ការ​ប្រកប​នៃ​ព្រះ​ត្រៃ​ឯក​នោះ​ទេ។ តែ​ព្រះអង្គ​ពង្រីក​សេចក្តី​មេត្តា​របស់​ព្រះអង្គ ដោយ​ប្រទាន​យើង​នូវ​ផ្លូវចូល​ទៅ​រក​សេចក្តី​ពិត តាមរយៈ​ព្រះរាជបុត្រា​ព្រះអង្គ ទោះ​យើង​ជា​មនុស្ស​មាន​បាប គឺ​សេចក្តី​ពិត​ដែល​ថា មានតែ​ព្រះអង្គ​ប៉ុណ្ណោះ​ដែល​អាច​ចម្អែត​វិញ្ញាណ​យើង​ទាំងស្រុង…

Read article
ខ្មាំងសត្រូវ​ដែល​បាន​បាក់​ចង្កូម

ឯ​អ្នករាល់គ្នា​ដែល​បាន​ស្លាប់​ក្នុង​ការ​រំលង ហើយ​ក្នុង​សណ្ឋាន​មិន​កាត់​ស្បែក​ខាង​សាច់ឈាម នោះ​ទ្រង់​បាន​ប្រោស​ឲ្យ​រស់​ជាមួយនឹង​ទ្រង់ ដោយ​បាន​អត់ទោស​ចំពោះ​អស់ទាំង​ការ​រំលង​របស់​អ្នករាល់គ្នា ទាំង​លុបចោល​សេចក្តី​ដែល​កត់ទុក​ទាស់​នឹង​យើង​ក្នុង​សេចក្តី​បញ្ញត្ត ដែល​ប្រទាំង​នឹង​យើង ហើយ​ទ្រង់​ក៏​លើកចោល ដោយ​បោះភ្ជាប់​នៅ​ឈើឆ្កាង ទ្រង់​បាន​ទាំង​ទំលាក់​ងារ​ពី​ពួក​គ្រប់គ្រង និង​ពួក​មានអំណាច ទាំង​ដាក់​ពួក​ទាំងនោះ​នៅ​កណ្តាល​ជំនុំ​ឲ្យ​គេ​មើល ហើយ​ដឹកនាំ​គេ​ទៅ ដោយមាន​ជ័យជំនះ ដោយសារ​ឈើឆ្កាង​នោះ​ឯង។ កូល៉ុស ២:១៣-១៥ មូលហេតុ​ដែល​ការ​រួបរួម​ជាមួយ​ព្រះគ្រីស្ទ នាំឲ្យមាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង សម្រាប់​អ្នកជឿ គឺ​ដោយសារ​ព្រះគ្រីស្ទ​ទទួល​បាន​ជ័យជម្នះ​ដ៏​ត្រចះ​ត្រចង់ មក​លើ​អារក្ស​នៅ​កាល់​វ៉ា​រី។ ព្រះអង្គ​មិន​បាន​ដក​សាតាំង​ចេញពី​ពិភពលោក​ឡើយ តែ​ព្រះអង្គ​បាន​ដក​អាវុធ​ចេញពី​វា គឺ​ដក​អាវុធ​នៃ​ការ​ថ្កោលទោស​ចេញពី​ដៃ​របស់​វា។ វា​មិន​អាច​ចោទប្រកាន់​អ្នកជឿ​ថា មាន​អំពើ​បាប​ដែល​ព្រះ​មិនបាន​អត់ទោស​ឲ្យ​នោះ​ឡើយ។ មានតែ​ការចោទប្រកាន់​មួយ​នេះ​ប៉ុណ្ណោះ ដែល​អាច​បំផ្លាញ​យើង។ ដូចនេះ វា​មិន​អាច​ធ្វើឲ្យ​យើង​មាន​ភាព​ហិន​វិនាស​ទាំងស្រុង​ឡើយ។ វា​អាច​ធ្វើឲ្យ​យើង​មានការ​ឈឺចាប់​ផ្លូវកាយ និង​ផ្លូវ​អារម្មណ៍ ហើយ​ថែមទាំង​អាច​សម្លាប់​រូបកាយ​យើង​ទៀត។ វា​អាច​ល្បួង​យើង ហើយ​ញុះញង់​អ្នកដទៃ​ឲ្យ​មក​ទាស់​នឹង​យើង។ តែ​វា​មិន​អាច​បំផ្លាញ​យើង​បាន​ឡើយ។ ជ័យជម្នះ​ដ៏​ត្រ​ចេះ​ត្រចង់ ក្នុង​បទ​គម្ពីរ​កូល៉ុស ២:១៣-១៥ គឺ​ស្របតាម​ការពិត​ដែល​ថា “សេចក្តី​ដែល​កត់ទុក​ទាស់​នឹង​យើង​ក្នុង​សេចក្តី​បញ្ញត្ត” ត្រូវ​បាន​ទ្រង់​យក​ទៅ​បោះភ្ជាប់​នៅ​ឈើឆ្កាង​ហើយ។ អារក្ស​បាន​ប្រើ​សេចក្តី​ដែល​បាន​កត់ទុក​នោះ ដើម្បី​ធ្វើការ​ចោទ​ប្រកាន់​មក​លើ​យើង។ ឥឡូវនេះ វា​គ្មាន​ការ​ចោទ​ប្រកាន់​ណាមួយ ដែល​អាច​យក​មក​ប្រើ ក្នុង​តុលាការ​នៃ​ស្ថានសួគ៌​នោះ​ឡើយ។ វា​មិន​អាច​ធ្វើ​នូវ​ការ​មួយ​ដែល​វា​ចង់​ធ្វើ​បំផុត​គឺ៖ ការ​ថ្កោលទោស​យើង។ ព្រះគ្រីស្ទ​បាន​ទទួលទោស​ជំនួស​យើង​ហើយ។ អារក្ស​បាន​បាត់បង់​អាវុធ​របស់​វា។ យើង​អាច​រក​ឃើញ​ការ​បកស្រាយ​ម្យ៉ាងទៀត អំពី​រឿង​នេះ ក្នុង​បទ​គម្ពីរ​ហេព្រើរ…

Read article
ក្តី​សង្ឃឹម​សម្រាប់​គ្រីស្ទបរិស័ទ​ដែល​មិនល្អ​ឥត​ខ្ចោះ

ដ្បិត​ទ្រង់​ធ្វើឲ្យ​ពួក​អ្នក ដែល​បាន​ញែក​ជា​បរិសុទ្ធ​ហើយ បាន​គ្រប់លក្ខណ៍​អស់​កល្ប​ជានិច្ច ដោយសារ​ដង្វាយ​តែ១នោះ។ ហេព្រើរ ១០:១៤ ខគម្ពីរ​នេះ មាន​ពេញ​ទៅ​ដោយ​ការ​លើកទឹកចិត្ត សម្រាប់​មនុស្ស​មាន​បាប ដែល​មិន​គ្រប់លក្ខណ៍​ដូច​យើង ហើយក៏​មាន​ពេញ​ទៅ​ដោយ​ការ​លើកទឹកចិត្ត ឲ្យ​មាន​សេចក្តី​បរិសុទ្ធ​ផង​ដែរ។ បទ​គម្ពីរ​នេះ​មានន័យថា អ្នក​អាច​មានការ​ធានា​ថា អ្នក​អាច​ឈរ​ដោយ​ភាព​គ្រប់​លក្ខណៈ និង​ពេញលេញ នៅក្នុង​ព្រះ​នេត្រ​ព្រះ​វរបិតា​ដែល​គង់នៅ​ស្ថានសួគ៌ មិនមែន​ដោយសារ​អ្នក​ល្អឥតខ្ចោះ​ក្នុង​ពេលឥឡូវនេះ​នោះ​ទេ គឺ​ដោយសារ​អ្នក​មិនល្អ​ឥត​ខ្ចោះ តែ​កំពុង “ទទួល​ការ​ញែក​ចេញ” និង“ធ្វើ​ឲ្យ​បរិសុទ្ធ” ដោយ​ចាកចេញ​ពី​ភាព​មិនល្អ​ឥត​ខ្ចោះ ឆ្ពោះទៅ​រក​សេចក្តី​បរិសុទ្ធ​កាន់តែ​ខ្លាំង​ឡើង​ៗ។ នេះ​ជា​ចំណុច​សំខាន់​នៃ​បទ​គម្ពីរ​ហេព្រើរ ១០:១៤។ តើ​ជំនឿ​របស់​អ្នក​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ត​អន្ទះសា​ចង់​បោះបង់​ចោល​អំពើបាប ហើយ​មានការ​ចម្រើន​ឡើង ក្នុង​សេចក្តី​បរិសុទ្ធ​ឬទេ? ជំនឿ​នោះ​ជា​ប្រភេទ​ជំនឿ​ដែល​អាច​មើល​ទៅ​ព្រះគ្រីស្ទ ក្នុង​ភាព​មិនល្អ​ឥត​ខ្ចោះ​របស់​ខ្លួន ហើយ​ទូល​ព្រះអង្គ​ថា “ព្រះអង្គ​បាន​ធ្វើឲ្យ​ទូលបង្គំ​ល្អឥតខ្ចោះ ក្នុង​ព្រះនេត្រព្រះ​អង្គ​ហើយ”។ ជំនឿ​នេះ​នាំឲ្យ​យើង​អធិស្ឋាន​ថា “ឱ​ព្រះគ្រីស្ទ​អើយ ថ្ងៃនេះ​ទូលបង្គំ​បាន​ធ្វើអំពើ​បាប​ហើយ។ ទូលបង្គំ​ស្អប់​បាប​របស់​ទូលបង្គំ។ ដ្បិត​ព្រះអង្គ​បាន​ចារ​ក្រឹត្យវិន័យ​ព្រះអង្គ ពីលើ​ចិត្ត​ទូលបង្គំ ហើយ​ទូលបង្គំ​ចង់​ស្តាប់​បង្គាប់​ព្រះអង្គ។ ហើយ​ព្រះអង្គ​កំពុង​ធ្វើការ​ក្នុង​ទូលបង្គំ នូវ​អ្វី​ដែល​គាប់​ព្រះទ័យ​ព្រះអង្គ(ហេព្រើរ ១៣:២១)។ ដូចនេះ ទូលបង្គំ​ស្អប់​អំពើ​បាប ដែល​ទូលបង្គំ​នៅ​តែ​បន្ត​ប្រព្រឹត្ត ហើយ​ស្អប់​គំនិត​ដែល​មាន​បាប ដែល​ទូលបង្គំ​កំពុងតែ​មាន”។ នេះ​ជា​ជំនឿ​ដ៏​ពិត និង​ត្រឹមត្រូវ ដែល​នាំឲ្យ​បាន​សង្គ្រោះ។ នេះ​ជា​ជំនឿ ដែល​អាច​យល់​ច្បាស់​ អំពី​សេចក្តី​ដែល​ចែងថា…

Read article