Patricia Raybon

You are here:
ការរំពឹងចង់ឲ្យព្រះមែស៊ីជួយ

មាន​ពេល​មួយ​ឡាន​របស់​ស្វាមី​ខ្ញុំ ដេរ​មិន​ឆេះ។ មើល​ទៅ​ជាង​ឡាន ដែល​មក​ជួស​ជុល​ឡាន មាន​វ័យ​ក្មេង​ណាស់ គឺ​ក្មេង​ពេក មិន​អាច​ជួស​ជុល​បាន​ទេ។ ស្វាមី​របស់​ខ្ញុំ​ខ្វះ​ទំនុក​ចិត្ត​ចំពោះ​គាត់ ហើយ​ក៏​បាន​និយាយ​ខ្សិប​ៗ​ប្រាប់​ខ្ញុំ​ថា “គាត់​នៅ​ក្មេង​ណាស់”។ ពេល​ដែល​ខ្ញុំ​ដឹង​ថា សា្វមី​ខ្ញុំ​មិន​ទុក​ចិត្ត​គាត់ ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​អ្នក​ភូមិ​ណាសារ៉ែត ដែល​បាន​រអ៊ូរទាំ ពេល​ដែល​ពួក​គេ​មាន​មន្ទិល​ចំពោះ​ព្រះ​យេស៊ូវ។ ពេល​ដែល​ព្រះ​យេស៊ូវ​បង្រៀន ក្នុង​សាលា​ប្រជុំ ពួក​គេ​ក៏​បាន​សួរ​គ្នា​ថា “តើ​គាត់​មិន​មែន​ជា​កូនរ​បស់​ជាង​ឈើ​ទេ​ឬ​អី?”(ម៉ាថាយ ១៣:៥៥)។ ពួក​គេ​ក៏​បាន​ចំអក​ឲ្យ​ទ្រង់ ដោយ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ដឹង​ថា បុគ្គល​ម្នាក់ ដែល​ពួក​គេ​បាន​ស្គាល់​នោះ បាន​ប្រោស​ជម្ងឺ និង​បង្រៀន​ព្រះ​បន្ទូល បាន​ជា​ពួក​គេ​ចោទ​សួរ​ថា “តើ​អ្នក​នេះ​បាន​ចំណេះ និង​ការ​ឫទ្ធិបារមី​ទាំង​នេះ​ពី​ណា​មក?”(ខ.៥៤)។ ពួក​គេ​មិន​បាន​ជឿ​ព្រះ​យេស៊ូវ​ទេ ផ្ទុយ​ទៅ​វិញ ពួក​គេ​មាន​ការ​រវាត​ចិត្ត ពេល​ដែល​ពួក​គេ​ដឹង​ថា ទ្រង់​មាន​អំណាច នៅ​ក្នុង​ការ​បង្រៀន និង​ធ្វើ​ការ​អស្ចារ្យ(ខ.១៥,៥៨)។ នៅ​ក្នុង​ការ​រស់​នៅ​ធម្មតា ប្រចាំ​ថ្ងៃ យើង​ក៏​ប្រហែល​ជា​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ទុក​ចិត្ត​ប្រាជ្ញា និង​អំណាច​របស់​ព្រះ​អង្គ​សង្រ្គោះ​របស់​យើង​ផង​ដែរ។ ពេល​ដែល​យើង​មិន​បាន​រំពឹង​ឲ្យ​ទ្រង់​ជួយ​យើង យើង​ក៏​បាន​បាត់​ឱកាស​អនុញ្ញាត​ឲ្យ​ទ្រង់​ធ្វើ​ការ​អស្ចារ្យ ដែល​នាំ​ឲ្យ​ជីវិត​យើង​ផ្លាស់​ប្រែ​(ខ.៥៨)។ សូម​ត្រឡប់​មក​រឿង​របស់​ខ្ញុំ​វិញ។ ស្វាមី​របស់​ខ្ញុំ​ក៏​បាន​ដឹង​ថា ជំនួយ​ដែល​គាត់​ត្រូវ​ការ ​គឺ​កំពុង​តែ​ឈរ​នៅ​ពី​មុខ​គាត់​ស្រាប់​ហើយ។ ទី​បំផុត ស្វាមី​ខ្ញុំ​ក៏​ព្រម​ទទួល​ជំនួយ​ពី​យុវជន​ម្នាក់​នោះ ដោយ​អនុញ្ញាត​ឲ្យ​គាត់​មើល​អាគុយ​ឡាន​ចាស់​របស់​យើង។ គាត់គ្រាន់​តែ​មួល​ខ្ចៅ​តែ​បន្តិច ម៉ាស៊ីន​ឡាន​ក៏​មាន​ដំណើរ​ការ​ឡើង​វិញ…

Read article
ការថ្វាយការគោរពដល់ព្រះ ដោយការអរព្រះគុណ

គ្រូ​ពេទ្យ​មិន​បាន​ចង​ចញ្ចើម​ទេ ពេល​ដែល​គាត់​កំពុង​តែ​និយាយ​ជា​មួយ​ស្វាមី​ខ្ញុំ អំពី​ការ​ពិនិត្យ​មើល​ជម្ងឺ​មហារីក​របស់​គាត់។ គាត់​បាន​ញញឹម ហើយ​លើក​ទឹក​ចិត្ត​យើង ឲ្យ​ចាប់​ផ្តើម​ថ្ងៃ​ថ្មី​នីមួយ​ៗ ដោយ​ការ​អរ​ព្រះ​គុណ​ព្រះ។ គាត់​ថា យ៉ាង​ហោច​ណាស់ យើង​គួរ​តែ​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​ការ​បី​យ៉ាង។ ស្វាមី​ខ្ញុំ​ក៏​បាន​យល់​ស្រប​នឹង​យោបល់​របស់​គាត់ ដោយ​ដឹង​ថា ការ​ដឹង​គុណ​ព្រះ ជួយ​ឲ្យ​ចិត្ត​យើង​បើក​ចំហរ ដើម្បី​ស្វែង​រក​ការ​កម្សាន្ត​ចិត្ត នៅ​ក្នុង​សេចក្តី​ល្អ​របស់​ព្រះ។ ដូច​នេះ ស្វាមី​របស់​ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​ថ្ងៃ​នី​មួយ​ៗ ដោយ​ការ​សរសើរ​ដំកើង​ព្រះ​ជា​ម្ចាស់​ថា ព្រះអង្គ​អើយ សូម​អរ​ព្រះ​គុណ សម្រាប់​ការ​គេង​លក់ស្រួល កាល​ពី​យប់​មិញ។ សូម​អរ​ព្រះ​គុណ សម្រាប់​គ្រែ​គេង​ដែល​សម្អាត​បាន​ស្អាត។ សូម​អរ​ព្រះ​គុណ សម្រាប់​ថ្ងៃ​រះ។ សូម​អរ​ព្រះ​គុណ សម្រាប់​អាហារ​ពេល​ព្រឹក​នៅ​លើ​តុ។ សូម​អរ​ព្រះ​គុណ សម្រាប់​ស្នាម​ញញឹម​នៅ​លើ​បបូរ​មាត់​ទូល​បង្គំ។ ពាក្យ​នីមួយ​ៗ គឺ​បាន​និយាយ​ចេញ​ពី​ចិត្ត។ ប៉ុន្តែ តើ​ពាក្យ​ទាំង​នោះ អាច​ក្លាយ​ជា​អសារ​ឥត​ការ​ដែរ​ទេ? តើ​ការ​សរសើរ​ដំកើង ​សម្រាប់​រឿង​លម្អិត​ដ៏​តូច សំខាន់​ចំពោះ​ព្រះ​ជា​ម្ចាស់ ដែល​មាន​គ្រប់​ចេស្តា​ឬ​ទេ? ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង​ជំពូក​៥០ លោក ​អេសាភ​ដែល​ជា​អ្នក​ដឹក​នាំ​ក្រុម​ភ្លេង​របស់​ស្តេច​ដាវីឌ បាន​ផ្តល់​ឲ្យ​នូវ​ចម្លើយ​ដ៏​ច្បាស់​លាស់​មួយ សម្រាប់​សំណួរ​នេះ។ គាត់​ថា ព្រះ​ជា​ម្ចាស់ “អញ​មិន​យក​គោ​ឈ្មោល​ពី​ផ្ទះ​ឯង ឬ​ពពែ​ឈ្មោល​ពី​ក្រោល​ឯង​ឡើយ”(ខ.៩)។ កាល​ពី​សម័យ​មុន ​គោឈ្មោល និង​ពពែ​ឈ្មោល គឺ​ជា​ដង្វាយ​អរ​ព្រះ​គុណ ដែល​ពួក​អ៊ីស្រាអែល​បាន​ថ្វាយ​ដល់​ព្រះ​ជា​ម្ចាស់។…

Read article
ការសុំជំនួយ

មាន​ពេល​មួយ​មិត្ត​ភក្តិ​របស់​ខ្ញុំ​បាន​ផ្ញើ​អ៊ីមែល​មក​ខ្ញុំ នៅ​ពេល​យប់​ជ្រៅ។ តាម​ពិត ថ្ងៃ​នោះ ខ្ញុំ​កំពុង​តែ​ធ្វើ​ការ​ថែម​ម៉ោង ដើម្បី​ជួយ​សមាជិក​គ្រួសារ​ម្នាក់ ដែល​កំពុង​មាន​ឈឺ​ធ្ងន់។ ដូច​នេះ ខ្ញុំ​មិន​មាន​ពេល សម្រាប់​ការ​រំខាន​ក្នុង​បណ្តាញ​សង្គម​នោះ​ឡើយ។​ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ នៅ​ពេល​ព្រឹក​បន្ទាប់ ខ្ញុំ​ក៏​បាន​បើក​មើល​សារ​របស់​មិត្ត​ភក្តិ​ខ្ញុំ ហើយ​ក៏​បាន​ឃើញ​សំណួរ​របស់​គាត់។ គាត់​បាន​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​មាន​អ្វី ដែល​អាច​ឲ្យ​គាត់​ជួយ​ដែរ​ឬ​ទេ? ខ្ញុំ​ក៏​មាន​អារម្មណ៍​ខ្មាសអៀន​ ហើយ​ចង់​ឆ្លើយ​ប្រាប់​គាត់​ថា ខ្ញុំ​មិន​មាន​អ្វី ឲ្យ​គាត់​ជួយ​ទេ ពេល​នេះ។ បន្ទាប់​មក ខ្ញុំ​ក៏​បាន​ដក​ដង្ហើម​ធំ ហើយ​ក៏​បាន​កត់​សំគាល់​ឃើញថា​ ខ្ញុំ​ដូច​ជា​ធ្លាប់​ឮ​សំណួរ​ដូច​នេះ កាល​ពី​មុន​មក។ ព្រះយេស៊ូវ​ក៏​ធ្លាប់​សួរ​សំណួរ​នេះ កាល​ទ្រង់​កំពុង​បំពេញ​ព្រះ​រាជ​កិច្ច​នៅ​លើ​ផែន​ដី។ កាល​ទ្រង់​កំពុង​យាង​តាម​ផ្លូវ ទៅ​កុ្រង​យេរីខូ ទ្រង់​ក៏​បាន​ឮ​បុរស​ពិការ​ភ្នែក​ម្នាក់ ឈ្មោះ​បារទីមេ ស្រែក​ហៅ​ឲ្យ​ទ្រង់​ជួយ។​ ទ្រង់​ក៏​បាន​ឈប់ ហើយ​សួរ​គាត់ នូវ​សំណួរ​ស្រដៀង​នឹង​សំណួរ​របស់​មិត្ត​ភក្តិ​ខ្ញុំ​ថា “តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក?” (ម៉ាកុស ១០:៥១)។ សំណួរ​នេះ គឺ​គួរ​ឲ្យ​រំភើប​ចិត្ត​ណាស់។ សំណួរ​នេះ​បាន​បង្ហាញ​ថា ព្រះ​យេស៊ូវ ​ដ៏​ជា​ព្រះ​ដ៏​ប្រោស​ឲ្យ​ជា សព្វ​ព្រះ​ទ័យ​នឹង​ជួយ​យើង។ ប៉ុន្តែ ជំហាន​ដំបូង យើង​ត្រូវ​ទទួល​ស្គាល់​ថា យើង​ត្រូវ​ការ​ទ្រង់ ដែល​នេះ​ជា​ការ​បន្ទាប​ខ្លួន ដើម្បី​ទទួល​ជំនួយ​ពី​ទ្រង់។ លោក​បារទីមេ រស់​ដោយ​សារ​ការ​សុំ​ទាន។ គាត់​ទាល់​ក្រ​ឯក​កោ…

Read article
រឿងធំដុំ

នៅ​ក្នុង​គ្រួសារ​មួយ មាន​សមាជិក​ម្នាក់​ចង់​ឲ្យ​សមាជិក​ដទៃ​ទៀត ជួយ​បង់​ថ្លៃ​ផ្ទះ​របស់​គាត់ នៅ​ខែ​ធ្នូ។ សម្រាប់​ក្រុម​គ្រួសារ​គាត់ ការ​ស្នើ​សុំ​នោះ​ហាក់​ដូច​ជា​បន្ទុក​ដ៏​ធ្ងន់​មួយ ជា​ពិសេស នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​ត្រៀម​លុយ​សម្រាប់​ការ​ចំណាយ ដែល​មិន​បាន​រំពឹង​ទុក នៅ​ចុង​ឆ្នាំ។ ប៉ុន្តែ ពួក​គេ​បាន​កកាយ​ប្រាក់​សន្សំ​របស់​ពួក​គេ​ចេញ​មក ដើម្បី​ជួយ​បង់​ថ្លៃ​ឈ្នួល​ផ្ទះ​ឲ្យ​គាត់ ដោយ​ការ​អរ​ព្រះ​គុណ សម្រាប់​ការ​ផ្គត់​ផ្គង់​របស់​ទ្រង់ ហើយ​គាត់​ក៏​បាន​ទទួល​ព្រះ​ពរ ពី​ការ​អរ​ព្រះគុណ​របស់​សាច់​ញាតិ​គាត់។ គាត់​ក៏​បាន​ប្រគល់​កាត​សម្រាប់​ថ្លែង​អំណរ​គុណ ដល់​ពួក​គេ ដោយ​សរសេរ​នៅ​ក្នុង​នោះ​ថា “សូម​អរគុណ​អ្នក​ទាំង​អស់​គ្នា ជា​ថ្មី​ម្តង​ទៀត ដែល​បាន​ធ្វើ​នូវ​ការ​ដ៏​ល្អ ដោយ​យក​លុយ​មក​ជួយ​ខ្ញុំ ដោយ​គិត​ថា វា​មិន​មែន​ជា​រឿង​ធំ​ដុំ”។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សម្រាប់​ព្រះ​ជា​ម្ចាស់ ការ​ជួយ​អ្នក​ដទៃ គឺ​ជា​រឿង​ធំ​ដុំ។ គឺ​ដូច​ដែល​ហោរា​អេសាយ បាន​លើក​យក​បញ្ហា​នេះ មក​ថ្លែង ទៅ​កាន់​ប្រជា​ជន​អ៊ីស្រាអែល។ កាល​នោះ ពួក​គេ​កំពុង​តែ​អធិស្ឋាន​តម តែ​មិន​ព្រម​ឈប់ឈ្លោះ​ប្រកែក​គ្នា។ បាន​ជា​ហោរា​អេសាយ​មាន​ប្រសាសន៍​ថា “តើ​មិន​មែន​ជា​ការ​តម​អត់​យ៉ាង​នេះ​វិញ ដែល​អញ​ពេញ​ចិត្ត​ទេ​ឬ​អី គឺឲ្យ​ដោះ​ច្រវាក់​ដែល​ឯង​ដាក់​គេ​ដោយ​អំពើ​អាក្រក់ ឲ្យ​ស្រាយ​ចំណង​ដែល​ឯង​បាន​ចង​គេ ហើយ​ឲ្យ​អ្នក​ដែល​ឯង​បាន​សង្កត់សង្កិន​បាន​រួច​ចេញ​ទទេ ព្រម​ទាំង​បំបាក់​គ្រប់​ទាំង​នឹម​ផង។ តើ​មិន​មែន​ឲ្យ​ឯង​បាន​ចែក​អាហារ​ដល់​អ្នក​ដែល​ឃ្លាន ហើយ​នាំ​មនុស្ស​ក្រ​ដែល​ត្រូវ​ដេញ​ពី​ផ្ទះ​គេ​មក​ឯ​ផ្ទះ​ឯង​ទេ​ឬ​អី ឬ​បើ​កាល​ណា​ឯង​ឃើញ​មនុស្ស​ឥត​មាន​សំលៀកបំពាក់ នោះ​តើ​មិន​មែន​ឲ្យ​ឯង​បិទ​បាំង​ឲ្យ​គេ ឥត​ដែល​ពួន​ខ្លួន​នឹង​សាច់ញាតិ​របស់​ឯង​ទេ​ឬ?”(អេសាយ ៥៨:៦-៧)។ លោក​អេសាយ​ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ការ​លះ​បង់​បែប​នេះ នឹង​នាំ​ឲ្យ​ពួក​គេ​ទទួល​ពន្លឺ​ពី​ព្រះ​ជា​ម្ចាស់ ហើយ​ពន្លឺ​នោះ​នឹង​បាន​ភ្លឺ​ឡើង ហើយ​ថែម​ទាំង​បាន​ទទួល​ការ​ប្រោស​ឲ្យ​ជា​ផង​ដែរ​(ខ.៨)។…

Read article