Patricia Raybon

You are here:
ការប្រកួតដែលនាំមកនូវការផ្លាស់ប្តូរ

ចូរ​អ្នករាល់គ្នា​ស្រឡាញ់​ពួក​ខ្មាំងសត្រូវ ហើយ​ប្រព្រឹត្ត​ល្អ​នឹង​ពួក​អ្នក ដែល​ស្អប់​អ្នករាល់គ្នា​វិញ។ លូកា ៦:២៧ កាលពី​យប់​ខែមីនា ឆ្នាំ២៩៦៣ កីឡាករ​បាល់បោះ​មហាវិទ្យាល័យ២នាក់ ម្នាក់​ស្បែក​ស ម្នាក់ទៀត​ស្បែក​ខ្មៅ បាន​ប្រឆាំង​នឹង​ការ​ប្រកាន់​ពូជ​សាសន៍ ដោយ​ការ​ចាប់ដៃ​គ្នា។ នេះ​ជា​ព្រឹត្តិ​ការណ៍​ដំបូង​ក្នុង​ប្រវត្តិ​សាស្រ្ត​រដ្ឋ​មី​ស៊ី​ស៊ី​ពី ដែល​ក្រុម​បុរស​ស្បែក​សរ បាន​ប្រកួត​ជាមួយ​ក្រុម​បុរស​ចម្រុះ​ពណ៌​សម្បុរ។ ដើម្បី​ចូលរួម​ក្នុង “ការប្រកួត ដែល​នាំឲ្យមាន​ការ​ផ្លាស់​ប្តូរ”នេះ ជាមួយនឹង​ក្រុមកីឡា​ករ​សកលវិទ្យាល័យ​ឡូ​យ៉ូ​ឡា មក​ពី​រដ្ឋ​ឈឺ​កាហ្គោ ក្នុង​ការប្រកួត​ថ្នាក់​ជាតិ ក្រុមកីឡា​ករ​រដ្ឋ​មី​ស៊ី​ស៊ី​ពី​បាន​បញ្ជូន​មនុស្ស​មួយ​ក្រុម ឲ្យ​ក្លែង​ធ្វើជា​ក្រុមកីឡា​ករ​របស់​ខ្លួន ធ្វើដំណើរ​ចេញទៅ​រក​ការប្រកួត ហើយ​ប៉ូលីស​ក៏​បាន​ឃាត់​ក្រុម​នោះ​មិន​ឲ្យ​ឡើង​យន្តហោះ ខណៈ​ពេល​ដែល​ក្រុម​ពិត​ប្រាកដ​បាន​លួច​ធ្វើ​ដំណើរ​ស្ងាត់ៗ​តាម​យន្ត​ហោះ​ឯកជន​មួយ​។ ទន្ទឹម​នឹង​នោះ កីឡាករ​ស្បែក​ខ្មៅ​របស់​ក្រុមកីឡា​ករ​ប្រចាំ​រដ្ឋ​ឈី​កា​ហ្គោ បាន​អត់ទ្រាំ​នឹង​ការប្រកាន់ពូជ​សាសន៍ ត្រូវ​គេ​យក​ពោត​លីង និង​ទឹកកក​គប់ ហើយ​ពេល​ធ្វើដំណើរ​តាម​ឡាន​ក្រុង ពួក​គេ​ត្រូវ​អង្គុយ​ដាច់ដោយឡែក​ពី​គេ។ តែ​យុវជន​ទាំងនោះ​ក៏បាន​ប្រកួត​ជាមួយគ្នា។ ក្រុមកីឡា​ករ​ឈីកាហ្គោ​ក៏បាន​ឈ្នះ​ក្រុមកីឡា​ករ​មី​ស៊ី​ស៊ី​ពីរ ដោយ​ពិន្ទុ៦១ទល់នឹង ៥១ ហើយក៏​បាន​បន្ត​ការប្រកួត​នឹង​ក្រុម​ផ្សេងទៀត រហូតដល់​បាន​ឈ្នះ​ពានរង្វាន់​ជើងឯក​ថ្នាក់​ជាតិ។ តែ​ពួក​គេ​ឈ្នះ​បានអ្វី​ឲ្យ​ពិតប្រាកដ នៅ​យប់​នោះ? គឺ​ឈ្នះ​សេចក្តី​សម្អប់ ដោយ​សេចក្តី​ស្រឡាញ់។ គឺ​ដូចដែល​ព្រះយេស៊ូវ​បាន​បង្រៀន​ថា “ចូរ​អ្នករាល់គ្នា​ស្រឡាញ់​ពួក​ខ្មាំងសត្រូវ ហើយ​ប្រព្រឹត្ត​ល្អ​នឹង​ពួក​អ្នក ដែល​ស្អប់​អ្នករាល់គ្នា​វិញ”(លូកា ៦:២៧)។ ការ​បង្រៀន​របស់​ព្រះយេស៊ូវ​ ក្នុង​ខ​នេះ បាន​នាំមក​នូវ​ការ​ផ្លាស់​ប្រែ​ជីវិត។ ដើម្បី​ស្រឡាញ់​សត្រូវ​របស់​យើង តាម​ការ​បង្រៀន​របស់​ព្រះយេស៊ូវ​ យើង​ត្រូវតែ​ស្តាប់​តាម​ការ​បង្គាប់​ព្រះអង្គ ឲ្យ​យើង​មាន​ការ​កែប្រែ។…

Read article
បញ្ចាំងពន្លឺព្រះអង្គ

នៅក្នុង​ទ្រង់​មានជីវិត ហើយ​ជីវិត​នោះ​ជា​ពន្លឺ​នៃ​មនុស្សលោក។ យ៉ូហាន ១:៤ ដើម្បី​ឲ្យ​ផ្ទាំង​គំនូរ​ពណ៌​ប្រេង រូប​ទេសភាព​មាន​សម្រស់​ស្អាត នៅត្រង់​ចំណុច​ភ្លឺ បែប​ចំណាំងផ្លាត វិចិត្រករ ឈ្មោះ​អ័មែន ខាប្រេរ៉ា(Armand Cabrera) បាន​អនុវត្ត​តាម​គោលការណ៍​ជា​គន្លឹះ ដែល​ទទួលស្គាល់​ថា “ពន្លឺ​ចំណាំងផ្លាត​មិនដែល​ភ្លឺ​ខ្លាំង ដូច​ប្រភព​ពន្លឺ​ឡើយ”។ គាត់​បាន​ធ្វើការ​សង្កេតឃើញ​ថា អ្នក​ដែល​ទើប​តែ​ក្លាយ​ជា​វិចិត្រករ ច្រើនតែ​ដាក់​ពណ៌​ឲ្យ​ភ្លឺ​ពេក នៅត្រង់​ចំណុច​ភ្លឺ។ គាត់​ថា “ពន្លឺ​ចំណាំង​ផ្លាត​មានការ​គួបផ្សំ​ជាមួយ​ចំណុច​ស្រមោល ហេតុនេះ​ហើយ វា​ត្រូវតែ​ធ្វើជា​ជំនួយ គឺ​មិនមែន​ប្រជែង​នឹង​ផ្នែក​ដែល​ភ្លឺ ក្នុង​ផ្ទាំងគំនូរ​របស់​វិចិត្រករ​នោះ​ឡើយ”។ រឿង​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​បង្រៀន​ក្នុង​ព្រះគម្ពីរ អំពី​ព្រះយេស៊ូវ​ ដែល​ជា​ពន្លឺ​នៃ​មនុស្សជាតិ (យ៉ូហាន ១:៤)។ លោក​យ៉ូហាន បាទីស្ទ “បាន​មក​សំរាប់​ជាទី​បន្ទាល់ ដើម្បីនឹង​ធ្វើ​បន្ទាល់​ពី​ពន្លឺ ប្រយោជន៍ឲ្យ​មនុស្ស​ទាំងអស់​បាន​ជឿ ដោយសារ​គាត់”(ខ.៧)។ កណ្ឌ​គម្ពីរ​ដំណឹងល្អ​បាន​ប្រាប់​យើង​ថា “គាត់​មិនមែន​ជា​ពន្លឺ​នោះ​ទេ គឺ​មក​គ្រាន់តែ​នឹង​ធ្វើ​បន្ទាល់​ពី​ពន្លឺ​តែប៉ុណ្ណោះ”(ខ.៨)។ ក្នុងនាម​យើង​ជា​គ្រីស្ទបរិស័ទ យើង​មិន​ខុសពី​លោក​យ៉ូហាន បាទីស្ទ​ឡើយ។ ព្រះ​ទ្រង់​បាន​ជ្រើសរើស​យើង ឲ្យ​ធ្វើ​បន្ទាល់​ពី​ពន្លឺ​របស់​ព្រះគ្រីស្ទ ដល់​អ្នក​ដែល​កំពុង​រស់នៅ ក្នុង​ភាព​ងងឹត​នៃ​លោកិយ​ដែល​មិន​ជឿ​ព្រះ។ នេះ​ជា​តួនាទី​ដ៏​សំខាន់​របស់​យើង ព្រោះ​អ្នក​មិន​ជឿ​អាច​ពិបាក​ទទួល​ពន្លឺ​នៃ​សិរីល្អ​ដោយ​ផ្ទាល់​ពី​ព្រះអង្គ។ លោក​ខាប្រេរ៉ា​បាន​បង្រៀន​សិស្សរបស់​គាត់​ថា “ចំណុច​អ្វី​ដែល​ទទួល​ពន្លឺ​ដោយ​ផ្ទាល់​ពី​ប្រភព​ពន្លឺ ក្នុង​រូបគំនូរ​ណា​មួយ ក្លាយ​ជា​ទី​បញ្ចេញ​ពន្លឺ​ផង​ដែរ”។ ស្រដៀង​គ្នា​នេះ​ដែរ…

Read article
ព្រះអង្គមិនដែលយឺតពេលឡើយ

ព្រះយេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​នាង​ថា ប្អូន​នាង​នឹង​រស់​ឡើងវិញ។ យ៉ូហាន ១១:២៣ គ្រូគង្វាល​របស់ខ្ញុំ​ជា​ជាតិ​អាមេរិក បាន​មកលេង​ទីប្រជុំ​ជន​តូច​មួយ នៅ​តំបន់​អាហ្វ្រិក​ខាងលិច។ គាត់​បាន​ព្យាយាម​មក​ព្រះវិហារ​ឲ្យ​ទាន់​ម៉ោង ដើម្បី​ចូលរួម​កម្មវិធី​ថ្វាយបង្គំ​នៅ​ម៉ោង១០ព្រឹក។ ទោះជា​យ៉ាង​ក៏ដោយ ពេល​គាត់​មកដល់ គាត់​មិនឃើញ​មាន​នរណា​ម្នាក់​មាន​វត្តមាន​នៅ​ទីនោះ​សោះ។ ដូចនេះ គាត់​ក៏បាន​រង់ចាំ អស់​មួយ​ម៉ោង​ហើយ មួយ​ម៉ោង​ទៀត។ ទីបំផុត នៅ​ម៉ោង​ប្រហែល១២ ៣០នាទី លោកគ្រូ​គង្វាល​ប្រចាំ​តំបន់​បាន​មកដល់ បន្ទាប់ពី​ការ​ដើរមក​ពី​ចម្ងាយ ដោយមាន​ក្រុម​ចម្រៀង​មក​ជាមួយ និង​សមាជិក​ពួក​ជំនុំ​នៅក្នុង​ក្រុង​នោះ ហើយ​កម្មវិធី​ថ្វាយបង្គំ​ក៏បាន​ចាប់ផ្តើម។ ក្រោយមក​គាត់​ថា កម្មវិធី​នោះ​បាន​ចាប់ផ្តើម​តាម​ពេល​ដែល​ព្រះ​បាន​កំណត់។ គាត់​ថា “ព្រះវិញ្ញាណ​បាន​ស្វាគមន៍​យើង​ចូលក្នុង​ការថ្វាយបង្គំ ហើយ​ព្រះ​ទ្រង់​មិនដែល​យឺត​ឡើយ”។ គ្រូគង្វាល​របស់ខ្ញុំ​បានដឹង​ថា វប្បធម៌​នៅ​ទីនោះ មាន​ភាព​ខុសប្លែក​ពី​វប្បធម៌​របស់​គាត់ ដោយ​មូលហេតុ​ដ៏​ល្អ។ ការកំណត់​ពេលវេលា​ហាក់​ដូចជា​មាន​ភាព​ខុសគ្នា​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ តែ​ព្រះគម្ពីរ​ទាំងមូល​បាន​ចែង អំពី​លក្ខណៈ​ដ៏​ឥត​ខ្ចោះ​របស់​ព្រះ ដែល​តែងតែ​ទាន់ពេល​ជានិច្ច។ ហេតុនេះ​ហើយ​បាន​ជា ព្រះ​យេស៊ូវ​បាន​ធ្វើដំណើរ​មក​ប្រោស​លោក​ឡា​សា បន្ទាប់ពី​គាត់​បាន​ស្លាប់​អស់៤ថ្ងៃហើយ។ កាល​នោះ បងស្រី​របស់​លោក​ឡា​សាបាន​សួរ​ព្រះអង្គ​ថា “ព្រះអម្ចាស់​អើយ បើសិនជា​ទ្រង់​បាន​គង់នៅ​ទីនេះ នោះ​ប្អូន​ខ្ញុំម្ចាស់​មិនបាន​ស្លាប់​ទេ”(យ៉ូហាន ១១:២១)។ យើង​ប្រហែលជា​គិត​ដូចនេះ​ផង​ដែរ ដោយ​ឆ្ងល់​ថា ហេតុអ្វី​ព្រះ​ទ្រង់​មិន​ប្រញាប់​ជួយ​ដោះស្រាយ​បញ្ហា​យើង។ តែ​យកល្អ យើង​គួរតែ​រង់ចាំ​ចម្លើយ និង​ព្រះ​ចេស្តា​ព្រះអង្គ ដោយ​ជំនឿ។ គឺ​ដូចដែល​ទេវវិទូ​ឈ្មោះ ហោ​វើត…

Read article
ព្រះអង្គហៅយើង ទោះយើងមនុស្សបែបណាក៏ដោយ

កាល​ទ្រង់​បាន​ហៅ​ពួក​សិស្ស​ទាំង១២នាក់​មក​ហើយ នោះ​ក៏​ប្រទាន​ឲ្យ​គេ​មានអំណាច។ ម៉ាថាយ ១០:១ នៅ​យប់​មួយ​នោះ ឆា​ឡុ​ត អេ​លាត(Charlotte Elliott) គេង​មិន​លក់​សោះ។ គាត់​ជា​មនុស្ស​ដែល​មាន​ពិការភាព​ផ្នែក​រាងកាយ តាំងពី​យូរ​មក​ហើយ ហើយ​នៅ​ថ្ងៃបន្ទាប់ គាត់​ត្រូវ​ឡើង​ឆាក នៅកន្លែង​លក់​ឥវ៉ាន់​រ៉ៃ​អង្គាស​ប្រាក់ ដែល​ពួក​ជំនុំ​បាន​រៀបចំ ដើម្បីឲ្យ​នាង​អាច​ទទួល​ប្រាក់ឧបត្ថម្ភ សម្រាប់​បង់ថ្លៃ​សាលា នៅ​ថ្នាក់ខ្ពស់​ជាមុន។ តែ​ឆា​ឡុ​ត​ក៏​បាន​លើក​ហេតុផល​ថា នាង​មិន​មាន​ភាព​សក្តិ​សម ដែល​គួរឲ្យ​គេ​ជួយ​នោះ​ទេ។ នាង​ត្រឡប់​ខ្លួន​ចុះ​ឡើងៗ ដោយ​គេង​មិន​លក់។ នាង​មិន​ទុកចិត្ត​ថា នាង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ដោយ​ចោទសួរ​ផ្នែក​នី​មួយៗ​នៃ​ជីវិត​ខាងវិញ្ញាណ​របស់​ខ្លួន​ឯង។ នៅ​ថ្ងៃបន្ទាប់ នាង​នៅតែ​មាន​អារម្មណ៍​រសាប់រសល់ តែ​ទីបំផុត នាង​ក៏បាន​ទៅ​អង្គុយ​នៅ​តុ​របស់​នាង យក​ប៊ិច និង​ក្រដាស​មក​និពន្ធ​បទ​ទំនុក​សកល​មាន​ចំណងជើង​ថា “ខ្ញុំ​មក​ថ្វាយខ្លួន” (បទ​លេខ ២០១) ជា​បទ​ដ៏​ពេញនិយម​ក្នុង​ពេល​បច្ចុប្បន្ន ដែល​ផ្តើម​ដោយ​ពាក្យ​ថា ៖ “ខ្ញុំ​មក​ថ្វាយខ្លួន ឥតមាន​អ្វី​អាង អាងតែ​ឈាម​ទ្រង់​ហូរ​លើ​ឈើឆ្កាង និង​ព្រះបន្ទូល​ជាទី​សំអាង ឱ​ព្រះ​អង្គ​សង្គ្រោះ​អើយ ខ្ញុំ​មក”។ ពាក្យពេចន៍​ដែល​នាង​បាន​សរសេរ​ក្នុង​បទ​ទំនុក​សកល​នេះ កាលពី​ឆ្នាំ១៨៣៥ គឺ​បាន​ឆ្លុះបញ្ចាំង​អំពី​របៀប​ដែល​ព្រះយេស៊ូវ​បាន​ត្រាស់​ហៅ​ពួក​សិស្ស​ព្រះអង្គ ឲ្យ​ចូល​មក​បម្រើ​ព្រះអង្គ។ មិនមែន​ដោយសារ​ពួក​គេ​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ដើរតាម​ព្រះអង្គ​នោះ​ទេ។ ពួក​គេ​មិនបាន​ត្រៀមខ្លួន តែ​ព្រះអង្គ​បាន​ត្រាស់​ហៅ​ពួក​គេ ទោះ​ពួក​គេ​កំពុង​ស្ថិត​ក្នុង​សណ្ឋាន​បែប​ណាក៏ដោយ។ ក្រុម​សាវ័ក​របស់​ព្រះអង្គ មាន​ប្រភេទ​មនុស្ស​ចម្រុះ១២នាក់ ដូចជា…

Read article
ការរង់ចាំ ដោយចិត្តរំពឹង

គាត់ … ប្រកាសប្រាប់​ពី​ព្រះ​ឱរស ដល់​អស់អ្នក​ដែល​នៅ​រង់ចាំ​សេចក្តី​ប្រោស​លោះ​នៅ​ក្រុង​យេរូសាឡិម។ លូកា ២:៣៨ នៅ​ថ្ងៃ​ដ៏​មមាញឹក មុន​ពេលថ្ងៃ​ណូអែល​មកដល់ ស្ត្រី​ចំណាស់​ម្នាក់​បាន​ទៅ​ការិយាល័យ​ប្រៃសណីយ៍​ក្នុង​តំបន់​ដែល​ខ្ញុំ​រស់នៅ។ នៅ​ទីនោះ​មាន​មនុស្ស​កកកុញ​កំពុង​រង់ចាំ​វេន​ទទួល​សំបុត្រ​ម្តង​ម្នាក់។ បុគ្គលិក​ប្រៃសណីយ៍​ដែល​កំពុង​មានចិត្ត​អត់ធ្មត់ បានឃើញ​គាត់​ផ្លាស់​ទី​យឺតៗ ហើយក៏​បាន​និយាយ​ស្វាគមន៍​គាត់​ថា “សូ​ស្តី នារី​វ័យក្មេង!” ពាក្យ​សម្ដី​របស់​គាត់​មាន​ភាព​ស្និទ្ធស្នាល តែ​អ្នកខ្លះ​ប្រហែលជា​គិតថា គាត់​កំពុងតែ​ប្រាប់​ស្ត្រី​ចំណាស់​នោះ​ថា “ការ​មាន​វ័យក្មេង ល្អ​ជាង​ការ​មាន​វ័យចាស់”។ ព្រះគម្ពីរ​បាន​លើកទឹកចិត្ត​យើង ឲ្យ​យល់ឃើញ​ថា ការ​មាន​វ័យចាស់​អាច​បណ្តាល​ចិត្ត​យើង​ឲ្យ​មាន​ក្តី​សង្ឃឹម។ កាល​លោក​យ៉ូសែប និង​នាង​ម៉ារា​នាំ​ព្រះ​ឱរស​យេស៊ូវ​ ថ្វាយ​ដល់​ព្រះ(លូកា ២:២៣ និក្ខមនំ ១៣:២,១២) មាន​អ្នកជឿ​វ័យ​ចំណាស់​ពីរ​នាក់​បាន​ក្លាយជា​តួអង្គ​ដ៏​សំខាន់។ ពី​ដំបូង លោក​ស៊ីម្មាន ដែល​បាន​រង់ចាំ​ព្រះ​មែ​ស៊ី​យាង​មក​អស់​ជាច្រើន​ឆ្នាំ ក៏បាន​បី​ព្រះអង្គ “ហើយ​សរសើរ​ដល់​ព្រះ ដោយ​ពាក្យ​ថា ឥឡូវនេះ ឱ​ព្រះ​ដ៏​ជា​ម្ចាស់​អើយ សូម​បើកឲ្យ​បាវបំរើ​ទ្រង់​ទៅ​ដោយ​សុខសាន្ត តាម​ព្រះបន្ទូល​ទ្រង់​ចុះ ដ្បិត​ភ្នែក​ទូលបង្គំ​បានឃើញ​សេចក្តី​សង្គ្រោះ​របស់​ផង​ទ្រង់ ដែល​ទ្រង់​បាន​រៀបចំ​នៅមុខ​បណ្តាជន​ទាំងឡាយ”(លូកា ២:២៨-៣១)។ បន្ទាប់មក អ្នកស្រី​អា​ណ ជា​ហោរា​ស្រី ដែល “មាន​វ័យចាស់​យ៉ាង​ខ្លាំង”(ខ.៣៦) ក៏បាន​មក​ទីនោះ​ដែរ នៅពេល​ដែល​លោក​ស៊ីម្មាន​កំពុង​ជជែកគ្នា ជាមួយ​នាង​ម៉ារា និង​លោក​យ៉ូសែប។ គាត់​ជា​ស្ត្រី​មេម៉ាយ​ដែល​ធ្លាប់​រៀបការ​បាន​តែ​៧ឆ្នាំ ហើយក៏​បាន​រស់នៅ​ក្នុង​ព្រះវិហារ ពេល​គាត់​មាន​អាយុ៨៤ឆ្នាំ។…

Read article
ស្តាប់ព្រះគ្រីស្ទ ឲ្យបានច្រើនជាងស្តាប់ព័ត៌មាន

ចៀម​ខ្ញុំ​ទាំងប៉ុន្មាន​វា​ស្តាប់​ខ្ញុំ ហើយ​មក​តាម ខ្ញុំ​ក៏​ស្គាល់​វា​ដែរ។ យ៉ូហាន ១០:២៧ បុរស​វ័យ​ចំណាស់​ម្នាក់​​បាន​មើល​ព័ត៌មាន​តាម​ទូរទស្សន៍​រាប់ម៉ោង ជា​រៀងរាល់ថ្ងៃ បណ្តាល​ឲ្យ​គាត់​មានការ​ថប់បារម្ភ​កាន់តែ​ខ្លាំង ដោយ​ខ្លាច​ពិភពលោក​រលាយ ហើយ​ខ្លួន​គាត់​ត្រូវ​វិនាស​ជាមួយ​ពិភពលោក​ដែរ។ កូនស្រី​គាត់​ដែល​ជា​មនុស្ស​ពេញវ័យ​ក៏បាន​អង្វរ​គាត់​ឲ្យ “បិទ​ទូរទស្សន៍។ ហើយ​ឈប់​ស្តាប់​ព័ត៌មាន​ទាំងនោះ​ទៀត”។ ប៉ុន្តែ បុរស​នោះ​នៅតែ​បន្ត​ចំណាយពេល​ច្រើនហួស​ហេតុ នៅ​តាម​បណ្ដាញ​សង្គម និង​ប្រភព​ព័ត៌មាន​ផ្សេងទៀត។ ការ​ស្តាប់​មាន​សារៈសំខាន់​ចំពោះ​ជីវិត​យើង។ គឺ​ដូចដែល​ព្រះយេស៊ូវ​បាន​បង្ហាញ កាល​ព្រះអង្គ​ជួប​លោក ប៉ុន​ទាស ពី​ឡាត់។ ក្នុង​ការ​ឆ្លើយតប​ចំពោះ​ការចោទប្រកាន់​មក​លើ​ព្រះយេស៊ូវ​ ដោយ​ពួក​អ្នកដឹកនាំ​សាសនា លោក​ពី​ឡាត់​ក៏បាន​សួរ​ព្រះអង្គ​ថា “តើ​អ្នកជា​សេ្តច​សាសន៍​យូដា​ឬអី?”(យ៉ូហាន ១៨:៣៣)។ ព្រះយេស៊ូវ​ក៏​បាន​ឆ្លើយតប ដោយ​សំណួរ​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល​ថា “តើ​លោក​មានប្រសាសន៍​ដូច្នេះ ដោយខ្លួន​លោក ឬមាន​អ្នកណា​ជំរាប​លោក​ពី​ខ្ញុំ?”(ខ.៣៤)។ សំណួរ​នេះ​ក៏​សំខាន់​ចំពោះ​យើង​ផង​ដែរ។ ក្នុង​ពិភពលោក​ដែល​មាន​ពេញដោយ​ភាព​តក់ស្លុត តើ​យើង​កំពុង​ស្តាប់​ដំណឹង​អំពី​ភាព​វឹកវរ ឬ​យើង​ស្តាប់​ព្រះគ្រីស្ទ? ជា​ការពិត​ណាស់ ព្រះអង្គ​មាន​បន្ទូល​ថា “ចៀម​ខ្ញុំ​ទាំងប៉ុន្មាន​វា​ស្តាប់​ខ្ញុំ ហើយ​មក​តាមខ្ញុំ ខ្ញុំ​ក៏​ស្គាល់​វា​ដែរ”(១០:២៧)។ ព្រះយេស៊ូវ​បាន “មាន​ព្រះបន្ទូល​ពាក្យប្រៀប​ប្រដូច​នេះ”(ខ.៦) ដើម្បី​ពន្យល់​អ្នកដឹកនាំ​សាសនា ដែល​មិនព្រម​ជឿ​ព្រះអង្គ។ ក្នុងនាម​ព្រះអង្គ​ជា​អ្នកគង្វាល​ដ៏​ល្អ ព្រះអង្គ​មាន​បន្ទូល​ថា “កាល​បាន​បញ្ចេញ​ចៀម​ខ្លួន ទៅក្រៅ​អស់ហើយ នោះ​គាត់​ដើរមុន​វា ហើយ​ចៀម​ក៏​ដើរតាម​ក្រោយ​ទៅ ដ្បិត​វា​ស្គាល់​សំឡេង​គាត់ វា​មិនព្រម​តាម​មនុស្សដទៃ​ទេ វា​នឹង​រត់ចេញ​ពី​គេ​វិញ ពីព្រោះ​វា​មិន​ស្គាល់​សំឡេង​របស់​មនុស្សដទៃ​ណា​សោះ”(ខ.៤-៥)។…

Read article
ទុកចិត្តថា ព្រះទ្រង់ទតឃើញផ្លូវនៅខាងមុខ

រួច​វិល​ទៅ​ស្រុក​គេ​វិញ តាមផ្លូវ​មួយទៀត​ទៅ ដោយ​ព្រោះ​ព្រះ​ទ្រង់​ពន្យល់​សប្តិ​ប្រាប់ មិន​ឲ្យ​ត្រឡប់ទៅ​ឯហេ​រ៉ូ​ឌវិញ​ឡើយ។ ម៉ាថាយ ២:១២ ខណៈ​ពេល​ដែល​ស្វាមី​ខ្ញុំ​កំពុង​បើកឡាន ជូន​យើង​ទៅកាន់​តំបន់ ដែល​យើង​មិន​ស្គាល់ គាត់​ក៏បាន​កត់សំគាល់​ឃើញថា ប្រព័ន្ធGPS ហាក់ដូចជា​បង្ហាញ​ទិសដៅ​ខុស។ បន្ទាប់ពី​យើង​បាន​ចូល​ទៅ​ក្នុង​ផ្លូវ​ធំ​ដែល​មាន​គន្លង​ផ្លូវ៤ចំណែក ប្រព័ន្ធGPS ក៏បាន​ឲ្យ​យោបល់​យើង​ថា យើង​គួរតែ​ចេញពី​ផ្លូវ​ធំ​នោះ បត់​ចូល​ផ្លូវ​តូច​ដែល​ស្រប​ផ្លូវ​ធំ​នោះ។ គាត់​ក៏បាន​ទុកចិត្ត​ការណែនាំ​នោះ ទោះ​មិន​ឃើញ​មាន​ការ​ពន្យារ​ពេល​ក៏ដោយ។ ទោះជាយ៉ាងណា​ក៏ដោយ ពេល​យើង​ធ្វើដំណើរ​ទៅមុខ​ទៀត តាមផ្លូវ​តូច​នោះ បាន​ប្រហែល១៦គីឡូម៉ែត្រ យើង​បានឃើញ​ផ្លូវ​ធំ​ដែល​មាន​ទិសដៅ​ស្រប​យើង កំពុង​មានដំណើរ​យឺត ស្ទើរតែ​ស្ទះ​មិន​អាច​ទៅមុខ​រួច។ តើ​ផ្លូវ​នោះ​កំពុង​មាន​បញ្ហា​អ្វី? តាមពិត​ផ្លូវ​ធំ​នោះ​កំពុង​មានការ​សាងសង់​ធំ​មួយ នៅ​ខាងមុខ។ ចុះ​ចំណែក​ឯ​ផ្លូវ​តូច​វិញ? វា​មិនសូវ​មាន​ឡាន​ធ្វើ​ចរាចរណ៍ ដូចនេះ យើង​អាច​ធ្វើដំណើរ​ទៅ​រក​គោលដៅ​យើង យ៉ាង​រលូន។ ស្វាមី​ខ្ញុំ​ក៏បាន​និយាយ​ថា គាត់​មិន​អាច​មើលឃើញ​ផ្លូវ​នៅ​ខាងមុខ​ទេ តែ​ប្រព័ន្ធGPS អាច​មើល​ដឹង។ យើង​ក៏បាន​យល់ឃើញ​ដូចគ្នា​ថា “ព្រះ​ទ្រង់​ជ្រាប​អំពី​ផ្លូវ​នៅ​ខាងមុខ ដែល​យើង​កំពុងតែ​ធ្វើដំណើរ​ទៅ”។ រឿង​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពេល​ដែល​ព្រះ​ទ្រង់​បើក​សម្ដែង​ឲ្យ​ពួក​ហោរា​ដឹង​ក្នុង​សុបិន អំពី​ទិសដៅ​ដែល​ពួក​គេ​ត្រូវ​ផ្លាស់​ប្តូរ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​ធ្វើដំណើរ​ពី​ទិសខាងកើត មក​ថ្វាយបង្គំ​ព្រះយេស៊ូវ​ ដែល​បាន​យាង​មក​ប្រសូត​ជា​ស្តេច​នៃ​សាសន៍​យូដា (ម៉ាថាយ ២:២)។ ស្តេច​ហេរ៉ូឌ​មាន​ការ​ថប់បារម្ភ ដោយសារ​ដំណឹង​អំពី​ការ​ប្រសូត​របស់​ទ្រង់ ក៏​បាន​កុហក​ពួក​ហោរា ដោយ​ចាត់​ពួក​គេ​ទៅ​ភូមិ​បេថ្លេហិម ដោយ​បន្ទូល​ថា “ចូរ​អ្នករាល់គ្នា​ទៅ​ស៊ើបដំណឹង…

Read article
ព្រះអង្គថែរក្សាសត្វចាបនៅលើអាកាស

កុំ​ឲ្យ​ខ្វល់ខ្វាយ​នឹង​ជីវិត​ដែល​នឹង​បរិភោគ​អ្វី ឬ​នឹង​រូបកាយ ដែល​នឹង​ស្លៀកពាក់​អ្វី​នោះ​ឡើយ។ ម៉ាថាយ ៦:២៥ ថ្ងៃ​កំពុងតែ​រះ​ឡើង ក្នុង​រដូវ​ក្តៅ ហើយ​អ្នកជិតខាង​របស់ខ្ញុំ បាន​មើល​មក​ខ្ញុំ ក្នុង​ទីធ្លា​មុខ​ផ្ទះ ដោយ​ទឹកមុខ​ញញឹម ហើយក៏​បាន​និយាយ​ខ្សឹប​ៗ​ហៅ​ខ្ញុំ ឲ្យ​មក​មើល​អ្វីមួយ នៅផ្ទះ​គាត់។ ដោយ​ការ​ងើយ​ឆ្ងល់ ខ្ញុំ​ក៏បាន​សួរ​គាត់​ខ្សឹប​ៗ​ថា “មានរឿង​អី?” នាង​ក៏បាន​ចង្អុល​ទៅ​កណ្ដឹង​ខ្យល់ នៅ​លើ​រៀន​ហាល​មុខ​ផ្ទះ​របស់​នាង ដែល​មាន​សំបុកចាប​តូច​ល្អិត នៅ​ពីលើ។ នាង​ខ្សឹប​ប្រាប់​ខ្ញុំ​ថា “សំបុក​នោះ​ជា​សំបុក​របស់​សត្វ​ចាប​ហាំ​មីង​បឺត។ តើ​ឃើញ​កូន​វា​ទេ?” ពួក​វា​ពីរ​ក្បាល មាន​ចំពុះ​តូច​ល្អិត​ដូច​ម្ជុល ស្ទើរតែ​មើល​មិនឃើញ ខណៈ​ពេល​ដែល​ពួក​វា​ងើយ​ទៅលើ។ “​ពួក​វា​កំពុង​រង់ចាំ​មេ​វា​”។ យើង​ឈរ​នៅ​ទីនោះ ដោយចិត្ត​ស្ងើច។ ខ្ញុំ​ក៏បាន​ដក​ទូរស័ព្ទ​ចេញ​មក​ថតរូប​ពួក​វា។ អ្នក​ជិតខាង​ខ្ញុំ​ក៏បាន​ប្រាប់​ខ្ញុំ​កុំ​ឲ្យ​ចូល​ជិត​ពេក ប្រយ័ត្ន​ផ្អើល​មេ​វា។ ដូចនេះ សត្វ​ចាប​មួយ​សំបុក​នេះ​ក៏បាន​ក្លាយជា​សត្វ​ចិញ្ចឹម ក្នុង​ផ្ទះ​នេះ។ ប៉ុន្តែ ពួក​វា​នៅ​មិនបាន​យូរ​ទេ។ មួយ​សប្តាហ៍​ក្រោយមក សត្វ​ចាប​ទាំង​មេ​ទាំង​កូន​មិនដឹង​ទៅណា​បាត់​អស់ យ៉ាង​ស្ងាត់ស្ងៀម ដូច​កាល​ពួក​វា​មក​រស់នៅ​ទីនោះ​ដែរ។ ប៉ុន្តែ តើ​បាន​នរណា​មើលថែ​ពួក​វា? ព្រះគម្ពីរ​បាន​ផ្តល់​ឲ្យ​យើង​នូវ​ចម្លើយ សម្រាប់​សំណួរ​នេះ ដែល​អ្នកជឿ​ព្រះ​ជាទូទៅ​ធ្លាប់​បានដឹង។ ព្រះយេស៊ូវ​ មាន​បន្ទូល​ថា “កុំ​ឲ្យ​ខ្វល់ខ្វាយ​នឹង​ជីវិត​ដែល​នឹង​បរិភោគ​អ្វី ឬ​នឹង​រូបកាយ ដែល​នឹង​ស្លៀកពាក់​អ្វី​នោះ​ឡើយ​”(ម៉ាថាយ ៦:២៥)។ នេះ​ជា​សេចក្តី​បង្គាប់​ដ៏​សាមញ្ញ…

Read article
ទឹករស់

បើ​អ្នកណា​ស្រេក ចូរ​ឲ្យ​អ្នកនោះ​មក​ឯខ្ញុំ ហើយ​ផឹក​ចុះ។ យ៉ូហាន ៧:៣៧ មាន​ពេល​មួយ ​គេ​បាន​កាត់​ផ្កា​ផ្ញើ​មក​ខ្ញុំ ​ពី​ប្រទេស​អេក្វាឌ័រ។ ពេល​ដែល​ផ្កា​ទាំងនោះ​មកដល់​ផ្ទះ​ខ្ញុំ ពួក​វា​ក៏បាន​ស្រពោន​អស់។ គ្រូបង្រៀន​ដាំ​ផ្កា​ក៏បាន​នែ​នាំ​ខ្ញុំ ឲ្យ​ដាក់​ពួក​វា​ចូល​ទៅ​ក្នុងទឹក ដើម្បីឲ្យ​ពួក​វា​មាន​ភាព​ស្រោះ​ស្រាយ​ឡើងវិញ។ ទោះជាយ៉ាងណា​ក៏ដោយ មុន​ពេល​ដាក់​ពួក​វា​ចូល​ទៅ​ក្នុងទឹក យើង​ត្រូវ​ច្រឹប​ទង​វា​បន្តិច ដើម្បីឲ្យ​វា​អាច​បឺត​ទឹក​កាន់តែ​ងាយស្រួល។ តើ​ពួក​វា​នឹងអាច​ស្រស់​ឡើងវិញ​បានទេ? នៅពេល​ព្រឹក​បន្ទាប់ ខ្ញុំ​ក៏បាន​រក​ឃើញ​ចម្លើយ​របស់ខ្ញុំ។ ផ្កា​របស់​ប្រទេស​អេក្វាឌ័រ​មាន​សម្រស់​ដ៏​ស្រស់​ស្អាត ដែល​ខ្ញុំ​មិនដែល​បាន​ឃើញ​កាល​ពី​មុន។ ទឹកបាន​នាំឲ្យ​ពួក​វា​មានការ​ផ្លាស់​ប្តូរ ដែល​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​​ អំពី​ទឹក និង​អត្ថន័យ​របស់​ទឹក​សម្រាប់​អ្នកជឿ។ កាល​ព្រះយេស៊ូវ​​សុំ​ទឹក​ពី​ស្រ្តី​សាសន៍​សាម៉ារី​ម្នាក់ នៅ​មាត់​អណ្តូង ព្រះអង្គ​ក៏បាន​ប្រាប់​នាង​អំពី​ទឹក​រស់ ហើយ​ព្រះអង្គ​ក៏បាន​ធ្វើឲ្យ​ជីវិត​​នាង​ផ្លាស់​ប្រែ។ នាង​មានការ​ភ្ញាក់ផ្អើល ចំពោះ​ការ​ស្នើ​សុំ​របស់​ព្រះអង្គ ព្រោះ​ជនជាតិយូដា​បាន​រើសអើង​ជនជាតិ​សាម៉ារី។ តែ​ព្រះយេស៊ូវ​​មាន​បន្ទូល​ថា “បើសិនជា​នាង​បាន​ស្គាល់​អំណោយទាន​នៃ​ព្រះ និង​អ្នក​ដែល​និយាយ​នឹង​នាង​ថា សូមឲ្យ​ខ្ញុំ​ផឹក​ផង នោះ​នាង​នឹង​បាន​សូម​ពី​អ្នកនោះ​វិញ រួច​អ្នកនោះ​នឹង​ឲ្យទឹក​រស់​ដល់​នាង”(យ៉ូហាន ៤:១០)។ ក្រោយមក  ​ព្រះអង្គ​ក៏​បាន​ប្រកាស​ក្នុង​ព្រះវិហារ​ថា “បើ​អ្នកណា​ស្រេក ចូរ​ឲ្យ​អ្នកនោះ​មក​ឯខ្ញុំ ហើយ​ផឹក​ចុះ”(៧:៣៧)។ ក្នុងចំណោម​អ្នកជឿ​ព្រះអង្គ “នឹង​មាន​ទន្លេ​ទឹក​រស់​ហូរចេញ​ពី​ពោះ​ខ្លួន​មក ដូចជា​គម្ពីរ​សំដែង​ហើយ តែ​សេចក្តី​នេះ គឺ​ទ្រង់​មាន​ព្រះបន្ទូល​ពី​ព្រះវិញ្ញាណ ដែល​អស់អ្នក​ជឿ​ដល់​ទ្រង់​នឹង​ត្រូវ​ទទួល”(ខ.៣៨-៣៩)។ ព្រះវិញ្ញាណ​របស់​ព្រះ​ជួយ​ឲ្យ​យើង​មាន​ភាព​ស្រស់ថ្លា​ឡើង នៅ​ថ្ងៃនេះ ពេលណា​ជីវិត​យើង​មាន​ភាព​ហត់នឿយ។ ព្រះវិញ្ញាណ​ជា​ទឹក​​រស់…

Read article
ការរៀនសូត្រ និងការស្រឡាញ់

ទ្រង់​ក៏​ឱប​វា​រាល់គ្នា ហើយ​ដាក់​ព្រះហស្ត​លើ ទាំង​ប្រទាន​ពរ​ឲ្យ​ផង។ ម៉ាកុស ១០:១៦ ក្នុង​សាលាបឋមសិក្សា​មួយ នៅ​ក្រុង​គ្រី​ណក់ ប្រទេស​ស្កត់​ឡង់ មាន​គ្រូបង្រៀន​បី​នាក់​បាន​ឈប់សម្រាក ដើម្បី​សម្រាលកូន។ ពួក​គេ​ក៏បាន​នាំ​កូនតូច​របស់​ខ្លួន មក​សាលារៀន​រៀងរាល់២សប្តាហ៍​ម្តង ដើម្បី​ទំនាក់ទំនង​ជា​មួយ​ក្មេងៗ។ ការ​ចំណាយ​ពេល​លេង​ជាមួយ​ទារក បាន​បង្រៀន​ក្មេងៗ​ទាំង​នោះ ឲ្យ​មាន​ក្តី​អាណិត ឬ​យក​ចិត្ត​ទុកដាក់ និង​គិតដល់​អ្នកដទៃ។ គ្រូ​ម្នាក់​បាន​មានប្រសាសន៍​ថា “ជា​ញឹកញាប់ សិស្ស​ដែល​​រៀនសូត្រ​បាន​ច្រើនជាង​គេ​ពី​សកម្មភាព​នេះ គឺជា​ក្មេង​ដែល​មាន​អាកប្ប​កិរិយា​មិនល្អ​នៅ​សាលារៀន ហើយ​មិនសូវ​មាន​ទំនាក់ទំនង​ជា​ក្រុម។ ពួក​គេ​បានដឹង​ថា ការ​ថែរក្សា​កូនតូច​មានការ​លំបាក​ប៉ុណ្ណា ហើយក៏​បាន​រៀន​យល់​អារម្មណ៍​គ្នា​ទៅវិញទៅមក​បាន​កាន់តែ​ច្រើន​”។ ការ​រៀន​យកចិត្ត​ទុកដាក់​ចំពោះ​អ្នកដទៃ តាម​គំរូ​របស់​ក្មេងៗ គឺជា​អ្វី​ដែល​អ្នកជឿ​ព្រះយេស៊ូវ​​ មាន​តាំងពី​យូរ​មក​ហើយ​ឡើយ។ យើង​ស្គាល់​ព្រះ​ដែល​បាន​យាង​មក​ចាប់កំណើត​ជា​ទារក​តូច មាន​ព្រះនាម​យេ​ស៊ូ​វ។ ការ​ប្រសូត​របស់​ព្រះអង្គ​បាន​ផ្លាស់​ប្តូរ​អ្វីៗ​គ្រប់យ៉ាង ដែល​យើង​យល់ដឹង អំពី​ទំនាក់ទំនង​ដែល​មានការ​យកចិត្ត​ទុកដាក់​ចំពោះ​គ្នា​ទៅវិញទៅមក។ ក្រុម​មនុស្ស​ដំបូង​ដែល​បាន​ទទួល​ដំណឹង​អំពី​ការ​ប្រ​សូត្រ​របស់​ព្រះគ្រីស្ទ គឺជា​ពួក​អ្នកគង្វាល ដែល​អាជីព​របស់​ពួក​គេ​មាន​ងឲឋានៈតូច​ទាប ជាអ្នក​​ឃ្វាល​សត្វ​ចៀម ដែល​ទន់ខ្សោយ និង​ងាយ​រងគ្រោះ។ ក្រោយមក ពេល​ដែលគេ​នាំ​ក្មេងៗ​មក​ជួប​ព្រះយេស៊ូវ​​ ព្រះអង្គ​ក៏បាន​កែ​តម្រង់​ពួក​សាវ័ក ដែល​គិតថា ក្មេង​ៗ​មិន​មាន​ភាព​សក្តិ​សម។ គឺ​ដូច​ព្រះអង្គ​មាន​បន្ទូល​ថា “ឲ្យ​កូនក្មេង​មក​ឯខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​នគរ​ព្រះ​មាន​សុទ្ធតែ​មនុស្ស ដូច​វា​រាល់គ្នា​ដែរ​”(ម៉ាកុស ១០:១៤)។ ព្រះយេស៊ូវ​​ក៏​បាន​ឱប​ក្មេងៗ​ទាំង​នោះ ហើយ​ដាក់​ព្រះហស្ត​លើ ទាំង​ប្រទាន​ពរ​ឲ្យ​ផង(ខ.១៦)។…

Read article