Karen Pimpo

You are here:
សម្រាកដោយការទុកចិត្ត

ឯ​អ្នកណា​ដែល​មានគំនិត​ជាប់​តាម​ទ្រង់ នោះ​ទ្រង់​នឹង​ថែរក្សា​អ្នកនោះ ឲ្យ​មាន​សេចក្តី​សុខ​ពេញខ្នាត ដោយ​ព្រោះ​គេ​ទុកចិត្ត​នឹង​ទ្រង់។ អេសាយ ២៦:៣ អ្នកស្រាវជ្រាវ នៅ​ខេ​ត្ត​ហ្វ៊ូ​ជាន ប្រទេស​ចិន ចង់​ជួយ​អ្នកជំងឺ​សង្គ្រោះ​បន្ទាន់ គេង​ឲ្យបាន​ស្កប់ស្កល់។ ពួក​គេ​ក៏បាន​ធ្វើការ​វាស់​ស្ទង់​ផលប្រយោជន៍​របស់​ឧបករណ៍​ជំនួយការ​ដេក ដោយ​ឲ្យ​អ្នក​ស្ម័គ្រចិត្ត​ប្រើ​ឧបករណ៍​ជំនួយ​ទាំង​នោះ ក្នុង​បរិយាកាស​សប្ប​និមិត្ត ដែល​មាន​ពន្លឺ​ភ្លឺ តាម​កំរិត​របស់​មន្ទីរពេទ្យ និង​មានសម្លេង​ម៉ាស៊ីន​ស្ទង់​អ្នកជំងឺ និង​សម្លេង​ពេទ្យ​ជជែកគ្នា ដូច​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​ពិត​ៗ។ ការស្រាវជ្រាវ​របស់​ពួក​គេ​បាន​រក​ឃើញថា ឧបករណ៍​គ្រប​ភ្នែក​មិន​ឲ្យ​ចាំង​ពន្លឺ និង​ជ័រ​ញាត់​ត្រចៀក បាន​ជួយ​ឲ្យ​អ្នក​ស្ម័គ្រចិត្ត​សម្រាក​បាន​ល្អ​ជាង​មុន។ តែ​ពួក​គេ​បាន​ទទួលស្គាល់​ថា សម្រាប់​អ្នកជំងឺ​សង្គ្រោះ​បន្ទាន់​ពិតប្រាកដ ការ​គេង​ឲ្យ​ស្ងប់​សុខ នៅតែ​ពិបាក​កើតមាន​សម្រាប់​ពួក​គេ។ ពេលណា​ជីវិត​យើង​មាន​ភាព​វឹកវរ តើ​យើង​អាច​រក​ឃើញ​ការសម្រាក ដោយ​របៀបណា? ព្រះគម្ពីរ​បាន​ចែង​ច្បាស់​ថា សន្តិភាព​អាច​កើតមាន ក្នុងចិត្ត​របស់​អ្នក​ដែល​ទុកចិត្ត​ព្រះ ទោះ​ពួក​គេ​ស្ថិត​ក្នុង​កាលៈទេសៈ​ណាក៏ដោយ។ ហោរា​អេសាយ​បាន​ថ្លែង​ទំនាយ អំពី​ពេល​អនាគត ដែល​ជនជាតិ​អ៊ីស្រាអែល នឹង​បាន​ទទួលការ​ស្អាង​ឡើងវិញ បន្ទាប់ពី​ពួក​គេ​បាន​ឆ្លងកាត់​ទុក្ខ​លំបាក។ ពួក​គេ​នឹង​បាន​រស់នៅ​ដោយ​សុខសាន្ត ក្នុង​ទីក្រុង​របស់​ពួក​គេ ព្រោះ​ពួក​គេ​ដឹង​ថា ព្រះ​ទ្រង់​បាន​ធ្វើឲ្យ​ទីនោះ​មាន​ភាព​សុខសាន្ត(អេសាយ ២៦:១)។ ពួក​គេ​នឹង​ទុកចិត្ត​ថា ព្រះអង្គ​កំពុងធ្វើការ​យ៉ាងសកម្ម ក្នុង​លោកិយ​ដែល​នៅ​ជុំវិញ​ពួក​គេ ដើម្បី​នាំមក​នូវ​សេចក្តីល្អ ដោយ “ទ្រង់​ទំលាក់​ពួក​អ្នក​ដែល​នៅ​ទី​ខ្ពស់” លើក​អ្នក​ដែលគេ​ជិះជាន់​ឡើង ហើយ​ប្រទាន​យុត្តិធម៌(ខ.៥-៦)។ ពួក​គេ​នឹង​បានដឹង​ថា “ព្រះ​ដ៏​ជា​ព្រះយេហូវ៉ា​ទ្រង់​ជា​ថ្មដា​ដ៏​នៅ​អស់​កល្ប​ជានិច្ច” ហើយ​ពួក​គេ​នឹង​ទុកចិត្ត​ព្រះអង្គ​ជា​រៀង​រហូត(ខ.៤)។…

Read article
អំណោយដែលយើងមិនសមទទួល

ព្រះគ្រីស្ទយេស៊ូវ​ទ្រង់​បាន​យាង​មក​ក្នុង​លោកីយ៍ ដើម្បីនឹង​ជួយសង្គ្រោះ​មនុស្ស​មាន​បាប ដែល​ខ្ញុំ​នេះ​ជា​លេខ១ក្នុង​ពួក​គេ។ ១ធីម៉ូថេ ១:១៥ ថ្មីៗនេះ ខ្ញុំ​មានការ​ភ្ញាក់ផ្អើល ពេល​ដែល​បាន​ទទួលអំណោយ​ពី​មិត្ត​ភក្តិ​ខ្ញុំ។ ខ្ញុំ​គិតថា ខ្ញុំ​មិន​សមនឹង​ទទួលអំណោយ​ល្អ​យ៉ាងនេះ ពី​នាង​ឡើយ។ នាង​បាន​ផ្ញើ​អំណោយ​នោះ​មក​ខ្ញុំ បន្ទាប់ពី​បានដឹង​ថា ខ្ញុំ​កំពុង​មាន​ភាព​តប់​ប្រមល់​នឹង​ការងារ។ តែ​នាង​ក៏​កំពុងតែ​មាន​ភាព​តប់ប្រមល់​ផង​ដែរ ដោយសារ​ការ​ជាប់រវល់​ថែរក្សា​ឪពុក​ម្តាយ​ចាស់ជរា ចិញ្ចឹម​កូន​ដែល​បង្ក​បញ្ហា​ជា​ច្រើន ទទួល​រង​សំពាធ​ការងារ និង​មាន​បញ្ហា​ទំនាក់ទំនង​ប្តី​ប្រពន្ធ។ ខ្ញុំ​មិន​នឹកស្មាន​សោះ​ថា នាង​បាន​គិត​ពី​ខ្ញុំ​ច្រើនជាង​ខ្លួនឯង ហើយ​អំណោយ​ដ៏​សាមញ្ញ​របស់​នាង​បាន​ធ្វើឲ្យ​ខ្ញុំ​រំភើបចិត្ត​ឡើង​ស្រក់​ទឹកភ្នែក។ តាមពិត យើង​រាល់គ្នា​សុទ្ធតែ​ជា​អ្នកទទួល​អំណោយ​មួយ ដែល​យើង​មិន​សមនឹង​ទទួល។ គឺ​ដូចដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​ថា “ព្រះគ្រីស្ទយេស៊ូវ​ទ្រង់​បាន​យាង​មក​ក្នុង​លោកីយ៍ ដើម្បីនឹង​ជួយសង្គ្រោះ​មនុស្ស​មាន​បាប ដែល​ខ្ញុំ​នេះ​ជា​លេខ១ក្នុង​ពួក​គេ”(១ធីម៉ូថេ ១:១៥)។ ទោះ​កាលពីមុន គាត់ “ជា​អ្នក​ប្រមាថ ធ្វើទុក្ខ​បៀតបៀន ហើយ​ព្រហើន” តែ​ព្រះគុណ​របស់​ព្រះអម្ចាស់​នៃ​យើង​ចាក់​បង្ហូរ​មក​លើ​គាត់ ជា​បរិបូរ(ខ.១៣-១៤)។ ព្រះយេស៊ូវ​ដែល​មាន​ព្រះជន្ម​រស់​ឡើងវិញ បាន​បណ្តាល​ចិត្ត​សាវ័ក​ប៉ុល​ឲ្យ​យល់​ច្បាស់ អំពី​អំណោយ​នៃ​ព្រះគុណ ដែល​ព្រះអង្គ​បាន​ប្រទាន​មក​ដោយ​ឥតគិតថ្លៃ។ ជា​លទ្ធផល គាត់​ក៏បាន​យល់​អត្ថន័យ​នៃ​ការ​មិន​សក្តិ​សមនឹង​ទទួល​អំណោយ​នោះ ហើយ​គាត់​ក៏បាន​ក្លាយជា​ឧបករណ៍​ដ៏​មានអំណាច នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ហើយក៏​បាន​ប្រាប់​មនុស្សជា​ច្រើន អំពី​ការអ្វី​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​សម្រាប់​គាត់។ ដោយសារ​ព្រះគុណ​ព្រះ យើង​ទទួល​សេចក្តី​ស្រឡាញ់ ជាជាង​ទទួល​ការ​ថ្កោល​ទោស និង​សេចក្តី​មេត្តា ជាជាង​ការ​ជំនុំ​ជម្រះ។ នៅ​ថ្ងៃនេះ ចូរ​យើង​អបអរ​ព្រះគុណ​ដែល​យើង​មិន​សមនឹង​ទទួល ដែល​ព្រះ​បាន​ប្រទាន…

Read article
មានចិត្តស្រេកឃ្លានយុត្តិធម៌

មាន​ពរ​ហើយ អស់អ្នក​ដែល​ស្រេកឃ្លាន​នូវ​សេចក្តី​សុចរិត ដ្បិត​អ្នក​ទាំងនោះ​នឹង​បាន​ឆ្អែត។ ម៉ាថាយ ៥:៦ ហេតុការណ៍​ដ៏​តក់ស្លុត​នៃ​ការ​ធ្វើឃាត​លោក​បណ្ឌិត ម៉ា​ទីន លូស័​រ ឃីង(Dr. Martin Luther King Jr.) បាន​កើតឡើង ក្នុង​ពេល​ដែល​ចលនា​ទាមទារ​សិទ្ធិ​ជនស៊ីវិល​នៅ​អាមេរិក បាន​ឈាន​ដល់​ចំណុច​ខ្ពស់​បំផុត ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៦០។ តែ៤ថ្ងៃក្រោយ​មក អ្នកស្រី​ខូ​រេ​តា ស្ក​ត់ ឃីង(Coretta Scott King) ដែល​ជា​ភរិយា​របស់​គាត់ ក៏បាន​បន្ត​ដឹកនាំ​បាតុកម្ម ដោយចិត្ត​ក្លាហាន​ជំនួស​គាត់។ អ្នកស្រី​ខូរេ​តា​មានចិត្ត​ឆេះឆួល នៅក្នុង​ការ​ទាម​ទា​យុត្តិធម៌ ហើយ​បាន​ដឹកនាំ​ចលនា​សំ​ខាន់​ៗ​ជា​ច្រើន​ទៀត ដោយចិត្ត​ក្លាហាន។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា “មាន​ពរ​ហើយ អស់អ្នក​ដែល​ស្រេកឃ្លាន​នូវ​សេចក្តី​សុចរិត ដ្បិត​អ្នក​ទាំងនោះ​នឹង​បាន​ឆ្អែត”(ម៉ាថាយ ៥:៦)។ យើង​ដឹង​ថា ព្រះ​ទ្រង់​នឹង​យាង​ត្រឡប់មកវិញ ដើម្បី​ប្រទាន​នូវ​សេចក្តី​យុត្តិធម៌ ក្នុង​ការ​ជំនុំជម្រះ​ចុងក្រោយ តែ​ទំ​រាំ​តែ​ដល់ពេល​នោះ យើង​មានឱកាស​ចូលរួម ​​នាំឲ្យ​យុត្តិធម៌​របស់​ព្រះអង្គ​កើតមាន នៅ​លើ​ផែនដី ដូច​អ្នកស្រី​ខូ​រេ​តា​ផង​ដែរ។ បទ​គម្ពីរ​អេសាយ ជំពូក ៥៨ បាន​ចែង​​ច្បាស់ នូវ​ការអ្វី​ដែល​ព្រះ​ទ្រង់​ត្រាស់​ហៅ​រាស្រ្ត​ព្រះអង្គ ឲ្យ​ធ្វើ ដូចជា ដោះ​ច្រ​វ៉ា​ក់​ដ៏​អយុត្តិធម៌ ដោះលែង​អ្នក​ដែលគេ​សង្កត់សង្កិន ចែក​អាហារ​ដល់​អ្នក​អត់ឃ្លាន ……

Read article
ជួយសម្រាលបន្ទុកគ្នា

ចូរ​យកអាសា​គ្នា​ទៅវិញទៅមក យ៉ាងនោះ ទើបបាន​សំរេច​តាម​ក្រឹត្យវិន័យ​នៃ​ព្រះគ្រីស្ទ។ កាឡាទី ៦:២ ពេល​ដែល​ក្រុម​ស្ត្រី នៅក្នុង​ក្រុម​សិក្សា​ព្រះគម្ពីរ​ដែល​យើង​ទើប​បង្កើត បាន​ជួប​សោកនាដកម្ម​ជាបន្តបន្ទាប់ យើង​ក៏បាន​ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន​ដ៏​ជ្រាលជ្រៅ ដល់គ្នា​ទៅវិញទៅមក។ ក្នុងចំណោម​យើង មាន​អ្នកខ្លះ​បាន​បាត់បង់​ឪពុក អ្នកខ្លះ​មានការ​ឈឺចាប់​នៅ​ថ្ងៃខួប​អាពាហ៍ពិពាហ៍​បន្ទាប់ពី​បាន​លែងលះ​គ្នា អ្នកខ្លះ​ទៀត​ប្រសូត​បានកូន​តូច​ដែល​មាន​ត្រ​ចៀក​​ថ្លង់​ពី​កំណើត ហើយ​ខ្លះ​ក៏បាន​ប្រញាប់​នាំ​កូន​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់។ បទពិសោធន៍​ដ៏​ឈឺចាប់​ទាំងអស់​នេះ មាន​ភាព​ធ្ងន់ធ្ងរ​ពេក មិន​អាច​ឲ្យ​នរណា​ម្នាក់​រែក​ពន់​តែម្នាក់ឯង​បាន​ឡើយ។ មនុស្ស​ម្នាក់​ៗ​មាន​ភាព​ងាយ​រងគ្រោះ តែ​អាច​នាំឲ្យ​មក​នូវ​ការ​ចែក​ចាយ​បទពិសោធន៍​យ៉ាង​ស្មោះត្រង់។ យើង​ក៏បាន​យំ និង​អធិស្ឋាន​ជាមួយគ្នា ហើយ​ក្រុម​សិក្សា​ព្រះគម្ពីរ​របស់​យើង​ពី​ដំបូង មាន​សុទ្ធតែ​មនុស្ស​ដែល​មិន​ស្គាល់គ្នា ក៏​បាន​ប្រែក្លាយ​ជា​មិត្ត​ជិតស្និទ្ធ​ក្នុងរយៈពេល​តែ​ប៉ុន្មាន​អាទិត្យ​ប៉ុណ្ណោះ។ ក្នុងនាម​យើង​ជាផ្នែក​មួយ​នៃ​ពួក​ជំនុំ យើង​អាច​នៅ​កំដរ​អ្នក​ដែល​កំពុង​ជួប​ទុក្ខវេទនា ដោយ​ជួយ​រំលែកទុក្ខ​ក្នុង​ជម្រៅ​ចិត្ត​របស់​ពួក​គេ។ ចំណង​ទាក់ទង​ដែល​ចងភ្ជាប់​បងប្អូន​ប្រុសស្រី​ក្នុង​ព្រះគ្រីស្ទ មិន​ពឹងផ្អែក​ទៅលើ​ពេលវេលា ដែល​យើង​បាន​ស្គាល់គ្នា​យូរប៉ុណ្ណា ឬ​មាន​អ្វី​ដែល​ដូចគ្នា​នោះ​ទេ។ ផ្ទុយទៅវិញ យើង​ជួយ​សម្រាល​បន្ទុក​គ្នា​ ដូចដែល​សាវ័ក​ប៉ុល​បាន​បង្រៀន(កាឡាទី ៦:២)។ យើង​ស្តាប់​ពួក​គេ​ចែកចាយ​អំពី​ទុក្ខ​លំបាក យើង​បង្ហាញ​ក្តី​អាណិត និង​ជួយ​តាម​លទ្ធភាព ហើយ​អធិស្ឋាន​ឲ្យ​ពួក​គេ ដោយ​ពឹងផ្អែក​លើ​កម្លាំង​របស់​ព្រះ។ យើង​អាច​ស្វែងរក​វិធី​ធ្វើការល្អ​ដល់​មនុស្ស​ទាំងអស់ ជាពិសេស​អ្នក​ដែល​ជា​សមាជិក​នៃ​មហា​គ្រួសារ​អ្នកជឿ (ខ.១០)។ សាវ័ក​ប៉ុល​បាន​មានប្រសាសន៍​ថា ពេលណា​យើង​បាន​ធ្វើ​ដូចនេះ គឺ​យើង​បានសម្រេច​ក្រឹត្យវិន័យ​របស់​ព្រះគ្រីស្ទ​ហើយ(ខ.២) ដែល​បង្គាប់​ឲ្យ​ស្រឡាញ់​ព្រះ និង​ស្រឡាញ់​អ្នកជិតខាង​ដូច​ខ្លួនឯង។ បន្ទុក​ក្នុង​ជីវិត​អាច​មាន​ទម្ងន់​ធ្ងន់ តែ​ព្រះអង្គ​បាន​ប្រទាន​យើង នូវ​មហា​គ្រួសារ​ពួក​ជំនុំ ដើម្បី​សម្រាល​បន្ទុក​យើង។—KAREN PIMPO តើមាន​នរណា​ខ្លះ​កំពុង​រងទុក្ខ​វេទនា…

Read article
ជ្រើសរើសយកក្តីអាណិត

មិន​ត្រូវឲ្យ​នឹកឃើញ ពី​ថ្ងៃ​របស់​បងប្អូន​ឯង ជា​ថ្ងៃ​ដែលគេ​ត្រូវ​អន្តរាយ។ អូបាឌា ១:១២ រឿង​មួយចំនួន ដែល​បាន​កើតឡើង​ក្នុង​ពេល​ព្រឹល​ធ្លាក់ ត្រូវ​បាន​គេ​យក​មក​ចាក់​ផ្សាយ​មាន​រយៈពេល៥នាទី ជា​ចំណុច​សំខាន់ នៃ​វគ្គ​មួយ ក្នុង​កម្មវិធី​ទូរទស្សន៍។ ក្នុង​វីដេអូ​ដែលគេ​បាន​ថត​នៅផ្ទះ​នោះ គេ​ឃើញ​មនុស្ស​ជិះ​ស្គី​ចុះពី​លើដំបូល​ផ្ទះ បុក​វត្ថុ​អ្វីមួយ ហើយ​ខ្លះ​រអិលដួល​នៅ​លើទឹក​កក តាមរបៀប​ដ៏​កំប្លែង បាន​នាំឲ្យមាន​សំណើច និង​ការទះដៃ​ដល់​ទស្សនិកជន នៅ​ក្នុង​ស្ទូ​ឌី​យ៉ូ​ទូរទស្សន៍ ក៏ដូចជា​នៅ​តាម​ផ្ទះ។ ពួក​គេ​ហាក់ដូចជា​សើច​ខ្លាំង​បំផុត នៅពេល​ដែល​ពួក​គេ​ឃើញ​អ្នក​ទាំងនោះ សមនឹង​ជួប​គ្រោះថ្នាក់ ដោយសារ​ទង្វើ​ដ៏​ល្ងង់ខ្លៅ​របស់​ខ្លួន។ វីដេអូ​កំប្លែង​ដែលគេ​បាន​ថត​នៅផ្ទះ មិន​មាន​អ្វី​អាក្រក់​ទេ តែ​អាច​ឆ្លុះបញ្ចាំង​អំពី​ចំណុចខ្សោយ​របស់​យើង ដែល​ងាយ​នឹង​សើច ឬ​ទាញ​យក​ប្រយោជន៍ ពេល​ដែល​អ្នកដទៃ​មាន​បញ្ហា។ រឿង​ដូចនេះ​បាន​កត់ទុក​ក្នុង​កណ្ឌ​គម្ពីរ​អូបាឌា អំពី​ជនជាតិ​ពីរ គឺ​អ៊ីស្រាអែល និង​អេ​ដំម។ ពេល​ដែល​ព្រះ​ទ្រង់ទត​ឃើញថា ពួក​អ៊ីស្រាអែល​សម​នឹង​ទទួលទោស ដោយសារ​អំពើបាប​របស់​ខ្លួន សាសន៍​អេដំម​ក៏​បាន​អរសប្បាយ។ ពួក​អេដំម​បាន​ឆ្លៀត​ឱកាស​ចូលលុក​លុយ​ទីក្រុង​របស់​ពួក​អ៊ីស្រាអែល ស្កាត់ផ្លូវ​ពួក​គេ​មិន​ឲ្យ​រត់គេច ហើយក៏​បាន​ចូលដៃ​ជាមួយ​ខ្មាំងសត្រូវ​របស់​ពួក​គេ(អូបាឌា ១:១៣-១៤)។ ព្រះ​ទ្រង់​ក៏បាន​មាន​បន្ទូល​ព្រមាន តាមរយៈ​ហោរា​អូបាឌា​ថា “មិន​ត្រូវឲ្យ​នឹកឃើញ ពី​ថ្ងៃ​របស់​បងប្អូន​ឯង ជា​ថ្ងៃ​ដែលគេ​ត្រូវ​អន្តរាយ ដោយមាន​ចិត្តរីករាយ​ពី​ដំណើរ​ពួក​កូនចៅ​យូដា ក្នុង​កាលដែល​គេ​ត្រូវ​បំផ្លាញ​នោះ​ឡើយ ដ្បិត​ថ្ងៃ​របស់​ព្រះយេហូវ៉ា ជិតនឹង​មក​លើ​អស់ទាំង​សាសន៍​ហើយ”(ខ.១២,១៥)។ ពេលណា​យើង​ឃើញ​បញ្ហា​ប្រឈម ឬ​ទុក្ខវេទនា​របស់​អ្នកដទៃ ទោះ​ពួក​គេ​សមនឹង​ជួប​បញ្ហា​នោះ​ឬ​អត់​ក៏ដោយ ក៏​យើង​ត្រូវតែ​ជ្រើសរើស​យក​ការ​អាណិត…

Read article
លះបង់ការគ្រប់គ្រងថ្វាយព្រះ

អញ គឺ​យេ​ហូវ៉ា អញ​បាន​បន្ទាប​ដើមឈើ​ខ្ពស់​ចុះ​មក ហើយ​បាន​ដំកើង​ដើមឈើ​ទាប​ឡើងវិញ។ អេសេគាល ១៧:២៤ សូម​យើង​នឹកស្រមៃ​អំពី​ដើម​ច័ន្ទ​គិរី​មួយ​ដើម ដែល​មាន​ទំហំ​តូចល្មម​នឹងអាច​ដាំ​ក្នុង​ផើង ដាក់​តាំងនៅ​លើ​តុ ក្នុង​ផ្ទះបាយ។ ដើម​បុន​សៃ​របស់​ជនជាតិ​ជប៉ុន មាន​លក្ខណៈ​ដូចនេះ​ឯង។ វា​ជាដើម​ឈើ​មាន​សម្រស់​ស្អាត សម្រាប់​តាំង​លម្អ​រ ដែល​ប្រៀប​ដូចជា​ដើម​ច័ន្ទ​គិរី​ដ៏​ធំ​ស្កឹមស្កៃ ដែលគេ​បំព្រួញ​ឲ្យតូច ល្មម​ដាក់​តាំង​លម្អ​នៅ​លើ​តុ។ ដើម​បុន​សៃ​មិន​មាន​ឌី​អិន​អេ ខុសប្លែក​ពីដើម​ឈើ​ធំ​ឡើយ។ តាមពិត ពួក​វា​មាន​ទំហំ​តូច​ល្អិត ដោយសារ​គេ​ដាំ​វា នៅក្នុង​ផើង​មាន​ជម្រៅ​រាក់​ៗ ដោយ​លួស​មែក និង​កាត់តម្រឹម​ឫស ដើម្បី​រាំងស្ទះ​ការលូតលាស់​របស់​ពួក​វា ដូចនេះ ពួក​វា​នៅតែ​មាន​ទំហំ​តូច​ក្រិន តែ​មាន​រូបរាង​ស្អាត​ដូចដើម​ឈើ​ធំ។ ដើម​បុន​សៃ​ជាដើម​ឈើ​សម្រាប់​តាំង​លម្អ ដែល​មាន​សម្រស់​គួរឲ្យ​ស្ញប់ស្ញែង តែ​ពួក​វា​ក៏បាន​ឆ្លុះបញ្ចាំង​អំពី​អំណាច​នៃ​ការគ្រប់គ្រង ដែល​មនុស្ស​មាន​មក​លើ​ពួក​វា។ ជា​ការពិត​ណាស់ យើង​អាច​គ្រប់​គ្រង​ការលូតលាស់​របស់​ពួក​វា ព្រោះ​ដើមឈើ​ឆ្លើយតប ចំ​ពោះ​បរិស្ថាន​របស់​វា តែ​ព្រះ​ទ្រង់​ទេ ដែល​ជា​អ្នកធ្វើ​ឲ្យ​អ្វី​ៗ​មាន​ការ​លូតលាស់។ ព្រះអង្គ​បាន​មាន​បន្ទូល​ដូចនេះ ទៅកាន់​ហោរា​អេសេគាល​ថា “អញ គឺ​យេ​ហូវ៉ា អញ​បាន​បន្ទាប​ដើមឈើ​ខ្ពស់​ចុះ​មក ហើយ​បាន​ដំកើង​ដើមឈើ​ទាប​ឡើងវិញ​”(អេសេគាល ១៧:២៤)។ ត្រង់​ចំណុច​នេះ ព្រះអង្គ​កំពុង​បែក​សម្ដែង​ទំនាយ អំពី​ព្រឹត្តិ​ការណ៍​នៅពេលអនាគត ដែល​ពេលនោះ ព្រះអង្គ​នឹង “ជីករំលើង​” ប្រជាជាតិ​អ៊ីស្រាអែល ដោយ​អនុញ្ញាត​ឲ្យ​ចក្រភព​បា​ប៊ី​ឡូន​ចូល​ឈ្លានពាន។ ទោះជាយ៉ាងណា​ក៏ដោយ…

Read article
ការកែតម្រង់ដែលមានប្រយោជន៍ដល់ជីវិត

ត្រចៀក​ណា​ដែល​ស្តាប់​តាម​សេចក្តី​បន្ទោស​នៃ​ជីវិត នោះ​នឹង​អាស្រ័យ​នៅជា​កណ្តាល​ពួក​អ្នកប្រាជ្ញ។ សុភាសិត ១៥:៣១ មាន​ពេល​មួយ ស៊ែ​លី(Shellie) បាន​និយាយ​អំពី​យុវតី​ម្នាក់ ដែល​ជា​សិស្សរបស់​គាត់​ យ៉ាងដូច​នេះ​ថា “គួរឲ្យ​ស្តាយ​ណាស់ ថ្មីៗនេះ យើង​មានការ​ជជែកគ្នា​ដ៏​ពិបាក។ ខ្ញុំ​យល់ថា យើង​ទាំងពីរ​សុទ្ធតែ​មិន​សប្បាយចិត្ត​ដូចគ្នា តែ​ខ្ញុំ​ពិតជា​យល់ឃើញ​ថា គាត់​ត្រូវ​កែប្រែ​អា​ក្បកិ​រិយា និង​ទង្វើ​ររបស់​គាត់ ដើម្បីកុំឲ្យ​មនុស្ស​នៅ​ជុំវិញ​គាត់ មានការ​ឈឺចាប់​”។ ទោះ​ពួក​គេ​មិន​មាន​អារម្មណ៍ល្អ​ក៏ដោយ ក៏​ការសន្ទនា​នោះ​មាន​លទ្ធផល​ល្អ ហើយ​បាន​ជួយ​ឲ្យ​ទំនាក់ទំនង​ពួក​គេ​កាន់តែ​រឹងមាំ។ ពីរ​សប្តាហ៍​ក្រោយមក អ្នក​ទាំងពីរ​ក៏បាន​ដឹកនាំ​កម្មវិធី​អធិស្ឋាន​របស់​ព្រះវិហារ ក្រោម​ប្រធានបទ​ការ​បន្ទាបខ្លួន។ សូម្បីតែ​នៅ​ក្រៅ​ទំនាក់ទំនង​សិស្ស​និង​គ្រូ ក៏​យើង​អាច​មានការ​ជជែកគ្នា​ដ៏​ពិបាក ជាមួយ​បងប្អូន​ក្នុង​ព្រះគ្រីស្ទ។ កណ្ឌ​គម្ពីរ​សុភាសិត​ដែល​ជា​កណ្ឌ​គម្ពីរ​នៃ​ប្រាជ្ញា បាន​ចែង​ម្តង​ហើយ​ម្តង​ទៀត អំពី​សារៈសំខាន់​នៃ​ការ​បន្ទាបខ្លួន ក្នុង​ការ​កែ​តម្រង់ ឬទទួលការ​កែ​តម្រង់។ តាមពិត ការរិះគន់​ដើម្បី​ស្ថាបនា មានប្រយោជន៍​ដល់​ជីវិត​ណាស់ ហើយក៏​នាំទៅរក​ប្រាជ្ញា​ពិតប្រាកដ(សុភាសិត ១៥:៣១)។ បទ​គម្ពីរ​សុភាសិត ១៥:៥ បាន​ចែងថា “មនុស្ស​ល្ងីល្ងើ​តែងតែ​ស្អប់​សេចក្តី​ប្រៀនប្រដៅ​របស់​ឪពុក តែ​អ្នកណា​ដែល​ស្តាប់​តាម​សេចក្តី​បន្ទោស នោះ​នឹង​បាន​គំនិតវាងវៃ​វិញ”។ និយាយ​ឲ្យ​ខ្លី មនុស្ស​ដែល​ស្អប់​ការ​កែ​តម្រង់ នឹង​ត្រូវ​ស្លាប់(ខ.១០)។ គឺ​ដូចដែល​ស៊ែ​លី​បាន​ជួប​ផ្ទាល់ ការ​និយាយ​ចេញ​នូវ​សេចក្តី​ពិត ដោយ​ក្តី​ស្រឡាញ់ អាច​ជួយ​ទំនាក់ទំនង​ឲ្យ​មាន​ភាពល្អ​ប្រសើរ​ឡើង។ តើ​អ្នក​គួរតែ​និយាយ​ពាក្យ​នៃ​ក្តី​ស្រឡាញ់ និង​ការ​កែ​តម្រង់ ទៅកាន់​នរណា​ខ្លះ ក្នុង​ជីវិត​អ្នក?…

Read article