Monica Larose

You are here:
ការសោកសង្រេងដែលបានកត់ទុក

ឱ​បើ​សិន​ជា​ពាក្យ​ខ្ញុំ​បាន​សរសេរ​ចុះ ឱ​បើ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ទៅ​អេះ គឺ​បាន​ឆ្លាក់​នៅ​នឹង​ថ្ម​ដោយ​ដែក​ឆ្លាក់ ហើយ​នឹង​សំណ​ទុក​ជា​រៀង​រាប​ត​ទៅ។ យ៉ូប ១៩:២៣-២៤ បន្ទាប់​ពី​អ្នក​ស្រី​ឃែរ៉ូឡាញ(Caroline) បាន​ទៅ​ពិនិត្យ​សុខភាព ឃើញ​មាន​ជំងឺ​មហារីក​ខួរ​ក្បាល​ដ៏​កម្រ និង​មិន​អាច​ព្យាបាល​បាន ដែល​ធ្វើ​ឲ្យ​គាត់​មាន​ការ​តក់ស្លុត​យ៉ាង​ខ្លាំង គាត់​ក៏​បាន​រក​ឃើញ​ក្តី​សង្ឃឹម និង​គោល​បំណង​ថ្មី​មួយ តាម​រយៈ​ការ​ស្ម័គ្រ​ចិត្ត​ថត​រូប​ឲ្យ​ក្មេង​ៗ​ដែល​ឈឺ​ធ្ងន់ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ។ តាម​រយៈ​សេវា​កម្ម​នេះ ក្រុម​គ្រួសារ​ទាំង​ឡាយ​អាច​ថត​រូប ក្នុង​ពេល​ដ៏​មាន​តម្លៃ ដែល​ពួក​គេ​មាន​ជា​មួយ​កូន​ៗ​របស់​ពួក​គេ ទាំង​មាន​ចិត្ត​សោក​សង្រេង និង​ក្នុង​ពេល​ដែល​ប្រកប​ដោយ​ព្រះ​គុណ និង​ភាព​ស្រស់​ស្អាត ដែល​គេ​សន្និដ្ឋាន​ថា មិន​អាច​កើត​មាន នៅ​កន្លែង​ដែល​អស់​សង្ឃឹម​ទាំង​នោះ។ គាត់​បាន​សង្កេត​ឃើញ​ព្រះ​គុណ​ព្រះ នៅ​ក្នុង​ពេល​ដែល​ពិបាក​បំផុត ដែល​ក្រុម​គ្រួសារ​ទាំង​នោះ​បាន​សម្រេច​ចិត្ត​ស្រឡាញ់ ទោះ​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក​យ៉ាង​ណា​ក៏​ដោយ។ កាល​ណា​យើង​សង្កេត​មើល​ការ​សោក​សង្រេង យើង​អាច​មើល​ឃើញ​ភាព​ពិត​នៃ​ការ​សោក​សង្រេង ព្រម​ទាំង​អាច​មើល​ឃើញ​សម្រស់ និង​ក្តី​សង្ឃឹម ក្នុង​ពេល​នោះ។ កណ្ឌ​គម្ពីរ​យ៉ូប មាន​ចំណុច​ជា​ច្រើន ដែល​ប្រៀប​ដូច​ជា​រូប​ថត​ដែល​បាន​ផ្ដិត​យក​ទិដ្ឋភាព​នៃ​ការ​សោក​សង្រេង របស់​លោក​យ៉ូប នៅ​ក្នុង​ការ​ឆ្លង​កាត់​ការ​បាត់​បង់​ដ៏​តក់ស្លុត​(១:១៨-១៩)។ បន្ទាប់​ពី​មិត្ត​សំឡាញ់​របស់​លោក​យ៉ូប​បាន​អង្គុយ​កំដរ​គាត់​អស់​ជា​ច្រើន​ថ្ងៃ ពួកគេ​ក៏​មាន​ការ​ហត់​នឿយ ចំពោះ​ការ​សោក​សង្រេង​របស់​គាត់ ដោយ​ពួកគេ​បាន​ព្យាយាម​កាត់​បន្ថយ​ទុក្ខ​សោក​របស់​គាត់ ដោយ​ពន្យល់​ថា ទុក្ខ​សោក​របស់​គាត់ ជា​ការ​ជំនុំ​ជម្រះ​របស់​ព្រះ។ តែ​លោក​យ៉ូប​មិន​យល់​ស្រប​នឹង​គំនិត​របស់​ពួក​គេ ដោយ​លើក​ឡើង​ថា រឿង​ដែល​គាត់​កំពុង​ឆ្លង​កាត់​នោះ គឺ​សំខាន់​ចំពោះ​គាត់ ហើយ​គាត់​ចង់​ឲ្យ​គេ​យក​ទីបន្ទាល់​នៃ​ការ​សោក​សង្រេង​របស់​គាត់ ទៅ​ឆ្លាក់​ទុក​នៅ​លើ​ថ្ម ជា​រៀង​រហូត(១៩:២៤)។ រឿង​របស់​លោក​យ៉ូប​ក៏​ត្រូវ​បាន​ចារ​ទុក​នៅ​ក្នុង​កណ្ឌ​គម្ពីរ​យ៉ូប ដោយ​ចង្អុល​បង្ហាញ​យើង…

Read article
ហួសការយល់ដឹងរបស់យើង

ដោយ​យើង​ខ្ញុំ​មិន​រាប់​អាន​របស់​ដែល​មើល​ឃើញ​ឡើយ គឺ​រាប់​អាន​តែ​របស់​ដែល​មើល​មិន​ឃើញ​វិញ ដ្បិត​របស់​ដែល​មើល​ឃើញ នោះ​ស្ថិតស្ថេរ​មិន​យូរ​ប៉ុន្មាន​ទេ តែ​ឯ​របស់​ដែល​មើល​មិន​ឃើញ នោះ​នៅ​ស្ថិតស្ថេរ​អស់​កល្ប​ជានិច្ច​វិញ។ ២កូរិនថូស ៤:១៨ ស្វាមី​ខ្ញុំ​បាន​ជួប​ការ​ពិបាក ពេល​ដែល​គាត់​បាន​ដឹង​ថា គាត់​នឹង​ត្រូវ​បាត់​បង់​ការងារ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ដោយសារ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីត១៩។ យើង​ជឿ​ថា ព្រះ​ទ្រង់​នឹង​បំពេញ​តម្រូវ​ការ​របស់​យើង ប៉ុន្តែ ភាព​មិន​ច្បាស់​លាស់ អំពី​រឿង​ដែល​នឹង​កើត​ឡើង នៅ​តែ​ធ្វើ​ឲ្យ​យើង​មាន​ការ​បារម្ភ។ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​សម្រួល​អារម្មណ៍​ខ្លួន​ឯង ខ្ញុំ​ក៏​បាន​មើល​បទ​កំណាព្យ​ដែល​ខ្ញុំ​ចូល​ចិត្ត ដែល​ត្រូវ​បាន​និពន្ធ ដោយ​អ្នក​កំណែ​ទម្រង់ នៅ​សតវត្សរ៍​ទី​១៦ ដែល​គេ​បាន​ដាក់​រហ័ស​នាម​ឲ្យ​ថា លោក ចន(John) នៃ​ឈើ​ឆ្កាង។ កំណាព្យ​នោះ​មាន​ចំណង​ជើង​ថា “ខ្ញុំ​ចូល​ខាង​ក្នុង ខ្ញុំ​មិន​ដឹង​ថា ខ្ញុំ​នៅ​ទីណា” ហើយ​បាន​ពិពណ៌នា អំពី​ភាព​អស្ចារ្យ​នៃ​ការ​ថ្វាយ​បញ្ហា​របស់​យើង​ដល់​ព្រះ ពេល​ដែល​យើង​រៀន​ស្គាល់​ជំនួយ​មក​ពី​ព្រះ ដែល​ហួស​ការ​យល់​ដឹង​របស់​យើង។ នោះ​ជា​អ្វី​ដែល​ស្វាមី​ខ្ញុំ និង​ខ្ញុំ​បាន​ព្យាយាម​ធ្វើ ក្នុង​រដូវ​កាល​ដ៏​ពិបាក​នោះ ដោយ​ងាក​ចេញ​ពី​ការ​ពឹង​ផ្អែក​លើ​សមត្ថភាព​ខ្លួន​ឯង ដែល​អាច​គ្រប់​គ្រង និង​យល់​ដឹង​មិន​គ្រប់​គ្រាន់ ហើយ​ងាក​មក​ផ្តោត​ចិត្ត​ទៅ​លើ​ព្រះ ដែល​យើង​អាច​រក​ឃើញ​ព្រះ​អង្គ​នៅ​ជុំវិញ​ខ្លួន​យើង តាម​របៀប​ដែល​មិន​នឹក​ស្មាន​ដល់ ដោយ​អាថ៌កំបាំង និង​តាម​របៀប​ដ៏​ស្រស់​ស្អាត។ សាវ័ក​ប៉ុល​បាន​ជំរុញ​អ្នក​ជឿ​ទាំង​ឡាយ ឲ្យ​ងាក​ចេញ​ពី​ការ​អ្វី​ដែល​មើល​ឃើញ ទៅ​រក​អ្វី​ដែល​មើល​មិន​ឃើញ ចេញ​ពី​ការ​ពិត​ដែល​នៅ​ខាង​ក្រៅ ទៅ​រក​ការ​ពិត​ដែល​នៅ​ខាង​ក្នុង ចេញ​ពី​បញ្ហា​ដែល​កើត​មាន​បណ្ដោះ​អាសន្ន ទៅ​រក “សិរីល្អ​អស់​កល្ប​ជានិច្ច…

Read article
ជ្រើសរើសយកការអបអរអ្នកដទៃ

ឯ​ជីវិត​របស់​សាច់​ឈាម នោះ​គឺ​ជា​ចិត្ត​ដែល​ស្ងប់​រំងាប់ តែ​ចិត្ត​ច្រណែន​ជា​សេចក្តី​ពុករលួយ​ដល់​ឆ្អឹង​វិញ។ សុភាសិត ១៤:៣០ អ្នកស្រី​ម៉ារីលីន មែកឃិនថាយអ័រ(Marilyn McEntyre) ជា​អ្នក​និពន្ធ ដែល​បាន​ចែក​ចាយ​រឿង ដែល​គាត់​បាន​រៀន​សូត្រ​ពី​មិត្ត​ភក្តិ​របស់​គាត់​ម្នាក់ ដែល​បាន​និយាយ​ថា “ផ្ទុយ​នឹង​ការ​ច្រណែន គឺ​ការ​អបអរ”។ មិត្ត​ភក្តិ​គាត់​មាន​ភាព​ពិការ​ខាង​រូប​កាយ និង​មាន​ការ​ឈឺ​ចាប់​រ៉ាំរ៉ៃ ដែល​បាន​ធ្វើ​ឲ្យ​គាត់​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ប្រើ​អំណោយ​ទាន​របស់​គាត់ តែ​គាត់​នៅ​តែ​អាច​មាន​ក្តី​អំណរ ហើយ​អបអរ​ជា​មួយ​អ្នក​ដទៃ ដោយ​នាំ​មក​នូវ​ “ការ​ដឹង​គុណ​នៅ​ក្នុង​រឿង​នីមួយ​ៗ​ដែល​គាត់​បាន​ជួប” មុន​ពេល​គាត់​លា​ចាក​លោក។ ខ្ញុំ​នៅ​តែ​ចាប់​អារម្មណ៍​ចំពោះ​ពាក្យ​ដែល​គាត់​ថា “ផ្ទុយ​នឹង​ការ​ច្រណែន គឺ​ការ​អបអរ” ដោយ​ពាក្យ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​មិត្ត​ភក្តិ​របស់​ខ្ញុំ ដែល​ហាក់​ដូច​ជា​មាន​ក្តី​អំណរ​ដ៏​ពិត និង​ជ្រាលជ្រៅ​ដូច​នេះ ចំពោះ​អ្នក​ដទៃ ដោយ​គ្មាន​ការ​ប្រៀប​ធៀប។ ការ​ច្រណែន ជា​អន្ទាក់​ដែល​ងាយ​នឹង​ឲ្យ​យើង​ធ្លាក់​ចូល។ វា​ប្រើ​ភាព​ងាយ​រង​គ្រោះ របួស និង​ការ​ភ័យ​ខ្លាច​របស់​យើង ដោយ​ខ្សឹប​ដាក់​យើង​ថា បើ​យើង​បាន​ល្អ​ជាង​អ្នក​នេះ ឬ​អ្នក​នោះ យើង​នឹង​មិន​ពិបាក ហើយ​នឹង​មិន​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត​នោះ​ឡើយ។ សាវ័ក​ពេត្រុស​បាន​រំឭក​អ្នក​ជឿ​ថ្មី​នៅ​ក្នុង​កណ្ឌ​គម្ពីរ​សំបុត្រ ពេត្រុស​ទី១ ជំពូក​២​ថា វិធី​តែ​មួយ ដើម្បី “លះ​បង់​ចោល” អស់​ទាំង​ពុត​មាយា និង​ការ​ច្រណែន គឺ​ត្រូវ​ចាក់​ឫស​ជ្រៅ ទៅ​ក្នុង​សេចក្តី​ពិត ដើម្បី​បាន​ភ្លក់​ឲ្យ​ដឹង​ថា “ព្រះអម្ចាស់​ទ្រង់​ល្អ​មែន”(ខ.១-៣)។ យើង​អាច…

Read article
ភាពល្អឥតខ្ចោះ ក្នុងព្រះគ្រីស្ទ

ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ដូច​ព្រះវរបិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​គ្រប់​លក្ខណ៍​ដែរ។ ម៉ាថាយ ៥:៤៨ អ្នកស្រី ខាថលីន នោរីស(Kathleen Norris) បាន​សរសេរ​ថា “ភាព​ល្អ​ឥត​ខ្ចោះ​និយម ជា​ពាក្យ​ដែល​គួរ​ឲ្យ​ខ្លាច​បំផុត ដែល​ខ្ញុំ​បាន​ស្គាល់”។ គាត់​បាន​ធ្វើ​ការ​ប្រៀប​ធៀប  ភាព​ល្អ​ឥត​ខ្ចោះ​និយម ក្នុង​សម័យ​បច្ចុប្បន្ន ជា​មួយ​នឹង “ភាព​គ្រប់​លក្ខណ៍” ដែល​បាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ​ម៉ាថាយ។ គាត់​បាន​រៀប​រាប់​ថា ភាព​ល្អ​ឥត​ខ្ចោះ​និយម នៅ​សម័យ​នេះ គឺ​ជា “ទារុណកម្ម​ផ្លូវចិត្ត​ដ៏​ធ្ងន់​ធ្ងរ ដែល​ធ្វើ​ឲ្យ​មនុស្ស​ខ្វះ​ទំនុក​ចិត្ត ឬ​មិន​ហ៊ាន​ធ្វើ​ការ​ប្រថុយ ដែល​ចាំ​បាច់”។ ប៉ុន្តែ ពាក្យ​ដែល​ប្រែ​មក​ថា “គ្រប់​លក្ខណ៍” ក្នុង​កណ្ឌ​គម្ពីរ​ម៉ាថាយ គឺ​មាន​ន័យ​ថា មាន​ភាព​ពេញ​វ័យ​ខាង​វិញ្ញាណ មាន​ភាព​ពេញ​លេញ ឬ​ពេញ​បរិបូរ។​ អ្នក​ស្រី​នោរីស​ក៏​បាន​សន្និដ្ឋាន​ថា “ដើម្បី​មាន​ភាព​គ្រប់​លក្ខណ៍ យើង​ត្រូវធ្វើ​ការ​បើក​ចំហ​ចិត្ត សម្រាប់​ការ​លូត​លាស់ ហើយ​មាន​ភាព​ពេញ​វ័យ​ល្មម នឹង​លះ​បង់​ប្រយោជន៍​ផ្ទាល់​ខ្លួន ដើម្បី​អ្នក​ដទៃ”។ កាលណា​យើង​មាន​ការ​យល់​ដឹង​ដូច​នេះ អំពី​ភាព​គ្រប់​លក្ខណ៍ ឬ​ភាព​ល្អ​ឥត​ខ្ចោះ យើង​នឹង​កាន់​តែ​ងាយ​យល់​សាច់​រឿង​ដ៏​សំខាន់ ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ​ម៉ាថាយ ជំពូក១៩ ដែល​ក្នុង​នោះ មាន​បុរស​ម្នាក់​បាន​ទូល​សួរ​ព្រះយេស៊ូវ​ថា តើ​គាត់​ត្រូវ​ធ្វើ​អំពើ​ល្អ​អ្វី​ខ្លះ “ដើម្បី​ឲ្យ​អាច​មាន​ជីវិត​អស់​កល្ប​ជា​និច្ច”(ខ.១៦)។ បុរស​នោះ​ទូល​ព្រះ​អង្គ​ថា គាត់​បាន​ធ្វើ​តាម​បញ្ញត្តិ​ទំាង​ប៉ុន្មាន​របស់​ព្រះ​ហើយ…

Read article
ប្រាជ្ញាដ៏ធំប្រសើរ ដើម្បីមើលឲ្យគ្រប់ជ្រុងជ្រោយ

ចូរ​មាន​ចិត្ត​អាណិត​ដល់​ពួក​អ្នក​ខ្លះ ដែល​មាន​សេចក្តី​សង្ស័យ​ផង ហើយ​ជួយ​សង្គ្រោះ​ដល់​អ្នក​ដទៃ ទាំង​ឆក់​យក​គេ​ចេញ​ពី​ភ្លើង ហើយ​ត្រូវ​មាន​ចិត្ត​មេត្តា​ដល់​មនុស្ស​ឯ​ទៀត​ដោយ​ភ័យ​ខ្លាច។ យូដាស ១:២២-២៣ លោក​ចន ជ្រីសូស្ទុម(John Chrysostom) ដែល​ជា​អ្នក​ដឹក​នាំ​ពួក​ជំនុំ​សម័យ​ដើម បាន​សរសេរ​ថា “អ្នក​គង្វាល​ត្រូវ​ការ​ប្រាជ្ញា​ដ៏​ធំ​ប្រសើរ និង​ភ្នែក​១​ពាន់ ដើម្បី​ពិនិត្យ​មើល​សណ្ឋាន​នៃ​វិញ្ញាណ ឲ្យ​គ្រប់​ជ្រុង​ជ្រោយ”។ លោក​ចន​បាន​សរសេរ​ពាក្យ​ពេចន៍​ទាំង​នេះ នៅ​ក្នុង​ការ​ពិភាក្សា អំពី​ភាព​ស្មុគស្មាញ​នៃ​ការ​ផ្តល់​ឲ្យ​អ្នក​ដទៃ ឲ្យ​នូវ​ការ​ថែទាំ​ខាង​វិញ្ញាណ។ គាត់​បាន​និយាយ​សង្កត់​ធ្ងន់​ថា ដោយសារ​យើង​មិន​អាច​បង្ខំ​នរណា​ម្នាក់ ឲ្យ​ទទួល​ការ​ប្រោស​ឲ្យ​ជា នោះ​ការ​ឈោង​ទៅ​រក​ចិត្ត​របស់​អ្នក​ដទៃ តម្រូវ​ឲ្យ​យើង​មាន​ការ​អាណិត​អាសូរ​ខ្លាំង។ តែ​គាត់​បាន​ដាស់​តឿន​ថា ការ​នេះ​មិន​មាន​ន័យ​ថា អ្វី​ដែល​យើង​កំពុង​ធ្វើ​នោះ មិន​ដែល​នាំ​ឲ្យ​មាន​ការ​ឈឺ​ចាប់​នោះ​ឡើយ ព្រោះ “បើ​អ្នក​មាន​ការ​ខ្លាច​ចិត្ត​ពេក ចំពោះ​អ្នក​ដែល​ត្រូវ​ការ​ការ​វះ​កាត់​ស៊ី​ជម្រៅ ហើយ​មិន​បាន​ធ្វើ​ការ​វះ​កាត់​ឲ្យ​បាន​ជ្រៅ សម្រាប់​អ្នក​ដែល​ត្រូវ​ការ​ការ​វះកាត់ អ្នក​នឹង​មិន​អាច​​វះកាត់​ឲ្យ​ដល់​ដុំ​សាច់​មហារីក។ តែ​បើ​អ្នក​ធ្វើ​ការ​វះកាត់​ដោយ​គ្មាន​មេត្តា ជា​ញឹក​ញាប់​អ្នក​ជំងឺ មាន​ការ​ឈឺ​ចាប់​ពេក ក៏​បាន​អស់​សង្ឃឹម ហើយ​លែង​ខ្វល់​អ្វី​ទាំង​អស់…ក៏​គិត​ចង់​លោត​ពីលើ​​ជ្រោះ​តែ​ម្តង”។ កណ្ឌ​គម្ពីរ​យូដាស​ក៏​បាន​ធ្វើ​ការ​បក​ស្រាយ អំពី​ភាព​ស្មុគស្មាញ​ស្រដៀង​នេះ​ផង​ដែរ ជា​ការ​ឆ្លើយ​តប ចំពោះ​អ្នក​ដែល​វង្វេង​ចេញ​ពី​ជំនឿ ដោយសារ​គ្រូ​ខុស​ឆ្គង ដែល​ប្រៀប​ដូច​ជា​ដុំ​ស្អុយ​(១:១២-១៣,១៨-១៩)។ តែ​ពេល​ដែល​លោក​យូដាស​បាន​ណែនាំ​អំពី​របៀប​ឆ្លើយ​តប​ចំពោះ​ការ​គំរាម​កំហែង​ដ៏​ធ្ងន់ធ្ងរ​នេះ គាត់​មិន​ឲ្យ​យើង​មាន​ប្រតិកម្ម​តប ដោយ​កំហឹង​ដ៏​កាច​សាហាវ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​បង្រៀន​ថា អ្នក​ជឿ​គួរ​តែ​ឆ្លើយ​តប​ចំពោះ​ការ​បង្រៀន​ខុស​ឆ្គង ដោយ​ចាក់​ឫស​ខ្លួន​ឯង​ឲ្យ​កាន់​តែ​ជ្រៅ ទៅ​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​(ខ.២០-២១)។ ព្រោះ​ទាល់​តែ​យើង​បាន​ចាក់​ឫស​ចូល​ជ្រៅ…

Read article
ក្តីស្រឡាញ់ដែលគ្មានព្រំដែន

សូម​ឲ្យ​ទូលបង្គំ​បាន​ឮ​សេចក្តី​សប្បុរស​របស់​ទ្រង់ នៅ​ពេល​ព្រឹក។ ទំនុកដំកើង ១៤៣:៨ នៅឆ្នាំ២០១៩ លោក​ឃែប ដាសវូឌ(Cap Dashwood) និង​ឆ្កែ​ពូជ​ឡាប្រាដូ​របស់​គាត់ ឈ្មោះ ឆេឡា(Chaela) បាន​សម្រេច​បាន​នូវ​រឿង​ដ៏​គួរ​ឲ្យ​កត់​សំគាល់ ដោយ​ឡើង​ទៅ​ដល់​កំពូល​ភ្នំ​ជា​រៀង​រាល់​ថ្ងៃ ជា​មួយ​គ្នា បាន​៣៦៥ថ្ងៃ។ លោក​ដាសវូឌ​មាន​រឿង​មួយ សម្រាប់​និយាយ​ប្រាប់​យើង ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ចិត្ត។ គាត់​បាន​រត់​ចោល​ផ្ទះ ពេល​គាត់​មាន​អាយុ​១៦​ឆ្នាំ។ គាត់​គ្រាន់​តែ​ពន្យល់​ថា មូល​ហេតុ គឺ​ដោយសារ​គាត់​ជួប​រឿង​អាក្រក់​ជា​ច្រើន ក្នុង​គ្រួសារ។ ប៉ុន្តែ ស្នាម​របួស​ពី​អតីត​កាល​នេះ បាន​នាំ​ឲ្យ​គាត់​ស្វែង​រក​ការ​ព្យាបាល នៅ​កន្លែង​ផ្សេង។ គាត់​ថា​ ជួន​កាល ពេល​យើង​មាន​ការ​ខក​ចិត្ត ដោយសារ​អ្នក​ដទៃ យើង​ត្រូវ​ងាក​ទៅ​រក​អ្វី​ផ្សេង​ទៀត។ សម្រាប់​លោក​ដាសវូឌ ការ​ឡើង​ភ្នំ និង​សេចក្តី​ស្រឡាញ់​ឥត​លក្ខខណ្ឌ​របស់​ឆ្កែ​គាត់ បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ការ​ព្យាបាល​ចិត្ត​គាត់។ សម្រាប់​អ្នក​ដែល​មាន​ក្តី​ស្រឡាញ់​ជ្រាល​ជ្រៅ ចំពោះ​សត្វ​ចិញ្ចឹម ដូច​ខ្ញុំ​ដែរ មូល​ហេតុ​ដែល​យើង​ស្រឡាញ់​ពួក​វា គឺ​ដោយសារ​ពួក​វា​ស្រឡាញ់​យើង ដោយ​ភាព​ផ្អែម​ល្ហែម និង​គ្មាន​លក្ខខ័ណ្ឌ ជា​ក្តី​ស្រឡាញ់​ដ៏​កំរ។ តែ​ខ្ញុំ​ចូល​ចិត្ត​គិត​ថា ក្តី​ស្រឡាញ់​ដែល​ពួក​គេ​មាន​ចំពោះ​យើង​ ដោយ​គ្មាន​ការ​ហត់​នឿយ គឺ​បាន​ចង្អុល​បង្ហាញ​យើង ឲ្យ​ងាក​ទៅ​រក​ការ​ពិត​ដែល​ធំ​ប្រសើរ​ជាង និង​ជ្រាល​ជ្រៅ​ជាង​ក្តី​ស្រឡាញ់​របស់​មនុស្ស​ដែល​មិន​ស្ថិត​ស្ថេរ ពោល​គឺ​ងាក​ទៅ​រក​ក្តី​ស្រឡាញ់​របស់​ព្រះ ដែល​មិន​ចេះ​រង្គោះរង្គើ និង​គ្មាន​ព្រំដែន ជា​ព្រះ​ទ្រទ្រង់​ចក្រ​វាល​ទាំង​មូល។​…

Read article
សេរីភាព ក្នុងការជជែក ទុកចិត្ត និងមានមនោសញ្ចេតនា

ក្នុង​សៀវភៅ​ជីវប្រវត្តិ ដែល​លោក​ហ្វ្រេដឺរីក ប៊ូជន័រ(Frederick Buechner) បាន​និពន្ធ​មាន​ចំណង​ជើង​ថា ការ​ប្រាប់​រឿង​អាថ៌​កំបាំង គាត់​បាន​សរសេរ​ថា “ការ​ហាម​មិន​ឲ្យ​ជជែក មិន​ឲ្យ​ទុក​ចិត្ត មិន​ឲ្យ​មាន​មនោ​សញ្ចេតនា គឺ​ជា​ច្បាប់ ដែល​យើង​រស់​នៅ​តាម ហើយ​វេទនា​ហើយ នរណា​ដែល​បំពាន​ច្បាប់​មួយ​នេះ”។ ក្នុង​គ្រួសារ​គាត់ ការ​អនុវត្តន៍​តាម​ច្បាប់​នេះ គឺ​មាន​ន័យ​ថា លោក​ប៊ូជន័រ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជជែក ឬ​សោក​សង្រេង អំពី​ការ​សម្លាប់​ខ្លួន​របស់​ឪពុក​គាត់​នោះ​ទេ ដោយ​ធ្វើ​ឲ្យ​គាត់​គ្មាន​នរណា​ម្នាក់ ដែល​គាត់​អាច​ទុក​ចិត្ត ក្នុង​ការ​ចែក​ចាយ​អំពី​ការ​ឈឺ​ចាប់​របស់​គាត់។ តើ​អ្នក​ធ្លាប់​ជួប​បទ​ពិសោធន៍​ដូច​នេះ​ទេ? មនុស្ស​ជា​ច្រើន​បាន​រៀន​រស់​នៅ ដោយ​ប្រភេទ​នៃ​ក្តី​ស្រឡាញ់​ដែល​ខុស​ឆ្គង តាម​របៀប​ណា​មួយ គឺ​ក្តី​ស្រឡាញ់ ដែល​តម្រូវ​ឲ្យ​មាន​ភាព​មិន​ស្មោះ​ត្រង់ ឬ​មិន​និយាយ អំពី​ការ​អ្វី​ដែល​គ្រោះ​ថ្នាក់ ចំពោះ​យើង។ “ក្តី​ស្រឡាញ់” ប្រភេទ​នេះ គឺ​ផ្អែក​ទៅ​លើ​ការ​ភ័យ​ខ្លាច ដោយសារ​ការ​គ្រប់​គ្រង និង​នាំ​ឲ្យ​យើង​ជាប់​ក្នុង​ភាព​ជា​ទាសករ​មួយ​ប្រភេទ។​ យើង​មិន​អាច​ភ្លេច​ភាព​ខុស​គ្នា រវាង​សេចក្តី​ស្រឡាញ់​ដែល​ព្រះ​យេស៊ូវ​បាន​បង្គាប់​ឲ្យ​យើង​មាន និង​ប្រភេទ​នៃ​ក្តី​ស្រឡាញ់​ដែល​មាន​លក្ខ​ខ័ណ្ឌ ដែល​យើង​ច្រើន​តែ​ជួប​ប្រទះ គឺ​សេចក្តី​ស្រឡាញ់ ដែល​យើង​តែង​តែ​ខ្លាច​បាត់​បង់។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​ពន្យល់​ថា តាម​រយៈ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ យើង​អាច​យល់​អត្ថន័យ​នៃ​ការ​រស់​នៅ ដោយ​ការ​ភ័យ​ខ្លាច​(រ៉ូម ៨:១៥) ហើយ​ក៏​បាន​ចាប់​ផ្តើម​យល់ អំពី​ប្រភេទ​នៃ​សេរីភាព​ដ៏​រុង​រឿង​(ខ.២១) ដែល​យើង​អាច​មាន ពេល​ដែល​យើង​បាន​ដឹង​ថា ព្រះ​ទ្រង់​ស្រឡាញ់​យើង​ដោយ​សេចក្តី​ស្រឡាញ់ ដ៏​ជ្រាល​ជ្រៅ…

Read article
បទចម្រៀងនៅពេលយប់

ឪពុក​របស់​ខ្ញុំ​បាន​រស់​នៅ ក្នុង​ជីវិត​មួយ ដែល​មាន​សេចក្តី​ប្រាថ្នា​ជា​ច្រើន។​ គាត់​ចង់​បាន​ភាព​ពេញ​លេញ សូម្បី​តែ​នៅ​ពេល​ដែល​ជម្ងឺ​ប៉ាគីនសុន​បាន​ធ្វើ​ឲ្យ​មាន​ភាព​ពិការ​បន្តិច​ម្តង​ៗ នៅ​ក្នុង​គំនិត និង​រូប​កាយ​គាត់​ក៏​ដោយ។ គាត់​ប្រាថ្នា​ចង់​បាន​សន្តិ​ភាព នៅ​ពេល​ដែល​គាត់​កំពុង​តែ​ជួប​ការ​ឈឺ​ចាប់ ដោយសារ​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត។ គាត់​ចង់​ទទួល​សេចក្តីស្រឡាញ់ និង​ការ​ឲ្យ​តម្លៃពី​អ្នក​ដទៃ ប៉ុន្តែ ជា​ញឹក​ញាប់ គាត់​បាន​ជួប​ភាព​ឯកោ​ជា​ញឹក​ញាប់។ គាត់​មាន​អារម្មណ៍​ថា គាត់​មាន​ភាព​ឯកោ​តិច​ជាង​មុន ពេល​ដែល​គាត់​អាន​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក​៤២ ដែល​ជា​បទ​គម្ពីរ​ទំនុក​ដំកើង​ដែល​គាត់​ចូល​ចិត្ត​ជាង​គេ។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​នេះ ក៏​មាន​ចិត្ត​ស្រេក​ឃ្លាន​ចង់​បាន​ការ​ប្រោស​ឲ្យ​ជា​ ដូច​គាត់​ផង​ដែរ(ខ.១-២)។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ក៏​ធ្លាប់​ជួប​ទុក្ខ​ព្រួយ ដែល​ហាក់​ដូច​ជា​មិន​ដែល​បាត់​ទៅ​ណា​(ខ.៣) ធ្វើឲ្យ​ក្តី​អំណរ​មាន​តែ​នៅ​ក្នុង​ការ​ចង​ចាំ​ដ៏​យូរ​(ខ.៦)។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ក៏ធ្លាប់​មាន​អារម្មណ៍​ថា ព្រះ​ជា​ម្ចាស់​បាន​បោះ​បង់​ចោល​គាត់ និង​បាន​ទូល​សួរ​ទ្រង់​ថា “ហេតុ​អ្វី?”(ខ.៩) ពេល​ដែល​ភាព​ជ្រួល​ច្របល់ និង​ការ​ឈឺ​ចាប់​បាន​កើត​មាន​ជា​បន្ត​បន្ទាប់​(ខ.៧)។ ហើយ​ព្រះ​បន្ទូល​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង បាន​បក់​មក​លើ​គាត់ ដោយ​ធានា​ថា គាត់​មិន​ឯកោ​ទេ ហើយ​ឪពុក​ខ្ញុំ​ក៏​បាន​មាន​អារម្មណ៍​ថា សន្តិ​ភាព​ដ៏​ស្ងាត់​ស្ងៀម​បាន​ចាប់​ផ្តើម​មាន ក្នុង​ពេល​ដែល​គាត់​ឈឺ​ចាប់។ គាត់​ក៏​បាន​ស្តាប់​ឮ​សម្លេង​ដ៏ស្រទន់​នៅ​ជុំវិញ​ខ្លួន​គាត់ គឺ​សម្លេង​ដែល​ធានា​គាត់​ថា ព្រះ​ជា​ម្ចាស់​នៅ​តែ​ស្រឡាញ់​គាត់​យ៉ាង​ខ្លាំង​ជា​និច្ច(ខ.៨) ទោះ​បី​ជាគាត់​គ្មាន​ចម្លើយ ទោះ​រលក​នៃ​បញ្ហា​នៅ​តែ​បក់​បោក​មក​លើ​គាត់​ក្តី។ ពេល​នោះ គាត់​មាន​ការ​ស្កប់​ចិត្ត ពេល​ដែល​បាន​ស្តាប់​សំនៀង​នៃ​សេចក្តី​ស្រឡាញ់ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង​នោះ នៅ​ពេល​យប់។ គឺ​មាន​ចិត្ត​ស្កប់​ស្កល់​ល្មម​នឹង​បន្ត​តោង​ជាប់​សេចក្តី​សង្ឃឹម សេចក្តី​ស្រឡាញ់ និង​ក្តី​អំណរ​ដែល​បាន​កើន​ឡើង។ ហើយ​ល្មម​នឹង​ឲ្យ​គាត់…

Read article
ការល្អ និងការអាក្រក់

ការ​ភ័យ​ខ្លាច អាច​ធ្វើ​ឲ្យ​យើង​រក​ធ្វើ​អ្វី​មិន​កើត។ យើង​ដឹង អំពី​មូល​ហេតុ​ដែល យើង​មាន​ការ​ភ័យ​ខ្លាច។ យើង​ខ្លាច​អ្វីដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់ កាល​ពី​អតីត​កាល និង​អ្វី​ៗ​ដែល​ងាយ​នឹង​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​ម្តង​ទៀត។ ដូច​នេះ​ ជួន​កាល យើង​នៅ​ជាប់​គាំង មិន​អាច​ត្រឡប់​ថយ​ក្រោយ ហើយ​ក៏​ភ័យ​ខ្លាច​ពេក មិន​អាច​បោះ​ជំហាន​ទៅ​មុខ​បាន។ យើង​ក៏​បាន​និយាយ​ម្នាក់​ឯង​ថា “ខ្ញុំ​មិន​អាច​ធ្វើ​វា​បាន​ទេ។ ខ្ញុំ​មិន​មាន​ភាព​វ័យ​ឆ្លាត មិន​ខ្លាំង ឬ​មិន​មាន​ភាព​ក្លាហាន​ល្មម​នឹង​ប្រឈម​មុន​នឹង​ការ​ឈឺ​ចាប់​នោះ​ទៀត”។ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ចំពោះ​ការ​ពិពណ៌នា របស់​អ្នក​និពន្ធ​ឈ្មោះ ​ហ្វ្រេត​ដឺរិគ បឺចន័រ(Frederick Buechner) អំពី​ព្រះ​គុណ​របស់​ព្រះ។ គាត់​ថា ព្រះ​គុណ​ព្រះ គឺ​ដូច​ជា​សម្លេង​ដ៏​ស្រទន់ ដែល​និយាយ​ថា “ក្នុងលោកិយ​នេះ ការ​អាក្រក់ និង​ការ​ល្អ​នឹង​កើត​ឡើង។ តែ​កុំ​ខ្លាច​ឡើយ។ ខ្ញុំ​នៅ​ជា​មួយ​អ្នក​ជា​និច្ច”។ ការ​អាក្រក់​នឹង​កើត​ឡើង។ ក្នុង​លោកិយ​នេះ មនុស្ស​ដែល​ទទួល​រង​ការ​ឈឺ​ចាប់ ធ្វើ​ឲ្យ​អ្នក​ដទៃ​ឈឺ​ចាប់ ដែល​ជា​ញឹក​ញាប់ ពួក​គេ​បាន​ប្រើ​ការ​អាក្រក់។ យើង​ធ្លាប់​ជួប​រឿង​អាក្រក់ ដែល​ក្នុង​នោះ ការ​អាក្រក់​បាន​ហ៊ុម​ព័ទ្ធ​យើង ហើយ​អ្នក​ដទៃ​បាន​ធ្វើ​ឲ្យ​យើង​មាន​របួស គឺ​មិន​ខុស​ពី​ស្តេច​ដាវីឌ​ឡើយ(ទំនុកដំកើង ៥៧:៤)។ ហើយ​យើង​ក៏​បាន​សោក​សង្រេង ហើយ​ក៏​បាន​អំពាវ​នាវ​រក​ព្រះ​ជា​ម្ចាស់(ខ.១-២)។ ប៉ុន្តែ ដោយសារ​ព្រះ​ជា​ម្ចាស់​បាន​គង់​នៅ​ជា​មួយ​យើង នោះ​ការ​ល្អ​ក៏​អាច​កើត​ឡើង​ផង​ដែរ។ ខណៈ​ពេល​ដែល​យើង​រត់ទៅ​រក​ទ្រង់ ដោយ​ការ​ឈឺ​ចាប់ និង​ការ​ភ័យ​ខ្លាច…

Read article
ស្រឡាញ់លើសខ្លួនឯង

នៅ​ក្នុង​រឿង​ប្រលោម​លោក ដែល​អ្នក​ស្រី​អេមីលី ប្រុនតេ(Emily Bronte) បាន​និពន្ធ លោក​វូធើរីង ហាយ(Wuthering Heights)  ជា​បុរស​ម្នាក់ ដែល​បាន​ដក​ស្រង់​ខគម្ពីរ​ជា​ញឹក​ញាប់ ដើម្បី​រិះ​គន់​អ្នក​ដទៃ ហើយ​គេ​ក៏​បាន​ហៅ​គាត់​ថា “ពួក​ផារិស៊ី​ដ៏​គួរ​ឲ្យ​ធុញ​ទ្រាន់ ដែល​តាំង​ខ្លួន​ជា​អ្នក​សុចរិត ដែល​ប្រើ​ព្រះ​គម្ពីរ​ក្នុង​ផ្លូវ​ខុស ដើម្បី​កោស​យកព្រះ​បន្ទូល​សន្យា​សម្រាប់​តែ​ខ្លួន​ឯង ហើយ​ថ្លែង​នូវ​ពាក្យ​បណ្តាសារ​ដាក់​អ្នក​ជិត​ខាង​របស់​ខ្លួន”។ រឿង​នេះ​អាច​នាំ​ឲ្យ​យើង​នឹក​ចាំ អំពី​មនុស្ស​ម្នាក់​ដែល​យើង​ស្គាល់។ ប៉ុន្តែ តើ​យើង​រាល់​គ្នា មាន​លក្ខណៈ​ដូច​គាត់​ដែរ​ឬ​ទេ? តើ​យើង​ងាយ​នឹង​រិះ​គន់​អ្នក​ដទៃ ចំពោះ​បរាជ័យ​របស់​ពួក​គេ តែ​ដល់​ពេល​ដែល​ខ្លួន​ឯង​បរាជ័យ យើង​ក៏​បាន​ធ្វើការ​ដោះសារ​ឬ? ក្នុង​ព្រះ​គម្ពីរ​បរិសុទ្ធ មាន​អ្នក​ខ្លះ​បាន​ធ្វើ​ផ្ទុយ​ពី​នេះ។ ពួក​គេ​សុខ​ចិត្ត​លះ​បង់​ការ​សន្យា ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​ពួក​គេ ហើយ​ថែម​ទាំង​សុខ​ចិត្ត​ត្រូវ​បណ្តា​សារ ឲ្យ​តែ​អ្នក​ដទៃ​បាន​ទទួល​សេចក្តី​សង្រ្គោះ។ សូម​យើង​ពិចារណា​អំពី​លោក​ម៉ូសេ​ចុះ។ គាត់​បាន​ទូល​ដល់​ព្រះ​ជា​ម្ចាស់​ថា គាត់​សុខ​ចិត្ត​ឲ្យ​ព្រះ​ទ្រង់​លុប​ឈ្មោះ​គាត់ ចេញ​ពី​បញ្ជី​របស់​ទ្រង់ ឲ្យ​តែ​ទ្រង់​អត់​ទោស​ឲ្យ​ពួក​អ៊ីស្រាអែល​(និក្ខមនំ ៣២:៣២)។ ពុំ​នោះ​ទេ យើង​អាច​មើល​គំរូ​របស់​សាវ័ក​ប៉ុល ដែល​សុខ​ចិត្ត ឲ្យ “ខ្លួនគាត់​ដាច់​ចេញ​ពី​ព្រះ​គ្រីស្ទ” ឲ្យ​តែ​រាស្រ្ត​របស់​ទ្រង់ ទទួល​ជឿ​ទ្រង់(រ៉ូម ៩:៣)។ ការ​តាំង​ខ្លួន​ជា​មនុស្ស​សុចរិត គឺ​ជា​រឿង​ដែល​តែង​តែ​កើត​មាន​ជា​ធម្មតា ប៉ុន្តែ ព្រះ​គម្ពីរ​បាន​ចែង​អំពី​អ្នក ដែល​បាន​ស្រឡាញ់​អ្នក​ដទៃ លើស​ខ្លួន​ឯង។ ព្រះយេស៊ូវ​បាន​ធ្វើ​ជា​គំរូ​នៃ​សេចក្តី​ស្រឡាញ់​ប្រភេទ​នេះ។ ទ្រង់​បាន​បង្រៀន​ថា “គ្មាន​អ្នក​ណា​មាន​សេចក្តី​ស្រឡាញ់​ធំ​ជាង​នេះ…

Read article