John Blase

You are here:
ស្ទើរតែ​ត្រឹម​ត្រូវ នៅតែ​ជា​ការ​កុហក

សុភាសិត ១២:១៧-២០ បបូរ​មាត់​ដែល​បញ្ចេញ​សេចក្តី​ពិត នោះ​នឹង​បាន​តាំង​ជាប់​នៅ​ជានិច្ច តែអណ្តាត​ភូតភរ នោះ​នៅតែ១ភ្លែត​ទេ​។ សុភាសិត ១២:១៩ គេ​បាន​ផលិត​វីដេអូ​ឯកសារ​មួយ​ស្តី​អំពី​ដើមឈើ​ក្រហម ដែលគេ​បាន​ចាក់​បញ្ចូល​សារ​ធាតុ​ម្យ៉ាង ដែល​ស្រដៀង​នឹង​ថ្នាំ​ប៉ូវ​កម្លាំង ដើម្បី​​ឲ្យ​ដើមឈើ​ទាំង​នោះ​បន្ត​មាន​ការ​លូត​លាស់ នៅ​ក្នុង​រដូវរងា​។ ដើមឈើ​ដែលគេ​បាន​ចាក់​ថ្នាំ​នោះ​ក៏បាន​ងាប់ ដោយសារ​គេ​មិន​បាន​ឲ្យ​វា​ឆ្លង​កាត់​វដ្ត​នៃ​រដូវរងា តាម​ធម្មជាតិ ជា​ពេល​ដែល​ដើមឈើ​ផ្អាក​ការ​លូត​លាស់​។ ការ​ផលិត​វីដេអូ​ឯកសារ​នេះ មាន​បច្ចេកទេស​នៃ​ការ​ថត​ល្អ​ណាស់​។ សម្លេង​ភ្លេង​ដែលគេ​បញ្ចូល​ក្នុង​វីដេអូ​ក៏​ត្រូវ​នឹង​សាច់​រឿង ហើយ​ធ្វើ​ឲ្យ​អ្នក​ស្តាប់​មាន​ការ​ជក់​ចិត្ត​។ មាតិកា​នៃ​វីដេអូ​នេះ​ទៀតសោត ក៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​ធ្វើ​ទស្សនិកជន​ប៉ះ​ពាល់​ចិត្ត​ផង​ដែរ​។ គោលបំណង​នៃ​វីដេអូ​នេះ គឺ​ដើម្បី​បង្រៀន​យើង​ថា រឿង​ដែល​បាន​កើត​ឡើង​ចំពោះ​ដើមឈើ​ទាំង​នោះ ក៏​អាច​កើត​ឡើង​ចំពោះ​យើង​ផង​ដែរ បើសិន​ជា​យើង​​មាន​ការ​រវល់​ជាប់​ជានិច្ច ដោយ​គ្មាន​ពេល​សម្រាក​ទេ​នោះ។ រឿង​នេះ​អាច​កើត​ឡើង​ចំពោះ​យើង​មែន ប៉ុន្តែ វីដេអូ​នេះ​មាន​ភាព​មិន​ត្រឹម​ត្រូវ​ជា​ច្រើន​។ តាម​ពិត គេ​មិន​បាន​ដែល​ធ្វើ​ការ​សិក្សា​លើ​ដើមឈើ​ក្រហម​ពិត​ប្រាកដ​ទេ។ ដើមឈើ​ក្រហម​ជា​ប្រភេទ​ដើមឈើ​ដែល​មាន​ស្លឹក​គ្រប់​រដូវ មិន​ដែល​ផ្អាក​ការ​លូត​លាស់​នៅ​រដូវរងា​ឡើយ​។ ហើយ​ដើមឈើ​នៅ​ក្នុង​វីដេអូ​នោះ គឺជា​ប្រភេទ​ដើមឈើ​ផ្សេង មិនមែន​ជា​ដើមឈើ​ក្រហម​ដែល​ដុះ​នៅ​តំបន់​ឆ្នេរ​សមុទ្រ​នោះ​ទេ​។ វីដេអូ​នេះ​បង្កប់​នូវ​ការ​អប់រំ​ដ៏​ល្អ​មួយ ប៉ុន្តែ គេ​បាន​ផលិត​វា​ឡើង ផ្អែក​ទៅលើ​ការ​កុហក​។ យើង​កំពុង​រស់នៅ​ក្នុង​យុគ​សម័យ​មួយ ដែល​ដោយសារ​បច្ចេកវិទ្យា​កាន់តែ​ទំនើប មនុស្ស​កាន់តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​កុហក ដល់​ថ្នាក់​អាច​បញ្ចុះ​បញ្ចូល​យើង​ឲ្យ​ជឿ​ថា ការ​កុហក​ទាំង​នោះ​គឺជា​ការ​ពិត​។ កណ្ឌ​គម្ពីរ​សុភាសិត​មាន​ការ​ប្រមូល​ផ្តុំ​ទៅ​ដោយ​ប្រាជ្ញា​ដែល​គោរព​ប្រតិបត្តិ​ព្រះ ហើយ​បាន​ចែង​ជា​ញឹក​ញាប់ អំពី​ភាព​ខុស​គ្នា រវាង​សេចក្តី​ពិត និង​ការ​កុហក​។ គឺ​ដូច​មាន​សេចក្តី​ចែងថា…

Read article
ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ជាមួយ​គ្នា

១សាំយ៉ូអែល ២០:៣៥-៤២ អញ្ជើញ​អ្នក​ទៅ​ឲ្យ​ប្រកប​ដោយ​សេចក្តី​សុខ​ចុះ ដ្បិត​យើង​ទាំង២នាក់​បាន​ស្បថ​គ្នា ដោយនូវ​ព្រះ​នាម​ព្រះយេហូវ៉ា​ហើយ​។ ១សាំយ៉ូអែល ២០:៤២ អ្នក​ប្រហែល​ជា​ធ្លាប់​បាន​ឃើញ ឬឮ​ពាក្យ​ស្លោក​មួយ​ឃ្លា ដែល​បាន​ពោល​ថា “បើ​អ្នក​ចង់​ទៅ​លឿន ចូរ​ទៅ​ម្នាក់​ចុះ​។ ប៉ុន្តែ បើ​អ្នក​ចង់ទៅ​បាន​ឆ្ងាយ ចូរ​យើង​ទៅ​ជាមួយ​គ្នា”។ ពាក្យ​ស្លោក​នេះ​ពិត​ជា​មានន័យ​ណាស់​មែនទេ? ប៉ុន្តែ តើមាន​ការ​ស្រាវជ្រាវ​ច្បាស់​លាស់​ណាមួយ ដែល​បាន​ធានា​ដល់​យើង​ថា ពាក្យ​ស្លោក​នេះ​មិន​គ្រាន់តែ​មានន័យ​នោះ​ទេ តែ​ក៏បាន​និយាយ​ត្រូវ​ផង​ដែរ? តាម​ពិត អ្នក​ស្រាវជ្រាវ​ជា​ជនជាតិ​អាមេរិក និង​អង់គ្លេស បាន​ធ្វើ​ការ​សិក្សា​អំពី​ពាក្យ​ស្លោក​នេះ ហើយ​បាន​ធ្វើ​ការ​បក​ស្រាយ​ថា ពេលណា​មនុស្ស​ឈរ​ម្នាក់​ឯ​ង ពួកគេ​បាន​ប៉ាន់​ប្រមាណ​ទំហំ​របស់​ភ្នំ​ឃើញថា វា​មាន​ទំហំ​ធំ​ជាង តែ​ពេលណា​ពួក​គេ​នៅ​ជុំ​គ្នា ពួកគេ​យល់​ឃើញថា ភ្នំ​នោះ​មាន​ទំហំ​តូច​ជាង​។ អាច​និយាយ​ម្យ៉ាង​ទៀត​ថា “ការ​គាំទ្រ​ពី​អ្នក​ដទៃ” ពិតជា​មាន​សារៈសំខាន់​ណាស់ បានជា​ការ​គាំទ្រ​នេះ​បាន​ធ្វើ​ឲ្យ​ភ្នំ​មាន​ទំហំ​តូច​ជាង នៅ​ក្នុង​គំនិត​របស់​យើង​។ ស្តេច​ដាវីឌ​ក៏បាន​ឲ្យ​តម្លៃ​មក​លើ​ការ​លើក​ទឹក​ចិត្ត នៅ​ក្នុង​មិត្តភាព​ជាមួយ​ព្រះ​អង្គ​ម្ចាស់​យ៉ូណាថាន ដោយ​ទ្រង់​យល់​ឃើញថា ការ​លើក​ទឹក​ចិត្ត​នោះ​បាន​ធ្វើ​ឡើង ដោយ​ស្មោះ​អស់ពី​ចិត្ត​។ កំហឹង​របស់​ស្តេច​សូល ដែល​កើត​ចេញពី​ការ​ច្រណែន បាន​រីក​ធំ​ឡើយ​ដូច​ភ្នំ នៅ​ក្នុង​រឿង​របស់​ស្តេច​ដាវីឌ ដោយ​បាន​បណ្តាល​ឲ្យ​ទ្រង់​រត់​គេច​ខ្លួន​ឲ្យ​រួចពី​សេចក្តី​ស្លាប់(១សាំយ៉ូអែល ១៩:៩-១៨)។ បើ​គ្មាន​ការ​គាំទ្រ ពី​មិត្តសំឡាញ់​របស់​ទ្រង់​ទេ រឿង​របស់​ទ្រង់​នឹង​បាន​បញ្ចប់​ខុសពី​នេះ​។ ប៉ុន្តែ ព្រះ​អង្គ​ម្ចាស់​យ៉ូណាថាន​សោក​ស្តាយ ចំពោះ​ទង្វើ​ដ៏​ថោក​ទាប ដែល​បិតា​ទ្រង់​បាន​ធ្វើ​មក​លើ​ស្តេច​ដាវីឌ(២០:៣៤)…

Read article
ជំនួយ​ដល់​ការ​ចងចាំ

សុភាសិត ១៣-១៥ និង ២កូរិនថូស ៥ និក្ខមនំ ២០:៨-១១ ចូរ​ឲ្យ​នឹក​ចាំ​ពី​ថ្ងៃឈប់​សំរាក ដើម្បី​ញែក​ថ្ងៃ​នោះ​ចេញ​ជា​បរិសុទ្ធ​។ និក្ខមនំ ២០:៨ តើ​អ្នក​ធ្លាប់​ចែក​ចាយ​រឿង​មួយ ឲ្យ​គេ​ស្តាប់ ហើយក៏​បាន​ជាប់​គាំង​ពាក់​កណ្តាល​ទី ដោយសារ​អ្នក​មិន​អាច​ចាំ​ឈ្មោះ​មនុស្ស ឬ​កាល​បរិច្ឆេទ​ណាមួយ​ ក្នុង​សាច់​រឿង​ទេ។ ជា​ញឹក​ញាប់ យើង​ច្រើនតែ​គិតថា ការ​ចងចាំ​របស់​យើង​មាន​ការ​ចុះ​ខ្សោយ ពេល​ដែល​យើង​មាន​វ័យ​កាន់តែ​ចាស់​។ ប៉ុន្តែ ការ​សិក្សា​របស់​អ្នក​វិទ្យាសាស្ត្រ​កាលពី​ពេល​ថ្មីៗ​នេះ មិន​បាន​គាំទ្រ​ទស្សនៈ​មួយ​នេះ​ទៀត​ទេ​។ តាម​ពិត ពួកគេ​បាន​លើក​ឡើង​ថា ការ​ចងចាំ​របស់​យើង​មិន​បាន​បាត់​ទៅណា​ទេ តែ​យើង​គ្រាន់តែ​មាន​ការ​អន់ថយ នៅ​ក្នុង​សមត្ថភាព​នៃ​ការ​ទាញ​យក​ការ​ចងចាំ​ទាំង​នោះ​មក​ប្រើ​ឡើង​វិញ​។ បើសិន​ជា​គ្មាន​ការ​រំឭក​តាម​បែប​ណាមួយ ជា​ទៀង​ទាត់​ទេ នោះ​យើង​កាន់តែ​ពិបាក​ទាញ​យក​ការ​ចងចាំ​របស់​យើង​មក​ប្រើ​ឡើង​វិញ​។ វិធី​មួយ ក្នុង​ចំណោម​វិធី​ដែល​អាច​ជួយ​ឲ្យ​យើង​ទាញ​យក​ការ​ចងចាំ គឺ​ត្រូវ​រៀប​កាល​វិភាគ​ធ្វើស​កម្ម​ភាព​ជា​ទៀង​ទាត់ ឬ​ធ្វើ​ការ​រំឭក​ឡើង​វិញ​នូវ​ការ​រឿង​មួយ​ចំនួន​។ ព្រះអាទិករ​នៃ​យើង​បាន​ជ្រាប់​អំពី​រឿង​នេះ ហេតុ​នេះ​ហើយ បានជា​ព្រះអង្គ​បាន​បង្គាប់​កូនចៅ​អ៊ីស្រាអែល ឲ្យ​ញែក​ពេល​មួយ​ថ្ងៃ ក្នុង​មួយ​សប្តាហ៍ ដើម្បី​ថ្វាយបង្គំ និង​សម្រាក​។ ក្រៅពី​ការ​សម្រាក​ខាង​រូបកាយ ក្នុង​ពេល​ដ៏​ខ្លី​នោះ យើង​ក៏​មាន​ឱកាស​ហ្វឹក​ហាត់​ខាង​ផ្លូវ​ចិត្ត​ផង​ដែរ ដោយ​នឹក​ចាំ​ថា “ដ្បិត​ក្នុង៦ថ្ងៃ​ព្រះយេហូវ៉ា​ទ្រង់​បាន​ធ្វើ​ផ្ទៃ​មេឃ ផែនដី ហើយ​នឹង​សមុទ្រ ព្រម​ទាំង​របស់​សព្វ​សារពើ​នៅ​ស្ថាន​ទាំង​នោះ​ដែរ រួច​ដល់​ថ្ងៃទី៧ ទ្រង់​ឈប់​សំរាក”(និក្ខមនំ ២០:១១)។ ការ​អនុវត្តន៍​ដូច​នេះ…

Read article
រស់នៅ​ដើម្បី​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ

រ៉ូម ១៥:១-៦ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ព្រម​ព្រៀង​មូល​មាត់​តែមួយ​នឹង​សរសើរ​ដំកើង ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​។ រ៉ូម ១៥:៦ លោក​ចេម អ៊ីននេល ភែឃ័រ(James Innell Packer) បាន​លាក​ចាក​លោក កាលពី​ឆ្នាំ២០២០ បន្ទាប់​ពី​ថ្ងៃ​ខួប​កំណើត​របស់​គាត់ គំរប់​អាយុ៩៤ឆ្នាំ បាន​កន្លង​ផុត​ទៅតែ៥ថ្ងៃ​ប៉ុណ្ណោះ​។ ក្នុង​នាម​គាត់​ជា​អ្នក​សិក្សា​ជ្រៅ​ជ្រះ និង​ជា​អ្នក​និពន្ធ សៀវភៅ​ដ៏​ល្បី​ល្បាញ ​មាន​ចំណង​ជើង​ថា ការ​ស្គាល់​ព្រះ បាន​លក់​ដាច់​ជាង១.៥លាន​ក្បាល ចាប់​តាំងពី​ពេល​បោះពុម្ព​ផ្សាយ​។ លោក​ភែឃ័រ​បាន​ផ្តោត​ការ​បង្រៀន​របស់​គាត់ ទៅលើ​អំណាច​នៃ​ព្រះ​គម្ពីរប៊ីប និង​ការ​បង្កើត​សិស្ស ហើយ​បាន​ជំរុញ​អ្នកជឿ​ព្រះគ្រីស្ទ គ្រប់​ទិសទី ឲ្យ​រស់នៅ​ថ្វាយ​ព្រះយេស៊ូវ ដោយ​ចិត្ត​ឆេះឆួល​។ គេ​បាន​សុំ​ឲ្យ​គាត់​មាន​ប្រសាសន៍​ជា​ពាក្យ​ផ្តាំ​ផ្ញើ​ចុង​ក្រោយ សម្រាប់​ពួក​ជំនុំ ក្នុង​ពេល​ដែល​គាត់​មាន​វ័យ​ចាស់​។ ពេល​នោះ គាត់​គ្រាន់តែ​និយាយ​ពាក្យ​មួយ​ឃ្លា​ប៉ុណ្ណោះ​ថា “ចូរ​ថ្វាយ​សិរី​ល្អ​ដល់​ព្រះគ្រីស្ទ ក្នុង​គ្រប់​ការ​ទាំង​អស់”។ ពាក្យ​សម្តី​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​រស់នៅ​របស់​សាវ័ក​ប៉ុល ដែល​បន្ទាប់ពី​គាត់​បាន​ប្រែ​ចិត្តជឿ​ព្រះ ដោយ​ការ​អស្ចារ្យ គាត់​ក៏បាន​ចេញទៅ​ធ្វើ​ការ​បម្រើ​ព្រះអង្គ ដោយ​ចិត្ត​ស្មោះ​ត្រង់ ហើយក៏​បាន​ថ្វាយ​លទ្ធផល​នៃ​ការងារ​របស់​គាត់ ទុក​ឲ្យ​ព្រះអង្គ​ជា​អ្នក​សម្រេច​។ ការ​បង្រៀន​របស់​សាវ័ក​ប៉ុល ក្នុង​កណ្ឌ​គម្ពីរ​រ៉ូម ស្ថិត​ក្នុង​ចំណោម​ការ​បង្រៀន ដែល​មាន​លក្ខណៈ​ទេវសាស្ត្រ​ច្រើន​បំផុត ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ហើយ​គាត់​ក៏​បាន​ទូល​សូម​ព្រះ​អម្ចាស់​ជួយ​យើង​ឲ្យ​មាន​ចិត្ត​គំនិត​តែមួយ តាម​ព្រះយេស៊ូវគ្រីស្ទ ឲ្យ​យើង​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​ព្រះយេស៊ូវគ្រីស្ទ…

Read article
ទឹក​ដែល​យើង​មិន​អាច​ខ្វះ​បាន

ទំនុក​ដំកើង ៤២:‌១-៥ ឱ​ព្រះ​អង្គ​អើយ ព្រលឹង​ទូល​បង្គំ​ដង្ហក់​រក​ទ្រង់ ដូច​ជា​ក្តាន់​ញី​ដង្ហក់​រក​ជ្រោះ​ទឹក​។ ទំនុក​ដំកើង ៤២:‌១ ខ្ញុំ​និង​មិត្ត​ភក្តិ​ខ្ញុំ បាន​ពិនិត្យ​មើល​បញ្ជី​សកម្មភាព ដែល​យើង​បាន​ធ្វើ​ហើយ នៅ​ក្នុង​ការ​ដើរ​កម្សាន្ត​ក្នុង​ជ្រលង​យក្ស គ្រែន ខេនញៀន​។ មុន​នោះ យើង​ឆ្ងល់​ថា យើង​មាន​ទឹក​គ្រប់​គ្រាន់​ឬ​ទេ ខណៈ​ពេល​ដែល​យើង​ចាប់​ផ្តើម​ដំណើរ​កម្សាន្ត​នោះ ហើយ​ទឹក​ក៏បាន​អស់​យ៉ាង​ឆាប់​រហ័ស​។ យើង​បាន​អស់​ទឹកផឹក ហើយ​យើង​ត្រូវ​ដើរ​តាម​ផ្លូវ​វែង​អន្លាយ ទៅ​រក​ច្រក​ចេញពី​ជ្រលង​យក្ស​នេះ​។ យើង​ក៏​បាន​អធិស្ឋាន ខណៈ​ពេល​ដែល​យើង​កំពុង​ដង្ហក់​រក​ទឹក​។ បន្ទាប់មក រឿង​ដែល​យើង​មិន​នឹក​ស្មាន​ដល់​ក៏បាន​កើត​ឡើង​។ ពេល​នោះ យើង​បាន​ឃើញ​ទឹក​សុទ្ធ​បី​ដប ដែលគេ​បាន​ដាក់​ក្នុង​ប្រឡោះ​ជញ្ជាំង​ថ្ម ដែល​មាន​អក្សរ​សរសេរ​ពី​លើ​ថា “ខ្ញុំ​ដឹង​ថា អ្នក​នឹង​ត្រូវ​ការ​ទឹក​នេះ​។ សូម​ផឹក​ដោយ​រីករាយ!” យើង​ក៏បាន​មើល​មុខ​គ្នា​ទៅវិញ​ទៅមក ដោយ​ការ​ហួស​ចិត្ត ហើយក៏​បាន​ពោល​ពាក្យ​អរ​ព្រះគុណ​ព្រះ​។ យើង​ក៏បាន​ចាប់​ផ្តើម​ផឹក​ទឹក​នោះ​ពីរបី​ក្អឹក ហើយ​យក​ទឹក​នោះ​ទៅ​ជា​មួយ​យើង តាម​កំណាត់​ផ្លូវ​ចុង​ក្រោយ​ ចេញ​ពី​តំបន់​នោះ។ ក្នុង​មួយ​ជីវិត​របស់​ខ្ញុំ ខ្ញុំ​មិន​ដែល​មាន​ការ​ស្រេក​ទឹក និង​អរ​ព្រះគុណ​ព្រះ​ខ្លាំង​ដូច​ពេល​នោះ​ទេ​។ អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ទំនុក​ដំកើង មិន​ដែល​បាន​ទៅដល់​តំបន់​ជ្រលង​ភ្នំ គ្រែន ខេនញៀន​ទេ តែ​គាត់​ដឹង​ថា សត្វ​ក្តាន់​មាន​អាការៈ​ដូច​ម្តេច​ខ្លះ នៅ​ពេល​ដែល​វា​មាន​ការ​ស្រេក​ទឹក​ខ្លាំង ឬ​មាន​ការ​ភ័យ​ខ្លាច​។ ពាក្យ “ក្តាន់​ញី​ដង្ហក់” (ទំនុក​ដំកើង ៤២:‌១) ជា​ពាក្យ…

Read article
កុំ​ភ្លេច​បង្ហាញ​សេចក្តី​សប្បុរស

អេភេសូរ ៤:២៩-៣២ ចូរ​មាន​ចិត្ត​សប្បុរស​នឹង​គ្នា​ទៅវិញ​ទៅមក ព្រម​ទាំង​មាន​ចិត្ត​ទន់​សន្តោស ហើយ​អត់​ទោស​គ្នា​។ អេភេសូរ ៤:៣២ “តើ​ខ្ញុំ​មាន​ការ​ស្តាយ​ក្រោយ ចំពោះ​រឿង​អ្វី​ខ្លះ?” នេះ​ជា​សំណួរ ដែល​លោកចន សូនឌ័រ(George Saunders) ជា​អ្នក​និពន្ធ​ដ៏​ល្បី​ល្បាញ បាន​ឆ្លើយ ក្នុង​ការ​ឡើង​ថ្លែង​សន្ទរកថា ក្នុង​ពិធី​ចែក​សញ្ញា​ប័ត្រ នៅ​ឆ្នាំ២០១៣ នៅ​មហា​វិទ្យាល័យ ស៊ីរ៉ាគូស​។ វិធី​សាស្រ្ត​របស់​គាត់​នៅ​ក្នុង​ការ​ឆ្លើយ​សំណួរ​នេះ គឺ​បាន​លើក​ទឹក​ទឹក​ចិត្ត​មនុស្ស​មាន​វ័យ​ចាស់​ជាង ឲ្យ​ចែក​ចាយ​អំពី​ការ​ស្តាយ​ក្រោយ​មួយ ឬ​ពីរ​យ៉ាង ដែល​ពួកគេ​មាន​ក្នុង​ជីវិត ដល់​មនុស្ស​មាន​វ័យ​ក្មេង​ជាង ដែល​អាច​រៀនសូត្រ​ពី​គំរូ​របស់​ពួកគេ​។ គាត់​ក៏បាន​លើក​ឡើង​ផង​ដែរ អំពី​រឿង​មួយ​ចំនួន​ដែលគេ​គិត​ស្មានថា គាត់​មាន​ការ​ស្តាយ​ក្រោយ ដែល​មាន​ដូចជា ភាព​ក្រីក្រ និង​ការ​មាន​ការងារ​មិន​ល្អ​។ តែ​លោក​សូនឌ័រ មាន​ប្រសាសន៍​ថា គាត់​មិន​មាន​ការ​សោក​ស្តាយ​ចំពោះ​រឿង​ទាំង​នេះ​ទេ​។ ទោះជា​យ៉ាងណា​ក៏ដោយ អ្វី​ដែល​គាត់​ពិតជា​ស្តាយ​ក្រោយ​នោះ គឺ​ការ​ខកខាន​មិន​បាន​បង្ហាញ​សេចក្តី​សប្បុរស​ដល់​អ្នក​ដទៃ ឬ​ខកខាន​មិន​បាន​ឆក់​ឱកាស​បង្ហាញ​ចិត្ត​សប្បុរស​ដល់​នរណា​ម្នាក់​។ សាវ័ក​ប៉ុល​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​អេភេសូរ ដោយ​ឆ្លើយ​សំណួរ​ដែល​សួរ​ថា តើ​ជីវិត​គ្រីស្ទបរិស័ទ​មាន​លក្ខណៈ​ដូច​ម្តេច​ខ្លះ? យើង​ប្រហែល​ប្រញាប់​ឆ្លើយ​សំណួរ​នេះ ដោយ​លើក​ឡើង​ថា គ្រីស្ទបរិស័ទ​ត្រូវ​មាន​ទស្សនៈ​នយោបាយ​បែប​ណាមួយ ត្រូវ​ជៀស​វាង​សៀវភៅ ឬ​ខ្សែ​ភាពយន្ត ដោយ​ថ្វាយបង្គំ​តាម​របៀប​ណាមួយ​ជាដើម​។ ប៉ុន្តែ សាវ័ក​ប៉ុល​មិន​បាន​និយាយ​តែ​​អំពី​បញ្ហា​ក្នុង​សម័យ​ដែល​គាត់​រស់នៅ​នោះ​ទេ​។ គាត់​បាន​លើក​ឡើង អំពី​ការ​ជៀស​វាង​ការ “ពោល​ពាក្យ​អាក្រក់”(អេភេសូរ ៤:២៩)…

Read article
ស្រឡាញ់​ដូច​ព្រះយេស៊ូវ

យ៉ូហាន ១៥:៩-១៧ គ្មាន​អ្នកណា​មាន​សេចក្តី​ស្រឡាញ់​ធំជាង​នេះ គឺ​ដែល​អ្នកណា​នឹង​ប្តូរ​ជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ​។ យ៉ូហាន ១៥:១៣ គេ​បាន​ធ្វើ​ការ​ពិពណ៌នា អំពី​លោក​ដន ហ្គីសេព បេរ៉ាដេលី(Don Guiseppe Berardelli) ជា​អ្នក​ក្រុង​ខា​ស៊ីងហ្គោ ប្រទេស​អ៊ីតាលី​ថា គាត់​ជា​មនុស្ស​ដែល​មនុស្ស​គ្រប់​គ្នា​ស្រឡាញ់​។ លោក​ដន ជា​មនុស្ស​គួរ​ឲ្យ​ស្រឡាញ់ ដែល​ចូល​ចិត្ត​ជិះ​ម៉ូតូ​កញ្ចាស់​មួយ​គ្រឿង ក្នុង​ទីក្រុង ហើយ​តែងតែ​និយាយ​ស្វាគមន៍​គេ​ថា “សូម​ឲ្យ​សន្តិភាព និង​សេចក្តី​ល្អ កើត​មាន​ដល់​អ្នក”។​គាត់​បាន​ធ្វើ​ការ ដោយ​មិន​គិត​ពី​ការ​ហត់​នឿយ ដើម្បី​យក​អសារ​អ្នក​ដទៃ​។ ប៉ុន្តែ ក្នុង​ឆ្នាំ​ចុង​ក្រោយ​នៃ​ជីវិត​គាត់ គាត់​មាន​បញ្ហា​សុខ​ភាព ដែល​មាន​សភាព​ធ្ងន់ធ្ងរ​កាន់តែ​ខ្លាំង នៅពេល​ដែល​គាត់​ឆ្លង​ជំងឺកូវីដ១៩​។ សហគមន៍​របស់​គាត់​ក៏​បាន​ឆ្លើយតប ដោយ​រៃលុយ​គ្នា​ទិញ​ម៉ាស៊ីន​ជំនួយការ​ដក​ដង្ហើម​មួយ​គ្រឿង សម្រាប់​គាត់​។ ប៉ុន្តែ នៅពេល​ដែល​ស្ថានភាព​របស់​គាត់​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ គាត់​បាន​បដិសេធន៍​មិន​ព្រម​ប្រើ​ម៉ាស៊ីន​ដក​ដង្ហើម​នោះ ហើយក៏​បាន​សម្រេច​ចិត្ត​ប្រគល់​ម៉ាស៊ីន​នោះ​ទៅ​អ្នក​ជំងឺ​ដែល​មាន​វ័យ​ក្មេង​ជាង​គាត់ ដែល​កំពុង​ត្រូវ​ការ​វា​។ ការ​បដិសេធន៍​របស់​គាត់​មិន​បាន​ធ្វើ​ឲ្យ​នរណា​ម្នាក់​មាន​ការ​ភ្ញាក់​ផ្អើល​ឡើយ ព្រោះ​គាត់​តែងតែ​មាន​ចារិក​លក្ខណៈ​ជា​មនុស្ស​ដែល​មាន​ក្តី​ស្រឡាញ់ និង​ត្រូវ​បាន​គេ​កោត​សរសើរ​ថា មាន​សេចក្តី​ស្រឡាញ់​ចំពោះ​អ្នក​ដទៃ​។ ការ​ស្រឡាញ់​អ្នក​ដទៃ គឺជា​ប្រធានបទ​ដ៏​សំខាន់ ដែល​សាវ័ក​យ៉ូហាន​លើក​យក​មក​និយាយ​ម្តង​ហើយ​ម្តង​ទៀត ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​របស់​គាត់​។ ការ​ស្រឡាញ់​អ្នក​ដទៃ និង​ការ​រស់នៅ​ជា​មនុស្ស​ដែលគេ​ស្រឡាញ់ គឺ​ប្រៀប​ដូច​ជា​ជួង​ព្រះវិហារ ដែល​បន្លឺ​សម្លេង​ទាំងយប់​ថ្ងៃ ទោះ​ស្ថិត​ក្នុង​អាកាស​ធាតុ​បែប​ណា​ក៏ដោយ​។ ហើយ​បទ​គម្ពីរ​យ៉ូហាន ជំពូក១៥ ក៏បាន​បង្ហាញ​ចំណុច​ខ្ពស់​បំផុត​នៃ​សេចក្តី​ស្រឡាញ់…

Read article
ស្រែក​រក​ព្រះ ដោយ​ទំនុក​ចិត្ត

លោកុប្បត្ដិ ៤៩-៥០ និងម៉ាថាយ ១៣:៣១-៥៨ ទំនុក​ដំកើង ២៥:១៦-២២ សូម​ទ្រង់​បែរមក​មាន​សេចក្តី​មេត្តា​ដល់​ទូល​បង្គំ​ផង ដ្បិត​ទូល​បង្គំ​នៅ​តែឯង ហើយ​មាន​សេចក្តី​វេទនា​។ ទំនុក​ដំកើង ២៥:១៦ ក្នុង​សៀវភៅ​ដែល​លោក​បណ្ឌិត រ៉ាស់ស៊ែល មួរ(Russell Moore) បាន​និពន្ធ ​មាន​ចំណង​ជើង​ថា ទទួល​ចិញ្ចឹម​អស់​មួយ​ជីវិត គាត់​បាន​ពិពណ៌នា អំពី​ការ​ធ្វើ​ដំណើរ​របស់​គ្រួសារ​គាត់ ទៅ​កាន់​មណ្ឌល​កុមារ​កំព្រា​មួយ​កន្លែង ដើម្បី​ទទួល​ចិញ្ចឹម​ក្មេង​ម្នាក់​។ ពេល​ពួកគេ​ដើរ​ចូល​ខាង​ក្នុង ពួកគេ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែល​បាន​ជួប​ភាព​ស្ងប់​ស្ងាត់​ដ៏​ចម្លែក​នៅ​ក្នុង​អាគារ​។ ទារក​ទាំង​អស់​នៅ​លើ​គ្រែ មិន​ដែល​បញ្ចេញ​សម្លេង​យំ​ទាល់តែសោះ ហើយ​ពួកគេ​ក៏​បាន​ដឹង​ថា តាម​ពិត ទារក​ទាំង​នោះ​មិន​យំ មិនមែន​ដោយសារ​ពួកគេ​មាន​ភាព​ស្កប់​ស្កល់​នោះ​ទេ តែ​ដោយសារ​ពួក​គេ​ដឹង​ថា គ្មាន​នរណា​ម្នាក់​យក​ចិត្ត​ទុក រៀង​រាល់​ពេល​ដែល​ពួក​គេ​ស្រែក​យំ​។ ខ្ញុំ​មាន​ការ​ឈឺ​ជាប់​នៅ​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ពេល​ដែល​បាន​អាន​រឿង​នេះ​។ ខ្ញុំ​នៅចាំ​ពេល​ដែល​កូន​ខ្ញុំ​នៅ​តូច​។ មាន​ពេល​ជា​ច្រើន​រាប់​មិន​អស់ ដែល​ខ្ញុំ និង​ភរិយា​ខ្ញុំ​មិន​បាន​គេង​ពេញ​ភ្នែក ដោយសារ​សម្លេង​យំ​របស់​កូន​យើង ដោយសារ​ពួកគេ​មិន​ស្រួល​ខ្លួន ឬ​មាន​ការ​ភ័យ​ខ្លាច​។ យើង​ប្រញាប់​ក្រោក​ទៅ​មើល​ពួកគេ ដើម្បី​កម្សាន្ត​ចិត្ត និង​មើលថែ​ពួកគេ​ឲ្យ​អស់ពី​ចិត្ត​។ សេចក្តី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​កូន​យើង គឺជា​មូល​ហេតុ​ដែល​ពួក​គេ​ស្រែកយំ​ឲ្យ​យើង​ជួយ​។ ក្នុង​កណ្ឌ​គម្ពីរ​ទំនុក​ដំកើង មាន​ទំនុក​ជា​ច្រើន​លើស​លប់ ដែល​ជា​ទំនុក​នៃ​ការ​ទួញ​យំ និង​បទ​ទំនួញ ទៅ​កាន់​ព្រះអម្ចាស់​។ ពួក​អ៊ីស្រាអែល​បាន​ថ្វាយ​ពាក្យ​ទំនួញ​ដល់​ព្រះអង្គ ផ្អែក​ទៅលើ​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​ជាមួយ​ព្រះអង្គ​។…

Read article
ព្រះអង្គជ្រាបអំពីភាពកម្សោយរបស់យើង

សូមអាន យ៉ូហាន ១១:២៥-៣៦ ពួក​សាសន៍​យូដា​និយាយ​ថា មើល លោក​ស្រឡាញ់​គាត់​ណាស់​ហ្ន៎​។ យ៉ូហាន ១១:៣៦ ខ្ញុំ និង​មិត្ត​ភក្តិ​ដែល​ខ្ញុំ​បាន​រាប់អាន​គ្នា​ជា​យូរ​មក​ហើយ បាន​បែក​គ្នា​ពីរបី​ឆ្នាំ​ហើយ​។ ក្នុង​អំឡុង​ពេល​នោះ គាត់​បាន​ពិនិត្យ​សុខ​ភាព​រក​ឃើញថា គាត់​មាន​ជំងឺ​មហារីក ហើយក៏​បាន​ចាប់​ផ្តើម​ការ​ព្យាបាល​។ មាន​ពេល​មួយ ខ្ញុំ​ក៏បាន​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​របស់​គាត់ ដោយ​គ្មាន​ការ​រំពឹង​ទុក ហើយក៏​មាន​ឱកាស​ជួប​គាត់​ម្តង​ទៀត​។ ខ្ញុំ​បាន​ដើរ​ចូល​ទៅ​ក្នុង​ភោជនីយដ្ឋាន ដោយ​ទឹក​ភ្នែក​រលីង​រលោង​។ យើង​មិន​បាន​ជួប​គ្នា​ដោយ​ផ្ទាល់ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​ឥឡូវ​នេះ សេចក្តី​ស្លាប់​កំពុងតែ​ពួក​សម្ងំ​នៅ​កៀន​ជ្រុង បានជា​យើង​នឹក​ចាំ អំពី​ភាព​ផុយ​ស្រួល​នៃ​ជីវិត​។ ទឹក​ភ្នែក​ដែល​ហូរ​ចេញពី​ភ្នែក​របស់​យើង​មក គឺ​បាន​កើត​ចេញពី​មិត្តភាព​ដ៏​វែង​ឆ្ងាយ ដែល​មាន​ពេញ​ទៅ​ដោយ​ការ​ធ្វើ​ដំណើរ​ផ្សង​ព្រេង ភាព​កំប្លុក​កំប្លែង សំណើច ការ​បាត់បង់ និង​សេចក្តី​ស្រឡាញ់​។ គឺ​ពេញ​ដោយ​ក្តី​ស្រឡាញ់​ខ្លាំង​ណាស់ បានជា​យើង​ស្រក់​ទឹក​ភ្នែក​គ្រាន់តែ​បាន​ឃើញ​គ្នា​។ ព្រះយេស៊ូវ​ក៏​ព្រះ​កន្សែង​ផង​ដែរ​។ កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​តាម​លោក​យ៉ូហាន បាន​កត់ទុក​អំពី​ពេល​មួយ ដែល​ពួក​សាសន៍​យូដា​បាន​យាង​ព្រះអង្គ​ទៅ​មើល​កន្លែង​ដែលគេ​បាន​បញ្ចុះសព​លោក​ឡាសា ជា​មិត្តសំឡាញ់​របស់​ព្រះអង្គ(១១:៣៤)។ ពេល​នោះ ព្រះអង្គ​ក៏​បាន​ព្រះ​កន្សែង(ខ.៣៥)។ ពាក្យ “ព្រះ​កន្សែង” ក្នុង​បទ​គម្ពីរ​នេះ​បាន​បង្ហាញ​ឲ្យ​យើង​ដឹង អំពី​ជម្រៅ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ ព្រោះ​នៅពេល​ដែល​ពួក​សាសន៍​យូដា​បាន​ឃើញ​ព្រះ​អង្គ​ព្រះ​កន្សែង ពួកគេ​ក៏បាន​លាន់​មាត់​ថា “មើល លោក​ស្រឡាញ់​គាត់​ណាស់​ហ្ន៎”(ខ.៣៦)។ ពាក្យ​មួយ​ឃ្លា​នេះ គឺ​អាច​នាំ​ឲ្យ​មាន​ការ​ប៉ះ​ពាល់​ចិត្ត​ល្មម​នឹង​ឲ្យ​យើង​ឈប់​បង្អង់ ដើម្បី​ថ្វាយបង្គំ​ព្រះ​ដ៏​ជា​មិត្តសំឡាញ់​របស់​យើង ដែល​ជ្រាប​អំពី​ភាព​កម្សោយ​របស់​យើង​។…

Read article
ទីពឹងជ្រករបស់យើងរាល់គ្នា

ព្រះ​ទ្រង់​ជាទី​ពឹង​ជ្រក​សំរាប់​យើងខ្ញុំ។ ទំនុកដំកើង ៦២:៨ កាល​ពីមុន ក្នុង​តំបន់​អាមេរិក​ខាងជើង សត្វ​ក្របីព្រៃ​ធ្លាប់តែ​រស់នៅ និង​ផ្លាស់ទី​ទៅមក ក្នុង​តំបន់​វាលទំនាប​មួយ ដោយ​ជនជាតិ​ដើម​អាមេរិក​បាន​មក​ប្រ​ម៉ាញ់​សត្វ​ក្របីព្រៃ​ទាំងនោះ រហូតដល់​ពេល​ដែល​ជនជាតិ​ស្បែក​ស​បាន​មក​តាំងទីលំនៅ ដោយ​នាំ​ហ្វូង​សត្វស្រុក​ចូល​មក​ចិញ្ចឹម ហើយ​បាន​ធ្វើការ​ដាំដុះ។ ក្រោយមក គេ​ក៏បាន​ប្រើ​ដី​នៅ​ទីនោះ ជា​កន្លែង​ផលិត​​សារធាតុ​គីមី បន្ទាប់ពី​កំពង់​ផែ​ភើល ហាប័រ បាន​ទទួលរង​ការ​វាយ​ប្រហារ ក្នុង​អំឡុង​សម័យ​សង្រ្គាម​លោក​លើក​ទី២ ហើយ​ក្រោយមក​ទៀត គេ​ថែមទាំង​ប្រើ​វា​ជា​កន្លែង​បង្កើត​អាវុធ ក្នុង​សម័យ​សង្រ្គាម​ត្រជាក់។ តែ​ថ្ងៃមួយ គេ​ក៏បាន​រក​ឃើញ​សំបុក​របស់​សត្វ​ឥន្រ្ទី​ពូជ​ក្បាល​ទំពែក នៅ​ទីនោះ ហើយ​មិនយូរ​ប៉ុន្មាន គេ​ក៏បាន​បង្កើត​ឧទ្យានជាតិ​ជម្រក​សត្វព្រៃ នៅ​តំបន់​នោះ មាន​ក្រឡ​ផ្ទៃ៦ពាន់​ហិច​តា ដែល​រាប់បញ្ចូល​ទាំង​វាលទំនាប តំបន់​លិច​ទឹក និង​តំបន់​ព្រៃ នៅ​ជាយក្រុង នៃ​ទី​ក្រុង​ដេនវើ រដ្ឋ​ខូ​ឡូ​រ៉ា​ដូ។ ឧទ្យានជាតិ​នេះ​ស្ថិត​ក្នុងចំណោម តំបន់​ការពារ​សត្វព្រៃ​នៅ​ជាប់​ទីប្រជុំជន ដែលធំ​ជាងគេ នៅ​អាមេរិក ជា​កន្លែង​ការពារ​ដ៏​សុខសាន្ត​សម្រាប់​សត្វព្រៃ ជាង៣ពាន់​ពូជសត្វ ដែល​រាប់​ចាប់តាំងពី​សត្វ​សំពោច​ជើង​ខ្មៅ ដល់​សត្វ​ទីទុយ ដែល​មាន​រូង​ក្នុង​ដី សត្វ​ឥន្រ្ទី​ក្បាលទំពែក​​ និង​សត្វ​ក្របីព្រៃ​ដែល​ត្រាច់ចរ​ទៅមក។ អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង បាន​ប្រាប់​យើង​ថា “ព្រះ​ទ្រង់​ជាទី​ពឹង​ជ្រក​សម្រាប់​យើងខ្ញុំ”(៦២:៨)។ ព្រះអង្គ​ជាទី​ពឹង​ជ្រក ដែល​ធំជាង​កន្លែងជ្រក​កោន​ណា​ទាំងអស់​នៅ​លើ​ផែនដី។ ព្រះអង្គ​ជាទី​ពឹង​ជ្រក​ពិតប្រាកដ មាន​សុវត្ថិភាព និង​ការ​ការពារ ដែល​ក្នុង​ព្រះអង្គ…

Read article