Patricia Raybon

You are here:
កម្លាំង នៅពេលឈប់ពឹងខ្លួនឯង

ទ្រង់​មិនដែល​ល្វើយ​ឡើយ ក៏​មិនដែល​អស់កំឡាំង​ផង។ អេសាយ ៤០:២៨ កាលពីមុន គេ​បានឮ​ល្បី​ថា លោក​ប៉ុល អ៊ែន​ឌ័​រសិន(Paul Anderson) ជា​បុរស​ដែល​ខ្លាំង​បំផុត​នៅ​លើ​ពិភពលោក។ គាត់​ជា​កីឡាករ​លើក​ដុំដែក​អាមេរិក ដែល​បាន​បំបែក​ឯកត្តកម្ម នៅក្នុង​ការប្រកួត​កីឡា​អូ​ឡាំ​ពិ​ចឆ្នាំ ១៩៥៦ នៅ​ទីក្រុង​មែ​លបូន ប្រទេស​អូស្រ្តាលី ទោះ​គាត់​កំពុង​មាន​ជំងឺ​រលាក​ត្រចៀក​ខាងក្នុង និង​ក្តៅ​ខ្លួន​ជិត៤០អង្សា​សេ​ក៏ដោយ។ កាលនោះ កីឡាករ​ដទៃទៀត​កំពុង​មាន​ពិន្ទុ​នាំមុខ​គាត់ ហើយ​ឱកាស​តែមួយគត់ ដើម្បីឲ្យ​គាត់​អាច​ឈ្នះ​បាន​មេដាយមាស គឺ​ត្រូវ​បំបែក​កំណត់ត្រា​អូ​ឡាំ​ពិច​ថ្មី​មួយ នៅក្នុង​ព្រឹត្តិ​ការណ៍​ចុងក្រោយ​របស់​គាត់។ ការ​ព្យាយាម​របស់​គាត់​ពីរ​លើក​ដំបូង បាន​បរាជ័យ​យ៉ាងដំណំ។ ដូចនេះ កីឡាករ​មាឌធំ ដ៏​រឹងមាំ​ម្នាក់​នេះ​ក៏បាន​ធ្វើ​នូវ​រឿង​មួយ ដែល​សូម្បីតែ​មនុស្ស​ទន់ខ្សោយ​ក៏អាច​ធ្វើ​បាន។ គឺ​គាត់​ស្រែក​រក​ព្រះ សូម​កម្លាំង​បន្ថែម ហើយ​ឈប់​ពឹង​អាង​កម្លំាង​ខ្លួន​ឯង​ទៀត។ ក្រោយមក គាត់​ក៏បាន​និយាយ​ថា “ខ្ញុំ​មិនមែន​កំពុងតែ​តថ្លៃ​ជាមួយ​ព្រះ​នោះ​ឡើយ។ តែ​ខ្ញុំ​ត្រូវការ​ជំនួយ​ពី​ព្រះអង្គ”។ នៅក្នុង​ការ​ព្យាយាម​លើក​ដំដែក​ជា​លើក​ទី៣ គាត់​ក៏បាន​លើក​ដំដែក​ទម្ងន់១៨៧គីឡូ​កន្លះ​ឡើង ផុត​ក្បាល​គាត់ ដោយ​ជោគជ័យ។ លោក​ប៉ុល​ជា​សាវ័ក​ព្រះគ្រីស្ទ បាន​សរសេរ​ថា “កាលណា​ខ្ញុំ​ខ្សោយ នោះ​ខ្ញុំ​មាន​កំឡាំង​យ៉ាង​ចំណាន​វិញ”(២កូរិនថូស ១២:១០)។ ត្រង់​ចំណុច​នេះ សាវ័ក​ប៉ុល​កំពុង​និយាយ​អំពី​កម្លាំង​ខាងវិញ្ញាណ តែ​គាត់​ដឹង​ថា អំណាច​របស់​ព្រះ “បាន​ពេញខ្នាត ដោយ​សេចក្តី​កំសោយ”(ខ.៩)។ គឺ​ដូចដែល​ហោរា​អេសាយ​បាន​ប្រកាស​ថា ព្រះអម្ចាស់ “រមែង​ចំរើន​កំឡាំង…

Read article
សេចក្តីសប្បុរសរបស់ព្រះអង្គតាមយើងជាប់

  ប្រាកដ​ជា​សេចក្តី​សប្បុរស និង​សេចក្តី​មេត្តា​ករុណានឹង​ជាប់​តាម​ខ្ញុំ រាល់​តែ​ថ្ងៃ ដរាប​ដល់​អស់​១​ជីវិត​ខ្ញុំ។ ទំនុកដំកើង ២៣ កាល​ខ្ញុំ​មាន​ការងារ​ជា​លើក​ដំបូង ក្នុង​អំឡុង​ពេល​ខ្ញុំ​កំពុង​រៀន​នៅ​វិទ្យាល័យ ខ្ញុំ​បាន​ធ្វើការ​នៅ​ក្នុង​ហាង​លក់​សំលៀក​បំពាក់​នារី ដែល​នៅ​ទីនោះ សន្តិសុខ​ស្រី​ម្នាក់​បាន​ស្លៀក​ពាក់​ដូច​អ្នក​ដើរ​ទិញ​ឥវ៉ាន់ ហើយ​ក៏​បាន​ដើរ​តាម​ពីក្រោយ​ស្រ្តី ដែល​គាត់​គិត​ថា ប្រហែល​ជា​ចង់​លួច​ខោអាវ ដែល​មាន​ដាក់​លក់​ក្នុង​ហាង។ ម្ចាស់​ហាង​បាន​ប្រាប់​សន្តិសុខ អំពី​លក្ខណៈ​របស់​មនុស្ស​ដែល​គួរ​ឲ្យ​សង្ស័យ។ អ្នក​ដទៃ​ទៀត ដែល​ពួក​គេ​មិន​ឃើញ​មាន​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ នោះ​ពួកគេ​ក៏​មិន​បាន​តាម​ឃ្លាំ​មើល​ឡើយ។ គេ​ធ្លាប់​មើល​មក​ខ្ញុំ​ដោយ​ការ​សង្ស័យ ហើយ​ក៏​បាន​តាម​ពី​ក្រោយ​ខ្ញុំ នៅ​ក្នុង​ហាង​នោះ​ផង​ដែរ។ វា​ជា​បទ​ពិសោធន៍​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ព្រោះ​ខ្ញុំ​នៅ​តែ​ស្គាល់​យុទ្ធសាស្ត្រ​របស់​គេ។ ស្តេច​ដាវីឌ​បាន​ជួប​រឿង​ដែល​ផ្ទុយ​ពី​នេះ។ ទ្រង់​បាន​ប្រកាស​ថា ព្រះ​ពរ​របស់​ព្រះ​បាន​តាម​ទ្រង់​ជាប់ ដែល​មាន​ដូច​ជា​សេចក្តី​សប្បុរស និង​សេចក្តី​មេត្តា។​ អំណោយ​ទាន​ទាំង​ពីរ​នេះ​តាម​ទ្រង់​ជាប់​ជា​និច្ច គឺ​មិន​មែន​តាម​ដោយ​ការ​សង្ស័យ តែ​ដោយ​សេចក្តី​ស្រឡាញ់​ដ៏​ពិត។ លោក​ឆាល ស្ព័រជិន ដែល​ជា​អ្នក​ផ្សាយ​ដំណឹងល្អ​ដ៏​ល្បីល្បាញ បាន​ពិពណ៌នា​ថា ព្រះ​ពរ​មួយ​គូរ​នេះ​តាម​អ្នក​ជឿ​យ៉ាង​ប្រកិត ក្នុង​អំឡុង​ពេល​ដ៏​សោកសៅ ក៏​ដូច​ជា​ពេល​ដ៏​រីករាយ។ “នៅ​ថ្ងៃ​រងា​ដ៏​សោក​សៅ ក៏​ដូចជា​ថ្ងៃ​ដែល​មាន​អាកាសធាតុ​ល្អ​ដ៏​រីក​រាយ សេចក្តី​សប្បុរស​របស់​ព្រះអង្គ បំពេញ​តម្រូវ​ការ​យើង ហើយ​សេចក្តី​មេត្តា​លាង​សម្អាត​បាប​របស់​យើង”។ កាល​ពី​ក្មេង ស្តេច​ដាវីឌ​ជា​អ្នក​គង្វាល​ចៀម ដូច​នេះ ទ្រង់​ជ្រាប​ថា ហេតុ​អ្វី​សេចក្តី​សប្បុរស និង​សេចក្តី​មេត្តា​ជា​គូរ​នឹង​គ្នា ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​មក។ ការ​អ្វី​ផ្សេង​ទៀត ដែល​អាច​តាម​ពី​ក្រោយ​អ្នកជឿ…

Read article
អាហារសម្រន់ដែលនាំឲ្យបន្ទាបខ្លួន

  ទ្រង់​តែង​តតាំង​នឹង​មនុស្ស​អួត​អាង តែ​ផ្តល់​ព្រះគុណ​ដល់​ពួក​រាប​សា​វិញ។ ១ពេត្រុស ៥:៥ កញ្ចប់​នំ​ចំណិត​ដំឡូង​បារាំង​មាន​ទំហំ​តូច​ទេ តែ​បេសកជន​អាមេរិក​ម្នាក់​រៀន​សូត្រ​បាន​មេរៀន​ដ៏​ធំ​មួយ​ពី​វា។ ក្នុង​ការ​ធ្វើ​ការ​នៅ​ពេល​ល្ងាច​ថ្ងៃ​មួយ នៅ​សាធារណៈ​រដ្ឋ​ដូមីនីខិន គាត់​បាន​ទៅ​ចូល​រួម​ការ​ជួប​ជុំ​គ្នា នៅ​ព្រះវិហារ ហើយ​ក៏​បាន​ហែក​កញ្ចប់​នំ​ដំឡូង​បារាំង​ញាំ។ ពេល​នោះ មាន​ស្រ្តី​ម្នាក់​ដែល​គាត់​មិន​សូវ​ស្គាល់​ក៏​បាន​លូក​ដៃ​ចូល​ទៅ​ក្នុង​កញ្ចប់​នំ​នោះ យក​ចំណិត​ដំឡូង​បារាំង​ពីរ​បី​ចំណិត​ចេញ​មក​ញាំ។ អ្នក​ដទៃ​ទៀត​ក៏​បាន​លូក​យក​ចំណិត​ដំឡូង​បារាំង​ញាំ​ផង​ដែរ។ បេសកជន​រូប​នោះ​គិត​ថា ពួក​គេ​ពិត​ជា​ខ្វះ​ការ​គួរ​សម​មែន។  បន្ទាប់​មក គាត់​ក៏​រៀន​បាន​មេរៀន​មួយ ដែល​ធ្វើ​ឲ្យ​គាត់​បន្ទាប​ខ្លួន។  គាត់​មិន​ទាន់​បាន​យល់​អំពី​វប្បធម៌ នៃ​តំបន់​ដែល​គាត់​បាន​ស្ម័គ្រ​ចិត្ត​ទៅ​ធ្វើ​ការ​បម្រើ​នោះ​ឡើយ។ នៅ​សហរដ្ឋ​អាមេរិក មនុស្ស​មាន​ការ​សង្កត់​ធ្ងន់​ទៅ​លើ​ទស្សនៈ​បុគ្គល​និយម តែ​នៅ​សាធារណៈ​រដ្ឋ​ដូមីនិខិន ការ​រស់​នៅ របស់​ប្រជាជន មាន​ការ​ផ្ដោត​ទៅ​លើ​សហគមន៍​ខ្លាំង​ជាង​បុគ្គល។ ការ​ចែក​អាហារ និង​របស់​ល្អ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ជា​របៀប​ដែល​ពួក​គេ​ទំនាក់​ទំនង​គ្នា។ ប្រពៃណី​របស់​គាត់​មិន​ល្អ​ជាង​ប្រពៃណី​ពួកគេ​ទេ គឺ​គ្រាន់​តែ​ខុស​គ្នា​ប៉ុណ្ណោះ។ គាត់​ក៏​បាន​សារភាព​ថា រឿង​នេះ​បាន​ធ្វើ​ឲ្យ​គាត់​ស្គាល់​ខ្លួន​ឯង​កាន់​តែ​ច្រើន ហើយ​បាន​ធ្វើ​ឲ្យ​គាត់​បន្ទាប​ខ្លួន។ ពេល​ដែល​គាត់ ចាប់​ផ្តើម​ទទួល​ស្គាល់​ថា ខ្លួន​គាត់​មាន​ភាព​លម្អៀង គាត់​ក៏​​រៀន​បាន​ថា ការ​ចែក​រំលែក​ជា​មួយ​អ្នក​ដទៃ ដោយ​ការ​បន្ទាប​ខ្លួន បាន​ជួយ​ឲ្យ​គាត់​បម្រើ​ពួក​គេ បាន​កាន់​តែ​ប្រសើរ​ឡើង។ សាវ័ក​ពេត្រុស​បាន​បង្រៀន​មេរៀន​នេះ ដល់​អ្នក​ដឹក​នាំ​ពួក​ជំនុំ ឲ្យ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ ដោយ​ការ​បន្ទាប​ខ្លួន។ គាត់ ក៏​បាន​បង្រៀន​ពួក​ចាស់​ទុំ ឲ្យ​ជៀស​ចេញ​ពី​ការ​ប្រើ​អំណាច​បំពាន​មក​លើ​មនុស្ស​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​ខ្លួន (១ពេត្រុស ៥:៣)។ ហើយ​សម្រាប់​អ្នក​ដែល​នៅ​ក្មេង​វិញ…

Read article
ខិតខំធ្វើការងារ ដើម្បីផ្គាប់ចិត្តព្រះ

ការ​អ្វី​ដែល​ត្រូវ​ធ្វើ​ក៏​ដោយ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត ទុក​ដូច​ជា​ធ្វើ​ថ្វាយ​ដល់​ព្រះអម្ចាស់ មិន​មែន​ដល់​មនុស្ស​ទេ។ កូល៉ុស ៣:២៣ ខ្ញុំ​ធ្លាប់​និពន្ធ​អត្ថបទ សម្រាប់​ទស្សនាវដី្ត​មួយ ដែល​ខ្ញុំ​បាន​ចាត់​ទុក​ជា​សៀវភៅ​ដ៏​សំខាន់ ដូច​នេះ ខ្ញុំ​ក៏​បាន​ព្យាយាម​សរសេរ​អត្ថបទ​ឲ្យ​បាន​ល្អ​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន សម្រាប់​អ្នក​កែ​សម្រួល​អត្ថបទ​ជាន់​ខ្ពស់។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​កំពុង​ទទួល​រង​សម្ពាធ ដែល​ជំរុញ​ឲ្យ​ធ្វើ​តាម​ស្តង់ដារ​របស់​គាត់ ដូច​នេះ ខ្ញុំ​ក៏​ចេះ​តែ​បន្ត​សរសេរ​ឡើង​វិញ នូវ​គំនិត និង​យោបល់​របស់​ខ្ញុំ។ ប៉ុន្តែ តើ​ខ្ញុំ​កំពុង​មាន​បញ្ហា​អ្វី​ពិត​ប្រាកដ? តើ​ប្រធាន​បទ​ដែល​ពិបាក​សរសេរ ជា​បញ្ហា​ដែល​ខ្ញុំ​កំពុង​ជួប​ឬ? ឬ​ខ្ញុំ​បារម្ភ​អំពី​ខ្លួន​ឯង​ខ្លាំង​ពេក បាន​ជា​ខ្ញុំ​សួរ​ខ្លួន​ឯង​ថា តើ​អ្នក​កែ​សម្រួល​ពេញ​ចិត្ត​នឹង​អត្ថបទ​របស់​ខ្ញុំ ហើយ​ថែម​ទាំង​សប្បាយ​ចិត្ត​នឹង​ខ្ញុំ​ដែរ​ឬ​ទេ?   ពេល​ណា​យើង​មាន​ការ​ព្រួយ​បារម្ភ អំពី​ការងារ​របស់​យើង ចូរ​យើង​មើល​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល។ ក្នុង​សំបុត្រ​ដែល​គាត់​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ទីក្រុង​កូល៉ុស គាត់​បាន​ជំរុញ​អ្នក​ជឿ ឲ្យ​ធ្វើ​ការ មិន​មែន​ដើម្បី​ផ្គាប់​ចិត្ត​មនុស្ស តែ​ផ្គាប់​ចិត្ត​ព្រះ​វិញ។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “ការ​អ្វី​ដែល​ត្រូវ​ធ្វើ​ក៏​ដោយ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត ទុក​ដូច​ជា​ធ្វើ​ថ្វាយ​ដល់​ព្រះអម្ចាស់ មិន​មែន​ដល់​មនុស្ស​ទេ ដោយ​ដឹង​ថា អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​ជា​មរដក​អំពី​ព្រះអម្ចាស់​មក ដ្បិត​អ្នក​រាល់​គ្នា​ជា​អ្នក​បំរើ​របស់​ព្រះគ្រីស្ទ​ជា​ព្រះអម្ចាស់”(កូល៉ុស ៣:២៣-២៤)។ ចូរ​យើង​ជញ្ជឹង​គិត អំពី​ប្រាជ្ញា​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន ក្នុង​បទ​គម្ពីរ​នេះ ដើម្បី​ឲ្យ​យើង​អាច​ឈប់​ព្យាយាម​ផ្គាប់​ចិត្ត​ចៅហ្វាយ​នាយ នៅ​លើ​ផែន​ដី​នេះ។ ជា​ការ​ពិត​ណាស់ យើង​ត្រូវ​គោរព​ពួក​គេ ក្នុង​នាម​ពួក​គេ​ជា​មនុស្ស…

Read article
បានចាក់ឫសជាប់ក្នុងដីព្រះអង្គ

អ្នក​នោះ​នឹង​បាន​ដូច​ជា​ដើម​ឈើ​ដាំ​នៅ​មាត់​ទឹក ដែល​ចាក់​ឫស​ទៅ​ក្បែរ​ទន្លេ។ យេរេមា ១៧:៨ ក្នុង​ឃ្លា​ដំបូង​នៃ​បទ​កំណាព្យ​របស់​អ្នក​ស្រី ស៉ារ៉ា ថេសដេល(Sara Teasdale) គាត់​បាន​សរសេរ​ថា “ខ្យល់​បាន​បក់​បោក​ដើម​ផ្កា​លីឡាក”។​ ក្នុង​ឃ្លា​នេះ គាត់​បាន​នាំ​ឲ្យ​អ្នក​អាន​ស្រមៃ​អំពី​ទិដ្ឋភាព​របស់​មែក​ដើម​ផ្កា​លីឡាក ដែល​រេ​ចុះ​ឡើង​ៗ ដោយសារ​កម្លាំង​ខ្យល់​បក់។ តែ​តាម​ពិត គាត់​កំពុង​ឆ្លុះ​បញ្ចាំង​អំពី​ទំនួញ​នៃ​ការ​បាត់​បង់​មនុស្ស​ជាទី​ស្រឡាញ់ ហើយ​មិន​យូរ​ប៉ុន្មាន កំណាព្យ​របស់​គាត់​ក៏​បាន​ប្រែ​ក្លាយ​ជា​ការ​សោក​សង្រេង។ ដើម​ផ្កា​លីឡាក​ក្នុង​ទីធ្លា​ក្រោយ​ផ្ទះ​ខ្ញុំ ក៏​បាន​ជួប​បញ្ហា​ប្រឈម​ផង​ដែរ។ បន្ទាប់​ពី​រដូវ​កាល​នៃ​ការ​លូត​លាស់​ដ៏​រឹង​មាំ និង​ស្រស់​ស្អាត​បំផុត ពួក​វា​ក៏​បាន​ប្រឈម​មុខ​ដាក់​អ្នក​ថែ​សួន ដែល​បាន “កាត់​តម្រឹម” គុម្ព​ផ្កា​នីមួយ​ៗ ហើយ​ក៏​បាន​ជ្រុល​ដៃ​កាត់​ពួក​វា​នៅ​សល់​តែ​ដើម។ ខ្ញុំ​ក៏​បាន​យំ ដោយ​ការ​សោក​ស្តាយ។ បី​ឆ្នាំ​ក្រោយ​មក មែក​របស់​វា​មិន​ចេញ​ផ្កា ហើយ​ដើម​វា​ក៏​បាន​ដុះ​ផ្សិត​ទៀត។ ខ្ញុំ​ក៏​មាន​គម្រោង​ជីក​រំលើង​ដើម​ផ្កា​ដែល​បាន​វេទនា​ជា​យូរ​មក​ហើយ​នោះ តែ​ពួក​វា​ក៏​បាន​លូត​លាស់ ហើយ​ចេញ​ផ្កា​យ៉ាង​ស្រស់​ស្អាត​ឡើង​វិញ។ ពួក​វា​គ្រាន់​តែ​ត្រូវ​ការ​ពេល​វេលា ហើយ​ខ្ញុំ​គ្រាន់​តែ​ចាំ​បាច់​ត្រូវ​រង់​ចាំ​អ្វី​ដែល​ខ្ញុំ​មិន​អាច​មើល​ឃើញ។ ព្រះគម្ពីរ​បាន​ចែង​អំពី​មនុស្ស​ជា​ច្រើន ដែល​បាន​រង់​ចាំ ដោយ​ជំនឿ ទោះ​ជា​មាន​ទុក្ខ​លំបាក​យ៉ាង​ណា​ក៏ដោយ។ លោក​ណូអេ​បាន​រង់​ចាំ​ភ្លៀង​ដែល​បាន​រាំង​ជា​យូរ​មក​ហើយ។ លោក​កាឡែប​បាន​រង់​ចាំ​អស់​រយៈ​ពេល​៤០​ឆ្នាំ ដើម្បី​ចូល​ទឹក​ដី​សន្យា។ នាង​រេបេកា​បាន​រង់​ចាំ​២០​ឆ្នាំ ទំរាំ​តែ​មាន​កូន។ លោក​យ៉ាកុប​បាន​រង់​ចាំ​អស់​៧​ឆ្នាំ ទំរាំ​តែ​បាន​រៀបការ​ជា​មួយ​នាង​រ៉ាជែល។ លោក​ស៊ីម្មាន​ក៏​បាន​រង់​ចាំ​មើល​ព្រះ​ឱរស​តូច​យេស៊ូវ អស់​ពេល​ជា​ច្រើន​ឆ្នាំ។ ព្រះ​ទ្រង់​ក៏​បាន​ប្រទាន​រង្វាន់​ដល់​ពួក​គេ សម្រាប់​ការ​អត់​ធ្មត់​ក្នុង​ការ​រង់​ចាំ​នោះ។ ផ្ទុយ​ទៅ​វិញ អ្នក​ដែល​មើល​ទៅ​មនុស្ស តែ​មិន​មើល​ទៅ​ព្រះ…

Read article
បង្កើនកម្តៅ ឲ្យក្តៅឡើង

ចូរ​មាន​ចិត្ត​ឧស្សាហ៍ ហើយ​ប្រែ​ចិត្ត​ចុះ។ វិវរណៈ ៣:១៩ សីតុណ្ហភាព នៅ​រដ្ឋ​ខូឡូរ៉ាដូ អាច​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស ដែល​ជួន​កាល វា​ឡើង ឬ​ចុះ​ភ្លាម​ៗ ក្នុង​រយៈ​ពេល​តែ​ពីរបី​នាទី​ប៉ុណ្ណោះ។ ដូច​នេះ​ស្វាមី​ខ្ញុំ​ចង់​ដឹង​ថា សីតុណ្ហភាព នៅ​ក្នុង និង​នៅ​ក្រៅ​ផ្ទះ​យើង មាន​ភាព​ខុស​គ្នា​យ៉ាង​ណា។ ក្នុង​នាម​គាត់​ជា​អ្នក​ចូល​ចិត្ត​ប្រើ​ឧបករណ៍​វាស់​ស្ទង់ គាត់​មាន​ចិត្ត​រីក​រាយ នៅ​ក្នុង​ការ​បើក​យក “គ្រឿង​លេង” ថ្មី​បំផុត​របស់​គាត់ ចេញ​ពី​ប្រអប់​មក​ប្រើ។ វា​ជា​ទែរម៉ូមែត្រ​មួយ​ប្រភេទ ដែល​អាច​វាស់​កម្តៅ នៅ​៤​កន្លែង​ផ្សេង​គ្នា នៅ​ក្នុង​បរិវេណ​ផ្ទះ។ ខ្ញុំ​ក៏​បាន​និយាយ​លេង​ថា វា​ជា​ឧបករណ៍​ដែល​គួរ​ឲ្យ​អស់​សំណើច តែ​ក្រោយ​មក ខ្ញុំ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ដឹង​ថា ខ្លួន​ឯង​ក៏​បាន​ទៅ​មើល​ទែរម៉ូមែត្រ​នោះ​ជា​ញឹក​ញាប់​ផង​ដែរ។ ខ្ញុំ​ក៏​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ចំពោះ​ភាព​ខុស​គ្នា​នៃ​កម្តៅ​ក្នុង​ផ្ទះ និង​កម្តៅ​នៅ​ក្រៅ​ផ្ទះ។ ព្រះយេស៊ូវ​ក៏​បាន​មាន​បន្ទូល អំពី​កម្តៅ​ផង​ដែរ ដើម្បី​ពិពណ៌នា អំពី ពួក​ជំនុំ “ក្តៅ​មិន​ក្តៅ ត្រជាក់​មិន​ត្រជាក់” នៅ​ទីក្រុង​ឡៅឌីសេ ដែល​ស្ថិត​ក្នុង​ចំណោម​ទីក្រុង​ទាំង​៧ ដែល​សម្បូរសប្បាយ​ជាង​គេ ដែល​មាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ​វិវរណៈ។ ទីក្រុង​នេះ​មាន​ប្រព័ន្ធ​ធនាគារ​ដែល​រីក​ចម្រើន ប្រជាជន​មាន​សំលៀក​បំពាក់​ល្អ​ៗ ហើយ​ក៏​សំបូរ​ថ្នាំ​សង្កូវ តែ​ទីក្រុង​នេះ បាន​ជួប​ការ​លំបាក ដោយសារ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ខ្សោយ ដូចនេះ គេ​ត្រូវ​សង់​ប្រឡាយ​ទឹក​អាកាស ដើម្បី​បង្ហូរ​ទឹក​មក​ពី​កន្លែង​​មាន​ទឹកផុស…

Read article
អ្នកបម្រើ នៅពេលយប់

សូម​ឲ្យ​ព្រះយេហូវ៉ា ដែល​ទ្រង់​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ទ្រង់​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា ពី​ក្រុង​ស៊ីយ៉ូន​មក​ផង។ ទំនុកដំកើង ១៣៤:៣ នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ នៅ​មន្ទីរ​ព្យាបាល​ជំងឺ​កំរិត​ធ្ងន់ អ្នក​ជំងឺ​ម្នាក់​ដែល​កំពុង​មាន​ការ​ព្រួយ​បារម្ភ បាន​ចុច​ប៊ូតុង​ហៅ​គ្រូពេទ្យ​៤​ដង ក្នុង​រយៈ​ពេល១ម៉ោង។ អ្នក​គ្រូ​ពេទ្យ​ដែល​នៅ​ប្រចំា​ការ​ពេល​យប់ ក៏​បាន​ឆ្លើយ​តប ដោយ​គ្មាន​ការ​រអ៊ូរទាំ។ មិន​យូរ​ប៉ុន្មាន អ្នក​ជំងឺ​ម្នាក់​ទៀត ក៏​បាន​ស្រែក​ឡើង ដើម្បី​ឲ្យ​មាន​គេ​មក​មើល​ខ្លួន។ អ្នក​គ្រូ​ពេទ្យ​មិន​មាន​ការ​ភ្ញាក់​ផ្អើល​ទាល់​តែ​សោះ។ នាង​បាន​ស្នើ​សុំ​ឲ្យ​នាង​បាន​ធ្វើ​ការ​ពេល​យប់ តាំង​ពី​៥​ឆ្នាំ​មុន ដើម្បី​ជៀស​វាង​ភាព​រញ៉េរញ៉ៃ​នៅ​ពេល​ថ្ងៃ។ បន្ទាប់​មក នាង​ក៏​បាន​ស្គាល់​ធាតុ​ពិត​នៃ​វេន​យាម​ពេល​យប់។ ការ​ធ្វើការ​ពេល​យប់​នៅ​មន្ទីរ​ពេទ្យ ជា​ញឹក​ញាប់ គឺ​មាន​ន័យ​ថា នាង​ត្រូវ​ធ្វើ​កិច្ចការ​បន្ថែម​ដោយ​ខ្លួន​ឯង ដែល​មាន​ដូច​ជា​ការ​លើក និង​ផ្អៀង​ខ្លួន​អ្នក​ជំងឺ​ជា​ដើម។ ហើយ​ក៏​មាន​ន័យ​ថា នាង​ត្រូវ​តាម​ដាន​ស្ថានភាព​របស់​អ្នក​ជំងឺ​យ៉ាង​ផ្ចិត​ផ្ចង់ ដើម្បី​ធ្វើ​ការ​កត់​ត្រា សម្រាប់​វេជ្ជ​បណ្ឌិត ក្នុង​ពេល​សង្គ្រោះ​បន្ទាន់។ ទោះ​នាង​បាន​ជំនួយ​ពី​មិត្ត​ភាព​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​មិត្ត​រួម​ការងារ​នៅ​ពេល​យប់​ក៏​ដោយ ក៏​នាង​នៅ​តែ​ពិបាក​គេង​ឲ្យ​បាន​គ្រប់​គ្រាន់។ ជា​ញឹក​ញាប់ នាង​បាន​សុំ​ឲ្យ​ពួក​ជំនុំ​នាង​អធិស្ឋាន​ឲ្យ​នាង ដោយ​មើល​ឃើញ​សារៈសំខាន់​នៃ​ការងារ​របស់​នាង។ នាង​ក៏​បាន​និយាយ​ថា “សូម​សរសើរ​ដំកើង​ព្រះ​អង្គ។ ការ​អធិស្ឋាន​របស់​ពួក​គេ​បាន​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ”។ ការ​សរសើរ​ដំកើង​របស់​នាង ​គឺ​ជា​ទង្វើ​ដ៏​ល្អ និង​ត្រឹម​ត្រូវ សម្រាប់​អ្នក​ធ្វើ​ការ​ពេល​យប់ ក៏​ដូចជា​សម្រាប់​យើង​រាល់​គ្នា។ គឺ​ដូច​ដែល​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​សរសេរ​ថា “នែ អស់​អ្នក​បំរើ​របស់​ព្រះយេហូវ៉ា ដែល​ឈរ​នៅ​ក្នុង​ដំណាក់​ទ្រង់ នៅ​ពេល​យប់​អើយ ចូរ​ថ្វាយ​ពរ​ដល់​ព្រះយេហូវ៉ា​ចុះ…

Read article
ផ្សាយដំណឹងល្អតាមរបៀបដ៏សាមញ្ញ

នោះ​ភីលីព​បើក​មាត់​សំដែង​ប្រាប់​ដំណឹង​ល្អ​ពី​ព្រះយេស៊ូវ ចាប់​តាំង​ពី​បទ​គម្ពីរ​នោះ​រៀង​ទៅ។ កិច្ចការ ៨:៣៥ សារ​ដែល​គាត់​បាន​ផ្ញើ​មក​នោះ​ខ្លី​ទេ តែ​មាន​លក្ខណៈ​បន្ទាន់។ គាត់​គ្រាន់​តែ​សរសេរ​ថា គាត់​ត្រូវ​ការ​សេចក្តី​សង្រ្គោះ ហើយ​គាត់​ចង់​ស្គាល់​ព្រះ​យេស៊ូវ។ នេះ​ជា​ការ​ស្នើ​សុំ​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។ ខុស​ពី​មិត្ត​ភក្តិ និង​សមាជិក​គ្រួសារ​ខ្ញុំ​ដែល​មាន​ការ​ស្ទាក់​ស្ទើរ នៅ​ក្នុង​ការ​ទទួល​ជឿ​ព្រះ​គ្រីស្ទ បុរស​ម្នាក់​នេះ​មិន​ត្រូវ​ការ​ឲ្យ​ខ្ញុំ​ខំ​បញ្ចុះ​បញ្ចូល​គាត់​នោះ​ទេ។ កិច្ចការ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​នោះ គឺ​ត្រូវ​ឈប់​មាន​ការ​សង្ស័យ អំពី​របៀប​ដែល​ខ្ញុំ​ផ្សាយ​ដំណឹង​ល្អ ហើយ​គ្រាន់​តែ​ចែក​ចាយ អំពី​ការ​បង្រៀន​ជា​គន្លឹះ និង​ខគម្ពីរ ដែល​ឆ្លើយ​តប ចំពោះ​សំណើ​របស់​គាត់។ ហើយ​ទន្ទឹម​នឹង​នោះ ខ្ញុំ​ត្រូវ​អធិស្ឋាន​ដោយ​ជំនឿ សូម​ព្រះ​ទ្រង់​ធ្វើ​ការ​ក្នុង​ចិត្ត​​​គាត់ ហើយ​ដឹក​នាំ​គាត់​ចូល​ក្នុង​ការ​ធ្វើ​ដំណើរ​ខាង​វិញ្ញាណ។ សាវ័ក​ភីលីព​បាន​បង្ហាញ​នូវ​ការ​ផ្សាយ​ដំណឹង​ល្អ តាម​របៀប​ដ៏​សាមញ្ញ​នេះ នៅ​តាម​ផ្លូវ ក្នុង​វាល​រហោស្ថាន ពេល​គាត់​ជួប​ជន​ជាតិ​អេធីយ៉ូពី​ម្នាក់ ដែល​កំពុង​អាន​បទ​គម្ពីរ​អេសាយ​ឮ​ៗ។ សាវ័ក​ភីលីព​ក៏​បាន​សួរ​ថា “តើ​លោក​មើល​យល់​ឬ​ទេ?”(កិច្ចការ ៨:៣០)។ បុរស​នោះ​ឆ្លើយ​ថា “បើ​គ្មាន​អ្នក​ណា​ដឹកនាំ​ខ្ញុំ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​យល់​បាន?”(ខ.៣១)។ ពេល​ដែល​បុរស​នោះ​សុំ​ឲ្យ​គាត់​ជួយ​ពន្យល់ “លោក​ភីលីព​បើក​មាត់​សំដែង​ប្រាប់​ដំណឹង​ល្អ​ពី​ព្រះយេស៊ូវ ចាប់​តាំង​ពី​បទ​គម្ពីរ​នោះ​រៀង​ទៅ”(ខ.៣៥)។ ការ​ចាប់​ផ្តើម​ផ្សាយ​ដំណឹងល្អ ដោយ​ស្ទង់​មើល​ការ​យល់​ដឹង និង​បំណង​ចិត្ត​របស់​គេ ហើយ​ផ្សាយ​ដំណឹង​ល្អ​ តាម​របៀប​ដ៏​សាមញ្ញ តាម​គំរូ​របស់​សាវ័ក​ភីលីព អាច​ជា​វិធី​សាស្រ្ត​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​គ្រីស្ទ។ តាម​ពិត ខណៈ​ពេល​ដែល​អ្នក​ទាំង​ពីរ​ធ្វើ​ដំណើរ​ជា​មួយ​គ្នា នៅ​តាម​ផ្លូវ នោះ​ឃើញ​មាន​ទី​ទឹក ហើយ​អ្នក​កំរៀវ​និយាយ​ថា “មើល នុ៎ះ​ន៏​ទឹក…

Read article
ការប្រើអំណោយទានរបស់យើង

គឺ​ដោយ​ខំ​បំរើ​គ្នា​ទៅ​វិញ​ទៅ​មក តាម​អំណោយ​ទាន​ដែល​គ្រប់​គ្នា​បាន​ទទួល​មក។ ១ពេត្រុស ៤:១០ កាល​ពី​ឆ្នាំ២០១៣ តារា​ភាព​យន្ត​អង់គ្លេស ឈ្មោះ ដាវីឌ ស៊ូឈែត(David Suchet) កំពុង​តែ​ជាប់​ថត​ភាគ​ចុង​ក្រោយ នៃ​ខ្សែ​ភាពយន្ត​សម្រាប់​កម្មវិធី​ទូរទស្សន៍ ដោយ​ដើរ​តួរ​ជា​លោក​ហឺឃីលី ភយរ៉ត(Hercule Poirot) ជា​អ្នក​ស៊ើប​អង្កេត​ប៊ែលហ្សិក​ និង​ជា​មនុស្ស​ជា​ទីស្រឡាញ់ របស់​កញ្ញា អាហ្កាថា គ្រីស្ទី(Agatha Christie) ហើយ​ក៏​បាន​សម្តែង​នៅ​លើ​ឆាក​ផង​ដែរ។ ពេល​នោះ ជា​ពេល​ដែល​គាត់​មាន​ការ​សម្តែង​ជា “តួ​អង្គ​សំខាន់​បំផុត ក្នុង​ជីវិត​គាត់”។ ក្នុង​អំឡុង​ពេល​ដ៏​មមាញឹក​នោះ គាត់​ក៏​បាន​ថត​សម្លេង​អាន​ព្រះគម្ពីរ​ប៊ីប​ទាំង​មូល ពី​កណ្ឌ​លោកុប្បត្តិ ដល់​កណ្ឌ​វិវរណៈ ដែល​ជា​សរុប មាន៧៥២៧០២ពាក្យ និង​ចំណាយ​ពេល​២០០​ម៉ោង។ លោក​ស៊ូឈែត​បាន​ទទួល​ជឿ​ព្រះយេស៊ូវ បន្ទាប់​ពី​គាត់​បាន​អាន​កណ្ឌ​គម្ពីរ​រ៉ូម នៅ​ក្នុង​ព្រះគម្ពីរ​មួយ​ក្បាល ដែល​គាត់​បាន​ឃើញ នៅ​ក្នុង​បន្ទប់​សណ្ឋាគារ។ គាត់​ក៏​បាន​ហៅ​គម្រោង​នោះ​ថា ការ​សម្រេច​ក្តី​បំណង​ធំ​ដែល​គាត់​មាន ២៧​ឆ្នាំ​ហើយ។ គាត់​មាន​អារម្មណ៍​ថា គាត់​បាន​ទទួល​ការ​បណ្តាល​ចិត្ត។ គាត់​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន បាន​ជា​គាត់​មិន​បង្អង់​យូរ ហើយ​ក៏​បាន​ចាប់​ផ្តើម​ធ្វើ​ការ​បម្រើ​ព្រះ​តែ​ម្តង។ បន្ទាប់​មក គាត់​ក៏​បាន​បរិច្ចាគ​ប្រាក់​ខែ​របស់​គាត់។ ការ​ដែល​គាត់​បាន​ថត​សម្លេង​អាន​ព្រះ​គម្ពីរ ក្នុង​ពេល​ដ៏​មមាញឹក គឺ​ជា​គំរូ​ដែល​បាន​បណ្តាល​ចិត្ត​អ្នក​ដទៃ ឲ្យ​ថ្វាយ​សិរីល្អ​ដល់​ព្រះ ដោយ​ប្រើ​អំណោយ​ទាន​របស់​ខ្លួន ដើម្បី​បម្រើ​ព្រះ និង​អ្នក​ដទៃ។…

Read article
ជំនួយដ៏អស្ចារ្យរបស់ព្រះអង្គ

ទ្រង់​ប្រទាន​ហិមៈ​មក​ឲ្យ​ដូច​ជា​រោម​ចៀម ក៏​បាចសាច​សន្សើម​កក​ដូច​ជា​ផេះ។ ទំនុកដំកើង ១៤៧:១៦ មន្រ្តី​ប៉ូលិស​មាន​ការ​ភ្ញាក់​ផ្អើល ចំពោះ​ការ​អធិស្ឋាន​របស់​មនុស្ស “រាប់​សែន ឬ​ប្រហែល​ជា​រាប់​លាន​នាក់” ដែល​បាន​ទូល​ថ្វាយ​ដល់​ព្រះ សូម​ព្រះ​អង្គ​ជួយ ខណៈ​ពេល​ដែល​ភ្លើង​ឆេះ​ព្រៃ​នៅ​ភាគ​ខាង​កើត បាន​រាល​ដាល នៅ​តាម​តំបន់​ភ្នំ នៅ​រដ្ឋ​ខូឡូរ៉ាដូ ក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ ឆ្នាំ​២០២០។ ភ្លើង​ឆេះ​ព្រៃ​ដ៏​ល្បីល្បាញ​នេះ បាន​បំផ្លិចបំផ្លាញ​ផ្ទៃ​ដី​ជាង​៤​ម៉ឺន​ហិចតា ក្នុង​រយៈ​ពេល​តែ​១២​ម៉ោង ដោយ​ដុត​បំផ្លាញ​ព្រៃ​ឈើ​ដ៏​ស្ងួត​ហែង និង​ដុត​បំផ្លាញ​ផ្ទះ​៣​រយ​ខ្នង​រាប​ដល់​ដី ហើយ​ការ​រាល​ដាល​ក៏​កំពុង​តែ​គំរាម​កំហែង​ទីក្រុង​មួយ​ចំនួន ដែល​មាន​ទីតាំង​នៅ​លើ​ផ្លូវ​នៃ​វិនាសកម្ម​របស់​វា។ បន្ទាប់​មក ជំនួយ​ក៏​បាន​មក​ដល់។ វា​មិន​មែន​ជា​ការ​ធ្លាក់​ភ្លៀង តែ​ជា​ការ​ធ្លាក់​ព្រឹល​ទាន់​ពេល​វេលា ដែល​នាំ​ឲ្យ​អ្នក​ព្យាករណ៍​ឧតុនិយម​ម្នាក់​ហៅ​ជំនួយ​នោះ​ថា “ជំនួយ​មក​ពី​ព្រះ”។  ព្រឹល​បាន​ធ្លាក់​ចុះ​មក​ឆាប់​ជាង​រាល់​ដង នៅ​ទូទាំង​តំបន់​ដែល​មាន​ភ្លើង​ឆេះ ដោយ​កំរាស់​ព្រឹល​នៅ​លើ​ដី​មាន​ចាប់​ពី​កន្លះ​ម៉ែត្រ​ឡើង ធ្វើ​ឲ្យ​ល្បឿន​នៃ​ការ​រីក​រាល​ដាល​បាន​ថយ​ចុះ ហើយ​នៅ​កន្លែង​ខ្លះ​ភ្លើង​ក៏​បាន​រលត់​ទំាង​ស្រុង។ ជំនួយ​ប្រកប​ដោយ​សេចក្តី​មេត្តា​នេះ គឺ​ហាក់​ដូចជា​អស្ចារ្យ​ហួស​ពាក្យ​ពណ៌នា។ តើ​ព្រះ​ទ្រង់​ស្តាប់​ឮ​ការ​អធិស្ឋាន​របស់​យើង​ទេ ពេល​ដែល​យើង​ទូល​សូម​ឲ្យ​ព្រឹល ឬ​ទឹក​ភ្លៀង​ធ្លាក់​ចុះ​មក? ព្រះ​គម្ពីរ​បាន​ចែង​អំពី​ការ​ឆ្លើយ​តប​ជា​ច្រើន​របស់​ព្រះ ចំពោះ​ការ​អធិស្ឋាន​ដូចនេះ ដែល​រាប់​បញ្ចូល​ទាំង​ការ​អធិស្ឋាន​របស់​លោក​អេលីយ៉ា សូម​ទឹក​ភ្លៀង​ផង​ដែរ(១ពង្សាវតាក្សត្រ ១៨:៤១-៤៦)។ ក្នុង​នាម​លោក​អេលីយ៉ា ជា​អ្នក​បម្រើ​ព្រះ ដែល​មាន​សេចក្តី​ជំនឿ​ដ៏​អស្ចារ្យ គាត់​បាន​យល់​អំពី​អំណាច​គ្រប់​គ្រង​របស់​ព្រះ មក​លើ​អ្វី​ៗ​គ្រប់​យ៉ាង ដែល​រាប់​បញ្ចូល​ទាំង​អាកាសធាតុ​ផង​ដែរ។ គឺ​ដូច​ដែល​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១៤៧ បាន​ចែង​អំពី​ព្រះ​អង្គ​ថា “ទ្រង់​បាំង​មេឃ​ដោយ​ពពក…

Read article