Patricia Raybon

You are here:
ហានឆ្លងកាត់ព្យុះ

ទាំង​រំពឹង​មើល​ដល់​ព្រះយេស៊ូវ​ដ៏​ជា​មេ​ផ្តើម … ក្រែង​លោ​អ្នក​រាល់​គ្នា​ត្រូវ​នឿយ​ហត់ ហើយ​រសាយ​ចិត្ត​ចេញ។ ហេព្រើរ ១២:២-៣ ព្យុះ​រន្ទះ​បាន​វាយ​ប្រហារ​មក​លើ​ទីក្រុង​មេមភីស រដ្ឋ​ថេនេស៊ី នៅ​ពេល​ល្ងាច​ថ្ងៃ​ទី៣ ខែ​មេសា ឆ្នាំ​១៩៦៨។ លោក​គ្រូម៉ាធីន លូស័រ ឃីង យេ អរ(Martin Luther King Jr) មាន​ការ​ហត់​នឿយ​យ៉ាង​ខ្លាំង ហើយ​ក៏​មាន​អារម្មណ៍​ថា មិន​ស្រួល​ខ្លួន ដូច​នេះ​គាត់​មិន​មាន​ចិត្ត​ចង់​ទៅ​ឡើង​ចែក​ចាយ នៅ​សាល​ព្រះវិហារ ដូច​ដែល​បាន​គ្រោងទុក ទៅ​កាន់​កម្មករ​អនាម័យ ដែល​កំពុង​ធ្វើ​កូដកម្ម​នោះ​ទេ។ តែ​គាត់​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​មាន​គេ​ទូរស័ព្ទ​មក​គាត់​ទាំង​ប្រញាប់​ប្រញាល់ ដើម្បី​ប្រាប់​ថា មាន​មនុស្ស​មួយ​ហ្វូង​ធំ​បាន​មក​ជួប​ជុំ​គ្នា ដោយ​មិន​ខ្លាច​ព្យុះ​រន្ទះ ដើម្បី​មក​ស្តាប់​គាត់​ចែក​ចាយ។ ដូច​នេះ គាត់​ក៏​បាន​ទៅ​សាល​ព្រះវិហារ ហើយ​បាន​ចែក​ចាយ​អស់​រយៈ​ពេល​៤០​នាទី ដែល​អ្នក​ខ្លះ​បាន​និយាយ​ថា នោះ​ជា​ការ​ថ្លែង​សន្ទរកថា​ដ៏​អស្ចារ្យ​បំផុត​របស់​គាត់ ដែល​មាន​ចំណង​ជើង​ថា “ខ្ញុំ​បាន​ឡើង​ទៅ​ដល់​កំពូល​ភ្នំ​ហើយ”។ នៅ​ថ្ងៃ​បន្ទាប់ លោក​ឃីង ក៏​ត្រូវ​ឃាតករ​បាញ់​សម្លាប់ តែ​ពាក្យ​សម្តី​របស់​គាត់ នៅ​តែ​បន្ត​បណ្តាល​ចិត្ត​មនុស្ស​ដែល​គេ​កៀប​សង្កត់​ ឲ្យ​មាន​ក្តី​សង្ឃឹម ចំពោះ “ទឹក​ដី​សន្យា”។ ដូច​គ្នា​នេះ​ដែរ អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​នៅ​សម័យ​ដើម ក៏​បាន​ទទួល​ការ​បណ្តាល​ចិត្ត ដោយ​ពាក្យ​លើក​ទឹក​ចិត្ត​ផង​ដែរ។ កណ្ឌ​គម្ពីរ​ហេព្រើរ ត្រូវ​បាន​និពន្ធ​ឡើង ដើម្បី​លើក​ទឹក​ចិត្ត​គ្រីស្ទ​បរិស័ទ​ដែល​ជា​ជន​ជាតិ​ហេព្រើរ…

Read article
ព្រះទ្រង់តែងតែស្តាប់ឮយើងពីស្ថានសួគ៌

សូម​ទ្រង់​ប្រោស​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ចំពោះ​ពាក្យ​ដែល​គេ​អធិស្ឋាន ហើយ​ទូល​អង្វរ ព្រម​ទាំង​សំរេច​តាម​សេចក្តី​យុត្តិធម៌​ឲ្យ​គេ​ផង។ ១ពង្សាវតាក្សត្រ ៨:៤៥ ក្មេង​តូច​ម៉ៃសិន(Maison) មាន​អាយុ​១៨​ខែ មិន​ដែល​បាន​ឮ​សម្លេង​ម្តាយ​របស់​គាត់​សោះ។ គ្រូ​ពេទ្យ​ក៏​បាន​យក​ឧបករណ៍​ជំនួយ​ការ​ស្តាប់ ដាក់​ក្នុង​ត្រចៀក​គាត់ ហើយ​អ្នក​ស្រី​ឡូរីន(Lauryn) ដែល​ជា​ម្តាយ​របស់​គាត់​ក៏​បាន​សួរ​គាត់​ថា “កូន​ស្តាប់​ម៉ាក់​ឮ​ទេ?” ក្មេង​តូច​ម្នាក់​នេះ​ក៏​មាន​ទឹក​មុខ​រីក​រាយ។ អ្នក​ស្រី​ឡូរីន​ក៏​បាន​និយាយ​ទៀត​ថា “សួស្តី កូន​តូច!”។ ម៉ៃសិន​ក៏​បាន​ឆ្លើយ​តប ដោយ​ទឹក​មុខ​ញញឹម និង​បញ្ចេញ​សម្លេង​អិអឹ​យ៉ាង​ស្រទន់។ អ្នក​ស្រី​ឡួរីន​ក៏​បាន​ស្រក់​ទឹក​ភ្នែក ដោយ​ដឹង​ថា នាង​បាន​ឃើញ​ការ​អស្ចារ្យ​កើត​ឡើង។ ម៉ៃសិន​បាន​កើត​មិន​គ្រប់​ខែ ដោយសារ​កាល​នាង​មាន​ទម្ងន់ ពួក​ចោរ​បាន​បាញ់​នាង​ត្រូវ​បី​គ្រាប់ ក្នុង​អំឡុង​ពេល​ពួក​វា​ប្លន់​ផ្ទះ​របស់​នាង។ ម៉ៃសិន​បាន​កើត ដោយ​មាន​ទម្ងន់​តែ​កន្លះ​គីឡូ ហើយ​ត្រូវ​ទទួល​ការ​ចិញ្ចឹម​ក្នុង​កែវ​រយៈ​ពេល​១៥៨​ថ្ងៃ ដោយ​គេ​មិន​សង្ឃឹម​ថា គាត់​អាច​រស់​បាន​យូរ​នោះ​ទេ។ រឿង​ដ៏​កម្សាន្ត​ចិត្ត​នេះ បាន​រំឭក​ខ្ញុំ​ថា​ ព្រះ​ទ្រង់​តែង​តែ​ស្តាប់​យើង​អធិស្ឋាន​ជា​និច្ច។ ស្តេច​សាឡូម៉ូន​បាន​អធិស្ឋាន ដោយ​ព្រះ​ទ័យ​ឆេះ​ឆួល ទៅ​កាន់​ព្រះកាណ៌​ព្រះ​អម្ចាស់ ដែល​កំពុង​ផ្ទៀង​ស្តាប់ ជា​ពិសេស​ក្នុង​អំឡុង​ពេល​ដែល​មាន​ទុក្ខ​លំបាក។ ស្តេច​សាឡូម៉ូន​បាន​អធិស្ឋាន​ថា “សូម​ទ្រង់​ប្រោស​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ចំពោះ​ពាក្យ​ដែល​គេ​អធិស្ឋាន ហើយ​ទូល​អង្វរ ព្រម​ទាំង​សំរេច​តាម​សេចក្តី​យុត្តិធម៌​ឲ្យ​គេ​ផង”(១ពង្សាវតាក្សត្រ ៨:៤៥)​ នៅ​ពេល​ដែល “គ្មាន​ទឹក​ភ្លៀង”(ខ.៣៥) ក្នុង​អំឡុង​ពេល “មាន​គ្រោះ​អត់​ឃ្លាន ឬ​ជំងឺ​រាត​ត្បាត”(ខ.៣៧) និង​សង្គ្រាម​ជា​ដើម(ខ.៤៤)។ ព្រះ​ទ្រង់​ក៏​បាន​ឆ្លើយ​តប ក្នុង​សេចក្តី​ល្អ​របស់​ទ្រង់…

Read article
ប្រសើរលើសមាសពេជ្រទៅទៀត

ប្រាជ្ញា​ជា​ដើម​ឈើ​នៃ​ជីវិត​ដល់​អស់​អ្នក​ណា​ដែល​ចាប់​យក​បាន។ សុភាសិត ៣:១៨ លោក​អេដវើត ជែកសិន(Edward Jackson) ដែល​ជា​អ្នក​ស្វែង​រក​រ៉ែ​មាស បាន​ចេញ​ទៅ​ដំណើរ​ទៅ​រដ្ឋ​កាលីហ្វូញ៉ា ក្នុង​អំឡុង​សម័យ​ផ្អើល​រក​រ៉ែ​មាស​ធំ​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត​អាមេរិក។ ក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​គាត់ គាត់​បាន​សរសេរ អំពី​ហេតុ​ការណ៍ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ១៨៤៩ ដោយ​ពោល​ទំនួញ អំពី​ការ​ធ្វើ​ដំណើរ​ដ៏​លំបាក​លំបិន ដោយ​ជិះ​រទេះ​គោ​ជា​ក្រុម ដែល​ដិត​ដាម​ដោយ​ជម្ងឺ ​និង​សេចក្តី​ស្លាប់។ គាត់​សរសេរ​ថា “ខ្ញុំ​មិន​ត្រូវ​ចោល​ឆ្អឹង​នៅ​ទីនេះ​ទេ។ បើ​សិន​ជា​អាច សូម​ឲ្យ​ខ្ញុំ​បាន​ស្លាប់​នៅ​ផ្ទះ​វិញ”។ អ្នក​ស្វែង​រក​រ៉ែ​មាស​ម្នាក់​ទៀត ឈ្មោះ ចន វ៉កឃ័រ(John Walker) ក៏​បាន​សរសេរ​ផង​ដែរ​ថា “វា​ជា​ការ​ផ្សង​សំណាង​ទាំង​ស្រុង ដូច​ការ​ចាក់​ឆ្នោត​អញ្ចឹង…ខ្ញុំ​មិន​អាច​ផ្តល់​យោបល់ ឲ្យ​នរណា​ម្នាក់​មក​ទីនេះ​ទេ”។ តាម​ពិត លោក​វ៉កឃ័រ​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ក៏​បាន​ជោគ​ជ័យ ក្នុង​របរ​កសិកម្ម ចិញ្ចឹម​សត្វ និង​នយោបាយ​ក្នុង​រដ្ឋ​របស់​គាត់។ ពេល​ដែល​សមាជិក​គ្រួសារ​គាត់​ម្នាក់ បាន​យក​សំបុត្រ​កំណត់​ហេតុ​កញ្ចាស់​របស់​គាត់ ដែល​ប្រែ​ពណ៌​លឿង ទៅ​កម្ម​វិធី​ពិពណ៌​វត្ថុ​បុរាណ ក្នុង​កម្មវិធី​ទូរទស្សន៍​អាមេរិក គេ​ក៏​បាន​ឲ្យ​តម្លៃ​សំបុត្រ​នោះ​រាប់​ពាន់​ដុល្លា។ ពិធីករ​ទូរទស្សន៍​ក៏​បាន​មាន​ប្រសាសន៍​ថា “ដូចនេះ គាត់​ពិត​ជា​រក​បាន​របស់​មាន​តម្លៃ ក្នុង​សម័យ​ផ្អើល​រក​មាស។ គឺ​សំបុត្រ​នេះ​ឯង”។ ជាង​នេះ​ទៅ​ទៀត ទាំង​លោក​វ៉កឃ័រ និង​លោក​ចនសិន បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ…

Read article
ព្រះអង្គតែងតែនឹកចាំយើងជានិច្ច

ព្រះ​ទ្រង់​នឹក​ចាំ​ពី​រ៉ាជែល ក៏​ស្តាប់​តាម​នាង ហើយ​ប្រោស​ឲ្យ​នាង​បង្កើត​កូន​បាន។ លោកុប្បត្តិ ៣០:២២ ក្នុង​ព្រះវិហារ​ធំ​មួយ​របស់​ជន​ជាតិ​អាហ្វ្រិក គ្រូ​គង្វាល​បាន​លត់​ជង្គង់​អធិស្ឋាន​ដល់​ព្រះ។ ពេល​ដែល​លោក​គ្រូគង្វាល​អធិស្ឋាន​ទូល​អង្វរ​ថា “សូម​ព្រះ​អង្គ​នឹក​ចាំ​យើង​ខ្ញុំ!” ពួក​ជំនុំ​ក៏​បាន​ស្រែក​ឡើង​ថា “សូម​នឹក​ចាំ​យើង​ខ្ញុំ ឱ​ព្រះ​អម្ចាស់”។ ពេល​ខ្ញុំ​បាន​មើល​ទិដ្ឋភាព​នេះ ​ក្នុង​វីដេអូ​ YouTube ខ្ញុំ​ក៏​បាន​ស្រក់​ទឹក​ភ្នែក​ដោយ​មិន​ដឹង​ខ្លួន។ គេ​បាន​ថត​ការ​អធិស្ឋាន​នេះ​ទុក កាល​ប៉ុន្មាន​ខែ​មុន។ តែ​រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ ពេល​ដែល​ខ្ញុំ​បាន​ឮ​គ្រូ​គង្វាល​របស់​គ្រួសារ​ខ្ញុំ​ធ្វើ​ការ​ទូល​អង្វរ​ដូច​នេះ កាល​ខ្ញុំ​នៅ​ក្មេង។ ពេល​ខ្ញុំ​បាន​ឮ​ការ​អធិស្ឋាន​នេះ កាល​ពី​ក្មេង ខ្ញុំ​ក៏​បាន​សន្និដ្ឋាន​ខុស​ថា ជួន​កាល ព្រះ​អង្គ​ភ្លេច​យើង។ ប៉ុន្តែ ព្រះ​ទ្រង់​ជ្រាប​គ្រប់​ការ​ទាំង​អស់​(ទំនុកដំកើង ១៤៧:៥ ១យ៉ូហាន ៣:២០) ព្រះ​អង្គ​តែង​តែ​ទត​ឃើញ​យើង​(ទំនុកដំកើង ៣៣:១៣-១៥) ហើយ​ព្រះអង្គ​ស្រឡាញ់​យើង ដោយ​ក្តី​ស្រឡាញ់​ដែល​មិន​អាច​វាស់​បាន​(អេភេសូរ ៣:១៧-១៩)។ ជាង​នេះ​ទៅ​ទៀត ក្នុង​ព្រះ​គម្ពីរ​ដើម​ភាសា​ហេព្រើរ ពាក្យ ហ្សាកា(zakar) មាន​ន័យ​ថា “នឹកចាំ”។ ពេល​ណា​ព្រះ​ទ្រង់ “នឹក​ចាំ” យើង ព្រះ​អង្គ​ក៏​ធ្វើ​អ្វី​ម្យ៉ាង​សម្រាប់​យើង។ ហ្សាកា​ក៏​មាន​ន័យ​ថា ធ្វើ​អ្វី​មួយ​ជំនួស​នរណា​ម្នាក់។ ដូច​នេះ ពេល​ព្រះ​ទ្រង់​នឹក​ចាំ​ពី​ណូអេ និង​អស់​ទាំង​សត្វ​ព្រៃ សត្វ​ស្រុក​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ទូក​ជា​មួយ​នឹង​គាត់ ទ្រង់​ក៏​បាន​ធ្វើ​ឲ្យ​ខ្យល់​បក់​មក​លើ​ផែនដី ហើយ​ទឹក​ក៏​ស្រក​ទៅ(លោកុប្បត្តិ…

Read article
អត្តសញ្ញាណថ្មីរបស់យើង

ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​ស៊ីម៉ូន​ថា កុំ​ខ្លាច​អី ពី​នេះ​ទៅ​មុខ អ្នក​នឹង​ចាប់​មនុស្ស​វិញ។ លូកា ៥:១០ ថ្ងៃ​មួយ មាន​បុរស​ម្នាក់​បាន​ចូល​ទិញ​ឧបករណ៍​ស្ទូច​ត្រី ក្នុង​ហាង​លក់​ដង​សន្ទូច ក្នុង​ទីក្រុង​របស់​គាត់។ ពី​ដំបូង គាត់​បាន​រើស​យក​ប្រអប់​សម្រាប់​ដាក់​ឧបករណ៍​ស្ទូច​ត្រី រួច​គាត់​ក៏​បាន​បំពេញ​រទេះ​ដាក់​ឥវ៉ាន់ ដោយ​ផ្លែ​សន្ទូច ខ្សែ នុយ ប៉ោល និង​ដុំ​សំណ។ ទី​បំផុត គាត់​ក៏​បាន​រើស​យក​នុយ​រស់​ថែម​ទៀត ហើយ​ក៏​បាន​ជ្រើស​រើស​ដង​សន្ទូច​ថ្មី​មួយ​ដើម។ ម្ចាស់​ហាង​ក៏​បាន​សួរ​គាត់​ថា “ធ្លាប់​ស្ទូច​ត្រី​ទេ?” បុរស​នោះ​ក៏​បាន​និយាយ​ថា ទេ។ ម្ចាស់​ហាង​ក៏​បាន​ប្រាប់​គាត់​ថា “យក​ល្អ លោក​គួរ​តែ​ទិញ​របស់​នេះ​ផង”។ វា​ជា​ប្រអប់​សង្រ្គោះ​បឋម។ បុរស​នោះ​ក៏​បាន​យល់​ព្រម ហើយ​ក៏​បាន​បង់​ប្រាក់ បន្ទាប់​មក ក៏​បាន​ចេញ​ទៅ​ស្ទូច​ត្រី​ពេញ​មួយ​ថ្ងៃ ដោយ​ស្ទូច​មិន​បាន​អ្វី​សោះ ក្រៅ​ពី​ធ្វើ​ឲ្យ​មុត​ម្រាម​ដៃ​ខ្លួន​ឯង។​ លោក​ស៊ីម៉ូន ពេត្រុស មិន​បាន​ជួប​បញ្ហា​ដូច​នេះ​ទេ។ ក្នុង​នាម​គាត់​ជា​អ្នក​នេសាទ​ដែល​មាន​បទ​ពិសោធន៍ គាត់​មាន​ការ​ភ្ញាក់​ផ្អើល នៅ​ពេល​ព្រឹក​មួយ ពេល​ដែល​ព្រះយេស៊ូវ​ប្រាប់​គាត់ ឲ្យ​ចេញ​ទូក ទៅ​ទឹក​ជ្រៅ ហើយ “ទម្លាក់​អួន​ចាប់​ត្រី”(លូកា ៥:៤)។ ទោះ​មុន​នោះ គាត់​​ចាប់​ត្រី​មិន​បាន​សោះ ពេញ​មួយ​យប់ គាត់ និង​គ្នា​គាត់​ក៏​បាន “ទម្លាក់​អួន​ទៅ នោះ​ក៏​ជាប់​បាន​ត្រី​សន្ធឹក ដល់​ម៉្លេះ​បាន​ជា​អួន​ចាប់​តាំង​ធ្លាយ”។…

Read article
អ្នកមិនធ្វើការបម្រើព្រះអង្គតែម្នាក់ឯងឡើយ

អញ​នឹង​ទុក​ឲ្យ​មាន​មនុស្ស​៧​ពាន់​នាក់​សល់​នៅ ក្នុង​ពួក​អ៊ីស្រាអែល ជា​ពួក​អ្នក​ដែល​មិន​បាន​លុត​ជង្គង់​ក្រាប នៅ​ចំពោះ​ព្រះបាល ឬ​ថើប​វា​ឡើយ។ ១ពង្សាវតាក្សត្រ ១៩:១៨ “ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ដែល​បាន​ជួប​អ្នក!” “ខ្ញុំ​ក៏​អញ្ចឹង​ដែរ!” “ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ដែល​អ្នក​បាន​មក!” នេះ​ជា​ពាក្យ​ស្វាគមន៍​ដ៏​កក់​ក្តៅ និង​រាក់​ទាក់។ សមាជិក​នៃ​ពួក​ជំនុំ​មួយ​កន្លែង ក្នុង​តំបន់​ខាង​ត្បូង​នៃ​រដ្ឋ​កាលីហ្វូញ៉ា បាន​ជួប​ជុំ​គ្នា តាម​អនឡាញ មុន​ពេល​កម្មវិធី​ពេល​ល្ងាច​ចាប់​ផ្តើម។ ខណៈ​ពេល​ដែល​គ្រូ​អធិប្បាយ​របស់​ពួក​គេ ដែល​កំពុង​តែ​ចូល​រួម​ពី​រដ្ឋ​ខូឡូរ៉ាដូ ខ្ញុំ​ក៏​បាន​មើល​ដោយ​ភាព​ស្ងៀម​ស្ងាត់ ខណៈ​ពេល​ដែល​អ្នក​ដទៃ​ជួប​ជុំ​គ្នា ក្នុង​ការ​ប្រជុំ​តាម​អនឡាញ។ ក្នុង​នាម​ខ្ញុំ​ជា​មនុស្ស​ដែល​មិន​ចូល​ចិត្ត​ការ​ជួប​ជុំ​ជា​មួយ​មនុស្ស​ច្រើន ហើយ​មិន​ស្គាល់​នរណា​ម្នាក់ ក្នុង​ក្រុម​នោះ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្លួន​ឯង​ជា​មនុស្ស​ក្រៅ​ក្រុម។ ភ្លាម​ៗ​នោះ ខ្ញុំ​ក៏​បាន​ឃើញ​រូប​គ្រូ​គង្វាល​ខ្ញុំ លេច​ឡើង​នៅ​លើ​ស្រី្គន​នឹង​គេ​ដែរ ហើយ​បន្ទាប់​មក ខ្ញុំ​ក៏​បាន​ឃើញ​មិត្ត​ភក្តិ​នៅ​ព្រះវិហារ​ខ្ញុំ​ចូល​រួម​ដែរ។ ពេល​ខ្ញុំ​ឃើញ​ពួក​គេ ខ្ញុំ​មិន​មាន​អារម្មណ៍​ឯកោ​ទៀត​ឡើយ។ ព្រះ​ទ្រង់​ហាក់​ដូច​ជា​បាន​ប្រទាន​ជំនួយ​មក​ខ្ញុំ នៅ​ពេល​នោះ។​ លោក​អេលីយ៉ា​ក៏​មិន​មាន​ភាព​ឯកោ​ដែរ ទោះ​គាត់​មាន​អារម្មណ៍​ថា គាត់​ជា “ហោរា​តែ​ម្នាក់​គត់​ដែល​នៅ​សល់” បន្ទាប់​ពី​បាន​រត់​គេច​ពី​ក្សត្រី​យេសេបិល និង​ស្តេច​អ័ហាប់(១ពង្សាវតាក្សត្រ ១៩:១០)។ បន្ទាប់​ពី​លោក​អេលីយ៉ា​បាន​ធ្វើ​ដំណើរ​កាត់​វាល​រហោស្ថាន អស់​៤០​យប់ ៤០​ថ្ងៃ គាត់​ក៏​បាន​លាក់​ខ្លួន​ក្នុង​រូង​ភ្នំ​មួយ នៅ​ភ្នំ​ហោរ៉ែប។ ប៉ុន្តែ ព្រះ​ទ្រង់​ក៏​បាន​ត្រាស់​ហៅ​គាត់​ឲ្យ​បន្ត​ការងារ​បម្រើ​ព្រះ​អង្គ​ទៀត ដោយ​បង្គាប់​គាត់​ថា “ចូរ​ឯង​ត្រឡប់​ទៅ​តាម​ផ្លូវ ដែល​កាត់​ទី​រហោស្ថាន…

Read article
ពេលដែលត្រូវនិយាយ

ស្រ្តី​អាមេរិក​ស្បែក​ខ្មៅ​ម្នាក់ បាន​ធ្វើការ​ដោយ​ចិត្ត​ស្មោះ​ត្រង់ ឲ្យ​អង្គការ​អន្តរជាតិ​ធំ​មួយ។ ប៉ុន្តែ ពេល​ដែល​នាង​ព្យាយាម​ជជែក​ជា​មួយ​មិត្ត​រួម​ការងារ អំពី​ភាព​អយុត្តិធម៌​នៃ​ការ​ប្រកាន់​ពូជ​សាសន៍ នាង​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​អ្វី​ឡើយ។ ទី​បំផុត នៅ​ក្នុង​រដូវ​ផ្ការីក​ឆ្នាំ​២០២០ ខណៈ​ពេល​ដែល​ការ​ពិភាក្សា​អំពី​ការ​ប្រកាន់​ពូជ​សាសន៍ បាន​រីក​រាល​ដាល​ពេញ​ពិភព​លោក មិត្ត​ភក្តិ​ដែល​ធ្វើ​ការងារ​បម្រើ​ព្រះ​ជា​មួយ​គ្នា ក៏​បាន​ចាប់​ផ្តើម​ការ​ពិភាក្សា​ដោយ​បើក​ចំហ​ជា​មួយ​នាង។ ដោយ​អារម្មណ៍​លាយ​ឡំ និង​ការ​ឈឺ​ចាប់ នាង​ក៏​មាន​ការ​អរ​ព្រះ​គុណ​ព្រះ ពេល​ដែល​ការ​ពិភាក្សា​បាន​ចាប់​ផ្តើម តែ​នាង​ឆ្ងល់​ថា ហេតុ​អ្វី​មិត្ត​រួម​ការងារ​របស់​នាង មាន​ការ​ស្ងាត់​ស្ងៀម​យូរ​យ៉ាង​នេះ ទំរាំ​តែ​សម្រេច​ចិត្ត​ពិភាក្សា​ជា​មួយ​នាង។​ ភាព​ស្ងាត់​ស្ងៀម​អាច​ជា​គុណធម៌​មួយ ក្នុង​ស្ថាន​ភាព​ខ្លះ។ គឺ​ដូច​ដែល​ស្តេច​សាឡូម៉ូន​បាន​សរសេរ​ក្នុង​បទ​គម្ពីរ​សាស្តា​ថា “មាន​ពេល​សំរាប់​គ្រប់​ទាំង​អស់ គឺ​មាន​ពេល​សំរាប់​គ្រប់​ការ ដែល​ចង់​ធ្វើ​នៅ​ក្រោម​មេឃ… មាន​ពេល​សំរាប់​ហែក​ចោល ហើយ​ពេល​សំរាប់​ដេរ​ភ្ជាប់ មាន​ពេល​ដែល​គួរ​នៅ​ស្ងៀម ហើយ​ពេល​សំរាប់​និយាយ”(សាស្តា ៣:១,៧)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​រក្សា​ភាព​ស្ងាត់​ស្ងៀម នៅ​ចំពោះ​មុខ​នៃ​ភាព​អយុត្តិធម៌ គ្រាន់​តែ​នាំ​ឲ្យ​មាន​ការ​ឈឺ​ចាប់ និង​ការ​ខាត​បង់​ប៉ុណ្ណោះ។ លោក​ម៉ាធីន នេម៉ូល័រ(Martin Niemoeller) ជា​គ្រូ​គង្វាល​នៃ​និកាយ​លូស័ររិន ត្រូវ​ពួក​ណាហ្ស៊ី​អាឡឺម៉ង់​ចាប់​ដាក់​គុក ដោយសារ​គាត់​បញ្ចេញ​មតិ។ គាត់​បាន​សារភាព ក្នុង​កំណាព្យ​ដែល​គាត់​បាន​សរសេរ បន្ទាប់​ពី​សង្រ្គាម​ចប់ យ៉ាង​ដូច​នេះ​ថា  “ពី​ដំបូង ពួក​គេ​មក​ចាប់​ខ្លួន​ពួក​កម្មុយនីស តែ​ខ្ញុំ​មិន​បាន​និយាយ​អ្វី ដោយសារ​ខ្ញុំ​មិន​មែន​ជា​ពួក​កម្មុយនីស។ បន្ទាប់​មក ពួក​គេ​ក៏​បាន​មក​ចាប់​ខ្លួន​ពួក​សាសន៍​យូដា ពួក​កាតូលិក និង​ក្រុម​ដទៃ​ទៀត…

Read article
ការទុកចិត្តព្រះគម្ពីរប៊ីប

លោក​ប៊ីលី ក្រហាំ(Billy Graham) ដែល​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​អាមេរិក​ដ៏​ល្បី​ល្បាញ ធ្លាប់​បាន​រៀប​រាប់​ថា កាល​ពី​មុន គាត់​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ទទួល​ស្គាល់​ថា អ្វី​ៗ​ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ​ប៊ីប សុទ្ធ​តែ​ជា​សេចក្តី​ពិត។ នៅ​យប់​មួយ​នោះ គាត់​បាន​ដើរ​ម្នាក់​ឯង ក្រោម​ពន្លឺ​ដួង​ច័ន្ទ នៅ​ក្នុង​មជ្ឈ​មណ្ឌល​វិស្សម​កាល​មួយ ក្នុង​តំបន់​ភ្នំ​សាន បឺណាឌីណូ។ គាត់​ក៏​បាន​លត់​ជង្គង់​ចុះ ហើយ​ក៏​បាន​ដាក់​ព្រះ​គម្ពីរ​ប៊ីប​របស់​គាត់ នៅ​លើ​គល់ឈើ​មួយ ហើយ​ពោល​ពាក្យ​អធិស្ឋាន​យ៉ាង​ខ្លី​ថា “ព្រះ​អង្គ​អើយ មាន​សេចក្តី​ជាច្រើន​ក្នុង​សៀវភៅ​នេះ ដែល​ទូល​បង្គំ​មើល​មិន​យល់”។ គាត់​ក៏​បាន​សារភាព អំពី​ការ​ភាន់​ច្រឡំ​របស់​គាត់ ហើយ​ទី​បំផុត ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​បាន​បណ្តាល​ចិត្ត​គាត់​ឲ្យ​និយាយ​ថា “ព្រះវរបិតា ទូល​បង្គំ​សូម​ទទួល​ស្គាល់ ដោយ​ជំនឿ​ថា ព្រះ​គម្ពីរ​ប៊ីប​ជា​ព្រះ​បន្ទូល​ព្រះ​អង្គ!” ពេល​ដែល​គាត់​ក្រោក​ឈរ​ឡើង​វិញ គាត់​នៅ​មាន​សំណួរ តែ​គាត់​និយាយ​ថា “ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​បាន​តយុទ្ធ​នឹង​សង្រ្គាម​ខាង​វិញ្ញាណ ក្នុង​ព្រលឹង​របស់​ខ្ញុំ ហើយ​ខ្ញុំ​បាន​ឈ្នះ​ហើយ”។​ ហោរា​វ័យ​ក្មេង ឈ្មោះ​យេរេមា ក៏​បាន​តយុទ្ធ​នឹង​សង្រ្គាម​ខាង​វិញ្ញាណ​ផង​ដែរ។ តែ​គាត់​តែង​តែ​ស្វែង​រក​ចម្លើយ នៅ​ក្នុង​ព្រះ​គម្ពីរ។ គឺ​ដូច​ដែល​គាត់​បាន​អធិស្ឋាន​ថា “ទូលបង្គំ​បាន​ឃើញ​ព្រះបន្ទូល​ទ្រង់ ទូលបង្គំ​ក៏​បាន​ទទួល​ទាន​លេប​ចូល​អស់​ហើយ ព្រះបន្ទូល​របស់​ទ្រង់​ជា​សេចក្តី​អំណរ ហើយ​ជា​ទី​រីករាយ​ចិត្ត​ដល់​ទូលបង្គំ”(យេរេមា ១៥:១៦)។ ហើយ​គាត់​បាន​ប្រកាស​ថា ព្រះ​បន្ទូល​ព្រះ​អម្ចាស់ នៅ​ក្នុង​ចិត្ត​គាត់ ដូច​ជា​ភ្លើង​ឆេះ ដែល​កប់​ក្នុង​ឆ្អឹង​របស់​គាត់(២០:៨-៩)។ លោក​ឆាល…

Read article
រឿងធំដុំ

នៅ​ក្នុង​គ្រួសារ​មួយ មាន​សមាជិក​ម្នាក់​ចង់​ឲ្យ​សមាជិក​ដទៃ​ទៀត ជួយ​បង់​ថ្លៃ​ផ្ទះ​របស់​គាត់ នៅ​ខែ​ធ្នូ។ សម្រាប់​ក្រុម​គ្រួសារ​គាត់ ការ​ស្នើ​សុំ​នោះ​ហាក់​ដូច​ជា​បន្ទុក​ដ៏​ធ្ងន់​មួយ ជា​ពិសេស នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​ត្រៀម​លុយ​សម្រាប់​ការ​ចំណាយ ដែល​មិន​បាន​រំពឹង​ទុក នៅ​ចុង​ឆ្នាំ។ ប៉ុន្តែ ពួក​គេ​បាន​កកាយ​ប្រាក់​សន្សំ​របស់​ពួក​គេ​ចេញ​មក ដើម្បី​ជួយ​បង់​ថ្លៃ​ឈ្នួល​ផ្ទះ​ឲ្យ​គាត់ ដោយ​ការ​អរ​ព្រះ​គុណ សម្រាប់​ការ​ផ្គត់​ផ្គង់​របស់​ទ្រង់ ហើយ​គាត់​ក៏​បាន​ទទួល​ព្រះ​ពរ ពី​ការ​អរ​ព្រះគុណ​របស់​សាច់​ញាតិ​គាត់។ គាត់​ក៏​បាន​ប្រគល់​កាត​សម្រាប់​ថ្លែង​អំណរ​គុណ ដល់​ពួក​គេ ដោយ​សរសេរ​នៅ​ក្នុង​នោះ​ថា “សូម​អរគុណ​អ្នក​ទាំង​អស់​គ្នា ជា​ថ្មី​ម្តង​ទៀត ដែល​បាន​ធ្វើ​នូវ​ការ​ដ៏​ល្អ ដោយ​យក​លុយ​មក​ជួយ​ខ្ញុំ ដោយ​គិត​ថា វា​មិន​មែន​ជា​រឿង​ធំ​ដុំ”។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សម្រាប់​ព្រះ​ជា​ម្ចាស់ ការ​ជួយ​អ្នក​ដទៃ គឺ​ជា​រឿង​ធំ​ដុំ។ គឺ​ដូច​ដែល​ហោរា​អេសាយ បាន​លើក​យក​បញ្ហា​នេះ មក​ថ្លែង ទៅ​កាន់​ប្រជា​ជន​អ៊ីស្រាអែល។ កាល​នោះ ពួក​គេ​កំពុង​តែ​អធិស្ឋាន​តម តែ​មិន​ព្រម​ឈប់ឈ្លោះ​ប្រកែក​គ្នា។ បាន​ជា​ហោរា​អេសាយ​មាន​ប្រសាសន៍​ថា “តើ​មិន​មែន​ជា​ការ​តម​អត់​យ៉ាង​នេះ​វិញ ដែល​អញ​ពេញ​ចិត្ត​ទេ​ឬ​អី គឺឲ្យ​ដោះ​ច្រវាក់​ដែល​ឯង​ដាក់​គេ​ដោយ​អំពើ​អាក្រក់ ឲ្យ​ស្រាយ​ចំណង​ដែល​ឯង​បាន​ចង​គេ ហើយ​ឲ្យ​អ្នក​ដែល​ឯង​បាន​សង្កត់សង្កិន​បាន​រួច​ចេញ​ទទេ ព្រម​ទាំង​បំបាក់​គ្រប់​ទាំង​នឹម​ផង។ តើ​មិន​មែន​ឲ្យ​ឯង​បាន​ចែក​អាហារ​ដល់​អ្នក​ដែល​ឃ្លាន ហើយ​នាំ​មនុស្ស​ក្រ​ដែល​ត្រូវ​ដេញ​ពី​ផ្ទះ​គេ​មក​ឯ​ផ្ទះ​ឯង​ទេ​ឬ​អី ឬ​បើ​កាល​ណា​ឯង​ឃើញ​មនុស្ស​ឥត​មាន​សំលៀកបំពាក់ នោះ​តើ​មិន​មែន​ឲ្យ​ឯង​បិទ​បាំង​ឲ្យ​គេ ឥត​ដែល​ពួន​ខ្លួន​នឹង​សាច់ញាតិ​របស់​ឯង​ទេ​ឬ?”(អេសាយ ៥៨:៦-៧)។ លោក​អេសាយ​ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ការ​លះ​បង់​បែប​នេះ នឹង​នាំ​ឲ្យ​ពួក​គេ​ទទួល​ពន្លឺ​ពី​ព្រះ​ជា​ម្ចាស់ ហើយ​ពន្លឺ​នោះ​នឹង​បាន​ភ្លឺ​ឡើង ហើយ​ថែម​ទាំង​បាន​ទទួល​ការ​ប្រោស​ឲ្យ​ជា​ផង​ដែរ​(ខ.៨)។…

Read article
ដើរតាមការដឹកនាំ

មាន​ពេល​មួយ យន្ត​ហោះ​ចម្បាំង​បី​គ្រឿង​បាន​ហោះ​ពី​លើ​ដំបូល​ផ្ទះ​របស់​ខ្ញុំ ដោយ​បញ្ចេញ​សម្លេង​លាន់​រំពង។ យន្ត​ហោះ​ទាំងនោះ​បាន​ហោះ​ទន្ទឹម​គ្នា​ធ្វើ​ជា​ក្បួន ដែល​មើល​ទៅ ដូច​យន្ត​ហោះ​តែ​មួយ។ ខ្ញុំ​ក៏​បាន​និយាយ​ប្រាប់​ស្វាមី​របស់​ខ្ញុំ​ថា “អស្ចារ្យ​ណាស់” គាត់​ក៏​តប​ថា “មែន​ហើយ​គួរ​ឲ្យ​ស្ងប់​ស្ងែង​ណាស់”។ យើង​រស់​នៅ​ក្បែរ​បន្ទាយ​ទ័ព​អាកាស​ ដូច​នេះ ទិដ្ឋ​ភាព​បែប​នេះ គឺ​មិន​មាន​អ្វី​ចម្លែក​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​យន្ត​ហោះ​ចម្បាំង​ទាំង​នោះ​ហោះ​រំលង​ផ្ទះ​ខ្ញុំ​ម្តង​ៗ ខ្ញុំ​តែង​តែ​សួរ​ខ្លួន​ឯង​ថា តើ​ធ្វើ​ដូច​ម្តេច ឲ្យ​ពួកគេ​អាច​ហោះ​ហើរ​ជិត​គ្នា​យ៉ាង​នេះ ដោយ​មិន​បាត់​បង់​ម្ចាស់​ការ ឬ​ការ​គ្រប់​គ្រង​យន្ត​ហោះ?  ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ច្បាស់​ថា មូល​ហេតុ​ដែល​ពួក​គេ​អាច​ធ្វើ​ដូច​នេះ​បាន គឺ​ដោយ​សារ​ការ​បន្ទាប​ខ្លួន។ អ្នក​បើក​បរ​យន្ត​ហោះ​ទាំង​ពីរ ដែល​ហោះ​សងខាង មាន​ការ​ជឿ​ទុក​ចិត្ត​ថា អ្នក​បើក​យន្ត​ហោះ​ដែល​នៅ​កណ្តាល និង​នាំ​មុខ​គេ កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​មុខ​ ដោយ​ល្បឿន​ និង​គន្លង​ដ៏​ត្រឹមត្រូវ បាន​ជា​ពួក​គេ​លះ​បង់​បំណង​ចិត្ត​របស់​ខ្លួន​ឯង ដោយ​ព្រម​ទៅ​តាម​ទិស​ដៅ​ផ្សេង ឬ​ចោទ​សួរ អំពី​ទិស​ដៅ​របស់​អ្នក​ដឹក​នាំ​ខ្លួន​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​ហោះ​ហើរ ក្នុង​ក្បួន ហើយ​ហោះ​តាម​យន្ត​ហោះ​ដែល​នៅ​កណ្តាល និង​នៅ​ខាង​មុខ​យ៉ាង​ប្រកិត។ តើ​ការ​ធ្វើ​ដូច​នេះ បាន​លទ្ធ​ផល​អ្វី? ជា​ការ​ពិត​ណាស់ ​ពួកគេ​បង្កើត​បាន​ក្រុម​ដ៏​ខ្លាំង​ពូកែ​មួយ។ អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ ក៏​មាន​លក្ខណៈ​មិន​ខុស​ពី​អ្នក​បើក​យន្ត​ហោះ​ជា​ក្រុម​នោះ​ឡើយ។ ព្រះ​អង្គ​បាន​មាន​បន្ទូល​ថា “បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​រាល់​តែ​ថ្ងៃ ហើយ​មក​តាម​ខ្ញុំ​ចុះ”(លូកា ៩:២៣)។ ការ​ដើរ​តាម​ទ្រង់…

Read article