Monica Larose

You are here:
អំពើសប្បុរសដែលមិនឲ្យគេដឹង

ពេល​ដែល​ខ្ញុំ​ទើប​តែ​បញ្ចប់​មហា​វិទ្យាល័យ ខ្ញុំ​ដឹង​ថា ខ្ញុំ​ចាំ​បាច់​ត្រូវ​រៀន​ចាយ​ត្បិត​ត្បៀត ដោយ​កំណត់​ថា ក្នុង​មួយ​សប្តាហ៍ ខ្ញុំ​មិន​ត្រូវ​ចំណាយ​ទៅ​លើ​គ្រឿង​ទេស លើស​ពី​២៥​ដុល្លា​ឡើយ។ ថ្ងៃ​មួយ ពេល​ខ្ញុំ​កំពុង​តម្រង់​ជួរ​រង់​ចាំ​បង់​លុយ នៅ​ហាង​ទំនិញ មុន​នឹង​ចេញ​មក​ក្រៅ ខ្ញុំ​សង្ស័យ​ថា គ្រឿង​ទេស​ដែល​ខ្ញុំ​បាន​ទិញ មាន​តម្លៃ​លើស​លុយ​ដែល​នៅ​ជាប់​ខ្លួន​។ ខ្ញុំ​ក៏​ប្រាប់​អ្នក​គិត​លុយ ឲ្យ​ឈប់​បូក​បន្ថែម​ទំនិញ​ដែល​នៅ​សល់ ពេល​ដែល​តម្លៃ​សរុប​បាន​កើន​ដល់​២០​ដុល្លា​ ព្រោះ​ខ្ញុំ​មាន​លុយ​ល្មម​នឹង​ទិញ​គ្រឿង​ទេស​ទាំង​អស់​ដែល​ខ្ញុំ​បាន​ជ្រើស​រើស លើក​លែង​តែ​ម្រេច​មួយ​កញ្ចប់ ដែល​ខ្ញុំ​គ្មាន​លុយ​បន្ថែម​សម្រាប់​ទិញ។ ពេល​ខ្ញុំ​ហៀប​នឹង​បើក​ឡាន​ចេញ​ទៅ​ផ្ទះ​វិញ មាន​បុរស​ម្នាក់​បាន​ឈប់​នៅ​ក្បែរ​ឡាន​ខ្ញុំ។ គាត់​ក៏​បាន​ហុច​ម្រេច​មួយ​កញ្ចប់​ឲ្យ​ខ្ញុំ ដោយ​និយាយ​ថា វា​ជា​ម្រេច​ដែល​ខ្ញុំ​ត្រូវ​ការ។​ មិន​ទាន់​បាន​អរ​គុណ​គាត់​ផង គាត់​ក៏​បាន​ដើរ​ចេញ​ទៅ​បាត់។ ពេល​ខ្ញុំ​នឹក​ឃើញ​ការ​ល្អ​ដ៏​សាមញ្ញ និង​សប្បុ​រស​របស់​គាត់ ខ្ញុំ​មាន​ចិត្ត​កក់​ក្តៅ ហើយ​ក៏​បាន​នឹក​ចាំ​ព្រះ​បន្ទូល​ព្រះ​យេស៊ូវ ក្នុង​បទ​គម្ពីរ​ម៉ាថាយ ជំពូក៦។ ព្រះ​យេស៊ូវ​ទ្រង់​បាន​រិះ​គន់​អ្នក​ដែល​ធ្វើ​ទាន ដើម្បី​ឲ្យ​គេ​សរសើរ​ខ្លួន(ខ.២) ហើយ​ទ្រង់​ក៏​បាន​បង្រៀន​សិស្ស​ទ្រង់ ឲ្យ​ចេះ​ធ្វើ​ទាន តាម​បែប​ផ្សេង​វិញ។ ទ្រង់​បាន​បង្រៀន​កុំ​ឲ្យ​ធ្វើ​ទាន ដើម្បី​មុខ​មាត់នោះ​ឡើយ ផ្ទុយ​ទៅ​វិញ គឺ​ត្រូវ​ធ្វើ​ទាន ក្នុង​ភាព​លាក់​កំបាំង គឺ​មិន​ខុស​ពី​ដៃ​ឆ្វេង​ដែល​មិន​ដឹង​ថា ដៃ​ស្តាំ​កំពុង​តែ​ធ្វើ​ទាន​នោះ​ឡើយ(ខ.៣)។ អំពើ​សប្បុរស​របស់​មនុស្ស​ដែល​ខ្ញុំ​មិន​ស្គាល់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា​ ការ​ធ្វើ​ទាន គឺ​មិន​គួរ​ធ្វើ​ឡើង ដើម្បី​ខ្លួន​យើង​នោះឡើយ។ យើង​ធ្វើ​ទាន គឺ​ដោយ​សារ​តែ​ការ​អ្វី​ដែល​ព្រះ​ដ៏​សប្បុរស​នៃ​យើង បាន​ប្រទាន​ពរ​យើង ដោយ​មិន​សំចៃ​(២កូរិនថូស ៩:៦-១១)។…

Read article
គោលបំណងនៃការរស់នៅ

ត្រួស​ៗ ហើយ​ក៏​បាន​កត់​សំគាល់​ឃើញ​ថា សៀវ​ភៅ​ទាំង​នោះ​បាន​បង្ហាញ​នូវ​ទស្សនៈ ដែល​មាន​ទំនោរ​គួរ​ឲ្យ​ចាប់​អារម្មណ៍​។ សៀវ​ភៅ​ប្រភេទ​នោះ ស្ទើរ​តែ​ទាំង​អស់​បាន​ផ្តល់​ឲ្យ​នូវ​យោបល់​ល្អ​ៗ ហើយ​ទន្ទឹម​នឹង​នោះ ក៏​មាន​សៀវភៅ​ជា​ច្រើន​ដែល​និយាយ​ពន្លយ​ពាក្យ​ថា យើង​ត្រូវ​កាត់​បន្ថយ​ការ​ចំណាយ ក្នុង​ការ​រស់​នៅ ដើម្បី​ឲ្យ​យើង​បាន​រស់​នៅ​ដូច​មហា​សេដ្ឋី នៅ​ថ្ងៃ​ក្រោយ។ ប៉ុន្តែ មាន​សៀវ​ភៅ​មួយ​បាន​ផ្តល់​ឲ្យ​នូវ​ទស្សនៈ​ខុស​ពី​នេះ ដោយ​លើក​ឡើង​ថា ការ​រស់​នៅបែប​សាមញ្ញ គឺ​មាន​ភាព​ចាំបាច់ ដើម្បី​ក្លាយ​ជា​អ្នក​មាន។ សៀវ​ភៅ​នោះ​បាន​លើក​ទឹក​ចិត្ត​ថា បើ​អ្នក​ត្រូវ​ការ​របស់​របរ​កាន់​តែ​ច្រើន ឬ​កាន់​តែ​ឡូយ​ឆាយ ដើម្បី​ឲ្យ​បាន​សប្បាយ​ចិត្ត នោះ​មាន​ន័យ​ថា “អ្នក​មិន​ដឹង​ថា ខ្លួន​ឯង​កំពុង​រស់​នៅ​ដើម្បី​អ្វី​ទេ”។ ទស្សនៈ​ដ៏​មាន​ន័យ​ខាង​លើ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ឆ្លើយ​តប​របស់​ព្រះ​យេស៊ូវ ចំពោះ​បុរស​ម្នាក់ ដែល​បាន​ទូល​សូម​ទ្រង់ ឲ្យ​ជំរុញ​បង​ប្រុស​គាត់ ឲ្យ​ចែក​កេរ​មរតក​ជា​មួយ​គាត់។ ពេល​នោះ ព្រះ​យេស៊ូវ​ទ្រង់​មិន​បាន​កាន់​ខាង​គាត់​ឡើយ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​មាន​បន្ទូល​បដិសេធ​គាត់​ភ្លាម​ៗ មុន​ពេល​ទ្រង់​ធ្វើ​ការ​ព្រមាន​យ៉ាង​ម៉ឺង​ម៉ាត់ អំពី “ភាពលោភ​លន់​គ្រប់​ប្រភេទ” ព្រោះ “​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យ​សម្បត្តិ​ជា​បរិបូរ​ទេ”(លូកា ១២:១៤-១៥)។ បន្ទាប់​មក ទ្រង់​ក៏​បាន​ពិពណ៌​នា អំពី​ការ​ដែល​បុរស​អ្នក​មាន​ម្នាក់ មាន​ផែន​ការ​បង្គរ​ភោគ​ផល​ដំណាំ​របស់​ខ្លួន​ទុក ហើយ​អរ​សប្បាយ​នឹង​ជីវ​ភាព​ដ៏​ស្តុក​ស្តម្ភ ដែល​នោះ​ជា​ការ​ធ្វើ​ផែន​ការ​ចូល​និវត្តន៍ តាម​បែប​សតវត្សរ៍​ទី​១ ហើយ​ទ្រង់​ក៏បាន​ធ្វើ​ការ​សន្និ​ដ្ឋាន​ថា ទ្រព្យ​សម្បត្តិ​ទាំង​នោះ នឹង​គ្មាន​ប្រយោជន៍​អ្វី​សម្រាប់​គាត់​ឡើយ ព្រោះ​គាត់​នឹង​ស្លាប់​នៅ​យប់​នោះ​ហើយ(ខ.១៦-២០)។ យើង​មាន​ការ​ទទួល​ខុស​ត្រូវ នៅ​ក្នុង​ការ​ប្រើ​ប្រាស់​ធន​ធាន​របស់​យើង…

Read article
របៀបកែប្រែជីវិតមនុស្សម្នាក់

ជួន​កាល​ជីវិត​យើង មាន​ការ​ផ្លាស់​ប្តូរ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី តាម​រយៈ​ឥទ្ធិ​ពល​ដ៏មា​នអំណាច​របស់​អ្នក​ដទៃ​។​ សម្រាប់​លោក​ប្រ៊ូស ស្ព្រីងធីន(Bruce Springsteen) ដែល​ជា​តន្ត្រីករ​រ៉ក់ ខិនរ៉ូល ដ៏​ល្បី​ល្បាញ គាត់​បាន​ឆ្លង​កាត់​វ័យ​កុមារ​ដ៏​លំបាក​លំបិន និង​បន្ត​ជម្នះ​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត ដោយ​មិន​ព្រម​ចុះ​ចាញ់ តាម​រយៈ​ស្នាដៃ​របស់​សីល្បៈ​ករ​ផ្នែក​តន្រ្តី។ គាត់ថា គាត់​​បាន​រកឃើញ​អត្ថ​ន័យ​នៃ​ការងារ​របស់​គាត់ តាម​រយៈ​ការ​ពិត ដែល​គាត់​មាន​បទ​ពិសោធន៍​ដោយ​ផ្ទាល់ គឺ​ការ​ពិត​ដែល​ថា “អ្នក​អាច​កែ​ប្រែ​ជីវិត​នរណា​ម្នាក់ ក្នុង​រយៈ​ពេល​៣​នាទី ដោយ​ប្រើ​បទ​ចម្រៀង​ដែល​អាច​កែ​ប្រែ​ជីវិត​ពួក​គេ”។ ពាក្យ​សម្តី​ដែល​អ្នក​ដទៃ​ជ្រើស​រើស​បាន​ល្អ ក៏​អាច​នាំ​ឲ្យ​យើង​មាន​សង្ឃឹម ហើយ​ថែម​ទាំង​កែ​ប្រែ​ទិស​ដៅ​នៃ​ជីវិត​យើង ​គឺ​មិន​ខុស​ពី​បទ​ចម្រៀង​ដែល​អាច​កែ​ប្រែ​ជីវិ​តនោះ​ឡើយ។ ខ្ញុំ​ជឿ​ថា មនុស្ស​ជា​ច្រើន​ធ្លាប់​មាន​ការ​សន្ទនា ដែល​មាន​ឥទ្ធិ​ពល​មក​លើ​ជីវិត​ពួក​គេ​ជា​រៀង​រហូត ដែល​មាន​ដូច​ជា​ពាក្យ​សម្តី​របស់​គ្រូ​បង្រៀន ដែល​កែ​ប្រែ​ទស្សនៈ​ដែ​លយើង​មាន​ចំពោះ​ពិភព​លោក ពាក្យ​លើក​ទឹក​ចិត្ត​ដែ​លនាំ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត ពាក្យ​សម្តី​ដ៏​សុភាព​របស់​មិត្ត​ភក្តិ ដែល​ជួយ​ឲ្យ​យើង​ឆ្លង​កាត់​ពេល​ដ៏​ពិបាក។ ប្រហែល​មក​ពី​ហេតុ​នេះ​ហើយ បាន​ជា​ព្រះ​គម្ពីរ​សុភាសិត បាន​ចំណាយ​ពេល​ជា​ច្រើន ដើម្បី​និយា​យសង្កត់​ធ្ងន់ អំពីការ​ទទួល​ខុស​ត្រូវ ដែ​លយើ​ងត្រូវ​មាន នៅក្នុងការ​ឲ្យ​តម្លៃ​ពាក្យ​សម្តី ហើយ​និយាយ​ស្តី ដោយ​ប្រា​ជ្ញា។ ព្រះ​គម្ពីរ​មិនដែល​ចាត់​ទុក​ពាក្យ​សម្តី​ថា គ្រាន់​តែ​ជា “ការ​និយាយ” ប៉ុណ្ណោះ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​គម្ពីរ​បាន​បង្រៀន​យើង​ថា ការ​ស្លាប់​រស់​របស់​យើង ក៏​អាស្រ័យ​ទៅ​លើពា​ក្យ​សម្តី​របស់​យើង​ផង​ដែរ​(១៨:២១)។ ពាក្យ​សម្តី​តែ​ពីរ​បី​ម៉ាត់ អាច​ធ្វើ​ឲ្យ​វិញ្ញាណ​បាក់​បែក តែ​ពាក្យ​សម្តី​ប្រកប​ដោយ​ប្រាជ្ញា និង​ក្តី​សង្ឃឹម ក៏​លើក​ទឹក​ចិត្ត…

Read article