Katara Patton

You are here:
ជួយ​អ្នក​ទាល់ក្រ

លេវី​វិន័យ ២៥:៣៥-៣៨ បើ​បង​ឬ​ប្អូន​ដែល​នៅ​ជិត​ឯង ធ្លាក់​ខ្លួន​ទៅ​ជា​ក្រ មាន​កំឡាំង​ដៃ​ខ្សោយ នោះ​ត្រូវ​ឲ្យ​ឯង​ទប់ទល់​ផង ហើយ​ឲ្យ​នៅ​ជា​មួយ​នឹង​ឯង​ដូចជា​អ្នក​ប្រទេស​ក្រៅ ឬ​ជា​អ្នក​ស្នាក់​ដែរ​។ លេវី​វិន័យ ២៥:៣៥ កាលពី​ដើម​ទសវត្សរ៍​ឆ្នាំ ១៩០០ ច្បាប់​បាន​ហាម​ប្រជាជន​ស្បែក​ខ្មៅ និង​ជន​អន្តោ​ប្រវេសន៍ ក្នុង​សហរដ្ឋអាមេរិក មិន​ឲ្យ​ជួល ឬ​ទិញ​អចលន​ទ្រព្យ ក្នុង​ទីក្រុង​កូរ៉ូណាដូ រដ្ឋ​កាលីហ្វូញ៉ា​ទេ​។ បុរស​ស្បែក​ខ្មៅ​ម្នាក់ ឈ្មោះ​ហ្កាស់ ថមសិន(Gus Thompson) ដែល​ធ្លាប់​រស់នៅ​ជា​ទាសករ​ពី​កំណើត បាន​ទិញ​ដី​មួយ​កន្លែង និង​សង់​ផ្ទះ​ជួល​មួយ​ខ្នង ក្នុង​ទីក្រុង​កូរ៉ូណាដូ មុន​ពេល​ច្បាប់​ដែល​មាន​ការ​រើសអើង​នេះ ត្រូវ​បាន​គេ​អនុម័ត​។ នៅ​ឆ្នាំ១៩៣៩ លោក​ហ្កាស់​​ក៏​បាន​ជួល​ផ្ទះ​នោះ ឲ្យ​គ្រួសារ​មួយ ជា​ជនជាតិ​អាស៊ី ហើយ​ទី​បំផុត​ក៏​បាន​លក់​ដី​នោះ​ឲ្យ​ពួកគេ​។ ប្រហែល​ជិត៩៥ឆ្នាំ​ក្រោយមក បន្ទាប់​ពី​បាន​លក់​​ដី​នោះ​ហើយ សមាជិក​ខ្លះ​ក្នុង​គ្រួសារ​ជនជាតិ​អាស៊ី​នេះ ក៏​បាន​បរិច្ចាគ​ប្រាក់​ដែល​ទទួល​បាន​ពី​ការ​លក់​នោះ ដល់​និស្សិតមហាវិទ្យាល័យ ដែល​ជា​ជនជាតិ​ស្បែក​ខ្មៅ​។ ពួកគេ​ក៏​កំពុង​រត់​ការ​ច្បាប់ ដើម្បី​ដាក់​ឈ្មោះ​ឲ្យ​មជ្ឈមណ្ឌល​មួយ នៅ​ក្នុង​សកលវិទ្យាល័យ​សាន់ឌីអេហ្គោ តាម​លំនាំ​ឈ្មោះ​របស់​លោក​ហ្កាស និង​ភរិយា​គាត់ គឺ​អ្នក​ស្រី​អេម៉ា(Emma)។ កណ្ឌ​គម្ពីរ​លេវី​វិន័យ ក៏​បាន​ចែង​អំពី​ការ​ប្រព្រឹត្ត​ដោយ​ចិត្ត​សប្បុរស ចំពោះ​អ្នក​ដទៃ​ផង​ដែរ​។ គឺ​ដូច​ដែល​ព្រះ​ទ្រង់​បាន​បង្គាប់​រាស្រ្ត​របស់​ព្រះ​អង្គ​ថា “បើ​បង​ឬ​ប្អូន​ដែល​នៅ​ជិត​ឯង ធ្លាក់​ខ្លួន​ទៅ​ជា​ក្រ មាន​កំឡាំង​ដៃ​ខ្សោយ នោះ​ត្រូវ​ឲ្យ​ឯង​ទប់​ទល់​ផង ហើយ​ឲ្យ​នៅ​ជា​មួយ​នឹង​ឯង​ដូចជា​អ្នក​ប្រទេស​ក្រៅ…

Read article
ការ​ជួយ​យក​អសារ ក្នុង​ព្រះយេស៊ូវ

កិច្ចការ ១៦:១១-១៥ កាល​នាង​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ព្រម​ទាំង​ពួក​គ្រួ​នាង​រួច​ហើយ នោះ​ក៏​អញ្ជើញ​យើង​ថា បើ​អស់លោក​យល់​ឃើញថា ខ្ញុំ​ស្មោះ​ត្រង់​ចំពោះ​ព្រះអម្ចាស់​ពិត នោះ​សូម​លោក​អញ្ជើញ​ទៅ​នៅ​ឯ​ផ្ទះ​ខ្ញុំ​កុំខាន​។ កិច្ចការ ១៦:‌១៥ ក្នុង​អំឡុង​សម័យ​ចលនា​ទាមទារ​សិទ្ធិ​ប្រជាជន នៅ​អាមេរិក អ្នក​ស្រី ឡេអា ឆេស(Leah Chase) ជា​ចុងភៅ​ដ៏​ល្បី​ល្បាញ​នៅ​រដ្ឋ​ញូអូលិន បាន​ខិតខំ​ធ្វើ​អ្វី​ដែល​គាត់​អាច​ធ្វើ​បាន​។ គាត់​បាន​រៀបចំ​ម្ហូប​អាហារ​សម្រាប់​អ្នក ដែល​កំពុង​ដើរ​ដង្ហែ ដើម្បី​ទាមទារ​សិទ្ធិ​ស្មើ​គ្នា សម្រាប់​មនុស្ស​ទាំង​អស់​។ គាត់​ថា “ខ្ញុំ​គ្រាន់​តែ​ចែក​អាហារ​ដល់​ប្រជាជន​ប៉ុណ្ណោះ​។ ពួកគេ​កំពុង​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​ទាមទារ​អ្វីមួយ ហើយ​ពួកគេ​មិន​ដឹង​ថា ពួក​គេ​នឹង​ជួប​ប្រទះ​អ្វី​ខ្លះ​ទេ នៅពេល​ពួកគេ​ចេញ​ខាង​ក្រៅ​។ ពួកគេ​មិន​ដឹង​ថា នឹង​មាន​អ្វី​ខ្លះ​កើត​ឡើង​ចំពោះ​ពួកគេ​នៅ​តាម​ផ្លូវ​ទេ​។ ប៉ុន្តែ ពេលណា​ពួកគេ​នៅ​ទីនេះ ពួក​គេ​ដឹង​ថា ខ្ញុំ​នឹង​ចែក​អាហារ​ឲ្យ​ពួកគេ​។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​សម្រាប់​ពួកគេ”។ ជួនកាល គេ​អាច​នឹង​មើល​រំលង​អំណោយ​ទាន​នៃ​ការ​យក​អសារ​អ្នក​ដទៃ តែ​អំណោយ​ទាន​នេះ​អាច​សំខាន់​ដូច​ទម្រង់​ផ្សេង​ទៀត នៃ​ការ​បម្រើ​គ្នា​ទៅវិញ​ទៅមក​ក្នុង​ព្រះគ្រីស្ទ​ផង​ដែរ​។ នាង​លីឌា គឺជា “អ្នក​ជំនួញ​ក្រ​ណាត់​ពណ៌ស្វាយ”(ខ.១៤) ក៏បាន​បម្រើ​សាវ័ក​ប៉ុល និង​គ្រូ​អធិប្បាយ​ផ្សេង​ទៀត ដែល​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះយេស៊ូវ ទៅ​ដល់​ប្រជាជន​នៅ​ស្រុក​ម៉ាសេដូន(កិច្ចការ ១៦:១១-១៤)។ គាត់​បាន​ប្រើ​អ្វីៗ​ដែល​គាត់​មាន គឺ​ផ្ទះ​របស់​គាត់ ដើម្បី​ជួយ​យក​អសារ​ក្រុម​ការងារ​ដែល​កំពុង​ធ្វើ​ដំណើរ​បេសកកម្ម​។ បន្ទាប់ពី​គាត់​បានឮ​ដំណឹង​ល្អ ហើយ​ទទួល​ជឿ​ព្រះយេស៊ូវ គាត់​ក៏បាន​ទទូច​គ្រូ​អធិប្បាយ​ទាំង​នោះ ឲ្យ​ស្នាក់​នៅ​ផ្ទះ​របស់​គាត់​សិន ដោយ​ប្រាប់​ពួក​គេ​ថា…

Read article
មិន​អាក់អន់​ចិត្ត​ងាយៗ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

សុភាសិត ១៩:៨-១៣ សតិ​បញ្ញា​របស់​មនុស្ស​នឹង​នាំ​ឲ្យ​យឺត​នឹង​ខឹង អ្នក​នោះ​ក៏​តែង​មាន​ចិត្ត​អរ ដោយ​មិន​ប្រកាន់​ទោស​វិញ​។ សុភាសិត ១៩:១១ នៅពេល​ដែល​ខ្ញុំ​បាន​ចូល​ព្រះវិហារ​របស់​ខ្ញុំ បន្ទាប់ពី​ការ​បិទ​ខ្ទប់​អស់​ជា​ច្រើន​ខែ​មក ខ្ញុំ​មាន​ចិត្ត​រំភើប​រីករាយ ដែល​បាន​ឃើញ​សមាជិក​ពួក​ជំនុំ​ដែល​ខ្ញុំ​មិន​បាន​ជួប​គ្នា​មួយ​រយៈ​។ ខ្ញុំ​ដឹង​ថា សមាជិក​ខ្លះ ជា​ពិសេស​អ្នក​មាន​វ័យ​ចាស់​ជាងគេ​នឹង​មិន​បាន​មក​ព្រះវិហារ​ទេ ដោយសារ​កត្តា​សុវត្ថិភាព និង​ហេតុផល​ផ្សេងៗ​ទៀត ហើយ​ខ្លះ​ទៀត​បាន​លាចាក​លោក​ហើយ​។ ដូច​នេះ ខ្ញុំ​មាន​ចិត្ត​រំភើប​ណាស់ ពេល​ដែល​បាន​ឃើញ​ប្តី​ប្រពន្ធ​វ័យ​ចំណាស់​មួយ​គូរ​ដើរ​ចូល​ព្រះវិហារ ហើយ​​អង្គុយ​នៅ​កៅ​អី​ជួរ​ក្រោយ​ខ្ញុំ​ដូច​កាលពី​មុន​។ ខ្ញុំ​ក៏​បាន​លើក​​ដៃ​ជំរាប​សួរ​ពួក​គាត់​។ បុរស​ជា​ប្តី​ក៏បាន​ជំរាប​សួរ​តប​ខ្ញុំ​វិញ ប៉ុន្តែ ភរិយា​របស់​គាត់​បាន​សម្លឹង​មុខ​ខ្ញុំ ដោយ​ទឹក​មុខ​មិន​ញញឹម​សោះ​។ ពេល​នោះ ខ្ញុំ​មាន​អារម្មណ៍​ចម្លែក ហើយ​ឆ្ងល់​ថា ហេតុ​អ្វី​គាត់​មាន​ទឹក​មុខ​ដូច​នេះ​។ ពីរបី​អា​ទិត្យ​ក្រោយមក ខ្ញុំ​ក៏បាន​សង្កេត​មើល​ឃើញ​មិត្ត​ភក្តិ​របស់​គាត់​ម្នាក់ បាន​ជួយ​ណែនាំ​គាត់ ពេលណា​គាត់​ត្រូវ​អង្គុយ​ចុះ ឬ​ក្រោក​ឈរ ក្នុង​កម្មវិធី​ថ្វាយបង្គំ​ក្នុង​ព្រះវិហារ គឺ​ហាក់​ដូចជា​កំពុង​ថែទាំ​អ្នក​ជំងឺ​ចាស់​ជរា​អញ្ចឹង​។ គាត់​ប្រហែល​ជា​មាន​ជំងឺ ហើយ​មិន​ចាំ​ថា​ខ្ញុំ​ជា​នរណា​ទេ​។ ខ្ញុំ​អរ​ព្រះគុណ​ព្រះអង្គ ដែល​ខ្ញុំ​មិន​បាន​ចូល​ទៅ​សួរ​គាត់​ត្រង់ៗ ឬ​អាក់អន់​ចិត្ត ពេល​ដែល​គាត់​មិន​បាន​ឆ្លើយតប​ចំពោះ​ការ​ស្វាគមន៍​ដ៏​ក្លៀវក្លា​របស់​ខ្ញុំ​។ កណ្ឌ​គម្ពីរ​សុភាសិត បាន​ផ្តល់​ឲ្យ​នូវ​យោបល់​ល្អៗ​ជា​ច្រើន ដើម្បី​ឲ្យ​យើង​រស់នៅ​ប្រកប​ដោយ​ប្រាជ្ញា ហើយក៏​បាន​បង្រៀន​អំពី​មនុស្ស​ដែល​យឺត​នឹង​ខឹង​ផង​ដែរ​។ តាម​ពិត កណ្ឌ​គម្ពីរ​នេះ​បាន​ចែងថា “សតិ​បញ្ញា​របស់​មនុស្ស​នឹង​នាំ​ឲ្យ​យឺត​នឹង​ខឹង អ្នក​នោះ​ក៏​តែង​មាន​ចិត្ត​អរ ដោយ​មិន​ប្រកាន់​ទោស​វិញ”(១៩:១១)។ ការ​សម្រេច​ចិត្ត​មិន​អាក់អន់​ចិត្ត និង​រៀន “គ្រប់​គ្រង​កំហឹង”(ខ.១១)…

Read article
ក្តី​អំណរ​ដែល​កើត​ឡើង​ពី​ការ​ឲ្យ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

កិច្ចការ ៩:៣៦-៤៣ មាន​សិស្ស​ស្រី​ម្នាក់​ឈ្មោះ តេប៊ីថា (ស្រាយ​ថា នាង​ក្តាន់) នាង​នោះ​បាន​ធ្វើ​គុណ ហើយ​ដាក់​ទាន​ជា​ច្រើន​។ កិច្ចការ ៩:៣៦ ក្នុង​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​រយៈ​ពេល៥ម៉ោង ស្រ្តី​ម្នាក់​បាន​យក​ខ្សែ​អំបោះ​មក​អង្គុយ​ចាក់​អាវ​រងា​យ៉ាង​ញាប់ដៃ​។ ខណៈ​ពេល​ដែល​គាត់​ត្រឡប់​ម្ជុល​ចុះ​ឡើងៗ ក្នុង​ការ​ចាក់​អាវ​រងា​នោះ គាត់​បាន​សង្កេត​ឃើញ​ទារក​អាយុ៥ខែ​ម្នាក់ កំពុង​មើល​សកម្មភាព​របស់​គាត់ យ៉ាង​ជក់​ចិត្ត​។ បន្ទាប់មក គាត់​ក៏បាន​គិត​ឃើញថា គាត់​នឹង​ផ្អាក​ការ​ចាក់​អាវ​រងា​នោះ​មួយ​រយៈ​សិន ហើយ​ងាក​មក​ចាក់​មួក​តូច​មួយ​សម្រាប់​ទស្សនិកជន​ដ៏​តូច​ល្អិត​ម្នាក់​នោះ ដែល​បាន​ស្ញប់​ស្ញែង​ចំពោះ​សកម្មភាព​របស់​គាត់​។ ទោះជា​យ៉ាងណា​ក៏ដោយ គាត់​ក៏​បាន​ចាក់​មួក​នោះ​រួច​រាល់​ ក្នុងរយៈ​ពេល​ដែល​គាត់​សេសសល់ ក្នុង​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​នោះ តែមួយ​ម៉ោង​ប៉ុណ្ណោះ​។ នៅ​ពេល​គាត់​ជូន​មួក​នោះ​ទៅ​ម្តាយ​របស់​ក្មេង​តូច ក្រុម​គ្រួសារ​ទាំងមូល​ក៏​បាន​ទទួល​យក​វា​ដោយ​ចិត្ត​រីករាយ ខណៈ​ពេល​ដែល​អ្នក​ដំណើរ​ដទៃ​ទៀត​បាន​ញញឹម ហើយ​ទះដៃ​អបអរ​។ អំណោយ​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ច្រើនតែ​នាំមក​នូវ​ក្តី​អំណរ​ដល់​អ្នក​ទទួល​។ តាមរយៈ​អំណោយ​នោះ ម្ចាស់​អំណោយ​ក៏​អាច​បង្ហាញ​ឲ្យ​យើង​ឃើញ​សេចក្តី​សប្បុរស​របស់​ព្រះគ្រីស្ទ​ផង​ដែរ ទោះ​អំណោយ​នោះ​គឺជា​អ្វី​ដែល​យើង​ត្រូវ​ការ ឬ​គ្រាន់តែ​ចង់​បាន​ក៏ដោយ​។ ក្នុង​សម័យ​ពួក​ជំនុំ​ដំបូង នាង​តេប៊ីថា​មាន​ទីបន្ទាល់​ល្អ ដោយសារ​នាង​ចូល​ចិត្ត​ចែក​សំលៀក​បំពាក់ និង​តែងតែ​ធ្វើ​ការ​ល្អ និង​ជួយ​យក​អសារ​អ្នកក្រ(កិច្ចការ ៩:៣៦)។ នៅពេល​ដែល​នាង​លាចាក​លោក អស់អ្នក​ដែល​ទទួល​អំណោយ​របស់​នាង ក៏បាន​បង្ហាញ​សំលៀក​បំពាក់ ដែល​នាង​បាន​កាត់ដេរ​ឲ្យ​ពួកគេ(ខ.៣៩)។ ពួកគេ​បាន​ធ្វើ​បន្ទាល់​អំពី​សេចក្តី​សប្បុរស និង​អំពី​របៀប​ដែល​ព្រះ​បាន​ធ្វើ​ការ​ក្នុង​ជីវិត​របស់​ពួកគេ តាមរយៈ​នាង​។ ហេតុការណ៍​ដ៏​អស្ចារ្យ​បាន​កើត​ឡើង នៅពេល​ដែល​សាវ័ក​ពេត្រុស​បាន​អធិស្ឋាន​ប្រោស​នាង​តេប៊ីថា ឲ្យ​រស់​ឡើង​វិញ ដោយ​អំណាច​នៃ​ព្រះវិញ្ញាណបរិសុទ្ធ(ខ.៤០)។ អ្នក​ដែល​គោរព​ស្រឡាញ់​នាង​បាន​ឃើញ​ហេតុការណ៍​នេះ…

Read article
ការ​អធិស្ឋាន​សូម​ព្រះទ័យ​ព្រះអង្គ​បាន​សម្រេច

លូកា ២២:៤១-៤៤ ឱ​ព្រះវរបិតា​អើយ បើសិន​ជា​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​សូម​យក​ពែង​នេះ​ចេញ​ពី​ទូល​បង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូល​បង្គំ​ឡើយ សូម​តាមតែ​ព្រះហឫទ័យ​ទ្រង់​វិញ​។ លូកា ២២:៤២ កាល​ខ្ញុំ​ទើប​ទទួល​ជឿ​ព្រះយេស៊ូវ មាន​ពេល​មួយ ខ្ញុំ​បាន​បើក​មើល​ព្រះ​គម្ពីរប៊ីប​សម្រាប់​សិក្សា​ប្រចាំ​ថ្ងៃ ហើយ​ក៏​បាន​អាន​ចំ​ខ​គម្ពីរ​ដែល​ខ្ញុំ​ធ្លាប់​បានឮ​កាល​ពី​មុន​មក​ថា “ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក”(ម៉ាថាយ ៧:៧)។ អត្ថបទ​ពន្យល់ ក្នុង​ព្រះ​គម្ពីរ​នោះ​បាន​បក​ស្រាយ​ថា អ្វី​ដែល​យើង​ពិត​ជា​គួរ​តែ​ទូល​សូម​ព្រះ គឺ​ត្រូវ​សូម​ឲ្យ​ចិត្ត​របស់​យើង មាន​ភាព​សម​ស្រប​នឹង​បំណង​ព្រះទ័យ​ព្រះអង្គ​។ ពេលណា​យើ        ង​ព្យាយាម​ទូល​សូម​តាម​បំណង​ព្រះទ័យ​ព្រះអង្គ យើង​អាច​ទុក​ចិត្ត​ថា យើង​នឹង​ទទួល​បាន​អ្វី​ដែល​យើង​បាន​ទូល​សូម​នោះ​។ កាល​នោះ ការ​បង្រៀន​នេះ​ហាក់​ដូចជា​ថ្មី​សម្រាប់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​បាន​អធិស្ឋាន​សូម​បំណង​ព្រះទ័យ​ព្រះ​បាន​សម្រេច ក្នុង​ជីវិត​ខ្ញុំ​។ ក្រោយមក នៅ​ថ្ងៃ​ដដែល​នោះ ខ្ញុំ​មាន​ចិត្ត​រំភើប​ដោយ​ការ​ភ្ញាក់​ផ្អើល ចំពោះ​ឱកាស​ការងារ​មួយ ដែល​ខ្ញុំ​បាន​បដិសេធន៍​នៅ​ក្នុង​គំនិត​ខ្ញុំ​រួច​ទៅ​ហើយ ហើយ​ខ្ញុំ​ក៏បាន​នឹក​ចាំ​អំពី​ការ​អធិស្ឋាន​របស់​ខ្ញុំ​។ អ្វី​ដែល​ខ្ញុំ​មិន​បាន​គិតថា​ខ្ញុំ​ចង់​បាន តាម​ពិត វា​ប្រហែល​ជា​ផ្នែក​មួយ​នៃ​បំណង​ព្រះទ័យ​ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​ជីវិត​ខ្ញុំ​។ ដូច​នេះ ខ្ញុំ​ក៏​បាន​បន្ត​អធិស្ឋាន ហើយ​ទី​បំផុត​ក៏​បាន​ទទួលយក​ការងារ​នោះ​។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពេល​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​ជា​គំរូ សម្រាប់​យើង នៅ​ក្នុង​ពេល​ដែល​សំខាន់​ជាង ដ៏​អស់​កល្ប​ជានិច្ច​។ មុន​ពេល​គេ​ក្បត់​ព្រះអង្គ ហើយ​ព្រះអង្គ​ត្រូវ​គេ​ចាប់​ខ្លួន ហើយ​យក​ទៅ​ឆ្កាង ព្រះ​អង្គ​បាន​អធិស្ឋាន​ថា “ឱ​ព្រះវរបិតា​អើយ បើសិន​ជា​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​សូម​យក​ពែង​នេះ​ចេញ​ពី​ទូល​បង្គំ​ទៅ…

Read article
ព្រះអង្គ​ជ្រាប​អំពី​ទុក្ខ​លំបាក​របស់​អ្នក

លោកុប្បត្តិ ១៦:៩-១៦ នាង​ក៏​ហៅ​ព្រះ​នាម​ព្រះយេហូវ៉ា ដែល​កំពុង​មាន​ព្រះបន្ទូល​នឹង​នាង​ថា «ព្រះ​ដ៏​ទត​ឃើញ» ដ្បិត​នាង​គិតថា នៅ​ទីនេះ​អញ​បាន​ឃើញ​ព្រះ​ដែល​ទ្រង់ទត​ឃើញ​អញ​ទេតើ​។ លោកុប្បត្តិ ១៦:១៣ មាន​ពេល​មួយ​មិត្ត​ភក្តិ​ខ្ញុំ​បាន​ស្រែក​ប្រាប់​កូន​ប្រុស​គាត់​យ៉ាង​ម៉ឺង​ម៉ាត់ បន្ទាប់​ពី​កូន​ប្រុស​គាត់​ឡើង​ឈើ​នៅ​លើ​កៅអី​ក្នុង​ព្រះ​វិហារ​គ្រវី​ដៃ​ដាក់​លោក​គ្រូ​គង្វាល​ដែល​កំពុង​អធិប្បាយ​ព្រះ​បន្ទូល។ កូន​ប្រុស​គាត់​ក៏បាន​និយាយ​ត្រង់ៗថា “កូន​ចង់​ឲ្យ​គ្រូ​គង្វាល​មើល​ឃើញ​កូន​។ បើ​កូន​មិន​ឈរ​ទេ គាត់​មើល​កូន​មិន​ឃើញ​ទេ”។ ព្រះ​វិហារ​ភាគ​ច្រើន​មិន​លើក​ទឹក​ចិត្ត ឲ្យ​ក្មេង​ឡើងឈរ​នៅ​លើ​កៅអី​ក្នុង​ព្រះវិហារ​យ៉ាង​ដូច​នេះ​ទេ​។ កូន​ប្រុស​របស់​មិត្ត​ភក្តិ​ខ្ញុំ ខ្លាច​គ្រូ​គង្វាល​មិន​យក​ចិត្ត​ទុកដាក់​ចំពោះ​គាត់ គឺ​ដោយសារ​គាត់​មិន​យល់​ប៉ុណ្ណោះ​។ ពេលណា​យើង​ព្យាយាម​ធ្វើ​ឲ្យ​ព្រះ​អម្ចាស់​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​យើង យើង​មិន​ចាំបាច់​ត្រូវ​ព្រួយ​បារម្ភ ខ្លាច​ព្រះអង្គ​ទតមើល​យើង​មិន​ឃើញ​នោះ​ទេ​។ ព្រះអង្គ​តែងតែ​មើល​យើង​ឃើញ​ជានិច្ច​។ ព្រះអង្គ​ជា​ព្រះ​ដែល​បាន​បង្ហាញ​អង្គ​ទ្រង់ ដល់​នាង​ហាកា កាល​នាង​កំពុង​ស្ថិត​ក្នុង​ពេល​ដែល​ឯកោ​បំផុត នឿយណាយ​បំផុត និង​ធ្លាក់​ដល់​ចំណុច​សូន្យ ក្នុង​ជីវិត​របស់​នាង​។ គាត់​ត្រូវ​នាង​សារ៉ាយ​ប្រើ ជា​ឧបករណ៍ ដើម្បី​បង្កើត​កូន​ប្រុស​ឲ្យ​លោក​អាប់រ៉ាម(លោកុប្បត្តិ ១៦:៣)។ ហើយ​នៅពេល​ដែល​នាង​មាន​ផ្ទៃពោះ លោក​អាប់​រ៉ាម​បាន​បណ្តោយ​ឲ្យ​ភរិយា​គាត់​ធ្វើបាប​នាង បានជា​នាង​រត់​គេច​ពី​នាង​សារ៉ាយ(ខ.៦)។ ស្រ្តី​ជា​ទាសករ​រូប​នេះ​បាន​រត់​គេច​ខ្លួន ស្ថិត​ក្នុង​ភាព​ឯកោ មាន​ផ្ទៃពោះ និង​រស់នៅ​យ៉ាង​វេទនា​។ ប៉ុន្តែ ក្នុង​ពេល​ដែល​នាង​កំពុង​ស្ថិត​ក្នុង​ភាព​អស់​សង្ឃឹម ក្នុង​វាល​រហោស្ថាន ព្រះអម្ចាស់​បាន​ចាត់​ទេវតា​មួយ​អង្គ ឲ្យ​មក​ជួប​នាង​។ ទេវតា​ក៏បាន​ប្រាប់​នាង​ថា ព្រះ​អម្ចាស់​ជ្រាប​ពី​សេចក្តី​ទុក្ខ​លំបាក​របស់​នាង(ខ.១១)។ នាង​ក៏​បាន​ឆ្លើយ​តប​ថា ព្រះអង្គ​ជា​ព្រះ​ដែល​បាន​ទត​ឃើញ​នាង(ខ.១៣)។ ការ​ដឹង​ថា ព្រះ​អម្ចាស់​ជ្រាប់​អំពី​ទុក្ខ​លំបាក​របស់​យើង គឺ​ពិតជា​មាន​សារៈសំខាន់​ចំពោះ​យើង​ណាស់ ជា​ពិសេស​នៅពេល​ដែល​យើង​ស្ថិត​ក្នុង​វាល​រហោស្ថាន​។ ព្រះ​អម្ចាស់​ទត​ឃើញ​នាង​ហាកា…

Read article
នៅតែ​បន្ត​អធិស្ឋាន

១ថែស្សាឡូនិច ៥:‌១៦-២២ ចូរ​អធិស្ឋាន​ឥត​ឈប់ឈរ​។ ១ថែស្សាឡូនិច ៥:‌១៧ មាន​ពេល​មួយ​កូន​ស្រី​ខ្ញុំ​បាន​ផ្ញើ​សារ​មក​ទូរស័ព្ទ​ខ្ញុំ​ថា នាង​ប្រឡង​បាន​ពិន្ទុ៨៤​។ ពេល​ខ្ញុំ​កំពុង​អាន​សារ​របស់​នាង ក្នុង​ទូរស័ព្ទ​របស់​ខ្ញុំ ខ្ញុំ​អាច​ដឹង​ថា កូន​ស្រី​របស់​ខ្ញុំ​កំពុង​មាន​ចិត្ត​រំភើប​រីករាយ​។ កាល​នោះ គាត់​ទើបតែ​ចាប់​ផ្តើម​ចូល​រៀន​ក្នុង​ថ្នាក់​វិទ្យាល័យ ហើយ​កំពុង​ប្រើ​ទូរស័ព្ទ​នៅ​ម៉ោង​សម្រាក​បាយ​ថ្ងៃ​ត្រង់​។ ក្នុង​នាម​ខ្ញុំ​ជា​ម្តាយ ខ្ញុំ​មាន​ការ​សប្បាយ​ចិត្ត​ណាស់ គឺ​មិន​គ្រាន់តែ​ដោយសារ​កូន​ស្រី​ខ្ញុំ​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រឡង​ដ៏​ពិបាក​ប៉ុណ្ណោះ​ទេ តែ​ក៏​ដោយសារ​គាត់​បាន​សម្រេច​ចិត្ត​ទំនាក់​ទំនង​មក​ខ្ញុំ។ និយាយ​ឲ្យ​ខ្លី គាត់​ចង់​ចែក​ចាយ​ដំណឹង​ដ៏​ល្អ​នេះ ឲ្យ​ខ្ញុំ​មាន​អំណរ​ជាមួយ​គាត់​ផង​ដែរ​។ ពេល​ដែល​ខ្ញុំ​បាន​ដឹង​ថា សារ​ដែល​គាត់​បាន​ផ្ញើ​មក ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​រីករាយ​ពេញ​មួយ​ថ្ងៃ ក្រោយមក ខ្ញុំ​ក៏បាន​គិត អំពី​អារម្មណ៍​ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​ខ្ញុំ នៅ​ពេលណា​ខ្ញុំ​ឈោង​ទៅ​រក​ព្រះអង្គ​។ តើ​ព្រះអង្គ​មាន​ព្រះទ័យ​រីករាយ​ទេ នៅពេល​ដែល​ខ្ញុំ​និយាយ​ទៅ​កាន់​ព្រះអង្គ? ការ​អធិស្ឋាន​គឺជា​ការ​សន្ទនា​ជាមួយ​ព្រះ ហើយ​ព្រះ​គម្ពីរប៊ីប​បាន​បង្រៀន​យើង ឲ្យ​បន្ត​អធិស្ឋាន​ទៅ​កាន់​ព្រះអង្គ (១ថែស្សាឡូន ៥:១៧)។ ការ​ជជែក​ជាមួយ​ព្រះអង្គ គឺ​បាន​រំឭក​យើង​ថា ព្រះអង្គ​គង់នៅ​ជាមួយ​យើង ទាំង​នៅពេល​យើង​សប្បាយ​រីករាយ ក៏​ដូច​នៅពេល​ដែល​យើង​ពិបាក​ចិត្ត​។ ទោះ​ព្រះអង្គ​បាន​ជ្រាប​អំពី​អ្វីៗ​ទាំង​អស់​ហើយក៏​ដោយ ការ​ទូល​ថ្វាយ​រឿង​របស់​យើង​ដល់​ព្រះអង្គ មាន​ប្រយោជន៍​ចំពោះ​យើង ដោយ​នាំ​ឲ្យ​យើង​ងាក​មក​ផ្ដោត​ចិត្ត​ទៅលើ​ព្រះអង្គ និង​គិត​អំពី​ព្រះអង្គ​។ បទ​គម្ពីរ​អេសាយ ២៦:៣ បាន​ចែងថា “ឯ​អ្នកណា​ដែល​មាន​គំនិត​ជាប់​តាម​ទ្រង់ នោះ​ទ្រង់​នឹង​ថែរក្សា​អ្នក​នោះ ឲ្យ​មាន​សេចក្តី​សុខ​ពេញ​ខ្នាត ដោយ​ព្រោះ​គេ​ទុកចិត្ត​នឹង​ទ្រង់”។ យើង​នឹង​មាន​សន្តិភាព​នៅ​ក្នុង​ចិត្ត​យ៉ាង​ពេញលេញ ពេលណា​យើង​ងាក​មក​ផ្ដោត​ចិត្ត​ទៅលើ​ព្រះអង្គ​។ ទោះ​យើង​ជួប​រឿង​អ្វី​ក៏ដោយ…

Read article
ដំណើរ​ជីវិត​ដែល​មាន​ការ​ឡើង​ចុះ

យ៉ូហាន ១៦:៣១-៣៣ ខ្ញុំ​ប្រាប់​សេចក្តី​ទាំង​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា បាន​សេចក្តី​សុខ​សាន្ត ដោយសារ​ខ្ញុំ​។ យ៉ូហាន ១៦:៣៣ ថ្ងៃ​មួយ វេទិកា​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​បង្ហាញ​រូប​ភាព​មួយ ដែល​ខ្ញុំ​បាន​បង្ហោះ​កាលពី​ឆ្នាំ​មុន ដែល​នៅ​ក្នុង​នោះ ខ្ញុំ​ឃើញ​រូប​កូន​ខ្ញុំ​អាយុ៥ឆ្នាំ កំពុង​ទទួល​ជោគជ័យ នៅ​ក្នុង​ការ​លេង​ល្បែង​កម្សាន្ត​ឡើង​កាំជណ្តើរ​នៅ​ក្នុង​ផែនទី​។ ខ្ញុំ​ក៏បាន​ភ្ជាប់​ឈ្មោះ​បង​ប្រុស និង​បង​ស្រី​របស់​ខ្ញុំ ក្នុង​ការ​បង្ហោះ​រូបភាព​នោះ ដោយសារ​ពួកគេ​បាន​លេង​ល្បែង​កម្សាន្ត​នេះ​ជា​ញឹក​ញាប់ កាល​យើង​នៅ​ក្មេង​។ ល្បែង​កម្សាន្ត​ឡើង​កាំ​ជណ្តើរ​ក្នុង​ផែនទី ត្រូវ​បាន​គេ​បង្កើត​ឡើង ផ្អែក​ទៅលើ​ល្បែង​កម្សាន្ត​មួយ ដែលគេ​បាន​លេង​ប៉ុន្មាន​សតវត្សរ៍​មក​ហើយ ដោយ​ជួយ​មនុស្ស​ឲ្យ​រៀន​រាប់​លេខ ហើយ​ផ្តល់​ឲ្យ​នូវ​ភាព​រំភើប​រីករាយ ដល់​អ្នក​ដែល​អាច​ឡើង​ជណ្តើរ​ដល់​លេង១០០ បាន​លឿន​ជាងគេ ដើម្បី​ឈ្នះ​ល្បែង​កម្សាន្ត​នេះ​។ ប៉ុន្តែ អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន! បើ​អ្នក​ឡើង​ទៅ​ដល់លេខ៩៨ អ្នក​ត្រូវ​សម្រូត​ចុះ​មក​ក្រោម​វិញ​តាម​ក្តារអិល​អស់​ជា​ច្រើន​លេខ ដោយ​ពន្យារ​ពេល ឬ​ធ្វើ​ឲ្យ​អ្នក​មិន​អាច​ទទួល​ជ័យ​ជម្នះ​បាន​។ តើ​ជីវិត​យើង​មិនមែន​លក្ខណៈ​ដូច​ល្បែង​កម្សាន្ត​នេះ​ទេឬ? ព្រះយេស៊ូវ​បាន​រៀបចំ​ខ្លួន​យើង ដោយ​សេចក្តី​ស្រឡាញ់ សម្រាប់​ដំណើរ​ឡើង​ចុះៗ នៃ​ជីវិត​របស់​យើង​ប្រចាំ​ថ្ងៃ​។ ព្រះអង្គ​មាន​បន្ទូល​ថា យើង​នឹង​ជួប “សេចក្តី​វេទនា”(យ៉ូហាន ១៦:៣៣) តែ​ព្រះអង្គ​ក៏បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​មាន​សន្តិភាព​ក្នុង​ចិត្ត​ផង​ដែរ​។ យើង​មិន​ចាំបាច់​ត្រូវ​រង្គោះ​រង្គើ ដោយសារ​ទុក្ខ​វេទនា​ដែល​យើង​ជួប​ប្រទះ​ទេ​។ ហេតុ​អ្វី? ព្រោះ​ព្រះគ្រីស្ទ​បាន​ឈ្នះ​លោកិយ​ហើយ! គ្មាន​អ្វី​ខ្លាំង​ជាង​ព្រះ​ចេស្តា​របស់​ព្រះអង្គ​ឡើយ ដូច​នេះ យើង​ក៏​អាច​ប្រឈម​មុខ​ដាក់​បញ្ហា​អ្វី​ក៏ដោយ ដែល​យើង​ជួប​ប្រទះ​ក្នុង​ដំណើរ​ជីវិត…

Read article
គិត​ប្រយោជន៍​អ្នក​ដទៃ​លើស​ខ្លួនឯង

ភីលីព ២:១-៥ កុំ​ឲ្យ​ធ្វើ​អ្វី ដោយ​ទាស់ទែង​គ្នា ឬ​ដោយ​សេចក្តី​អំនួត​ឥត​ប្រយោជន៍​ឡើយ តែ​ចូរ​រាប់អាន​គេ​ឲ្យលើស​ជាង​ខ្លួន​ដោយ​ចិត្ត​សុភាព​វិញ​។ ភីលីព ២:៣ កាល​ក្រុម​កីឡា​បាល់បោះ មក​ពី​សកលវិទ្យាល័យ ហ្វ៊ែរឡៃ ឌីឃិនសិន ដើរ​ចូល​ក្នុង​ទីលាន​ប្រកួត​កីឡា​បាល់​បោះ​មហាវិទ្យាល័យ ទស្សនិកជន​ជា​អ្នក​គាំទ្រ​នៅ​កន្លែង​អង្គុយ ក៏​បាន​ស្រែក​ហ៊ោរ​ឲ្យ​ក្រុម​កីឡា​មួយ​នេះ​។ គេ​មិន​រំពឹង​ថា ក្រុម​នេះ​នឹង​អាច​ឆ្លង​ផុត​ជុំ​ទីមួយ​ឡើយ ប៉ុន្តែ ពួកគេ​បាន​ឆ្លងផុត​។ ហើយ​ពួកគេ​ក៏​បានឮ​ក្រុម​ភ្លេង​លេង​បទ​ចម្រៀង​ប្រយុទ្ធ​របស់​ពួក​គេ​ពី​កន្លែង​អង្គុយ​មក តែ​ពួកគេ​មិន​ដែល​មាន​ក្រុម​ភ្លេង​ផ្ទាល់​ខ្លួន​ឡើយ​។ ក្រុម​ភ្លេង​មក​ពី​សកលវិទ្យាល័យ​ដេយតុន បាន​រៀន​ចេះ​បទ​ចម្រៀង​របស់​កីឡាករ​មួយ​ក្រុម​នេះ រយៈ​ពេលតែ​ប៉ុន្មាន​នាទី​មុន​ពេល​ការ​ប្រកួត​ចាប់​ផ្តើម​។ ក្រុម​ភ្លេង​នេះ​អាច​លេង​បទ​ដែល​ពួកគេ​ចេះ​ចាំ​ស្ទាត់ តែ​ពួកគេ​បាន​សម្រេច​ចិត្ត​លេង​បទ​ចម្រៀង​នេះ ដើម្បី​ជួយ​លើក​ទឹក​ចិត្ត​សាលា​ដទៃ​ទៀត និង​ក្រុម​កីឡាករ​ដទៃ​ទៀត​។ សកម្មភាព​របស់​ក្រុម​ភ្លេង​នេះ អាច​ធ្វើ​ឲ្យ​យើង​នឹក​ចាំ អំពី​ការ​រួបរួម ដែល​មាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ​ភីលីព​។ សាវ័ក​ប៉ុល​បាន​ប្រាប់​ពួក​ជំនុំ​នៅ​ទីក្រុង​ភីលីព ក៏​ដូចជា​យើង​ក្នុង​ពេល​សព្វថ្ងៃ ឲ្យ​រស់នៅ​ដោយ​ការ​រួបរួម ដោយ “ចិត្ត​គំនិត​តែមួយ”(ភីលីព ២:២) ជា​ពិសេស ដោយសារ​ព្រះគ្រីស្ទ​បាន​បង្រួប​បង្រួម​ពួកគេ​ហើយ​។ ដើម្បី​ឲ្យ​ពួកគេ​រួបរួម​គ្នា សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​ពួកគេ ឲ្យ​លះ​បង់​ចោល​ចិត្ត​អាត្មា​និយម ហើយ​គិត​ប្រយោជន៍​អ្នក​ដទៃ ជា​សំខាន់​ជាង​ខ្លួនឯង​។ ការ​ឲ្យ​តម្លៃ​អ្នក​ដទៃ ខ្លាំង​ជាង​ខ្លួនឯង ប្រហែល​មិន​កើត​មាន​ដោយ​ឯកឯង​ឡើយ ប៉ុន្តែ ការ​ឲ្យ​តម្លៃ​អ្នក​ដទៃ​យ៉ាង​ដូច​នេះ គឺជា​ការ​យក​តម្រាប់​តាម​ព្រះគ្រីស្ទ​។ សាវ័ក​ប៉ុល​បាន​បង្រៀន​យើង​ថា “កុំ​ឲ្យ​ធ្វើ​អ្វី ដោយ​ទាស់ទែង​គ្នា ឬ​ដោយ​សេចក្តី​អំនួត​ឥត​ប្រយោជន៍​ឡើយ…

Read article
រៀន​សូត្រ​ពី​គ្នា​ទៅវិញ​ទៅមក

នាងរស់ ២:១១-១២ ៣:១-៦ គេ​បាន​ប្រាប់​ដល់​ខ្ញុំ ពី​គ្រប់​ទាំង​កិរិយា ដែល​នាង​បាន​ប្រព្រឹត្ត​នឹង​ម្តាយ​ក្មេក តាំងពី​ប្តី​នាង​ស្លាប់​ចោល​ទៅ​។ នាងរស់ ២:‌១១ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ មុន​ពេល​កម្ម​វិធី​ហ្ស៊ូម(Zoom) ត្រូវ​បាន​គេ​យក​មក​ប្រើ ក្នុង​ការ​ជួប​ជុំ​ជា​ក្រុម​ពី​ចម្ងាយ តាម​បណ្ដាញ​អ៊ីនធឺណិត មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​អញ្ជើញ​ខ្ញុំ ឲ្យ​ចូល​រួម​ជាមួយ​គាត់ ក្នុង​ការ​ជួប​គ្នា​តាម​អនឡាញ​មើល​មុខ​គ្នា​ឃើញ ដើម្បី​ពិភាក្សា​គ្នា​អំពី​កម្មវិធី​មួយ​។ តាមរយៈ​ភាព​តានតឹង​ដែល​ខ្ញុំ​បាន​បង្ហាញ​ក្នុង​អ៊ីមែល ដែល​ខ្ញុំ​បាន​ផ្ញើ​ទៅ​គាត់ គាត់​អាច​មើល​ដឹង​ថា ខ្ញុំ​មិន​ទាន់​យល់​អំពី​របៀប​ចូល​រួម​ជាមួយ​គាត់ ដូច​នេះ គាត់​ក៏បាន​ណែនាំ​ខ្ញុំ ឲ្យ​ស្វែងរក​ក្មេង​ជំទង់​ម្នាក់ ជួយ​ពន្យល់​ខ្ញុំ​អំពី​របៀប​ចូល​រួម​ក្នុង​ការ​ជួប​គ្នា​តាម​អនឡាញ​មើល​មុខ​គ្នា​ឃើញ​។ ការ​ណែនាំ​របស់​គាត់ បាន​ចង្អុល​បង្ហាញ អំពី​តម្លៃ​នៃ​ទំនាក់​ទំនង​រវាង​មនុស្ស ស្ថិត​ក្នុង​ជំនាន់​ផ្សេង​គ្នា​។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ទំនាក់​ទំនង​រវាង​នាងរស់ និង​នាង​ណាអូមី​។ គេ​ច្រើនតែ​សរសើរ​នាងរស់ ដោយសារ​គាត់​ជា​កូន​ប្រសារ​ស្រី ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ ដែល​បាន​សម្រេច​ចិត្ត​មិន​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត ដើម្បី​រួម​ដំណើរ​ជា​មួយ​នាង​ណា​អូមី​ជា​ម្តាយ​ក្មេក ទៅ​ភូមិ​បេថ្លេហិម(នាងរស់ ១:១៦-១៧)។ នៅពេល​ដែល​ពួកគេ​ទៅដល់​ភូមិ​នោះ នាងរស់​ក៏បាន​ប្រាប់​នាង​ណាអូមី​ថា “ឥឡូវ​នេះ សូម​បើក​ឲ្យ​ខ្ញុំ​ទៅ​ឯ​ស្រែ ដើម្បី​នឹង​រើស​សន្សំ​ស្រូវ តាម​អ្នកណា​ដែល​អាណិត​មេត្តា​ដល់​ខ្ញុំ”(២:២)។ នាង​បាន​ជួយ​ស្រ្តី​ចំណា​សម្នាក់​នេះ ដែល​ក្រោយមក បាន​ជួយ​នាង​ឲ្យ​បាន​រៀប​ការ​ជាមួយ​លោក​បូអូស ជា​ម្ចាស់​ស្រែ​។ ការ​ណែនាំ​របស់​នាង​ណាអូមី សម្រាប់​នាងរស់ បាន​បណ្តាល​ចិត្ត​លោក​បូអូស ឲ្យ​ទិញ​ទ្រព្យ​សម្បត្តិ​របស់​បង​ប្អូន​សាច់​ថ្លៃ​របស់​នាង ហើយក៏​បាន​ទទួលយក​នាង​ជា​ភរិយា(៤:៩-១០)។…

Read article