ចុងបញ្ចប់នៃសាច់រឿង
កុំយំថ្វី មើលន៏ សត្វសិង្ហដែលកើតពីពូជអំបូរយូដា គឺជាឫសកែវនៃហ្លួងដាវីឌ ទ្រង់បានឈ្នះ។ វិវរណៈ ៥:៥ អស់រយៈពេលជាង៦ទសវត្សរ៍មកហើយ ដែលគេបានស្គាល់សម្លេងរបស់ អ្នកអានព័ត៌មាន ឈ្មោះប៉ុល ហាវេយ(Paul Harvey) តាមរយៈការផ្សាយរបស់វិទ្យុអាមេរិក។ ក្នុងការអានព័ត៌មាន ៦ថ្ងៃ ក្នុងមួយសប្តាហ៍ គាត់តែងតែនិយាយ ដោយពាក្យសម្តីដ៏ប៉ិនប្រសប់ថា “ប្រិយមិត្តបានដឹង អំពីព័ត៌មាននេះហើយ ក្នុងរយៈពេល១នាទីទៀត ប្រិយមិត្តនឹងបានស្តាប់រឿងដែលនៅសល់”។ បន្ទាប់ពីការផ្សាយពាណិជ្ជកម្មដ៏ខ្លីមួយ គាត់ក៏បាននិយាយ អំពីរឿងដែលមិនសូវមានគេដឹង អំពីជនល្បីឈ្មោះណាម្នាក់។ ទាល់តែដល់ចុងបញ្ចប់នៃសាច់រឿង ទើបគាត់បញ្ចេញឈ្មោះ ឬចំណុចដ៏សំខាន់ដទៃទៀតរបស់អ្នកនោះ ហើយទន្ទឹមនឹងនោះ គាត់ក៏បានធ្វើឲ្យប្រិយមិត្តអ្នកស្តាប់ មានចិត្តសប្បាយរីករាយ នៅក្នុងការតាមដានរឿង ដោយយកចិត្តទុកដាក់ពីដើមដល់ចប់។ សាវ័កយ៉ូហានបានទទួលការបើកសម្តែង អំពីរឿងក្នុងអតីតកាល និងអនាគត ដែលបានបង្ហាញចេញមក តាមការសន្យាស្រដៀងនេះផងដែរ។ ទោះជាយ៉ាងណាក៏ដោយ រឿងដែលគាត់បានទទួលការបើកសម្តែងនោះ បានចាប់ផ្តើមដោយភាពសោកសៅ។ គាត់បានយំឥតឈប់ ពេលដែលគាត់មិនឃើញមាននរណាម្នាក់ដែលបានកើតមក នៅលើផែនដី ឬស្ថានសួគ៌ អាចបើកបង្ហាញរឿងប្រវត្តិសាស្ត្របន្ទាប់ទៀត(វិវរណៈ ៤:១ ៥:១-៤)។ បន្ទាប់មក គាត់ក៏បានឮសម្លេងនិយាយប្រាប់គាត់ ឲ្យមានសង្ឃឹមឡើង នៅក្នុងសិង្ហនៃពូជអំបូរយូដា (ខ.៥)។…
Read article