តម្រូវការអ្នកដទៃសំខាន់ជាង
កុំឲ្យត្រាប់តាមសម័យនេះឡើយ ចូរឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង។ រ៉ូម ១២:២ ការផ្សព្វផ្សាយព័ត៌មានមានភាពឆាប់រហ័ស នៅក្នុងសហគមន៍កសិករតូចមួយ។ បន្ទាប់ពីធនាគារបានរឹបអូសកសិដ្ឋានរបស់គ្រួសារលោកដាវីឌ បានប៉ុន្មានឆ្នាំ គាត់ក៏បានដឹងថា គេនឹងដាក់លក់កសិដ្ឋាននោះជាសាធារណៈ។ បន្ទាប់ពីការលះបង់ និងការសន្សំលុយអស់ពេលយ៉ាងយូរ លោកដាវីឌក៏បានធ្វើដំណើរមកដល់កន្លែងដេញថ្លៃ ហើយក៏បានចូលទៅអង្គុយជាមួយហ្វូងមនុស្ស ដែលជាកសិករក្នុងតំបន់ ជិត២រយនាក់។ តើគាត់មានប្រាក់គ្រប់គ្រាន់ដើម្បីដេញថ្លៃដែរឬទេ? គាត់ក៏បានដេញថ្លៃមុនគេ ដោយដកដង្ហើមធំ ខណៈពេលដែលអ្នកប្រកាសដេញថ្លៃ សួររកអ្នកដែលចង់ដេញថ្លៃខ្ពស់ជាងគាត់។ ហ្វូងមនុស្សក៏នៅតែមានភាពស្ងាត់ស្ងៀម រហូតដល់ពេលដែលគេគោះតុនឹងញញួរ ដើម្បីប្រកាសអ្នកឈ្នះការដេញថ្លៃ។ ពួកកសិករទាំងនោះបានចាត់ទុកតម្រូវការរបស់លោកដាវីឌ និងគ្រួសារគាត់ ធំជាងផលចំណេញរបស់ខ្លួនឯង។ រឿងនេះនិយាយអំពីការលះបង់របស់ពួកកសិករ ដោយចិត្តសប្បុរស ធ្វើឲ្យខ្ញុំនឹកចាំ អំពីរបៀបដែលសាវ័កប៉ុលបានជំរុញអ្នកជឿព្រះយេស៊ូវឲ្យរស់នៅ។ សាវ័កប៉ុលបានដាស់តឿនយើង មិនឲ្យ “ត្រាប់តាមសម័យនេះ”(រ៉ូម ១២:២) ដោយយកសេចក្តីប៉ងប្រាថ្នាខ្លួនឯង ជាធំជាងតម្រូវការរបស់អ្នកដទៃ ហើយខិតខំបំពេញតែចំណង់ខ្លួនឯងនោះឡើយ។ ផ្ទុយទៅវិញ យើងអាចទុកចិត្តថា ព្រះទ្រង់នឹងបំពេញតម្រូវការយើង ខណៈពេលដែលយើងបម្រើអ្នកដទៃ។ ខណៈពេលដែលព្រះវិញ្ញាណបរិសុទ្ធកែប្រែចិត្តគំនិតយើងជាថ្មី យើងអាចឆ្លើយតប ចំពោះស្ថានភាពទាំងឡាយ ដោយសេចក្តីស្រឡាញ់ និងចិត្តដែលចង់ថ្វាយព្រះកិត្តិនាមដល់ព្រះ។ ការគិតអំពីតម្រូវការអ្នកដទៃជាទីមួយ អាចជួយឲ្យយើងជៀសវាងការគិតអំពីខ្លួនឯងជ្រុល ខណៈពេលដែលព្រះទ្រង់រំឭកយើងថា យើងជាផ្នែកមួយនៃពួកជំនុំ ដែលធំ និងសំខាន់ជាងខ្លួនយើង(ខ.៣-៤)។ ព្រះវិញ្ញាណបរិសុទ្ធជួយអ្នកជឿ…
Read article