John Piper

You are here:
ពេលដែលមានការគំរាមកំហែងខុសពីធម្មតា

បើសិនជា​គេ​តិះដៀល​អ្នករាល់គ្នា ដោយ​ព្រោះ​ព្រះគ្រីស្ទ នោះ​មាន​ពរ​ហើយ ពីព្រោះ​ព្រះវិញ្ញាណ​ដ៏​មាន​សិរីល្អ គឺជា​ព្រះវិញ្ញាណ​នៃ​ព្រះ ទ្រង់សណ្ឋិត​លើ​អ្នករាល់គ្នា​ហើយ។ ១ពេត្រុស ៤:១៤ គ្រីស្ទបរិស័ទ​ជាច្រើន ក្នុង​ពិភពលោក​នេះ មិនបាន​ដឹង​អំពី​គ្រោះថ្នាក់​ដែល​គំរាមកំហែង​ជីវិត ដោយសារ​យើង​ជឿ​ព្រះគ្រីស្ទ​នោះ​ឡើយ។ យើង​មាន​ភាពស៊ាំ​នឹង​ការរស់នៅ ដោយ​គ្មាន​ការបៀតបៀន​ទាំងនោះ។ រឿង​នេះ​ហាក់ដូចជា​គ្មានអ្វី​ចម្លែក​ទេ។ ហេតុនេះ​ហើយ ពេលណា​យើង​ជួប​ការ​គំរាមកំហែង​ថា គេ​នឹង​បៀតបៀន​យើង នោះ​ជា​ញឹកញាប់ ប្រតិកម្ម​ឆ្លើយតប​ទីមួយ​របស់​យើង គឺ​ច្រើនតែ​បង្ហាញ​ចេញ​មក ដោយ​កំហឹង។ ប៉ុន្តែ កំហឹង​នោះ​អាច​ជា​សញ្ញា​បង្ហាញថា យើង​កំពុងតែ​ភ្លេច​ថា យើង​ជា​អ្នក​ប្រទេសក្រៅ និង​អ្នក​ដែល​គ្រាន់តែ​សំណាក់​នៅ (“ឱ​ពួក​ស្ងួនភ្ងា​អើយ ខ្ញុំ​ទូន្មាន​អ្នករាល់គ្នា​ទុកដូចជា​ពួក​ប្រទេសក្រៅ ហើយ​ដូចជា​ពួក​អ្នក​ដែល​គ្រាន់តែ​សំណាក់​នៅ​ថា​… “១ពេត្រុស ២:១១)។ ប្រហែលជា​យើង​បាន​រស់នៅ​សុខ​ស្រួល​ពេក ក្នុង​ពិ​ភលោក​​នេះ។ យើង​មិន​មាន​អារម្មណ៍​ថា ចង់ទៅ​នៅជា​មួយ​ព្រះគ្រីស្ទ ដូច​សាវ័ក​ប៉ុល​ទេ ៖ “ឯ​យើង​រាល់គ្នា យើង​ជា​សាសន៍​ស្ថានសួគ៌​វិញ ក៏​នៅចាំ​ព្រះអម្ចាស់​យេ​ស៊ូ​វ​គ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ ទ្រង់​យាង​មក​ពី​ស្ថាន​នោះ​ឯង”(ភីលីព ៣:២០)។ គ្រីស្ទាន​ជាច្រើន​ត្រូវការ​ឲ្យ​គេ​រំឭក​ថា “ពួក​ស្ងួនភ្ងា​អើយ កុំ​ឲ្យ​មាន​ប្លែក​ក្នុងចិត្ត ដោយ​ភ្លើង​ដ៏​ក្តៅក្រហាយ ដែល​កំពុងតែ​ល្បង​អ្នករាល់គ្នា ទុកដូចជា​កើតមាន​សេចក្តី​ចំឡែក​នោះ​ឡើយ”(១ពេត្រុស ៤:១២)។ រឿង​នេះ​មិន​មាន​អ្វី​ចម្លែក​ទេ។ តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា អ្នក​នឹង​ធ្វើ​ដូចម្តេច​ខ្លះ ក្នុង​ពេល​ល្បង​ល​ជំនឿ​ដែល​ខ្លាំង​បំផុត​ត?…

Read article
អរសប្បាយនឹងភាពពោរពេញរបស់ព្រះអង្គ

យើង​ទាំងអស់គ្នា​បាន​ទទួល​អំពី​សេចក្តី​ពោរពេញ​របស់​ទ្រង់​មក គឺជា​ព្រះគុណ​ថែម​លើ​ព្រះគុណ​ផង។ យ៉ូហាន ១:១៦ ពេល​ដែល​កម្មវិធី​ថ្វាយបង្គំ​ព្រះ​នៅ​ថ្ងៃអាទិត្យ​ជិត​ចាប់ផ្តើម ក្រុម​អធិស្ឋាន​កំពុងតែ​តយុទ្ធ​យ៉ាង​ស្វិតស្វាញ ក្នុង​ការអធិស្ឋាន​សូមឲ្យ​ប្រជាជន​យើង​បាន​ជឿ​ព្រះ និង​អធិស្ឋាន​ឲ្យ​ពួក​ជំនុំ នៃ​ទី​ក្រុង​ធ្វីន និង​អធិស្ឋាន​សម្រាប់​ប្រទេសជាតិ។ ក្នុង​ពេលនោះ មាន​បុរស​ម្នាក់​បាន​អធិស្ឋាន តាម​ព្រះបន្ទូល​ព្រះ ក្នុង​បទ​គម្ពីរ​យ៉ូហាន ១:១៤,១៦ ថា ៖ ព្រះបន្ទូល​ក៏​ត្រឡប់ជា​សាច់ឈាម ហើយ​បាន​ស្នាក់នៅ​ជាមួយនឹង​យើង​រាល់គ្នា យើង​រាល់គ្នា​បានឃើញ​សិរីល្អ​ទ្រង់ គឺជា​សិរីល្អ​នៃ​ព្រះរាជបុត្រា​តែ១ ដែល​មក​ពី​ព្រះវរបិតា មាន​ពេញជា​ព្រះគុណ និង​សេចក្តី​ពិត … ហើយ​យើង​ទាំងអស់គ្នា​បាន​ទទួល​អំពី​សេចក្តី​ពោរពេញ​របស់​ទ្រង់​មក គឺជា​ព្រះគុណ​ថែម​លើ​ព្រះគុណ​ផង។ ការដែល​ព្រះយេស៊ូវ​យាង​មក​យកកំណើត​ជា​មនុស្ស គឺ​មានន័យ​សម្រាប់​ខ្ញុំ​ណាស់។ ក្នុង​ពេលនោះ ព្រះ​ទ្រង់​បាន​ឲ្យ​ពាក្យ “សេចក្តី​ពោរពេញ” មាន​ភាព​ពេញ​បរិបូរ​ដ៏​អស្ចារ្យ ដែល​មាន​ឥទ្ធិពល​មក​លើ​ជីវិត​ខ្ញុំ។ ខ្ញុំ​ក៏​មានការ​យល់​ដឹង​ខ្លះៗ អំពី​អត្ថន័យ​ពិត​នៃ​ភាព​ពោរពេញ​របស់​ព្រះគ្រីស្ទ។ ខ្ញុំ​បាន​ស្គាល់​ភាព​អស្ចារ្យ នៃ​ការ​ទទួល​ព្រះគុណ​បន្ថែម​ពីលើ​ព្រះគុណ ពី​ភាព​ពោរពេញ​នេះ។ ហើយ​នៅពេល​នោះ ខ្ញុំ​បាន​ទទួល​ព្រះគុណ​ថែម​ពីលើ​ព្រះគុណ។ ខ្ញុំ​ក៏បាន​ដឹង​ថា គ្មានអ្វី​ដែល​ផ្អែម​ជាង​ការ​អង្គុយ​នៅ​ទៀប​ព្រះបាទ​ព្រះអង្គ ឬ​អាន​ព្រះគម្ពីរ នៅ​​ពេល​រសៀល​ទាំងមូល ហើយ​បាន​ពិសោធន៍​នឹង​ភាព​ហូរហៀរ​នៃ​ភាព​ពោរពេញ​របស់​ព្រះអង្គ។ ហេតុអ្វី​ភាព​ពោរពេញ​​មាន​ឥទ្ធិពល​ខ្លាំង​យ៉ាងនេះ មក​លើ​ខ្ញុំ ហើយ​ហេតុអ្វី នៅតែ​មាន​ឥទ្ធិពល​មក​លើ​ខ្ញុំ​រហូតមកដល់​ពេលនេះ តាមរបៀប​ដ៏​អស្ចារ្យ? ពីព្រោះ​… … ព្រះ​ដែល​ភាព​ពោរពេញ​របស់​ទ្រង់​បាន​ជ្រួតជ្រាប​ជីវិត​ខ្ញុំ ដោយ​ព្រះគុណ…

Read article
ពេលដែលការស្តាប់បង្គាប់ហាក់ដូចជាពិបាកពេក

ដោយសារ​សេចក្តី​ជំនឿ នោះ​​អ័ប្រា​ហាំ​បាន​ថ្វាយ​អ៊ីសាក។ ហេព្រើរ ១១:១៧ ក្នុង​ពេល​សព្វ​ថ្ងៃនេះ មនុស្សជា​ច្រើន​មាន​អារម្មណ៍​ថា ការ​ស្តាប់​បង្គាប់​ព្រះ​ប្រៀប​ដូចជា​ការបំផ្លាញ​ក្តី​ស្រមៃ​ខ្លួនឯង។ អ្នក​ផ្សេងទៀត ក៏​នឹង​មាន​អារម្មណ៍​ដូចនេះ​ផង​ដែរ។ អ្នកមាន​អារម្មណ៍​ថា បើ​អ្នកធ្វើ​អ្វី​ដែល​ព្រះបន្ទូល​ព្រះ ឬ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ត្រាស់​ហៅ​ឲ្យ​អ្នកធ្វើ អ្នក​នឹង​វេទនា ហើយ​មិន​ជឿ​ថា ព្រះ​ទ្រង់​អាច​ប្រើការ​នេះ ជា​ប្រយោជន៍​ដល់​អ្នក​ទេ។ ពេលនេះ អ្នក​ប្រហែលជា​ឮ​ព្រះ​ទ្រង់​បង្គាប់ ឬ​ត្រាស់​ហៅ​អ្នក ឲ្យ​បន្ត​រស់នៅ​ជា​អ្នកមាន​គ្រួសារ ឬនៅ​លីវ ឲ្យ​បន្ត​ធ្វើការងារ​នោះ​ទៀត ឬ​ឲ្យ​ទៅ​រក​ការងារ​ផ្សេង ឬ​ឲ្យ​ផ្សាយដំណឹង​ល្អ​អំពី​ព្រះគ្រីស្ទ នៅកន្លែង​ធ្វើការ ឲ្យ​រក្សា​ភាព​ស្មោះត្រង់ ឲ្យ​នាំ​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើបាប ឲ្យ​ប្រែចិត្ត ឲ្យ​ស្វែងរក​ការងារ​ថ្មី ឬ​ឲ្យ​ធ្វើការ​ជា​បេសកជន​ជាដើម។ ហើយ​តាម​គំនិត​របស់​អ្នក​ដែល​មាន​ដែន​កំណត់ អ្នក​មិន​ចង់​ធ្វើតាម​បង្គាប់​នេះ​ទេ ព្រោះ​អ្នក​ប្រហែល​មាន​អារម្មណ៍​ថា ពិបាក​ដូច​លោ​ក​អ័​ប្រា​ហាំ​លះបង់​អ៊ីសាក ដែល​ជា​កូន​តែមួយ​ដែល​ត្រូវ​ទទួលមរតក​ ។ អ្នក​បាន​ពិចារណា​គ្រប់ជ្រុងជ្រោយ​តាម​គំនិត​មនុស្ស ហើយ​យល់ឃើញ​ថា អ្នក​នឹង​មិន​អាច​ទទួលលទ្ធផល​ល្អ​ឡើយ។ តែ​ឥឡូវនេះ អ្នក​បានដឹង​ហើយ​ថា លោ​ក​អ័​ប្រា​ហាំ​បាន​ទទួលលទ្ធផល​ដូចម្តេច។ គឺ​ដូចដែល​ព្រះគម្ពីរ​បាន​ចែង​អំពី​រឿង​គាត់​ស្រាប់។ តើ​អ្នក​ប្រាថ្នា​ចង់​បាន​​ព្រះ និង​ផ្លូវ​របស់​ព្រះអង្គ ព្រមទាំង​ព្រះបន្ទូល​សន្យា លើស​អ្វី​ទាំងអស់​ឬទេ ហើយ​តើ​អ្នកជឿ​ថា ព្រះអង្គ​អាច ហើយនឹង​ឲ្យ​តម្លៃ​មក​លើ​ជំនឿ និង​ការ​ស្តាប់​បង្គាប់​របស់​អ្នក ដោយ​អ្នក​មិន​មាន​ការ​ខ្មាស​អៀន នៅក្នុង​ការ​ហៅ​ព្រះអង្គ​ថា ព្រះ​របស់​អ្នក ហើយ​ប្រើ​ប្រាជ្ញា…

Read article
គ្រប់ជំហានទៅកាន់កាល់វ៉ារី សុទ្ធតែមានក្តីស្រឡាញ់

ដោយសារ​សេចក្តី​នេះ យើង​រាល់គ្នា​បាន​ស្គាល់​សេចក្តី​ស្រឡាញ់ គឺ​ដោយ​ទ្រង់​បាន​ស៊ូ​ប្តូរ​ព្រះជន្ម​ទ្រង់​ជំនួស​យើង។ ១យ៉ូហាន ៣:១៦ សេចក្តី​ស្រឡាញ់​ដែល​ព្រះគ្រីស្ទ​មាន​សម្រាប់​យើង ក្នុង​ការ​សុគត គឺ​មានការ​តាំង​ព្រះទ័យ ដូចដែល​ការ​រងទុក្ខ​របស់​ព្រះអង្គ​ក៏បាន​ធ្វើឡើង​ដោយចេតនា​របស់​ព្រះអង្គ​ផង​ដែរ។ បើ​ព្រះអង្គ​មាន​ចេតនា ក្នុង​ការ​លះបង់​ព្រះជន្ម នោះ​គឺ​ដើម្បី​យើង​រាល់គ្នា។ នោះ​ជា​សេចក្តី​ស្រឡាញ់។ “កាលមុន​បុណ្យ​រំលង នោះ​ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា ពេលកំណត់ ដែល​ទ្រង់​ត្រូវ​ចេញពី​លោកីយ៍​នេះ ទៅ​ឯព្រះវរបិតា​វិញ បាន​មកដល់​ហើយ ដូច្នេះ ដែល​ទ្រង់​បាន​ស្រឡាញ់​ដល់​ពួក​ទ្រង់​នៅក្នុង​លោកីយ៍​នេះ នោះ​ទ្រង់​ក៏​ចេះតែ​ស្រឡាញ់​គេ ដរាបដល់​ចុងបំផុត”(យ៉ូហាន ១៣:១)។ គ្រប់​ជំហាន ដែល​ព្រះអង្គ​យាង​ទៅ​កាល់​វ៉ា​រី គឺ​សុទ្ធតែ​បង្កប់​អត្ថន័យ “ខ្ញុំ​ស្រឡាញ់​អ្នក”។ ដូចនេះ ការពិសោធន៍​នឹង​សេចក្តី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ ក្នុង​ការ​លះបង់​ព្រះជន្ម គឺ​បាន​ជួយ​យើង​ឲ្យដឹង​ថា ព្រះអង្គ​មានការ​តាំង​ព្រះទ័យ​ខ្លាំង​ប៉ុណ្ណា នៅក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ។ ចូរ​យើង​មើល​ព្រះបន្ទូល​ដែល​ព្រះយេស៊ូវ​បាន​បន្លឺ​ឡើង បន្ទាប់ពី​អំពើ​ហិង្សា​កើតឡើង នៅពេល​ដែល​សាវ័ក​ពេត្រុស​បាន​ប៉ុនប៉ង​កាប់​ក្បាល​​បាវរបស់​សម្តេច​សង្ឃ ត្រូវ​ស្លឹកត្រចៀក​ដាច់។ តែ​ព្រះយេស៊ូវ​មា​ន​ព្រះ​បន្ទូល​ទៅ​ថា “ចូរ​ស៊ក​ដាវ​អ្នក​ទៅ​ក្នុង​ស្រោម​វិញ​ទៅ ដ្បិត​អស់អ្នក​ដែល​យក​ដាវ នោះ​ត្រូវ​ស្លាប់​ដោយ​ដាវ​ដែរ តើ​អ្នក​ស្មានថា ខ្ញុំ​មិន​អាច​នឹង​សូម​ដល់​ព្រះវរបិតា​ខ្ញុំ​ឥឡូវ ដែល​ទ្រង់​នឹង​ចាត់​ពួក​ទេវតា១២កង មក​ខ្ញុំ​ជា១រំពេច​ទេ​ឬអី បើ​យ៉ាងនោះ ធ្វើ​ដូចម្តេច​នឹង​បាន​សំរេច​តាម​គម្ពីរ ដែល​ថាត្រូវ​តែ​កើតមាន​ដូច្នេះ? (ម៉ាថាយ ២៦:៥២-៥៤)។ យើង​ត្រូវ​ដឹង​ថា ការ​សុគត​របស់​ព្រះយេស៊ូវ​ ត្រូវ​បាន​ថ្លែង​ទំនាយ​ទុក​ជា​លម្អិត ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់។…

Read article
ល្អប្រសើរជាងមាសប្រាក់ ផ្លូវភេទ និងអំណាច

កុំ​ឲ្យ​បោះបង់ចោល​សេចក្តី​ក្លាហាន​របស់​អ្នករាល់គ្នា ដែល​មាន​រង្វាន់​ជាធំ​នោះ​ឡើយ។ ហេព្រើរ ១០:៣៥ យើង​ចាំបាច់​ត្រូវ​ជញ្ជឹងគិត​ថា ភាព​ធំ​បណ្តាច់​របស់​ព្រះ​គឺជា​រង្វាន់​ដ៏​ធំ​ប្រសើរ​លើស​អ្វីៗ​ទាំង​អស់ ដែល​លោកិយ​នេះ​អាច​ផ្តល់​ឲ្យបាន។ ពុំ​នោះ​ទេ យើង​នឹង​ស្រឡាញ់​លោកិយ និង​រស់នៅ ដូច​អ្នកដទៃ​មិនខាន។ ដូចនេះ ចូរ​យើង​ពិចារណា អំ​ពី​អ្វី​ៗ​ដែល​កំពុង​ដឹកនាំ​លោកិយ​នេះ ហើយ​ជញ្ជឹងគិត​ថា ព្រះ​ទ្រង់​ល្អ​ជាង និង​ស្ថិតស្ថេរ​ជាង​របស់​ទាំងនោះ។ ចូរ​ពិចារណា​អំពី​ទ្រព្យសម្បត្តិ ឬ​អំពើបាប​ខាង​ផ្លូវភេទ ឬ​អំណាច​របស់​មនុស្ស ហើយ​គិត​អំពី​ទំនាក់ទំនង​ដែល​ពួក​វា​មាន​ជាមួយ​សេចក្តី​ស្លាប់។ សេចក្តី​ស្លាប់​នឹង​ដក​ពួក​វា​ចេញ។ បើ​អ្នក​កំពុងតែ​រស់នៅ​សម្រាប់​របស់​ទាំងអស់​នេះ នោះ​អ្នក​នឹង​មិន​ចំណេញ​បាន​ច្រើន​ទេ ហើយ​អ្វី​ដែល​អ្នកមាន នោះ​អ្នក​ក៏​នឹង​បាត់បង់​ទាំងអស់។ តែ​កំណប់ទ្រព្យ​របស់​ព្រះ​ល្អ​ប្រសើរ​ជាង​របស់​ទាំងនោះ​ឆ្ងាយណាស់ ហើយក៏​ស្ថិតស្ថេរ​ផង។ សេចក្តី​ស្លាប់​មិន​អាច​រារាំង​កំណប់ទ្រព្យ​ទាំងនោះ​បានទេ ក៏​ប្រសើរ​ជាងមាស​ប្រាក់ ព្រោះ​មាសប្រាក់​ទាំងអស់​សុទ្ធតែ​ជា​កម្មសិទ្ធិ​ព្រះអង្គ ហើយ​ព្រះអង្គ​ជា​ព្រះវរបិតា​របស់​យើង។ យើង​នឹង​ទទួលមរតក​ពី​ព្រះអង្គ។ “របស់​នៅ​ជំនាន់​សព្វថ្ងៃ ឬ​ទៅ​មុខ​ក្តី នោះ​សុទ្ធតែ​ជា​របស់​ផង​អ្នករាល់គ្នា​ទាំងអស់ តែ​ឯ​អ្នករាល់គ្នា​ជា​របស់​ផង​ព្រះគ្រីស្ទ​វិញ ហើយ​ព្រះគ្រីស្ទ ទ្រង់​ជា​របស់​ព្រះ”(១កូរិនថូស ៣:២២-២៣)។ កំណប់ទ្រព្យ​នោះ​ប្រសើរ​ជាង​ផ្លូវភេទ។ ព្រះយេស៊ូវ​មិ​ន​ដែ​ល​មាន​ទំនាក់ទំនង​ផ្លូវភេទ ហើយ​ព្រះអង្គ​ជា​មនុស្ស​ដែល​មាន​ភាព​ពេញលេញ និង​គ្រប់គ្រាន់​បំផុត នៅ​លើ​ផែនដី។ ការ​រួមដំណេក​គឺ​គ្រាន់តែ​ជា​ស្រមោល ឬ​រូបភាព​នៃ​ការពិត​ដែល​ធំ​ប្រសើរ​ជាង ឬ​ស្រមោល​នៃ​ទំនាក់ទំនង និង​ក្តី​អំណរ ដែល​នឹង​ធ្វើ​យើង​គិតថា ការ​រួមភេទ​គឺ​ហាក់ដូចជា​រឿង​ដែល​គួរឲ្យ​ធុញទ្រាន់។ រង្វាន់​របស់​ព្រះ​ប្រសើរ​ជាង​អំណាច​ក្នុង​លោកិយ។ គ្មាន​អំណាច​ណា​ដែល​មនុស្ស​មាន ដែល​ខ្លាំង​ជាង​អំណាចបាន​ធ្វើជា​កូន​ព្រះ​ដ៏​មាន​ចេស្ដា​នោះ​ឡើយ។ “តើ​មិនដឹង​ថា…

Read article
ជំនឿដែលនាំឲ្យបានសង្គ្រោះ មានសេចក្តីប្រាថ្នាមិនងាយឈប់

បើសិនជា​គេ​រឭកស្រុក ដែលគេ​ទើបនឹង​ចេញ​មក​នោះ នោះ​គេ​នឹង​មានឱកាស​ត្រឡប់ទៅវិញ​បាន តែ​ឥឡូវនេះ គេ​សង្វាត​ចង់បាន​ស្រុក១ដ៏​ប្រសើរ​ជាង គឺ​ខាង​ស្ថានសួគ៌​វិញ។ ហេព្រើរ ១១:១៥-១៦ សេចក្តី​ជំនឿ​មើលឃើញ​ពេល​អនាគត​ដែល​ព្រះ​បាន​សន្យា​ថា នឹង​ប្រទាន​ឲ្យ ហើយក៏ “ប្រាថ្នា​ចង់បាន” ពេល​អនាគត​នោះ។ “គេ​សង្វាត​ចង់បាន​ស្រុក១ដ៏​ប្រសើរ​ជាង គឺ​ខាង​ស្ថានសួគ៌​វិញ”។ សូម​យើង​ចំណាយពេល​មួយភ្លែត ដើម្បី​គិត​អំពី​រឿង​នេះ។ មាន​មនុស្សជា​ច្រើន​បាន​បន្ទាប​តម្លៃ​របស់​ជំនឿ ដែល​នាំឲ្យ​បាន​សង្គ្រោះ ដោយ​ចាត់ទុក​ជំនឿ គ្រាន់តែ​ជា​ការសម្រេច​ចិត្ត​ទទួល​ជឿ​ព្រះ ដោយ​គ្មាន​ការ​កែប្រែ​បំណងប្រាថ្នា និង​ការស្វែងរក​។ បទ​គម្ពីរ​នេះ​ដែល​មាន​ក្នុង​ជំពូក​នៃ​សេចក្តី​ជំនឿ​ដ៏​អស្ចារ្យ ក្នុង​ព្រះគម្ពីរ គឺ​បទ​គម្ពីរ​ហេព្រើរ ជំពូក១១ កំពុងតែ​ប្រាប់​យើង​ថា ការរស់នៅ និង​ការ​ស្លាប់​ដោយ​ជំនឿ គឺ​មានន័យថា យើង​មាន​សេចក្តី​ប្រាថ្នា​ថ្មី និង​ស្វែងរក​ការ​ស្កប់ចិត្ត​ថ្មី។ ខ.១៤បាន​ចែងថា ពួក​បរិសុទ្ធ​ពី​សម័យ​ដើម (ដែល​បទ​គម្ពីរ​ហេព្រើរ ជំពូក១១ បាន​សរសើរ) បាន​ស្វែងរក​ស្រុក១ ដែល​លោកិយ​នេះ​មិន​អាច​ផ្តល់​ឲ្យបាន។ ហើយ​ខ.១៦ បាន​ចែងថា ពួក​គេ​ក៏​ប្រាថ្នា​ចង់បាន​ការអ្វី ដែល​ល្អ​ជាង​អ្វីៗ​ដែល​លោកិយ​អាច​ផ្តល់​ឲ្យបាន។ “គេ​សង្វាត​ចង់បាន​ស្រុក១ដ៏​ប្រសើរ​ជាង គឺ​ខាង​ស្ថានសួគ៌​វិញ”។ ពួក​គេ​បាន​ជាប់ចិត្ត​នឹង​ព្រះ​យ៉ាង​ខ្លាំង បាន​ជា​ការអ្វី​ដែល​មិន​នៅ​ខាងព្រះ មិន​អាច​ធ្វើឲ្យ​ពួក​គេ​ស្កប់ចិត្ត​ឡើយ។ ដូចនេះ ជំនឿ​ដែល​ពិតជា​នាំឲ្យ​បាន​សង្គ្រោះ​នោះ គឺជា ៖ ការ​មើលឃើញ​ពី​ចម្ងាយ នូវ​អ្វី​ដែល​ព្រះ​បាន​សន្យា…

Read article
វដ្ដនៃការអត់ឱនទោស

សូមអត់ទោស​បាប​យើងខ្ញុំ ដ្បិត​យើងខ្ញុំ​ក៏​អត់ទោស ដល់​អស់អ្នក​ដែល​ធ្វើខុស​នឹង​យើងខ្ញុំ​ដែរ ហើយ​សូមកុំ​នាំ​យើងខ្ញុំ​ទៅ​ក្នុង​សេចក្តី​ល្បួង​ឡើយ តែ​សូម​ប្រោស​ឲ្យ​យើងខ្ញុំ​បាន​រួចពី​សេចក្តី​អាក្រក់​វិញ។ លូកា ១១:៤ តើន​រណា​អត់ទោស​ឲ្យ​នរណា​មុន? ព្រះយេស៊ូវ​មាន​បន្ទូល​ថា “សូមអត់ទោស​បាប​យើងខ្ញុំ ដ្បិត​យើងខ្ញុំ​ក៏​អត់ទោស ដល់​អស់អ្នក​ដែល​ធ្វើខុស​នឹង​យើងខ្ញុំ​ដែរ”(លូកា ១១:៤)។ ម្យ៉ាងទៀត សាវ័ក​ប៉ុល​ក៏​មានប្រសាសន៍​ផង​ដែរ​ថា “ចូរ​អត់ទោស​ឲ្យ​គេ​ចុះ ដូចជា​ព្រះគ្រីស្ទ​បាន​អត់ទោស​ឲ្យ​អ្នករាល់គ្នា​ដែរ” (កូល៉ុស ៣:១៣)។ ពេល​ដែល​ព្រះយេស៊ូវ​បង្រៀន​យើង ឲ្យ​អធិស្ឋាន​សូម​ព្រះ​ទ្រង់​អត់ទោស​ឲ្យ​យើង “ដ្បិត​យើងខ្ញុំ​ក៏​អត់ទោស” ឲ្យ​គេ គឺ​ព្រះអង្គ​មិនមែន​កំពុង​មាន​បន្ទូល​ថា យើង​ជា​អ្នក​អត់ទោស​មុន​នោះ​ទេ។ ផ្ទុយទៅវិញ ព្រះ​ទ្រង់​អត់ទោស​ឲ្យ​យើង ពេល​យើង​ទទួល​ជឿ​ព្រះគ្រីស្ទ(កិច្ចការ ១០:៤៣)។ បន្ទាប់មក យើង​អត់ទោស​ឲ្យ​អ្នកដទៃ បន្ទាប់ពី​បាន​ទទួលការ​អត់ទោស ជា​បទពិសោធន៍​ដែល​ប្រេះ​បែក ប្រែជា​ពេញដោយ​អំណរ ការ​ដឹងគុណ និង​មាន​សង្ឃឹម។ វិញ្ញាណ​នៃ​ការ​អត់ទោស​នេះ​ជា​សញ្ញា​បង្ហាញថា យើង​បាន​ទទួលការ​អត់ទោស​បាប ដែល​សង្គ្រោះ​យើង​ឲ្យ​រួចពី​បាប​ហើយ។ បាន​សេចក្តី​ថា ការ​អត់ទោស​ឲ្យ​អ្នកដទៃ​បង្ហាញថា យើង​មាន​ជំនឿ យើង​មានការ​រួបរួម​ជាមួយ​ព្រះគ្រីស្ទ យើង​មាន​ព្រះវិញ្ញាណ​ពេញដោយ​ព្រះគុណ និង​បន្ទាប​ព្រះ​កាយ គង់នៅ​ក្នុង​យើង។ ប៉ុន្តែ យើង​នៅតែ​ប្រព្រឹត្ត​អំពើបាប(១យ៉ូហាន ១:៨,១០)។ ដូចនេះ យើង​នៅតែ​ត្រូវ​ងាក​ទៅ​រក​ព្រះ ដើម្បីឲ្យ​ព្រះគ្រីស្ទ​ធ្វើ​ព្រះរាជកិច្ច​សម្រាប់​យើង​ជាថ្មី គឺ​ព្រះរាជកិច្ច​នៃ​ការ​អត់ទោស​បាប។ យើង​មិន​អាច​ងាក​ទៅ​រក​ព្រះ ដោយ​ទំនុកចិត្ត​បាន​ឡើយ…

Read article
បានរាប់យើងបញ្ចូលក្នុងការតាំងសេចក្តីសញ្ញា

នៅ​ទីនេះ អញ​នឹង​ធ្វើឲ្យ​ស្នែង​របស់​ដាវីឌ​ប៉ិច​ឡើង អញ​បាន​ចាត់ចែង​ចង្កៀង១ សំរាប់​អ្នក​ដែល​អញ បាន​ចាក់​ប្រេង​តាំង​ឲ្យ អញ​នឹង​យក​សេចក្តី​ខ្មាស តាក់តែង​ឲ្យ​ពួក​ខ្មាំងសត្រូវ​របស់​លោក តែ​នៅ​លើ​ក្បាល​លោក​វិញ នោះ​នឹង​មាន​មកុដ​ដ៏​រុងរឿង។ ទំនុកដំកើង ១៣២:១៧-១៨ តើន​រណា​ខ្លះ ដែល​នឹង​ទទួលផល​ប្រយោជន៍ ពី​ព្រះបន្ទូល​សន្យា ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ស្តេច​ដាវីឌ? បទ​គម្ពីរ​ទំនុកដំកើង ១៣២:១៧-១៨ បាន​ចែងថា : “នៅ​ទីនេះ អញ​នឹង​ធ្វើឲ្យ​ស្នែង​របស់​ដាវីឌ​ប៉ិច​ឡើង អញ​បាន​ចាត់ចែង​ចង្កៀង១ សំរាប់​អ្នក​ដែល​អញ បាន​ចាក់​ប្រេង​តាំង​ឲ្យ អញ​នឹង​យក​សេចក្តី​ខ្មាស តាក់តែង​ឲ្យ​ពួក​ខ្មាំងសត្រូវ​របស់​លោក តែ​នៅ​លើ​ក្បាល​លោក​វិញ នោះ​នឹង​មាន​មកុដ​ដ៏​រុងរឿង”។ ឥឡូវនេះ​សូម​យើង​ភ្ជាប់​ខគម្ពីរ​នេះ​ជាមួយ​បទ​គម្ពីរ អេសាយ ៥៥:១,៣ ដែល​បាន​ចែងថា “ហឺយ អស់អ្នក​ដែល​ស្រេក​អើយ ចូរ​មក​ឯ​ទី​ទឹក​ចុះ ឯ​អ្នក​ដែល​គ្មាន​ប្រាក់​អើយ ចូរ​មក​ទិញ ហើយ​បរិភោគ​ទៅ …ហើយ​អញ​នឹង​តាំង​សេចក្តី​សញ្ញា​នឹង​ឯង​រាល់គ្នា ជា​សញ្ញា​ដ៏​នៅ​អស់​កល្ប​ជានិច្ច គឺជា​សេចក្តី​មេត្តាករុណា​ស្មោះត្រង់ ដែល​បាន​ផ្តល់​ដល់​ដាវីឌ”។ បើ​ខ្ញុំ​មើលទៅ​ឈើឆ្កាង តាមន័យ​នេះ ខ្ញុំ​អាច​បក​ស្រាយ​បទ​គម្ពីរ​នេះ​ថា ៖ អស់អ្នក​ណា​ដែល​ចូល​មក​រក​ព្រះ តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះរាជបុត្រា​ព្រះអង្គ ដោយ​ស្រេកឃ្លាន​អ្វី​ដែល​ព្រះ​មាន​សម្រាប់​យើង ក្នុង​ព្រះគ្រីស្ទ ជាជាង​ពឹងផ្អែក​លើ​អត្តសញ្ញាណ​របស់​យើង ឬអ្វី​ដែល​យើង​ធ្វើ នោះ​ព្រះ​ទ្រង់​នឹង​តាំង​សញ្ញា​នឹង​អ្នកនោះ។ តើ​យើង​ចាំ​ថា…

Read article
ការរំដោះដែលបានពន្យារពេល

នោះ​ស្រាប់តែ​កើតមាន​កក្រើក​ដី​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​រញ្ជួយ​ដល់​ជើង​ជញ្ជាំង​គុក​ផង ហើយ​ទ្វារ​ទាំងប៉ុន្មាន​របើក​ចេញ​ភ្លាម ខ្នោះ​ក៏​រហើប​ចេញ​ទាំងអស់​ទៅ។ កិច្ចការ ១៦:២៦ នៅ​សម័យនេះ ព្រះ​ទ្រង់​សង្គ្រោះ​រាស្ត្រ​ព្រះអង្គ ឲ្យ​រួចផុត​ពី​បញ្ហា​មួយចំនួន។ តែ​មិនមែន​រួចពី​បញ្ហា​ទាំងអស់​ឡើយ។ យើង​មានការ​កម្សាន្ត​ចិត្ត ពេល​ដែល​បានដឹង​អំពី​រឿង​នេះ ពុំ​នោះ​ទេ ពេល​យើង​មាន​បញ្ហា យើង​ប្រហែល​សន្និដ្ឋាន ព្រះអង្គ​បាន​ភ្លេច​យើង ឬ​បដិសេធន៍​យើង​ហើយ។ ដូចនេះ ចូរ​យើង​មាន​ការ​កម្សាន្ត​ចិត្ត ដោយ​ការ​រំឭក​ដ៏​សាមញ្ញ​ថា ក្នុង​បទ​គម្ពីរ កិច្ចការ ១៦:១៩-២៤ ព្រះ​ទ្រង់​មិនបាន​រំដោះ​សាវ័ក​ប៉ុល និង​លោក​ស៊ីឡាស​ឲ្យ​រួច​ឡើយ តែ​ក្នុង​ខ.២៥-២៦ ព្រះអង្គ​ក៏បាន​រំដោះ​ពួក​គេ។ ពី​ដំបូង ពួក​គេ​មិនបាន​ទទួលការ​ជួយ​រំដោះ ៖ “គេ​ក៏​ចាប់​ប៉ុល និង​ស៊ីឡាស ដោយ​កន្ត្រាក់កន្ត្រែង​នាំទៅ​ឯ​ទីផ្សារ នៅចំពោះមុខ​មេន​គរ​បាល​”(ខ.១៩)។ “មេន​គរ​បាល​បាន​កន្ត្រាក់​ហែក​អាវ​គេ​ចេញ ហើយ​បង្គាប់​ឲ្យ​វាយ​នឹង​រំពាត់​”(ខ.២២)។ “ក្រោយដែល​វាយ មានស្នាម​ជាច្រើន​ហើយ នោះ​ក៏​យក​ទៅ​ដាក់គុក​”(ខ.២៣)។ “មេ​ភូ​ឃុំ​ទទួលបង្គាប់​យ៉ាង​ដូច្នោះ​ហើយ ក៏​នាំ​យក​គេ​ទៅ​ដាក់​ក្នុង​គុក​ជ្រៅ ព្រមទាំង​ដាក់ខ្នោះ​ភ្ជាប់​នៅ​ជើង​ផង​”(ខ.២៤)។ តែ​បន្ទាប់មក ព្រះអង្គ​ក៏បាន​រំដោះ​ពួក​គេ ៖ លុះ​ពេល​ប្រហែលជា​កណ្តាល​អធ្រាត្រ ប៉ុល និង​ស៊ីឡាស កំពុងតែ​អធិស្ឋាន ហើយ​ច្រៀង​សរសើរ​ដល់​ព្រះ ឯ​ពួក​អ្នកទោស​ក៏​ស្តាប់​ដែរ នោះ​ស្រាប់តែ​កើតមាន​កក្រើក​ដី​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​រញ្ជួយ​ដល់​ជើង​ជញ្ជាំង​គុក​ផង ហើយ​ទ្វារ​ទាំងប៉ុន្មាន​របើក​ចេញ​ភ្លាម ខ្នោះ​ក៏​រហើប​ចេញ​ទាំងអស់​ទៅ(ខ.២៥-២៦)។…

Read article
ព្រះទ្រង់បំពេញតម្រូវការ ពេលយើងបម្រើអ្នកដទៃ

នោះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ហេតុអ្វីបានជា​អ្នករាល់គ្នា​រិះគិត​ថា ពីព្រោះ​គ្មាន​នំបុ័ង​ដូច្នេះ តើ​អ្នករាល់គ្នា​នឹក​មិនទាន់​ឃើញ ឬ​មិន​យល់​ទេ​ឬអី តើមាន​ចិត្តរឹង​រូស​ឬអី? ម៉ាកុស ៨:១៧ បន្ទាប់ពី​ព្រះយេស៊ូវ​បាន​ប្រទាន​អាហារ​ដល់​មនុស្ស ៥ពាន់​នាក់ និង​មនុស្ស៤ពាន់​នាក់ ដោយ​ប្រើ​តែ​នំប៉័ង និង​ត្រី​តែ​ពីរបី​កន្ទុយ ពួក​សាវ័ក​ក៏បាន​ឡើង​ទូក ដោយ​គ្មាន​នំប៉័ង​គ្រប់គ្រាន់ សម្រាប់​ខ្លួនឯង។ ពេល​ដែល​ពួក​គេ​ចាប់ផ្តើម​ជជែកគ្នា អំពី​ការ​លំបាក​នេះ ព្រះយេស៊ូវ​ក៏​បាន​មាន​បន្ទូល​ថា “ហេតុអ្វីបានជា​អ្នករាល់គ្នា​រិះគិត​ថា ពីព្រោះ​គ្មាន​នំបុ័ង​ដូច្នេះ តើ​អ្នករាល់គ្នា​នឹក​មិនទាន់​ឃើញ ឬ​មិន​យល់​ទេ​ឬអី តើ​មាន​ចិត្តរឹង​រូស​ឬអី?”(ម៉ាកុស ៨:១៧)។ តើមាន​អ្វី​ដែល​ពួក​គេ​មិន​យល់? ពួក​គេ​មិន​យល់ អំពី​អត្ថន័យ​នៃ​នំប៉័ង​ដែល​នៅសល់ ពោល​គឺ​មិន​យល់ថា ព្រះយេស៊ូវ​នឹង​មើលថែ​ពួក​គេ នៅ​ពេល​ដែល​ពួក​គេ​មើលថែ​អ្នកដទៃ។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា ៖ “ពី​កាល​ខ្ញុំ​បាន​កាច់​នំបុ័ង៥ឲ្យ​ដល់៥ពាន់​នាក់ នោះ​តើ​ប្រមូល​ចំណិត ដែល​សល់ ដាក់​ពេញ​បាន​ប៉ុន្មាន​កន្ត្រក គេ​ទូល​ឆ្លើយ​ថា បាន១២ ហើយ​កាល​កាច់​នំបុ័ង៧ឲ្យ​ដល់៤ពាន់​នាក់ នោះ​បាន​ប្រមូល​ចំណិត ដែល​សល់ ដាក់​ពេញ​បាន​ប៉ុន្មាន​កំប្រោង គេ​ទូល​ឆ្លើយ​ថា បាន៧។ នោះ​ទ្រង់​សួរ​ថា ម្តេច​ក៏​អ្នករាល់គ្នា​នៅតែ​មិន​យល់​ទៀត?” (ម៉ាកុស ៨:១៩-២១)។ តើ​ពួកគេ​ត្រូវ​យល់​អំពីអ្វី? គឺ​ត្រូវ​យល់​អំពី​នំប៉័ង​ដែល​នៅសល់។ នំប៉័ង​នៅសល់ គឺ​សម្រាប់​អ្នកបម្រើ​ព្រះ។ តាមពិត ពី​ដំបូង…

Read article