Tim Gustafson

You are here:
មេរៀន​ទទួល​បាន​ពី​ទុក្ខ​លំបាក

លោកុប្បត្តិ ២៩:៣១-៣៥ នាង​គិតថា ម្តង​ណេះ​អញ​នឹង​សរសើរ​ដល់​ព្រះ‌​យេហូវ៉ា ដោយហេតុ​នោះ​បានជា​នាង​ឲ្យ​ឈ្មោះថា យូដា​។ លោកុប្បត្តិ ២៩:៣៥ ថ្ងៃ​មួយ អ្នក​ស្រី​ដូនណា(Donna) ជា​ម្តាយ​ដែល​មាន​កូន​បី​នាក់ បាន​និយាយ​ថា “ខ្ញុំ​មិន​ចូល​ចិត្ត​ទិវា​អ្នក​ម្តាយ​ទាល់​តែ​សោះ​។ វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា ខ្ញុំ​មាន​ចំណុច​ខ្វះខាត និង​បរាជ័យ​ដែល​ខ្ញុំ​ធ្លាប់​មាន និង​កំពុង​មាន ក្នុង​នាម​ខ្ញុំ​ជា​ម្តាយ”។ អ្នក​ស្រី​ដូនណា​បាន​ចាប់​ផ្តើម​ជីវិត​ជា​ម្តាយ ដោយ​ការ​រំពឹង​ខ្ពស់​ពេក​។ ការ​ពិត​ដែល​គាត់​បាន​ឃើញ​ជាក់​ស្តែង ក៏បាន​ធ្វើ​ឲ្យ​គាត់​មាន​ការ​រំពឹង​ទាប​ជាង​មុន​។ គាត់​ថា “ការ​ធ្វើ​ជា​ម្តាយ​គេ គឺជា​ភារកិច្ច​ដែល​ពិបាក​បំផុត ដែល​ខ្ញុំ​បាន​ធ្វើ”។ ក្នុង​ចំណោម​កូនៗ​របស់​គាត់ មាន​កូន​ម្នាក់​ដែល​បាន​ធ្វើ​ឲ្យ​គាត់​​អស់​ភាព​អត់​ធ្មត់​។ កាល​ព្រះ​ទ្រង់​ជ្រើសរើស​នាង​ឡេអា ឲ្យ​ជា​បុព្វ​បុរស​របស់​សាសន៍​អ៊ីស្រាអែល យើង​អាច​ដឹង​ច្បាស់​ថា គាត់​ប្រាកដ​ជា​មាន​ការ​រំពឹង​ខ្ពស់ សម្រាប់​កូន​របស់​គាត់​ម្នាក់ៗ​។ គាត់​បាន​ដាក់​ឈ្មោះ​ឲ្យ​កូន​ប្រុស​ដំបូង៤នាក់ ស្រប​ទៅតាម​ស្ថានភាព​ដ៏​ពិបាក​របស់​គាត់(លោកុប្បត្តិ ២៩:៣២-៣៥)។ ប៉ុន្តែ នៅពេល​ដែល​ព្រះ​គម្ពីរប៊ីប​បាន​និយាយ​អំពី​រឿង​ដ៏​ខ្មៅ​ងងឹត យើង​ឃើញថា ពួក​កូន​ប្រុស​ទាំង​នេះ​ក៏បាន​ដើរតួ​ជា​មនុស្ស​អាក្រក់​។ ខ្លះ​មាន​កំហុស ដោយសារ​បាន​សម្លាប់​គេ(៣៤:២៤-៣០) និង​លក់​គេ​ឲ្យ​ធ្វើជា​ទាសករ(៣៧:១៧-២៨)។ ក្នុង​ការ​ពិពណ៌នា​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​ព្រះ​គម្ពីរប៊ីប យើង​ឃើញ​ថា កូន​ប្រុស​គាត់ ឈ្មោះ​យូដា គឺ​ជា​ជន​កំណាច(ជំពូក ៣៨)។ ប៉ុន្តែ ព្រះ​ទ្រង់​បាន​សម្រេច​ព្រះទ័យ​បញ្ជូន​ព្រះ​មែស៊ី ឲ្យ​យាង​មក​ចាប់​កំណើត​ជា​មនុស្ស នៅ​ក្នុង​វង្ស​ត្រកូល​​របស់​កូនចៅ​របស់​នាង​ឡេអា ដែល​រាប់​បញ្ចូល​ទាំង​លោក​យូដា​ផង​ដែរ ទោះ​គាត់​បាន​ប្រព្រឹត្ត​ខុស​ក៏ដោយ​។…

Read article
ភស្តុតាង​ល្អ​បំផុត

កិច្ចការ ២:២៩-៣៦ ឯ​ព្រះយេស៊ូវ​នេះ ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ ហើយ​ពួក​យើង​នេះ​ជាទី​បន្ទាល់​ពី​ទ្រង់​ទាំង​អស់​គ្នា​។ កិច្ចការ ២:៣២ លោក​លី ស្រ្តប៊ល(Lee Strobel) មិនមែន​ជា​អ្នកជឿ​ព្រះ​ទេ ហើយ​គាត់​ក៏​មិន​ជឿ​ថា ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ដែរ​។ ប៉ុន្តែ លោក​លី គឺជា​អ្នក​កាសែត មាន​គំនិត​ដែល​ចូល​ចិត្ត​ធ្វើ​ការ​វិភាគ​។ កាល​ភរិយា​របស់​គាត់​បាន​ទទួល​ជឿ​ព្រះយេស៊ូវ គាត់​ក៏បាន​សម្រេច​ចិត្ត​ស្វែង​យល់​អំពី​សេចក្តី​ជំនឿ​ថ្មី​របស់​ភរិយា​គាត់ ដោយ​ខ្លួនឯង​។ បន្ទាប់ពី​គាត់​បាន​ធ្វើ​ការ​ស្រាវជ្រាវ​បាន២ឆ្នាំ គាត់​ក៏បាន​ចុះ​ចូល និង​ទទួល​ជឿ​ព្រះយេស៊ូវ ក៏​ដូច​ជា​ជឿ​ថា ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​មែន​។ គាត់​មាន​ការ​ផ្លាស់​ប្រែ​ក្នុង​ជីវិត​គាត់ ដែល​គួរ​ឲ្យ​កត់​សំ​គាល់​ណាស់​។ ពីរបី​ខែ​ក្រោយមក កូន​ស្រី​របស់​គាត់​អាយុ៥ឆ្នាំ ក៏បាន​ប្រាប់​ម្តាយ​របស់​នាង​ថា “ម៉ាក កូន​ចង់​ឲ្យ​ព្រះអង្គ​ធ្វើ​សម្រាប់​កូន ដូច​ដែល​ព្រះអង្គ​បាន​ធ្វើ​សម្រាប់​ប៉ា​ដែរ”។ ហើយ​កូន​ស្រី​របស់​លោក​លី ស្រ្តូប៊ល(Lee Strobel) ក៏​បាន​ទទួល​ជឿ​ព្រះយេស៊ូវ​ផង​ដែរ​។ មនុស្ស​ជា​ច្រើន​បដិសេធ​មិន​ព្រម​ជឿ​ថា ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ទេ​។ ប៉ុន្តែ មាន​សាក្សី​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្អ បាន​ឃើញ​ព្រះយេស៊ូវ បន្ទាប់​ពី​ព្រះអង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​។ ក្នុង​ចំណោម​ស្មរ​បន្ទាល់​ទាំង​នោះ សាវ័ក​ពេត្រុស​បាន​ប្រាប់​មនុស្ស​មួយ​ហ្វូង​ធំ​ថា ស្តេច​ដាវីឌ​ពិតជា​បាន​សុគត ហើយ​គេ​បាន​បញ្ចុះសព​ទ្រង់(កិច្ចការ ២:២៩)។ បន្ទាប់មក សាវ័ក​ពេត្រុស​ក៏​បាន​ចង្អុល​បង្ហាញ​ទៅ​រក​បទ​ទំនាយ​ដែល​ស្តេច​ដាវីឌ​បាន​ថ្លែង យ៉ាង​ដូច​នេះ​ថា ស្តេច​ដាវីឌ “បាន​សំដែង​ពី​ព្រះ‌​គ្រីស្ទ​ត្រូវ​រស់​ឡើង​វិញ​ថា ព្រលឹង​ទ្រង់​មិន​ត្រូវ​ទុកចោល នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ…

Read article
ក្តី​អំណរ​នៅ​ក្នុង​ព្រះយេស៊ូវ

យ៉ូហាន ១៦:១៦-២៤ សេចក្តី​ព្រួយ​របស់​អ្នក​រាល់​គ្នា នឹង​ប្រែ​ទៅ​ជា​សេចក្តី​អំណរ​វិញ … ក៏​នឹង​ឥត​មាន​អ្នកណា​ដក​យក​សេចក្តី​អំណរ​នោះ ចេញពី​អ្នក​រាល់​គ្នា​បាន​ឡើយ​។ យ៉ូហាន ១៦:២០,២២ មាន​ពេល​មួយ ក្មេង​ជំទង់​ម្នាក់​បាន​និយាយ នៅ​ចំពោះ​មុខ​រដ្ឋសភា​អាមេរិក​ថា គាត់​មាន​សិទ្ធិ​ទទួល​បាន​ភាព​សប្បាយ​រីករាយ​។ ប៉ុន្តែ នាង​អាច​និយាយ​ដូច​នេះ ជំនួស​មុខ​ឲ្យ​មនុស្ស​ទាំង​អស់ នៅ​គ្រប់​ទិសទី ព្រោះ​មនុស្ស​ម្នាក់ៗ​សុទ្ធតែ​ស្រែក​រក​ភាព​សប្បាយ​រីករាយ​។ គ្រូ​ជោគជ័យ​ម្នាក់ បាន​បង្រៀន​ថា “ព្រះ​ចង់​ឲ្យ​អ្នក​សប្បាយ​ចិត្ត”។ តើ​គាត់​និយាយ​ត្រូវ​ទេ? ព្រះ​គម្ពីរប៊ីប​មិន​បាន​ហាម​យើង​មិន​ឲ្យ​ស្វែង​រក​សុភ​មង្គល​នោះ​ទេ​។ ប៉ុន្តែ យើង​ចាំបាច់​ត្រូវ​ទទួល​ស្គាល់​ថា សុភ​មង្គល​នៅ​ផែនដី មិន​ស្ថិត​ស្ថេរ​ឡើយ គឺ​ច្រើនតែ​អាស្រ័យ​ទៅលើ​កាលៈទេសៈ​ដែល​មាន​ការ​ផ្លាស់​ប្តូរ​ជានិច្ច​។ ជាង​នេះ​ទៅទៀត ជួនកាល បើ​មិន​ប្រយ័ត្ន​ទេ ការ​បំពេញ​បំណង​ចិត្ត​របស់​ខ្លួនឯង អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុភមង្គល​របស់​អ្នក​ដទៃ​។ ព្រះ​យេស៊ូវ​ចង្អុល​បង្ហាញ​យើង ឲ្យ​ងាក​ទៅ​រក​អ្វី​ដែល​ល្អ​ប្រសើរ​ជាង​នេះ​។ ព្រះ​អង្គ​ជ្រាប​ថា ព្រះអង្គ​នឹង​ត្រូវ​គេ​យក​ដែកគោល​មក​ដំ​ព្រះ​កាយ​ព្រះអង្គ​ជាប់​នឹង​ឈើ​ឆ្កាង​របស់​ចក្រភព​រ៉ូម៉ាំង ដែល​នៅ​លើ​ឈើ​ឆ្កាង​នោះ ព្រះអង្គ​បាន​ទទួល​យក​បាប​របស់​លោកិយ​ទាំងមូល​។ តែ​ព្រះអង្គ​បាន​គិត​ដល់​សិស្ស​របស់​ព្រះអង្គ​។ បានជា​ព្រះអង្គ​ប្រាប់​ពួក​គេ​ថា “ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​យំ ហើយ​សោក​សង្រេង តែ​លោកីយ៍​នឹង​អរ​សប្បាយ​ឡើង អ្នក​រាល់​គ្នា​នឹង​ព្រួយ​ចិត្ត តែ​សេចក្តី​ព្រួយ​របស់​អ្នក​រាល់​គ្នា នឹង​ប្រែ​ទៅ​ជា​សេចក្តី​អំណរ​វិញ”(យ៉ូហាន ១៦:២០)។ បន្ទាប់មក ព្រះអង្គ​ក៏​បាន​សន្យា​ថា “ឥត​មាន​អ្នកណា​ដក​យក​សេចក្តី​អំណរ​នោះ ចេញពី​អ្នក​រាល់​គ្នា​បាន​ឡើយ”(ខ.២២)។ ក្តី​អំណរ​ប្រភេទ​នេះ…

Read article
បញ្ជី​ឈ្មោះ​ដែល​ជា​រឿង​ស្លាប់រស់ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ជន​គណនា ២៦:១-៤,២០-២២ សត្រូវ​រាប់​ឯង​រាល់​គ្នា ចាប់​តាំងពី​អាយុ២០ឆ្នាំ​ឡើង​ទៅលើ ដូចជា​ព្រះយេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ ហើយ​នឹង​កូនចៅ​អ៊ីស្រាអែល នៅ​គ្រា​ដែល​បាន​ចេញពី​ស្រុក​អេស៊ីព្ទ​មក​នោះ​ដែរ​។ ជន​គណនា ២៦:៤ លោក​អ៊ីតហ្សាក ស្ទើន(Itzhak Stern) បាន​អង្គុយ​វាយ​អង្គុលី​លេខ​ទាំងយប់ ដើម្បី​ធ្វើ​បញ្ជី​ឈ្មោះ​មនុស្ស មាន​ចំនួន​សរុប​១០៨៩នាក់​។ អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​នោះ គឺជា​ជនជាតិ​ជ្វីប(ឬ​យូដា) ដែល​បាន​ទទួល​ការ​ការពារ​ពី​លោក​អូ​ស្កា ស្គីនដ៍ល័រ(Oskar Schindler) ជា​ម្ចាស់​រោង​ចក្រ ឲ្យ​រួច​ផុត​ពី​ពួក​ណាហ្ស៊ី​អ៊ីត្លែ​។ គាត់​ក៏បាន​កាន់​បញ្ជី​ឈ្មោះ​នោះ​យ៉ាង​ណែន ដោយ​ប្រកាស​ថា បញ្ជី​ឈ្មោះ​នោះ​ពិតជា​មាន​តម្លៃ​ខ្លាំង​ណាស់ ដោយ​វា​បាន​ជួយ​ស្រោច​ស្រង់​ជីវិត​មនុស្ស​ជា​ច្រើន​។ មនុស្ស​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​នោះ ក៏​បាន​រួច​ផុត​ពី​សេចក្តី​ស្លាប់ ក្នុង​អំពើ​ប្រល័យ​ពូជ​សាសន៍​របស់​ពួក​ណាហ្ស៊ី​អ៊ីត្លែ​។ នៅ​ឆ្នាំ២០១២ គេ​បាន​ប៉ាន់​ប្រមាណ​ថា កូនចៅ​ជំនាន់​ក្រោយ​របស់​អ្នក​ដែល​បាន​រួច​ជីវិត​នោះ គឺ​មាន​ចំនួន៨៥០០នាក់​។ ព្រះ​គម្ពីរប៊ីប​ផ្ទុក​ទៅ​ដោយ​បញ្ជី​ឈ្មោះ​ជា​ច្រើន​។ យើង​ច្រើនតែ​មើល​រំលង​បញ្ជី​ឈ្មោះ​ទាំង​នោះ ព្រោះ​មាន​ឈ្មោះ​ច្រើន​ពេក និង​ឈ្មោះ​ដដែលៗ​ដែល​យើង​មិន​ចង់​អាន​។ យើង​ប្រហែល​ជា​ធ្លាប់​និយាយ​ថា យើង​មាន​ការ​ធុញ​ទ្រាន់​ចំពោះ ខ​គម្ពីរ​ទាំង​នោះ​ទៀត​ផង​។ ឧទាហរណ៍ បទ​គម្ពីរ​ជន​គណនា ២៦:២០ បាន​រៀបរាប់​បញ្ជី​ឈ្មោះ​យ៉ាង​ដូច​នេះ​ថា “ពួក​កូនចៅ​យូដា​តាម​គ្រួ​គេ គឺ​សេឡា១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សេឡា ពេរេស១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ពេរេស សេរ៉ាស១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សេរ៉ាស”(ជន​គណនា ២៦:២០)។ តើមាន​នរណា​ខ្លះ​ខ្វល់​អំពី​បញ្ជី​ឈ្មោះ​នេះ? ព្រះ​ទ្រង់​យក​ព្រះទ័យ​ទុកដាក់! ខ.៤…

Read article
ការ​ចេះ​ទប់​អារម្មណ៍​ប្រកបដោយ​ប្រាជ្ញា (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

សុភាសិត ២៩:៤-១១,២០ ឯង​ដែល​ឃើញ​មនុស្ស​រហ័ស​នឹង​បញ្ចេញ​សំដី ឬ​មាន​សេចក្តី​សង្ឃឹម ចំពោះ​មនុស្សល្ងី​ល្ងើ ជាជាង​អ្នក​នោះ​ទៅទៀត​។ សុភាសិត ២៩:២០ បន្ទាប់ពី​កងទ័ព​ខាង​ត្បូង​បាន​ទទួល​បរាជ័យ​ធ្ងន់ធ្ងរ នៅ​តំបន់​ហ្កេធីស្បឺក ក្នុង​សម័យ​សង្គ្រាម​ស៊ីវិល​អាមេរិក(១៨៦៣) ឧត្តមសេនីយ៍ រ៉ូបឺត អ៊ី លី(Robert E. Lee) ក៏​បាន​ដឹកនាំ​ទ័ព​ដ៏​ត្រដាបត្រដួស​របស់​គាត់ ឲ្យ​ដកថយ​មក​តំបន់​ខាង​ត្បូង​វិញ​។ ពេល​នោះ ភ្លៀង​បាន​ធ្លាក់​មក​ខ្លាំង​ធ្វើ​ឲ្យ​ជន់​លិច​ទន្លេ​ផូតូម៉ាក បានជា​គាត់​មិន​អាច​ឆ្លង​មក​តំបន់​ខាង​ត្បូង​បាន​។ លោក​ប្រធានាធិបតី​អេប្រាហាំ លីនខិន(Abraham Lincoln) ក៏បាន​ជំរុញ​ឧត្តមសេនីយ៍ ចច មីដ(George Meade) ឲ្យ​ធ្វើ​ការ​វាយ​សម្រុក​។ ប៉ុន្តែ កងទ័ព​របស់​លោក​មីដ​ក៏​កំពុង​មាន​ភាព​ត្រដាបត្រដួសមិន​ខុសពី​កងទ័ព​របស់​លោក​លី​ឡើយ​។ ដូច​នេះ គាត់​ក៏បាន​ឲ្យ​ទាហាន​គាត់​សម្រាក​សិន​។ លោក​លីនខិន ក៏បាន​ចាប់​កាន់​ប៉ាកកា​សរសេរ​សំបុត្រ ដែល​ក្នុង​នោះ គាត់​បាន​សារភាព​ថា កាល​នោះ​គាត់​កំពុង​មាន “ភាព​តានតឹង​ក្នុង​ចិត្ត​ជាទី​បំផុត” ចំពោះ​ការ​ស្ទាក់ស្ទើរ​របស់​លោក​មីដ នៅ​ក្នុង​ការ​ដេញ​តាម​កងទ័ព​របស់​លោក​លី​។ នៅ​លើ​ស្រោម​សំបុត្រ​នោះ លោក​ប្រធានាធិបតី​ក៏បាន​សរសេរ​ដោយ​ផ្ទាល់​ថា “ផ្ញើ​ទៅ​កាន់​លោក​ឧត្តមសេនីយ៍​មីដ​។ មិន​បាន​ផ្ញើ ឬ​ចុះ​ហត្ថលេខា​ឡើយ”។ ជា​ការ​ពិត​ណាស់ គាត់​មិន​បាន​ចុះ​ហត្ថលេខា ឬ​ផ្ញើ​សំបុត្រ​នោះ​ទៅ​លោក​មីដ​ឡើយ​។ មុន​សម័យ​របស់​លោក​លីនខិន ជា​យូរ​មក​ហើយ មាន​អ្នក​ដឹង​នាំ​ដ៏​អស្ចារ្យ​ម្នាក់ ដែល​បាន​ដឹង​អំពី​សារៈសំខាន់​នៃ​ការ​គ្រប់​គ្រង​អារម្មណ៍​ខ្លួនឯង។ កំហឹង​របស់​មនុស្ស​គឺ​ជា​អំណាច​ដ៏​គ្រោះ​ថ្នាក់…

Read article
មាន​ចិត្ត​ជា​មនុស្ស​គរ​ថ្លង់

ហេព្រើរ ២:៩-១៨ ទ្រង់​ក៏​ទទួល​ចំណែក​ជា​សាច់ឈាម​ដូច្នោះ​ដែរ ដើម្បី​ឲ្យ​ទ្រង់​បាន​បំផ្លាញ​អានោះ ដែល​មាន​អំណាច​លើ​សេចក្តី​ស្លាប់ គឺជា​អារក្ស ដោយ​ទ្រង់​សុគត​។ ហេព្រើរ ២:‌១៤ លេសា(Leisa) បាន​ព្យាយាម​រៀន​ជំនាញ​ភាសា​កាយ​វិការ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ដោយ​ប្រ​លោក នៅ​ក្នុង​ពិភព​របស់​មនុស្ស​គរ​ថ្លង់ ដោយ​ផ្ទាល់​។ មិន​យូរ​ប៉ុន្មាន គាត់​ក៏បាន​យល់​អំពី​បញ្ហា​ដែល​ពួក​គេ​ជួប​ប្រទះ​ជា​ធម្មតា​។ មនុស្ស​ជា​ច្រើន​ដែល​អាច​ស្តាប់​ឮ​បាន​ធម្មតា បាន​ធ្វើ​ព្រងើយ ចំពោះ​មនុស្ស​គរ​ថ្លង់ ដោយ​មិន​យល់​ចិត្ត​ពួកគេ ហើយក៏​បាន​រំពឹង​ឲ្យ​ពួកគេ​យល់​ពាក្យ​សម្តី​របស់​គេ ដោយ​មើល​បបូរ​មាត់​របស់​គេ ហើយក៏​​ត្រូវ​គេ​មើល​រំលង​ជា​ប្រចាំ នៅ​ក្នុង​ការ​ដំឡើង​មុខ​តំណែង​នៅ​កន្លែង​ធ្វើ​ការ​។ កម្ម​វិធី​ជួប​ជុំ​ក្នុង​សង្គម​ជា​ច្រើន បាន​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​អ្នក​បក​ប្រែ​សម្រាប់​ពួកគេ​។ ជំនាញ​ភាសា​កាយ​វិការ​របស់​លេសា មាន​ការ​រីកចម្រើន​ជាប់​ជានិច្ច រហូត​ដល់​ថ្នាក់​ដែល​គាត់​មាន​អារម្មណ៍​ថា គាត់​អាច​ចូល​រួម​ក្នុង​សកម្មភាព​ជា​មួយ​មនុស្ស​គថ្លង់​បាន​យ៉ាង​ងាយ​ស្រួល​។ នៅ​ក្នុង​ពិធីជប់លៀង​មួយ​នោះ មាន​មនុស្ស​ថ្លង់​ម្នាក់​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ដឹង​ថា លេសា​អាច​ស្តាប់​ឮ​។ មុន​ពេល​លេសា​ឆ្លើយតប មិត្ត​ភក្តិ​របស់​គាត់​ម្នាក់​ទៀត ក៏បាន​ធ្វើ​កាយ​វិការ ដើម្បី​ប្រាប់​ថា លេសា​មិនមែន​ជា​មនុស្ស​ថ្លង់​ទេ តែ “មាន​បេះ​ដូចជា​មនុស្ស​គថ្លង់”។ ការ​មាន​បេះដូង​ជា​មនុស្ស​គថ្លង់ គឺជា​គន្លឹះ​ដែល​ជួយ​ឲ្យ​គាត់​អាច​រស់នៅ​ក្នុង​ពិភព​របស់​ពួកគេ​បាន​។ លេសា​មិន​បាន​គិតថា ខ្លួន​គាត់​មាន​កាយ​សម្បទា​គ្រប់​គ្រាន់​ជាង​មនុស្ស​គថ្លង់​នោះ​ទេ​។ តែ​គាត់​មាន​លក្ខណៈ​ដូច​ពួកគេ​ណាស់ គឺ​ខុស​ត្រង់​គាត់​អាច​ស្តាប់​ឮ​បាន​។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ព្រះយេស៊ូវ ដែល​ព្រះអង្គ​បាន​បន្ទាប​ព្រះ​កាយ ដោយ​យាង​ចុះពី​ស្ថាន​សួគ៌​មក​យក​កំណើត​ជា​មនុស្ស​នៅ​លើ​ផែនដី ដើម្បី​ឈោង​មក​រក​យើង​រាល់​គ្នា​។ “ព្រះ​បាន​ធ្វើ​ឲ្យ​ព្រះយេស៊ូវ​ទាប​ជាង​ទេវតា​តែ​បន្តិច​ទេ”(ហេព្រើរ ២:៩)។…

Read article
បើក​បង្អួច​ទទួលយក​ភាព​អស្ចារ្យ

វិវរណៈ ២១:២៣-២២:៥ គេ​មិន​ត្រូវ​ការ​នឹង​ចង្កៀង​ណា ឬ​ពន្លឺ​ព្រះ​អា​ទិត្យ​ទេ ពីព្រោះ​ព្រះអម្ចាស់​ដ៏​ជា​ព្រះ​ទ្រង់​នឹង​បំភ្លឺ​គេ​។ វិវរណៈ ២២:៥ លោករ៉ុន មួររេយ(Ronn Murray) គឺជា​ជាង​ថតរូប ដែល​ចូល​ចិត្ត​រដូវរងា​។ គាត់​បាន​ពន្យល់​ថា “នៅ​រដូវរងា ផ្ទៃ​មេឃ​ស្រឡះ​ល្អ ធ្វើ​ឲ្យ​យើង​ចិត្ត​ស្រស់ស្រាយ ហើយ​បើក​ចិត្ត​ទទួលយក​អ្វីៗ​ដែល​ស្រស់​ស្អាត​អស្ចារ្យ!” លោក​រ៉ុន​បាន​ផ្តល់​សេវាកម្ម​នាំ​ផ្លូវ​ភ្ញៀវ​ទេសចរណ៍ ដែល​ចង់​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​រដ្ឋ​អាឡាស្កា ដើម្បី​តាម​ថតរូប​ទេសភាព​ពន្លឺ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នៅ​លើ​ផែនដី គឺជា​ពន្លឺ​រេរាំ​តំបន់​ខាង​ជើង​នៃ​ផែនដី​។ លោក​រ៉ុន​បាន​បក​ស្រាយ​ថា ការ​ដក​ពិសោធន៍​ជាមួយ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នេះ មាន​លក្ខណ​ខាង​វិញ្ញាណ​យ៉ាង​ខ្លាំង​។ គាត់​ថា បើ​អ្នក​បាន​ឃើញ​ពន្លឺ​រេរាំ​នៅ​លើមេឃ ដែល​ស្រស់​ស្អាត​យ៉ាង​នេះ អ្នក​នឹង​យល់​អ្វី​ដែល​គាត់​និយាយ​។ ប៉ុន្តែ ពន្លឺ​រេរាំ​នៅ​ពេលយប់​ដូច​នេះ មិនមែន​កើត​មានតែ​តំបន់​ខាង​ជើង​នៃ​ផែនដី​ប៉ុណ្ណោះ​ទេ​។ ពន្លឺ​រេរាំ​នៅ​ប្រទេស​អូស្រ្តាលី ក៏​មាន​លក្ខណៈ​ដូច​ពន្លឺ​រេរាំ​នៅ​តំបន់​ខាង​ជើង​ស្ទើរ​ទាំងស្រុង គ្រាន់តែ​ខុស​គ្នា​ត្រង់ថា វា​កើត​មាននៅ​តំបន់​ខាង​ត្បូង តែ​ជា​ប្រភេទ​ពន្លឺ​តែមួយ​ទេ​។ ក្នុង​ការ​ចែក​ចាយ​របស់​សាវ័ក​យ៉ូហាន​អំពី​រឿង​ថ្ងៃ​ណូអែល គាត់​មិន​បាន​និយាយ​អំពី​ក្រោល​សត្វ និង​ពួក​អ្នក​គង្វាល​ទេ តែ​គាត់​បាន​និយាយ​អំពី​ព្រះ​យេស៊ូវ​តែ​ម្តង។ គឺ​ដូច​ដែល​គាត់​បាន​ពិពណ៌នា​ថា ព្រះអង្គ​បានជា​ពន្លឺ​នៃ​មនុស្ស​លោក(យ៉ូហាន ១:៤)។ ក្រោយមក​ទៀត នៅពេល​ដែល​សាវ័ក​យ៉ូហាន​បាន​សរសេរ​អំពី​ទីក្រុង​នៅ​ស្ថាន​សួគ៌ គាត់​ក៏បាន​ពិពណ៌នា អំពី​ប្រភព​នៃ​ពន្លឺ​របស់​ទីក្រុង​នោះ​។ គាត់​ថា “ក្រុង​នោះ​មិន​ត្រូវ​ការ​នឹង​ព្រះ​អា​ទិត្យ ឬ​ព្រះ​ចន្ទ សំរាប់​នឹង​បំភ្លឺ​ទេ ដ្បិត​សិរី​ល្អ​នៃ​ព្រះ​បាន​បំភ្លឺ​ហើយ ឯ​កូនចៀម​ក៏​ជា​ចង្កៀង​នៃ​ក្រុង​នោះ​ដែរ”(វិវរណៈ ២១:២៣)។ ព្រះយេស៊ូវ​គឺជា​ប្រភព​នៃ​ពន្លឺ​នោះ…

Read article
ព្រះ​ដ៏​ជា​ជីវិត​បាន​លេច​មក​ហើយ

១យ៉ូហាន ១:១-១០ ដ្បិត​ព្រះ​ដ៏​ជា​ជីវិត ទ្រង់​បាន​លេច​មក​ហើយ យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់ ក៏​ធ្វើ​ជាទី​បន្ទាល់ ប្រាប់​ដល់​អ្នក​រាល់​គ្នា ពី​ជីវិត​នោះ​។ ១យ៉ូហាន ១:២ កាលពី​ឆ្នាំ១៩៨៦ គ្រោះ​មហន្ត​រាយ​របស់​រោង​ចក្រ​អគ្គិសនី​នុយក្លេអ៊ែរ នៅ​ទីក្រុង​ឆឺណូប៊ីល ប្រទេស​អ៊ុយក្រែន បាន​ទទួល​ការ​ចាប់​អារម្មណ៍​នៅ​ទូ​ទាំង​ពិភពលោក​។ បន្ទាប់ពី​គេ​បាន​ដឹង​ច្បាស់​អំពី​ភាព​ធ្ងន់ធ្ងរ​នៃ​គ្រោះ​មហន្ត​រាយ​នេះ អាជ្ញាធរ​ក្នុង​តំបន់​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​កិច្ចការ​ដ៏​សំខាន់​មួយ ដើម្បី​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​ជាតិ​វិទ្យុ​សកម្ម​។ កាំ​រស្មី​ហ្គាម៉ា​ដែល​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត​មនុស្ស បាន​សាយភាយ​ចេញពី​សំណល់​បាក់​បែក​ដែល​មាន​ជាតិ​វិទ្យុ​សកម្ម​ខ្ពស់ បាន​បន្ត​បំផ្លាញ​រ៉ូបូត ដែលគេ​បាន​បញ្ជា ឲ្យ​ចូល​ទៅ​សម្អាត​តំបន់​រោង​ចក្រ​អគ្គិសនី​នុយក្លេអ៊ែរ​នោះ​។ ដូច​នេះ ពួកគេ​ត្រូវ​ប្រើ​មនុស្ស​ឲ្យ​ចូល​សម្អាត ដោយ​បំពាក់​ឧបករណ៍​ការពារ​វិទ្យុ​សកម្ម​។ មាន​អ្នក​ស្ម័គ្រ​ចិត្ត​ដ៏​ក្លាហាន​រាប់​ពាន់​នាក់ បាន​ក្លាយ​ជា “អ្នកបោសសម្អាត នៅ​ទីក្រុង​ឆឺណូប៊ីល” ដោយ​បាន​ប្រមូល​វត្ថុ​ដែល​មាន​ជាតិ​វិទ្យុ​សកម្ម ដោយ​ម្នាក់ៗ​អាច​ចំណាយ​ពេល​ក្នុង​តំបន់​នោះ បាន​យ៉ាង​ច្រើន​៩០វិនាទី​ប៉ុណ្ណោះ នៅ​ក្នុង​វេន​នីមួយៗ ​។ ដូច​នេះ មនុស្ស​បាន​ធ្វើ​នូវ​កិច្ច​ការ​ដែល​បច្ចេកវិទ្យា​មិន​អាច​ធ្វើ​បាន ដោយ​ការ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​បំផុត​។ តាំងពី​យូរ​មក​ហើយ ការ​បះបោរ​របស់​មនុស្ស​ជាតិ​ទាស់​នឹង​ព្រះ បាន​នាំមក​នូវ​គ្រោះ​មហន្ត​រាយ ដែល​រីក​រាលដាល​បង្កើត​ជា​គ្រោះ​មហន្ត​រាយ​គ្រប់​យ៉ាង(មើល​លោកុប្បត្តិ ៣)។ តាមរយៈ​លោក​អ័ដាម និង​នាង​អេវ៉ា មនុស្ស​ជាតិ​បាន​ជ្រើស​រើស​យក​ការ​បែក​ផ្លូវ ចេញពី​ព្រះអាទិករ​របស់​ខ្លួន ហើយ​យើង​បាន​ធ្វើ​ឲ្យ​ពិភពលោក​មាន​ពេញ​ដោយ​ភាព​រញ៉េរញ៉ៃ​គ្មាន​សណ្ដាប់ធ្នាប់ ដែល​យើង​មិន​អាច​សម្អាត​ឲ្យ​មាន​របៀប​រៀបរយ​ឡើង​វិញ ដោយ​ខ្លួនឯង​បានទេ​។ នេះ​ជា​មូល​ហេតុ​ដែល​ព្រះ​យេស៊ូវ​បាន​យាង​មក​ចាប់​កំណើត​ជា​មនុស្ស នៅ​ថ្ងៃ​ណូអែល​មុន​បង្អស់​។ សាវ័ក​យ៉ូហាន​បាន​ពិពណ៌នា​អំពី​ព្រះយេស៊ូវ​យ៉ាង​ដូច​នេះ​ថា “ដ្បិត​ព្រះ​ដ៏​ជា​ជីវិត ទ្រង់​បាន​លេច​មក​ហើយ…

Read article
ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក

លូកា ២២:៦៣-៦៥ និង ២៣:៣២-៣៨ ខ្ញុំ​ប្រាប់​ថា ត្រូវ​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ ត្រូវ​ឲ្យពរ​ដល់​អ្នកណា​ដែល​ប្រទេច​ផ្តាសា​។ ម៉ាថាយ ៥:៤៤ ក្នុង​អំឡុង​សម័យ​សង្គ្រាម​លោក​លើកទី២ លោក​លីន វេស្តុន(Lynne Weston) ជា​ពេទ្យ​ទាហាន ក្នុង​ជួរ​កងទ័ព​ជើង​ទឹក​អាមេរិក​បាន​ជិះ​ទូក​ទៅ​កាន់​ឆ្នេរ​សមុទ្រ​ជាមួយ​កងទ័ព​ជើង​ទឹក ខណៈ​ពេល​ដែល​ពួក​គេ​វាយលុក​ប្រជុំកោះ​ដែល​កងទ័ព​សត្រូវ​កំពុង​កាន់​កាប់​។ នៅពេល​នោះ ការ​របួស និង​ការ​ស្លាប់​របស់​ទាហាន​ដ៏​គួរ​ឲ្យ​តក់ស្លុត គឺជា​រឿង​ដែល​ជៀស​មិន​រួច​នៅ​ក្នុង​សង្គ្រាម​។ គាត់​បាន​ព្យាយាម​អស់ពី​លទ្ធ​ភាព ដើម្បី​រុំ​របួស​ឲ្យ​ទាហាន​ដែល​មាន​របួស ដើម្បី​ឲ្យ​គេ​សែង​ពួក​គេ​ចេញ​ពី​សមរ​ភូមិ​។ មាន​ពេល​មួយ​នោះ កងពល​របស់​គាត់​បាន​ប្រទះ​ឃើញ​ទាហាន​សត្រូវ​ម្នាក់ កំពុង​មាន​របួស​នៅ​ត្រង់​ពោះ​ធ្ងន់ធ្ងរ​។ ដោយសារ​ភាព​ធ្ងន់ធ្ងរ​នៃ​របួស​នោះ គាត់​មិន​អាច​ឲ្យ​ទាហាន​នោះ​ផឹក​ទឹក​បានទេ​។ ដើម្បី​ជួយ​ទាហាន​នោះ​ឲ្យ​នៅ​មាន​ជីវិត ពេទ្យ​ទាហាន​រូប​នោះ​ក៏បាន​ចាក់​ថ្នាំ​ប្លា​ស្មា​ចូល​ទៅ​ក្នុង​សរសៃឈាម​របស់​គាត់​។ ក្នុង​ចំណោម​ទាហាន​ជើង​ទឹក​ទាំង​នោះ មាន​ម្នាក់​បាន​ស្រែក​ប្រាប់​គាត់ កុំ​ឲ្យ​ចាក់​ថ្នាំ​ឲ្យ​សត្រូវ តែ​ឲ្យ​ទុក​ថ្នាំ​ចាក់​នោះ សម្រាប់​មិត្ត​រួម​អាវុធ​របស់​ពួកគេ​វិញ​។ តែ​ពេទ្យ​ទាហាន​ដែល​មាន​ក្តី​អាណិត មិន​បាន​ស្តាប់​តាម​ពាក្យ​សម្តី​នេះ​ទេ​។ គាត់​បាន​ចាំ​ការ​បង្រៀន​របស់​ព្រះយេស៊ូវ ដែល​បាន​បង្គាប់​ឲ្យ​គាត់​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​គាត់(ម៉ាថាយ ៥:៤៤)។ ព្រះយេស៊ូវ​មិន​គ្រាន់តែ​បាន​មាន​បន្ទូល​បង្គាប់​ដូច​នេះ​ទេ តែ​ព្រះអង្គ​ក៏​បាន​អនុវត្តន៍​ដោយ​ផ្ទាល់​ផង​ដែរ​។ កាល​ហ្វូង​មនុស្ស​បាន​ចាប់​ព្រះ​កាយ​ព្រះអង្គ នាំ​ទៅ​ជួប​សម្តេច​សង្ឃ ពួក​អ្នកយាម​ព្រះអង្គ គេ​ចំអក​ឲ្យ ហើយ​វាយ​ព្រះអង្គ(លូកា ២២:៦៣)។ ការ​វាយដំ និង​ជេរ​ប្រមាថ​នេះ​បាន​បន្ត​មាន ក្នុង​ការ​កាត់​ទោស​ដ៏​អយុត្តិធម៌​នោះ រហូត​ដល់​ពេល​ដែលគេ​កាត់​ទោស​ប្រហារ​ជីវិត​ព្រះអង្គ​។ ព្រះយេស៊ូវ​មិន​គ្រាន់តែ​បាន​ស៊ូ​ទ្រាំ​ប៉ុណ្ណោះ​ទេ​។ នៅពេល​ដែល​ពួក​ទាហាន​រ៉ូម៉ាំង​ឆ្កាង​ព្រះអង្គ ព្រះអង្គ​ក៏​បាន​អធិស្ឋាន​សូម​ឲ្យ​ព្រះវរបិតា​អត់​ទោស​ឲ្យ​ពួកគេ(២៣:៣៤)។…

Read article
ការ​បែក​បាក់​ដ៏​ធំ

ម៉ាកុស ១២:១៣-១៧ នោះ​ទ្រង់​តប​ទៅ​វិញ​ថា ចូរ​ថ្វាយ​របស់​សេសារ​ទៅ​សេសារ​ទៅ ហើយ​របស់​ព្រះ​ទៅ​ព្រះ​វិញ គេ​ក៏​អស្ចារ្យ​នឹង​ទ្រង់​។ ម៉ាកុស ១២:១៧ ក្នុង​សៀវភៅ​រឿង​និទាន​អម​ដោយ​រូប​ភាព មាន​ចំណង​ជើង​ថា សណ្តែក​ដី មិត្ត​ភក្តិ​របស់​ឡាញនើស(Linus) បាន​ស្តី​បន្ទោស​ឲ្យ​គាត់​ធ្ងន់ៗ ដោយសារ​គាត់​ជឿ​ពាក្យ​សម្តី​របស់​ផ្លែ​ល្ពៅ​ធំ​។ ឡាញនើស​ក៏បាន​ដើរ​ចេញ​ដោយ​ការ​ហួស​ចិត្ត ហើយ​និយាយ​ថា “មាន​រឿង​បី​យ៉ាង​ដែល​ខ្ញុំ​បាន​រៀន​ជៀសវាង​មិន​ជជែក​ជាមួយ​អ្នក​ដទៃ គឺ​រឿង​សាសនា រឿង​នយោបាយ និង​រឿង​ផ្លែ​ល្ពៅ​ធំ!” ផ្លែ​ល្ពៅ​ធំ​នោះ មានតែ​នៅ​ក្នុង​ការ​ស្រមៃ​របស់​ឡាញនើស​ទេ ប៉ុន្តែ ប្រធានបទ​ពីរ​ផ្សេង​ទៀត គឺ​មាន​ពិតមែន ហើយក៏​ជា​ហេតុ​បណ្តាល​ឲ្យ​មាន​ការ​បែក​បាក់​គ្នា នៅ​ក្នុង​ប្រទេស​ជាតិ គ្រួសារ និង​មិត្តភាព​។ រឿង​នេះ​ក៏បាន​កើត​ឡើង ក្នុង​សម័យ​របស់​ព្រះយេស៊ូវ​ផង​ដែរ​។ ពួក​ផារិស៊ី​ជា​អ្នក​កាន់​តាម​សាសនា​យ៉ាង​តឹង​រឹង ដោយ​បាន​ព្យាយាម​ដើរ​តាម​ក្រឹត្យ​វិន័យ​សញ្ញា​ចាស់​។ ពួក​ហេរ៉ូឌ​និយម​ផ្ដោត​ទៅលើ​នយោបាយ​ខ្លាំង​ជាង​ពួក​ផារិស៊ី តែ​ក្រុម​ទាំង​ពីរ​នេះ​សុទ្ធតែ​ចង់​ឲ្យ​ប្រជាជន​យូដា​មាន​សេរី​ភាព​រួច​ផុត​ពី​ការ​គ្រប់​គ្រង​របស់​ចក្រភព​រ៉ូម៉ាំង​។ ព្រះយេស៊ូវ​មិន​មាន​គោលដៅ​ដូច​ពួកគេ​ទេ​។ ដូច​នេះ ពួកគេ​ក៏បាន​ចូល​ទៅ​រក​ព្រះអង្គ ដោយ​ទូល​សួរ​សំណួរ​ទាក់ទង​នឹង​នយោបាយ​ថា តើ​ពួក​បណ្តាជន​គួរ​តែ​បង់​ពន្ធ​ឲ្យ​ស្តេច​សេសារ​ទេ(ម៉ាកុស ១២:១៤-១៥)? បើ​ព្រះយេស៊ូវ​មាន​បន្ទូល​ថា ពួក​គេ​ត្រូវ​បង់​ពន្ធ ពួក​បណ្តាជន​នឹង​ស្អប់​ព្រះអង្គ​។ បើ​ព្រះអង្គ​មាន​បន្ទូល​ថា ពួកគេ​មិន​ត្រូវ​បង់​ពន្ធ ពួក​រ៉ូម៉ាំង​អាច​ចាប់​ព្រះ​កាយ​ព្រះអង្គ ពី​បទ​នាំ​គេ​បះបោរ​។ ព្រះយេស៊ូវ​ក៏​បាន​យក​កាក់​មួយ​មក ហើយ​មាន​បន្ទូល​សួរ​ថា “រូប​នេះ និង​ឈ្មោះ​នេះ តើ​ជា​របស់​អ្នកណា?” គេ​រាល់​គ្នា​សុទ្ធតែ​ដឹង​ថា រូប​នៅ​លើ​កាក់​នោះ…

Read article