Patricia Raybon

You are here:
ព្រះគ្រីស្ទជាពន្លឺដ៏ពិតរបស់យើង

យ៉ូហាន ១:១-១៤ ខ្ញុំ​ជា​ពន្លឺ​លោកីយ៍ អ្នកណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ​។ យ៉ូហាន ៨:១២ ថ្មីៗ​នេះ នៅពេល​រសៀល​ថ្ងៃ​អា​ទិត្យ យើង​បាន​ទៅ​សួរ​សុខ​ទុក្ខ​មិត្ត​ភក្តិ​ម្នាក់ នៅ​មន្ទីរ​ពេទ្យ​ធំ​មួយ ក្នុង​ទីក្រុង​។ ពេល​យើង​ដើរ​ចេញ​ពី​ជណ្តើរ​យន្ត ដោយសារ​ថ្ងៃ​នោះ​ជា​ថ្ងៃ​អា​ទិត្យ យើង​មិន​អាច​រក​ឃើញ​មនុស្ស ដើម្បី​សួររក​ផ្លូវ​ចេញ​ក្រៅ​មន្ទីរ​ពេទ្យ ឬ​ចេញ​ទៅ​រក​ពន្លឺ​ថ្ងៃ​នៃ​រដ្ឋ​ខូឡូរ៉ាដូ នៅ​ខាង​ក្រៅ​ឡើយ។ យើង​ក៏បាន​ដើរ​ទៅ​ដើរមក ក្នុង​ផ្លូវ​ដើរ​ក្នុង​មន្ទីរ​ពេទ្យ ដែល​មាន​ពន្លឺ​ភ្លើង​ភ្លឺ​ព្រឹមៗ ហើយ​ទី​បំផុត​យើង​ក៏​បាន​ជួប​បុរស​ម្នាក់ ដែល​មើល​ដឹង​ថា យើង​កំពុង​វង្វេង​ផ្លូវ​។ គាត់​ប្រាប់​យើង​ថា “ផ្លូវ​ដើរ​ក្នុង​មន្ទីរ​ពេទ្យ​នេះ​សុទ្ធតែ​ដូច​គ្នា​ទេ តែ​ផ្លូវ​ចេញ​ក្រៅ នៅ​ខាង​នោះ”។ យើង​ក៏បាន​ទៅតាម​ទិសដៅ​ដែល​គាត់​ប្រាប់ ហើយ​ក៏​បាន​រក​ឃើញ​ទ្វារ​ចេញ ឆ្ពោះ​ទៅ​រក​ពន្លឺ​ថ្ងៃ​ចិញ្ចែង​ចិញ្ចាច​។ ព្រះយេស៊ូវ​ក៏បាន​អញ្ជើញ​អ្នក​មិន​ជឿ​ដែល​កំពុង​វង្វេង ឲ្យ​ដើរ​តាម​ព្រះអង្គ ចេញពី​ភាព​ងងឹត​ខាង​វិញ្ញាណ​ផង​ដែរ​។ គឺ​ដូច​ព្រះអង្គ​មាន​បន្ទូល​ថា “ខ្ញុំ​ជា​ពន្លឺ​លោកីយ៍ អ្នកណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ”(យ៉ូហាន ៨:១២)។ នៅ​ក្នុង​ពន្លឺ​របស់​ព្រះអង្គ យើង​អាច​មើល​ឃើញ​ថ្ម​ដែល​ធ្វើ​ឲ្យ​ជំពប់​ដួល អំពី​បាប និង​អ្វីៗ​ដែល​បាំង​ពីមុខ​យើង ដោយ​អនុញ្ញាត​ឲ្យ​ព្រះអង្គ​ដក​ភាព​ងងឹត​ចេញពី​ជីវិត​យើង ខណៈ​ពេល​ដែល​ព្រះ​អង្គ​ចែងចាំង​ពន្លឺ​ចូល​ក្នុង​ចិត្ត​យើង និង​ផ្លូវ​ដែល​យើង​ដែរ​។ ពន្លឺ​របស់​ព្រះគ្រីស្ទ​នាំ​យើង​ចូល​ទៅ​ក្នុង​ព្រះ​វត្ត​មាន ការ​ការពារ និង​ការ​ដឹកនាំ​របស់​ព្រះអង្គ ដូច​ដែល​ព្រះអង្គ​បាន​ដឹកនាំ​ពួក​អ៊ីស្រាអែល ដោយ​បង្គោល​ភ្លើង និង​ពពក កាត់​តាម​វាល​រហោស្ថាន​។…

Read article
ទុកចិត្តព្រះអង្គក្នុងពេលភាន់ភាំង

អេសាយ ២៦:១-៤ ចូរ​ទុកចិត្ត​ដល់​ព្រះយេហូវ៉ា​ជា​ដរាប​ចុះ ដ្បិត​ព្រះ​ដ៏​ជា​ព្រះយេហូវ៉ា​ទ្រង់​ជា​ថ្មដា​ដ៏​នៅ​អស់​កល្ប​ជានិច្ច​។ អេសាយ ២៦:៤ នៅពេល​ព្រឹក​មួយ នៅ​រដូវរងា ខ្ញុំ​បាន​បើក​រនាំង​បាំង​ពន្លឺ នៅ​មាត់​បង្អួច ហើយក៏​បាន​ឃើញ​ទស្សនីយភាព​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​។ អ័ព្ទ​ដ៏​សែន​ក្រាស់​បាន​គ្រប​ដណ្តប់​តំបន់​ដែល​ខ្ញុំ​រស់នៅ​។ អ្នក​ព្យាករណ៍​ឧតុនិយម​បាន​ធ្វើ​ការ​ព្យាករណ៍​ថា តំបន់​យើង​នឹង​ “ចុះ​អ័ព្ទ​ក្រាស់​ដែល​ត្រជាក់​ខ្លាំង”។ រឿង​នេះ​កម្រ​កើត​មាន​ក្នុង​តំបន់​ដែល​ខ្ញុំ​រស់នៅ​ណាស់ ហើយ​យើង​កាន់តែ​មាន​ការ​ភ្ញាក់​ផ្អើល​មួយ​កំរិត​ទៀត ពេល​ដែល​អ្នក​ព្យាករណ៍​ឧតុនិយម​បាន​ជូន​ដំណឹង​ទៀត​ថា ផ្ទៃ​មេឃ​នឹង​ស្រឡះ ហើយ​មាន​ពន្លឺ​ថ្ងៃ ក្នុងរយៈ​ពេល១ម៉ោង​ទៀត​។ ខ្ញុំ​ក៏បាន​ប្រាប់​ស្វាមី​ខ្ញុំ​ថា “រឿង​នេះ​មិន​អាច​កើត​ឡើង​បានទេ ព្រោះ​អ័ព្ទ​ក្រាស់​យ៉ាង​នេះ យើង​ស្ទើរតែ​មិន​អាច​មើលទៅ​មុខ​បាន​ចម្ងាយ​មួយ​ម៉ែត្រ​។ ប៉ុន្តែ មិន​ទាន់​បាន១ម៉ោងផង អ័ព្ទ​ក៏បាន​រលាយ​បាត់​អស់ ហើយ​ផ្ទៃ​មេឃ​ក៏បាន​ចាប់​ផ្តើម​ប្រែ​ពណ៌​ខៀវ​ស្រឡះ​មាន​ពន្លឺ​ថ្ងៃ​។ ពេល​ខ្ញុំ​ឈ​រមាត់​បង្អួច ខ្ញុំ​ក៏បាន​ពិចារណា​អំពី​កំរិត​នៃ​សេចក្តី​ជំនឿ​របស់​ខ្ញុំ ពេល​ដែល​ខ្ញុំ​អាច​មើល​ឃើញ​តែ​អ័ព្ទ​ក្នុង​ជីវិត​ខ្ញុំ​។ ខ្ញុំ​ក៏បាន​សួរ​ស្វាមី​ខ្ញុំ​ថា “តើ​ខ្ញុំ​ទុកចិត្ត​ព្រះអង្គ ដោយសារតែ​ការ​អ្វី​ដែល​ខ្ញុំ​អាច​មើល​ឃើញ​ឬ? បន្ទាប់ពី​ស្តេច​អ៊ូសៀស​បាន​សុគត មាន​អ្នក​ដឹកនាំ​ពុក​រលួយ​មួយ​ចំនួន​បាន​ឡើង​កាន់​អំណាច ក្នុង​នគរ​យូដា​។ ពេល​នោះ ហោរា​អេសាយ​ក៏បាន​សួរ​សំណួរ​ស្រដៀង​នេះ​ផង​ដែរ​។ តើ​យើង​អាច​ទុកចិត្ត​នរណា? ព្រះ​ទ្រង់​ក៏​បាន​ឆ្លើយតប ដោយ​ប្រទាន​ហោរា​អេសាយ នូវ​ការ​បើក​សម្ដែង​មួយ​ដែល​អស្ចារ្យ​យ៉ាង​ខ្លាំង បានជា​លោក​ហោរា​រូប​នេះ​ទុកចិត្ត​ព្រះអង្គ ហើយ​ថ្វាយ​ពេល​អនាគត​របស់​គាត់​ដល់​ព្រះអង្គ​។ គឺ​ដូច​ដែល​ហោរា​អេសាយ​បាន​សរសើរ​ដំកើង​ព្រះ​អង្គ​ថា “ឯ​អ្នកណា​ដែល​មាន​គំនិត​ជាប់​តាម​ទ្រង់ នោះ​ទ្រង់​នឹង​ថែរក្សា​អ្នក​នោះ ឲ្យ​មាន​សេចក្តី​សុខ​ពេញ​ខ្នាត ដោយ​ព្រោះ​គេ​ទុកចិត្ត​នឹង​ទ្រង់”(អេសាយ ២៦:៣)។ លោក​ហោរា​ក៏បាន​ពោល​ទៀត​ថា “ចូរ​ទុកចិត្ត​ដល់​ព្រះយេហូវ៉ា​ជា​ដរាប​ចុះ ដ្បិត​ព្រះ​ដ៏​ជា​ព្រះយេហូវ៉ា​ទ្រង់​ជា​ថ្មដា​ដ៏​នៅ​អស់​កល្ប​ជានិច្ច”(ខ.៤)។…

Read article
សេចក្តីអាណិតដែលបានបង្ហាញចេញមក

សូមអាន : កូល៉ុស ៣:១២-១៤ ចូរ​ប្រដាប់​កាយ ដោយ​ចិត្ត​ក្តួល​អាណិត​។ កូល៉ុស ៣:១២ លោក​ចេម វរិន(James Warren) មិន​មាន​ការងារ​ជា​ជាងឈើ​ទេ​។ តែ​គាត់​បាន​ចាប់​ផ្តើម​ធ្វើ​បង់​សម្រាប់​អង្គុយ នៅពេល​ដែល​គាត់​កត់​សំគាល់​ឃើញ​ស្រ្តី​ម្នាក់ នៅ​ទីក្រុង​ដេនវើ រដ្ឋ​ខូឡូរ៉ាដូ កំពុង​អង្គុយ​នៅ​លើ​ដី ខណៈ​ពេល​ដែល​នាង​កំពុង​រង់​ចាំ​ឡាន​ក្រុង​។ លោក​វរិន​មាន​ការ​បារម្ភ​ថា ការ​អង្គុយ​ដូច​នេះ “មិន​ថ្លៃថ្នូរ​ទេ”។ ដូច​នេះ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ពល​កម្ម ដែល​មានវ័យ២៨ឆ្នាំ​រូប​នេះ ក៏​រកបាន​កំណាត់ឈើ​មួយ​ចំនួន ហើយក៏​បាន​ធ្វើ​បង់​មួយ​យក​ទៅ​ដាក់​នៅ​កន្លែង​រថយន្ត​ក្រុង​ឈប់​។ មិន​យូរ​ប៉ុន្មាន អ្នក​ដំណើរ​ទាំងឡាយ​ក៏បាន​អង្គុយ​នៅ​លើ​បង់​នោះ​។ ក្រោយមក គាត់​ក៏​បាន​ដឹង​ថា នៅ​ក្នុង​ទីក្រុង​គាត់​មាន​កន្លែង​ឡាន​ក្រុង​ឈប់​៩ពាន់​កន្លែង ដែល​មិន​ទាន់​មាន​បង់​អង្គុយ ដូច​នេះ គាត់​ក៏​បាន​ធ្វើ​បង់​ជា​ច្រើន​ទៀត ដោយ​ឆ្លាក់​អក្សរ​ពី​លើ​បង់​នីមួយ​ៗថា “ចូរ​មាន​ចិត្ត​សប្បុរស”។ តើ​គាត់​មាន​គោលដៅ​អ្វី? គាត់​និយាយ​ថា “គោលដៅ​គាត់ គឺ​ដើម្បី​ជួយ​ឲ្យ​ការ​រស់​នៅ​របស់​អ្នក​ដទៃ មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​បន្តិច តាម​​មធ្យោបាយ​ដែល​គាត់​អាច​ធ្វើ​ទៅ​បាន”។ អំពើ​សប្បុរស​ធម៌​របស់​គាត់ គឺ​បាន​បង្ហាញ​ចេញ​នូវ​ចិត្ត​អាណិត​ដល់​អ្នក​ដទៃ​។ ចិត្ត​ក្ដួល​អាណិត ជា​អារម្មណ៍​ដែល​មាន​អំណាច​ណាស់ ព្រោះ​វា​នាំ​យើង​ឲ្យ​ធ្វើ​អ្វី​ម្យ៉ាង ដើម្បី​ជួយ​បំពេញ​តម្រូវការ​អ្នក​ដទៃ គឺ​ដូច​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​ជា​គំរូ​ស្រាប់​។ ពេល​មនុស្ស​មួយ​ហ្វូង​ធំ​ដែល​ស្រេក​ឃ្លាន កំពុង​ដើរ​តាម​ព្រះយេស៊ូវ ព្រះអង្គ “ក៏​មាន​ព្រះ​ហឫទ័យ​ក្ដួល​អាណិត​ដល់​គេ ពីព្រោះ​គេ​ធៀប​ដូច​ជា​ចៀម​ដែល​គ្មាន​អ្នក​គង្វាល រួច​ទ្រង់​ចាប់​តាំង​បង្រៀន​គេ​ពី​សេចក្តី​ជា​ច្រើន”(ម៉ាកុស…

Read article
ពួកជំនុំដ៏អស់កល្បរបស់ព្រះអង្គ

សូមអាន អេភេសូរ ២:១៤-២២ ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នឹង​មិន​ដែល​ឈ្នះ​ពួក​ជំនុំ​ឡើយ​។ ម៉ាថាយ ១៦:១៨ មាន​ស្រ្តី​ជា​ម្តាយ​វ័យ​ក្មេង​ម្នាក់​បាន​មកដល់​ព្រះវិហារ​ជាមួយ​កូន​ពីរ​នាក់ ស្រប​ពេល​ដែល​សាលា​រៀន​ថ្ងៃ​អា​ទិត្យ​ជិត​ដល់​ម៉ោង​បញ្ចប់​។ គាត់​សួរ​យើង​ថា “តើ​កម្មវិធី​ថ្វាយ​បង្គំ​ចប់​ហើយ​ឬ​នៅ”? តែ​អ្នក​ទទួល​ភ្ញៀវ​ម្នាក់​ក៏បាន​ប្រាប់​គាត់​ថា នៅ​តំបន់​ជិត​ខាង មាន​ព្រះវិហារ​មួយ​ទៀត​មាន​កម្មវិធី​ថ្វាយបង្គំ​ពីរ​ពេល ហើយ​ម៉ោង​ទីពីរ​ជិត​ដល់​ពេល​ចាប់​ផ្តើម​ហើយ​។ ហើយក៏​បាន​សួរ​គាត់​ថា តើ​គាត់​ចង់​ឲ្យ​គេ​បើក​ឡាន​ជូន​គាត់​ទៅ​ព្រះវិហារ​នោះ​ទេ? ស្រ្តី​ជា​ម្តាយ​រូប​នោះ​ហាក់​ដូចជា​មាន​ចិត្ត​ដែល​ដឹង​គុណ ពេល​ដែល​គេ​ជួន​គាត់​នឹង​កូនៗ​គាត់​ទៅ​ព្រះវិហារ​នោះ​។ ក្រោយមក អ្នក​ទទួល​ភ្ញៀវ​រូប​នោះ ក៏បាន​ធ្វើ​ការ​សន្និដ្ឋាន​ដូច​នេះ​ថា កម្មវិធី​ថ្វាយបង្គំ​របស់​ពួក​ជំនុំ​មិន​ចេះ​ចប់​ទេ កម្មវិធី​ថ្វាយ​បង្គំ​របស់​ពួក​ជំនុំ​របស់​ព្រះ នឹង​បន្ត​មាន​ជា​រៀង​រហូត។ ពួក​ជំនុំ​មិនមែន​ជា “អគារ” ដែល​ពុក​ផុយ​នោះ​ទេ​។ សាវ័ក​ប៉ុល​មាន​ប្រសាសន៍​ថា ពួក​ជំនុំ​របស់​ព្រះ “គឺជា​ជាតិ​តែ​១​នឹង​ពួក​បរិសុទ្ធ ជា​ពួក​ដំណាក់​ព្រះ​វិញ ដែល​បាន​ស្អាង​ឡើងលើ​ជើង​ជញ្ជាំង​នៃ​ពួក​សាវ័ក និង​ពួក​ហោរា ហើយ​ព្រះ​យេស៊ូវ​គ្រីស្ទ​នោះ​ឯង ទ្រង់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក ដែល​ដោយសារ​ទ្រង់ ដំណាក់​ទាំងមូល​នោះ​បាន​ផ្គុំ​ភ្ជាប់​គ្នា ទាំង​ចំរើន​ឡើងជា​វិហារ​បរិសុទ្ធ​ក្នុង​ព្រះអម្ចាស់ ហើយ​អ្នក​រាល់​គ្នា​ក៏បាន​ស្អាង​ឡើង​ក្នុង​ទ្រង់​ដែរ សំរាប់​ជា​លំនៅ​នៃ​ព្រះ​ដោយនូវ​ព្រះ​វិញ្ញាណ”(អេភេសូរ ២:១៩-២២)។ ព្រះយេស៊ូវ​បាន​បង្កើត​ពួក​ជំនុំ​របស់​ព្រះ​អង្គ​មក ឲ្យ​មាន​ភាព​ស្ថិត​ស្ថេរ​អស់​កល្ប​។ ព្រះអង្គ​បាន​ប្រកាស​ថា ទោះ​ពួក​ជំនុំ​ព្រះ​អង្គ​ជួប​បញ្ហា​ប្រឈម និង​ទុក្ខ​លំបាក​យ៉ាងណា​ក៏ដោយ ក៏ “ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នឹង​មិន​ដែល​ឈ្នះ​ពួក​ជំនុំ​ឡើយ” (ម៉ាថាយ ១៦:១៨)។ តាមរយៈ​ព្រះ​បន្ទូល​ក្នុង​បទ​គម្ពីរ​នេះ ដែល​បាន​ប្រទាន​អំណាច​ដល់​ពួក​ជំនុំ​ព្រះអង្គ យើង​អាច​មើល​ឃើញ​ពួក​ជំនុំ​ក្នុង​តំបន់​របស់​យើង ជា​ផ្នែក​មួយ​នៃ​ពួក​ជំនុំ​សកល ដែល​បាន​សង់​ឡើង…

Read article
អំណាចនៃការអធិស្ឋានឥតរសាយចិត្ត

សូមអាន លូកា ១៨:១-៨ នោះ​ព្រះអម្ចាស់​ទ្រង់​មាន​ព្រះបន្ទូល​ជា​ពាក្យ​ប្រៀប​ប្រដូច​ទៅ​គេ ដើម្បី​នឹង​បង្ហាញថា ត្រូវតែ​អធិស្ឋាន​ជានិច្ច ឥត​រសាយ​ចិត្ត​ឡើយ​។ លូកា ១៨:១ កាលពី​ឆ្នាំ១៩១៧ អ្នក​ស្រី​អ៊ែន ខូន(Ann Cone) ជា​ជាង​កាត់​ដេរ​វ័យ​ក្មេង​ម្នាក់ ដែល​មាន​ចិត្ត​រំភើប​រីករាយ ពេល​ដែល​បាន​ជាប់​ឈ្មោះ​ចូល​រៀន នៅ​សាលា​បង្រៀន​ឆ្នៃ​ម៉ូត​ល្បី​បំផុត នៅ​ទីក្រុង​ញូយ៉ក​។ តែ​នៅពេល​ដែល​គាត់​បាន​ធ្វើ​ដំណើរ​មកពី​រដ្ឋ​ផ្លូរីដា មកដល់​សាលា​នោះ ដើម្បី​ចុះ​ឈ្មោះ​ចូល​រៀន នាយក​សាលា​ក៏បាន​ប្រាប់​នាង​ថា សាលា​របស់​គាត់​មិន​ស្វាគមន៍​នាង​ឡើយ​។ គាត់​ថា “ខ្ញុំ​សូម​និយាយ​ឲ្យ​ត្រង់ អ្នក​ស្រីខូន យើង​មិន​បាន​ដឹង​សោះ​ថា អ្នក​ស្រី​ជា​ជនជាតិ​ស្បែក​ខ្មៅ”។ នាង​បដិសេធន៍​មិន​ព្រម​ចេញពី​សាលា​នោះ​ឡើយ ហើយ​ក៏​បាន​អធិស្ឋាន​ខ្សឹប​ៗ សូម​ព្រះអង្គ​ជួយ​ឲ្យ​គាត់​បាន​នៅ​រៀន​ក្នុង​សាលា​នោះ​។ ពេល​ឃើញ​នាង​មាន​ចិត្ត​តស៊ូ​ដូច​នេះ នាយក​សាលា​ក៏បាន​អនុញ្ញាត​ឲ្យ​នាង​នៅ​រៀន​ទីនោះ តែ​ត្រូវ​អង្គុយ​រៀន​ដាច់​ដោយឡែក សិស្ស​ដែល​ជា​ជនជាតិ​ស្បែក​ស ដោយ​គេ​បាន​បើកចំហ​ទ្វារ​ខាង​ក្រោយ​ថ្នាក់​រៀន ឲ្យ​នាង​បាន​ស្តាប់​សម្លេង​គ្រូ​បង្រៀន​។ អ្នក​ស្រី​អ៊ែន​មាន​អំណោយ​ទាន ដែល​មិន​អាច​ប្រកែក​បាន ដោយ​នាង​បាន​បញ្ចប់​ការ​សិក្សា មុន​សិស្ស​ដទៃ​ទៀត៦ខែ ហើយក៏​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​អតិថិជន​លំដាប់​ខ្ពស់ ដែល​រួម​មាន​ភរិយា​របស់​លោក​ប្រធានាធិបតី​អាមេរិក ចន អេហ្វ ខេនេឌី(John F. Kennedy) ដោយ​នាង​បាន​ឆ្នៃ​ម៉ូត​រ៉ូប​អាពាហ៍​ពិពាហ៍​​ឲ្យ​គាត់ ហើយ​ក្រោយ​មក រ៉ូប​នោះ​ក៏បាន​មាន​ភាព​ល្បី​ល្បាញ​ទូ​ទាំង​ពិភពលោក។ នាង​ថែម​ទាំង​បាន​ដេរ​រ៉ូប​នោះ​ពីរ​ដង ដោយ​សូម​ព្រះ​អង្គ​ជួយ​នាង បន្ទាប់​ពី​ទុយោ​ទឹក​បាន​បែក​នៅ​ជាន់​ខាង​លើ​ហាង​កាត់ដេរ​របស់​នាង ធ្វើ​ឲ្យ​ខូច​រ៉ូបទី១​។…

Read article
យោបល់ស៊ីជម្រៅសម្រាប់គោលដៅជីវិត

សេចក្តី​ដំបូន្មាន​នៅក្នុង​ចិត្ត​មនុស្ស នោះ​ធៀប​ដូចជា​អណ្តូង​ដ៏​ជ្រៅ តែ​មនុស្ស​ដែល​មាន​យោបល់ គេ​នឹង​ដង​ឡើង​បាន។ សុភាសិត ២០:៥ កាលពី​ឆ្នាំ១៩៩២ លោក​ប៊ីល ភីងនី(Bill Pinkney) បាន​បើកបរ​ទូកក្តោង​ម្នាក់ឯង ជុំវិញ​ពិភពលោក ដោយធ្វើ​ដំណើរ​តាមផ្លូវ​ដ៏​គ្រោះថ្នាក់ កាត់តាម​ជ្រោយ​ធំ​ៗ​នៃ​ភាគ​ខាងត្បូង​នៃ​ទ្វីប៣។ គាត់​មាន​គោលបំណង​ដ៏​ធំ​មួយ គឺ​ដើម្បី​បណ្តាល​ចិត្ត និង​អប់​រំ​ក្មេងៗ ដែល​រាប់បញ្ចូល​ទាំង​សិស្ស នៅ​អតីត​សាលា​បឋម​របស់​គាត់ ក្នុង​ទីក្រុង​ឈីកាហ្គោ។ ចុះ​គោល​ដៅ​របស់​គាត់​វិញ? គឺ​ដើម្បី​បង្ហាញ​ឲ្យ​ពួក​គេ​ដឹង​ថា ពួក​គេ​អាច​ទៅ​បាន​ឆ្ងាយ​ប៉ុណ្ណា ដោយ​ការ​ខិតខំ​រៀនសូត្រ និង​ធ្វើការ​ប្តេជ្ញា​ចិត្ត។ គាត់​ក៏បាន​ដាក់ឈ្មោះ​ឲ្យ​ទូកក្តោង​គាត់​ថា ការ​ប្តេជ្ញា​ចិត្ត។ ពេល​លោក​ប៊ីលនាំ​សិស្សសាលា​ទាំងនោះ ឡើង​ទូក​របស់​គាត់ គាត់​ថា “ពួក​គេ​បាន​កាន់ដៃ​ចង្កូតទូក ហើយ​បាន​រៀន​អំពី​ការគ្រប់គ្រង គឺ​គ្រប់គ្រង​ខ្លួនឯង ពួក​គេ​រៀនធ្វើការ​ជា​ក្រុម និង​រៀន​មូលដ្ឋាន​គ្រឹះ​ទាំងអស់ ដែល​មនុស្ស​ម្នាក់​ៗ​ត្រូវការ ក្នុង​ជីវិត ដើម្បីឲ្យ​មានជោគ​ជ័យ”។ ពាក្យ​សម្តី​របស់​លោក​ប៊ី​ល បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ​សុភាសិត​របស់​ស្តេច​សាឡូម៉ូន ដែល​បាន​ចែងថា “សេចក្តី​ដំបូន្មាន​នៅក្នុង​ចិត្ត​មនុស្ស នោះ​ធៀប​ដូចជា​អណ្តូង​ដ៏​ជ្រៅ តែ​មនុស្ស​ដែល​មាន​យោបល់ គេ​នឹង​ដង​ឡើង​បាន”(សុភាសិត ២០:៥)។ ទ្រង់​បាន​អញ្ជើញ​អ្នកដទៃ ឲ្យ​ត្រួតពិនិត្យ​មើល​គោលដៅ​របស់​ខ្លួនឯង ពុំ​នោះ​ទេ វា​អាច​ជា​អន្ទាក់ បើសិនជា​យើង​សម្រេចចិត្ត​ធ្វើអ្វី​លឿន​ពេក ដោយ​មិនបាន​គិត​ឲ្យ​ដិតដល់(ខ.២៥)។ ផ្ទុយទៅវិញ លោក​វី​លៀម ភីង​នី​មាន​គោលបំណង​ច្បាស់លាស់​មួយ…

Read article
ព្រះអង្គកែប្រែជីវិតយើងឲ្យថ្មីឡើង

ចូរ​ប្រមូល​ចំណិត​ដែល​សល់​នៅ ដើម្បីកុំឲ្យ​បាត់​អ្វី​ឡើយ។ យ៉ូហាន ៦:១២ ក្នុងនាម​លោក​សន សេ​ភ្ល័រ(Shawn Seipler) ជា​អ្នកចាត់ចែង​ការ​ធ្វើដំណើរ​ឲ្យ​អ្នក​ដំណើរ​ទាំង​ឡាយ គាត់​មាន​សំណួរ​ចម្លែក​មួយ ដែល​គាត់​ពិបាក​ស្វែងរក​ចម្លើយ។ គាត់​ឆ្ងល់​ថា តើ​គេ​យក​សាប៊ូ ដែលគេ​ប្រើ​សល់ ក្នុង​បន្ទប់​សណ្ឋាគារ ទៅ​ធ្វើអ្វី? គេ​បាន​យក​សាប៊ូ​ដែល​ភ្ញៀវ​សណ្ឋាគារ​បាន​ប្រើ​សល់ ទៅ​បោះចោល​ដូច​សំរាម​ធម្មតា​។ តែ​លោក​សេ​ភ្ល័រ​ជឿ​ថា គេ​អាច​យក​ដុំ​សាប៊ូ​ដែលគេ​ប្រើ​សល់​រាប់​លាន​ដុំ ទៅ​កែច្នៃ​ជាដុំ​សា​ប៊ូ​ថ្មីៗ។ ដូចនេះ គាត់​ក៏បាន​បង្កើត​គម្រោង​កែ​ឆ្នៃ​មួយ ដែល​មានឈ្មោះ​ថា គម្រោង​សម្អាត​ពិភពលោក ដែល​ធ្វើការ​ជាមួយ​សណ្ឋាគារ នាវា​កម្សាន្ត​ធំៗ និង​រីស៊ត​៨​ពាន់​កន្លែង ដើម្បី​កែច្នៃ​ដុំ​សាប៊ូ​រាប់​លាន​គីឡូ ទៅជា​ដុំ​សាប៊ូ ដែល​បាន​ចាក់​ពុម្ព​ថ្មីៗ និង​បាន​សម្លាប់​មេរោគ។ គេ​ក៏បាន​ផ្ញើ​សាប៊ូ​កែច្នៃ​នោះ​ទៅ​អ្នក​ទាល់ក្រ ក្នុង១០០ប្រទេស ដោយ​បាន​ជួយ​បង្ការ​ជំងឺ និង​ការ​ស្លាប់ ដែល​បណ្តាល​មក​ពី​ការ​ខ្វះ​អនាម័យ។ គឺ​ដូចដែល​លោក​សេភ្ល័រ​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​ដឹង​ថា រឿង​នេះ​ស្តាប់​ទៅ​ដូច​កំប្លែង តែ​ដុំ​សាប៊ូ​នៅក្នុង​បន្ទប់ទឹក ក្នុង​បន្ទប់​សណ្ឋាគារ​ដែល​អ្នក​ធ្លាប់​ស្នាក់នៅ​ពិតជា​អាច​ជួយ​សង្រ្គោះ​ជីវិត​មនុស្ស”។ ការ​ប្រមូលរបស់​អ្វី​ដែលគេ​ប្រើ​ហើយ ឬ​មិន​ស្អាត ដើម្បី​កែប្រែ​ជា​របស់​ថ្មី ក៏​ជា​លក្ខណៈ​សម្បត្តិ​ដែល​គួរឲ្យ​ស្រឡាញ់​បំផុត​របស់​ព្រះយេស៊ូវ​ ជា​ព្រះអង្គ​សង្រ្គោះ​របស់​យើង។ បន្ទាប់ពី​ព្រះអង្គ​បាន​ប្រទាន​អាហារ​ដល់​មនុស្ស​ជាង៥ពាន់​នាក់ ដោយ​ប្រើ​នំ​ប៉័ង​តូចៗ៥ដុំ និង​ត្រី២កន្ទុយ ព្រះអង្គ​បាន​ប្រាប់​ពួក​សាវ័ក​ថា “ចូរ​ប្រមូល​ចំណិត​ដែល​សល់​នៅ ដើម្បីកុំឲ្យ​បាត់​អ្វី​ឡើយ”(យ៉ូហាន ៦:១២)។ ក្នុង​ជីវិត​របស់​យើង ពេលណា​យើង​មាន​អារម្មណ៍​ថា…

Read article
តូចតែធំប្រសើរ

ដ្បិត​តើ​អ្នកណា​បាន​មើលងាយ​ក្នុង​ថ្ងៃ​នៃ​ការ​បន្តិចបន្តួច​នោះ? សាការី ៤:១០ កីឡាករ​ហែលទឹក​មហាវិទ្យាល័យ​ម្នាក់​មាន​ការ​ព្រួយបារម្ភ​ថា ល្បឿន​នៃ​ការ​ហែលទឹក​របស់​នាង​យឺត​ពេក មិន​អាច​ចូលរួម​ប្រកួត​នៅ​អូឡាំពិក​បានទេ។ ប៉ុន្តែ ពេល​ដែល​លោក​ខេន អូ​ណូ(Ken Ono) ជា​សាស្រ្តា​ចារ្យ​គណិតវិទ្យា​បាល​សិក្សា​អំពី​វិធី​សាស្រ្ត​នៃ​ការ​ហែលទឹក​របស់​នាង គាត់​ក៏បាន​រក​ឃើញ​វិធី​ជួយ​ឲ្យ​នាង​អាច​ហែលទឹក​បាន​លឿន​ជាងមុន៦វិនាទី ដែល​ជា​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់ ក្នុង​កំរិត​នៃ​ការប្រកួត​នៅ​អូឡាំពិក។ គាត់​បាន​ដាក់​ឧបករណ៍​ស្ទង់​នៅ​លើ​ខ្នង​របស់​នាង ពេល​នាង​ហ្វឹកហាត់​ហែលទឹក​ហើយ​គាត់​បាន​រក​ឃើញ​ចំណុច​តូច​មួយ​ដែល​ត្រូវ​កែ​លម្អ ដែល​អាច​ធ្វើឲ្យ​កីឡាករ​រូប​នេះ អាច​ហែលទឹក​កាន់តែ​មានប្រសិទ្ធភាព និង​ទទួលជោគជ័យ​ក្នុង​ការប្រកួត​បាន។ ការ​កែ​តម្រង់ ក្នុង​រឿង​ខាងវិញ្ញាណ​អាច​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ សម្រាប់​យើង​ផង​ដែរ។ ហោរា​សាការី​បាន​បង្រៀន​គោលការណ៍​ស្រដៀង​នេះ ដល់​សំណល់​នៃ​ជនជាតិយូដា ដែល​កំពុង​បាក់ទឹកចិត្ត និង​លោក​សូ​រ៉ូបា​បិល ជាជាង​សំណង់ ដើម្បី​សាងសង់​ព្រះវិហារ​របស់​ព្រះ​ឡើងវិញ បន្ទាប់ពី​ពួក​គេ​បាន​និរទេស។ ព្រះអម្ចាស់​ក៏បាន​មាន​បន្ទូល​ដល់​លោក​សូរ៉ូបាបិល​ថា មិនមែន​ដោយ​ឥទ្ធិ​ឫទ្ធិ ឬ​ដោយ​អំណាច​ទេ គឺ​ដោយសារ​វិញ្ញាណ​របស់​ព្រះអង្គ​វិញ(សាការី ៤:៦)។ គឺ​ដូចដែល​ហោរា​សាការី បាន​ប្រកាស​ថា “តើ​អ្នកណា​បាន​មើលងាយ​ក្នុង​ថ្ងៃ​នៃ​ការ​បន្តិចបន្តួច​នោះ?”(ខ.១០)។ ពួក​ជន​និរទេស​ទាំងនោះ​ព្រួយបារម្ភ​ថា ព្រះវិហារ​ដែល​ពួក​គេ​សាងសង់​នឹង​មិន​អាច​ប្រៀបផ្ទឹម​នឹង​ព្រះវិហារ ដែល​បាន​សាងសង់ ក្នុង​រាជ​ស្តេច​សាឡូម៉ូន​បានទេ។ ប៉ុន្តែ ដូចដែល​កីឡាករ​ហែលទឹក​បាន​ទៅ​ប្រកួត​នៅ​អូឡាំពិក ឈ្នះ​បាន​មេដាយ​មួយ បន្ទាប់ពី​នាង​ព្រម​ទទួលការ​កែ​តម្រង់ ពួក​ជាង​របស់​លោក​សូរ៉ូបាបិល​ក៏​រៀន​បាន​ថា សូម្បីតែ​កិច្ចការ​ដ៏​តូច និង​ត្រឹមត្រូវ ដោយ​ជំនួយ​មក​ពី​ព្រះ អាច​នាំមក​នូវ​ជោគជ័យ​ពេញ​ដោយ​អំណរ បើ​សិន​ជា​កិច្ចការ​ដ៏​តូច​នោះ បាន​ថ្វាយ​សិរីល្អ​ដល់​ព្រះអង្គ។ នៅ​ក្នុង​ព្រះអង្គ កិច្ចការ​ដ៏​តូច​ក្លាយជា​កិច្ចការ​ដ៏​ធំ​ប្រសើរ។—PATRICIA RAYBON…

Read article
ព្រះទ្រង់មានព្រះជន្មរស់ឡើងវិញដើម្បីយើងរាល់គ្នា

នាង​បែរ​ខ្លួន​ទៅ​ទូល​ទ្រង់ ជា​ភាសា​ហេព្រើរ​ថា រ៉ា​បូ​នី ដែល​ស្រាយ​ថា លោកគ្រូ​អើយ។ យ៉ូហាន ២០:១៦ បងប្អូន​ប្រុស​ពីរ​នាក់​បាន​បែកគ្នា បន្ទាប់ពី​មាន​គេ​យក​ទៅ​ចិញ្ចឹម។ ប៉ុន្តែ ជិត២០ឆ្នាំក្រោយ​មក ការ​ធ្វើតេស្តDNA ក៏បាន​ជួយ​ពួក​គេ​ឲ្យ​ជួបជុំគ្នា​វិញ។ ពេល​ខេរិ​ន(Kieron) ផ្ញើ​សារ​ទៅ​វី​នសិន(Vincent) ជា​បុរស​ដែល​គាត់​ជឿ​ថា ជា​បងប្អូន​គាត់ វី​នសិន​គិតថា តើ​អ្នក​ផ្ញើ​សារ​មក​គាត់ ជា​នរណា? ពេល​ដែល​ខេរិ​នសួរ​គាត់ អំពី​ឈ្មោះ​ពី​កំណើត​របស់​គាត់ គាត់​ក៏បាន​ឆ្លើយ​ថា គាត់​ឈ្មោះ “ថា​យល័រ”។ បន្ទាប់មក គាត់​ក៏បាន​ដឹង​ថា វិ​នសិន​ជា​បងប្អូន​បង្កើត​របស់​គាត់ គឺ​ដោយសារ​ឈ្មោះ​ពី​កំណើត​របស់​វិ​នសិន។ រឿង​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សារៈសំខាន់​នៃ​តួនាទី​របស់​ឈ្មោះ ក្នុង​រឿង​ព្រះយេស៊ូវ​មា​នព្រះ​ជន្ម​រស់​ឡើងវិញ។ នាង​ម៉ារា អ្នកស្រុក​ម៉ា​ដា​ឡា បាន​មក​ផ្នូរ​របស់​ព្រះអង្គ ហើយក៏​បាន​យំ ពេល​ដែល​នាង​មិនឃើញ​ព្រះ​សព​ព្រះអង្គ នៅក្នុង​ផ្នូរ។ ព្រះយេស៊ូវ​ក៏​បាន​សួរ​នាង​ថា “នាង​អើយ ហេតុអ្វីបានជា​យំ នាង​រក​អ្នកណា?”(យ៉ូហាន ២០:១៥)។ ពេល​នោះ នាង​មិន​ស្គាល់​ព្រះអង្គ​ទេ ទាល់តែ​ព្រះអង្គ​បាន​មាន​បន្ទូល​ហៅឈ្មោះ​នាង​ថា “ម៉ារា​អើយ”(ខ.១៦)។ នោះ​នាង​បែរ​ខ្លួន​ទៅ​ទូល​ទ្រង់ ជា​ភាសា​ហេព្រើរ​ថា “រ៉ា​បូ​នី” ដែល​ស្រាយ​ថា “លោកគ្រូ​អើយ”(ខ.១៦)។ ការ​ឆ្លើយតប​របស់​នាង បាន​បង្ហាញ​ចេញ​នូវ​ក្តី​អំណរ​របស់​អ្នកជឿ​ព្រះយេស៊ូវ​ នៅពេល​ព្រឹក​ថ្ងៃ​ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើងវិញ…

Read article
ព្រះអង្គល្អ ហើយខ្លាំង

ឯ​ថ្ម​ដែល​ពួក​ជាង​សង់ផ្ទះ​បាន​ចោលចេញ នោះ​បាន​ត្រឡប់ជា​ថ្ម​ជ្រុង​យ៉ាង​ឯក​ហើយ។ ទំនុកដំកើង ១១៨:២២ យុវជន​ម្នាក់​បាន​ធ្វើការ​បម្រើ​ព្រះ ដោយ​ឈោង​ចាប់​និស្សិត​មហាវិទ្យាល័យ។ គាត់​មាន​ភាព​តប់​ប្រមល់​នៅក្នុង​ចិត្ត។ គាត់​បង្ហាញ​ទឹកមុខ​ច្របូកច្របល់​ ពេល​ដែល​ខ្ញុំ​ហ៊ាន​សួរ​គាត់​ថា តើ​គាត់​បាន​អធិស្ឋាន​សូម​ការដឹកនាំ​ពី​ព្រះ និង​សូម​ជំនួយ​ពី​ព្រះអង្គ​ឬទេ? គឺ​អធិស្ឋាន​ឥត​ឈប់ឈរ ដូចដែល​សាវ័ក​ប៉ុល​បាន​បង្រៀន។ យុវជន​នោះ​ក៏បាន​ឆ្លើយតប ដោយសារ​ភាព​ថា គាត់​មិនដឹង​ច្បាស់​ថា គាត់​នៅតែ​ជឿ​លើ​ការអធិស្ឋាន ឬនៅ​តែ​ជឿ​ថា ព្រះ​ទ្រង់​កំពុងតែ​ស្តាប់​គាត់​អធិស្ឋាន​​ឬ​អត់ទេ ព្រោះ​គាត់​មើលទៅ​លោកិយ ឃើញ​បញ្ហា​ជាច្រើន​ដែល​ហាក់​ដូច​ជា​គ្មាន​ដំណោះស្រាយ។ អ្នក​ដឹកនាំ​វ័យក្មេង​នោះ កំពុងតែ​បង្កើត​ការងារ​បម្រើ​ព្រះ ដោយ​ពឹង​អាង​កម្លាំង​របស់​គាត់ ហើយ​គួរឲ្យ​ស្តាយ​ណាស់ ដែល​គាត់​កំពុងតែ​បរាជ័យ។ ហេតុអ្វី? ព្រោះ​គាត់​កំពុង​បដិសេធន៍​ព្រះអម្ចាស់។ ព្រះយេស៊ូវ​គឺជា​គ្រឹះ​នៃ​ពួក​ជំនុំ ដែលគេ​បាន​បដិសេធន៍​ដោយ​រាប់​ចាប់​ពី​សាសន៍​របស់​ព្រះអង្គ(យ៉ូហាន ១:១១)។ មនុស្សជា​ច្រើន នៅតែ​បដិសេធន៍​ព្រះអង្គ​ ក្នុង​ពេល​សព្វថ្ងៃ ដោយ​មាន​ការពិបាក​ក្នុង​ការ​កសាង​ជីវិត ការងារ ឬ​ពួក​ជំនុំ នៅ​លើ​គ្រឹះ​ដ៏​ទន់ខ្សោយ ដែល​ជា​ផែនការ ក្តី​ស្រមៃ និង​ការអ្វី​ផ្សេងទៀត​ដែល​មិន​អាច​ពឹង​ផ្អែក​បាន។ ប៉ុន្តែ មានតែ​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ទេ ដែល​ជា​កម្លាំង និង​កំផែង​ដែល​ការពារ​យើង(ទំនុកដំកើង ១១៨:១៤)។ ជា​ការពិត​ណាស់ “ឯ​ថ្ម​ដែល​ពួក​ជាង​សង់ផ្ទះ​បាន​ចោលចេញ នោះ​បាន​ត្រឡប់ជា​ថ្ម​ជ្រុង​យ៉ាង​ឯក​ហើយ”(ខ.២២)។ ដើម្បី​សម្រេច​កិច្ចការ​ថ្វាយ​ព្រះ​អង្គ អ្នកជឿ​ព្រះអង្គ​ត្រូវតែ​ពឹងផ្អែក​លើ​ការដឹកនាំ និង​ជំនួយ​របស់​ព្រះអង្គ។ ដូចនេះ យើង​ត្រូវ​អធិស្ឋាន​ទៅកាន់​ព្រះអង្គ​ថា “ឱ​ព្រះយេហូវ៉ា​អើយ…

Read article