Patricia Raybon

You are here:
កាន់តែ​រួម​គ្នា កាន់តែ​ប្រសើរ​ឡើង

សា​ស្តា ៤:៩-១២ ដ្បិត​បើ​ដួល នោះ​ម្នាក់​នឹង​ជ្រោង​គ្នា​ឡើង​។ សា​ស្តា ៤:១០ មែហ្គី(Meggie) បាន​ប្រើ​ប្រាស់​ឆ្នាំ​ញៀន​រយៈ​ពេល១០ឆ្នាំ ដែល​បណ្តាល​ឲ្យ​គាត់​ជាប់គុក ជា​ច្រើន​លើក​ច្រើន​សារ​។ ដោយសារ​ជីវិត​របស់​នាង​មិន​មាន​ការ​ផ្លាស់​ប្តូរ មិន​យូរ​ប៉ុន្មាន​នាង​នឹង​ត្រូវ​ត្រឡប់​មក​ចូល​គុក​វិញ​ទៀត​។ ក្រោយមក នាង​ក៏​បាន​ជួប​​លោក​ហាន(Hans) ជា​អតីត​អ្នក​ញៀន​ថ្នាំ ដែល​ស្ទើរតែ​បាត់​បង់ដៃ​មួយ​ចំហៀង ដោយសារ​សរសៃ​ឈាម​បាន​បែក នៅពេល​ដែល​គាត់​ចាក់​គ្រឿងញៀន​​ចូល​ក្នុង​ដៃ​ខ្លួនឯង។ ហាន​និយាយ​ថា “ពេល​នោះ គឺជា​លើក​ទីមួយ ដែល​ខ្ញុំ​បាន​ស្រែក​រក​ព្រះ”។ ព្រះអង្គ​ក៏​បាន​ឆ្លើយតប ហើយ​បាន​រៀបចំ​ខ្លួន​គាត់ ធ្វើ​ជា​អ្នក​ឯកទេស​ម្នាក់ នៅ​ក្នុង​អង្គការ​មួយ ដែល​ជួយ​អ្នក​ញៀន​ថ្នាំ​ដែលកំពុង​​ជាប់គុក ឲ្យ​បាន​ជា​សះ​​ស្បើយ​ពី​​ការ​ញៀន​​ថ្នាំ​។ កម្ម​វិធី​សម្ល​ថ្ម ដែល​អង្គការ​នេះ​បាន​បង្កើត​ឡើង កំពុង​ជួយ​មន្ទីរ​ឃុំ​ឃាំង​មួយ​នៅ​សហរដ្ឋអាមេរិក ដោយ​ជួយ​អ្នក​ដែល​ធ្លាប់​ជាប់គុក ឲ្យ​អាច​វិល​ត្រឡប់​ទៅ​រក​ការ​រស់នៅ​ក្នុង​សហគមន៍​ឡើង​វិញ​។ តាមរយៈ​កម្មវិធី​នេះ មែហ្គី​ក៏​ផ្លាស់​ទៅ​រស់នៅ ក្នុង​ផ្ទះ​ដែល​មិន​មាន​សារ​ធាតុ​ញៀន ហើយ​គាត់​ក៏​បាន​ឈប់​ប្រើ​ថ្នាំញៀន​។ លោក​ហាន​ក៏​បាន​ជួយ​មែហ្គី និង​អ្នក​ដទៃ​ទៀត ឲ្យ​មាន​ការងារ​ធ្វើ មាន​ជម្រើស​ក្នុង​ការ​ទទួល​ការ​អប់រំ ការ​ព្យាបាល និង​ជួយ​​ពួកគេ​ឲ្យ​មាន​ទំនាក់​ទំនងជា​មួយ​គ្រួសារ​របស់​ខ្លួន​ឡើង​វិញ​។ ព្រះ​គម្ពីរប៊ីប​បាន​ពិពណ៌នា អំពី​ចំណុច​ខ្លាំង នៃ​ការ​ធ្វើ​ការ​ជា​ដៃ​គូរ ប្រកបដោយ​ប្រាជ្ញា​។ គឺ​ដូច​មាន​សេចក្តី​ចែងថា “មាន​គ្នា២នាក់ នោះ​វិសេស​ជាង​នៅ​តែឯង ពីព្រោះ​គេ​មាន​រង្វាន់​យ៉ាង​ល្អ​កើត​ពី​ការនឿយហត់​របស់​ខ្លួន ដ្បិត​បើ​ដួល នោះ​ម្នាក់​នឹង​ជ្រោង​គ្នា​ឡើង​វិញ តែ​វរហើយ អ្នកណា​ដែល​ដួល​ក្នុង​កាលដែល​នៅតែ​ម្នាក់ឯង…

Read article
ការ​លាង​សម្អាត​ស៊ី​ជម្រៅ

ម៉ាថាយ ២៣:២៣-២៦ ឱ​ពួក​ផារិស៊ី​​កង្វាក់​អើយ ចូរ​លាងចាន​លាងថាស​ខាង​ក្នុង​ជាមុន ដើម្បី​ឲ្យ​ខាង​ក្រៅ​បាន​ស្អាត​ដែរ​។ ម៉ាថាយ ២៣:២៦ នៅ​ថ្ងៃ​ដែល​រងា​ខ្លាំង ក្នុង​ខែ​វិច្ឆិកា ពួក​ជំនុំ​របស់​ខ្ញុំ​សង្ឃឹមថា យើង​នឹង​បាន​ច្រក​អំណោយ​ចូល​ក្នុង​កាបូប​ស្ពាយ ឲ្យ​បាន២រយ​កាបូប សម្រាប់​ចែក​ជន​អនាថា​។ នៅពេល​ដែល​ខ្ញុំ​កំពុង​ជួយ​ច្រក​អំណោយ ខ្ញុំ​ក៏​បាន​អធិស្ឋាន​សូម​ឲ្យ​ខ្ញុំ​រក​ឃើញ​ស្រោមដៃ មួក ស្រោម​ជើង និង​ភួយ​​ថ្មីៗ​​សម្រាប់​ចែក​ពួកគេ​។ យើង​ក៏​មាន​ម្ទេស​ជា​ច្រើន​ចាន និង​នំ​​សាំងវិច សម្រាប់​ចែក​ពួកគេ​ផង​ដែរ​។ បន្ទាប់មក ខ្ញុំ​ក៏​បាន​កត់​សំគាល់​ឃើញ​អំណោយ​ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល គឺ​កន្សែង​ពោះគោ​សម្រាប់​ដុះ​ខ្លួន​។ ខ្ញុំ​កំពុង​ផ្តោត​ទៅ​លើ​ការ​ជួយ​អ្នក​ដទៃ​ឲ្យ​មាន​ភាព​កក់​ក្តៅ និង​មាន​អាហារ​គ្រប់​គ្រាន់​។ មាន​គេ​នឹក​ចាំ​ថា យើង​គួរ​តែ​ជួយ​ជន​អនាថា ឲ្យ​រស់នៅ​ស្អាត ឬ​មាន​អនាម័យ​ផង​ដែរ​។ ព្រះ​គម្ពីរប៊ីប​ក៏​បាន​ចែង​អំពី “ភាព​ស្អាត” មួយ​ប្រភេទ​ទៀត គឺ​ភាព​ស្អាត​របស់​ចិត្ត និង​វិញ្ញាណ​។ ព្រះ​យេស៊ូវ​បាន​ចង្អុល​បង្ហាញ​អំពី​រឿង​នេះ នៅពេល​ដែល​ព្រះ​អង្គ​បក​​អាក្រាត​ពុត​ត្បុត​របស់​ពួក​គ្រូ​ក្រឹត្យ​វិន័យ និង​ពួក​ផារិ​ស៊ី​។ ពួកគេ​បាន​កាន់​តាម​ការ​តម្រូវ​តិច​តួច​បំផុត​របស់​ក្រឹត្យ​វិន័យ ប៉ុន្តែ ពួកគេ​មិន​បាន​អើពើ​​ចំពោះ​ផ្នែក​ដែល​សំខាន់​ជាង​ក្នុង​ក្រឹត្យ​វិន័យ គឺជា​ការ​ប្រព្រឹត្ត​ដោយ​យុត្តិ​ធម៌ មាន​សេចក្តី​មេត្តា និង​ស្មោះ​ត្រង់(ម៉ាថាយ ២៣:២៣)។ ព្រះគ្រីស្ទ​ក៏បាន​ប្រាប់​ពួក​គេ​ថា “អ្នក​រាល់​គ្នា​លាង​ចាន​លាង​ថាស​តែ​ខាង​ក្រៅ ឯខាង​ក្នុង​វិញ នោះ​ពេញ​ដោយ​អំពើ​ប្លន់ នឹង​សេចក្ដី​ហួស​ខ្នាត​ទ​ទេ ឱ​ពួក​ផារិស៊ី​កង្វាក់​អើយ ចូរ​លាង​ចាន​លាង​ថាស​ខាង​ក្នុង​ជាមុន ដើម្បី​ឲ្យ​ខាង​ក្រៅ​បាន​ស្អាត​ដែរ”(ខ.២៥-២៦)។ ការ​ប្រព្រឹត្ត​ដែល​ធ្វើ​មើលតែ​យើង​មាន​ភាព​ល្អ​ឥត​ខ្ចោះ​ខាង​វិញ្ញាណ គឺ​គ្រាន់តែ​ជា​សម្ដែង…

Read article
សំលៀក​បំពាក់​ខាង​វិញ្ញាណ

អេសាយ ៦១:១-៣,១០-១១ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក … នឹង​ចែក​ឲ្យ​ដល់​ពួក​អ្នក​ដែល​សោយសោក … ព្រម​ទាំង​អាវ​ពាក់​នៃ​សេចក្តី​សរសើរ ជំនួស​ទុក្ខ​ធ្ងន់​ដែល​គ្រប​សង្កត់​។ អេសាយ ៦១:១-៣ ក្មេង​ពីរ​នាក់​អាយុ៨ឆ្នាំ នៅ​រដ្ឋ​មេន ជា​រដ្ឋ​ដាច់​ស្រយាល​របស់​សហរដ្ឋអាមេរិក មាន​ភាព​ល្បី​ល្បាញ ដោយសារ​ពួកគេ​ស្លៀក​ពាក់​ឈុត​ខោអាវ​គ្រ័រសេ មក​សាលា​រៀន​រៀង​រាល់​ថ្ងៃពុធ​។ មិន​យូរ​ប៉ុន្មាន មិត្ត​រួម​ថ្នាក់​ដទៃ​ទៀត និង​បុគ្គលិក​របស់​សាលា​រៀន​ក៏បាន​នាំ​គ្នា​ស្លៀក​ពាក់​ខោអាវ​គ្រ័រសេ ឬ​ខោអាវ​ដែល​សមសួន រៀង​រាល់​ថ្ងៃពុធ ដូច​ពួកគេ​ផង​ដែរ​។ គេ​ក៏​បាន​ហៅ​ប្រពៃណី​នេះ​ថា “ថ្ងៃពុធ​សមសួន” ជា​ថ្ងៃ​ដែល​ពួកគេ​ចូល​ចិត្ត​ជាងគេ ក្នុង​សប្តាហ៍​នីមួយៗ​។ ចេមសន៍(James) ជា​ក្មេង​ដែល​ផ្តួច​ផ្តើម​គំនិត​នេះ សប្បាយ​ចិត្ត​នៅពេល​ដែល​បានឮ​គេ​សរសើរ​ទម្លាប់​ដ៏​ល្អ​នេះ​។ គាត់​ថា ពាក្យ​សរសើរ​នេះ​បាន​ធ្វើ​ឲ្យ​ចិត្ត​គាត់​មាន​អារម្មណ៍​ល្អ​ខ្លាំង​ណាស់​។ ក្មេងៗ​ដែល​ស្លៀក​ពាក់ នៅ​ថ្ងៃពុធ​យ៉ាង​ដូច​នេះ មាន​ភាព​លេច​ធ្លោ ក្លាយ​ជា​ក្មេង​ដែល​មាន​មោទនភាព ប្រចាំ​សាលា​។ សំលៀក​បំពាក់​ខាង​វិញ្ញាណ​របស់​យើង ដែល​បាន​ញែក​យើង​ចេញ ជា​កូន​របស់​ព្រះ ក៏បាន​ធ្វើ​ឲ្យ​ចិត្ត​យើង​មាន​អំណរ​ផង​ដែរ​។ គឺ​ដូច​ដែល​ហោរា​អេសាយ​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​នឹង​អរ​សប្បាយ​ចំពោះ​ព្រះយេហូវ៉ា ព្រលឹង​ខ្ញុំ​នឹង​រីករាយ​ចំពោះ​ព្រះ​នៃ​ខ្ញុំ ពីព្រោះ​ទ្រង់​បាន​ប្រដាប់​ខ្លួន​ខ្ញុំ​ដោយ​សំលៀក​បំពាក់​នៃ​សេចក្តីសង្គ្រោះ ទ្រង់​បាន​គ្រលុំ​ខ្ញុំ​ដោយ​អាវ​ជា​សេចក្តី​សុចរិត ដូចជា​ប្តី​ថ្មោង​ថ្មី​តែង​ខ្លួន​ដោយ​គ្រឿង​លំអ ហើយ​ដូចជា​ប្រពន្ធ​ថ្មោង​ថ្មី ក៏​ប្រដាប់​ដោយ​ត្បូង​របស់​ខ្លួន​ដែរ”(អេសាយ ៦១:១០)។ កាល​ពួក​អ៊ីស្រាអែល​ត្រូវ​គេ​និរទេស ឲ្យ​ទៅ​រស់នៅ​ក្នុង​ទឹកដី​សាសន៍​ដទៃ សំលៀក​បំពាក់​របស់​ពួកគេ ទាំង​ខាង​វិញ្ញាណ និង​សាច់ឈាម បាន​ប្រែ​ជា​ចាស់…

Read article
ថ្វាយ​ការ​ព្រួយ​បារម្ភ​របស់​អ្នក​ដល់​ព្រះយេស៊ូវ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ម៉ាថាយ ៦:២៥-២៧ ដោយហេតុ​នេះ​បានជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ខ្វល់ខ្វាយ​នឹង​ជីវិត​ដែល​នឹង​បរិភោគ​អ្វី ឬ​នឹង​រូបកាយ ដែល​នឹង​ស្លៀក​ពាក់​អ្វី​នោះ​ឡើយ​។ ម៉ាថាយ ៦:២៥ អ្នក​ស្រី​នេន​ស៊ី(Nancy)មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ពេល​អនាគត ដោយសារ​គាត់​មើល​ឃើញ​តែ​បញ្ហា​ជានិច្ច​។ លោក​ថម(Tom) ជា​ស្វាមី​របស់​គាត់​បាន​ងងឹត​មុខដួល៣ដង ក្នុង​អំឡុង​ពេល​ដើរ​កម្សាន្ត ក្នុង​តំបន់​ដាច់​ស្រយាល នៅ​ក្នុង​រដ្ឋ​មេន​។ ប៉ុន្តែ វេជ្ជ​បណ្ឌិត នៅ​មណ្ឌល​សុខ​ភាព​តូច​មួយ ក្នុង​តំបន់​ជិត​ខាង​ បាន​ពិនិត្យ​សុខ​ភាព​គាត់ រក​មិន​ឃើញ​គាត់​មាន​ជំងឺ​អ្វី​ទេ​។ ក្នុង​មណ្ឌល​សុខ​ភាព​ដែល​ធំជាង វេជ្ជ​បណ្ឌិត​បាន​ធ្វើ​តេស្ដ​ជា​បន្ថែម​ទៀត នៅតែ​មិន​អាច​រក​ឃើញ​បញ្ហា​សុខ​ភាព​របស់​គាត់​។ អ្នក​ស្រី​នេន​ស៊ី​ក៏បាន​រៀបរាប់​អំពី​ការ​ភ័យ​ខ្លាច​របស់​គាត់​។ នៅពេល​ដែល​ស្វាមី​របស់​គាត់​ចេញពី​ពេទ្យ គាត់​ក៏បាន​សួរ​ពេទ្យ​ឯកទេស​បេះដូង​ជា​លើក​ចុង​ក្រោយ​ថា ពួក​គាត់​ត្រូវ​ធ្វើ​ដូច​ម្តេច​។ គ្រូ​ពេទ្យ​ក៏បាន​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​រស់នៅ​ជា​ធម្មតា ដោយ​គ្មាន​ការ​ថប់​បារម្ភ​ទៀត​។ ការ​លើក​ទឹក​ចិត្ត​នេះ​បាន​ផ្លាស់​ប្តូរ​ការ​គិត​របស់​គាត់​ជា​រៀង​រហូត​។ គាត់​ថា លោក​គ្រូ​ពេទ្យ​បាន​ឲ្យ​យោបល់​គាត់​ពិត​មែន គឺ​មិន​បាន​និយាយ​លេង​ទេ​។ ការ​លើក​ទឹក​ចិត្ត​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​បង្រៀន​របស់​ព្រះយេស៊ូវ នៅ​លើ​ភ្នំ​។ កាល​នោះ ព្រះអង្គ​មាន​បន្ទូល​ថា “កុំ​ឲ្យ​ខ្វល់ខ្វាយ​នឹង​ជីវិត​ដែល​នឹង​បរិភោគ​អ្វី ឬ​នឹង​រូបកាយ ដែល​នឹង​ស្លៀក​ពាក់​អ្វី​នោះ​ឡើយ ឯ​ជីវិត តើ​មិន​វិសេស​ជាង​ចំណី​អាហារ ហើយ​រូបកាយ តើ​មិន​វិសេស​ជាង​សំលៀក​បំពាក់​ទេ​ឬ​អី”(ម៉ាថាយ ៦:២៥)។ ព្រះបន្ទូល​ព្រះអង្គ​ត្រង់​ចំណុច​នេះ មិន​បាន​ប្រាប់​យើង​មិន​ឲ្យ​អើពើ​ចំពោះ​បញ្ហា​សុខ​ភាព ឬ​បញ្ហា​ផ្សេង​ទៀត ឬ​ក៏​រោគ​សញ្ញា​អ្វីមួយ​នោះ​ទេ​។ ផ្ទុយ​ទៅវិញ ព្រះអង្គ​គ្រាន់តែ​ប្រាប់​យើង “កុំ​ឲ្យ​ព្រួយ​បារម្ភ”(ខ.២៥)…

Read article
ធ្វើ​ឲ្យ​គេ​ស្គាល់​សេចក្តី​មេត្តា​របស់​ព្រះគ្រីស្ទ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

កូល៉ុស ៣:៨-១៧ ចូរ​ឲ្យ​សេចក្តី​មេ​ត្រី​របស់​ព្រះគ្រីស្ទ​ត្រួតត្រា​នៅ​ក្នុង​ចិត្ត ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​សេចក្តី​នោះ​ឯង ឲ្យ​មាន​រូប​កាយតែ១ ហើយ​ត្រូវ​ដឹង​គុណ​ផង​។ កូល៉ុស ៣:១៥ តើ​ការ​ឈ្លោះ​ប្រកែក​គ្នា អាច​ជួយ​ឲ្យ​គេ​រក​ខុស​ត្រូវ​បានទេ? ទេ ​មិន​អាច​ទេ​។ អ្នក​ដឹកនាំ​របស់​ក្រុង​តូច​មួយ បាន​ដាស់តឿន​ប្រជាជន នៅ​ក្នុង​តំបន់​ឧទ្យាន​អេឌីរិនដាក អំពី​បញ្ហា​នេះ នៅពេល​ដែល​ជម្លោះ​រវាង​សកម្ម​ភាព​បរិស្ថាន​មួយ​ក្រុម និង​ម្ចាស់​អាជីវ​កម្ម​តូចៗ​ជា​ច្រើន បាន​ផ្ទុះ​ឡើង នៅ​ក្នុង​តំបន់​នេះ ដែល​​គេ​ហៅ​ការ​ប្រឈម​មុខ​ដាក់​គ្នា​នេះ​ថា “សង្គ្រាម​អេឌីរិនដាក”។ ការ​ដាក់​ឈ្មោះ​ដូច​នេះ គឺ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​ប្រឆាំង​គ្នា នៅ​ក្នុង​ការ​សម្រេច​ថា ត្រូវ​អភិ​រក្ស ឬ​អភិវឌ្ឍ​តំបន់​ព្រៃ​ភ្នំ​ដ៏​ស្រស់​ស្អាត ស្ថិត​ក្នុង​ភូមិភាគ​ខាង​ជើង​នៃ​រដ្ឋ​ញូយ៉ក​។ អ្នក​ដឹកនាំ​ក្នុង​តំបន់​ក៏បាន​ស្រែក​ដាក់​សកម្មជន​បរិស្ថាន ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន គេ​ក៏​បានឮ​គាត់​ប្រាប់​ភាគី​ទាំង​សង្ខាង​ឲ្យ​ឈប់​ស្រែក​ដាក់​គ្នា​ទៀត ហើយ​​ព្យាយាម​ពិភាក្សា​គ្នា​ដោយ​សន្តិ​វិធី​។ គេ​ក៏​បាន​បង្កើត​សម្ព័ន្ធ​ដើម្បី​ប្រយោជន៍​រួម ​ធ្វើ​ជា​ស្ពានមេត្រី​រវាង​ភាគី​ទាំង​សង្ខាង​ដែល​មាន​ជម្លោះ​នោះ​។ ការ​ជួប​ប្រជុំ​គ្នា​ដោយ​សន្តិ​វិធី​ក៏បាន​នាំមក​នូវ​ការ​រីកចម្រើន ដែល​ក្នុង​នោះ​ផ្ទៃដី​ជាង៤០ម៉ឺនហិចតា​បាន​ទទួល​ការ​អភិ​រក្ស ខណៈ​ពេល​ដែល​បណ្តា​ក្រុង​ទាំងឡាយ នៅ​តំបន់​អេឌីរិនដាក កំពុង​មាន​ការ​រីកចម្រើន​ខ្លាំង​ជាង២០ឆ្នាំ​មុន​ទៅទៀត​។ ការ​ស្រុះ​ស្រួល​គ្នា​ដោយ​សន្តិ​វិធី​ គឺជា​ការ​ចាប់​ផ្តើម​ដ៏​ល្អ​ឆ្ពោះ​ទៅ​រក​ការ​រីកចម្រើន ប៉ុន្តែ សាវ័ក​ប៉ុល​បាន​បង្រៀន​អំពី​អ្វី​ដែល​ល្អ​ជាង​នេះ​ទៀត​។ គឺ​ដូច​ដែល​គាត់​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​ជំនុំ​ដ៏​ក្មេង​ខ្ចី​នៅ​ទីក្រុង​កូល៉ុស​ថា “ចូរ​ឲ្យ​អ្នក​រាល់​គ្នា​លះ​អស់​ទាំង​អំពើ​នោះ គឺ​សេចក្តី​កំហឹង គ្នាន់​ក្នាញ់ គំរក់ ប្រមាថ និង​ពាក្យ​អពមង្គល ចេញពី​មាត់​ចោល​ទៅ”(កូល៉ុស ៣:៨)។ សាវ័ក​ប៉ុល​ក៏បាន​ជំរុញ​ពួកគេ​ឲ្យ​លះបង់​ចោល​ផ្លូវ​ជីវិត​ចាស់…

Read article
សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

១កូរិនថូស ១៣:៤-១៣ សេចក្តី​ស្រឡាញ់​មិន​ដែល​ផុត​ឡើយ​។ ១កូរិនថូស ១៣:៨ នៅ​ក្នុង​ពិធី​មង្គល​ការ​របស់​អ្នក​ស្រី មេរេឌិត(Meredith) ម្តាយ​របស់​គាត់​បាន​អាន​ខ​គម្ពីរ ក្នុង​កណ្ឌ​គម្ពីរ១កូរិនថូស​។ ជា​ញឹក​ញាប់ គេ​ច្រើន​តែ​ហៅ​ជំពូកទី១៣ នៃ​កណ្ឌ​គម្ពីរ​នេះ​ថា “ជំពូក​នៃ​សេចក្តី​ស្រឡាញ់” ក្នុង​ព្រះ​គម្ពីរប៊ីប​។ កណ្ឌ​គម្ពីរ​នេះ​គឺ​ជា​កណ្ឌ​គម្ពីរ​ដែល​សក្ដិសម​បំផុត​ សម្រាប់​ពិធី​មង្គល​ការ​របស់​គាត់​។ គឺ​ដូច​ដែល​បទ​គម្ពីរ​នេះ​បាន​ចែងថា “ឯ​សេចក្តី​ស្រឡាញ់​តែង​តែ​អត់​ធ្មត់ ហើយក៏​សប្បុរស សេចក្តី​ស្រឡាញ់​មិន​ចេះ​ឈ្នានីស មិន​ចេះ​អួត​ខ្លួន ក៏​មិន​ដែល​មាន​ចិត្ត​ធំ​ផង”(ខ.៤)។ ពេល​ខ្ញុំ​ស្តាប់​ឮ​គាត់​អាន​ខ​គម្ពីរ​នេះ ខ្ញុំ​ឆ្ងល់​ថា តើ​គូរ​ស្វាមី​ភរិយា​ក្នុង​សម័យ​បច្ចុប្បន្ន បាន​ដឹង​ទេ​ថា មាន​អ្វី​បណ្តាល​ចិត្ត​សាវ័ក​ប៉ុល​ឲ្យ​សរសេរ​បទ​គម្ពីរ​នេះ​។ បទ​គម្ពីរ​នេះ​មិនមែន​ជា​កំណាព្យ​ស្នេហា​ទេ​។ តែ​សាវ័ក​ប៉ុល​បាន​សរសេរ​ពាក្យ​ពេចន៍​ទាំង​អស់​នេះ ដើម្បី​បង្រៀន​ពួក​ជំនុំ​ដែល​កំពុង​ជួប​ការ​បាក់​បែក ក្នុង​គោលបំណង​ដើម្បី​ជួយ​ពួកគេ​ឲ្យ​មាន​ការ​រួបរួម​។ និយាយ​ឲ្យ​ស្រួល​ស្តាប់ ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស “កំពុង​ស្ថិត​ក្នុង​ភាព​រញ៉េរញ៉ៃ”។ បញ្ហា​ដែល​កំពុង​ក្តៅ​គគុក​មាន​ដូចជា អំពើ​អសីលធម៌​ផ្លូវភេទ អំពើ​ពេស្យាចារ និង​ការ​ប្រជែង​គ្នា​រវាង​អ្នក​ដឹកនាំ​។ ការ​ប្តឹងផ្តល់​រវាង​សមាជិក​ពួក​ជំនុំ បាន​កើត​ឡើង​ជា​ធម្មតា​។ ការ​ថ្វាយបង្គំ​ច្រើនតែ​គ្មាន​សណ្ដាប់​ធ្នាប់ ដោយ​អ្នក​ដែល​ចេះ​និយាយ​ភាសា​ដទៃ​បាន​ប្រជែង ដើម្បី​ឲ្យ​បាន​និយាយ​មុនគេ ហើយ​អ្នក​ខ្លះ​ទៀត​បាន​ថ្លែង​ទំនាយ ដើម្បី​ឲ្យ​គេ​ស្ងើច​សរសើរ​ខ្លួន(មើល១កូរិនថូស ជំពូក១៤)។ ភាព​រញ៉េរញ៉ៃ​ក្នុង​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស​បាន​កើត​មាន​ឡើង ដោយសារ​ពួកគេ​ខកខាន​មិន​បាន​ប្រកប​គ្នា ដោយ​សេចក្តី​ស្រឡាញ់​។ ហេតុ​នេះ​ហើយ សាវ័ក​ប៉ុល​ក៏បាន​បង្ហាញ​ផ្លូវ​ដ៏​ប្រសើរ ដោយ​បង្រៀន​ពួក​គេ​អំពី​សេចក្តី​ស្រឡាញ់ ព្រោះ “សេចក្តី​ស្រឡាញ់​មិន​ដែល​ផុត​ឡើយ”។ ប៉ុន្តែ…

Read article
អំណោយ​នៃ​ទុក្ខ​លំបាក (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

១ពេត្រុស ៤:១២-១៩ គឺជា​ព្រះ​វិញ្ញាណ​នៃ​ព្រះ ទ្រង់​សណ្ឋិត​លើ​អ្នក​រាល់​គ្នា​ហើយ​។ ១ពេត្រុស ៤:១៤ បង​ប្អូន​ត្រកូល​រ៉ាយ(Wright) បាន​ក្លាយ​ជា​មនុស្ស​ដំបូង ដែល​បាន​បើកបរ​យន្តហោះ​ដោយ​ជោគជ័យ​មុនគេ ប៉ុន្តែ ការ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​នេះ មិន​មាន​ភាព​ងាយ​ស្រួល​ទេ​។ ទោះ​បង​ប្អូន​ពីរ​នាក់​នេះ​បាន​ទទួល​បរាជ័យ​ជា​ច្រើនដង​រាប់​មិន​អស់ ត្រូវ​គេ​ចំអក​ឲ្យ មាន​ការ​ខ្វះខាត​ថវិកា ហើយ​ក្នុង​ចំណោម​ពួកគេ មាន​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​ក៏ដោយ ពួកគេ​មិន​បាន​បោះបង់ចោល​ការ​តស៊ូ ដោយសារ​ទុក្ខ​លំបាក​ទាំង​អស់​នេះ​ទេ​។ គឺ​ដូច​ដែល​លោក​អូវីល រ៉ាយ(Orville Wright) បាន​កត់​សំគាល់​ឃើញថា “គ្មាន​សត្វ​បក្សី​ណា​អាច​ហោះ​ហើរ​បាន​ខ្ពស់ នៅ​កន្លែង​ដែល​ស្ងប់​ខ្យល់​នោះ​ឡើយ”។ លោក​ដាវីឌ មែកខូឡូ(David McCullough) ដែល​ជា​អ្នក​និពន្ធ​ជីវប្រវត្តិ​របស់​អ្នក​ទាំង​ពីរ បាន​ធ្វើ​ការ​បក​ស្រាយ​អត្ថន័យ​របស់​សម្រង់​សម្តី​នេះ​ថា ជា​ញឹក​ញាប់ ទុក្ខ​លំបាក​ច្រើនតែ​អាច​ធ្វើ​ជា​កត្តា​ជំរុញ ដែល​ជួយ​ឲ្យ​អ្នក​ឡើង​ខ្ពស់​ជាមុន​។ ហើយ​អ្នក​ឡើង​ភ្នំ​មាន​អំណរ មិនមែន​ដោយសារ​បាន​ឡើង​ទៅដល់​កំពូល​ភ្នំ​នោះ​ទេ តែ​ដោយសារ​ពួកគេ​បាន​ឡើង​ភ្នំ​។ សាវ័ក​ពេត្រុស​បាន​បង្រៀន​អំពី​គោលការណ៍​ខាង​វិញ្ញាណ​ស្រដៀង​នេះ​ផង​ដែរ ទៅ​កាន់​ពួក​ជំនុំ​ដំបូង ដែល​កំពុង​ជួប​ការ​បៀតបៀន​។ គាត់​ប្រាប់​ពួក​គេ​ថា “ពួក​ស្ងួន​ភ្ងា​អើយ កុំ​ឲ្យ​មាន​ប្លែក​ក្នុង​ចិត្ត ដោយ​ភ្លើង​ដ៏​ក្តៅ​ក្រហាយ ដែល​កំពុងតែ​ល្បង​អ្នក​រាល់​គ្នា ទុក​ដូចជា​កើត​មាន​សេចក្តី​ចំឡែក​នោះ​ឡើយ”(១ពេត្រុស ៤:១២)។ ត្រង់​ចំណុច​នេះ គាត់​មិន​បាន​បង្រៀន​យើង​ឲ្យ​បដិសេធ​ថា ទុក្ខ​លំបាក​មិន​មាន​ការ​ឈឺ​ចាប់​នោះ​ទេ​។ តែ​គាត់​ដឹង​ថា ក្តី​សង្ឃឹម​ក្នុង​ព្រះគ្រីស្ទ​មាន​ការ​ចម្រើន​ឡើង នៅ​ក្នុង​ការ​ទុកចិត្ត​ព្រះ នៅពេល​មាន​ទុក្ខ​លំបាក​។ នេះ​ជា​ការ​ពិតមែន ជា​ពិសេស…

Read article
ព្រះ​វត្ត​មាន​របស់​ព្រះ​ថែរក្សា​យើង

ដានីយ៉ែល ៦:១៩-២៧ ដ្បិត​ទ្រង់​ជា​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់នៅ … ទ្រង់​ប្រោស​ឲ្យ​រួច ហើយ​ក៏​ជួយ​សង្គ្រោះ​។ ដានីយ៉ែល ៦:២៦-២៧ នៅ​ពេល​ដែល​ចៅ​ៗ​របស់​ខ្ញុំ​មើល​សៀវភៅ​កម្រង​អនុស្សាវរីយ៍​របស់​ខ្ញុំ​នៅ​ថ្នាក់​វិទ្យាល័យ ពួកគេ​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ម៉ូត​សក់ សំលៀក​បំពាក់ និង​ឡាន​ដែល​ហួស​សម័យ នៅ​ក្នុង​រូបថត​ក្នុង​សៀវភៅ​នោះ។ ពេល​ខ្ញុំ​មើលទៅ​រូបថត​ទាំង​នោះ ខ្ញុំ​មើល​ឃើញ​ខុសពី​ពួកគេ ទីមួយ ខ្ញុំ​មើល​ឃើញ​ទឹក​មុខ​ញញឹម​របស់​មិត្ត​ចាស់ និង​មិត្ត​ភក្តិ​ដែល​នៅតែ​រាប់អាន​គ្នា​រហូត​មកដល់​ពេល​សព្វថ្ងៃ​។ ជាង​នេះ​ទៅទៀត ខ្ញុំ​បាន​ឃើញ​ព្រះ​ចេស្តា​របស់​ព្រះ​ដែល​បាន​ថែរក្សា​ខ្ញុំ​។ ព្រះ​វត្ត​មាន​ដ៏​សុភាព​របស់​ព្រះអង្គ​បាន​ហ៊ុម​ព័ទ្ធ​ខ្ញុំ នៅ​ក្នុង​សាលា​រៀន​ដែល​ខ្ញុំ​ពិបាក​ចូល​ចំណោម​គេ​ឲ្យ​ចុះ​។ សេចក្តី​ល្អ​របស់​ព្រះអង្គ​បាន​បន្ត​ថែរក្សា​ខ្ញុំ គឺជា​សេចក្តី​សប្បុរស​ដែល​ព្រះអង្គ​ប្រទាន​អស់​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ​។ លោក​ដានីយ៉ែល​បាន​ស្គាល់​ព្រះ​វត្ត​មាន​របស់​ព្រះ ដែល​ថែរក្សា​គាត់​ផង​ដែរ​។ ក្នុង​ការ​រស់នៅ​ជា​ឈ្លើយសឹក ក្នុង​ទីក្រុង​បាប៊ីឡូន គាត់​បាន​អធិស្ឋាន​នៅ​បន្ទប់​ខាងលើ ដែល​មាន​បង្អួច​បើក​ចំហ​ទៅ​រក​ទិស​នៃ​ទីក្រុង​យេរូសាឡិម(ខ.៧-៩)។ ក្នុង​ការ​អធិស្ឋាន​ដូច​នេះ គាត់​ក៏បាន​នឹក​ចាំ​ព្រះអម្ចាស់ ដែល​ព្រះ​វត្ត​មាន​ទ្រង់​បាន​ជួយ​ទ្រទ្រង់​គាត់ ដោយ​ស្តាប់​ឮ និង​ឆ្លើយតប​ការ​អធិស្ឋាន​របស់​គាត់​។ ដូច​នេះ ព្រះអម្ចាស់​ក៏​បាន​ស្តាប់​ឮ ឆ្លើយតប ហើយ​ទ្រទ្រង់​គាត់​សារ​ជា​ថ្មី​។ ប៉ុន្តែ ទោះ​គេ​បាន​ចេញ​ច្បាប់​ថ្មី​ហាម​មិន​ឲ្យ​គាត់​អធិស្ឋាន​ក៏ដោយ ក៏​គាត់​នៅតែ​ស្វែងរក​ព្រះ​វត្ត​មាន​ព្រះអង្គ ទោះ​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​គាត់​ក៏ដោយ​។ ដូច​នេះ គាត់​ក៏​បាន​អធិស្ឋាន​ដូច​សព្វ​មួយដង(ខ.១០)។ កាល​គេ​ទម្លាក់​គាត់​ចូល​ក្នុង​រូង​តោ ទេវតា​របស់​ព្រះអម្ចាស់​បាន​ថែរក្សា​គាត់​ឲ្យ​មាន​សុវត្ថិភាព ក្នុង​នាម​ព្រះអង្គ​ជា​ព្រះ​ដ៏​ស្មោះ​ត្រង់ ហើយ​ក៏​បាន​ជួយ​សង្រ្គោះ​គាត់(ខ.២២)។ ការ​មើលទៅ​អតីត​កាល​របស់​យើង ក្នុង​អំឡុង​ពេល​ដែល​យើង​មាន​ការ​លំបាក អាច​ជួយ​យើង​ឲ្យ​នឹក​ចាំ​អំពី​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះ​។ សូម្បីតែ​ស្តេច​ដារីយ៉ូស​នៃ​ចក្រភព​ពើស៊ី​ក៏​បាន​មាន​បន្ទូល​អំពី​ព្រះ​អម្ចាស់​ថា “ទ្រង់​ប្រោស​ឲ្យ​រួច ហើយ​ក៏​ជួយ​សង្គ្រោះ…

Read article
ព្រះអង្គ​នឹង​ឆ្លើយតប

យេរេមា ២៩:១០-១៤ នោះ​ឯង​រាល់​គ្នា​នឹង​អំពាវនាវ​ដល់​អញ ហើយ​នឹង​ទៅ​អធិស្ឋាន​ដល់​អញ រួច​អញ​នឹង​យល់​ព្រម​តាម​។ យេរេមា ២៩:១២ កាល​លោក​គ្រូ​គង្វាល ធីម៉ូថេ ពាក់​ក្រវ៉ាត់ក​សម្រាប់​គ្រូ​គង្វាល ក្នុង​អំឡុង​ពេល​ដែល​គាត់​ធ្វើ​ដំណើរ គាត់​ច្រើន​តែ​ជួប​ការ​បង្អាក់​ដំណើរ ដោយសារ​មនុស្ស​មួយ​ចំនួន​ដែល​គាត់​មិន​ដែល​ស្គាល់​។ មនុស្ស​នៅ​អាកាស​យានដ្ឋាន​បាន​សុំ​ឲ្យ​គាត់​អធិស្ឋាន​ឲ្យ​ពួកគេ ពេលណា​ពួកគេ​ឃើញ​ក្រវាត់ក​ពណ៌ស នៅ​លើក​អាវ​ក្រៅ​របស់​គាត់​ដែល​មាន​ពណ៌​ខ្មៅ​។ ក្នុង​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​កាលពី​ពេល​ថ្មីៗ​នេះ មាន​ស្រ្តី​ម្នាក់​បាន​លត់​ជង្គង់ នៅ​ក្បែរ​កៅអី​អង្គុយ​របស់​គាត់ ពេល​នាង​បាន​កត់​សំគាល់​ឃើញ​គាត់​ជា​គ្រូ​គង្វាល ហើយក៏​បាន​សួរ​គាត់​ថា “លោក​ជា​គ្រូ​គង្វាល​មែនទេ? លោក​គ្រូ​អាច​អធិស្ឋាន​ឲ្យ​ខ្ញុំ​បានទេ?”។ ហើយ​លោក​គ្រូ​គង្វាល​ធីម៉ូថេ​ក៏​បាន​អធិស្ឋាន​ឲ្យ​គាត់​។ បទ​គម្ពីរ​មួយ​ក្នុង​កណ្ឌ​គម្ពីរ​យេរេមា ក៏បាន​ប្រាប់​យើង អំពី​មូល​ហេតុ​ដែល​យើង​អាច​ដឹង​ថា ព្រះ​អម្ចាស់​ស្តាប់​ឮ ហើយ​ឆ្លើយតប​ការ​អធិស្ឋាន​របស់​យើង គឺ​ដោយសារ​ព្រះ​អង្គ​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​យើង! គឺ​ដូច​ដែល​ព្រះអង្គ​បាន​ធានា​ដល់​រាស្រ្ត​របស់​ព្រះអង្គ​ជា​មនុស្ស​មាន​បាប ដែល​កំពុង​រស់នៅ​ជា​ឈ្លើយ​សឹក​ថា “អញ​ស្គាល់​សេចក្តី​ដែល​អញ​គិត​ពី​ដំណើរ​ឯង​រាល់​គ្នា មិនមែន​គិត​ធ្វើ​សេចក្តី​អាក្រក់​ទេ គឺ​គិត​ឲ្យ​បាន​សេចក្តី​សុខ​វិញ ដើម្បី​ដល់​ចុង​បំផុត ឲ្យ​ឯង​រាល់​គ្នា​បាន​សេចក្តី​សង្ឃឹម”(២៩:១១)។ ព្រះអម្ចាស់​បាន​រំពឹង​ថា ថ្ងៃ​មួយ ពួក​គេ​នឹង​វិល​ត្រឡប់​មក​រក​ព្រះអង្គ​វិញ​។ ព្រះអង្គ​ក៏បាន​មាន​បន្ទូល​ទៀត​ថា “ឯង​រាល់​គ្នា​នឹង​អំពាវនាវ​ដល់​អញ ហើយ​នឹង​ទៅ​អធិស្ឋាន​ដល់​អញ រួច​អញ​នឹង​យល់​ព្រម​តាម ឯង​រាល់​គ្នា​នឹង​ស្វែង​រក​អញ ហើយ​នឹង​ឃើញ​ផង គឺ​កាល​ណា​ឯង​ស្វែង​រក​អញ​ឲ្យ​អស់​អំពី​ចិត្ត”(ខ.១២-១៣)។ ហោរា​យេរេមា​បាន​ដឹង​អំពី​សេចក្តី​ពិត​នេះ កាល​គាត់​កំពុង​ជាប់គុក​។ ព្រះអម្ចាស់​បាន​ធានា​គាត់​ថា “ចូរ​អំពាវនាវ​ដល់​អញ នោះអញ​នឹង​ឆ្លើយតប ហើយ​នឹង​បង្ហាញ​ឲ្យ​ឯង​ឃើញ​ការ​យ៉ាង​ធំ ហើយ​មុតមាំ ដែល​ឯង​មិន​ដឹង”(៣៣:៣)។…

Read article
ពន្លឺ​របស់​ព្រះគ្រីស្ទ​ភ្លឺ​ចែងចាំង

១យ៉ូហាន ១:៥-៧ ព្រះ​ទ្រង់​ជា​ពន្លឺ​ភ្លឺ គ្មាន​សេចក្តី​ងងឹត​ណា នៅ​ក្នុង​ទ្រង់​សោះ​។ ១យ៉ូហាន ១:៥ កាល​ភ្លើង​បាន​ដាច់ នៅ​តាម​ដង​ផ្លូវ ក្នុង​ទីក្រុង​ហាយលែនផាក រដ្ឋ​មីឈីហ្គិន ប្រជាជន​ក៏បាន​កើត​មាន​ចិត្ត​ចង់​ប្រើ​អគ្គិសនី ចេញ​ពី​ប្រភព​ថាមពល​មួយ​ទៀត គឺ​ព្រះ​អា​ទិត្យ​។ ទីក្រុង​នេះ​ខ្វះ​ថវិកា ដើម្បី​បង់​ប្រាក់​ឲ្យ​ក្រុម​ហ៊ុន​អគ្គិសនី​។ ក្រុម​ហ៊ុន​អគ្គិសនី​ក៏​បាន​បិទ​ភ្លើង នៅ​តាម​ផ្លូវ ហើយ​ក៏​បាន​ដោះ​អំពូល​ភ្លើង ចេញពី​បង្គោល​ភ្លើង១៤០០ដើម​។ ការ​នេះ​បាន​បណ្តាល​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​អារម្មណ៍​ថា មិន​មាន​សុវត្ថិភាព នៅ​ក្នុង​ពេល​ងងឹត នៅ​ពេលយប់​។ មាន​ពលរដ្ឋ​ម្នាក់​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា សព្វថ្ងៃ​នេះ “នៅ​ពេល​ទៀប​ភ្លឺ មាន​ក្មេងៗ​ពីរបី​នាក់​ដើរ​តាម​ផ្លូវ​ទៅរៀន នៅពេល​ដែល​មេឃ​នៅ​ងងឹត​នៅឡើយ​។ គ្មាន​ភ្លើង​អគ្គិសនី​បំភ្លឺ​ផ្លូវ​ទេ ដូច​នេះ ពួកគេ​ត្រូវ​ដើរទៅ​រៀន ដោយ​ការ​ប្រថុយ​ប្រថាន”។ រឿង​នេះ​មាន​ការ​ផ្លាស់​ប្តូរ នៅពេល​ដែល​ក្រុម​ការងារ​មួយ ដែល​មិន​រក​ប្រាក់​ចំណេញ ត្រូវ​បាន​គេ​បង្កើត​ឡើង ដើម្បី​ដំឡើង​ភ្លើង​បំភ្លឺ​ផ្លូវ ក្នុង​ទីក្រុង​នេះ​។ អង្គការ​មនុស្ស​ធម៌​មួយ​នេះ​បាន​រួបរួម​គ្នា ដើម្បី​ជួយ​ទីក្រុង​នេះ​កាត់​បន្ថយ​ចំណាយ ទៅ​លើ​ការ​បង់​ថ្លៃ​ភ្លើង ខណៈ​ពេល​ដែល​ពួកគេ​អាច​ប្រើ​ប្រភព​ភ្លើង​អគ្គិសនី ដែល​ជួយ​បំពេញ​តម្រូវការ​របស់​ប្រជាជន​។ ក្នុង​ការ​រស់នៅ​របស់​យើង​ក្នុង​ព្រះគ្រីស្ទ ព្រះអង្គ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ និង​ប្រភព​នៃ​ពន្លឺ​។ គឺ​ដូច​ដែល​កណ្ឌ​គម្ពីរ​យ៉ូហាន​បាន​ចែងថា “ព្រះ​ទ្រង់​ជា​ពន្លឺ​ភ្លឺ គ្មាន​សេចក្តី​ងងឹត​ណា នៅ​ក្នុង​ទ្រង់​សោះ”(១យ៉ូហាន ១:៥)។ កណ្ឌ​គម្ពីរ​យ៉ូហាន​ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា “តែបើ​យើង​រាល់​គ្នា​ដើរ​ក្នុង​ពន្លឺ​វិញ ដូចជា​ទ្រង់​ក៏​គង់​ក្នុង​ពន្លឺ​ដែរ…

Read article